សប្ដាហ៍ទី ៥២៤ ថ្ងៃអាទិត្យ​ ទី​ ៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨៖ អន្តរកាល​ផ្ទេរ​តំណែង​ប្រធានាធិបតី​ថ្មី​អាមេរិក​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ ៖​ “យើង​អាច​នាំមក​នូវ​ការ​ផ្លាស់ប្ដូរ​”

Posted on Sunday, 9 November 2008. Filed under: *វិចារណកថា* |

មិន​ដែល​មាន​កាលពីមុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​ មិន​ដែល​មាន​ការបោះឆ្នោត​ណា​មួយ​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​បាន​ទទួល​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជា​អន្តរជាតិ​ទាល់តែ​អស់​ពេល​រាប់​សប្ដាហ៍​រាប់​ខែ​ដូច្នេះ​ទេ​ ។​ ពីព្រោះ​កាលពីមុន​មក​មិន​ដែល​មាន​សោះឡើយ​នូវ​ការ​អាក់​អន់​ស្រពន់​ចិត្ត​ពី​សកលលោក​ចំពោះ​គោលនយោបាយ​អាមេរិក​ មិន​ដូច​កាលដែល​វា​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​ប្រាំបី​ឆ្នាំ​នៃ​រដ្ឋាភិបាល​អាមេរិក​ ក្រោម​ការ​គ្រប់គ្រង​របស់​ ប៊ូស​ នោះ​ទេ​ ។​ ហើយ​ការ​អាក់​អន់​ចិត្ត​ទាំងអស់​នេះ​ពី​សំណាក់​អន្តជាតិ​ នៅ​ពេល​មួយ​ដែល​មាន​បញ្ហា​អន្តរជាតិ​យ៉ាង​ច្រើន​ រួម​មាន​វិបត្តិ​សេដ្ឋកិច្ច​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ផង​នោះ​ បាន​ភ្ជាប់​ចំណង​ជាមួយ​នឹង​អារម្មណ៍​ប្រែប្រួល​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ដែល​នៅទីបំផុត​បាន​នាំមក​នូវ​ជ័យជំនះ​ដល់​ លោក​ បារ៉ាក់​ អូបាម៉ា​ ក្នុង​ការបោះឆ្នោត​ ។​ ចំពោះ​ខ្លួន​លោក​ លោក​ អូបាម៉ា​ តំណាង​ជា​និមិត្តរូប​នូវ​ពាក្យ​សន្យា​សំខាន់​ក្នុង​ពេល​បោះឆ្នោត​ ៖​ គឺ​ផ្ដួចផ្ដើម​គំនិត​ធ្វើការ​ផ្លាស់ប្ដូរ​ ។​

បើ​សង្កេត​មើល​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ នៅ​ក្នុង​អាស៊ី​ផង​ដែរ​ គេ​ឃើញ​ថា​ សាធារណជន​កម្ពុជា​មិន​បាន​តាមដាន​យុទ្ធនាការ​បោះឆ្នោត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ឲ្យ​បាន​ខ្លាំងក្លា​ដូច​ដែល​គេ​ឃើញ​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ជាច្រើន​នោះ​ទេ​ ។​ ពេល​ពីរ​ខែ​ខាងមុខ​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​ តើ​កម្ពុជា​ចូលរួម​តិច​ជាង​ប្រទេស​ដទៃ​ទៀត​មែន​ ឬ​ មិនមែន​ ក្នុង​បរិយាកាស​អន្តរជាតិ​ដែល​កំពុង​ប្រែប្រួល​នេះ​ ដែល​មនុស្ស​ជាច្រើន​សង្ឃឹម​ចំពោះ​រឿង​នេះ​ ។​

ហើយ​វា​មាន​ហេតុផល​សម្រាប់​ឲ្យ​គេ​សង្ឃឹម​ទៅលើ​ឆាក​អន្តរជាតិ​នេះ​ – ប្រធានាធិបតី​ជាប់​ឆ្នោត​បាន​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​គោលនយោបាយ​ដែល​ត្រូវ​បាន​ដាក់​បង្ខំ​ជា​ឯកតោភាគី​លើ​ពិភពលោក​ទាំងមូល​ ។​ ជា​ជំនួស​វិញ​ លោក​ចូលរួម​ស្ដាប់​មហាជន​ដោយ​មិន​លាក់លៀម​ និង​ ចូលរួម​ជា​ចំហ​ក្នុង​កិច្ច​សន្ទនា​ ក៏ដូចជា​ជាមួយ​គូ​បដិបក្ខ​ផង​ដែរ​ គឺជា​កិច្ចការ​ដែល​បុព្វាធិការី​របស់​លោក​បាន​អនុវត្ត​ក្នុង​មុខតំណែង​ផ្ទាល់​ ។​

វា​ជា​បញ្ជី​ដ៏​វែង​ដែល​គោលនយោបាយ​អាមេរិក​ និង​ ជោគ​វាសនា​របស់​ពិភពលោក​ទាំងមូល​ត្រូវ​តភ្ជាប់​ ហើយ​តទៅ​នេះ​គឺជា​ឧទាហរណ៍​សំខាន់​ៗ​ខ្លះ​ ៖​

សហរដ្ឋអាមេរិក​បាន​ស្ថិតនៅ​ឆ្ងាយ​ពី​ពិធី​សារ​ក្យូតូ​ ដែល​ត្រូវ​បាន​ពិភាក្សា​ជាមួយ​អង្គការ​សហប្រជាជាតិ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​ ហើយ​បាន​បដិសេធ​ការ​ប៉ុនប៉ង​ដាក់​តម្រូវ​ឲ្យ​មាន​ការ​សន្យា​ជា​អន្តរជាតិ​ដើម្បី​ត្រួតពិនិត្យ​មើល​ការ​ពង្រេចពង្រឹល​បរិស្ថាន​សកល​ – លោក​ អូបាម៉ា​ នឹង​បញ្ជូន​ឲ្យ​រួច​មុន​ពេល​លោក​ចូល​កាន់​តំណែង​នូវ​ក្រុម​មួយ​ដើម្បី​ទៅ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហប្រជាជាតិ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ ។​

ជា​ជំនួស​ឲ្យ​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​ក្រុមហ៊ុន​ប្រេង​ធំ​ៗ​ កម្មវិធី​សន្សំសំចៃ​ថាមពល​នឹង​ត្រូវ​ចាប់ផ្ដើម​ ដោយ​បង្កើត​ការងារ​ថ្មី​ៗ​ដើម្បី​ប្រឹងប្រែង​ម្ចាស់ការ​លើ​ការ​គ្រប់គ្រង​ប្រភព​ថាមពល​ ដើម្បី​បង្កើត​រថយន្ត​ច្រើន​ទៀត​ដែល​ប្រើ​ប្រេងឥន្ធនៈ​តិច​ហើយ​បាន​ផល​ល្អ​ និង​ ដើម្បី​អនុវត្ត​របៀប​ធ្វើ​សំណង់​ដែល​សំចៃ​ថាមពល​ឲ្យបាន​កាន់តែ​ច្រើន​ឡើង​ៗ​សម្រាប់​អាគារ​ទាំងឡាយ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ​ ដែល​មិន​ខ្ជះខ្ជាយ​ថាមពល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​បញ្ចូល​ធាតុ​កម្ដៅ​នៅ​ក្នុង​រដូវរងា​ និង​ បញ្ចូល​ធាតុ​ត្រជាក់​នៅ​ក្នុង​រដូវ​ក្ដៅ​ ។​ មាន​ផែនការ​ច្បាស់លាស់​តាម​គម្រោង​ពេល​កំណត់​ ៖​ ថាមពល​ជំនួស​បង្កើត​ដោយ​វារីអគ្គិសនី​ ពី​ខ្យល់​ និង​ ពី​ព្រះអាទិត្យ​ មាន​ 8​%​ នៃ​សេចក្ដី​ត្រូវការ​ប្រើ​អគ្គិសនី​នា​បច្ចុប្បន្ន​ ដែល​អាច​ដំឡើង​ដល់​ 10​%​ នៅ​ក្នុង​ឆ្នាំ​ 2012​ និង​ ដល់​ទៅ​ 25​%​ នៅ​ត្រឹម​ឆ្នាំ​ 2025​ ។​

ក្រុម​អន្តរកាល​របស់​លោក​បាន​ទម្លាយ​ព័ត៌មាន​សំងាត់​រួច​ទៅ​ហើយ​ស្ដីពី​វត្ថុបំណង​បិទ​មណ្ឌល​ឃុំឃាំង​នៅ​ហ៊្កាន់តាណាម៉ូបេ​ បាន​បង្កើត​នៅ​ខាងក្រៅ​ក្រប​ខណ្ឌ​នីតិ​រដ្ឋ​របស់​សហរដ្ឋអាមេរិក​សម្រាប់​ “យុទ្ធជន​ជា​ខ្មាំងសត្រូវ​” – គឺ​ស្ថានភាព​ច្បាប់​បង្កើត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែល​បាន​ប្រកាស​ “សង្គ្រាម​កម្ចាត់​ក្រុម​បំភិតបំភ័យ​គេឯង​” ។​ សេចក្ដីរាយការណ៍​ព័ត៌មាន​អំពី​ការ​រំលោភ​ និង​ ទារុណកម្ម​ ប្រព្រឹត្ត​នៅ​ទីនោះ​ដោយ​ភ្នាក់ងារ​អាមេរិក​បាន​ធ្វើឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​សហរដ្ឋអាមេរិក​ជា​អ្នក​ថែរក្សា​សិទ្ធិ​មនុស្ស​ ។​

រដ្ឋាភិបាល​អាមេរិក​នា​បច្ចុប្បន្ន​បាន​បដិសេធ​មិន​ព្រម​ក្លាយ​ខ្លួន​ជា​ចំណែក​របស់​ប្រទេស​ទាំងឡាយ​នោះ​ដែល​បាន​គាំទ្រ​ការ​បង្កើត​តុលាការ​កាត់ទោស​ឧក្រិដ្ឋជន​អន្តរជាតិ​ ហើយ​សហរដ្ឋអាមេរិក​ – រួម​ជាមួយ​ប្រទេស​សូម៉ាលី​ – មិន​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​ គឺ​អនុសញ្ញា​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​នីមួយ​ៗ​ក្នុង​ពិភពលោក​ ហើយ​ក៏​មិន​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​សិទ្ធិ​របស់​ជន​ពិការ​ – ទាំងអស់​នេះ​ស្ថិតនៅ​លើ​អត្តចរិត​មួយ​ដែល​ហាក់បីដូចជា​សហរដ្ឋអាមេរិក​ស្ថិតនៅ​ពីលើ​នីតិ​រដ្ឋ​ដែល​បង្កើត​នៅ​ក្នុង​សហគមន៍​ប្រជាជាតិ​អន្តរជាតិ​ ។​

សមាជិក​ម្នាក់​របស់​អង្គការ​ Foreign Policy in Focus [នយោបាយ​បរទេស​ត្រូវ​គេ​មើល​ឃើញ​ច្បាស់​] – “ជា​អ្នក​ជំនាញ​ខាង​ផ្ដល់​គំនិត​គ្មាន​ជញ្ជាំង​” គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ – បាន​ស្នើ​ទៅ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​នូវ​មតិ​បួន​យ៉ាង​ ដើម្បី​ធ្វើឲ្យ​គោលនយោបាយ​ស្ដីពី​សិទ្ធិ​មនុស្ស​អាមេរិក​ស្រប​ទៅតាម​បទដ្ឋាន​អន្តរជាតិ​ និង​ ដើម្បី​ស្ដារ​កេរ្តិ៍ឈ្មោះ​របស់​សហរដ្ឋអាមេរិក​ផង​ នោះ​គឺ​ ៖​

“ជំហាន​ទី​មួយ​ ៖​ បង្កើត​ទំនាក់ទំនង​ជាមួយ​បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ។​
ជំហាន​ទី​ពីរ​ ៖​ ស្ដារ​ទំនាក់ទំនង​របស់​លោក​ជាមួយ​អង្គការ​សិទ្ធិ​មនុស្ស​នៅ​អង្គការ​សហប្រជាជាតិ​ ។​
ជំហាន​ទី​បី​ ៖​ ធ្វើ​អ្វី​ម្យ៉ាង​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​សហរដ្ឋអាមេរិក​នឹង​លែង​ធ្វើ​ហាក់បីដូចជា​ខ្លួន​នៅ​ពីលើ​ច្បាប់​អន្តរជាតិ​ ។​
ជំហាន​ទី​បួន​ ៖​ ក្នុង​សប្ដាហ៍​ទី​មួយ​ដែល​លោក​ចូល​កាន់​តំណែង​ សូម​លោក​ចាប់​ដង​ប៉ាកកា​របស់​លោក​ ហើយ​ផ្ដើម​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខ្លះ​ដែល​ហួសពេល​កំណត់​យូរ​មក​ហើយ​” ។​

បែបផែន​នៃ​យុទ្ធនាការ​បោះឆ្នោត​ដែល​បង្ហាញ​នូវ​ការ​ចូលរួម​របស់​ លោក​ អូបាម៉ា​ នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​ដ៏​រស់រវើក​ គឺជា​ការ​ផ្ទុយ​ស្រឡះ​ពី​បុព្វាធិការី​របស់​ លោក​ អូបាម៉ា​ ដែល​នៅ​ក្នុង​ចំណោម​ប្រធានាធិបតី​ដែល​បាន​ធ្វើ​សន្និសីទ​កាសែត​ក្នុង​ចំនួន​យ៉ាង​តិច​បំផុត​ ។​ ប្រការ​ដែល​ លោក​ អូបាម៉ា​ មាន​គោលដៅ​តម្រង់​ទៅ​រក​ការ​បញ្ជូន​ព័ត៌មាន​ជា​ចំហ​ធំធេង​ គឺជា​ការពិត​ស្ដែង​ចេញពី​ផែនការ​ជំរុញ​អ៊ីនធឺណិត​ឲ្យ​ទៅជា​ឧបករណ៍​បញ្ជូន​ព័ត៌មាន​មួយ​ដែល​មាន​ស្ទើរតែ​ទូទាំង​សកលលោក​ដូច​ទូរស័ព្ទ​ដែរ​នោះ​ ។​ យើង​នឹង​រាយការណ៍​អំពី​រឿង​នេះ​ជា​លំអិត​ថែមទៀត​ ដោយ​ហេតុ​ថា​វា​បង្ហាញ​នូវ​ការ​លំបាក​ស្វិតស្វាញ​ខ្លះ​ទៅលើ​អភិវឌ្ឍន៍​អនាគត​នៃ​សង្គម​ព័ត៌មាន​នៅ​កម្ពុជា​ ។​

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​ជា​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​ម្នាក់​ចំពោះ​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ ដែល​អាច​បញ្ជូន​សញ្ញា​ទំនាក់ទំនង​តាម​ប្រភេទ​ខុស​ៗ​គ្នា​ក្នុង​ពេល​តែ​មួយ​ដែល​អាច​មាន​ ហើយ​លោក​ជា​មិត្ត​ម្នាក់​ចំពោះ​ការ​ផ្សាយ​ជា​សាធារណៈ​ – ដែល​មិន​អនុញ្ញាត​ឲ្យ​សាជីវកម្ម​ធំ​ៗ​ដែល​មាន​ចំនួន​កាន់តែ​តិច​ទៅ​ៗ​តែ​ប៉ុណ្ណោះ​មក​គ្របដណ្ដប់​លើ​រលកធាតុអាកាស​ និង​ សារព័ត៌មាន​បោះពុម្ព​ – ហើយ​ត្រួតពិនិត្យ​លើ​មតិ​សាធារណៈ​ផង​ដែរ​ ។​

អ្វី​ដែល​ហៅ​ថា​ “សាមគ្គីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​” ដែល​បណ្ដោយឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​អង្គការ​ផ្សព្វផ្សាយ​តូចតាច​ ហើយ​ផ្ដល់​ការ​ត្រួតពិនិត្យ​កាន់តែ​ច្រើន​ឡើង​ៗ​លើ​អ៊ីនធឺណិត​ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ និង​ ខ្សែកាប​ធំ​ៗ​ – និង​ក្នុង​ពេល​អនាគត​ដែល​បណ្ដោយឲ្យ​មាន​ជា​ថ្មី​ទៀត​នូវ​សំឡេង​សេរី​ដែល​គេ​នឹង​បាន​ឮ​ និង​ បាន​អាន​ – នឹង​មិន​បន្ត​បញ្ជាក់​ច្បាស់​ថា​នយោបាយ​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំហ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ និង​ ឯករាជ​ គឺជា​មូលដ្ឋាន​សម្រាប់​ដំណើរការ​របស់​សង្គម​ប្រជាធិបតេយ្យ​ ។​

មាន​ប្រការ​ជាច្រើន​ដែល​គេ​អាច​ប្រើ​ជា​ចំណុច​យោង​នៅ​កម្ពុជា​ – ដោយ​ផ្ដល់​ជា​គ្រឿង​ជំរុញ​លើក​ទឹកចិត្ត​ និង​ ការ​បង្ហាញ​ផ្លូវ​នៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ដែល​នៅតែ​ធ្ងន់ធ្ងរ​ដដែល​ និង​ ដែល​ជួយ​ពុះពារ​ជម្នះ​លើ​ការ​ភ័យខ្លាច​ក្នុង​ពេល​អនាគត​ដែល​ប្រកបដោយ​ក្ដី​សង្ឃឹម​យ៉ាង​ខ្លាំងក្លា​ ។​ បញ្ហា​សេដ្ឋកិច្ច​ និង​ ការ​លំបាក​កាន់តែ​ច្រើន​ចំពោះ​យុវជន​ក្នុង​ការ​រក​ការងារ​ធ្វើ​ ចាំបាច់​ត្រូវ​ឆ្លើយតប​ដោយ​ក្រុម​អ្នក​ដឹកនាំ​ដូចគ្នា​ និង​ សេចក្ដី​សាទរ​ដូច​ដែល​គេ​ឃើញ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​អាមេរិក​ ដើម្បី​ជៀសវាង​កុំឲ្យ​ទំនាស់​សង្គម​រីក​ដុះដាល​ខ្លាំង​ទាល់តែ​ឈាន​ដល់​កម្រិត​គ្រោះថ្នាក់​ ។​

ក្នុង​ពេល​ដែល​ខ្ញុំ​បាន​ទៅ​ចូលរួម​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ស្ដីពី​អភិបាលកិច្ច​លើ​អ៊ីនធឺណិត​នៅ​ប្រទេស​អេហ្សីប​ មាន​លទ្ធផល​គួរឲ្យ​រំភើប​ជា​ខ្លាំង​នៃ​ការ​ធ្វើ​ប្រជាមតិ​ដោយ​មណ្ឌល​គាំទ្រ​សេចក្ដី​សម្រេច​ និង​ ព័ត៌មាន​ពី​ខុទ្ទកាល័យ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ផ្សព្វផ្សាយ​ ៖​ 88​ភាគរយ​នៃ​យុវជន​អេហ្សីប​មិន​ចង់​បន្ត​ការ​រស់នៅ​ក្នុង​ប្រទេស​អេហ្សីប​ទេ​ ។​ ការ​ស្ទាបស្ទង់​មតិ​ជា​លើក​ទី​ពីរ​ដោយ​ក្រសួង​ហត្ថពលិក​បាន​ទទួល​លទ្ធផល​ដូចគ្នា​ ។​ តួលេខ​ទាំងនេះ​ប្រមូល​ដោយ​រដ្ឋាភិបាល​ខ្លួនឯង​ – មិនមែន​ដោយ​ទីភ្នាក់ងារ​សំខាន់​ៗ​ខ្លះ​របស់​រដ្ឋាភិបាល​ទេ​ – ត្រូវ​ទទួល​បាន​មក​ដូចជា​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ពីព្រោះ​វា​មិន​ស្រប​គ្នា​នឹង​ភាគរយ​ដ៏​ខ្ពស់​នៃ​ការ​គាំទ្រ​ដែល​រដ្ឋាភិបាល​ទទួល​បាន​ក្នុង​ពេល​បោះឆ្នោត​ ។​ ប៉ុន្តែ​ពិតមែន​ហើយ​ យុវជន​មាន​គំនិត​ផ្ទាល់ខ្លួន​របស់​គេ​ – ដូច​ដែល​សារព័ត៌មាន​បាន​និយាយ​អញ្ចឹង​ – ប្រឆាំង​នឹង​ស្ថាប័ន​អប់រំ​ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រឌិត​ញាណ​រីក​ដុះដាល​ចេញពី​សេរីភាព​ ហើយ​ដែល​មិន​នាំឲ្យ​មាន​កាលានុវត្តន៍​សម្រាប់​ការងារ​ក្នុង​សង្គម​មួយ​ដែល​ភាព​អនុគ្រោះ​និយម​ ភាព​បក្សពួក​និយម​ និង​ អំពើ​ពុករលួយ​ មិន​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​រក​អនាគតកាល​មួយ​ដែល​ជា​ទី​ពេញចិត្ត​ ។​

នៅ​ប្រទេស​អេហ្សីប​មាន​ស្ថេរ​ភាព​នយោបាយ​ ដែល​មាន​គណបក្ស​ទទួល​បាន​សំឡេង​ឆ្នោត​ភាគច្រើន​ជា​អ្នក​ដឹកនាំ​ការ​គ្រប់គ្រង​ មាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ច្បាស់លាស់​ និង​ អាច​ឲ្យ​គេ​មើល​ឃើញ​ ។​ សន្តិសុខ​សង្គម​ និង​ ការ​ពេញចិត្ត​របស់​សង្គម​ ចាំបាច់​ត្រូវ​ថែរក្សា​ឲ្យ​ស្ថិតស្ថេរ​តទៅ​ទៀត​ ។​ ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ដែល​បាន​ផ្ដោត​លើ​សេចក្ដី​សង្ឃឹម​ និង​ ការ​ផ្លាស់ប្ដូរ​ និង​ ភាព​បើកចំហ​ឥត​លាក់លៀម​ និង​ ដែល​បាន​ទទួល​ការ​យកចិត្ត​ទុកដាក់​ទូលំទូលាយ​ពី​អន្តរជាតិ​ បង្ហាញ​ថា​សេចក្ដី​រំពឹង​ទុក​ដូចគ្នា​នេះ​ក៏​មាន​ភាព​រស់រវើក​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ដែរ​ ។​ ខែ​ និង​ ឆ្នាំ​ ក្រោយ​ៗ​ជា​បន្តបន្ទាប់​ នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​ តើ​ប្រទេស​ដទៃ​ទៀត​នឹង​ទទួល​បាន​ការ​បង្ហាញ​ផ្លូវ​ដូចគ្នា​នេះ​បាន​ច្រើន​ប៉ុនណា​ ។​

នៅទីបញ្ចប់​ វា​គួរឲ្យ​ចាប់អារម្មណ៍​ដែល​មើល​ឃើញ​ថា​ តើ​អន្តកាល​ប្រព្រឹត្ត​ឡើង​ដូចម្ដេច​ មិន​ត្រឹមតែ​តាម​លក្ខខណ្ឌ​នយោបាយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​តាម​ការ​ជាក់ស្ដែង​ផង​ដែរ​ ៖​ នៅ​ពេល​ដែល​គណបក្ស​ពលករ​អង់គ្លេស​ផ្លាស់ប្ដូរ​មេដឹកនាំ​ នាយករដ្ឋមន្ត្រី​ តូនី​ ប្ល៊ែរ​ និង​ គ្រួសារ​របស់​លោក​បាន​រើ​ចេញពី​លំនៅ​ស្ថាន​នៅ​ឯ​និវាសដ្ឋាន​របស់​នាយករដ្ឋមន្ត្រី​ តាំងនៅ​លេខ​10​ វិថី​ ដៅ​នីង​ ក្នុង​ទីក្រុង​ឡុង​ ដើម្បី​ទុក​កន្លែង​ឲ្យ​ទំនេរ​សម្រាប់​ លោក​ Gordon Brown​ ចូល​មក​នៅ​ក្នុង​ខែ​ មិថុនា​ ឆ្នាំ​ 2007​ ។​ ហើយ​ឥឡូវនេះ​វិញ​ លោក​ បារ៉ាក់​ អូបាម៉ា​ ប្រធានាធិបតី​អាមេរិក​ទី​មួយ​ដែល​មាន​ដើមកំណើត​ និង​ គ្រួសារ​ជា​អាហ្វ្រិក​ នឹង​ចូល​ទៅកាន់​សេតវិមាន​ នៅ​ពេល​ដែល​ប្រធានាធិបតី​ ប៊ូស​ និង​ គ្រួសារ​ចាកចេញ​ ។​ អន្តរកាល​ប្រកបដោយ​សន្តិភាព​ព្រម​ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​ជាច្រើន​ស្ទើរតែ​មិន​អាច​ស្មាន​បាន​រហូតមកដល់​ពេល​កន្លងទៅ​ថ្មី​ៗ​នេះ​ ។​ ប៉ុន្តែ​ប្រជាពលរដ្ឋ​អាមេរិក​ភាគច្រើន​បាន​សម្រេច​ចិត្ត​ចាប់ផ្ដើម​បើក​ទំព័រ​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ៕

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

11 Responses to “សប្ដាហ៍ទី ៥២៤ ថ្ងៃអាទិត្យ​ ទី​ ៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨៖ អន្តរកាល​ផ្ទេរ​តំណែង​ប្រធានាធិបតី​ថ្មី​អាមេរិក​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ ៖​ “យើង​អាច​នាំមក​នូវ​ការ​ផ្លាស់ប្ដូរ​””

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​! * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​! * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​! * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​! * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​! * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​! * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​! * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​! * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​! * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… […]


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: