ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ៖ ចលនា​ពិភព​លោក​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ការ​យឺតយ៉ាវ​កិច្ច​អភិវឌ្ឍន៍​

Posted on Friday, 14 November 2008. Filed under: សប្ដាហ៍ទី ៥២៣ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៣

សូម​អាន​អត្ថបទ​មួយ​ទៀត​នៅ​ខាង​ក្រោម​នេះ​ដែល​មាន​ចំណង​ជើង​ថា៖​ អនុស្សរណៈ​ ដែល​អាច​ជា​ឧបសគ្គ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អន្តោ​ប្រវេសន៍

ក្រុម​មេដឹកនាំ​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​មក​ពី​បណ្ដា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី​បាន​ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​ដោះដូរ​ជំនាញ​ស្ដីពី​កំណើន​សេដ្ឋកិច្ច​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ខណៈ​ដែល​ប្រទេស​កម្ពុជា​ ពិសេស​នោះ​កំពុង​កាត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាង​សកម្ម​ដោយ​ការ​បន្ថែម​នូវ​ការងារ​ជា​ច្រើន​នូវ​ផ្នែក​សេដ្ឋកិច្ច​ដែល​មាន​ការ​កើន​ឡើង​អាច​រារាំង​នូវ​ការ​អភិវឌ្ឍ​។​

លោក​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា​ការ​ដោះដូរ​នូវ​បទពិសោធន៍​នេះ​ គឺ​វា​មាន​សារៈសំខាន់​ណាស់​នៅ​ពេល​ដែល​ពិភព​លោក​បាន​ឈាន​ទៅ​រក​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ដ៏​សែន​ឈឺចាប់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយ​មាន​ការ​ដួល​រលំ​ទីផ្សារ​ភាគ​ហ៊ុន​ការ​បាត់បង់​ធនាគារ​ការ​លក់​ក្រុមហ៊ុន​ជា​ច្រើន​ហើយ​ការ​នាំ​ចូល​កាន់​តែ​តិច​ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ភាគច្រើន​នៅ​ជុំ​វិញ​ពិភពលោក​បាន​ធ្លាក់​នៅ​ក្នុង​ភាព​ក្រីក្រ​។​ លោក​បាន​បន្ថែម​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​កាលៈទេសៈ​មិន​ច្បាស់លាស់​មាន​តែ​អ្នក​ដែល​អាច​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​ប៉ុណ្ណោះ​និង​ចៀស​ផុត​ពី​ភាព​ក្រីក្រ។​

លោក​ Habb Quane ប្រធាន​កម្មវិធី​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ បាន​មាន​ប្រសាសន៍​ថា​ ក្នុង​ចំណោម​ប្រទេស​ដែល​អភិវឌ្ឍន៍​តិច​បំផុត​ចំនួន​ ៤៩​នៅ​ក្នុង​ពិភពលោក​ មាន​១៤​ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

លោក​បាន​បន្ថែម​ថា​ចាប់​តាំង​ពី​សតវត្ស​ឆ្នាំ​ ១៩៩០​មក​ប្រទេស​ដែល​អភិវឌ្ឍន៍​តិច​បំផុត​នៅ​អាស៊ាន​ជាច្រើន​បាន​ជោគជ័យ​គួរ​សម​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​ផ្លាស់​ប្ដូរ​រចនា​សម្ព័ន្ធ​ជា​មួយ​នឹង​ផ្នែក​ឧស្សាហកម្ម​ និង​សេវាកម្ម​ដែល​ដើរ​នូវ​នាទី​ដ៏​សំខាន់​ខាង​ផ្នែក​សេដ្ឋកិច្ច​ហើយ​កំណើន​សេដ្ឋកិច្ច​បាន​កើន​ឡើង​ខ្លាំង​ភាគច្រើន​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​។​

លោក​បាន​បន្ថែម​ទៀត​ថា​ បើ​ដូច្នេះ​ក្ដី​ ៦៩​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ដែល​អភិវឌ្ឍន៍​តិច​បំផុត​នៅ​អាស៊ាន​រស់នៅ​ដោយ​ប្រាក់​តិច​ជាង​ ២​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​នោះ​ដោយ​គ្មាន​ឱកាស​សម្រាប់​ភាព​ងាយស្រួល​ជាពិសេស​នៅ​ពេល​ដែល​វា​ត្រូវ​បន្ថែម​ការ​អភិវឌ្ឍ​បច្ចេកទេស​ជា​មធ្យោបាយ​ដើម្បី​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច​កើន​ឡើង​។​

លោក​ ចម​ ប្រសិទ្ធ​ បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​បាន​មាន​ការ​អភិវឌ្ឍន៍​ឆ្ពោះ​ទៅ​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​ លោក​បាន​បន្ថែម​ទៀត​ថា​ សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើន​នូវ​អត្រា​ជា​មធ្យម​ ៩.៤​ភាគរយ​ នៅ​ចន្លោះ​ឆ្នាំ​ ២០០០​ ដល់​ឆ្នាំ​ ២០០៦​ ហើយ​ការ​វិនិយោគ​បរទេស​បាន​កើន​ឡើង​ពី​ ៣៣​លាន​ដុល្លារ​ក្នុង​ ១៩៩២​ដល់​ ១៤៩​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០០០​ ដល់​ ៤៨៣​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០០៦​ ដល់​ ២.៧​ពាន់​លាន​ដុល្លារ​ ក្នុង​ ឆ្នាំ​ ២០០៧​ ដល់​ ៨.៩​ពាន់​លាន​ដុល្លារ​ ពី​ខែ​មករា​ ដល់​ខែ​ សីហា​ ឆ្នាំ​ ២០០៨​។​

លោក​ ចម​ ប្រសិទ្ធ​ បាន​មាន​ប្រសាសន៍​ថា​ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​អត្រា​នៃ​ភាព​ក្រីក្រ​របស់​ប្រទេស​កម្ពុជា​បាន​ថយ​ចុះ​ដោយ​ធ្លាក់​ចុះ​ពី​ ៤៥​ភាគរយ​ក្នុង​ឆ្នាំ​ ១៩៩៣​មក​នៅ​ ៣៥​ភាគរយ​ ក្នុង​ឆ្នាំ​ ២០០៤​ធ្លាក់​ចុះ​រហូត​មក​ដល់​ ៣១​ភាគរយ​ក្នុង​ឆ្នាំ​ ២០០៧​ជា​រៀងរាល់​ឆ្នាំ​ យើង​អាច​ធ្វើ​ឱ្យ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ត្រឹម​១​ភាគរយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ប្រសិន​បើ​អ្វី​ៗ​ កើត​ឡើង​ជាមួយ​នឹង​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នោះ​វា​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​១​ភាគរយ​នេះ​។​

លោក​បាន​បន្ថែម​ទៀត​ថា​ ទាំង​អស់​នេះ​គឺ​ជា​បញ្ហា​ដែល​គួរ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ហើយ​វា​ជា​មូល​ហេតុ​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ និង​បណ្ដា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​តិច​បំផុត​ហេតុ​នេះ​វា​ជា​ការ​ចាំបាច់​ត្រូវ​ការ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​ប្រទេស​យើង​ត្រូវ​បាន​គេ​ដឹង​ឮ​ ដោយ​បណ្ដា​ប្រទេស​ដែល​អភិវឌ្ឍន៍​ ហើយ​ដែល​ត្រូវ​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​យ៉ាង​ត្រឹមត្រូវ​ពិត​ប្រាកដ​។ ហើយ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍន៍​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​បាន​កើន​ឡើង​ភាគច្រើន​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​ទៀត​ផង​៕ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៣៨​ ថ្ងៃ​ អង្គារ​ ទី​ ១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

——–
អនុស្សរណៈ​ ដែល​អាច​ជា​ឧបសគ្គ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អន្តោ​ប្រវេសន៍

ថ្មី​ៗ​នេះ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ទេសចរណ៍​បាន​អះអាង​ថា​ ការ​លើកលែង​ទិដ្ឋាការ​ (មិន​បង់​លុយ​លើ​ VISA) រវាង​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ប្រជាជន​យួន​ ដែល​ឆ្លង​ដែន​ទៅ​វិញ​ទៅ​មក​ គឺ​ជា​ការ​ហូត​របាំង​មួយ​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​បោះ​ជំហាន​ទៅ​មុខ​។​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ទី​ ១២​ ខែ​ វិច្ឆិកា​ ថា​ការ​លើកលែង​ទិដ្ឋាការ​គឺ​ជា​របត់​ថ្មី​មួយ​ និង​ជា​ចំណុច​ល្អ​មួយ​ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ប្រទេស​ទាំង​ពីរ​ខ្មែរ​ និង​យួន​។ ក៏​ប៉ុន្តែ​ក្រុម​អ្នក​សង្កេត​ការណ៍​និង​អ្នក​តាមដាន​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​សម្ដែង​សេចក្ដី​ព្រួយ​បារម្ភ​ទៅ​វិញ​ដោយ​ខ្លាច​ក្រែង​ការ​លើកលែង​ទិដ្ឋាការ​នោះ​អាច​ធ្វើ​ឱ្យ​ជនជាតិ​យួន​ចូល​មក​រស់​នៅ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ​ កាន់​តែ​ច្រើន​ឡើង​ៗ​ថែម​ទៀត​។​

ការ​លើកលែង​ទិដ្ឋាការ​រវាង​ប្រទេស​ទាំងពីរ​ ខ្មែរ-យួន​ គឺ​ផ្អែក​ទៅ​តាម​ការ​ចុះ​អនុស្សរណៈ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ក្នុង​ពេល​ដែល​គណៈប្រតិភូ​ខ្មែរ​ ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​យួន​ កាល​ពី​ថ្ងៃ​ទី​ ០៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​។​ តាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ទេសចរណ៍​ បាន​បញ្ជាក់​ថា​ ការ​មិន​យក​ថ្លៃ​ទិដ្ឋាការ​នេះ​ នឹង​កំណត់​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​ ៣​ខែ​ខាង​មុខ​ ដោយ​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​ ខិតខំ​ធ្វើ​ឱ្យ​បាន​សម្រេច​នៅ​ខែ​មករា​ ដើម​ឆ្នាំ​ ២០០៩​។​ កន្លង​មក​ប្រទេស​ខ្មែរ​មាន​កិច្ច​ព្រមព្រៀង​លើកលែង​ទិដ្ឋាការ​ជាមួយ​ប្រទេស​មួយ​ចំនួន​ ដែល​ជា​សមាជិក​សមាគម​អាស៊ាន​ដូច​គ្នា​ គឺ​ប្រទេស​ឡាវ​.ហ្វីលីពីន.សិង្ហបុរី​ និង​ប្រទេស​ម៉ាឡេស៊ី​ ជាដើម។​

កន្លង​មក​ថ្លៃ​ទិដ្ឋាការ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ ឆ្លង​ដែន​ទៅ​ប្រទេស​យួន​ គឺ​ ២​ដុល្លារ​អាមេរិក​ ហើយ​ប្រជាជន​យួន​ចូល​មក​ប្រទេស​ខ្មែរ​ត្រូវ​បង់​ទិដ្ឋាការ​ ២០​ដុល្លារ​អាមេរិក​ ដែល​ជា​តម្លៃ​ខ្ពស់​គួរ​សម​ដែរ​។​ កាល​ពី​ឆ្នាំ​ ២០០៧​ភ្ញៀវ​ទេសចរណ៍​យួន​មក​លំហែ​កាយ​ក្នុង​ប្រទេស​ខ្មែរ​មាន​ប្រមាណ​ជាង​ ១២​ម៉ឺន​នាក់​ រី​ឯ​ភ្ញៀវ​ទេសចរណ៍​ខ្មែរ​ទៅ​លេង​ស្រុក​យួន​មាន​ប្រមាណ​ ១៤​ម៉ឺន​នាក់​នេះ​បើ​តាម​តួលេខ​របស់​ក្រសួង​ទេសចរណ៍​។​ ចំពោះ​តួលេខ​ជន​អន្តោប្រវេសន៍​យួន​ចូល​មក​រស់​នៅ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ​ មិន​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ទោះបី​ជន​អន្តោប្រវេសន៍​យួន​កំពុង​រស់​នៅ​លើ​ទឹកដី​ខ្មែរ​ច្រើន​ពពាក់ពពូន​យ៉ាង​ណា​ក្ដី​។​

កាល​ពី​ចុង​ឆ្នាំ​ ២០០៦​ គណៈកម្មការ​ជំរឿន​ពិនិត្យ​ចុះ​បញ្ជី​ជន​បរទេស​រស់នៅ​លើ​ទឹកដី​ខ្មែរ​ដឹកនាំ​ដោយ​ ឯម​ សំអាន​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ចាប់​ផ្ដើម​ជំរឿន​ពិនិត្យ​ចុះ​បញ្ជី​ជន​បរទេស​រស់នៅ​លើ​ទឹកដី​ខ្មែរ​ តាម​បណ្ដា​ខេត្ត​-ក្រុង​សំខាន់​ៗ​មួយ​ចំនួន​។​ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ គណៈកម្មការ​ដឹកនាំ​ដោយ​ ឯម​ សំអាន​ និង​ក្រសួង​មហាផ្ទៃ​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ មិន​ទាន់​បង្ហាញ​លទ្ធផល​នៃ​ការ​ជំរឿន​ពិនិត្យ​ចុះ​បញ្ជី​ជនបរទេស​រស់​នៅ​តាម​បណ្ដា​ខេត្ត​-ក្រុង​សំខាន់​ៗ​នៅ​ឡើយ​ទេ​។ ប្រការ​នេះ​ធ្វើ​ឱ្យ​មាន​សេចក្ដី​សង្ស័យ​ថា​ ក្រសួង​មហាផ្ទៃ​ហាក់​ដូច​ជា​មាន​ចេតនា​ចង់​លាក់​បាំង​តួលេខ​ជន​អន្តោប្រវេសន៍​យួន​ រស់​នៅ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ​យ៉ាង​ម៉េច​មិន​ដឹង​។

អ្នក​សង្កេត​ការណ៍​ឯករាជ្យ​មួយ​ចំនួន​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​មាន​ជន​អន្តោប្រវេសន៍​យួន​រស់នៅ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ​ពី​ ៣​ទៅ​ ៤​លាន​នាក់​ដោយ​មាន​ការ​គាំ​ពារ​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​យ៉ាង​កក់ក្ដៅ​។​ ដូច្នេះ​នៅ​ពេល​មាន​ការ​លើកលែង​ទិដ្ឋាការ​ដល់​ប្រជាជន​យួន​អាច​ធ្វើ​ឱ្យ​ជនជាតិ​យួន​ចូល​មក​រស់​នៅ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ៗ​ ព្រោះ​ពួក​គេ​គ្រាន់​តែ​មាន​លិខិត​ឆ្លង​ដែន​គឺ​អាច​ប្រើប្រាស់​សម្រាប់​ឆ្លងដែន​ចូល​មក​រស់​នៅ​លើ​ទឹកដី​ខ្មែរ​យ៉ាង​រំភើយ​ ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់​។​ ជនជាតិ​យួន​ទាំង​នោះ​អាច​ចូល​មក​ជ្រក​ក្រោម​យីហោ​សមាគម​យួន​ ដែល​មាន​ស្នាក់​ការ​ជាង​ ៥០​កន្លែង​តាម​បណ្ដា​ខេត្ត​-ក្រុង​សំខាន់​ៗ​ជា​ច្រើន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ពួក​គេ​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ​ខ្មែរ​នា​ពេល​អនាគត​ទៀត​ផង​។​

សរុប​សេចក្ដី​មក​ អនុស្សរណៈ​ស្ដីពី​ការ​លើកលែង​ទិដ្ឋាការ​រវាង​ប្រទេស​ទាំង​ពីរ​ ខ្មែរ-​យួន​គឺ​ជា​អនុស្សរណៈ​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ប្រសិន​បើ​គេ​សម្លឹង​ឱ្យ​ហួស​ពី​ផល​ប្រយោជន៍​ទេសចរណ៍​ដែល​មាន​ជនជាតិ​យួន​តែ​បន្តិចបន្តួច​ចូល​មក​កម្សាន្ត​ក្នុង​ប្រទេស​ខ្មែរ​។​ មានន័យ​ថា​ អនុស្សរណៈ​ស្ដីពី​ការ​លើកលែង​ទិដ្ឋាការ​នោះ​ គឺ​ផ្ដល់​ផល​ចំណេញ​ដល់​ភាគី​យួន​ច្រើន​ជាង​ខ្មែរ​ព្រោះ​អី​ជនជាតិ​យួន​អាច​ប្រើ​លិខិត​ឆ្លងដែន​ដែល​គ្មាន​ទិដ្ឋាការ​ចូល​មក​រស់​នៅ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ៗ​។​ ជា​ពិសេស​អាច​នាំ​ឱ្យ​មាន​ឧបសគ្គ​ដល់​រដ្ឋាភិបាល​ខ្មែរ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ នា​ពេល​ខាង​មុខ​ដែរ​ព្រោះ​រដ្ឋាភិបាល​ ហ៊ុន​ សែន​ មាន​គោល​នយោបាយ​យ៉ាង​ច្បាស់លាស់​ក្នុង​ការ​គាំពារ​ជន​អន្តោប្រវេសន៍​យួន​រស់នៅ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ​៕មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦១៣​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៩០-១៧៩៤​ ថ្ងៃ​ អាទិត្យ​ ទី​ ៩-ថ្ងៃ​ សុក្រ​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • គ.ជ.ប​ នឹង​ប្ដឹង​ទៅ​តុលាការ​បើ​ សម​ រង្សី​ មិន​ព្រម​បង់​លុយ​ពិន័យ​ [១០​លាន​រៀល​ចំពោះ​ការ​ប្រើ​ពាក្យ​មើលងាយ​លើ​ថ្នាក់​ដឹកនាំ​នៅ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​ ៤​]
  • ប៉េអិម​ក្រុង​ខក​ចិត្ត​ពេល​ឃើញ​ជន​ជាប់​ចោទ​ [ពាក់ព័ន្ធ​ទៅ​នឹង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ពី​ការ​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​ ៨៤​គ្រួសារ​ នៅ​ខណ្ឌ​ដង្កោ] ត្រូវ​តុលាការ​ដោះលែង​ [បន្ទាប់​ពី​សួរ​សំណួរ​ពីរ​បី​ម៉ោង]
  • ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ការ​ជួញដូរ​កុមារ​ប៉ូលិស​ស្រុក​ អូរជ្រៅ​អ្នក​ចាប់​បញ្ជូន​ទៅ​ប៉ូលិស​ខេត្ត​អ្នក​ដោះលែង​ [ខេត្ត​ បន្ទាយមានជ័យ​]
  • អង់គ្លេស​មិន​ផ្ដល់​វីសា​ឱ្យ​ ថាក់ស៊ីន​ និង​ប្រពន្ធ​ចូល​ស្រុក
  • កីឡាករ​ទូក​.ង​”រាំងកិល​សែន​ជ័យ​”​ ខេត្ត​ពោធិ៍សាត់​លង់​ទឹក​ស្លាប់​ពេល​ហ្វឹកហាត់​មុន​ប្រកួត​
  • អូបាម៉ា៖​ ការ​បន្ត​បង្កើត​អាវុធ​នុយ​ក្លេអ៊ែរ​របស់​អីរ៉ង់​ “មិន​អាច​ទទួល​យក​បាន​ទេ​”
  • ក្រុម​ជ្រុល​និយម​ឥណ្ឌូនេស៊ី​ប្រកាស​សងសឹក​ក្រោយ​អាជ្ញាធរ​ប្រហារ​ជីវិត​ពួក​ជីវពល​ JI[Jemaah Islamiyah] ៣​នាក់​ [បំផ្ទុះ​គ្រាប់​បែក​ភេរវកម្ម​នៅ​លើ​កោះ​បាលី​កាល​ពី​ឆ្នាំ​ ២០០២​ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​ ២០២​នាក់​ មាន​ជន​បរទេស​ ១៦០​នាក់​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៣៨​ ថ្ងៃ​ អង្គារ​ ទី​ ១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ចលនា​ពិភព​លោក​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ការ​យឺតយ៉ាវ​កិច្ច​អភិវឌ្ឍន៍


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦១១​ ថ្ងៃ​ អង្គារ​ ទី​ ១១-ថ្ងៃ​ ពុធ​ ទី​ ១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: