ថ្ងៃ​ សៅរ៍​ ទី​ ១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ៖ សង្គម​ស៊ីវិល​ និង​អ្នក​នយោបាយ​ទទូច​ឱ្យ​អគ្គស្នងការ​ថ្មី​សើរើ​សំណុំ​រឿង​ឧក្រិដ្ឋ​ឡើងវិញ

Posted on Saturday, 15 November 2008. Filed under: សប្ដាហ៍ទី ៥២៣ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៣

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​នយោបាយ​គណបក្ស​ជំទាស់​ សម​ រង្សី​បាន​ទទូច​ឱ្យ​លោក​ នេត​ សាវឿន​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ដែល​ទើបតែ​ឡើង​ជំនួស​ លោក​ ហុក​ ឡងឌី​ ដែល​បាន​ទទួល​មរណភាព​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាល​ពី​ថ្ងៃ​ទី​ ៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ធ្វើ​ការ​ស៊ើប​អង្កេត​សើរើ​ សំណុំ​រឿង​ឧក្រិដ្ឋ​ធំ​ដែល​បាន​កើត​មាន​នា​ពេល​កន្លង​មក​ដើម្បី​ស្វែង​រក​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ និង​ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។

លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​និយាយ​ថា​ អគ្គស្នងការ​នគរបាល​ជាតិ​ថ្មី​ នឹង​អាច​រក​យុត្តិធម៌​ជូន​បងប្រុស​របស់​លោក​ ជា​ វិជ្ជា​ ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ហើយ​និង​សើរើ​រឿង​នេះ​

លោក​ស្រី​ ពុង​ ឈីវហ្គេក​ នាយិកា​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​មាន​ប្រសាសន៍​យើង​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ថា​ តើ​ការ​ស្លាប់​របស់​លោក​ ហុក​ ឡងឌី​ ធ្វើ​ឱ្យ​ចំណេញ​ឬ​ខាត​ទៅ​ដល់​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​ដែល​មាន​កន្លង​មក​។​ ប៉ុន្តែ​លោក​ស្រី​ សង្ឃឹម​ថា​អ្នក​ដែល​ទទួល​តំណែង​អគ្គស្នងការ​នគរបាល​ជាតិ​ថ្មី​នឹង​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ។​

លោក​ស្រី​ ពុង​ ឈីវហ្គេក​បាន​បន្ត​ថា​ ទើប​ថ្មី​ៗ​មិន​អាច​វាយ​តម្លៃ​បាន​ទេ​ ថ្វី​ត្បិត​តែ​អង្គការ​អន្តរជាតិ​មួយ​បាន​វាយ​តម្លៃ​ យើង​ជា​ខ្មែរ​យើង​ចាំ​មើល​សិន​ថា​តើ​ វា​យ៉ាង​ម៉េច​អ្នក​ដែល​ជំនួស​លោក​ ហុក​ ឡង​ឌី​។​ លោក​ស្រី​ សង្ឃឹម​ហើយ​សំណូម​ពរ​អ្នក​ឡើង​ជំនួស​ថ្មី​រក​យុត្តិធម៌​ឱ្យ​ប្រជាពលរដ្ឋ​ហើយ​ធ្វើ​ការ​តាម​ច្បាប់​។​

លោក​ ចាន់​ សាវ៉េត​មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក​បាន​ឱ្យ​ដឹង​ដែរ​ថា​ បើ​ទោះ​បី​ជា​លោក​ ហុក​ឡងឌី​ ស្លាប់​ទៅ​មែន​ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​បាត់បង់​ភស្តុតាង​ និង​សំណុំ​រឿង​ដែល​បាន​ស៊ើបអង្កេត​កន្លង​មក​ទេ​ ពីព្រោះ​លោក​ ហុក​ ឡងឌី​ ក៏​បាន​ចែក​រំលែក​ភារកិច្ច​មួយ​ចំនួន​ទៅ​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ស៊ើបអង្កេត​ដែរ​។

ចំណែក​ឯ​លោក​ស្រី​ កែ​ សុវណ្ណរតន៍​ អគ្គលេខាធិការ​ស្ដីទី​គណបក្ស​ សម​ រង្សី​បាន​លើកឡើង​ផង​ដែរ​ថា​ បើ​សិន​ជា​អ្នក​ដែល​ឡើង​មក​ទទួល​តំណែង​អគ្គស្នងការ​នគរបាល​ជាតិ​ បើ​សិន​ជា​ធ្វើ​ដើម្បី​ផលប្រយោជន៍​ និង​កិត្តិយស​របស់​ខ្លួន​ និង​ដើម្បី​ជាតិ​ទូទៅ​ថ្ងៃ​មុខ​គាត់​នឹង​ខិតខំ​បំពេញ​កាតព្វកិច្ច​ល្អ​ប្រសើរ​ដើម្បី​បង្ហាញ​ស្នាដៃ​។​

លោក​ស្រី​ កែ​ សុវណ្ណរតន៍​ បាន​បន្ត​ថា​ លោក​ស្រី​មាន​ជំនឿ​ថា​ យ៉ាង​ណា​គាត់​ (លោក​ នេត​ សាវឿន​) នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីកចម្រើន​ បើ​សិន​ណា​ជា​គាត់​ធ្វើ​សម្រាប់​ប្រទេស​ជាតិ​ហើយ​ដែល​ប្រទេស​ជាតិ​សព្វ​ថ្ងៃ​កំពុង​តែ​ត្រូវ​ការ​អ្នក​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ គឺ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​រីកចម្រើន​ពិត​ប្រាកដ​ដែល​ពិភពលោក​ចង់​បាន​៕ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៣៩​ ថ្ងៃ​ សៅរ៍​ ទី​ ១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សៅរ៍​ ទី​ ១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៩៥​ ថ្ងៃ​ សៅរ៍​ ទី​ ១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ដាក់​ទោស​ដល់​មន្ត្រី​ដែល​កេង​បន្លំ​ជំនួយ​ ADB
  • កូន​ឧត្ដមសេនីយ៍​ម្នាក់​ [ឧត្ដម​សេនីយ៍​ ងួន​ សំ] បើកឡាន​បុក​គេ​ហើយ​ច្រងេងច្រងាង​ដាក់​សមត្ថកិច្ច​ទៀត​ [ដោយ​គំរាម​ថា​នឹង​យក​កង​កម្លាំង​មក​អន្តរាគមន៍​-ខេត្ត​កណ្ដាល]
  • CIA៖ ប៊ីនឡាដិន​ស្ថិត​នៅ​ក្នុង​សភាព​ឯកោ​យ៉ាងខ្លាំង​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៣៩​ ថ្ងៃ​ សៅរ៍​ ទី​ ១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សង្គម​ស៊ីវិល​ និង​អ្នក​នយោបាយ​ទទូច​ឱ្យ​អគ្គស្នងការ​ថ្មី​សើរើ​សំណុំ​រឿង​ឧក្រិដ្ឋ​ឡើងវិញ
  • អង្គការ​អាដហុក​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​ [ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​១០០​មក​ពី​ខេត្ត​សៀមរាប​ ដែល​ពួក​គេ​លុប​ឈ្មោះ​ចេញ​បញ្ជី​ចែក​អង្ករ​]ទៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​
  • សព​នាយ​ឧត្ដម​សេនីយ៍​ ហុក ឡងឌី​ នឹង​យក​ទៅ​បញ្ចុះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ [នៅ​ក្នុង​ស្រុក​កំណើត​ ខេត្ត​ស្វាយ​រៀង​]


កោះសន្តិភាព ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤៥០០​ ថ្ងៃ​ សៅរ៍-អាទិត្យ​ ទី​ ១៥-១៦ ​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • មន្ទីរ​ពេទ្យ​នៅ​ហូជីមិញ​ច្រាន​ចោល​ព័ត៌មាន​ថា​ VJ អាណូ​ [ពិធី​ការិនី​ស្ថានីយ​ទូរទស្សន៍​ ដែល​មាន​ឈ្មោះ​ សួន​ ភក្ដី​] ស្លាប់​ តែ​ប្រកាស​នាង​បាន​ចាកចេញ​បាត់​ហើយ​ [ដែល​ពាក្យ​ចចាមអារ៉ាម​ថា​នាង​ត្រូវ​បាន​ប្រពន្ធ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ បាន​បញ្ជា​អោយ​ចាប់​ខ្លួន​ចូល​ក្នុង​ឡាន​ ហើយ​បាន​ឆូត​ជាមួយ​នឹង​ឡាម​]
  • លោក​ស្រី​ ហ៊ីលឡារី​ជា​បេក្ខនារី​សម្រាប់​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស​


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦១៤​ ថ្ងៃ​ សៅរ៍-អាទិត្យ​ ទី​ ១៥-១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ADB និង​មន្ត្រី​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ស៊ើប​អង្កេត​អំពើ​ពុករលួយ​ក្នុង​ការ​ចែក​អង្ករ​ [នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៤៣​ ថ្ងៃ​ សៅរ៍​ ទី​ ១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ទាហាន​ពិបាក​ទ្រាំ​នឹង​សីតុណ្ហភាព​ ១១​អង្សា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​
  • ប្រជាជន​កម្ពុជា​ ៣០០.០០០​នាក់​ កើត​ជំងឺ​ទឹកនោម​ផ្អែម​ក្នុង​នោះ​ ៧០​ភាគរយ​មិន​បាន​ដឹង​ខ្លួន​ [យោង​តាម​លោក​ ម៉ូរីតស៍​ ហ្សែនប៉ែលត៍​ ​ជា​ប្រធាន​អង្គការ​មណ្ឌល​ព័ត៌មាន​ជំងឺ​ទឹកនោម​ផ្អែម​ និង ជា​អតីត​ប្រធាន​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ប្រចាំ​កម្ពុជា​]
  • គណៈរដ្ឋមន្ត្រី​លោក​ សាម៉ាក់​ ២៨​នាក់​ជាប់​ចោទ​ពី​បទ​គាំទ្រ​កម្ពុជា​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ក្នុង​បេតិកភណ្ឌ​ពិភពលោក​
  • ជប៉ុន​ឱ្យ​ IMF ខ្ចី​ប្រាក់​ ១០០.០០០​លាន​ដុល្លារ​ [ដើម្បី​ជួយ​ប្រទេស​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ធ្ងន់ធ្ងរ​]
  • ជនប្រឆាំង​មីយ៉ាន់​ម៉ា​ ១៣​នាក់​ទៀត​ត្រូវ​គេ​ដាក់​គុក​

* សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: