ថ្ងៃ​ ចន្ទ​ ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ៖ ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរណ៍​បាន​ជះ​ឥទ្ធិពល​ដល់​ជីវភាព​អ្នក​ផ្ដល់​សេវាកម្ម​ទេសចរណ៍

Posted on Monday, 17 November 2008. Filed under: សប្ដាហ៍ទី ៥២៤ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៤

ភ្នំពេញ៖​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​នៅ​ប្រទេស​ថៃ​ រាល​ដាល​ដល់​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ-​ថៃ​ទាំង​អស់​នេះ​ គឺ​ជា​មូល​ហេតុ​ចម្បង​ៗ​ដែល​ត្រូវ​អ្នក​ជំនាញ​មើល​ឃើញ​ថា​ ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​។​ ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​រដូវ​កំណើន​នៅ​ខេត្ត​សៀមរាប​ ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​បាន​នឹង​កំពុង​ជះ​ឥទ្ធិពល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ដោយ​ផ្ទាល់​ដោយ​ផ្ទាល់​នៅ​ក្នុង​ទឹកដី​អតីត​រាជធានី​អង្គរ​នេះ​។​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ទទួល​ស្គាល់​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ជាមួយ​ប្រទេស​ថៃ​ បាន​បន្ថយ​ល្បឿន​កំណើន​ទេសចរណ៍​កម្ពុជា​ប៉ុន្តែ​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​សុវត្ថិភាព​ភ្ញៀវ​ និង​កំណើន​វិស័យ​ទេសចរណ៍​នេះ​បន្ថែម​ទៀត​។​

លោក​ តាន់​ ប៊ុនឆៃ​ អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​ខេត្ត​សៀមរាប​ដែល​មនុស្ស​ទូទៅ​និយម​ហៅ​ថា​ ទុក​ទុក​ នោះ​មាន​ប្រសាសន៍​ថា​”រាល់​ឆ្នាំ​ ខែ​ វិច្ឆិកា​នេះ​គឺ​មាន​ភ្ញៀវ​ដឹក​ច្រើន​….តែ​ឆ្នាំ​នេះ​អត់​ទេ​គឺ​យ៉ាប់​ដែរ​សេដ្ឋកិច្ច​រាល់​ថ្ងៃ​”។ អ្នក​រត់​ម៉ូតូ​រឺ​ម៉ក​រួប​នេះ​ ក៏​ដូច​ជា​អ្នក​ប្រកបរបរ​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ដោយ​ផ្ទាល់​ជា​ច្រើន​ទៀត​ដែរ​ បាន​នឹង​កំពុង​ជួប​ប្រទះ​នូវ​ការ​លំបាក​ផ្នែក​ជីវភាព​ប្រចាំ​ថ្ងៃ​ដោយ​សារ​តែ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​តំបន់​រាជធានី​ចាស់​មួយ​នេះ​ បាន​ធ្លាក់​ចុះ​ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​។​

ដោយ​ឡែក​សម្រាប់​លោក​ ថេង​ ឡាយ​អ្នក​រត់​តាក់ស៊ី​នៅ​ពី​មុខ​សណ្ឋាគារ​មួយ​កន្លែង​នៅ​ខេត្ត​សៀមរាប​ ក៏​បាន​ត្អូញត្អែរ​ស្រដៀង​គ្នា​នេះ​ដែរ​ដោយ​លោក​បញ្ជាក់​ថា​ ការ​លំបាក​ក្នុង​ការ​ទទួល​ទាន​គឺ​ដោយសារ​តែ​ចំនួន​អ្នក​រត់​ម៉ូតូ​រឺ​ម៉ក​នេះ​បាន​កើន​ឡើង​ ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរ​មិន​សូវ​មាន​កំណើន​។​ នៅ​ក្នុង​ខេត្ត​សៀមរាប​ត្រូវ​បាន​ឱ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​រត់​ម៉ូតូ​រឺ​ម៉ក​នេះ​ជាង​ពីរ​ពាន់​នាក់​ដែរ​។​ មិន​តែ​ប៉ុណ្ណោះ​ទាំង​ផ្នែក​សេវាកម្ម​សណ្ឋាគារ​ក៏​ដូច​ជា​ភោជនីយដ្ឋាន​ក៏​ជួប​ប្រទះ​នូវ​បញ្ហា​កង្វះ​ភ្ញៀវ​ទេសចរណ៍​នេះ​ដែរ​។​ ភ្ញៀវ​ទេសចរណ៍​ដែល​ក្នុង​ខែ​ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ​ទៅ​គឺ​ចំនួន​ច្រើន​ ហើយ​ការ​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ផ្សេង​ៗ​គឺ​មាន​ភាព​មមាញឹក​។

លោក​ ប៊ុន​ ទ្រី​ម្ចាស់​ភោជនីយដ្ឋាន​ម្លប់​ត្នោត​អង្គរ​នៅ​ផ្សារ​ចាស់​ខេត្ត​សៀមរាប​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា​ចំនួន​ភ្ញៀវ​ទេសចរណ៍​ក្នុង​រដូវ​កាល​នេះ​គឺ​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​ ២០​ភាគរយ​បើ​ប្រៀបធៀប​ក្នុង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ទៅ​។​ ការ​ធ្លាក់​ចុះ​ដែល​លោក​ ប៊ុន​ ទ្រី​ បាន​ថ្លែង​ថា​ នេះ​គឺ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អ្នក​ដែល​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដែល​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​។

ការ​បាត់បង់​ការងារ​រួម​នឹង​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​ផង​នោះ​ ទាំង​នេះ​គឺ​ជា​ផលវិបាក​ដែល​កើត​ចេញ​ពី​ការ​ធ្លាក់​ចុះ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​តាំង​ពី​ខែ​ កក្កដា​មក​ម្ល៉េះ។​ ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ឱ្យ​ដឹង​ថា​ គឺ​មាន​ការ​ធ្លាក់​ចុះ​នៅ​តំបន់​ទេសចរណ៍​សៀមរាប​ ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ធំ​ក្នុង​ចំណោម​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ៗ​របស់​ប្រទេស​កម្ពុជា​ហើយ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មាន​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

លោក​ ហូ វណ្ឌី​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា​វា​ជា​ការ​ពិត​ណាស់​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទ័ព​ខ្មែរ​ថៃ​នៅ​តំបន់​ទេសចរណ៍​ប្រាសាទ​ព្រះវិហារ​ការ​កើត​កលិយុគ​នយោបាយ​នៅ​ប្រទេស​ថៃ​និង​បញ្ហា​ធំ​គឺ​វិបត្តិ​ហិរញ្ញវត្ថុ​ នេះ​ក៏​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ថា​ ជា​បុព្វហេតុ​ដែល​នាំ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ថយ​ចុះ​ដែរ​ សម្រាប់​ឆ្នាំ​ ២០០៨​នេះ​។​ ឆ្នាំ​ ២០០៨​ដែល​ពី​ដើម​ឡើយ​កម្ពុជា​រំពឹង​ថា​ នឹង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ ២.៥​លាន​នាក់​ខណៈ​ដែល​ឆ្នាំ​ ២០០៧​កន្លង​ទៅ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាង​ ២.១លាន​នាក់​រួច​ទៅ​ហើយ​នោះ​ នឹង​បាន​ផ្ដល់​នូវ​ប្រាក់​ចំណូល​ដល់​ជាតិ​ ជាង​ ១៧០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ប៉ុន្តែ​ក្ដី​រំពឹង​ថា​ នឹង​ទទួល​បាន​នូវ​កំណើន​ទេសចរណ៍​ដល់​ទៅ​ជាង​ ២.៥​លាន​នាក់​នេះ​នឹង​អាច​ប្រែប្រួល​។​

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ជាមួយ​ប្រទេស​ថៃ​ បាន​បន្ថយ​ល្បឿន​កំណើន​ទេសចរណ៍​កម្ពុជា​។​ លោក​ ថោង​ ខុន​ បាន​ពន្យល់​ថា​ សម្រាប់​អ្នក​ប្រកប​របរ​ទទួល​ទាន​ក្នុង​វិស័យ​ទេសចរណ៍​ដែល​បាន​លើក​ឡើង​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​គឺ​ជា​បញ្ហា​របស់​ប្រទេស​នៅ​ទូទាំង​សកល​លោក​ ហើយ​ត្រូវ​រក​ដំណោះស្រាយ​ជា​លក្ខណៈ​ពិភពលោក​ប៉ុន្តែ​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​តែ​ចាត់​វិធានការ​ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ដែរ​នោះ​ដូច​ជា​ ដោះស្រាយ​លើ​អសកម្ម​នានា​ នៅ​ក្នុង​សេវាកម្ម​ទេសចរណ៍​ដូច​ជា​ត្រូវ​ធ្វើ​ការ​សាងសង់​នូវ​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​បាន​ល្អ​ទៅ​កាន់​តំបន់​ទេសចរណ៍​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដោះស្រាយ​បញ្ហា​ប្រឈម​មុខ​គ្នា​ផ្នែក​យោធា​នៅ​តំបន់​ព្រំដែន​ឱ្យ​បាន​ចប់​ឆាប់​រហ័ស​រួម​នឹង​ការ​បង្កើត​ជា​ព្រឹត្តិការណ៍​ផ្សេងៗ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​ឱ្យ​ច្រើន​។​ លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ ថោង​ ខុន​ បាន​ថ្លែង​ថា​សព្វ​ថ្ងៃ​រដ្ឋាភិបាល​ខ្មែរ​កំពុង​តែ​អនុវត្ត​នូវ​គោល​នយោបាយ​ថ្មី​ៗ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​ជា​ពិសេស​គឺ​តាម​រយៈ​ការ​ដើរ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា​នៅ​តាម​ប្រទេស​នានា​ដូច​ជា​ ប្រទេស​រុស្សី​ក្រុម​ប្រទេស​អារ៉ាប់​ជា​ដើម​បន្ថែម​លើ​ទេសចរណ៍​អាស៊ី​អឺរ៉ុប​ដែល​មាន​ជា​ច្រើន​រួច​មក​ហើយ​។​ លោក​ ថោង​ ខុន​ មាន​ប្រសាសន៍​លើក​ឡើង​ពី​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ពេល​ខាង​មុខ​នេះ​។

ទោះបី​យ៉ាងណា​ទាំង​រដ្ឋាភិបាល​កម្ពុជា​ និង​អ្នក​រក​ទទួល​ទាន​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ជា​ពិសេស​នៅ​ខេត្ត​សៀមរាប​អង្គរ​មាន​សុទិដ្ឋិនិយម​ថា​ ចំនួន​ភ្ញៀវ​ទេសចរណ៍​នឹង​អាច​មាន​ចំនួន​កើន​ឡើង​វិញ​នៅ​ក្រោយ​ពេល​ដែល​ពពក​ខ្មៅ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ រសាត់​បាត់​ទៅ​ហើយ​ជីវភាព​របស់​ពួក​គេ​អាច​នឹង​មាន​ភាព​ធូរធារ​ឡើង​វិញ​ ខណៈ​ដែល​ពេល​នេះ​អ្នក​រត់​ម៉ូតូ​រឺ​ម៉ក​ខ្លះ​ បាន​ពពាយ​នាយ​លក់​រឺ​ម៉ក​របស់​ខ្លួន​ដោយសារ​តែ​ពុំ​មាន​ភ្ញៀវ​ទេសចរណ៍​ដឹក​ និង​មិន​អាច​រក​ប្រាក់​ចំណូល​បាន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ហើយ​ភោជនីយដ្ឋាន​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ការ​បិទ​ទ្វារ​ជា​បណ្ដោះ​អាសន្ន​ដោយ​សារ​តែ​គ្មាន​ភ្ញៀវ​។

យោង​តាម​តួលេខ​របស់​ក្រសួង​ទេសចរណ៍​នៅ​៩​ខែ​ដើម​ ឆ្នាំ​ ២០០៨​នេះ​ភ្ញៀវ​ទេសចរណ៍​បរទេស​ជាង​ ១.៥​លាន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ គឺ​មាន​កំណើន​តែ​ ១០​ភាគរយ​ប៉ុណ្ណោះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ ។​ រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា​ នឹង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន​ ២.២​លាន​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​ ២០០៨​នេះ​៕ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៤០​ ថ្ងៃ​ អាទិត្យ-ចន្ទ​ ទី​ ១៦-១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ចន្ទ​ ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

ដើម​ត្នោត​ ឆ្នាំ​ទី​ ១​ លេខ​ ៤៥​ ថ្ងៃ​ ចន្ទ-អង្គារ​ ទី​ ១៧-១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សំណុំ​រឿង​លោក​ ហេង​ ពៅ​ដែល​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​ឧត្ដម​សេនីយ៍​ សៅ​ សុខា​ នឹង​លើក​យក​មក​កាត់​ក្ដី​នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ វិច្ឆិកា​ ខាង​មុខ​


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៩៦​ ថ្ងៃ​ អាទិត្យ-ចន្ទ​ ទី​ ១៦-១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • កម្ពុជា-​កូរ៉េ​ពិភាក្សា​បញ្ហា​ពាណិជ្ជកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា​ឆ្នាំ​ ២០០៨​ [កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ នៅ​ឯ​សណ្ឋាគារ​ កាំ​បូ​ឌីយ៉ាណា​ ក្រុង​ភ្នំពេញ​]
  • គ្រោង​បង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​កម្ពុជា​
  • នៅ​តំបន់​ជាយ​ដែន​ប៉ោយប៉ែត​មាន​ក្មេង​តូច​ៗ​ជា​ច្រើន​នាក់​ត្រូវ​បាន​អាណា​ព្យាបាល​បង្ខំ​ធ្វើ​អាជីវកម្ម​លើ​រាងកាយ​ឱ្យ​ដើរ​សុំ​ទាន​គេ​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៤០​ ថ្ងៃ​ អាទិត្យ-ចន្ទ​ ទី​ ១៦-១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរណ៍​បាន​ជះ​ឥទ្ធិពល​ដល់​ជីវភាព​អ្នក​ផ្ដល់​សេវាកម្ម​ទេសចរណ៍
  • ឧត្ដម​សេនីយ៍​ ជា​ សឿន​ យក​កម្លាំង​យោធា​គំរាម​ប្លន់​យក​ដី​ប្រជាពលរដ្ឋ​ ១២៦​គ្រួសារ​ [នៅ​ក្រុង​ព្រះសីហនុ​]


កោះសន្តិភាព ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥០១​ ថ្ងៃ​ ចន្ទ​ ទី​ ១៧ ​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សម្លាប់​កាត់​ក្បាល​ម្ដាយ​ [អាយុ​ ៣៧​ឆ្នាំ​] និង​កូន​ស្រី​ [អាយុ​ ៨​ឆ្នាំ​] ប៉ូលិស​សន្និដ្ឋាន​ថា​ ជា​រឿង​គំនុំ​ទាក់​ទិន​ជំនឿ​អាប​ធ្មប់​ [ខេត្ត​ក្រចេះ​]
  • អ្នក​លេង​ហ្គីតា​ជើង​ចាស់​ [ឈ្មោះ​ ឆាយ​ សាម៉េត​ ដែល​គេ​ស្គាល់​ថា​ជា​ ពូ​ខ្នុយ​] អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ស្ដីពី​កម្ម​សិទ្ធិ​បញ្ញា​
  • ផឹក​ស៊ី​ស្រវឹង​ដាប​ដេក​លក់​លើ​ផ្លូវ​ដែក​រថភ្លើង​បើក​កិន​ក្បាល​ [ខេត្ត​កំពត​]
  • ពិធី​បូជា​ព្រះ​សព​ម្ចាស់​ក្សត្រី​វ៉ាដាណា​ព្រះរៀម​ស្ដេច​ថៃ​យ៉ាង​មហោឡារិក​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ [ដែល​មាន​មនុស្ស​ប្រមាណ​ជាង​ ១០០.០០០​នាក់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦១៥​ ថ្ងៃ​ ចន្ទ​ ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ជំនួយ​របស់​ប្រទេស​ជប៉ុន​ បាន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​តិចតួច​បំផុត​ [ក្នុង​ខេត្ត​ឃ្លាំង​ និង​ខេត្ត​ព្រះ​ត្រពាំង​ ក្នុង​ប្រទេស​វៀតណាម​ ដែល​ផ្ដល់​នូវ​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៤៤​ ថ្ងៃ​ អាទិត្យ-ចន្ទ​ ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ប៉ូលិស​ផ្អឹប​សំណុំ​រឿង​កូន​ប្រុស​លោក​ ព្រំ​ អ៊ាន​ អតីត​ប្រធាន​ចម្ការ​កៅស៊ូ​ជប់​ប្រើ​អាវុធ​ខុស​ច្បាប់​បាញ់​កម្មករ​មិន​បញ្ជូន​ទៅ​តុលាការ​ថា​ខ្វះ​សាក្សី​ [ក្នុង​ខេត្ត​កំពង់​ចាម​]
  • មន្ត្រី​ប៉េអិម​ម្នាក់​ជិះ​រថយន្ត​បំ​បុក​ក្រុម​ចោរ​ប្លន់​ត្រូវ​ចោរ​បាញ់​សម្លាប់​ [ខណ្ឌ​ចំការ​មន​ ក្រុង​ភ្នំពេញ​]
  • ថាក់ស៊ីន​និង​ផុតចាម៉ាន់​បញ្ចប់​ជីវិត​អាពាហ៍ពិពាហ៍​ [យោង​តាម​ប្រសាសន៍​លោក​ ថាក់ស៊ីន​ក្នុង​អំឡុង​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ទីក្រុង​ហុងកុង​ជាមួយ​សមាជិក​សភា​នៃ​គណបក្ស​កម្លាំង​ប្រជាជន​ កាល​ពី​ថ្ងៃ​ទី​ ១៤​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: