ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ៖ កម្ពុជា​មាន​ឱសថ​ចំនួន​ ២៦​មុខ​មាន​គុណភាព​មិន​ត្រឹមត្រូវ​

Posted on Tuesday, 18 November 2008. Filed under: សប្ដាហ៍ទី ៥២៤ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៤

រាជធានីភ្នំពេញៈ​ លោក​ យឹម​ យ៉ាន់​ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​​២០០៨​ នេះ​ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ផ្ទះ​លក់​ថ្នាំ​ពេទ្យ​អត់​ច្បាប់​ចំនួន​ជាង​ ១.០០០​ ផ្ទះ​ និង​ ១៣០០​ កន្លែង​ទៀត​មាន​ច្បាប់​ត្រឹមត្រូវ​ពី​ក្រសួង​សុខាភិបាល​។​ លើស​ពី​នេះ​មាន​បន្ទប់​ព្យាបាល​ចំនួន​ ១៧០០​ អត់​ច្បាប់​ គឺ​ស្មើ​គ្នា​ជាមួយ​បន្ទប់​ព្យាបាល​ដែល​មាន​ច្បាប់​ត្រឹមត្រូវ​។​ លោក​បាន​បញ្ជាក់​ថា​ ប៉ុន្មាន​ឆ្នាំ​មុន​ទីតាំង​លក់​ថ្នាំ​ពេទ្យ​ និង​បន្ទប់​ផ្ដល់​សេវា​ព្យាបាល​ដែល​អត់ច្បាប់​ច្រើន​ជាង​កន្លែង​ដែល​មាន​ច្បាប់​តែ​ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ​ហើយ​។​ ក្នុង​អាណត្តិ​ថ្មី​នេះ​ក្រសួង​សុខាភិបាល​នឹង​ខិតខំ​លុប​បំបាត់​ឱ្យ​បាន​កាន់​តែ​ច្រើន​ថែមទៀត​ចំពោះ​ទីតាំង​ដែល​អត់ច្បាប់​។​

លោក​ យឹម​ យ៉ាន់​ បាន​ឱ្យ​ដឹង​បែប​នេះ​កាល​ពី​ថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ ក្នុង​សន្និសីទ​កាសែត​មួយ​ដើម្បី​ឆ្លើយ​តប​ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​បញ្ចប់​ប្រតិបត្តិ​ការ​ប្រឆាំង​ផលិតផល​ឱសថ​ក្លែងក្លាយ​និង​វគ្គ​បណ្ដុះបណ្ដាល​លើ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ក្លែងក្លាយ​ឱសថ​ព្យាបាល​អន្តរជាតិ​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​លោក​ ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក្រោម​គំនិត​ផ្ដួចផ្ដើម​រួម​គ្នា​រវាង​អង្គការ​ នគរបាល​អន្តរជាតិ​ អង្គការ​សុខភាព​ពិភពលោក​ និង​អង្គការ​គយ​។

លោក​ យឹម​ យ៉ាន់​ បន្ត​ឱ្យ​ដឹង​ថា​ ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​រោងចក្រ​ផលិត​ឱសថ​ចំនួន​ ៧​កំពុង​ដំណើរ​ការ​ ដោយ​មាន​ថ្នាំ​ចំនួន​ ៩០០​ មុខ​ត្រូវ​បាន​ចុះ​បញ្ជី​រួច​ហើយ​នៅ​ក្រសួង​សុខាភិបាល​ ហើយ​មាន​ក្រុមហ៊ុន​រកស៊ី​ជួញ​ដូរ​ថ្នាំ​ពេទ្យ​ចំនួន​ ១៤៨​ ទៀត​កំពុង​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ខ្លះ​បាន​បើក​សាខា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ក្រសួង​សុខាភិបាល​មិន​អនុញ្ញាត​ឱ្យ​មាន​ក្រុមហ៊ុន​ណា​នាំ​ចូល​ឱសថ​របេង​ទេ​ដើម្បី​ចៀសវាង​នូវ​ភាព​ស៊ាំ។​

លោក​ ជូ​ យិន​ស៊ីម​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ឱសថ​មាន​គុណភាព​មិន​ត្រឹមត្រូវ​ចំនួន​ ២៦​មុខ​ក្នុង​នោះ​មាន​បី​មុខ​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​សុខាភិបាល​។​ ក្រុម​អ្នក​លួច​ផលិត​ឱសថ​ក្លែងក្លាយ​ភាគ​ច្រើន​គេ​ផលិត​ឱសថ​គ្រុន​ចាញ់​ របេង​ ពួក​អង់ទីប៊ីយ៉ូទិក​ និង​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ ពី​ព្រោះ​ពួក​ឱសថ​ទាំង​នេះ​សុទ្ធ​តែ​មាន​តម្លៃ​ខ្ពស់​ ហើយ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់​ចំពោះ​អ្នក​ប្រើប្រាស់​ពីព្រោះ​ថា​ត្រូវ​ប្រើប្រាស់​ក្នុង​រយៈពេល​យូរ​។​

លោក​បញ្ជាក់​ថា​ ក្រសួង​សុខាភិបាល​ធ្វើ​ការ​បែងចែក​ផ្ទះ​លក់​ឱសថ​អត់ច្បាប់​ជា​បី​ប្រភេទ​ គឺ​ប្រភេទ​ A ផ្ទះ​លក់​ឱសថ​ទ្រង់​ទ្រាយ​ធំ​ ដែល​បច្ចុប្បន្ន​នេះ​ក្រសួង​សុខាភិបាល​បាន​លុប​បំបាត់​ចោល​អស់​ទៅ​ហើយ​មិន​មាន​ទៀត​ទេ​នៅ​ទីក្រុង​ភ្នំពេញ​ តែ​ខេត្ត​ខ្លះ​នៅ​មាន​នៅ​ឡើយ​។​ ប្រភេទ​ B គឺ​គ្លីនិក​មួយ​ចំនួន​មាន​លក់​ឱសថ​ដែល​ច្បាប់​មិន​ឱ្យ​មាន​លក់​នៅ​តាម​គ្លីនិក​ព្យាបាល​នោះ​ទេ​។ ប្រភេទ​ C គឺ​ផ្ទះ​លក់​ឱសថ​អត់ច្បាប់​ដែរ​ តែ​លក់​លាយ​ជាមួយ​ចាប់​ហួយ​។​ ចំពោះ​ថ្នាំ​ដែល​ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត​ឱ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​មាន​ជិត​ ៧​ពាន់​មុខ។​ តាម​ការ​អង្កេត​ទៅ​លើ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​ពី​ឆ្នាំ​ ២០០០​មក​។​

ក្នុង​ឱកាស​នេះ​លោក​ ស​ ខេង​ បាន​ថ្លែង​ថា​តាម​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​ចេញផ្សាយ​នៅ​ឆ្នាំ​ ២០០៧​កន្លង​មក​នេះ​បាន​វាយ​តម្លៃ​ថា​ មាន​មនុស្ស​នៅ​ក្នុង​តំបន់​អាស៊ី​ប្រមាណ​ ២​សែន​នាក់​បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំ​ៗ​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​ជា​ពិសេស​គឺ​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ ហើយ​បើ​សិន​ជា​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ គឺ​អាច​ជួយ​សង្គ្រោះ​មនុស្ស​បាន​ ១លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។ លោក​បញ្ជាក់​ថា​ទោះបី​ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រភព​ក្នុង​ការ​ផលិត​ឱសថ​ក្លែងក្លាយ​ ឬ​ចែកចាយ​ឱសថ​ប្រភេទ​នេះ​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​នូវ​យន្តការ​ថ្នាក់​ជាតិ​គឺ​គណៈកម្មការ​លុប​បំបាត់​ឱសថ​ក្លែងក្លាយ​ និង​សេវា​សុខាភិបាល​ខុស​ច្បាប់​ដែល​មាន​សមាសភាព​ចម្រុះ​មក​ពី​ក្រសួង​សុខាភិបាល​ក្រសួង​មហាផ្ទៃ​ ក្រសួង​ព័ត៌មាន​ ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​អប់រំ​ ក្រសួង​សេដ្ឋកិច្ច​ និង​ក្រសួង​កសិកម្ម​៕កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥០២​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

អំណាច​រាស្ត្រ​ ឆ្នាំ​ទី​ ១​ លេខ​ ២៨​ ថ្ងៃ​ ចន្ទ-អាទិត្យ​ ទី​ ១៧-២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • អ្នក​ចូលរួម​ដង្ហែ​សព​លោក​នាយ​ឧត្ដម​សេនីយ៍​ ហុក​ ឡងឌី​ ជួប​គ្រោះ​ថ្នាក់​ក្រឡាប់​ឡាន​ [បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​ចំនួន​ ៤​នាក់​ ដែល​ព័ត៌មាន​មិន​ទាន់​ច្បាស់​ការ​នៅ​ឡើយ​ទេ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៩៧​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • កម្ពុជា​ច្រាន​ចោល​សេចក្ដី​ថ្លែងការណ៍​អត់​ភស្តុតាង​របស់​សៀម​ [ដែល​ក្រសួង​ការ​បរទេស​សៀម​អះអាង​ថា​ ការ​ធ្វើ​បុណ្យ​កឋិន​នៅ​វត្ត​កែវ​សិក្ខាគិរីស្វារៈ​ និង​លើក​ទង់​បេតិកភណ្ឌ​ពិភពលោក​នៅ​ប្រាសាទ​ព្រះវិហារ​ជា​ការ​រំលោភ​បំពាន​លើ​អធិបតេយ្យ​ភាព​របស់​សៀម​]
  • សម្ដេច​តេជោ​ ហ៊ុន​ សែន​ ទាត់​ចោល​ការ​ទាមទារ​របស់​គណបក្ស​ សម​ រង្សី​ [គឺ​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នូវ​តួនាទី​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា​អាណត្តិ​ទី​ ៤​]
  • អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ជាង​ ២៥​ភាគរយ​បាន​ឆ្លង​មេរោគ​អេដស៍​ [យោង​តាម​ការ​អង្កេត​ស្រាវជ្រាវ​រវាង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើ​ស្បែក​ និង​កាម​រោគ​ សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៤១​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សម្ដេច​ ហ៊ុន​ សែន៖​ ផ្អាក​កម្មវិធី​របស់​លោក​នៅ​ខេត្ត​កំពត​នា​ថ្ងៃ​អង្គារ​នេះ​ដោយ​សារ​អាកាស​ធាតុ​ [មិនល្អ]
  • បើ​ម៉ែ​ជាប់​គុក​ខ្ញុំ​ក៏​ជាប់​គុក​ដែរ​ ព្រោះ​ខ្ញុំ​មាន​តែ​ម្ដាយ​ម្នាក់​ប៉ុណ្ណោះ​ [ជា​សម្ដី​របស់​កុមារី​ ៣​នាក់​ដែល​មក​រង់​ចាំ​ម្ដាយ​ ដែល​កំពុង​ជាប់​ឃុំ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដូនពេញ​ ដែល​ជាប់​ចោទ​ពី​បទ​លូក​ហោប៉ៅ​លុយ​គេ​ក្នុង​អំឡុង​ពេល​ថ្ងៃ​អុំ​ទូក​ដំបូង​មក​ម្ល៉េះ]
  • សេដ្ឋកិច្ច​ជប៉ុន​ធ្លាក់​ចុះ​ជា​លើក​ទី​ ១​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០១​មក​


កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥០២​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • កម្ពុជា​មាន​ឱសថ​ចំនួន​ ២៦​ មុខ​មាន​គុណភាព​មិន​ត្រឹមត្រូវ
  • សម្ដេច​នាយក​រដ្ឋមន្ត្រី​ច្រាន​ចោល​ព័ត៌មាន​ពី​ការ​ដក​លោក​ អភិបាល​ក្រុង​ កែប​ ជុតិមា​ ថា​មិន​មែន​ជា​ការ​ពិត​
  • ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន​រងគ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ កត្តា​ ៣​បង្ហាញ​ថា​កត្តា​មនុស្ស​ ៩០%​ កត្តា​យានយន្ត​ ៣%​ និង​កត្តា​ផ្លូវ​ ៥%​ [ក្នុង​រយៈពេល​ ៩​ខែ​ដើម​ឆ្នាំ​ ២០០៨​បាន​កើត​ឡើង​ចំនួន​ ៤៣១​ករណី​ សម្លាប់​មនុស្ស​ ១១៩​នាក់​]
  • លោក​ បារ៉ាក់​ អូបាម៉ា​ អះអាង​ពី​ឆន្ទៈ​បិទ​ជំរំ​ហ្គង់​តាណា​ម៉ូ​ និង​ដក​ទ័ព​ចេញ​ពី​ប្រទេស​ អីរ៉ាក់​


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦១៦​ ថ្ងៃ​ ចន្ទ​ ទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ការ​ច្រាន​ចោល​របស់​ ហ៊ុន​ សែន​ មិន​ផ្ដល់​តួនាទី​ឱ្យ​គណបក្ស​ប្រឆាំង​ ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ​ [ប្រតិកម្ម​តប​ទៅ​លោក​ ហ៊ុន​ សែន​ លោក​ ស៊ុន​ ឆ័យ​ សមាជិក​សភា​មក​ពី​គណបក្ស​ សម រង្សី​ គឺ​គោរព​តាម​លទ្ធិប្រជាធិបតេយ្យ​ដែល​ផ្ដល់​សិទ្ធិ​ពេញ​លេញ​ទៅ​ឱ្យ​គណបក្ស​ប្រឆាំង​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​]
  • ប្រជាពលរដ្ឋ​ក្រុង​ភ្នំពេញ​ព្រួយ​បារម្ភ​ចំពោះ​អំពើ​ប្លន់​ប្រដាប់​អាវុធ​មាន​ការ​កើន​ឡើង​ [អំពើ​ប្លន់​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ដែល​បណ្ដាល​អោយ​មន្ត្រី​ប៉េអិម​មួយ​រូប​បាត់បង់​ជីវិត​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៤៥​ ថ្ងៃ​ អង្គារ​ ទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សម្ដេច​តេជោ​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ប្រេង​បន្ត​ចុះ​ថ្លៃ​ និង​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​ប្រើប្រាស់​ប្រេង​ក្រុមហ៊ុន​ដែល​មិន​ចុះ​ថ្លៃ​
  • ឡាន​ដឹក​ស៊ីម៉ងត៍​បុក​ម៉ូតូ​អូស​ជាង​មួយ​ពាន់​ម៉ែត្រ​ស្លាប់​មនុស្ស​ ២​នាក់​ [ក្នុង​ខេត្ត​តាកែវ​]
  • រោងចក្រ​”អេតាណុល”​ដំបូង​ត្រូវ​បាន​សម្ពាធ​ដាក់​ឱ្យ​ប្រើប្រាស់​ [ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មក​ពី​កូរ៉េ​ខាងត្បូង​ ដែល​ស្ថិត​នៅ​ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​ កាល​ពី​ថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​]
  • ទាហាន​សៀម​ផ្ទុះ​មីន​ស្លាប់​ម្នាក់​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​

* សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: