ថ្ងៃ​ ពុធ​ ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ៖ រ៉ុង​ ឈុន​ ជម្រុញ​នាយករដ្ឋមន្ត្រី​ឱ្យ​គោរព​ពាក្យ​សន្យា

Posted on Wednesday, 19 November 2008. Filed under: សប្ដាហ៍ទី ៥២៤ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៤

លោក​ រ៉ុង​ ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ទើប​នឹង​បាន​ជម្រុញ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែ​ វិច្ឆិកា​ ម្សិល​មិញ​នេះ​ឱ្យ​ធ្វើ​អ្វី​ៗ​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​កុំ​ចេះ​តែ​សន្យា​ចោល​ៗ​ មិន​គោរព​ពាក្យ​សម្ដី​ខ្លួន​នោះ​។

គួរ​បញ្ជាក់​ថា​កាល​ពី​ម្សិលមិញ​នេះ​ លោក​ រ៉ុង​ ឈុន​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ធ្វើ​ជា​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កញ្ចប់​នៃ​ប្រទេស​កម្ពុជា​ដោយ​បាន​រំលឹក​ឱ្យ​គាត់​ដឹង​ខ្លួន​ថា​ “​នៅ​មុន​ថ្ងៃ​បោះឆ្នោត​សកល​ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ សម្ដេច​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​និង​សន្យា​ជា​សាធារណៈ​ថា​ នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ២​ ម៉ឺន​រៀល​ក្នុង​ ១​ខែ​ៗ​ជូន​ដល់​គ្រូ​បង្រៀន​ និង​មន្ត្រី​រាជការ​ចាប់​ពី​ខែ​កក្កដា​រហូត​ដល់​ដំណាច់​ឆ្នាំ​ ២០០៨​នេះ​”។

លិខិត​របស់​លោក​ រ៉ុង​ ឈុន​ ដដែល​នេះ​បាន​បន្ត​ទៀត​ថា​ “រហូត​មក​ដល់​ថ្ងៃ​នេះ​ ប្រាក់​ឧបត្ថម្ភ​ចំនួន​ ២​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ៗ​ គឺ​ថ្នាក់​ដឹកនាំ​ក្រសួង​ និង​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត​ក្រុង​មិនទាន់​បាន​បើក​ជូន​គ្រូ​បង្រៀន​ និង​មន្ត្រី​រាជការ​នៅ​ឡើយ​ទេ”​។

ក្នុង​នោះ​លិខិត​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​អះអាង​តាម​របាយការណ៍​ដែល​ទទួល​បាន​ពី​លោក​គ្រូ-អ្នក​គ្រូ​នៅ​តាម​ ខេត្ត​-ក្រុង​គឺ​មាន​តែ​ខេត្ត​ចំនួន​ពីរ​ ប៉ុណ្ណោះ​ដែល​បាន​ប្រាក់​ឧបត្ថម្ភ​ជូន​លោក​គ្រូ​-អ្នក​គ្រូ​ ចំនួន​ ៤​ខែ​។​ ហើយ​ក្រៅ​ពី​នេះ​ គឺ​មិនទាន់​បាន​បើក​ ១​សេន​លុយ​ខ្មែរ​ឡើយ​។

គេ​ថា​ សម្ដី​នាយករដ្ឋមន្ត្រី​នៅ​ប្រទេស​គេ​មាន​តម្លៃ​ណាស់​សម្រាប់​សង្គម​ជាតិ​ និង​ប្រជាពលរដ្ឋ​តែ​បើ​គិត​ពី​សម្ដី​លោក​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ខ្មែរ​វិញ​គឺ​មិន​ខុស​អ្វី​ពី​សម្រែក​ក្អាត់​នៅ​ក្នុង​ក្អម​នោះ​ទេ​។​ ហើយ​ស្ថាន​ភាព​បែប​នេះ​គួរ​តែ​លោក​ ហ៊ុន​ សែន​ធ្វើ​ឱ្យ​បាន​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​ទើប​ជា​ការ​ប្រសើរ​។

ជា​រឿយ​ៗ​លោក​ ហ៊ុន សែន​ម្នាក់​នេះ​តែងតែ​ធ្វើ​ការ​ស្ដី​បន្ទោស​ទៅ​លើ​អ្នក​នយោបាយ​បក្ស​ដទៃ​ថា​ ចេះ​តែ​ដើរ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ចោល​ដោយ​ពុំ​បាន​ធ្វើ​អ្វី​សោះ​។

ប៉ុន្តែ​ពេល​នេះ​ពាក្យ​ពេចន៍​សន្យា​របស់​លោក​ ហ៊ុន​ សែន​តាំង​ពី​មុន​ថ្ងៃ​បោះឆ្នោត​រហូត​ឈាន​ចូល​ដល់​អាណត្តិ​ទី​ ៤​ទៅ​ហើយ​នៅ​តែ​លោក​ ហ៊ុន​ សែន​ធ្វើ​មិន​បាន​ទៀត​ហេតុ​អ្វី​ក៏​លោក​ ហ៊ុន​ សែន​មិន​ស្ដី​បន្ទោស​ខ្លួន​ឯង​ផង​?

ដើម្បី​លោក​ ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នឹក​ឃើញ​នូវ​ពាក្យ​សម្ដី​ដែល​ធ្លាយ​ចេញ​ពី​មាត់​អត់​គម្រប​របស់​ខ្លួន​នោះ​ការិយាល័យ​និពន្ធ​ខ្មែរ​ម្ចាស់​ស្រុក​សូម​ចុះ​ផ្សាយ​នូវ​លិខិត​របស់​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​តាម​ខ្លឹម​សារ​ដើម​ទាំង​ស្រុង​ដូច​ខាង​ក្រោម​នេះletter1ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៨៥​ ថ្ងៃ​ ពុធ​ ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ៩៤​ ថ្ងៃ​ ពុធ​ ទី​ ១៩-ថ្ងៃ​ អង្គារ​ ទី​ ២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សៀមរាប៖​ បើក​កិច្ច​ប្រជុំ​ ៤៩​ ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច​និយាយ​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​
  • បន្ទាប់​ពី​អំពាវនាវ​បញ្ចុះ​តម្លៃ​ប្រេង​អ្នក​នយោបាយ​ប្រឆាំង​ហៅ​រដ្ឋាភិបាល​ ហ៊ុន​ សែន​ ជា​ “រដ្ឋាភិបាល​សូគីម៉ិច”​ [ពីព្រោះ​ការ​កើន​ឡើង​ ឬ​ថយ​ចុះ​នៃ​តម្លៃ​ប្រេង​សាំង​គឺ​អាស្រ័យ​ ទៅ​លើ​ក្រុមហ៊ុន​ សូគីម៉ិច​]
  • រយៈពេល​ជាង​ ១០​ ឆ្នាំ​មាន​យន្តហោះ​ ៩​ គ្រឿង​បាន​ធ្លាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៩៨​ ថ្ងៃ​ ពុធ​ ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • លោក​ អាណាន់​ ទទូច​ដល់​ប្រទេស​អ្នក​មាន​កុំ​ឱ្យ​ផ្អាក​ជំនួយ​សំរាប់​អាហ្វ្រិក​
  • ក្រុម​ចោរ​សមុទ្រ​ប្លន់​នាវា​ដឹក​ប្រេង​ធុន​យក្ស​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ឈូង​សមុទ្រ​សូម៉ាលី​


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៨៥​ ថ្ងៃ​ ពុធ​ ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • រ៉ុង​ ឈុន​ ជម្រុញ​នាយករដ្ឋមន្ត្រី​ឱ្យ​គោរព​ពាក្យ​សន្យា


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៤២​ ថ្ងៃ​ ពុធ​ ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ព្រះមហាក្សត្រ​ឱ្យ​ដោះស្រាយ​ករណី​ចាប់​ឃុំ​ខ្លួន​អ្នក​កាសែត​ម្នាក់​នៅ​ខេត្ត​កំពង់​ធំ​ [ដែល​ចាប់​ឃាត់​ខ្លួន​បន្ទាប់​ពី​បាន​ចូលរួម​ថត​សកម្មភាព​របស់​សមត្ថកិច្ច​ប៉ូលិស​ទាំង​នោះ​កំពុង​តែ​ឡោម​ព័ទ្ធ​ឆែកឆេរ​លំនៅឋាន​របស់​ប្រជារាស្ត្រ​ ស្ថិត​នៅ​ឃុំ​អាចារ្យ​ ស្រុក​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​]
  • ក្រុមហ៊ុន​អាកាសចរណ៍​ Siem Reap Airways ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​អឺរ៉ុប​ [ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​]
  • និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ជាង​ ៤០០​ នាក់​ខកខាន​មិនបាន​ចូល​រៀន​ [នៅ​តែ​ខកខាន​មិន​បាន​ចូល​រៀន​ដោយ​សារ​ទឹក​លិច​សាលា​ជិត​ពីរ​ខែ​មក​ហើយ​]


កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥០៣​ ថ្ងៃ​ ពុធ​ ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ការ​ចរចា​ទ្វេភាគី​ជាមួយ​សៀម​ត្រូវ​បាន​មើល​ឃើញ​ថា​មិន​អាច​ទៅ​រួច​និង​គួរ​រក​ដំណោះ​ស្រាយ​ពហុភាគី
  • ស្ត្រី​អ្នក​ទេសចរ​ជាតិ​អង់គ្លេស​ [អាយុ​ ៣៩​ឆ្នាំ​] ដើរ​ទស្សនា​ល្អាង​ភ្នំ​សំពៅ​ត្រូវ​សង់​ [អាយុ​ ១៧​ ឆ្នាំ​] នាំ​ផ្លូវ​ចាប់​រំលោភ​ [នៅ​ខេត្ត​បាត់ដំបង]
  • តន្ត្រី​ករ​ជើងចាស់​អំពាវនាវ​សុំ​កុំ​ចម្លង​បទ​បរទេស​ទាំងស្រុង​ប៉ះពាល់​តំលៃ​វប្បធម៌​ជាតិ​ [លោក​ កែវ​ ផែន​ដែល​ជា​តន្ត្រីករ​ និង​ជា​អ្នក​និពន្ធ​បទភ្លេង​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦១៧​ ថ្ងៃ​ ពុធ​ ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សហ​ចៅក្រម​នឹង​ចោទ​សួរ​ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ ២​ នាក់​ដែល​ឆ្លើយ​ដាក់​គ្នា​ [អតីត​មេ​គុក​ទួល​ស្លែង​ ហៅ​ឌុច​ និង​ នួន ជា​ អតីត​ប្រធាន​រដ្ឋសភា​នៃ​របប​ខ្មែរ​ក្រហម​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៤៦​ ថ្ងៃ​ ពុធ​ ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • កម្ពុជា៖​ គ្មាន​តំបន់​ត្រួត​ស៊ី​គ្នា​ជាមួយ​ថៃ​ ៤.៦​ គ.ម​ការ៉េ​ នៅ​ព្រំដែន​ព្រះវិហារ​ឡើយ​ [យោង​តាម​សិក្ខាសាលា​មួយ​ដែល​រៀបចំ​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា​]
  • ទូត​អាមេរិក​ថ្មី​ [លោក​ស្រី​ ខារ៉ូល​ រ៉ូតលី] បាន​មក​ដល់​កម្ពុជា​ហើយ​រង់ចាំ​ថ្វាយ​សារ​តាំង​ដើម្បី​បំពេញ​ការងារ​
  • ឃាតក​ដែល​សម្លាប់​មនុស្ស​ ២​នាក់​ដោយ​កាត់​ក្បាល​នៅ​ ឃុំ​ឃ្សឹម​ ស្រុក​ស្នួល​ គឺ​ជា​ប្ដី​និង​ជា​ឪពុក​បង្កើត​
  • ថាក់ស៊ីន​ [អតីត​នាយករដ្ឋមន្ត្រី​ថៃ​] ប្រកាស​វិល​មក​កាន់​ឆាក​នយោបាយ​
  • វៀតណាម​អនុញ្ញាត​ឱ្យ​មាន​សញ្ជាតិ​ពីរ​

* សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: