ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ៖ រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​ខ្វែង​គំនិត​គ្នា​ជា​ថ្មី​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ

Posted on Thursday, 20 November 2008. Filed under: សប្ដាហ៍ទី ៥២៤ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៤

ភ្នំពេញៈ​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើង​ពី​បំណង​ចង់​ឱ្យ​មាន​ច្បាប់​គ្រប់គ្រង​អង្គការ​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​ ៤​ នេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ និង​ភាព​មិន​ប្រក្រតី​នូវ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​។​ ក៏​ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ ដែល​មាន​សកម្មភាព​ការ​ងារ​សំខាន់​បាន​ជំទាស់​ទៅ​នឹង​ការ​ប៉ុនប៉ង​បង្កើត​ច្បាប់​ថ្មី​មួយ​នេះ​ដោយ​អង្គការ​សង្គម​ស៊ីវិល​លើក​ហេតុ​ផល​ថា​ ច្បាប់​អង្គការ​នោះ​នឹង​កាត់​បន្ថយ​សកម្មភាព​និង​រឹត​បន្តឹង​នូវ​សិទ្ធិ​របស់​អង្គការ​ទៅ​វិញ​ទេ​។

ក្នុង​សិក្ខាសាលា​ស្ដីពី​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​ និង​កំណែ​ទម្រង់​ដែល​ជា​ការ​ពិភាក្សា​រវាង​រដ្ឋ​ និង​សង្គម​ស៊ីវិល​រៀបចំ​ដោយ​គណៈកម្មការ​សហគមន៍​អឺរ៉ុប​កាល​ពី​រសៀល​ថ្ងៃ​ទី​ ១៩​ ខែ​ វិច្ឆិកា​ លោក​ អ៊ុច​ បូររិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​លើក​ឡើង​ថា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ដំណើរ​ការ​សកម្មភាព​របស់​ខ្លួន​ដោយ​សេរី​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​ ៣​ទសវត្សរ៍​មក​ហើយ​ ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​។​ រាជ​រដ្ឋាភិបាល​ទទួល​ស្គាល់​និង​ស្វាគមន៍​ចំពោះ​តួនាទី​និង​ការ​រួម​ចំណែក​ដ៏​សំខាន់​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​កិច្ច​ដំណើរ​ការ​អភិវឌ្ឍន៍​ និង​ស្ដារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​សង្គម​ ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ និង​សេចក្ដី​ថ្លៃ​ថ្នូរ​។ រាជរដ្ឋាភិបាល​តែងតែ​លើក​ទឹកចិត្ត​គាំទ្រ​ និង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សង្គម​ស៊ីវិល​។​ នៅ​ក្នុង​ន័យ​នេះ​ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​ច្បាប់​និង​ការ​ជំរុញ​នីតិរដ្ឋ​ គឺ​ជា​ការ​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​មាន​ច្បាប់​ (ច្បាប់​អង្គការ)​អាច​ឱ្យ​ទាំង​អស់​គ្នា​យល់​ដឹង​និង​អនុវត្ត​ទាំង​អស់​គ្នា​នៅ​ក្នុង​សង្គម​បើក​ចំហ​មួយ​។

សេចក្ដី​ព្រាង​ច្បាប់​អង្គការ​ដែល​ត្រូវ​បាន​លោក​ សៀង​ ឡាប្រេស​ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លើក​ឡើង​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​សិក្ខាសាលា​នេះ​ថា​ ច្បាប់​អង្គការ​ដែល​មាន​ ១០​ជំពូក​ និង​ ៣៥​មាត្រា​បាន​ត្រូវ​ក្រសួង​មហាផ្ទៃ​ព្រាង​ដំបូង​កាល​ពី​ឆ្នាំ​ ១៩៩៥​ ដោយ​យក​លំនាំ​តាម​ច្បាប់​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ជា​មូលដ្ឋាន​ រួម​ទាំង​ច្បាប់​អង្គការ​សមាគម​របស់​ប្រទេស​បារាំង​ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អាស៊ី​នេះ​។​ ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​ទល់​នឹង​បច្ចុប្បន្ន​ សេចក្ដី​ព្រាង​ច្បាប់​អង្គការ​បាន​ត្រូវ​រុញ​ទៅ​រុញ​មក​ស្ថិត​ក្នុង​ព្រាង​ដដែល​ ព្រោះ​តែ​ការ​ជំទាស់​ពី​អង្គការ​មួយ​ចំនួន​។

យ៉ាងណា​ក៏​ដោយ​លោក​ សេង​ ឡាប្រេស​ បាន​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​រួច​ហើយ​ថា​នឹង​អនុម័ត​នូវ​ច្បាប់​អង្គការ​នៅ​ក្នុង​អាណត្តិ​ទី​ ៤​ បើ​ទោះ​បី​មាន​អង្គការ​ខ្លះ​ជំទាស់​ដោយ​លើក​ហេតុផល​បែប​ណា​ក៏​ដោយ​។​ នោះ​គឺ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​លើក​ទី​ ៣​ ដែល​កែ​សម្រួល​ត្រឹម​តែ​ ៩​មាត្រា​ស្ថិត​ក្រោម​ជំនួយ​ជាង​ ២០០​ពាន់​ដុល្លារ​តាម​រយៈ​ការ​តាក់តែង​របស់​ក្រសួង​មហាផ្ទៃ​ និង​អន្តរ​ក្រសួង​ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ការ​ធនាគារ​ពិភពលោក​។

ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​បង្កើត​ច្បាប់​អង្គការ​ ត្រូវ​បាន​លោក​ សៀង​ ឡាប្រេស​ គូស​បញ្ជាក់​ថា​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នៃ​ភាព​មិន​ប្រក្រតី​ក្នុង​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ ហើយ​ក្រសួង​មហាផ្ទៃ​ក៏​អាច​ធ្វើ​ការ​ចុះ​បញ្ជី​លក្ខន្តិកៈ​រចនាសម្ព័ន្ធ​ដឹកនាំ​គោលដៅ​ និង​គោល​បំណង​ ការ​គ្រប់គ្រង​ តួនាទី​ វិធានការ​ជ្រើសរើស​បុគ្គលិក​ និង​ការ​បណ្ដេញ​បុគ្គលិក​ជាដើម។​ ជា​ពិសេស​គឺ​រដ្ឋាភិបាល​អាច​ដឹង​ពី​ប្រភព​ធនធាន​របស់​អង្គការ​សង្គម​ស៊ីវិល​។​

គ្រាន់​តែ​តំណាង​រដ្ឋាភិបាល​លើក​ឡើង​ពី​កិច្ច​ជំរុញ​បង្កើត​ច្បាប់​អង្គការ​ចប់​ភ្លាម​ លោក​ ធន​ សារាយ​ ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក​ ដែល​ជា​វាគ្មិន​តំណាង​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​នោះ​ដែរ​ថា​ អស់​រយៈពេល​ជាង​ ១៥​ឆ្នាំ​ហើយ​ ដែល​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​បាន​ចាប់​កំណើត​និង​ដំណើរការ​ដោយ​មិន​មាន​បញ្ហា​អ្វី​ទេ។​ ក៏​ប៉ុន្តែ​ក្នុង​រយៈកាល​នេះ​ អង្គការ​សង្គម​ស៊ីវិល​បាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​។ ក្នុង​នាម​ជា​ដៃគូ​របស់​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ីវិល​ជួយ​ទាំង​ស្មារតី​ និង​សម្ភារៈ​ រួម​ទាំង​ការ​បណ្ដុះបណ្ដាល​ស្ទើរ​គ្រប់​វិស័យ​។

លោក​ ធន​ សារាយ​ បាន​បញ្ជាក់​ថា​ ជាង​ ១៥​ឆ្នាំ​មក​នេះ​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​គ្រប់គ្រង​ដោយ​ច្បាប់​នានា​របស់​ប្រទេស​ រួម​មាន​រដ្ឋធម្មនុញ្ញ​ ច្បាប់​ព្រហ្ម​ទណ្ឌ​អន្តរកាល​ និង​ប្រកាស​ពី​ក្រសួង​មហាផ្ទៃ​រួម​ទាំង​ច្បាប់​មួយ​ចំនួន​ទៀត​ដែល​នាំ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ដំណើរ​ការ​ដោយ​មាន​ច្បាប់​ឃុំ​គ្រង​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​ មិន​ចាំ​បាច់​មាន​ច្បាប់​ពិសេស​ណាមួយ​ដើម្បី​គ្រប់គ្រង​នោះ​ទេ​។​ ម្យ៉ាង​វិញ​ទៀត​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដែល​មតិ​ខ្លះ​ថា​អាច​បង្ក​ជា​ប្រភព​ធនធាន​ភេរវកម្ម​នោះ​គឺ​អង្គការ​សង្គម​ស៊ីវិល​ជា​ទូទៅ​មាន​ការ​ត្រួត​ពិនិត្យ​ពី​ក្រុមហ៊ុន​សវនកម្ម​អន្តរជាតិ​យ៉ាង​ទៀងទាត់​ ដែល​ត្រូវ​បាន​កំណត់​ដោយ​ម្ចាស់​ជំនួយ​។​ ដូច្នេះ​គ្មាន​អំពើ​ពុក​រលួយ​ឬ​ក៏​ភាព​មិន​ប្រក្រតី​អ្វី​ឡើយ​។​

ចូលរួម​ស្ដាប់​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ​ លោក​ តំណាង​រាស្ត្រ​ សុន​ ឆ័យ​ បាន​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ខាង​លើ​នេះ​។​ លោក​តំណាង​រាស្ត្រ​ សុន​ ឆ័យ​បាន​អះអាង​ថា​ ជា​ធម្មតា​ប្រទេស​យើង​មិន​ទាន់​មាន​ស្ថាប័ន​ជាតិ​បំពេញ​តួនាទី​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​នៅ​ឡើយ​។​ ដូច្នេះ​ការ​ផ្ដល់​សេរីភាព​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​បំពេញ​តួនាទី​ឱ្យ​បាន​ត្រឹមត្រូវ​ដោយ​គ្មាន​ការ​គំរាម​កំហែង​ និង​ការ​រឹត​ត្បិត​គឺ​ជា​ការ​សំខាន់​។​ មួយ​វិញ​ទៀត​រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ច្រើន​លើ​ការ​ពិភាក្សា​ដើម្បី​ជំរុញ​ការ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ សម្រាប់​ឱ្យ​ការ​បំពេញ​ការងារ​របស់​ស្ថាប័ន​ ប្រកប​ដោយ​ជោគជ័យ​ក្នុង​នយោបាយ​ចតុកោណ​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​។

យ៉ាងណា​ក៏​ដោយ​តាម​ការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេជោ​ ហ៊ុន​ សែន​ កាល​ពី​ពេល​បើក​សម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៤​ កាល​ពី​ថ្ងៃ​ទី​ ២៦​ ខែ​ កញ្ញា​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា​ ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​ ៤​នេះ​ នឹង​ត្រូវ​អនុម័ត​ឱ្យ​ចេញ​នូវ​ច្បាប់​អង្គការ​ រួម​នឹង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​៕រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៤៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៩៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • កម្ពុជា​ជំរុញ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ប្រឹងប្រែង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​ភាព​ប្រកួតប្រជែង​
  • ប្រទេស​វេណេហ្ស៊ូ​អេឡា​ និង​កសាង​រោងចក្រ​នុយក្លេអ៊ែរ​ជាមួយ​ជំនួយ​របស់​រុស្សី​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៤៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ផ្ទះ​ប្រជាពលរដ្ឋ​ជាង​ ៣០០​គ្រួសារ​ត្រូវ​បាន​ដុត​បំផ្លាញ​និង​រុះរើ​នៅ​ភូមិ​អន្លង់​ក្រោម​ [ប្រជាពលរដ្ឋ​ ៧​នាក់​បាន​ទទួល​រង​របួស​-ខេត្ត​កំពង់​ស្ពឺ​]
  • កម្មករ​ ២០០០​នាក់​សាខា​ក្រុមហ៊ុន​ហ្វូល​ជូន​នីត​ជីង​ធ្វើ​បាតុកម្ម​ [ដោយសារ​លក្ខខណ្ឌ​ការងារ​មិន​ល្អ​ បង្ខំ​អោយ​ធ្វើ​ការ​គ្មាន​ឈប់​ថ្ងៃ​សម្រាក​-ខេត្ត​ស្វាយរៀង​]
  • ពលរដ្ឋ​សិស្ស​និស្សិត​ស្វាគមន៍​ការ​បញ្ចុះ​តម្លៃ​ប្រេង​ [បន្ទាប់​ពី​ការ​ដាក់​បទបញ្ជា​ទៅ​បណ្ដា​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន]
  • ប្រទះ​ឃើញ​សាកសព​ជនជាតិ​អង់គ្លេស​ម្នាក់​ [ចង​ក​សម្លាប់​ខ្លួន​]នៅ​ក្នុង​ចំណត​រថយន្ត​ [ស្ថិត​នៅ​ប៉ោយ​ប៉ែត​ កាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ ដោយ​សរសេរ​សំបុត្រ​ជា​ភាសា​អង់គ្លេស​ថា​ ប្រសិន​បើ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​នោះ​ រូប​គេ​បើ​មិន​ស្លាប់​ក៏​ជាប់​គុក​ដែរ​]


កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥០៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សាលាក្ដី​បន្ត​ឃុំ​ខ្លួន​អតីត​មេ​ខ្មែរ​ក្រហម​ ៣​នាក់​ [អៀង​ សារី​ .អៀង​ ធីរិទ្ធ​ និង​ខៀវ​ សំផន​] ១​ឆ្នាំ​ទៀត​ខណៈ​ការ​បើក​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​ ខៀវ​ សំផន​ថ្ងៃ​៤​ធ្នូ
  • ពាក្យ​ចចាម​អារ៉ាម​មិន​ពិត​ទាំង​អស់​ កញ្ញា​ អាណូ​ និយាយ​ថា​ពេល​មាន​ព័ត៌មាន​អកុសល​នាង​ទៅ​ដើរ​កំសាន្ត


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦១៨​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សង្គម​ស៊ីវិល​ [អង្គការ​ខុមហ្វ្រែល​] រិះគន់​ថា​ រដ្ឋសភា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​គណបក្ស​កាន់​អំណាច​
  • ធនាគារ​ពិភពលោក​ ជំរុញ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ស៊ើប​អង្កេត​ករណី​មន្ត្រី​សុរិយោដី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ [ដែល​មន្ត្រី​បាន​យក​លុយ​ពី​អ្នក​ភូមិ​ក្នុង​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ ស្ថិត​ក្នុង​ខេត្ត​កណ្ដាល​ និង​ ខេត្ត​ព្រៃវែង]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៤៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​ខ្វែង​គំនិត​គ្នា​ជា​ថ្មី​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ
  • ថវិកា​ជាតិ​ឆ្នាំ​ ២០០៩​ ដាក់​ពិភាក្សា​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល [នៅ​ថ្ងៃ​ទី​ ២០​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០០៨​ ក្នុង​វិមាន​រដ្ឋសភា​]
  • ហ្គុនណាប៊ើកស្ត្រូម [អ្នក​ថតរូប​ជនជាតិ​ស៊ុយអែត​]៖​ រូបថត​ទិដ្ឋភាព​ល្អ​ៗ​ដែល​ខ្ញុំ​ថត​បាន​នៅ​ឆ្នាំ​ ១៩៧៨​ គឺ​ជា​ការ​រៀបចំ​របស់​ខ្មែរ​ក្រហម​

* សូម​អញ្ជើញ​អាន​វិចារណកថា​ជា​ភាសា​អង់គ្លេស​សម្រាប់​សប្ដាហ៍​ថ្មី​នេះ​!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: