ជោគ​វាសនា​នៃ​វិស័យ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ ២០០៩​មិន​ទាន់​ច្បាស់​-ថ្ងៃ​ ចន្ទ​ ទី​ ១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

Posted on Monday, 1 December 2008. Filed under: សប្ដាហ៍ទី ៥២៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៦

ជោគ​វាសនា​របស់​វិស័យ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០០៩​ នេះ​នៅ​មិនទាន់​មាន​នរណា​អាច​ដឹង​ច្បាស់​លាស់​នោះ​ទេ​ អ្នក​ខ្លះ​ថា​ល្អ​ អ្នក​ខ្លះ​ថា​ នឹង​យ៉ាប់​ប្រសិន​បើ​ពិភពលោក​នៅ​តែ​រងគ្រោះ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​។​

លោក​ ជា​ មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ វិច្ឆិកា​ កន្លង​ទៅ​នេះ​ថា​ លោក​មិន​អាច​នឹង​ព្យាករណ៍​អំពី​ស្ថានភាព​នៃ​វិស័យ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ឆ្នាំ​ ២០០៩​ ខាង​មុខ​នេះ​បាន​ទេ​ ប៉ុន្តែ​ទោះបី​យ៉ាង​ណា​ក៏​ដោយ​ លោក​បាន​អះអាង​ថា​វិស័យ​នេះ​នឹង​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ​សម្រាប់​កម្ពុជា​។

លោក​បាន​បញ្ជាក់​ថា​ “ខ្ញុំ​មិន​អាច​ព្យាករណ៍​ទុក​បាន​ទេ​នៅ​ពេល​នេះ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នៅ​មិនទាន់​មាន​បញ្ហា​នៅ​ឡើយ​”។

លោក​បាន​ឱ្យ​ដឹង​ថា​ មក​ដល់​ពេល​នេះ​វិបត្តិ​ហិរញ្ញវត្ថុ​កំពុង​តែ​រីក​រាលដាល​ ប៉ុន្តែ​ក្រុមហ៊ុន​ល្អ​ៗ​ដែល​បាន​បញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា​គឺ​នៅ​តែ​បញ្ជា​ទិញ​ពី​កម្ពុជា​ដដែល​។​

ពាក់ព័ន្ធ​អំពី​បញ្ហា​នេះ​ លោក​ ជួន​ មុំថុល​ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​បាន​អះអាង​នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​ថា​ប្រសិន​បើ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​តែ​បន្ត​អូស​បន្លាយ​នោះ​ជោគ​វាសនា​នៃ​វិស័យ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដោយសារ​តែ​ទីផ្សារ​របស់​កម្ពុជា​ធំ​ៗ​សុទ្ធ​សឹង​តែ​ជា​ឫសគល់​នៃ​វិបត្តិ​។​ លោក​បន្ថែម​ថា​សព្វ​ថ្ងៃ​នេះ​ទីផ្សារ​ធំ​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​គឺ​អាមេរិក​ និង​អឺរ៉ុប​ ដូច្នេះ​ប្រសិន​បើ​ប្រទេស​ទាំង​នេះ​មាន​ផល​ប៉ះពាល់​នោះ​ ប្រជាជន​របស់​គេ​នឹង​ឈប់​ទិញ​ពេល​នោះ​យើង​នឹង​មាន​ផល​ប៉ះពាល់​។

លោក​បាន​បញ្ជាក់​ថា​ “នៅ​ក្នុង​អំឡុង​ ៣​ខែ​ដែល​វិបត្តិ​នេះ​រីក​រាលដាល​ខ្ញុំ​ទទួល​ព័ត៌មាន​ថា​ មាន​រោងចក្រ​កាត់ដេរ​ទាំង​ធំ​ ទាំង​តូច​ចំនួន​ ១០១​បាន​បិទ​ទ្វារ​បណ្ដោះអាសន្ន​ និង​ខ្លះ​ទៀត​បិទ​ជា​ស្ថាពរ​ដោយសារ​តែ​គេ​លែង​បញ្ជា​ទិញ​”។​ លោក​បាន​ឱ្យ​ដឹង​ថា​ រោងចក្រ​ទាំងអស់​នោះ​មាន​រោងចក្រ​ខ្លះ​មាន​កម្មករ​រហូត​ដល់​ទៅ​ ៥.០០០​ទៅ​ ១០.០០០​នាក់​ឯណោះ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​ ជា​ មុន្នី​ ហាក់​ដូចជា​មាន​ការ​អះអាង​ផ្ទុយ​ពី​លោក​ ថុល​ លោក​និយាយ​ថា​គិត​រហូត​មក​ដល់​ពេល​នេះ​រោងចក្រ​ដែល​បិទ​ទ្វារ​ទាំង​អស់​គឺ​មាន​ចំនួន​ ៣០​រោងចក្រ​ ប៉ុន្តែ​រោងចក្រ​ដែល​បើក​ថ្មី​វិញ​ គឺ​មាន​រហូត​ដល់​ទៅ​ ៦០​នេះ​គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​។

លោក​បាន​បញ្ជាក់​ថា​ “បើ​វិស័យ​កាត់ដេរ​កម្ពុជា​រងគ្រោះ​ម៉េច​ បាន​ជា​ចំនួន​រោងចក្រ​កើន​ពី​ជាង​ ៤០០​រហូត​ដល់​ទៅ​ជាង​ ៥០០​នៅ​ពេល​នេះ​។

លោក​បាន​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ធំ​ៗ​ដែល​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ចំនួន​ ២៨​ក្រុមហ៊ុន​ពួក​គេ​នៅ​តែ​បន្ត​សន្យា​ទិញ​ពី​ប្រទេស​កម្ពុជា​ដដែល​ ហើយ​ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​យើង​សង្កេត​ឃើញ​ថា​ មាន​រោងចក្រ​មួយ​ចំនួន​គាត់​បាន​រើ​ពី​ប្រទេស​វៀតណាម​ និង​ថៃ​មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​ សម្រាប់​កម្ពុជា​រោងចក្រ​មិន​អាច​បិទ​បាន​ទេ​ដោយសារ​តែ​ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​តិចតួច​បំផុត​ដែល​ផលិត​ខោអាវ​សម្រាប់​ប្រទេស​អ្នក​មាន​ ចំណែក​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ ថៃ​ ម៉ាឡេស៊ី​ ឬ​វៀតណាម​អី​ហាក់​ដូចជា​លែង​សូវ​ចាប់​អារម្មណ៍​ នឹង​វិស័យ​កាត់​ដេរ​នេះ​ហើយ​គេ​កំពុង​តែ​ផ្ដោត​សំខាន់​ទៅ​លើ​ផលិតផល​ផ្សេង​ៗ​ទៀត​។​

លោក​ កាំង​ មុនីការ​ មន្ត្រី​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ បាន​អះអាង​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ វិច្ឆិកា​ថា​សមាគម​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​មែន​អំពី​វិបត្តិ​នេះ​។​ លោក​បាន​បន្ត​ទៀត​ថា​រូបភាព​នៃ​ការ​ប៉ះពាល់​ពី​វិបត្តិ​ពិភពលោក​បាន​កំពុង​តែ​លេច​ឡើង​ហើយ​ថ្មី​ៗ​នេះ​សមាគម​បាន​ទទួល​ព័ត៌មាន​ថា​មាន​ហាង​លក់​រាយ​ខោអាវ​ជាច្រើន​នៅ​អាមេរិក​បាន​ចាប់​ផ្ដើម​បិទទ្វារ​ហើយ​ដោយ​ឡែក​ការ​បញ្ជា​ទិញ​ក៏​លែង​មាន​ច្បាស់លាស់​ទៀត​ហើយ​។

លោក​បាន​បញ្ជាក់​ថា​ “ជា​ទូទៅ​កាល​ពី​ឆ្នាំ​មុន​ៗ​តែ​មក​ដល់​ពេល​នេះ​យើង​ឃើញ​មាន​ការ​បញ្ជា​ទិញ​មាន​រហូត​ដល់​ខែ​ ឧសភា​ ឬ​មិថុនា​ ឯណោះ​ប៉ុន្តែ​នៅ​ពេល​នេះ​យើង​ទើប​តែ​ឃើញ​មាន​ការ​បញ្ជា​ទិញ​គឺ​មាន​ត្រឹមតែ​ខែ​ មករា​ និង​ ខែ​ កុម្ភៈ​តែ​ប៉ុណ្ណោះ​។

លោក​បាន​អះអាង​ថា​ កាល​ពី​ខែ​កញ្ញា​ និង​តុលា​ រោង​ចក្រ​កាត់​ដេរ​របស់​យើង​នៅ​មិន​ទាន់​ប្រឈម​ដោយ​ចំ​ទេ​ តែ​ពី​ខែ​វិច្ឆិកា​មក​វិបត្តិ​នេះ​បាន​ចាប់​ផ្ដើម​មាន​ជា​បណ្ដើរ​ៗ​។

ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បិទ​រោងចក្រ​ដែល​បាន​លើក​ឡើង​ខាង​លើ​ លោក​បាន​អះអាង​ថា​ លោក​មិន​អាច​ក្ដាប់​ព័ត៌មាន​បាន​ទេ​ ដោយសារ​តែ​រោងចក្រ​ខ្លះ​នៅ​ក្នុង​ចំណោម​រោងចក្រ​ទាំង​នោះ​មិន​មែន​ជា​សមាជិក​របស់​សមាគម​ តែ​ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​យើង​ឃើញ​ថា​ មាន​រោងចក្រ​មួយ​ចំនួន​បាន​បិទ​មែន​។​

លោក​បាន​បញ្ជាក់​ថា​ “​សមាជិក​ដែល​ចុះ​បញ្ជី​នៅ​សមាគម​ចំនួន​ ៣១០​រោងចក្រ​ ប៉ុន្តែ​នៅ​ពេល​យើង​ប្រជុំ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ កាល​ពី​ពេល​ថ្មី​ៗ​ នេះ​គឺ​យើង​នៅ​សល់​ត្រឹម​តែ​ ២៨៥​ រោងចក្រ​តែ​ប៉ុណ្ណោះ​”។​

គិត​រហូត​មក​ដល់​ពេល​នេះ​រោងចក្រ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ពីរ​ប្រភេទ​ ហើយ​បណ្ដា​រោងចក្រ​ដែល​ចុះ​បញ្ជី​នៅ​សមាគម​ភាគ​ច្រើន​គឺ​ជា​រោងចក្រ​ដែល​ផលិត​ដើម្បី​នាំ​ចេញ​ដោយ​ផ្ទាល់​ចំណែក​រោងចក្រ​ផ្សេង​ទៀត​គឺ​ជា​ប្រភេទ​រោងចក្រ​គាំទ្រ​។

គិត​មក​ដល់​ខែ​ តុលា​ ឆ្នាំ​ ២០០៨​នេះ​អត្រា​នៃ​ការ​នាំចេញ​ផលិតផល​កាត់ដេរ​របស់​ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ប្រមាណ​ជា​ ២.១០០​លាន​ដុល្លារ​ប៉ុន្តែ​តួលេខ​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​រយៈពេល​ដដែល​កាល​ពី​ឆ្នាំ​ ២០០៧​ គឺ​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​ជា​ ១​ភាគរយ​៕រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥៦​ ថ្ងៃ​ អាទិត្យ​ ទី​ ៣០ ខែ​ វិច្ឆិកា-ថ្ងៃ​ ចន្ទ​ ទី​ ១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ចន្ទ​ ទី​ ១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨០៨​ ថ្ងៃ​ អាទិត្យ​ ទី​ ៣០ ខែ​ វិច្ឆិកា-ថ្ងៃ​ ចន្ទ​ ទី​ ១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សម​ រង្សី​ បន្ទន់​ឥរិយាបថ​ក្រោយ​ពី​ជួប​ព្រះ​មហា​វីរក្សត្រ​នៅ​ប៉េកាំង​ [យោង​តាម​ប្រសាសន៍​លោក​ សម​ រង្សី​ គណបក្ស​របស់​លោក​នឹង​ដង្ហែ​តាម​ព្រះ​រាជ​តម្រិះ​របស់​ព្រះ​មហា​វីរក្សត្រ​]
  • អាជីវករ​នៅ​ផ្សារ​អូឡាំពិក​សុំ​អន្តរាគមន៍​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ក្នុង​ពេល​ដែល​សាលាក្រុង​ក្រុង​ឱ្យ​រុះរើ​តូប​ពួក​គាត់​
  • ព្រួត​គ្នា​ជា​ក្រុម​ចាប់​រំលោភ​នារី​ ២​នាក់​បាន​សម្រេច​ [ប៉ូលិស​ចាប់​ខ្លួន​ជន​ដៃដល់​បាន​ ៤​នាក់​ភ្លាម​ៗ​ ក្នុង​ចំណោម​យុវជន​ ១២​នាក់​ នៅ​ខេត្ត​កណ្ដាល​]
  • លោក​ ស៊ីញ[នាយករដ្ឋមន្ត្រី​ឥណ្ឌា​] ​ ពួក​អ្នក​ប្រយុទ្ធ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​មុមបៃ​ជា​ក្រុម​មក​ពី​ក្រៅ​ប្រទេស​


ខ្មែរ​ម្ចាស់​ស្រុក​​ ឆ្នាំ​ទី​ ២​ លេខ​ ២៩៤​ ថ្ងៃ​ អាទិត្យ​ ទី​ ៣០​ ខែ​ វិច្ឆិកា​-ថ្ងៃ​ ចន្ទ​ ទី​ ១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សុន​ ឆ័យ​ [អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ សម​ រង្សី​]រៀបរាប់​ពី​រឿង​កម្ពុជា​ជំពាក់​បំណុល​បរទេស​រាប់ពាន់​លាន​ដុល្លារ​ [គឺ​ប្រមាណ​ជា​ ៣៥០០​លាន​ដុល្លារ​ គិត​ពី​ឆ្នាំ​ ១៩៩៣-២០០៦​]
  • ទូច​ ណារ៉ុថ​[ស្នងការ​នគរ​បាល​ក្រុង​ភ្នំពេញ​] គួរ​ដក​ចេញ​ពី​តំណែង​ខណៈ​ពេល​ដែល​មាន​បទល្មើស​ប្លន់​សម្លាប់​មនុស្ស​ច្រើន​នៅ​ភ្នំពេញ​


កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥១៣​ ថ្ងៃ​ ចន្ទ​ ទី​ ១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ក្រសួង​សន្តិសុខ​ចិន​ផ្ដល់​ជំនួយ​ថវិកា​ ៣០​ម៉ឺន​ដុល្លារ​ដល់​ក្រសួង​មហាផ្ទៃ​ពង្រឹង​វិស័យ​សន្តិសុខ​នៅ​កម្ពុជា​
  • ប្រទេស​ជប៉ុន​ជា​ទីផ្សារ​សំលៀក​បំពាក់​ទី​ ៣​របស់​ប្រទេស​កម្ពុជា​
  • ក្រសួង​ទេសចរណ៍​ផ្ដល់​ចំណាត់​ថ្នាក់​ផ្កាយ​ ៥​ដល់​សណ្ឋាគារ​សុខា​ព្រះសីហនុ​ [របស់​អ្នក​ឧកញ៉ា​ សុខ​ គង់​]
  • ក្រុង​មុមបៃ​បញ្ចប់​សុបិន​អាក្រក់​ក្រោយ​កំទេច​ភេរវករ​ចុង​ក្រោយ​នៅ​សណ្ឋាគារ​ TAJ MAHAL [ដែល​សម្លាប់​មនុស្ស​មាន​ចំនួន​ ១៩៥​នាក់​ និង​អ្នក​របួស​មាន​ ២៩៥​នាក់​ ហើយ​ជន​បរទេស​ស្លាប់​ចំនួន​ ១៩​នាក់​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥៦​ ថ្ងៃ​ អាទិត្យ​ ទី​ ៣០​ ខែ​ វិច្ឆិកា​-ថ្ងៃ​ ចន្ទ​ ទី​ ១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ជោគ​វាសនា​នៃ​វិស័យ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ ២០០៩​មិន​ទាន់​ច្បាស់​
  • ថៃ​ជា​ប្រទេស​គ្រោះថ្នាក់​ទី​ ៧​លើ​លោក​មហា​បាតុកម្ម​ អាវ​ក្រហម​ទល់​អាវ​លឿង​ថ្ងៃ​នេះ​
  • ណ័រវេស​ប្រាប់​ពី​ឱកាស​ទទួល​បាន​ជំនួយ​បច្ចេកទេស​ ២០​លាន​ដុល្លារ​សម្រាប់​វិស័យ​ប្រេងកាត​
  • ការ​បិទ​ព្រលាន​យន្តហោះ​នៅ​ថៃ​ជា​មូលហេតុ​ នាំ​ឱ្យ​អ្នក​ទេសចរ​ខក​ដំណើរ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​


សម្លេង​យុវជន​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤៨​ ថ្ងៃ​ អាទិត្យ​ ទី​ ៣០​ ខែ​ វិច្ឆិកា​-ថ្ងៃ​ ចន្ទ​ ទី​ ១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ប្រតិកម្ម​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​តប​នឹង​សេចក្ដីថ្លែង​ការណ៍​របស់​ Global Witness [ប្រតិកម្ម​របស់​មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក​ ខៀវ​ កាញារីទ​ ទៅ​នឹង​រិះគន់​ការ​បញ្ឈប់​នូវ​ការ​ធ្វើ​សម្បទាន​វិនិយោគ​វិស័យ​ប្រេង​ និង​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: