ប្រតិកម្ម​ជុំវិញ​ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ ២​នាក់​អាជ្ញាធរ​ និង​តុលាការ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ញុះញង់​-ថ្ងៃ​ អង្គារ​ ទី​ ២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

Posted on Tuesday, 2 December 2008. Filed under: សប្ដាហ៍ទី ៥២៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៦

អង្គការ​អាដហុក​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ជុំវិញ​បញ្ហា​នៃ​ការ​ចាប់​ខ្លួន​លោក​ ស្វិន​ វេវ​ និង​លោក​ យ៉ាង​ ថន​ ជា​សកម្មជន​សិទ្ធិមនុស្ស​បំរើ​ការ​ស្ម័គ្រ​ចិត្ត​ឱ្យ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​។​ សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ថ្កោល​ទោស​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ និង​តុលាការ​ខេត្ត​រតនគិរី​ដែល​បាន​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ចំនួន​ ២​នាក់​របស់​សមាគម​អាដហុក​ប្រចាំ​ស្រុក​លំផាត់​ ខេត្ត​រតនគិរី​។ សកម្មភាព​នៃ​ការ​ចាប់ខ្លួន​នេះ​សមាគម​អាដហុក​ ចាត់​ទុក​ថា​ជា​អំពើ​អយុត្តិធម៌​គំរាម​កំហែង​សកម្មជន​អ្នក​ការពារ​សិទ្ធិមនុស្ស​ និង​បំបាក់​ស្មារតី​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ ក្នុង​ការ​ចេញ​មុខ​ការពារ​ដី​ព្រៃ​សហគមន៍​របស់​ពួក​គេ​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត​ដែល​មាន​អាជ្ញាធរ​មួយ​ចំនួន​សម​គំនិត​ឈរ​នៅ​ពី​ក្រោយ​។

កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ វេលា​ម៉ោង​ ៥​ល្ងាច​ លោក​ ស្វិន​ វេវ​ អាយុ​ ៣៦​ឆ្នាំ​ និង​លោក​ យ៉ាង​ ថន​ អាយុ​ ៤៣​ឆ្នាំ​ អ្នក​ទាំង​ពីរ​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​ ១៣៦​គ្រួសារ​ក្នុង​ភូមិ​ បាតាង​ ស្រុក​លំផាត់​ ខេត្ត​រតនគិរី​ ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​ចេញ​ដីកា​កោះ​មក​សាកសួរ​ផ្ទាល់​មាត់​ ករណី​វិវាទ​ដីធ្លី​នៅ​បាតាង​។​ បន្ទាប់​ពី​តុលាការ​សាកសួរ​អំពី​បញ្ហា​ទំនាស់​ដីធ្លី​ (ជា​ករណី​រដ្ឋប្បវេណី​) ចប់​តុលាការ​ក៏​បាន​បញ្ជា​សមត្ថកិច្ច​ប៉ូលិស​ឱ្យ​ចាប់​ឃាត់​ខ្លួន​អ្នក​ទាំង​២​នាក់​ បាន​ស្រែក​ថា​ “​អយុត្តិធម៌​ណាស់​ជួយ​ផង!”។​ ភ្លាម​នោះ​ប៉ូលិស​បាន​វាយ​ដំ​ច្របាច់​ក​ ហើយ​លោក​ព្រះ​រាជ​អាជ្ញា​រង​រូប​នោះ​ បាន​យក​ក្រដាស​មូរ​ញាត់​ក្នុង​មាត់​អ្នក​ទាំង​ ២​កុំ​ឱ្យ​ស្រែក​ដែល​នេះ​គឺ​ជា​ការ​ធ្វើ​ទារុណកម្ម​ដ៏​យង់​ឃ្នង​របស់​សមត្ថកិច្ច​ទាំង​ ២​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។​

ដោយ​បាន​មើល​ឃើញ​ភាព​សហាវ​យង់​ឃ្នង​និង​អំពើ​អយុត្តិធម៌​នោះ​ ប្រជាពលរដ្ឋ​ដែល​មក​ជាមួយ​ឈរ​នៅ​ខាង​ក្រៅ​ប្រហែល​ ៤០​នាក់​ពួក​គេ​ក៏​បាន​នាំ​គ្នា​ស្ទុះ​ចូល​ទៅ​ចាប់​ទាញ​ដៃ​អ្នក​តំណាង​របស់​ពួក​គេ​ទាំង​ដៃ​ជាប់​ខ្នោះ​ចេញ​មក​ក្រៅ​តុលាការ​ តែ​ត្រូវ​ប៉ូលិស​វាយដំ​ ហើយ​ពួក​គេ​បាន​តបត​វិញ​ដោយ​ការ​វាយដំ​ទៅ​លើ​ប៉ូលិស​វិញ​ដើម្បី​យក​តំណាង​របស់​ពួក​គេ​ចាកចេញ​ពី​តុលាការ​។​ នេះ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ទាំង​នោះ​មើល​ឃើញ​ថា​ តុលាការ​មួយ​នេះ​ពុំ​មែន​ជា​អ្នក​រក​ និង​ការពារ​យុត្តិធម៌​ឱ្យ​ពួក​គេ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ជ្រើស​យក​ជម្រើស​ចុងក្រោយ​ គឺ​ការពារ​និង​រក​យុត្តិធម៌​ដោយ​ខ្លួន​ឯង​។​ ការ​ប្រើ​ហិង្សា​ទៅ​វិញ​ទៅ​មក​របស់​ប្រជាពលរដ្ឋ​ និង​ប៉ូលិស​អស់​ជិត​ ១០​នាទី​ ក្រោយ​មក​ប៉ូលិស​បាន​តាម​ចាប់​ឈ្មោះ​ យ៉ាង​ ថន​បាន​មក​វិញ​ដោយ​ស្រែក​ថា​ “ចាប់​ចោរ​ប្លន់​ម៉ូតូ​”​។​ ការ​ចោទ​ប្រកាន់​នេះ​ គឺ​ជា​ការ​បំភ្លៃ​ព័ត៌មាន​របស់​សមត្ថកិច្ច​រដ្ឋ​ដែល​ជា​អំពើ​ក្លែង​បន្លំ​ឯកសារ​ផ្លូវ​ការ​ និង​ជា​ការ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​របស់​រដ្ឋ​ទៀត​ផង​។​ ជា​មួយ​គ្នា​នេះ​ដែរ​ ប៉ូលិស​បាន​ដំ​ធ្វើ​ទារុណកម្ម​ទៅ​លើ​សកម្មជន​រូប​នោះ​យ៉ាង​សាហាវ មិន​តែ​ប៉ុណ្ណោះ​បាន​ឱ្យ​ប្រជាពលរដ្ឋ​មក​ចូលរួម​វាយ​ដំ​លើ​ជន​រងគ្រោះ​នោះ​ដែរ​។​ បន្ទាប់​មក​ប៉ូលិស​ចាប់​ជនរងគ្រោះ​ដាក់​ក្នុង​រថយន្ត​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​រតនគិរី​ ថែម​ទាំង​បាន​ដំ​ទៅ​លើ​ជន​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេល​នៅ​ក្នុង​រថយន្ត​ ចំណែក​សកម្មជន​ម្នាក់​ទៀត​បាន​រួច​ផុត​បី​ការ​តាម​ចាប់​ខ្លួន​របស់​ប៉ូលិស​គេច​ខ្លួន​ដោយ​សុវត្ថិភាព​។​

សមាគម​អាដហុក​ បាន​ចាត់​ទុកការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ទាំង​ ២​រូប​នេះ​ថា​ជា​ទង្វើ​ “អយុត្តិធម៌​របស់​សមត្ថកិច្ច​ប៉ូលិស​ និង​តុលាការ​ខេត្ត​រតនគិរី”​ជា​កាយ​វិការ​ដ៏​ស្មោគ​គ្រោក​មិនមែន​ជា​ការ​អនុវត្តន៍​ច្បាប់​ដ៏​ត្រឹមត្រូវ​នោះ​ឡើយ​។​

សកម្មភាព​នេះ​គឺ​ជា​គំរាម​កំហែង​ដល់​សកម្មជន​អ្នក​ការពារ​សិទ្ធិមនុស្ស​ ជា​ការ​បំផ្លិចបំផ្លាញ​ដល់​សកម្មភាពលើក​ស្ទួយ​សិទ្ធិមនុស្ស​ និង​ការ​បំបាក់​ស្មារតី​របស់​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ដើម្បី​ការពារ​ការ​រុករាន​ ការ​រំលោភ​ដី​ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ដែល​បាន​និង​កំពុង​កើត​មាន​ស្ទើរ​តែ​គ្រប់​ស្រុក​ក្នុង​ខេត្ត​រតនគិរី​។​ សមាគម​អាដហុក​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​នេះ​រក​ឃើញ​ថា​ ទំនាស់​ដី​សហគមន៍​បាតាង​ ជាមួយ​ក្រុមហ៊ុន​ ឌីអឹមគ្រុប​ កើត​មាន​តាំង​ពី​ឆ្នាំ​ ២០០៣​មក​ម្ល៉េះ​ ដោយ​ប្រជាពលរដ្ឋ​បាន​ប្ដឹង​ទាមទារ​សុំ​ការ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​ និង​តុលាការ​ខេត្ត​តែ​មិន​បាន​ទទួល​ការ​ដោះស្រាយ​អ្វី​ក្រៅ​ពី​ការ​បង្ខិតបង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​យក​លុយ​បន្តិចបន្តួច​ជា​ថ្នូរ​ក្នុង​ការ​ប្រគល់​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​ឡើយ​។​ ក្រុមហ៊ុន​នេះ​បាន​ឈូសឆាយ​ផល​ដំណាំ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​រាប់សិប​ហិកតា​ និង​កាប់​បំផ្លាញ​ព្រៃឈើ​ល្អ​ប្រណីត​រាប់រយ​ហិកតា​ ដែល​ប្រជាពលរដ្ឋ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំង​អស់​នោះ​តែ​គ្មាន​ដំណោះស្រាយ​ទាល់តែ​សោះ​។

ប្រការ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ តុលាការ​ក៏​ដូចជា​សមត្ថកិច្ច​ប៉ូលិស​នៅ​ក្នុង​ខេត្ត​នេះ​ពុំ​បាន​យក​ចិត្ត​ទុកដាក់​ស៊ើប​អង្កេត​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​ ដែល​ជា​បទ​ល្មើស​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​ និង​ក៏​ជា​ការ​មិន​អនុវត្ត​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។​ ផ្ទុយ​ទៅវិញ​ចំណែក​ឯ​ក្រុមហ៊ុន​ប្ដឹង​តំណាង​ប្រជាពលរដ្ឋ​ ២​រូប​ទៅ​តុលាការ​ខេត្ត​រតនគិរី​ចោទ​ប្រកាន់​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត​អ្នក​ដទៃ​ និង​រារាំង​ដំណើរ​ការ​ការងារ​របស់​ក្រុមហ៊ុន​ ឌីអឹមគ្រុប​ដាំដើម​កៅស៊ូ​ ស្រាប់​តែ​តុលាការ​ខេត្ត​នេះ​ប្រើ​ល្បិច​ដ៏​អាក្រក់​មក​ឆបោក​ចាប់​ខ្លួន​ដោយ​ពុំ​មាន​ភស្ដុតាង​អ្វី​ទាំងអស់​៕កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥១៣​ ថ្ងៃ​ អង្គារ​ ទី​ ២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ អង្គារ​ ទី​ ២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

ចក្រវាឡ​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៨៣០​ ថ្ងៃ​ អង្គារ​ ទី​ ២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • វិបត្តិ​នៅ​សៀម​ប៉ុន្មាន​ថ្ងៃ​នេះ​ធ្វើ​ឱ្យ​គេ​ប៉ាន់​ប្រមាណ​ថា​មួយ​ថ្ងៃ​ខាត​ជិត​ ៣០០​លាន​ដុល្លារ [យោង​តាម​ក្រុម​អ្នក​សេដ្ឋកិច្ច​ ដោយ​សារ​ភាព​វឹកវរ​នៅ​ក្នុង​ប្រទេស​ថៃ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨០៩​ ថ្ងៃ​ អង្គារ​ ទី​ ២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • លោក​សង្ឃ​ ២​អង្គ​ និង​អន្ទិត​ទើប​សឹក​ ៤​នាក់​ជាប់​ពាក់ព័ន្ធ​ករណី​ប្លន់​សម្លាប់​នៅ​ស្រុក​តំបែរ​ [ខេត្ត​កំពង់​ចាម​]
  • ឥណ្ឌា​កំពុង​ពិចារណា​បង្កើត​អង្គការ​ប្រឆាំង​អំពើ​ភេរវកម្ម​ [ក្រោយ​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​មុមបៃ​]
  • អំពើ​ហិង្សា​សាសនា​រយៈពេល​ ២​ថ្ងៃ​រវាង​ពួក​មូស្លឹម​ និង​អ្នក​កាន់​សាសនា​គ្រិស្ត​នៅ​នីហ្សេរីយ៉ា​បាន​សម្លាប់​មនុស្ស​ ៤០០​នាក់​


កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥១៤​ ថ្ងៃ​ អង្គារ​ ទី​ ២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ប្រតិកម្ម​ជុំវិញ​ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ ២​នាក់​អាជ្ញាធរ​ និង​តុលាការ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ញុះញង់
  • ព័ត៌មាន​ថៃ​ផ្សាយ​ថា​លោក​ ថាក់ស៊ីន​ លួច​មក​ខេត្ត​កោះកុង​មន្ត្រី​កម្ពុជា​ធ្វើ​ការ​បដិសេធន៍​ចំពោះ​ដំណឹង​ខ្វះ​ការ​ពិត​នេះ​
  • សម្ពោធ​ស្លាក​សញ្ញា​អង្គរ​បេតិកភណ្ឌ​ពិភពលោក​ [ខេត្ត​សៀមរាប]
  • ចលាចល​នៅ​បាងកក​ស្រុក​សៀម​អ្នក​ទេសចរ​ចូល​តាម​ប៉ោយប៉ែត​ក្នុង​ ១​ថ្ងៃ​មាន​ចំនួន​ជាង​ ១០០០​នាក់​ [យោង​តាម​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​]
  • ម៉ូតូ​ ២​គ្រឿង​បុកគ្នា​ពេញ​ទំហឹង​រថយន្ត​កាម៉ាស្ស​បើក​ពី​ក្រោយ​កិន​បន្ថែម​ស្លាប់​ ៣​របួស​ ៣​នាក់​ [រាជធានី​ភ្នំពេញ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦២៨​ ថ្ងៃ​ អង្គារ​ ទី​ ២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • គណបក្ស​ជ្រក​ក្រោម​យីហោ​រាជា​និយម​ទាំង​ពីរ​ បន្ត​ស្វែង​រក​ការ​បង្រួបបង្រួម​គ្នា​ [យោង​តាម​លោក​ ញ៉ឹក​ ប៊ុនឆៃ​អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥៧​ ថ្ងៃ​ អង្គារ​ ទី​ ២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • មន្ត្រី​យោធា​កម្ពុជា​បញ្ជាក់​ជា​ថ្មី​ចំនួន​ទាហាន​សៀម​ស្លាប់​-របួស​ [យោង​តាម​លោក​ឧត្ដម​សេនីយ៍​ឯក​ ហ៊ីង​ ប៊ុនហៀង​ មេ​បញ្ជាការ​កង​ឯកភាព​អង្គរក្ស​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​គូស​បញ្ជាក់​ថា​ ទាហាន​សៀម​ស្លាប់​ ២៨​នាក់​]
  • បើ​កម្ពុជា​នៅ​តែ​ត្រូវ​ការ​ Peace Corps [ជា​អង្គការ​ប្រតិបត្តិការ​អ្នក​ស្ម័គ្រ​ចិត្ត​អន្តរជាតិ​] នឹង​នៅ​បន្ត​ជួយ​
  • ឃុំ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ពី​បទ​ផលិត​រូបភាព​ និង​សម្ភារៈ​អាស​អាភាស​នៃ​កុមារ​
  • ឆ្នាំ​ ២០០៩​អ្នក​ស្ម័គ្រចិត្ត​កូរ៉េ​ [ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​សាធារណរដ្ឋ​កូរ៉េ​ KOICA]នឹង​ផ្ដោត​លើ​ស្ថាប័ន​រដ្ឋាភិបាល​ចំនួន​បី [១.ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ២.ការ​អប់រំ​ថ្នាក់​មត្តេយ្យ​ និង​ការ​អប់រំ​សុខភាព​មូលដ្ឋាន​]


សម្លេង​យុវជន​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤៩​ ថ្ងៃ​ អង្គារ​ ទី​ ២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • វិបត្តិ​នៅ​ប្រទេស​សៀម​អាច​នឹង​បាត់បង់​ចំណូល​កម្ពុជា​ប្រមាណ​ ១០០​លាន​ដុល្លារ​ [យោង​តាម​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: