សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ឱ្យ​មាន​ការ​ទប់ស្កាត់​ការ​រុករក​រ៉ែ​ដែល​ប៉ះពាល់​បរិស្ថាន​ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ-ថ្ងៃ​ ពុធ​ ទី​ ៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

Posted on Wednesday, 3 December 2008. Filed under: សប្ដាហ៍ទី ៥២៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៦

សេចក្ដីថ្លែង​ការណ៍​ជា​ក្រុម​មួយ​មុន​ពេល​បើក​សិក្ខាសាលា​សន្យា​ផ្ដល់​ប្រាក់​ជំនួយ​ប្រចាំ​ឆ្នាំ​នៅ​សប្ដាហ៍​ខាង​មុខ​នេះ​របវស់​អង្គការ​អភិវឌ្ឍន៍​ និង​អង្គការ​សិទ្ធិមនុស្ស​ក្រៅរដ្ឋាភិបាល​បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​មិន​ទាន់​បាន​ធ្វើ​ការ​កំណត់​នូវ​រាល់​ផែនទី​សម្រាប់​តំបន់​អភិរក្ស​ដ៏​សំខាន់​ៗ​បំផុត​របស់​ខ្លួន​ដែល​បាន​ផ្ដល់​នូវ​កម្មសិទ្ធិ​ក្នុង​ស្រុក​ ឬ​ការ​ដែល​កំណត់​នូវ​តំបន់​ណាមួយ​ឱ្យ​បាន​ច្បាស់​លាស់​ដើម្បី​បើក​ឱ្យ​មាន​ការ​អភិវឌ្ឍ​ឯករាជ្យ​ស្រប​ច្បាប់​នៅ​ឡើយ​ទេ​។​

ក្រុម​នេះ​បាន​លើកឡើង​ទៀត​ថា​ វា​ជា​កត្តា​អន់​ថយ​នៃ​ការ​អនុវត្ត​ផែនការ​របស់​រដ្ឋាភិបាល​ផ្នែក​គ្រប់គ្រង​ដីធ្លី​ កសិកម្ម​ហើយ​រាល់​ការ​អភិវឌ្ឍន៍​មនុស្ស​ក្នុង​អភិបាល​កិច្ច​ល្អ​ ដែល​ជា​គំរូ​ប្រពៃណី​នៅ​ក្នុង​ដំណើរ​ការ​សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ឯកសារ​សម្រាប់​ជំនួយ​ផ្នែក​ស្មារតី​ដែល​បាន​ផ្ដល់​ឱ្យ​ដោយ​វេទិកា​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្ដី​អំពី​រាល់​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ និង​ភាព​ជា​ដៃ​គូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ក្រុម​នេះ​បាន​បន្ថែម​ទៀត​ថា​ជំនួប​នៃ​ការ​ផ្ដល់​ជំនួយ​នៅ​ឆ្នាំ​នេះ​ គួរ​តែ​រដ្ឋាភិបាល​ធ្វើ​ការ​បង្ហាញ​នូវ​រាល់​គំរូ​ថ្មី​ៗ​ មួយ​ដែល​គេ​តម្រូវ​ឱ្យ​មាន​ការ​បញ្ចេញ​ឱ្យ​គេ​បាន​ដឹង​ជា​សាធារណៈ​ក្នុង​រយៈពេល​ ៣​ខែ​ម្ដង​នូវ​អាជ្ញាប័ណ្ណ​ផ្នែក​ធនធាន​រ៉ែ​ទាំង​អស់​នៃ​ការ​រង់ចាំ​ និង​ផ្ដល់​ឱ្យ​នោះ​។​

លោក​ ម៉ម​ សម្បត្តិ​ នាយក​ប្រតិបត្តិ​នៅ​អង្គការ​សកម្មភាព​អភិវឌ្ឍន៍​ និង​ភាព​ជា​ដៃ​គូ​បាន​ឱ្យ​ដឹង​ថា​ ខ្ញុំ​គិត​ថា​វា​មាន​សារៈសំខាន់​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​គិត​ឡើង​វិញ​នៅ​លក្ខខណ្ឌ​ក្នុង​ការ​អភិវឌ្ឍន៍​មាន​សារៈសំខាន់​ថែម​ទៀត​ចំពោះ​ពួក​គេ​។​ លោក​បាន​បន្ថែម​ទៀត​ថា​ ខ្ញុំ​គិត​ថា​ផ្នែក​រុករក​រ៉ែ​ពិត​ជា​មាន​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ជនបទ​ហើយ​នៅ​ក្នុង​នោះ​ជា​ពិសេស​ជនជាតិ​ដើម​ថែម​ទៀត​។​

បើ​យោង​តាម​របាយការណ៍​ជំនួយ​ស្មារតី​របស់​ពួក​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​និយាយ​ថា​ ក្រុម​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ផ្ដល់​ទៅ​តាម​អត្រា​ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​នោះ​ឥឡូវ​ត្រូវ​គ្រប​ដណ្ដប់​ទៅ​លើ​តំបន់​មួយ​ចំនួន​ពាក់​កណ្ដាល​នៃ​តំបន់​អភិរក្ស​បរិស្ថាន​ទាំង​មូល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើ​យោង​តាម​ឯកសារ​នេះ​បាន​ឱ្យ​ដឹង​ថា​ ប្រសិន​បើ​អាជីវកម្ម​តាម​ទ្រង់ទ្រាយ​នេះ​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត​ហើយ​ឥទ្ធិពល​នេះ​មិន​អាច​ប្រមើល​មើល​ក្នុង​ចិត្ត​បាន​ចំពោះ​ប្រជាជន​កម្ពុជា​ភាគច្រើន​បំផុត​នោះ​បាន​ទេ​។ គម្រោង​ច្បាប់​វា​មិន​គ្រប់គ្រាន់​ដែល​គ្រប់គ្រង​នៃ​ការ​រុករក​រ៉ែ​ដែល​បច្ចុប្បន្ន​នេះ​បាន​បង្កើត​ឯកសារ​ជា​ផ្លូវការ​ទាំង​អស់​ជា​សម្ងាត់​ទៅ​លើ​ក្រុមហ៊ុន​ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​រុករក​រ៉ែ​ដែល​មានន័យ​ថា​ ការ​វាយតម្លៃ​នៃ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ដែល​ជារឿយ​ៗ​ ត្រូវ​បាន​រក្សា​ទុក​ដោយ​សម្ងាត់​នោះ​។​

បើ​តាម​របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ថា​ អ្នក​ស្រុក​នៅ​ខេត្ត​ព្រះវិហារ​ ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​បន្ទាយ​មានជ័យ​ បាន​រាយការណ៍​អំពី​ការ​ជីក​យក​រ៉ែ​ដែល​គ្មាន​ការ​អនុញ្ញាត​នឹង​ត្រូវ​ហ៊ុមព័ទ្ធ​របង​យក​ដី​ព្រៃ​របស់​ពួកគេ​ដោយ​មាន​សេចក្ដី​ជូនដំណឹង​អំពី​ការ​បណ្ដេញ​ចេញ​ទាំង​គ្មាន​ផែនការ​សម្រាប់​ប្ដូរ​ឱ្យ​ទៅ​រស់​នៅ​កន្លែង​ថ្មី​ ឬ​ដោយ​បាន​បង្ខិតបង្ខំ​ឱ្យ​លក់​ដី​របស់​ពួក​គេ​។

សេចក្ដីថ្លែង​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​បាន​កើត​ឡើង​ក្នុង​ខណៈ​ពេល​ឧស្សាហកម្ម​ជីក​រក​រ៉ែ​នៅ​ទូទាំង​ពិភពលោក​ដែល​កំពុង​តែ​ជួប​នូវ​វិបត្តិ​គួរ​ឱ្យ​មាន​ការ​កត់​សម្គាល់​ដោយសារ​តែ​ការ​ឡើង​នៃ​លោហធាតុ​ និង​ការ​ដួល​រលំ​នៃ​ទីផ្សារ​ឥណទាន​នោះ​។​

Credit Suisse Group បាន​និយាយ​នៅ​ខែ​មុន​ថា​ ជា​លទ្ធផល​ទឹកប្រាក់​ដល់​ទៅ​ ៥០​ពាន់​លាន​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​រ៉ែ​ប្រចាំ​ត្រូវ​ពន្យារ​ពេល​។​

ក្រុម​អ្នក​ជីក​រ៉ែ​អូស្ត្រាលី​ O2 Minerals បាន​ធ្វើ​ការ​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា​ ខ្លួន​កំពុង​តែ​ធ្វើ​ការ​កាត់​បន្ថយ​នូវ​ទឹកប្រាក់​ ៤៤០​លាន​ដុល្លារ​ ក្នុង​ការ​ចំណាយ​ដោយ​ពន្យារ​ពេល​នៃ​គម្រោង​រួម​ទាំង​ការ​ពង្រីក​ដែល​បាន​គ្រោង​ទុក​នូវ​រ៉ែ​ស្ពាន់​ របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ឡាវ​ និង​កាត់​បន្ថយ​ថវិកា​ប្រតិបត្តិការ​ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​អ្នក​ប្រតិបត្តិ​ក្រុមហ៊ុន​ បាន​និយាយ​ថា​ ការ​រុករក​រ៉ែ​របស់​ក្រុមហ៊ុន​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​ធ្វើ​ការ​ដដែល​ដូច​បាន​គ្រោង​ទុក​។

លោក​ ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​បាន​ឱ្យ​ដឹង​ថា​ការ​រុករក​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វា​មិន​យឺតយ៉ាវ​ដោយសារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​នោះ​ទេ​ ក៏​ប៉ុន្តែ​ខាង​អាជ្ញាធរ​នៅ​ទី​នេះ​គ្រប់គ្រង​ឧស្សហកម្ម​នេះ​បាន​ល្អ​។

លោក​បាន​បន្ថែម​ទៀត​ថា​ មិន​ចាំបាច់​មាន​បម្រាម​បណ្ដោះ​អាសន្ន​នោះ​ទេ​ហើយ​ក្រុមហ៊ុន​កំពុង​តែ​ធ្វើ​ដំណើរ​ការ​តាម​ព្រៃ​និង​កំពុង​តែ​ខួង​ដី​ខ្លះ​ ដើម្បី​ធ្វើ​តេស្ដ​រករ៉ែ​។

លោក​ ស៊ុយ​ សែម​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ការ​រុករក​រ៉ែ​វា​មិន​មាន​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ទេ​។​ ក៏​ប៉ុន្តែ​យើង​គួរ​តែ​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ពួក​គេ​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​នោះ​។

លោក​ ម៉ុក​ ម៉ារ៉េត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ធ្វើ​ការ​រិះគន់​ពី​ក្រុម​អភិរក្ស​ក្នុង​ឆ្នាំ​ ២០០៧​ បន្ទាប់​ពី​និយាយ​ថា​ ជម្រក​សត្វព្រៃ​ និង​ព្រៃ​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​គ្រប​ដណ្ដប់​មួយ​ភាគបួន​នៃ​ដីគោក​របស់​ប្រទេស​នេះ​ “មិន​ពិសិដ្ឋ​ពេក​ទេ​” ហើយ​គេ​អាច​ជីក​យក​រ៉ែ​បាន​។​ តាំង​ពី​នោះ​មក​រដ្ឋាភិបាល​បាន​គូស​ផែនទី​សម្រាប់​អភិរក្ស​សម្រាប់​តំបន់​ដែល​មាន​បញ្ហា​អេកូឡូស៊ី​បំផុត​ដែល​បាន​ធ្វើ​ការ​តម្រូវ​ឱ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​ដែល​បាន​អនុម័ត​នៅ​ពេល​ថ្មី​ៗ​នេះ​ស្ដីពី​តំបន់​ការពារ​និង​ត្រូវ​អនុម័ត​បន្ទាប់​ស្រទាប់​រ៉ែ​ត្រូវ​បាន​រុករក​ឃើញ​នោះ​។

លោក​ ស៊ុយ សែម​ក៏​បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​ដឹង​អំពី​អ្វី​ ដែល​មិន​ទាន់​បាន​សម្រេច​។​ លោក​បាន​បន្ថែម​ថា​ យើង​នឹង​មិន​ធ្វើ​អ្វី​ដែល​បំផ្លាញ​ប្រទេស​របស់​យើង​នោះ​ទេ​។​ រដ្ឋាភិបាល​បាន​ត្រួតពិនិត្យ​មើល​រួចរាល់​ហើយ​នូវ​តុល្យភាព​នៃ​ការ​ចូលរួម​ និង​ផល​ប្រយោជន៍​ពី​ការ​រុករក​រ៉ែ​។​ អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ឱ្យ​ដឹងថា​រដ្ឋាភិបាល​គួរ​តែ​ ប្រកាស​នូវ​បម្រាម​ជា​បណ្ដោះ​អាសន្ន​មួយ​ពី​ការ​ចេញ​អាជ្ញាប័ណ្ណ​សម្រាប់​រុករក​រ៉ែ​រហូត​ដល់​ប្រទេស​កម្ពុជា​អាច​គ្រប់គ្រង​នូវ​សុវត្ថិភាព​នៃ​ឧស្សាហកម្ម​មួយ​ដោយ​ខ្លួន​ឯង​ពីព្រោះ​ការ​រុករក​រ៉ែ​អាច​គំរាម​ហើយ​ធ្វើ​ឱ្យ​ខូចខាត​នូវ​ទេសភាព​អាច​ប៉ះពាល់​ដល់​ប្រជាជន​ និង​បរិស្ថាន​ទៀត​ផង​៕ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៤៩​ ថ្ងៃ​ ពុធ​ ទី​ ៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ពុធ​ ទី​ ៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ៩៦​ ថ្ងៃ​ ពុធ​ ទី​ ៣-ថ្ងៃ​ អង្គារ​ ទី​ ៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ស៊ុម​ឆាយ​លា​ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​រំលាយ​គណបក្ស​កាន់​អំណាច​
  • ការ​តវ៉ា​បញ្ចុះ​តម្លៃ​អគ្គិសនី​នៅ​ផ្សារ​អូរ​ឫស្សី​ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ហើយ​ [ដោយ​ក្រុមហ៊ុន​យក​តម្លៃ​ ១២០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ដដែល​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨១០​ ថ្ងៃ​ ពុធ​ ទី​ ៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សម​ រង្សី​ នឹង​ប្ដឹង​បក​ទៅ​ គ.ជ.ប​វិញ​ [ពី​បទ​ក្លែងបន្លំ​ឯកសារ​ដែល​ជា​ទោស​ព្រហ្មទណ្ឌ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ]
  • ចោរ​ចូល​ប្លន់​ដល់​ក្នុង​ផ្ទះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រមូល​យក​អស់​លុយ​ និង​គ្រឿង​អលង្ការ​សរុប​ជាង​ ១​ម៉ឺន​ដុល្លារ​ [នៅ​ទី​ក្រុង​ភ្នំពេញ​]
  • ល្ខោន​ខ្មែរ​អូប៉េរ៉ា​រឿង​ទី​ដំរី​យំ​បើក​សម្ពោធ​ការ​សំដែង​ជា​ផ្លូវ​ការ​ [នៅ​ឯ​មហោស្រព​ចេនឡា​ ក្រុង​ភ្នំពេញ​]


ខ្មែរ​ម្ចាស់​ស្រុង​ ឆ្នាំ​ទី​ ២​ លេខ​ ២៩៥​ ថ្ងៃ​ ពុធ​ ទី​ ៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ការ​ចលាចល​នៅ​ឯ​ប្រទេស​សៀម​បាន​កាត់​ផ្ដាច់​ទំនាក់ទំនង​ប្រៃសណីយ៍​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​ [យោង​តាម​ការ​ដក​ស្រង់​សម្ដី​លោក​ សូរ​ ឃុន​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ចេញ​ពី​កាសែត​ The Cambodia Daily]
  • ប្រអប់​ទទួល​បណ្ដឹង​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ត្រូវ​គេ​ដាក់​នៅ​ជាប់​របង​គណៈរដ្ឋមន្ត្រី​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៤៩​ ថ្ងៃ​ ពុធ​ ទី​ ៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ឱ្យ​មាន​ការ​ទប់ស្កាត់​ការ​រុករក​រ៉ែ​ដែល​ប៉ះពាល់​បរិស្ថាន​ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ


កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥១៥​ ថ្ងៃ​ ពុធ​ ទី​ ៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • បញ្ហា​ព្រំដែន​បន្ត​រង់ចាំ​ការ​ផ្លាស់​ប្ដូរ​ថ្មី​នៅ​ក្រុង​បាងកក​ កម្ពុជា​មិន​ទាន់​ប្រាកដ​ប្រជា​ក្នុង​ការ​ចរចា​
  • និស្សិត​ម្នាក់​ត្រូវ​គេ​បាញ់​សំលាប់​ជន​ដៃ​ដល់​ត្រូវ​បាន​ឃាត់​ខ្លួន​ [ក្រុង​ភ្នំពេញ​]


មតិ​អ្នក​ ឆ្នាំ​ទី​ ១​ លេខ​ ១២​ ថ្ងៃ​ ពុធ​ ទី​ ៣-អង្គារ​ ទី​ ៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • អង្ករ​ផ្កា​ម្លិះ​ខ្មែរ​វាយ​លុក​ទីផ្សារ​វៀតណាម​ [យោង​តាម​សារព័ត៌មាន​របស់​ប្រទេស​វៀតណាម​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦២៩​ ថ្ងៃ​ ពុធ​ ទី​ ៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ [លោក​ សុន​ ឆ័យ] ស្នើ​ឱ្យ​ ទៀ​ បាញ់​ [រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​] បញ្ឈប់​ការ​រើស​ទ័ព​នៅ​ខេត្ត​កំពង់​ធំ​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥៨​ ថ្ងៃ​ ពុធ​ ទី​ ៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • កូរ៉េ​ខាង​ត្បូង​ចង់​ឱ្យ​កម្ពុជា​ជួយ​អន្តរាគមន៍​នៅ​ពេល​ទំនាក់ទំនង​កូរ៉េ​ទាំង​ពីរ​កាន់​តែ​ធ្ងន់ធ្ងរ​ [យោង​តាម​លោក​ សាស្ត្រាចារ្យ​ ហូ យ៉ូលយូ​ បាន​និយាយ​ថា​ មាន​ឥស្សរជន​ខ្លះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​]
  • ជន​ទី​ ៤​នៃ​ប្រទេស​ចិន​ [លោក​ ឈីង​ លីន​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​សភា​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន​] បាន​មក​ដល់​កម្ពុជា​ [ដើម្បី​ចុះ​ហត្ថលេខា​សហប្រតិបត្តិការ​ទ្វេ​ភាគី​នៃ​ប្រទេស​ទាំង​ពីរ​]
  • កម្ពុជា-កូរ៉េ​ខាង​ត្បូង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន​
  • ការ​បង្កើត​សមាគម​មនុស្ស​ចាស់​គឺ​ជា​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ [យោង​តាម​លោក​ មុត​ ខៀវ​ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា]
  • ស្ត្រី​ខ្មែរ​ ៣​នាក់​ពាក់ព័ន្ធ​នឹង​បុរស​ SASA ជនជាតិ​រុស្សី​ត្រូវ​ជាប់​គុក [ពី​បទ​សម​គំនិត​និង​ជួញ​ដូរ​កុមារ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: