ក្រុមហ៊ុន​ប្រេង​អាមេរិក​បង់​ប្រាក់​ ១២០​លាន​ដុល្លារ​ទិញ​អាជ្ញាប័ណ្ណ​រុករក​ប្រេង​នៅ​បាត​សមុទ្រ​ខ្មែរ​-ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

Posted on Thursday, 4 December 2008. Filed under: សប្ដាហ៍ទី ៥២៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៦

ក្រុមហ៊ុន​ឆេវរ៉ុន​ដ៏​ធំ​របស់​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ បាន​ចំណាយ​ប្រាក់​ ១២០​លាន​ដុល្លារ​បង់​ចូល​មូលនិធិ​គម្រោង​អភិវឌ្ឍន៍​សង្គម​របស់​រដ្ឋាភិបាល​ ហ៊ុន​ សែន​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​ប្រេង​នៅ​ក្នុង​ប្លុក​១​ នៃ​ប្លុក​ទាំង​ ៦​ នៅ​ឯ​នាយ​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះ​សីហនុ​។​

របាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា​ ក្រុមហ៊ុន​ឥណ្ឌូនេស៊ី​ Medco International Petroleum Ltd. បាន​ចំណាយ​ ៤.៥​លាន​ដុល្លារ​ដើម្បី​ទិញ​អាជ្ញាប័ណ្ណ​រុករក​ប្រេង​នៅ​បាត​សមុទ្រ​កម្ពុជា​ នឹង​គេ​ដែរ​ ដោយ​សហការ​ជាមួយ​ដៃគូ​របស់​ខ្លួន​ មក​ពី​ប្រទេស​គុយវ៉ែត​ និង​ប្រទេស​ស៊ុយអែត​ ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​។​ អាជ្ញាប័ណ្ណ​នេះ​ផ្អែក​ទៅ​លើ​កិច្ច​សន្យា​គំរូ​មួយ​ នៅ​ពេល​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ បាន​ផ្ដល់​លើក​ដំបូង​សម្រាប់​ប្លុក​ A ទៅ​ឱ្យ​ក្រុមហ៊ុន​ប្រេង​ឆេវរ៉ុន​របស់​អាមេរិក​ក្នុង​ឆ្នាំ​ ២០០២​។​ កិច្ច​សន្យា​នេះ​ បាន​ពិភាក្សា​អំពី​ការ​បែងចែក​ប្រាក់​ចំណេញ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ និង​អត្រា​នៃ​ការ​បង់ពន្ធ​ទៅ​លើ​ផល​ប្រេង​។​

លោក​ ខៀវ​ កាញារិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៅ​ពេល​សួរ​អំពី​បញ្ហា​នេះ​តាម​ទូរស័ព្ទ​បាន​ប្រាប់​ឱ្យ​ទៅ​សួរ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី​ដែល​ជា​អ្នក​ត្រួតពិនិត្យ​កិច្ចការ​ផ្ទាល់​របស់​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​។​ នៅ​ពេល​ទំនាក់ទំនង​សុំ​សម្ភាសន៍​តាម​ទូរស័ព្ទ​មាន​បុរស​ម្នាក់​ដែល​លើក​ទូរស័ព្ទ​របស់​រដ្ឋមន្ត្រី​ សុខ​ អាន​ប្រាប់​ថា​លោក​ឧបនាយក​កំពុង​ជាប់​រវល់​។

នៅ​ពេល​ក្រុមហ៊ុន​ប្រេង​ឆេវរ៉ុន​របស់​អាមេរិក​កំពុង​ខួង​រុករក​ប្រេង​នៅ​ក្នុង​ប្លុក​ A អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ និង​ខុទ្ទកាល័យ​របស់​ សុខ​ អាន​ ក៏​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​រុករក​ប្រេង​ដទៃ​ទៀត​ដែរ​ ទៅ​តាម​ប្លុក​នីមួយ​ ៗ​ដូច​ជាៈ​

-ប្លុក​ A ប្លុក​នេះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឆេវរ៉ុន​របស់​អាមេរិក​ដែល​ប្លុក​នេះ​គេ​ជឿ​ថា​ សំបូរ​ប្រេង​ និង​ឧស្ម័ន​ច្រើន​ជាង​គេ​។​ នៅ​ក្នុង​ប្លុក​ A នេះ​ក្រុមហ៊ុន​ឆេវរ៉ុន​មាន​ភាគហ៊ុន​ចំនួន​ ៥៥​ភាគរយ​ដៃគូ​របស់​ក្រុមហ៊ុន​នេះ​ Mitsui Oil Exploration Co.,Ltd. (MOECO) មាន​ភាគហ៊ុន​ចំនួន​ ៣០​ភាគរយ​ ហើយ​ក្រុមហ៊ុន​កាល់តិច​មាន​ភាគហ៊ុន​ ១៥​ភាគរយ​ដែរ​។​ សព្វថ្ងៃ​ក្រុមហ៊ុន​ជា​ដៃគូ​ទាំង​នេះ​បាន​ខួង​អណ្ដូង​ប្រេង​ចំនួន​ ១៥​កន្លែង​ហើយ​ និង​កំពុង​ពិចារណា​ខួង​អណ្ដូង​ប្រេង​ថែម​ទៀត​។​ យោង​តាម​អាជ្ញាធរ​ប្រេង​ជាតិ​កម្ពុជា​ ក្រុមហ៊ុន​ឆេវរ៉ុន​ និង​ដៃគូ​របស់​ខ្លួន​បាន​ដាក់​ទុន​វិនិយោគ​ចំនួន​ ១២០​ដុល្លារ​។​

-ប្លុក​ B ជា​ប្លុក​មួយ​នៅ​ឆ្ងាយ​ពី​ក្រុង​ព្រះសីហនុ​ ហើយ​ប្លុក​នេះ​ត្រូវ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ប្រេង​ សិង្ហបុរី​ ឈ្មោះ​ Singapore Petroleum Company ដោយ​រួម​ជាមួយ​ក្រុមហ៊ុន​ប្រេង​ម៉ាឡេស៊ី​ និង​ក្រុមហ៊ុន​ PTT របស់​សៀម​។​ ក្រុមហ៊ុន​នីមួយ​ៗ​នៅ​ក្នុង​ប្លុក​ B នេះ​មាន​ភាគហ៊ុន​ ១​ភាគ​៣​ម្នាក់​ៗ​។​ ក្រុមហ៊ុន​សិង្ហបុរី​ និង​ដៃគូ​របស់​ខ្លួន​បាន​ដាក់​ដើម​ទុន​វិនិយោគ​ចំនួន​ ១​លាន​ដុល្លារ​រួច​ហើយ​ ហើយ​នឹង​ដាក់​ទុន​ចំនួន​ ២.៥​លាន​ដុល្លារ​បន្ថែម​ទៀត​ នៅ​ពេល​រុករក​ឃើញ​ប្រេង​ពិត​ប្រាកដ​នៅ​ក្នុង​ប្លុក​នេះ​។

-ប្លុក​ C ប្លុក​នេះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ប្រេង​ Polytec របស់​ហុងកុង​។​ អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​បាន​ប្រកាស​ថា​ សិទ្ធិ​ ១០០​ភាគរយ​នៅ​ក្នុង​ប្លុក​ C នេះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុមហ៊ុន​ Polytec តែ​មួយ​គត់​ គឺ​គ្មាន​ដៃគូ​រកស៊ី​រួមគ្នា​ទេ​។

-ប្លុក​ D យោង​តាម​ឯកសារ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​កាសែត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​ឱ្យ​ដឹង​ថា​អាជ្ញាប័ណ្ណ​នៃ​ប្លុក​នេះ​ដំបូង​ឡើយ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ថាមពល​ Zhen Rong របស់​ចិន​ប៉ុន្តែ​ឥឡូវ​ប្លុក​ D នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ Petrotech Holding របស់​ចិន​ដែល​បាន​ទិញ​ភាគហ៊ុន​ចំនួន​ ៤៨​ភាគរយ​ ពី​ក្រុមហ៊ុន​ Zhen Rong ។​ ក្រុមហ៊ុន​ Petrotech Holding បាន​វិនិយោគ​ចំនួន​ ៤​លាន​ដុល្លារ​នៅ​ក្នុង​ប្លុក​ D និង​គ្រោង​ចំណាយ​ ២​លាន​ដុល្លារ​ក្នុង​ចំណោម​ប្រាក់​វិនិយោគទុន​ ៤​លាន​ដុល្លារ​របស់​ខ្លួន​ សម្រាប់​ធ្វើ​ការ​ស្រាវជ្រាវ​រុករក​ប្រេងកាត​លើក​ដំបូង​នៅ​ក្នុង​ប្លុក​របស់​ខ្លួន​។

-ប្លុក​ E ប្លុក​នេះ​ជាប់​ព្រំប្រទល់​ខាង​លិច​នៃ​តំបន់​មាន​ជម្លោះ​ជាមួយ​សៀម​ ហើយ​ប្លុក​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ ឥណ្ឌូនេស៊ី​ Medo International Petroleum Ltd. ដែល​មាន​ភាគហ៊ុន​ចំនួន​ ៤១.២៥​ភាគរយ​ ក្រុមហ៊ុន​ថាមពល​របស់​គុយវ៉ែត​ចំនួន​ ២០.៦​ភាគរយ​ក្រុមហ៊ុន​ JHL Petroleum Ltd. មាន​ភាគហ៊ុន​ចំនួន​ ៤.១៣​ភាគរយ​ហើយ​ក្រុមហ៊ុន​ប្រេង​ស៊ុយអែត​ចំនួន​ ៣៤​ភាគរយ​។​ ប្លុក​ E នេះ​ក្រុមហ៊ុន​ Medco របស់​ឥណ្ឌូនេស៊ី​ បាន​បង់​ថវិកា​ចំនួន​ ៤.៥​លាន​ដុល្លារ​ចូល​ក្នុង​មូលនិធិ​គម្រោង​អភិវឌ្ឍន៍​សង្គម​របស់​រដ្ឋាភិបាល​កម្ពុជា​

-ប្លុក​ F ប្លុក​នេះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ប្រេង​ជាតិ​របស់​ចិន​ឈ្មោះ​ Chinese National Offshore Oil Co.,​ដែល​ជា​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​មួយ​របស់​ចិន​ហើយ​បាន​ចុះ​ហត្ថលេខា​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​។​ ព័ត៌មាន​ពិស្ដារ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ដឹង​នៅ​ឡើយ​ទេ​អំពី​កិច្ច​ព្រមព្រៀង​ ឬ​គម្រោងការណ៍​ណា​មួយ​សម្រាប់​ប្លុក​នេះ​។

បុរស​ តែ​ ដួង​តារា​ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​ បាន​បដិសេធ​មិន​ផ្ដល់​បទ​សម្ភាសន៍​ផ្ទាល់​ចំពោះ​បញ្ហា​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ និង​បង់​ប្រាក់​ជូន​រដ្ឋាភិបាល​ពី​បណ្ដា​ក្រុមហ៊ុន​រុករក​ប្រេង​ទាំង​អស់​នោះ​ទេ​។​ តែ​ ដួង​តារា​ បាន​បញ្ជាក់​ថា​ ដោយសារ​តែ​ឥឡូវ​នេះ​វា​កំពុង​តែ​មាន​វិវាទ​គ្នា​ជុំវិញ​ច្បាប់​យក​ពន្ធ​ទៅ​លើ​ផល​ប្រេង​ដែល​ត្រូវ​រក​ឃើញ​ពី​បាត​សមុទ្រ​។​ ឥឡូវ​នេះ​យើង​មិនទាន់​រកឃើញ​វិធី​ដ៏​ល្អ​មួយ​ ដើម្បី​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទាំង​អស់​នោះ​បង់ពន្ធ​ចូល​រដ្ឋ​នៅ​ឡើយ​ទេ​។​

លោក​ តែ​ ដួង​តារា​ បាន​ឱ្យ​ដឹង​ទៀត​ថា​ យើង​នៅ​មាន​បញ្ហា​ជាមួយ​ច្បាប់​យក​ពន្ធ​នៅ​ឡើយ​ យើង​ត្រូវ​ធានា​ថា​ ច្បាប់​ពន្ធ​ថ្មី​នេះ​នឹង​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​បើ​មិន​ដូច្នោះ​ទេ​ ក្រុមហ៊ុន​បរទេស​ទាំង​នោះ​ នឹង​ដក​ទុន​ចេញ​ពី​កម្ពុជា​យើង​ជា​មិនខាន​៕មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៣០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨១១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • រុករក​ក្រុម​ភេរវករ​ជប៉ុន​ ១៤​នាក់​ដែល​សង្ស័យ​មក​លាក់​ខ្លួន​នៅ​កម្ពុជា​ [យោង​តាម​លោក​ ឧត្ដមសេនីយ៍​ ទូច​ ណារ៉ុថ​ ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​]
  • ប្រទេស​ចិន​បន្ថែម​ជំនួយ​ដល់​កម្ពុជា​ហើយ​ប្ដេជ្ញា​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឱ្យ​ឡើង​ដល់​ ១០០០​លាន​ដុល្លារ​
  • ចោរ​ប្លន់​បាញ់​សម្លាប់​យក​ម៉ូតូ​មួយ​គ្រឿង​ដោយ​សុវត្ថិភាព​ [ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​]
  • ជន​ពិការ​នៅ​តែ​មាន​ចំនួន​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​ [យោង​តាម​លោក​ អិត​ សំហេង​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា​ គូស​បញ្ជាក់​ថា​ ដោយសារ​គ្រាប់​មីន​ យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ គ្រោះថ្នាក់​ចរាចរ​ គ្រោះថ្នាក់​ការងារ​ដោយសារ​ជំងឺ​កង្វះ​អាហារូបត្ថម្ភ​ ពិការ​ពី​កំណើត​ និង​ពិការ​ដោយ​ចាស់​ជរា]
  • ព្រលាន​យន្តហោះ​ថៃ​បើក​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​ហើយ​ [បន្ទាប់​ពី​តុលាការ​បាន​សំរេច​ដក​នាយករដ្ឋមន្ត្រី​ថៃ​លោក​ សុម​ ឆ័យ​ពី​មុខ​តំណែង​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៩៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ប៉ូលិស​ស្រុក​រំដួល​ចាប់​ខ្លួន​ប្រជារាស្ត្រ​ឃើញ​យន្តហោះ​ ហុក​ ឡងឌី​ ធ្លាក់​សង្ស័យ​ថា​យក​របស់​របរ​ជាប់​ខ្លួន​សព​ [នៅ​ខេត្ត​ស្វាយរៀង]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៥០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • នាយ​ប៉ុស្តិ៍​ប៉ោយប៉ែត​អាច​ប្រឈម​មុខ​នឹង​ច្បាប់​បើ​រក​ឃើញ​ថា​បាន​ប្រើ​ហិង្សា​លើ​កុមារ​អូស​រទេះ [កាល​ពី​ថ្ងៃ​ទី​ ២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៣០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ក្រុមហ៊ុន​ប្រេង​អាមេរិក​បង់​ប្រាក់​ ១២០​លាន​ដុល្លារ​ទិញ​អាជ្ញាប័ណ្ណ​រុករក​ប្រេង​នៅ​បាត​សមុទ្រ​ខ្មែរ​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ឧកញ៉ា​ ដួង​ ឈីវ​ដាក់​មេធាវី​ការពារ​ក្នុង​បណ្ដឹង​របស់​សម្ដេច​ព្រះ​រៀម​បុប្ផាទេវី​ បន្ទាប់​ពី​ខកខាន​ពុំ​មក​កាន់​តុលាការ​ចំនួន​ ៣​លើក​ [ក្នុង​សំណុំ​រឿង​ដែល​សម្ដេច​ព្រះ​រៀម​ប្ដឹង​ទាមទារ​ប្រាក់​ចំនួន​ ៤៥​ភាគរយ​លើ​តម្លៃ​សរុប​នៃ​ដី​ទំហំ​ជាង​ ៤​ហិកតារ​ស្ថិត​នៅ​ម្ដុំ​ជ្រោយ​ចង្វា]
  • គណបក្ស​ប្រឆាំង​ដាក់​សម្ពាធ​ឱ្យ​អនុម័ត​ច្បាប់​ពុករលួយ​នៅ​ពេល​អ្នក​ផ្ដល់​ជំនួយ​ជួប​គ្នា​ថ្ងៃ​នេះ​
  • គណៈកម្មាធិការ​អឺរ៉ុប​ផ្ដល់​ជំនួយ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ ៥ [ដែល​មាន​រង្វង់​ទឹកប្រាក់​ចំនួន​ជិត​ ៦​សែន​អឺរ៉ូ]
  • បារាំង​ប្រគល់​ប្លង់​គោល​ស្ដីពី​ការ​បំភ្លឺ​សាធារណៈ​ក្នុង​ក្រុង​ភ្នំពេញ​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: