កម្ពុជា​ទទួល​ជំនួយ​ចំនួន​មួយ​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០០៩​-ថ្ងៃ​ សៅរ៍​ ទី​ ៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

Posted on Saturday, 6 December 2008. Filed under: សប្ដាហ៍ទី ៥២៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៦

ភ្នំពេញៈ​ ដោយ​ជម្នះ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នោះ​ ប្រទេស​និង​សហគមន៍​ផ្ដល់​ជំនួយ​កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​ ធ្នូ​ បាន​សន្យា​ផ្ដល់​ជំនួយ​ចំនួន​ជាង​ ៩៥២.៥​លាន​ដុល្លារ​មក​ឱ្យ​ប្រទេស​កម្ពុជា​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ឆ្នាំ​ ២០០៩​ ដោយ​ទទួល​ស្គាល់​ពី​កិច្ចការ​ដែល​រដ្ឋាភិបាល​សម្រេច​កន្លង​មក​។​ ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​ និង​ការ​លុបបំបាត់​អំពើ​ពុករលួយ​គឺ​ជា​លក្ខខណ្ឌ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​។​ ការ​សន្យា​ផ្ដល់​ជំនួយ​ដ៏​ច្រើន​ជាង​ការ​រំពឹង​ទុក​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៃ​ប្រទេស​ និង​សហគមន៍​ផ្ដល់​ជំនួយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ។

ប្រទេស​ចិន​ សហភាព​អឺរ៉ុប​ និង​ប្រទេស​ជប៉ុន​ គឺ​ជា​អ្នក​ដែល​ផ្ដល់​ជំនួយ​ច្រើន​ជាង​គេ​បំផុត​ដល់​ប្រទេស​កម្ពុជា​ដោយ​ក្នុង​ចំណោម​ទឹក​ប្រាក់​ទាំង​ជាង​ ៩៥១.៥​លាន​ដុល្លារ​នោះ​ ប្រទេស​ចិន​ផ្ដល់​ចំនួន​ ២៥៦.៧​លាន​ដុល្លារ​ សហភាព​អឺរ៉ុប​បាន​ផ្ដល់​ចំនួន​ជាង​ ២១៤​លាន​ដុល្លារ​ ហើយ​ជប៉ុន​បាន​ផ្ដល់​ចំនួន​ ១១២.៣​លាន​ដុល្លារ​។​ ដូច្នេះ​ប្រទេស​ចិន​បាន​លេច​ធ្លោ​ទៅ​ជា​ប្រទេស​ដែល​ផ្ដល់​ជំនួយ​ច្រើន​ជាង​គេ​បំផុត​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០០៩​ខាង​មុខ​នេះ​។​ ការ​សន្យា​ផ្ដល់​ជំនួយ​ ៩៥១.៥​លាន​ដុល្លារ​នោះ​គឺ​មិន​ទាន់​រាប់​ការ​សន្យា​ផ្ដល់​ឱ្យ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ដោយសារ​រង់ចាំ​ការ​បង្កើត​រដ្ឋាភិបាល​អាមេរិក​ថ្មី​សិន។

កាល​ពី​ឆ្នាំ​មុន​កម្ពុជា​ទទួល​ជំនួយ​តែ​ជិត​ ៦៩០​លាន​ដុល្លារ​ប៉ុណ្ណោះ​។​ ដូច្នេះ​នេះ​ជា​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ផ្ដល់​ជំនួយ​ដើម្បី​ជួយ​ដល់​កម្ពុជា​។​ គួរ​បញ្ជាក់​ដែរ​ថា​ នៅ​ចន្លោះ​ឆ្នាំ​ ១៩៩២​ដល់​ ២០០៧​ កម្ពុជា​ទទួល​ជំនួយ​ ១៨៩២​លាន​ដុល្លារ​សម្រាប់​ការ​ស្រោចស្រង់​ប្រទេស​ចេញ​ពី​សង្គ្រាម​ និង​ជំរុញ​ការ​អភិវឌ្ឍន៍​។

លោក​ គាត​ ឈន់​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​និយាយ​ក្រោយ​កិច្ច​ប្រជុំ​ផ្ដល់​ជំនួយ​ថា​ ជំនួយ​ចំនួន​ ៩៥១.៥​លាន​ដុល្លារ​នេះ​គឺ​មិន​ទាន់​រាប់​ប្រទេស​មួយ​ចំនួន​ដែល​ពុំ​ទាន់​អាច​បញ្ជាក់​បាន​ដោយ​សារ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ដូច​ជា​ប្រទេស​ បែលហ្សិក​ និង​ប្រទេស​អាមេរិក​ដែល​រដ្ឋាភិបាល​ស្ថិត​នៅ​ក្នុង​សម័យ​កាល​អន្តរកាល​ ហើយ​ពួក​គេ​សន្យា​នឹង​បញ្ជាក់​នៅ​ពេល​ក្រោយ​។​ ដូច្នេះ​គិត​ទាំង​អស់​អាច​ឡើង​ដល់​ ១.០០០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០០៩​។​

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​រយៈពេល​បី​ឆ្នាំ​ទៅ​មុខ​នេះ​ កម្ពុជា​អាច​ទទួល​ជំនួយ​ប្រហែល​ជា​ ១.០០០​លាន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ​ដោយ​គ្រប់គ្រាន់​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។​ លោក​ចាត់​ទុក​ថា​ នេះ​ជា​ផ្លែផ្កា​នៃ​ការ​ដឹកនាំ​ដ៏​មោះមុត​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នៅ​គ្រប់​ការ​ធ្វើ​ការ​កំណែ​ទម្រង់​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ប្រៀប​ដូចជា​រថភ្លើង​មួយ​គ្រឿង​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​។​

មន្ត្រី​ស្ថានទូត​ចិន​ដែល​ជា​អ្នក​ផ្ដល់​ជំនួយ​ច្រើន​ជាង​គេ​បំផុត​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០០៩​នោះ​បាន​ផ្ដល់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រទេស​ចិន​នៅ​ក្នុង​ការ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​។​ លោក​ គាន ហៃ​លេខា​ទី​ពីរ​នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ បាន​និយាយ​ប្រាប់​រស្មី​កម្ពុជា​ថា​ “កម្ពុជា​ជា​មិត្ត​ល្អ​របស់​ចិន​។​ ដូច្នេះ​យើង​រីករាយ​ជួយ​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​ល្អ​ប្រសើរ​ ហើយ​ប្រជាជន​កាន់​តែ​មាន​ជីវភាព​ធូរធារ​”។

ចំណែក​លោក​ ហ្សង់ ហ្វ្រង់ស័រ​ដេស្មា​ ហ្សីយែរ​ (Jean Francois Desmazieres) ឯក​អគ្គ​រដ្ឋទូត​បារាំង​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សហភាព​អឺរ៉ុប​នោះ​បាន​និយាយ​ថា​ នៅ​ក្នុង​រយៈពេល​បី​ឆ្នាំ​ ២០០៩​-២០១១​ សហភាព​អឺរ៉ុប​រំពឹង​ថា​ នឹង​ផ្ដល់​ជំនួយ​ចំនួន​ ៥៩៥​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា​ ដៃគូ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា​ ដៃគូ​អភិវឌ្ឍន៍​អឺរ៉ុប​សូម​សម្ដែង​នូវ​ការ​ចាំបាច់​សម្រាប់​ការ​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ខ្ពស់​គាំទ្រ​ដល់​អ្នក​ក្រីក្រ​ ដោយ​ក្នុង​នោះ​មាន​ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ជា​សសរ​ទ្រូង​សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​នេះ​។​ គុណភាព​និង​ចិរភាព​នៃ​ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រព័ន្ធ​ច្បាប់​ប្រកប​ដោយ​តម្លាភាព​ និង​អភិបាល​កិច្ច​ល្អ​។ ដៃគូ​អឺរ៉ុប​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ជួយ​រដ្ឋាភិបាល​នៅ​ក្នុង​វិស័យ​ទាំង​អស់​នេះ​។​

ចំណែក​ លោក​ ស៊ីណូ​ ហារ៉ា​ (Katsuhiro Shinohara) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​វិញ​បាន​និយាយ​ថា​ ប្រទេស​ជប៉ុន​មាន​ការ​សប្បាយ​ចិត្ត​ដែល​បាន​ដឹង​អំពី​សមិទ្ធផល​ថ្មី​ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បន្ត​ជាប់​រហូត​។​ លោក​បាន​និយាយ​ទៀត​ថា​ យើង​សូម​បញ្ជាក់​ការ​គាំទ្រ​របស់​យើង​បន្ត​ទៀត​ចំពោះ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។​ ប្រទេស​ជប៉ុន​រំពឹង​ថា​ នឹង​ផ្ដល់​ជំនួយ​ចំនួន​ ១១២.២៩​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល​ពី​ពេល​នេះ​ដល់​ឆ្នាំ​ ២០១១។

ទន្ទឹម​នឹង​ការ​ផ្ដល់​ជំនួយ​ដ៏​ច្រើន​សន្ធឹក​នេះ​ អ្នក​ផ្ដល់​ជំនួយ​ក៏​បាន​ទាមទារ​ផង​ដែរ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​អភិបាល​កិច្ច​ល្អ​ និង​បំបាត់​អំពើ​ពុករលួយ​ដើម្បី​ធានា​ថា​ ប្រជាជន​កម្ពុជា​គឺ​ជា​អ្នក​ទទួល​ផល​ពិត​ប្រាកដ​ពី​ជំនួយ​ទាំង​នេះ​។

ក្រុម​ធនាគារ​ពិភពលោក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ ២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​គម្រោង​ការ​ទាមទារ​ឱ្យ​មាន​អភិបាល​កិច្ច​ល្អ​នៅ​កម្ពុជា​ ដើម្បី​ជួយ​ឱ្យ​លើក​កម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​ និង​អភិបាល​កិច្ច​ និង​ការ​ឆ្លើយតប​របស់​ពួកគាត់​។​ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​ ធ្នូ​ ធនាគារ​ពិភពលោក​បាន​និយាយ​ថា​អភិបាលកិច្ច​ល្អ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​មូលដ្ឋាន​ដ៏​ចាំបាច់​មួយ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​។​ ចំណែក​អំពើ​ពុករលួយ​វិញ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ការ​រារាំង​ដ៏​ធំធេង​ចំពោះ​សមត្ថភាព​ និង​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​ហើយ​វា​ជះ​ឥទ្ធិពល​មិន​ស្មើ​ភាព​គ្នា​ដល់​ប្រជាជន​ក្រីក្រ​។​ ការ​លើក​កម្ពស់​ឱ្យ​ប្រជាជន​ទាមទារ​នូវ​អភិបាលកិច្ច​ល្អ​ គឺ​បាន​ក្លាយ​ទៅ​ជា​មធ្យោបាយ​គន្លឹះ​មួយ​សម្រាប់​ភាព​ប្រសើរ​ឡើង​នៃ​តម្លាភាព​ និង​ការ​ទទួល​ខុសត្រូវ​ក្នុង​កិច្ចការ​សាធារណៈ​ ហើយ​ក៏​ជា​ចំណែក​មួយ​នៃ​យុទ្ធសាស្ត្រ​អភិបាល​កិច្ច​ និង​ការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​ធនាគារ​ពិភពលោក​។

គម្រោង​រយៈពេល​ ៤​ឆ្នាំ​ស្ដីពី​ការ​ទាមទារ​ឱ្យ​មាន​អភិបាលកិច្ច​ល្អ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​ពិភពលោក​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​អភិបាលកិច្ច​នៅ​កម្ពុជា​។​ ទោះបី​ប្រទេស​នេះ​បាន​សម្រេច​នូវ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ដែល​គួរ​ឱ្យ​កោត​សរសើរ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​យ៉ាងណា​ក៏​ដោយ​ ក៏​អភិបាល​កិច្ច​នៅ​តែ​ជា​ឧបសគ្គ​ដ៏​ចម្បង​មួយ​សម្រាប់​ការ​អភិវឌ្ឍន៍​ឱ្យ​បាន​ទូលំទូលាយ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឱ្យ​បាន​ច្រើន​ជាង​នេះ​។​ អំពើ​ពុករលួយ​ ភាព​ទន់ខ្សោយ​នៃ​ការ​ទទួល​ខុសត្រូវ​របស់​ស្ថាប័ន​សាធារណៈ​ និង​ទន់ខ្សោយ​ស្ថាប័ន​ត្រួតពិនិត្យ​ ហើយ​យន្តការ​នានា​បាន​ផ្ដល់​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​។​ កត្តា​ទាំង​នេះ​រារាំង​ការ​វិនិយោគទុន​បរទេស​ និង​ការ​បង្កើត​ការងារ​បង្អាក់​រដ្ឋាភិបាល​ចំពោះ​តម្រូវ​ការ​ចំណូល​ ហើយ​វា​រួម​ចំណែក​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ជាង​មួយ​ភាគ​បី​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។

គម្រោង​ដែល​ប្រកប​ដោយ​ច្នៃ​ប្រឌិត​នេះ​នឹង​ជួយ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​វិស័យ​កំណែ​ទម្រង់​អាទិភាព​របស់​កម្ពុជា​ ដោយ​ការ​ពង្រឹង​ស្ថាប័ន​នានា​ការ​គាំទ្រ​ភាព​ជា​ដៃគូ​ និង​ការ​ចែក​រំលែក​នូវ​បទពិសោធន៍​។​ ទាំង​នេះ​អាច​នឹង​សម្រេច​ទៅ​បាន​ដោយសារ​ការ​ជួយ​ជំរុញ​នូវ​វិធានការ​ “ខាង​ផ្នែក​ទាមទារ”​ ដែល​ជួយ​ពង្រឹង​សមត្ថភាព​របស់​ប្រជាជន​ សង្គម​ស៊ីវិល​ និង​តួ​អង្គ​មិនមែន​រដ្ឋ​ផ្សេង​ៗ​ទៀត​ឱ្យ​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ និង​ធ្វើ​ឱ្យ​រាជ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុសត្រូវ​។​ វិធានការ​ទាំង​នេះ​ក៏​លើក​កម្ពស់​សមត្ថភាព​រដ្ឋាភិបាល​ដើម្បី​ឆ្លើយតប​ទៅ​ប្រជាជន​ឱ្យ​បាន​ប្រសើរ​ជាង​មុន​។​

លោក​ ឈីម៉ាវ​ ហ្វាន​ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា​ “គម្រោង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ទទួល​ខុសត្រូវ​របស់​ធនាគារ​ចំពោះ​ការ​ចូល​រួម​ឱ្យ​បាន​ទូលំទូលាយ​សម្រាប់​កំណែ​ទម្រង់​អភិបាល​កិច្ច​នៅ​កម្ពុជា​។​ ធនាគារ​បាន​ផ្ដល់​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​គាំទ្រ​ការ​ធ្វើ​កំណែ​ទម្រង់​អភិបាលកិច្ច​លើ​វិស័យ​សាធារណៈ​នា​ពេល​កន្លង​មក​។​ ពេល​នេះ​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​មួយ​ដើម្បី​ធ្វើ​ការ​រួម​គ្នា​ជាមួយ​នឹង​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​នានា​ដូច​ជា​ រាជរដ្ឋាភិបាល​ស្ថាប័ន​ឯកជន​ សង្គម​ស៊ីវិល​ អ្នក​ផ្ដល់​ជំនួយ​ សភា​ និង​ព្រឹទ្ធសភា​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​បង្កើត​ជា​ការ​ទាមទារ​ឱ្យ​បាន​ប្រសើរ​ជាង​មុន​សម្រាប់​អភិបាលកិច្ច​ល្អ”។

គំនិត​ផ្ដួចផ្ដើម​នានា​ដែល​ចេញ​ពី​រាជ​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ នឹង​ត្រូវ​បាន​គាំទ្រ​ក្រោម​ជំនួយ​នៃ​គម្រោង​នេះ​ ដែល​នឹង​ស្វែង​រក​ការ​លើក​កម្ពស់​អភិបាល​កិច្ច​នៅ​ក្នុង​វិស័យ​កំណែ​ទម្រង់​ជា​អាទិភាព​បួន​ គឺ​ការ​អភិវឌ្ឍន៍​វិស័យ​ឯកជន​ ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ និង​វិមជ្ឈការ​ និង​ភាព​ជា​ដៃគូ​របស់​ប្រជាពលរដ្ឋ​ដើម្បី​អភិបាលកិច្ច​ល្អ​។​

គម្រោង​នេះ​ នឹង​ផ្ដល់​ការ​គាំទ្រ​ដល់​ស្ថាប័ន​បួន​របស់​រដ្ឋ​ដែល​នឹង​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​សម្រាប់​គម្រោង​ស្ដីពី​ការ​ទាមទារ​ឱ្យ​មាន​អភិបាល​កិច្ច​ល្អ​ ហើយ​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​លើក​កម្ពស់​អភិបាលកិច្ច​។

ចំនួន​ទឹក​ប្រាក់​សរុប​សម្រាប់​គម្រោង​រយៈពេល​បួន​ឆ្នាំ​នេះ​មាន​ ២៥.២៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែល​ក្នុង​នោះ​ ៣.៦២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នឹង​ទទួល​បាន​មក​ពី​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​អូស្ត្រាលី​ (AusAID)​ហើយ​ចំនួន​ដែល​នៅ​សល់​គឺ​បាន​មក​ពី​ជំនួយ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​ (ស្ថាប័ន​របស់​ធនាគារ​ពិភពលោក​ ដែល​ផ្ដល់​ជូន​ប្រទេស​ដែល​មាន​ចំណូល​ទាប)​ផ្ដល់​ជូន​រដ្ឋាភិបាល​កម្ពុជា៕រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៦១​ ថ្ងៃ​ សៅរ៍​ ទី​ ៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សៅរ៍​ ទី​ ៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨១៣​ ថ្ងៃ​ សៅរ៍​ ទី​ ៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ការ​រំលោភ​សេព​សន្ថវៈ​ទៅលើ​កុមារ​ និង​ស្ត្រី​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ [យោង​តាម​របាយការណ៍​របស់​សមាគម​អាដហុក​ ចាប់​តាំង​ពី​ខែ​ មករា​ រហូត​ដល់​ខែ​ តុលា​ ឆ្នាំ​ ២០០៨​ ករណី​រំលោភ​សេពសន្ថវៈ​ ចំនួន​ ៣២០​ករណី​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ៤៨៥​ករណី​ រំលោភ​សិទ្ធិមនុស្ស​ ៥២៣​ករណី​ ការ​ជួញ​ដូរ​មនុស្ស​ ៥២​ករណី]
  • ស្ដេច​សៀម​មាន​ជំងឺ​ធ្ងន់ធ្ងរ​ខកខាន​មិន​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ក្នុង​ថ្ងៃ​ចំរើន​ព្រះជន្ម


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៩៨​ ថ្ងៃ​ សៅរ៍​ ទី​ ៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • គណបក្ស​ សម​ រង្សី​ នឹង​រួបរួម​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ពេល​បោះឆ្នោត​អាណត្តិ​ក្រោយ​ [ក្នុង​ឆ្នាំ​ ២០១៣​ យោង​តាម​លោក​ស្រី​ មួរ​ សុខហួរ​អគ្គលេខាធិការ​រង​គណបក្ស​ សម​ រង្សី​]


កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥១៨​ ថ្ងៃ​ សៅរ៍-អាទិត្យ​ ទី​ ៦-៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ព្រះរាជ​អាជ្ញា​សន្យា​ដោះលែង​តំណាង​សហគមន៍​ [ពីរ​រួប​ ក្នុង​ទំនាស់​ដីធ្លី​ ខេត្ត​រតនគិរី]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៣២​ ថ្ងៃ​ សៅរ៍-អាទិត្យ​ ទី​ ៦-៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សហរដ្ឋ​អាមេរិក​មិន​ទាន់​សម្រេច​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​ ហ៊ុន​ សែន
  • លោក​ សម​ រង្សី​ ផ្ដល់​អនុសាសន៍​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​នយោបាយ​ហិរញ្ញវត្ថុ​ និង​នយោបាយ​រូបិយវត្ថុ​ ដើម្បី​ការពារ​វិបត្តិ​សេដ្ឋកិច្ច​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៦១​ ថ្ងៃ​ សៅរ៍​ ទី​ ៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • កម្ពុជា​ទទួល​ជំនួយ​ចំនួន​មួយ​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០០៩
  • ភ្ញៀវ​ទេសចរ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ក្រុង​ព្រះសីហនុ​ដាក់​បង្គន់​តាម​ដង​ផ្លូវ​ និង​ទីធ្លា​សាធារណៈ
  • មហោស្រព​ខ្សែ​ភាពយន្ត​អូស្ត្រាលី​លើក​ដំបូង​នៅ​កម្ពុជា​ [ដែល​ធ្វើ​ការ​បញ្ចាំង​នៅ​រោង​ភាពយន្ត​លុច្ស​ ចាប់​ពី​ថ្ងៃ​ទី​ ៤ ដល់​ ៧​ ធ្នូ​ ដោយ​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៥២​ ថ្ងៃ​ សៅរ៍​ ទី​ ៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ខៀវ​ សំផន​នៅ​តែ​អះអាង​ថា​ ខ្លួន​ជា​អ្នក​ស្នេហា​ជាតិ​ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច្នេះ​មិន​សម​ជាប់​គុក​សោះ​![ដែល​ទាក់ទង​ទៅ​នឹង​របប​ខ្មែរ​ក្រហម​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: