រដ្ឋសភា​ឱ្យ​ក្រសួង​សាធារណៈ​ការ​ចាត់​ការ​យានយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ នគរបាល​ និង​ខេមរភូមិន្ទ-ថ្ងៃ​ ចន្ទ​ ទី​ ៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

Posted on Monday, 8 December 2008. Filed under: សប្ដាហ៍ទី ៥២៧ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៧

ស្លាក​លេខ​រដ្ឋ​នគរបាល​ និង​ខេមរភូមិន្ទ​ ដើម្បី​សម្រាប់​សម្គាល់​យានយន្ត​របស់​រដ្ឋ​ និង​សម្រាប់​មធ្យោបាយ​ធ្វើ​ការ​ឱ្យ​រដ្ឋ​នោះ​ត្រូវ​បាន​មន្ត្រី​មួយ​ចំនួន​ និង​ក្រុម​មនុស្ស​ខិលខូច​បាន​យក​ស្លាក​លេខ​ទាំង​នោះ​ទៅ​បំពាក់​ បើ​យាន​យន្ត​របស់​ខ្លួន​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ និង​រកស៊ី​ជួញ​ដូរ​ផ្លូវ​ងងឹត​ដូច​ជា​រត់ពន្ធ​គ្រឿង​ញៀន​ដឹក​ឈើ​ប្រណិត​ៗ​ជាដើម​។

ស្លាក​លេខ​រដ្ឋ​នគរបាល​ (ន.ប) និង​ ខេមរភូមិន្ទ​ (ខ.ម)​គេ​តែង​តែ​សង្កេត​ឃើញ​បំពាក់​នៅ​លើ​យានយន្ត​ទំនើប​ៗ​ ដែល​ជា​របស់​បុគ្គល​ឯកជន​ ហើយ​កំពុង​តែ​ធ្វើ​ចរាចរ​ យ៉ាង​ពាស​វាល​ពាស​កាល​ យ៉ាង​អនាធិបតេយ្យ​ និង​ពុំ​បាន​គោរព​ ច្បាប់​ថែម​ទៀត​។​ រី​ឯ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ នៅ​ពេល​ដែល​ឃើញ​យានយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ នគរបាល​ (ន.ប) និង​ខេមរភូមិន្ទ​ (ខ.ម) បំពាន​ច្បាប់​ចរាចរ​ ឬ​ក៏​បំពាន​ច្បាប់​ផ្សេង​ៗ​ទៀត​នោះ​ គឺ​មិន​ហ៊ាន​ធ្វើ​ការ​ចាត់​វិធានការ​ទៅលើ​យានយន្ត​ទាំង​នោះ​ ទៅតាម​ផ្លូវ​ច្បាប់​ឡើយ​ ក៏​ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មួយ​ចំនួន​ធំ​ហ៊ាន​ចាត់ការ​តែ​ចំពោះ​យានយន្ត​របស់​ប្រជាពលរដ្ឋ​តូចតាច​ដើម្បី​ជំរិត​យក​លុយ​តែ​ប៉ុណ្ណោះ​ដោយសារ​តែ​ឃើញ​មាន​យានយន្ត​មួយ​ចំនួន​ពាក់​ស្លាក​លេខ​រដ្ឋ​នគរបាល​ (ន.ប) និង​ខេមរភូមិន្ទ​(ខ.ម) នៅ​លើ​ដង​ផ្លូវ​ និង​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ស្ថាប័ន​ក្រសួង​របស់​រដ្ឋ​នោះ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​គណបក្ស​ សម​ រង្សី​ បាន​ធ្វើ​លិខិត​ដាច់​ដោយ​ឡែក​ពីរ​ទាក់ទង​ និង​ករណី​យានយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ នគរបាល (ន.ប) និង​ខេមរភូមិន្ទ (ខ.ម)​ ដែល​ជា​របស់​បុគ្គលិក​ឯកជន​។​ ដោយ​ក្នុង​នោះ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ សម រង្សី​ បាន​ធ្វើ​លិខិត​ទៅ​លោក​ ត្រាំង​ អីវ​តឹក​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ឱ្យ​ចាត់​វិធានការ​យានយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ នគរបាល​(ន.ប) និង​ខេមរភូមិន្ទ​ (ខ.ម)​ ដែល​ជា​របស់​ឯកជន​ រី​ឯ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ក៏​បាន​ធ្វើ​លិខិត​ទៅ​រដ្ឋសភា​ ដើម្បី​ស្នើ​សុំ​ចាត់​វិធានការ​ត្រួត​ពិនិត្យ​ និង​ដក​ហូត​ស្លាក​លេខ​រដ្ឋ​ចំពោះ​យានយន្ត​ជនបទ​ដែល​ប្រើ​ស្លាក​រដ្ឋ​នគរបាល​ (ន.ប) ខេមរភូមិន្ទ​ (ខ.ម) ដោយ​យោង​តាម​ច្បាប់​ចរាចរ​ផ្លូវ​គោក​ថ្មី​។

រដ្ឋសភា​ជាតិ​បាន​ចេញ​លិខិត​ជម្រាប​ជូន​ទៅ​លោក​ ត្រាំង​ អីវតឹក​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កាល​ពី​ថ្ងៃ​ទី​ ៤​ ខែ ធ្នូ​ ឆ្នាំ​ ២០០៨​បាន​ឱ្យ​ដឹង​ថា​ សភាជាតិ​បាន​សម្រេច​ឱ្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ចាត់​វិធានការ​ត្រួត​ពិនិត្យ​ និង​ដកហូត​ស្លាក​លេខ​រដ្ឋ​ចំពោះ​យានយន្ត​ឯកជន​ដែល​ប្រើ​លេខ​នគរបាល​ និង​ខេមរភូមិន្ទ។

នៅ​ក្នុង​លិខិត​របស់​រដ្ឋសភា​បាន​ឱ្យ​ដឹង​បន្ត​ថា​ នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​យានយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​ឯកជន​ជា​ច្រើន​ដែល​បាន​ពាក់​ស្លាក​លេខ​រដ្ឋ​ នគរបាល​ និង​ខេមរភូមិន្ទ​ ប៉ុន្តែ​បើ​តាម​ច្បាប់​ចរាចរ​ថ្មី​យានយន្ត​ជា​កម្មសិទ្ធិ​ឯកជន​ដែល​បាន​ពាក់​ស្លាក​លេខ​រដ្ឋ​ជា​បទល្មើស​ធ្ងន់ធ្ងរ​។

គួរ​បញ្ជាក់​ថា​ ការ​សម្រេច​របស់​សភាជាតិ​ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ធ្វើ​លិខិត​ស្នើ​សុំ​ទៅ​រដ្ឋសភា​ដើម្បី​ត្រួត​ពិនិត្យ​ និង​ដក​ហូត​ស្លាក​លេខ​រដ្ឋ​នគរបាល​ និង​ខេមរភូមិន្ទ៕ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៥៣​ ថ្ងៃ​ អាទិត្យ​-ចន្ទ​ ទី​ ៧-៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ចន្ទ​ ទី​ ៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

2 Responses to “រដ្ឋសភា​ឱ្យ​ក្រសួង​សាធារណៈ​ការ​ចាត់​ការ​យានយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ នគរបាល​ និង​ខេមរភូមិន្ទ-ថ្ងៃ​ ចន្ទ​ ទី​ ៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

ជូនមេដឹកនាំទាំងអស់
ប្រទេសជាតិដែលមានការរីកចម្រើនចំណុចសំខាន់
គឺមាន៣ចំណុច
១=ផ្លូវ
២=ទឹក
៣=ភើ្លង
ការធើ្វផ្លូវមិនមែនធើ្វតែផ្លូវចាក់ដីក្រហមទេណាស់
ពេលធើ្វផ្លូវត្រូវតែចាក់ប៊េតុងទើបល្អ

តាមាន់តូចតាមាន់ធំនៅក្នុងទឹកដីខែ្មរ


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: