សហ​ព្រះរាជអាជ្ញា​ខ្វែង​គំនិត​គ្នា​លើ​ការ​ចោទប្រកាន់​មេ​ខ្មែរ​ក្រហម​បន្ថែម-ថ្ងៃ​ អង្គារ​ ទី​ ៩​ ធ្នូ​ ២០០៨​

Posted on Tuesday, 9 December 2008. Filed under: សប្ដាហ៍ទី ៥២៧ |

ដោយសារ​ឈប់​សំរាក​ក្នុង​ឪកាស​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​ទី​ ១០ ធ្នូ​ ២០០៨​ នេះ​ ព្រឹត្តិប័ត្រ​ព័ត៌មាន​ កញ្ចក់​សង្គម​ សូម​ជម្រាប​ដំណឹង​ដល់​មិត្ត​អ្នក​អាន​ថា​ ការ​ចេញ​ផ្សាយ​សម្រាប់​ថ្ងៃ​ពុធ​នឹង​មិន​មាន​នោះ​ទេ​! ដូច្នេះ​សូម​រង់​ចាំ​អាន​ការ​ចេញ​ផ្សាយ​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍!

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៧

ភ្នំពេញ​ ៖​ សហ​ព្រះរាជអាជ្ញា​សាលាក្ដី​ខ្មែរក្រហម​ គឺ​លោក​ រ៉ូបឺត​ ភីទីត​ (Robert Petit) និង​ លោកស្រី​ ជា​ លាង​ បាន​ត្រូវ​ប្រកាស​ថា​ មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​បើក​កិច្ចប្រជុំ​ស៊ើបអង្កេត​ថ្មី​បន្ថែម​ទៀត​តាម​ផ្លូវ​តុលាការ​ទៅលើ​បទ​ឧក្រិដ្ឋកម្ម​ទាំងឡាយ​លើ​អតីត​មេ​ខ្មែរក្រហម​ផ្សេងទៀត​ ។​ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​ ដែល​បាន​ចេញផ្សាយ​ កាលពី​ថ្ងៃ​ទី​ ៨​ ខែ​ ធ្នូ​ ។

សេចក្ដីថ្លែងការណ៍​បាន​បង្ហាញ​ថា​ នៅ​ថ្ងៃ​ទី​ ១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​របស់​តុលាការ​ខ្មែរក្រហម​ គឺ​លោក​ រ៉ូបឺត​ ភីទីត​ បាន​ដាក់​សេចក្ដីថ្លែងការណ៍​អំពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហ​ព្រះរាជអាជ្ញា​ទាំងពីរ​ រួច​បញ្ជូន​ទៅ​ការិយាល័យ​រដ្ឋបាល​ ដើម្បី​ទទួល​ការ​សម្រេច​សេចក្ដី​ពី​សំណាក់​អង្គបុរេ​ជំនុំជម្រះ​ ។

ការ​ខ្វែង​គំនិត​នេះ​ដោយសារតែ​ លោក​ រ៉ូបឺត​ ភីទីត​ មាន​ហេតុផល​មួយ​ចំនួន​ដែល​អះអាង​ថា​ មាន​អតីត​មេ​ខ្មែរក្រហម​ផ្សេងទៀត​ ក្រៅពី​អតីត​មេ​ខ្មែរក្រហម​៥​រូប​ ដែល​កំពុង​ជាប់​ឃុំឃាំង​បច្ចុប្បន្ន​ បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរក្រហម​នៅ​តាម​បណ្ដា​ទីតាំង​នានា​ទូទាំង​ប្រទេស​កម្ពុជា​ ។​ ជន​មួយ​ចំនួន​ទៀត​នោះ​ត្រូវ​បាន​ចាត់​ទុក​ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ ឬ​ ជា​ជន​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ក្រោម​របប​ខ្មែរក្រហម​ ។

ក្រោយពី​ទទួល​សេចក្ដីរាយការណ៍​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ ដែល​អនុលោម​តាម​វិធាន​ផ្ទៃក្នុង​របស់​តុលាការ​ខ្មែរក្រហម​រួចមក​ ការិយាល័យ​រដ្ឋបាល​បាន​ជូន​ដំណឹង​ដល់​អង្គបុរេ​ជំនុំជម្រះ​អំពី​ការ​ខ្វែង​គំនិត​គ្នា​នេះ​ ដើម្បី​ធ្វើការ​សម្រេច​សេចក្ដី​ ។​ សំណុំរឿង​នេះ​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​អង្គបុរេ​ជំនុំជម្រះ​រួចហើយ​ ។

មិន​អាច​ទាក់ទង​ លោក​ រ៉ូបឺត​ ភីទីត​ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ និង​ លោកស្រី​ ជា​ លាង​ សហ​ព្រះរាជអាជ្ញា​ជាតិ​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​អធិករណ៍​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​ចោទប្រកាន់​បន្ថែម​លើ​អតីត​មេ​ខ្មែរក្រហម​បាន​ឡើយ​ កាលពី​ព្រលប់​ថ្ងៃ​ចន្ទ​ ។​ ក៏ប៉ុន្តែ​ការ​ខ្វែង​គំនិត​នេះ​បាន​ត្រូវ​ លោក​ រាជ​ សម្បត្តិ​ អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា​ សហ​ព្រះរាជអាជ្ញា​បរទេស​ គឺ​លោក​ រ៉ូបឹត​ ភីទីត​ គិត​ថា​ មាន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​គួរតែ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ក្នុង​ការ​បញ្ជូន​សំណុំរឿង​លើក​ទី​២​ ។​ ក៏ប៉ុន្តែ​សហ​ព្រះរាជអាជ្ញា​កម្ពុជា​ គឺ​លោកស្រី​ ជា​ លាង​ មិន​យល់ស្រប​នឹង​ការ​គិត​ឃើញ​របស់​ លោក​ រ៉ូបឺត​ ភីទីត​ ឡើយ​ ។​ សហ​ព្រះរាជអាជ្ញា​កម្ពុជា​នឹង​សរសេរ​ការ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​បាន​លើកឡើង​ដោយ​សហ​ព្រះរាជអាជ្ញា​បរទេស​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ ។​ នៅ​ពេលនោះ​អង្គ​បុរេ​ជំនុំជម្រះ​នឹង​កោះហៅ​ភាគី​ទាំងពីរ​ដើម្បី​ប្រជុំ​ ។​ ក្រោយមក​នឹង​មាន​សវនាការ​កំបាំង​មុខ​មួយ​ មុន​នឹង​អង្គបុរេ​ចេញ​សេចក្ដី​សម្រេច​ពី​រឿង​នេះ​ ។

ការិយាល័យ​សហ​ព្រះរាជអាជ្ញា​បាន​បន្ថែម​ថា​ កិច្ច​ស៊ើបអង្កេត​បឋម​របស់​សហ​ព្រះរាជអាជ្ញា​ និង​ ការ​សម្រេច​សេចក្ដី​របស់​អង្គបុរេ​ជំនុំជម្រះ​ទៅលើ​វិវាទ​រវាង​សហ​ព្រះរាជអាជ្ញា​ទាំងពីរ​ នឹង​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ដែល​នៅ​ពេល​ខាងមុខ​នេះ​នឹង​មាន​សវនាការ​សម្ងាត់​មួយ​ធ្វើឡើង​ដោយ​អង្គបុរេ​ជំនុំជម្រះ​ ។

យ៉ាងណាក៏ដោយ​ ការិយាល័យ​សហ​ព្រះរាជអាជ្ញា​បាន​បញ្ចប់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ និង​ ជាតិ​ ត្រូវតែ​ខិតខំ​ពុះពារ​សម្រេច​ឲ្យ​បាន​នូវ​ការព្រមព្រៀង​គ្នា​មួយ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរការ​ទាំងមូល​នៃ​ការ​សម្រេច​តាម​ផ្លូវ​តុលាការ​ ។​ ដោយ​មិន​គិត​ពី​លទ្ធផល​នៃ​ការ​ខ្វែង​គំនិត​នេះ​ សហ​ព្រះរាជអាជ្ញា​ទាំងពីរ​បាន​និង​បន្ត​ធ្វើ​ជាមួយគ្នា​គ្រប់​សំណុំរឿង​ទាំងអស់​ ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា​ យុត្តិធម៌​ពិតជា​បាន​ផ្ដល់ឲ្យ​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ ៕​ កាសែត​ រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៦៣​ ថ្ងៃ​ អង្គារ​ ទី​ ៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

អំណាច​រាស្ត្រ​ ឆ្នាំ​ទី​ ១​ លេខ​ ៣១​ ថ្ងៃ​ ចន្ទ​ – អាទិត្យ​ ទី​ ៨​ – ១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • [នាយករដ្ឋមន្ត្រី​] ប្រកាស​មិន​យក​ពន្ធ​ដីធ្លី​ពី​កសិករ​ក្រោយពី​បាន​ជំនួយ​ជាង​ ៩២១​លាន​ដុល្លារ
  • កម្ពុជា​ស្វាគមន៍​ជប៉ុន​ដែល​ចង់​អភិវឌ្ឍន៍​ទេសចរណ៍​តេទឹកពុះ​ [នៅ​ខេត្ត​កំពង់ស្ពឺ]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨១៥​ ថ្ងៃ​ អង្គារ​ ទី​ ៩​ ខែ​ ធ្នូរ​ ឆ្នាំ​ ២០០៨

  • សេរី​ កុសល​ និង​ កូនបង្កើត​ផ្ដាច់​ចេញពី​ហ៊្វុនស៊ិនប៉ិច​ ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ផ្លូវការ
  • ក្នុង​រយៈពេល​ ១៥​ឆ្នាំ​ [ចាប់ពី​ឆ្នាំ​ ១៩៩៣​ – ២០០៨] ជប៉ុន​ផ្ដល់​ទឹកប្រាក់​ជិត​ ៦០​លាន​ដុល្លារ​ សំរាប់​ការ​បោសសំអាត​មីន​ដល់​ CMAC
  • វៀតណាម​មាន​គំរោង​ដាក់​ទុន​ ៧០​លាន​ដុល្លារ​ សាងសង់​រោងចក្រ​ផលិត​ដែកថែប​នៅ​កម្ពុជា
  • ជនជាតិ​អាមេរិក​ដើមកំណើត​វៀតណាម​ទី​១​ [លោក​ Anh Joseph Cao] បាន​ជាប់​ឆ្នោត​ធ្វើជា​សមាជិក​សភា​អាមេរិក


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៥៤​ ថ្ងៃ​ អង្គារ​ ទី​ ៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​រក្សា​ជំហរ​ដើរ​ហែ​ក្បួន​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ធ្នូ​ [ទោះបីជា​អាជ្ញាធរ​ក្រុងភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥២០​ ថ្ងៃ​ អង្គារ​ ទី​ ៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • អត្ថបទ​ព្រះអង្គ​ខណៈ​គង់​ព្យាបាល​ព្រះ​រោគា​ – សម្ដេច​ឳ​ ៖​ “ព្រះរាជ​សុខភាព​របស់​ខ្ញុំ​មិន​ល្អ​ឡើយ​”
  • ការ​សន្យា​ដោះលែង​សកម្មជន​សហគមន៍​ [ដោយ​ព្រះរាជអាជ្ញា​ខេត្ត​រតនគិរី​] ក្លាយ​ជា​ការ​ចេញ​ដីកា​ឃុំ​ខ្លួន​ [នៅ​ភូមិ​បាតាង​ ស្រុក​លំផាត់​ ខេត្ត​រតនគិរី​]
  • ក្រុមហ៊ុន​ ស៊ូ​ ជីង​ [ជា​ក្រុមហ៊ុន​វិនិយោគ​កំពង់ផែ​តំបន់​រមណីយដ្ឋាន​បឹង​ទន្លេសាប​] ទទួល​ការ​ស្ដីបន្ទោស​ [ពី​សំណាក​អាជ្ញាធរ​ខេត្ត​សៀមរាប​] ខណៈ​បាក់​ស្ពាន​ធ្លាក់​អ្នកទេសចរ​ [បរទេស​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៦៣​ ថ្ងៃ​ អង្គារ​ ទី​ ៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សហ​ព្រះរាជអាជ្ញា​ខ្វែង​គំនិត​គ្នា​លើ​ការ​ចោទប្រកាន់​មេ​ខ្មែរ​ក្រហម​បន្ថែម
  • នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ [អាជ្ញាធរ​ក្រុងភ្នំពេញ​] ចាត់ការ​ ក្លឹប​ ផ្ទះសំណាក់​…មាន​ជួញ​ និង​ ប្រើ​គ្រឿងញៀន
  • ធនាគារ​ ADB​ ផ្ដល់​ជំនួយ​ ៤៣​លាន​ដុល្លារ​ សម្រាប់​គម្រោង​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម
  • ឧស្សាហកម្ម​កាត់ដេរ​ ៖​ ផ្ដល់​ការងារ​ ៤៥​ម៉ឺន​ និង​ ជួយ​ប្រជាជន​ដោយ​ប្រយោល​ប្រមាណ​ ២,៧​លាន​នាក់​ [នេះ​បើ​យោង​តាម​ លោក​ សោម​ អូន​ ប្រធាន​សភា​សម្ព័ន្ធ​សហជីព​កម្ពុជា​]
  • អង្គរក្ស​សំណង់​សូនី​ បាញ់​ស្លាប់​មនុស្ស​ម្នាក់​ [ដោយសារតែ​ផ្លាត​គ្រាប់កាំភ្លើង​] និង​ វាយ​ទ្រម​អ្នក​បើកឡាន​ដឹក​ដី​ [ពុំ​មាន​ព័ត៌មាន​ពី​ការ​ចាប់​ខ្លួន​ជន​របស់​ជន​ល្មើស​ត្រូវ​បាន​រាយ​ការណ៍​ទេ​]
  • ៤២​ប្រទេស​ ចូលរួម​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ារ៉ាតុង​នៅ​ប្រាសាទ​អង្គរវត្ត​ [លោក​ ហែម​ ប៊ុនទីន​ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១​ ជា​លើក​ទីបួន​ រីឯ​អ្នក​រត់​សញ្ជាតិ​អាមេរិកាំង​ និង​ អង់គ្លេស​ជាប់​ចំណាត់​ថ្នាក់​លេខ​ ២​ និង​ លេខ​ ៣​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: