វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ប៉ះទង្គិច​ដល់​គម្រោង​សាងសង់​នៅ​ខ្មែរ​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១១​ ធ្នូ​ ២០០៨​

Posted on Thursday, 11 December 2008. Filed under: សប្ដាហ៍ទី ៥២៧ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៧

កាល​ពី​៦០​ឆ្នាំ​មុន​ នៅ​ថ្ងៃ​ទី​ ១០​ ខែ​ ធ្នូ​ ឆ្នាំ​ ១៩៤៨​ ការ​ប្រកាស​អំពី​សិទ្ធិ​មនុស្ស​ជា​សកល​ ត្រូវ​បាន​អនុម័ត​ ដោយ​អង្គ​សន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​ ។ ក្នុង​ឪកាស​នេះ​ យើង​ខ្ញុំ​សូម​ដកស្រង់​នូវ​អត្ថបទ​ដ៏​មាន​អត្ថប្រយោជន៍​ជា​សកល​ និង​ ជា​លក្ខណៈ​អន្តរជាតិ​ សម្រាប់​ជីវិត​របស់​សង្គម​មនុស្ស​ ។ សូមចុច​ទី​នេះ

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ៩៧​ ថ្ងៃ​ ពុធ ទី​ ១០ – ថ្ងៃ​ អង្គារ​ ទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ខួប​ទី​៦០​ ទិវា​សិទ្ធិ​មនុស្ស​ ១០​ធ្នូ​ ៖​ [លោក​ទេសរដ្ឋមន្ត្រី​ និង​ ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​] ឱម​ យិនទៀង​ ថា​ស្ថានភាព​ប្រសើរ​ឡើង​ – ពង់​ ឈីវកេក​ [ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​] ថា​ នៅ​មាន​បញ្ហា​ច្រើន


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨១៦-១៨១៧​ ថ្ងៃ​ ពុធ​ ទី​ ១០​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សម្ដេច​ក្រុមព្រះ​ប្រកាស​ឈប់​ធ្វើ​នយោបាយ​នៅ​ហាង​ស៊ុប​ឆ្លាម​អង្ករ​ II
  • រាជរដ្ឋាភិបាល​កំណត់​នីតិវិធី​រៀបអាពាហ៍ពិពាហ៍​រវាង​ខ្មែរ​ និង​ បរទេស​ [ដែល​កំណត់​ថា​ អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​ជាមួយ​ជនបរទេស​ត្រូវ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត​ និង​ ឆន្ទៈ​ផ្ទាល់​របស់​សាមីខ្លួន​ ដោយ​អនុវត្ត​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ និង​ លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នានា​របស់​ប្រទេស​កម្ពុជា​]
  • ចៅហ្វាយក្រុង​ឲ្យ​ កញ្ញា​ វ៉ាង​ ស្រីណូ​ សូមទោស​ និង​ សង​ថ្លៃ​ខូចខាត​ [ទៅលើ​រូបសំណាក​តោ​នៅ​លើ​សួនច្បារ​បូជនីយដ្ឋាន​សម្ដេច​សង្ឃរាជ​ជួន​ ណាត​ ដែល​នាង​បាន​បើក​បុក​]
  • ប៉ាគីស្ថាន​នឹង​មិន​ប្រគល់​ជនសង្ស័យ​វាយប្រហារ​ទីក្រុង​មុមបៃ​ ទៅ​ឲ្យ​ឥណ្ឌា​ឡើយ​ [ហើយ​បាន​ព្រមាន​ថា​នឹង​ធ្វើ​សង្គ្រាម​ជាមួយ​ឥណ្ឌា​ បើសិនជា​ឥណ្ឌា​សម្រេច​ចិត្ត​បើក​ការវាយប្រហារ​]
  • អ្នកស្រុក​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​មើម​ដំឡូង​ខ្មែរ​មាន​ទំងន់​រហូតដល់​ ៤៥​ គីឡូ​ [ខេត្ត​កំពត​]
  • ឃាតក​សម្លាប់​ជនរងគ្រោះ​កាត់​ក្បាល​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន​ទាំង​៣​នាក់​ [ខេត្ត​បន្ទាយមានជ័យ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ៣០១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ព្រះករុណា​តែងតាំង​ ទ្រង់​ រណឫទ្ធិ​ ជា​ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៥៥​ ថ្ងៃ​ ពុធ​ ទី​ ១០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​ ៩​ខែ​ ក្នុង​ឆ្នាំ​ ២០០៨​ នៅ​កម្ពុជា​ ជិត​ ១៧​ភាគរយ​ ជា​ក្មេង​អនាថា​ ហើយ​ ១៤​ភាគរយ​ ជា​អ្នក​អត់​ការងារ​ [នេះ​បើ​តាម​ការ​អះអាង​ថ្មី​មួយ​របស់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​]
  • ពលរដ្ឋ​សង្ឃឹម​ថា​មួក​សុវត្ថិភាព​នឹង​មិន​ឡើង​ថ្លៃ​នៅ​ពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​ [ដែល​ផាក​ពិន័យ​ចំពោះ​អ្នក​បើកបរ​ម៉ូតូ​ទាំងឡាយ​ដែល​មិន​ពាក់​មួក​សុវត្ថិភាព​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥២១-៦៥២២​ ថ្ងៃ​ ពុធ​ ទី​ ១០​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • កម្ពុជា​គាំទ្រ​វៀតណាម​បង្កើត​ការិយាល័យ​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា
  • ក្លឹប​ល្បែង​ដែល​ពេល​រាត្រី​ប្រៀប​ដូចជា​ឋានសួគ៌​ រដ្ឋាភិបាល​ប្រកាស​ឲ្យ​អាជ្ញាធរ​ ខេត្ត​-ក្រុង​ បោស​សំអាត


មតិអ្នក​ ឆ្នាំ​ទី១​ លេខ​ ១៣​ ថ្ងៃ​ ពុធ​ ទី​ ១០​ – ថ្ងៃ​ អង្គារ​ ទី​ ១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ប៉ះទង្គិច​ដល់​គម្រោង​សាងសង់​នៅ​ខ្មែរ


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៣៥-៣៦៣៦​ ថ្ងៃ​ ពុធ​ ទី​ ១០​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សៀម​អះអាង​ថា​ វិបត្តិ​នយោបាយ​របស់​ខ្លួន​មិន​ប៉ះពាល់​ដល់​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ខ្មែរ​ទេ​ [នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ជា​ថ្មី​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សៀម​ កាលពី​ថ្ងៃ​ទី​ ៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​]
  • ធនាគារ​ពិភពលោក​ព្យាករណ៍​ពី​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ឆ្នាំ​ ២០០៩​ នៅតែ​ ៤,៩​ភាគរយ
  • រដ្ឋាភិបាល​សម្រេច​កាត់បន្ថយ​ចំណាយ​សម្រាប់​វិស័យ​ការពារ​ជាតិ​ ក្រោយពេល​មាន​ការ​រិះគន់​ពី​ម្ចាស់​ជំនួយ​ [ចំណាយ​ត្រូវ​បាន​កាត់បន្ថយ​មក​នៅ​ត្រឹម​ ១៦០​ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ក្រោយពេល​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF បាន​ចោទសួរ​រដ្ឋាភិបាល​ពី​ហេតុផល​នៃ​ការ​ស្នើ​បង្កើត​ថវិកា​នេះ​រហូតដល់​ ៥០០​ លាន​ដុល្លារ​ បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​សៀម​នៅ​តាម​បណ្ដោយ​ព្រំដែន​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៦៤-៤៧៦៥​ ថ្ងៃ​ ពុធ​ ទី​ ១០​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ធនាគារ​ពិភពលោក​ ៖​ កម្ពុជា​ចៀស​មិន​ផុត​ពី​ផល​ប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក
  • អង្គការ​សង្គម​ស៊ីវិល​ហែ​ក្បួន​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ [ដោយ​មាន​ការ​ចូល​រួម​ដង្ហែ​ក្បួន​ដោយ​មនុស្ស​ជិត​៥០០០​នាក់​ពី​ អង្គការ​សង្គម​ស៊ីវិល​ សកម្មជន​កាពារ​សិទ្ធិមនុស្ស​ សហជីព​ ស្ថានទូត​ និង​ ជនជាតិ​ដើម​ភាគ​តិច​]
  • រដ្ឋាភិបាល​យក​ក្រុមហ៊ុន​ តុងយ៉ាង​ “កូរ៉េ​” ធ្វើ​ទីប្រឹក្សា​លើ​ផ្សារ​មូលបត្រ
  • ភ្ញៀវ​ទេសចរ​ [ជនជាតិ​តៃវ៉ាន់​] ៤​ នាក់​ ដែល​រងគ្រោះ​ពី​ការ​បាក់​ស្ពាន​នៅ​តំបន់​ចុង​ឃ្នៀស​ សម្រេច​ប្ដឹង​ឲ្យ​ក្រុមហ៊ុន​ [សូជីង​]ទទួល​ខុសត្រូវ


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៥៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ខួប​១០​ធ្នូ​ ៖​ សង្គម​ស៊ីវិល​ផ្ដោត​លើ​សិទ្ធិ​បញ្ចេញ​មតិ​ ការ​ជម្លៀស​ចេញពី​លំនៅដ្ឋាន​ ការ​ចាប់ខ្លួន​ បំបាត់​អំពើពុករលួយ​ កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ និង​ ការ​ជួញដូរ​…
  • រុស្ស៊ី​លុប​បំណុល​ ៧០​%​ ពី​កម្ពុជា​ [ក្នុង​ទឺកប្រាក់​ដែល​កម្ពុជា​ជំពាក់​ចំនួន​ ១.៥០០​ លាន​ដុល្លារ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: