ក្រុម​ការងារ​សិទ្ធិ​មនុស្ស​ចំនួន​១៩​អង្គការ​ និង​ សមាគម​ ចេញ​សេចក្ដីថ្លែងការណ៍​ចំហ – ថ្ងៃ​ សុក្រ​ ទី​ ១២​ ធ្នូ​ ២០០៨​

Posted on Friday, 12 December 2008. Filed under: សប្ដាហ៍ទី ៥២៧ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៧

រាជធានី​ភ្នំពេញ​ ៖​ នៅ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ ឆ្នាំ​ ២០០៨​ ខួប​លើក​ទី​៦០​នៃ​សេចក្ដីថ្លែងការណ៍​ជា​សាកល​ស្ដីពី​សិទ្ធិ​មនុស្ស​ ដែល​ត្រូវ​បាន​អនុម័ត​កាលពី ថ្ងៃ​ទី​ ១០​ ខែ​ ធ្នូ​ ឆ្នាំ​ ១៩៤៨​ សង្គម​ស៊ីវិល​កម្ពុជា​រួម​នឹង​អង្គការ​អន្តរជាតិ​បាន​អបអរសាទរ​ និង​មាន​បីតិសោមនស្ស​ជា​ខ្លាំង​ នា​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ខួប​លើក​ទី​ ៦០​ នេះ​ ក្រោម​ប្រធាន​បទ​ “យើង​ទាំងអស់​គ្នា​ត្រូវការ​សេរីភាព​ និង​ យុត្តិធម៌​” “សេចក្ដី​ថ្លៃថ្នូរ​ និង​ យុត្តិធម៌​ សំរាប់​ទាំង​អស់​គ្នា​” និង​ “សិទ្ធិ​មនុស្ស​ សិទ្ធិ​យើង​” នៅ​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ដែល​មាន​អង្គការ​ចំនួន​១៩​ បាន​ផ្ដោត​ទៅ​លើ​មាត្រា​៣១​នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​បាន​ចែង​ និង​ទទួល​ស្គាល់​សេចក្ដីប្រកាស​ជា​សាកល​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ច្បាប់​ជាតិ​ផង​ដែរ​ ។​ យោង​តាម​មាត្រា​៣១​នៃ​សេចក្ដីប្រកាស​នេះ​ រៀបរាប់​ពី​គំនិត​សំខាន់​ៗ​នៃ​សិទ្ធិ​មនុស្ស​ និង​ចែង​ថា​ “មនុស្ស​ទាំងអស់​កើត​មក​មាន​សេរីភាព​ និង​សមភាព​ក្នុង​ផ្នែក​សេចក្ដី​ថ្លៃថ្នូរ​ និង​សិទ្ធិ​” ។

សេចក្ដីថ្លែងការណ៍​បាន​ទទួល​ស្គាល់​ថា​ ថ្វី​ដ្បិតតែ​ប្រទេស​កម្ពុជា​បាន​ចែង​ និង​ទទួល​ស្គាល់​នូវ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​ និង​ផ្ដល់​សច្ចាប័ន​ទៅ​លើ​កតិកា​សញ្ញា​និង​អនុសញ្ញា​អន្តរជាតិ​ដទៃ​ទៀត​ទាក់ទិន​នឹង​សិទ្ធិ​មនុស្ស​ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ឆ្នាំ​ ១៩៩៣​ ក៏ដោយ​ ក៏​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ មាន​ការ​រីក​ចំរើន​មួយ​ចំនួន​ប៉ុណ្ណោះ​ពាក់ព័ន្ធ​នឹង​ការ​គោរព​ និង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ ។​ ទន្ទឹម​នឹង​សមិទ្ធផល​នេះ​ សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ នៅតែ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដដែល​ ដូច​ជា​ការ​រារាំង​ការ​ធ្វើ​សកម្មភាព​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ សេរីភាព​បញ្ចេញ​មតិ​ សេរីភាព​សមាគម​ បញ្ហា​វិបត្តិ​ដី​ធ្លី​ ការ​ជួញដូរ​ និង​កេងប្រវ័ញ្ច​ទៅ​លើ​ស្ត្រី​ភេទ​និង​កុមារ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត​ តួយ៉ាង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ សិទ្ធិ​ជនជាតិ​ភាគ​តិច​ សិទ្ធិ​ជន​ពិការ​ និង​សិទ្ធិ​កម្មករ​ កម្មការិនី​ ជា​ដើម​ ។

ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ ដែល​បាន​ទទួល​ស្គាល់​និង​លើក​កំពស់​សិទ្ធិ​មនុស្ស​តាម​រយៈ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ចាប់​កំពូល​របស់​កម្ពុជា​ យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ឆ្លៀត​ក្នុង​ឱកាស​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦០​ដ៏​ប្រពៃ​នេះ​ ធ្វើការ​ស្នើសុំ​ និង​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ ព្រមទាំង​ស្ថាប័ន​តុលាការ​នូវ​វិធានការ​មួយ​ចំនួន​ដូច​ជា សុំ​ឱ្យ​បើក​ទូលាយ​ សិទ្ធិ​សេរីភាព​ក្នុង​ការ​សំដែង​មតិ​ ការ​ជួប​ប្រជុំ​ជា​សាធារណៈ​ដើម្បី​ចូលរួម​នៅ​ក្នុង​គ្រប់​សកម្មភាព​អភិបាល​កិច្ច​សាធារណៈ​ លើក​ស្ទួយ​ និង​ការពារ​សិទ្ធិ​មនុស្ស​ នីតិរដ្ឋ​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ ។ សូម​បញ្ឈប់​ការ​ជំលៀស​ប្រជាពលរដ្ឋ​ចេញពី​ផ្ទះសំបែង​ដោយ​បង្ខំ​ក្នុង​បញ្ហា​ទំនាស់​ដីធ្លី​ ។ ផែនការ​អភិវឌ្ឍ​ទីក្រុង​ និង​សេដ្ឋកិច្ច​ត្រូវតែ​មាន​បញ្ចូល​ប្រជាជន​ដែល​រស់​នៅ​ចំ​តំបន់​គោលដៅ​ជា​ចាំបាច់​ ព្រោះថា​ គេ​ទាំងនោះ​គឺជា​មូលហេតុ​នៃ​រាល់​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ទាំងមូល​មិនមែន​តែ​សំរាប់​អ្នក​វិនិយោគ​ និង​អាជ្ញាធរ​ទេ​ ។ សូម​បញ្ឈប់​ការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ដោយសារ​បញ្ហា​វិវាទ​ដីធ្លី​ និង​ផ្ដល់​យុត្តិធម៌​ឱ្យ​បាន​ស្មើ​ៗ​គ្នា​ទៅ​ដល់​ជន​គ្រប់​រូប​ រួម​ទាំង​ជនរងគ្រោះ​ដែល​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិ​ មិនមែន​សំរាប់​តែ​អ្នក​មាន​លុយ​ និង​មាន​អំណាច​នោះ​ទេ​ ។

ការ​អំពាវនាវ​បាន​បន្ត​ថា​ សូម​លុប​បំបាត់​អំពើ​ពុក​រលួយ​គ្រប់​រូបភាព​ ដើម្បី​កិច្ច​អភិវឌ្ឍន៍​ជាតិ​ និង​នីតិរដ្ឋ​ពេញលេញ​នៅ​កម្ពុជា​ ដោយ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​សាធារណៈ​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើង​ និង​មាន​គណនេយ្យ​ភាព​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ ព្រម​ទាំង​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​នៃ​ការ​ទទួល​ព័ត៌មាន​ឲ្យបាន​ទូលំទូលាយ​ ។ សូម​ពង្រឹង​ឯករាជ្យ​ភាព​ និង​ អព្យាក្រឹតភាព​របស់​ស្ថាប័ន​តុលាការ​គ្រប់​ជាន់​ថ្នាក់​ ដើម្បី​ធានា​ឱ្យ​មាន​ការ​កាត់ក្ដី ដោយ​យុត្តិធម៌​ និង​មិន​លំអៀង​ ។ សូម​លើកស្ទួយ​ និង​គោរព​សិទ្ធិ​កម្មករ​ ជាពិសេស​ ពង្រឹង​ការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​សន្តិវិធី​ ។ សូម​ពិនិត្យ​ឡើង​វិញ​នូវ​គោលការណ៍​ច្បាប់​ដោយ​បញ្ជាក់​ឱ្យ​ច្បាស់​ពី​និយមន័យ​រើសអើង​ភេទ​ និង​មាន​វិធាន​ពិសេស​សំរាប់​លុប​បំបាត់​នូវ​រាល់​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ​នៅ​ក្នុង​ប្រព័ន្ធ​សាធារណៈ​ទាំងឡាយ​ ។ សូម​បន្ត​ជួយ​ការពារ​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ជនជាតិ​ភាគតិច​ ជាពិសេស​សិទ្ធិ​សេរីភាព​ដូច​ប្រជា​ពលរដ្ឋ​ទូទៅ​ ចៀស​ផុត​អំពី​ការ​រើស​អើង​គ្រប់​រូប​ភាព​ ។ សូម​បញ្ឈប់​ និង​លុប​បំបាត់​រាល់​ទំរង់​នៃ​ការ​ជួញដូរ​ និង​ការ​កេងប្រវ័ញ្ច​លើ​ស្ត្រី​ និង​កុមារ​ ដោយ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អ្នក​ទិញ​សេវា​នៃ​អាជីវកម្ម​ជួញដូរ​នេះ​ និង​សូម​បង្កើត​ច្បាប់​ពិសេស​មួយ​សំរាប់​លើក​ស្ទួយ​ និង​ការពារ​សិទ្ធិ​របស់​ជន​ពិការ​ ៕ កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥២៣​ ថ្ងៃ​ សុក្រ​ ទី​ ១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨១៨​ ថ្ងៃ​ សុក្រ​ ទី​ ១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • រុស្ស៊ី​បដិសេធ​ព័ត៌មាន​ដែល​ថា​កាត់​បំណុល​កម្ពុជា​ ៧០​ភាគរយ
  • វិទ្យុ​ផ្សាយ​សំឡេង​មិត្តភាព​ កម្ពុជា​-ចិន​ បើក​ជា​ផ្លូវការ​នៅ​កម្ពុជា
  • ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ [ដោយ​ជន​មិន​ស្គាល់​មុខ​] ពេល​ឆ្លងដែន​ចូល​ដី​សៀម​ [ខេត្ត​ស្រះ​កែវ​ ប្រទេស​សៀម​]
  • ឧត្ដម​សេនីយ៍​យោធា​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​តាម​បាញ់​ដល់​មុខ​ផ្ទះ​ រងរបួស​ធ្ងន់ – គ្រួសារ​ព្យាយាម​លាក់បាំង​ [ក្នុង​ខណ្ឌ​៧​មករា​ ក្រុងភ្នំពេញ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ៣០២​ ថ្ងៃ​ សុក្រ​ ទី​ ១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • នៅ​ពេល​ដែល​សម្ដេច​ក្រុមព្រះ​បញ្ចប់​អាជីព​នយោបាយ​ មាន​មន្ត្រី​ជាន់ខ្ពស់​ហ៊្វុនស៊ិនប៉ិច​មួយ​ចំនួន​ចុះចូល​ស៊ីភីភី


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៥៦​ ថ្ងៃ​ សុក្រ​ ទី​ ១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ជប៉ុន​ផ្ដល់​ជំនួយ​ប្រមាណ​ ១​ លាន​ដុល្លារ​ សម្រាប់​កិច្ចការ​អាជ្ញាធរ​មូលដ្ឋាន​ និង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា
  • [រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​] អ៊ុក​ រ៉ាប៊ុន​ ៖​ ឆ្នាំ​ ២០០៩​ កម្ពុជា​សង​រំលស់​ប្រាក់​កម្ចី​បរទេស​ ៣០​ លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ
  • ការ​ជក់​បារី​របស់​ពលរដ្ឋ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ [ចំនួន​អ្នក​ជក់​គឺ​ ១.៩០០.០០០​នាក់​ ក្នុង​នោះ​មាន​បុរស​ចំនួន​ ១.២០០.០០០​នាក់​ – នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​របស់​ ក្រសួងផែនការ​ កាលពី​ ឆ្នាំ​ ២០០៥​]
  • ចាស់​អាយុ​៦៥​ឆ្នាំ​ហើយ​នៅ​មាន​ជន​មិន​ស្គាល់​មុខ​ចាប់​រំលោភ​ទាំង​ក្បាល​ព្រលប់​ [ខេត្ត​បាត់ដំបង​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥២៣​ ថ្ងៃ​ សុក្រ​ ទី​ ១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ក្រុម​ការងារ​សិទ្ធិ​មនុស្ស​ចំនួន​១៩​អង្គការ​ និង​ សមាគម​ ចេញ​សេចក្ដីថ្លែងការណ៍​ចំហ
  • បញ្ហា​សេដ្ឋកិច្ច​ឆ្នាំ​ ២០០៩​ កម្ពុជា​ប្រឈម​ ៖​ ១​- តំលៃ​ស្បៀង​ ២​- វិស័យ​កាត់ដេរ​ ៣​- អាជីវកម្ម​សំណង់​ ៤​- ទេសចរណ៍
  • សភា​ជាតិ​បោះឆ្នោត​ ទុកចិត្ត​តែងតាំង​ លោក​ តេង​ សាវង្ស​ [អនុប្រធាន​ គណៈកម្មាធិការ​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​] ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ [ជំនួស​ លោក​ ស៊ិន​ ពិនសេន​ ដែល​បាន​ទទួល​មរណភាព​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​]
  • បើក​ការដ្ឋាន​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ទឹកជ្រោះ​ប៊ូស្រា​ និង​ អូរ​ផ្លាយ​ ភូមិភាគ​ឦសាន​ [ខេត្ត​មណ្ឌលគិរី​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៣៧​ ថ្ងៃ​ សុក្រ​ ទី​ ១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ភាគី​រដ្ឋាភិបាល​កម្ពុជា​ និង​ អង្គការ​សហប្រជាជាតិ​ បង្កើត​អង្គប្រជុំ​មួយ​ដើម្បី​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រតី​ក្នុង​សាលាក្ដី​ខ្មែរក្រហម


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ១៣៩០​ ថ្ងៃ​ សុក្រ​ ទី​ ១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ឪពុក​ត្រូវ​កូន​អកត្តញ្ញូ​លើក​ដៃ​វាយ​សម្លាប់​យ៉ាង​ឃោរឃៅ​ [ព្រោះ​ខឹង​នឹង​ឪពុក​ដែល​ផឹក​ស្រា​ស្រវឹង​ ហើយ​តែងតែ​រករឿង​ធ្វើបាប​គ្រួសារ​ – ខេត្ត​សៀមរាប​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៦៦​ ថ្ងៃ​ សុក្រ​ ទី​ ១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ប៉ាស្ព័រ​ពលករ​ ៖​ សម្ដេច​តេជោ​ថា​ ២០​ដុល្លារ​ គេ​ទារ​ដល់​ទៅ​ ៦០​ដុល្លារ
  • ការ​បញ្ចូល​ជីវជាតិ​អា​ទៅ​ក្នុង​ម្ហូបអាហារ​ប្រចាំថ្ងៃ​ ជា​ផ្នែក​មួយ​ឈាន​ទៅ​លុបបំបាត់​កង្វះ​អាហារូបត្ថម្ភ​ [នៅ​ប្រទេស​កម្ពុជា​]
  • ថ្ម​ប្រាសាទ​អង្គរវត្ត​របេះ​ធ្លាក់​ពី​កំពូល​មួយ​ក្នុងចំណោម​កំពូល​ផ្សេងទៀត​ [​ខណៈ​ដែល​អាជ្ញាធរ​អប្សរា​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: