សេដាក​សុំ​ឲ្យ​បង្កើត​មូលនិធិ​ថ្នាក់​ជាតិ​សម្រាប់​ទ្រទ្រង់​ធារាសាស្ត្រ​ – ថ្ងៃ​ សៅរ៍​ ទី​ ១៣​ ធ្នូ​ ២០០៨​

Posted on Saturday, 13 December 2008. Filed under: សប្ដាហ៍ទី ៥២៧ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៧

ភ្នំពេញ​ ៖​ នាយក​អង្គការ​សេដាក​បាន​អំពាវនាវ​ឲ្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បង្កើត​មូលនិធិ​ថ្នាក់​ជាតិ​មួយ​ជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ធារាសាស្ត្រ​ទូទាំង​ប្រទេស​ ក្នុង​ពេល​ដែល​វិស័យ​មួយ​នេះ​នៅ​ត្រូវ​វិនិយោគ​ច្រើន​ថែមទៀត​ដើម្បី​លើកកម្ពស់​ផលិតភាព​កសិកម្ម​ ។

មាន​ការ​ប្រជុំ​ផ្លាស់ប្ដូរ​មតិ​មួយ​រៀបចំ​ឡើង​ដោយ​អង្គការ​សេដាក​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ១២​ ខែ​ ធ្នូ​ ដែល​មាន​អ្នក​ចូលរួម​ជា​មន្ត្រី​ធនធាន​ទឹក​មកពី​ខេត្ត​សំខាន់​ៗ​ចំនួន​១៣​ និង​ តំណាង​សហគមន៍​ប្រើប្រាស់​ទឹក​ជាច្រើន​នាក់​ទៀត​ ដែល​ប្រធានបទ​នៃ​កិច្ចប្រជុំ​នោះ​ទាក់ទង​នឹង​ការ​ប្រឈមមុខ​ និង​ ឱកាស​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ។

ក្នុង​ឱកាស​នោះ​ តំណាង​សហគមន៍​ប្រើប្រាស់​ទឹក​ដែល​ទាញ​យក​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​តាម​ខេត្ត​មួយ​ចំនួន​បាន​លើកឡើង​ពី​ការ​ប្រើប្រាស់​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ ។

តំណាង​សហគមន៍​ទំនប់​គោក​ត្នោត​ ខេត្ត​កំពង់ចាម​ លោកពូ​ម៉ុត​ ត្រឹង​ បាន​លើកឡើង​ថា​ សហគមន៍​របស់​គាត់​បាន​ឯកភាព​នៅ​ក្នុង​សមាជិក​២​ឃុំ​ បង់​លុយ​ជូន​ទៅ​គណៈកម្មការ​មួយ​ដែល​ពួកគេ​បង្កើត​ឡើង​ប្រមាណ​៤​ម៉ឺន​រៀល​ សម្រាប់​បង្ហូរ​ទឹក​យក​ទៅ​ប្រើ​ក្នុង​ដី​មួយ​ហិកតារ​ជា​រៀងរាល់​ឆ្នាំ​ ។​ បើ​មាន​ការ​ជួសជុល​ថែទាំ​ទំនប់​បែកបាក់​ គឺ​ត្រូវ​ប្រមូល​លុយ​ពី​សមាជិក​របស់​ខ្លួន​បន្ថែម​ទៅតាម​សភាព​ជាក់ស្ដែង​ ។​ ហើយ​ការគ្រប់គ្រង​បែបនេះ​គ្មាន​ការ​លំបាក​អ្វី​ឡើយ​ ។

ចំណែក​តំណាង​សហគមន៍​ទំនប់​ស្ដៅ​កោង​ ខេត្ត​ព្រៃវែង​ ដែល​ជា​ប្រភេទ​ទំនប់​ប្រើ​ម៉ាស៊ីនភ្លើង​ទាញ​បូម​យក​ទឹក​យក​ទៅ​ស្រោចស្រព​ស្រូវប្រាំង​មាន​ជួប​ការ​លំបាក​ច្រើន​ ។​ បញ្ហា​ថ្លៃ​ប្រេង​មិន​ទៀងទាត់​ ធ្វើឲ្យ​សមាជិក​សហគមន៍​ពិបាក​ចំណាយ​លុយ​ក្នុង​ការ​បូម​ទឹក​ធ្វើស្រែ​ ។​ បើ​យក​តម្លៃ​ប្រេង​ច្រើន​ពេក​ កសិករ​មិន​ហ៊ាន​ចំណាយ​ ។​ ផ្ទៃដី​ស្រែ​សម្រាប់​យក​ទឹក​ទៅ​ប្រើ​មាន​ស្ថានភាព​ខុស​ៗ​គ្នា​ ។​ គណៈកម្មការ​គ្រប់គ្រង​សហគមន៍​ពិបាក​ ហើយ​ខាតបង់​លុយ​ច្រើន​ស្ទើរតែ​ក្ស័យធន​ ទោះបី​សហគមន៍​នេះ​កើត​តាំងពី​៦​ឆ្នាំ​មុន​នេះ​ក៏ដោយ​ ។

រីឯ​តំណាង​សហគមន៍​ទំនប់​ទឹកប្រៃ​ ខណ្ឌ​ព្រៃនប់​ ក្រុងព្រះសីហនុ​ វិញ​ បាន​លើកឡើង​អំពី​របៀប​គ្រប់គ្រង​ទឹក​តាម​បែប​ប្រព័ន្ធ​មួយ​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​ រហូត​បាន​ចំណូល​រាប់​លាន​រៀល​ ដាក់​នៅ​ក្នុង​ធនាគារ​សម្រាប់​ធ្វើការ​ថែទាំ​ជួសជុល​ទំនប់​នេះ​ ដែល​មាន​ប្រវែង​ ៩០​គីឡូម៉ែត្រ​ និង​ ប្រឡាយ​មេ​ប្រវែង​ជាង​ ៣០​គីឡូម៉ែត្រ​ ។​ ផ្ទៃដី​ស្រែ​មាន​ជាង​មួយ​ម៉ឺន​ហិកតារ​ ដែល​មាន​សមាជិក​សហគមន៍​ធ្វើស្រែ​ដល់ទៅ​ ៤៣​ភូមិ​ ។

លោក​បណ្ឌិត​ យ៉ង​ សាំងកុមារ​ នាយក​អង្គការ​សេដាក​ បាន​ចាប់អារម្មណ៍​ថា​ កម្ពុជា​មាន​នៅ​ដី​ទូលាយ​ ទឹក​សម្បូរ​បែប​ពេល​រដូវវស្សា​ ពេលខ្លះ​ទឹកហូរ​ចោល​ដោយ​អសារឥតការ​ តែ​រដូវប្រាំង​ក្រ​ទឹក​ពេក​ទៅវិញ​ ។​ ដូច្នេះ​ពេលនេះ​យើង​នៅ​មាន​ឱកាស​ក្នុង​ការគ្រប់គ្រង​ទឹក​ ធ្វើ​យ៉ាងណា​រក្សា​ឲ្យ​រដូវវស្សា​មាន​ទឹក​ប្រើប្រាស់​ រដូវប្រាំង​ក៏​មាន​ទឹក​តម្កល់ទុក​ប្រើប្រាស់​កុំឲ្យ​ខ្វះខាត​ផង​ដែរ​ ។​ លោកនាយក​បាន​ស្នើ​ថា​ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ក៏​ដូច​រដ្ឋាភិបាល​ គួរតែ​បង្កើត​ឲ្យ​មាន​មូលនិធិ​ថ្នាក់​ជាតិ​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ធារាសាស្ត្រ​ទូទាំង​ប្រទេស​ ។​ គួរឲ្យ​មាន​ការ​ពង្រីក​លើក​ទឹកចិត្ត​ដល់​សហគមន៍​ប្រើប្រាស់​ទឹក​ដែល​បាន​ខិតខំ​ចូលរួម​ការ​ថែទាំ​វិស័យ​ធារាសាស្ត្រ​ និង​ ពង្រីក​សក្ដានុពល​ប្រភព​ទឹក​ប្រើប្រាស់​យ៉ាង​សមស្រប​ ។

លោក​ សេង​ សុភ័គ​ អ្នក​សម្របសម្រួល​ខាង​ប្រព័ន្ធ​ធារាសាស្ត្រ​ និង​ សហគមន៍​របស់​អង្គការ​សេដាក​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រព័ន្ធ​ធារាសាស្ត្រ​ តូច​-ធំ​ នៅ​ក្នុង​កម្ពុជា​មាន​ចំនួន​ ២.១៩០​កន្លែង​ ក្នុង​នោះ​ ២២​ភាគរយ​អាច​ស្រោចស្រព​បាន​រដូវប្រាំង​ ៥១​ភាគរយ​អាច​ស្រោចស្រព​បាន​រដូវវស្សា​ ២៣​ភាគរយ​អាច​ស្រោចស្រព​បាន​ទាំង​ប្រាំង​ទាំង​វស្សា​ ។​ ក្នុងចំណោម​ធារាសាស្ត្រ​ ២.១៩០​កន្លែង​នេះ​ គឺ​មាន​ ៧​ភាគរយ​មិន​អាច​ដំណើរការ​បាន​ទេ​ ២៩​ភាគរយ​ជា​ធារាសាស្ត្រ​ទាល់តែ​មាន​ម៉ាស៊ីនបូម​ទឹក​ទើប​ប្រើ​បាន​ ។​ ១៧​ភាគរយ​អាច​បង្ហូរ​ទឹក​ប្រើ​ និង​ ១១​ភាគរយ​អាច​បូម​ផង​បង្ហូរ​ផង​ ។​ ចំណែក​សហគមន៍​ប្រើប្រាស់​ទឹក​មាន​ ២០១​សហគមន៍​ ក្នុង​នោះ​អាច​ដំណើរការ​បាន​តែ​៣០​ភាគរយ​ប៉ុណ្ណោះ​ ៕​ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៦៧​ ថ្ងៃ​ សៅរ៍​ ទី​ ១៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ១៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

អរិយធម៌​ ឆ្នាំ​ទី​ ១៥​ លេខ​ ១៣៧០​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ១៣​ – ១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ដក​ [ប្រធាន​ប៉ុស្តិ៍​ច្រក​ទ្វារ​ប៉ោយប៉ែត​] លោក​ ពេជ្រ​ សារ៉ន​ ដាក់​ [អនុប្រធាន​] លោក​ សៅ​ ប៊ុនរិទ្ធ​ នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨១៩​ ថ្ងៃ​ សៅរ៍​ ទី​ ១៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • អាជីវករ​ផ្សារ​សុវណ្ណា​ [ប្រមាណ​ជា​ ១០០​នាក់​] នាំគ្នា​តវ៉ា​សុំ​ឲ្យ​ថៅកែ​ផ្សារ​បញ្ចុះ​តំលៃ​តូប​ [ព្រោះ​មិន​សូវ​មាន​​អតិថិជន​ចូល​ជាវ​ទំនិញ​របស់​ពួកគេ​]
  • កម្ពុជា​ស្វាគមន៍​ចំពោះ​សៀម​ដែល​ចង់​លើក​យក​បញ្ហា​មីន​ទៅ​អន្តរជាតិ​ [នេះ​ជា​សម្ដី​របស់​ លោក​ សម​ វត្ថា​ ឯកអគ្គរាជទូត​ទទួល​បន្ទុក​សកម្មភាព​កំចាត់​មីន​នៅ​កម្ពុជា​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ៣០៣​ ថ្ងៃ​ សៅរ៍​ ទី​ ១៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ជា​ មុនី​ ថា​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ មិនមែន​ជា​ឃាតក​សម្លាប់​ ជា​ វិជ្ជា​ ទេ​ [កាលពី​ ឆ្នាំ​ ២០០៤​ – ពួកគេ​ទាំងពីរ​ត្រូវ​បាន​កាត់ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ ២០​ឆ្នាំ​ កាលពី​ ខែ​ សីហា​ ឆ្នាំ​ ២០០៥​ ហើយ​តុលាការ​កំពូល​នឹង​សើរី​​ករណី​របស់​ពួកគេ​ នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៥៧​ ថ្ងៃ​ សៅរ៍​ ទី​ ១៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • តុលាការ​បារាំង​ប្រកាស​សាលក្រម​រឿង​ ហោ​ ណាំហុង​ ប្ដឹង​ សម​ រង្ស៊ី​ ថ្ងៃ​ទី​ ២៧​ មករា​ ខាងមុខ​ [លោក​ ហោ​ ណាំហុង​ ប្ដឹង​ លោក​ សម​ រង្ស៊ី​ ដែល​​បទ​ចោទ​លោក​ថា​ជាប់​ពាក់ព័ន្ធ​ក្នុង​របប​ខ្មែរក្រហម​នៅ​ពេល​ដែល​លោក​ធ្វើ​ជា​មេ​គុក​បឹង​ត្របែក]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥២៤​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ១៣​ – ១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • យុវជន​កម្ពុជា​មួយ​រូប​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ [ខេត្ត​កណ្ដាល​] មាន​ជម្ងឺ​គ្រុនផ្ដាសាយ​បក្សី​ កំពុង​ទទួល​ការសង្គ្រោះ​ [នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ – វា​ជា​ករណី​លើក​ទី​៨​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ប្រទេស​កម្ពុជា​]
  • បញ្ហា​គ្មាន​អ្នកនាំពាក្យ​ ៖​ រដ្ឋាភិបាល​គ្រោង​បណ្ដុះបណ្ដាល​មន្ត្រី​សំរាប់​ទំនាក់ទំនង​ក្នុង​ការ​ផ្ដល់​ព័ត៌មាន
  • វ៉ាង​ ស្រីណូ​ បង្ហាញ​មុខ​ស្ងាត់​ៗ​នៅ​ទៅ​បញ្ជាការ​ប៉េអិម​ [បន្ទាប់ពី​រយៈពេល​ជាង​៣​ថ្ងៃ​ដែល​នាង​បាន​ឡាន​បើក​បុក​រូបសំណាក​តោ​ថ្ម​បូជនីយដ្ឋាន​ សម្ដេច​សង្ឃរាជ​ ជួន​ ណាត​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៦៧​ ថ្ងៃ​ សៅរ៍​ ទី​ ១៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សេដាក​សុំ​ឲ្យ​បង្កើត​មូលនិធិ​ថ្នាក់​ជាតិ​សម្រាប់​ទ្រទ្រង់​ធារាសាស្ត្រ
  • រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​ក្រសួង​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ [នេះ​បើ​យោង​តាម​ លោក​ ប៉ិន​ ងួន​]
  • រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​ក្រសួង​ប្រឆាំង​អំពើ​ពុករលួយ​ [នេះ​បើ​យោង​តាម​ លោក​ ប៉ែន​ ងឿន​ ទីប្រឹក្សា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​]
  • តុលាការ​ខ្មែរក្រហម​ប្រជុំ​រៀបចំ​សវនាការ​ឌុច​ [អតីត​មេ​គុក​ទួលស្លែង​] នៅ​ពាក់កណ្ដាល​ខែ​មករា
  • ចាប់​មនុស្ស​ ៣​នាក់​ ពាក់ព័ន្ធ​យក​ថ្លៃ​ប៉ាស្ព័រ​ពលករ​លើស​កំណត់​ [សម្ដេច​នាយករដ្ឋមន្ត្រី​បាន​សម្រេច​ឲ្យ​យក​ប្រាក់​ថ្លៃ​ធ្វើ​ប៉ាស្ព័រ​ពី​ពលករ​តែ​ ២០​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង​តម្លៃ​ពេញ​ ១២០​ដុល្លារ​ ប៉ុន្តែ​ពួកគេ​យក​រហូតដល់​ទៅ​ ៦០​ដុល្លារ​]
  • [បុរស​ពីរ​នាក់​] ឡើង​បាញ់​សម្លាប់​ជនរងគ្រោះ​ដេក​ក្នុង​មុង​ជាមួយ​ប្រពន្ធ​ សង្ស័យ​ទំនាស់​ពី​ថ្ងៃ​ [ប៉ូលិស​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជនល្មើស​- ស្រុក​ភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​]
  • អង្គការ​យុទ្ធនាការ​ដោះ​មីន​កម្ពុជា​ [Cambodia Mines Remove Campaign] CMC​ ឈ្នះ​ពានរង្វាន់​សិទ្ធិ​មនុស្ស​អាស៊ី​ ទី​១០​ [នៅ​ប្រទេស​ជប៉ុន​ – អង្គការ​នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៨​ និង​ បាន​អនុវត្ត​សកម្មភាព​ជាច្រើន​ដើម្បី​ជួយ​ដោះ​មីន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ក្នុង​នោះ​រួមមាន​ការ​ផ្ដល់​ជំនួយ​ជើង​សិប្បនិម្មិត​ និង​ ថ្នាំពេទ្យ​ទៅ​ឲ្យ​ជនរងគ្រោះ​ដោយសារ​មីន​ និង​ សាងសង់​សាលារៀន​សម្រាប់​កុមារ​ខ្មែរ​]
  • អ្នកកាសែត​អាច​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្លឹប​អ្នកកាសែត​កម្ពុជា​ [ដែល​ស្ថិតនៅ​សង្កាត់​ទួលទំពូង​ – កម្មវិធី​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​គណៈកម្មការ​សហគមន៍​អឺរ៉ុប​]
  • ភឿ​ថៃ​ព្រមាន​រំលាយ​សភា​បើ​គណបក្ស​ខ្លួន​បង្កើត​រដ្ឋាភិបាល​មិន​បាន

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: