ភាព​ក្រីក្រ​បាន​ជំរុញ​ឲ្យ​កុមារ​ចាក់ចេញ​ពី​ផ្ទះ​ស្វែងរក​ការងារ​ធ្វើ​នៅ​គ្រប់​ទីកន្លែង​ – ថ្ងៃ​ ចន្ទ​ ទី​ ១៥​ ធ្នូ​ ២០០៨​

Posted on Monday, 15 December 2008. Filed under: សប្ដាហ៍ទី ៥២៨ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៨

ដៃ​ប្រឹង​ទាញ​ ជើង​ខំប្រឹង​ដើរ​ទៅ​មុខ​ ទឹក​មុខ​មាំ​ ដោយ​ខិតខំ​អូស​របស់​ធ្ងន់​អ្វី​មួយ​ ដែល​កម្លាំង​ពុំ​គ្រប់គ្រាន់​សម្រាប់​វត្ថុ​ទាំងនោះ​ ។​ ដំណក់​ញើស​ហូរ​កាត់​រង្វង់​មុខ​ ដែល​ហ៊ុំ​ព័ន្ធ​ដោយ​ក្រមា​ និង​ មួក​នៅ​ពីលើ​ក្បាល​ការពារ​កម្ដៅ​ថ្ងៃ​ ។​ នៅ​អ្នក​ដែល​ធ្វើ​ពលកម្ម​ដ៏​ធ្ងន់​ ដោះ​មួក​ ស្រាយ​ក្រមា​ចេញ​ទើប​ដឹង​ថា​ នាង​ជា​កុមារី​មួយ​រូប​មាន​វ័យ​ជំទង់​ បាន​កំពុងតែ​ធ្វើការ​នៅ​ក្នុង​រោង​សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​កន្លែង​ ដោយសារ​ជីវភាព​ក្រីក្រ​របស់​នាង​ ទើង​ធ្វើឲ្យ​នាង​សម្រេច​ចិត្ត​ចាកចេញ​ពី​ស្រុកកំណើត​មក​ធ្វើការ​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​ ដោយសារ​ភាព​ខ្សត់ខ្សោយ​ក្នុង​ជីវភាព​គ្រួសារ​បាន​ជំរុញ​ឲ្យ​កុមារ​មួយ​ចំនួន​ចាកចេញ​ពី​ស្រុកកំណើត​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ក្រុង​ និង​ ជាយ​ក្រុងភ្នំពេញ​ ដើម្បី​រក​ប្រាក់​ផ្ញើ​ទៅ​ឲ្យ​ឪពុក​ម្ដាយ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​ ។

កុមារី​ម្នាក់​ដែល​កំពុង​រុញ​រទេះ​ដែល​ផ្ទុក​ដោយ​ឥដ្ឋ​ពេញ​បញ្ចូល​ក្នុង​ឡឥដ្ឋ​នោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នាង​មកពី​ខេត្ត​ព្រៃវែង​ មក​ធ្វើការ​ជា​កម្មករ​ឡឥដ្ឋ​នៅ​ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល​នេះ​ រយៈពេល​ ៥​ខែ​ មក​ហើយ​ ដោយ​បាន​កម្រៃ​ ៧.០០០​រៀល​ ក្នុង​១​ថ្ងៃ​ ។

កុមារី​ ពិសី​ មាន​អាយុ​ ១៥​ឆ្នាំ​ បាន​បន្ត​ថា​ នាង​ត្រូវ​ផ្ញើ​លុយ​ទៅ​ឲ្យ​ម្ដាយ​នៅ​ឯ​ស្រុក​រៀងរាល់​ខែ​ ហើយ​រហូត​មក​នាង​មិន​ដែល​បាន​ទៅ​សាលា​រៀល​ឡើយ​ “ជួនកាល​លី​ដី​ ជួនកាល​វ៉ៃ​ដី​ ជួនកាល​ចាក់​ដី​ ជួនកាល​អូស​ឥដ្ឋ​ ។​ ជួប​ផល​លំបាក​លី​ដី​ ចុក​ទ្រូង​អី​ហ្នឹង​ ។​ មាន​លុយ​យក​ឲ្យ​ម៉ែ​ទិញ​ម្ហូប​” ។

កុមារី​ដែល​កំពុង​បោសសំអាត​នៅ​មុខ​ផ្ទះ​ដែល​មាន​លក់​របរ​បន្តិចបន្តួច​បាន​ឲ្យ​ដឹង​ថា​ នាង​អាយុ​ ១៣​ឆ្នាំ​ហើយ​ នាង​ត្រូវ​ម្ដាយ​នៅ​ឯ​ស្រុក​កំពង់ឆ្នាំង​បញ្ជូន​ឲ្យ​មក​ធ្វើ​ការងារ​នៅ​ក្នុង​ផ្ទះ​នេះ​ ដោយ​បាន​ប្រាក់​ ៧​ម៉ឺន​រៀល​ ក្នុង​១​ខែ​ ។

កុមារី​បាន​បន្ត​ថា​ នាង​ធ្វើការ​នៅ​ទីនេះ​ សម្រាក​បាន​ ៣​ថ្ងៃ​ ក្នុង​មួយ​ឆ្នាំ​ គឺ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​តែ​ប៉ុណ្ណោះ​ “ម៉ែ​គាត់​ឲ្យ​មក​នៅ​ភ្នំពេញ​ យក​លុយ​ទៅ​ ។​ មក​លក់​បបរ​ ។​ ក្រោក​ម៉ោង​ ៦​ព្រឹក​ ម៉ោង​១០​យប់​ បាន​ចូល​គេង​ ជួនកាល​ត្រូវ​អត់​ងងុយ​” ។

ចំណែក​ឯ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​មកពី​ខេត្ត​ព្រៃវែង​ ដែល​កំពុង​រង់ចាំ​កូន​នៅ​មុខ​ឡឥដ្ឋ​ នៅ​តាម​ផ្លូវជាតិ​លេខ​ ៦​អា​ បាន​រៀបរាប់​ថា​ គាត់​តែងតែ​មក​យក​លុយ​ពី​កូន​ ២០​ម៉ឺន​រៀល​ ជា​រៀងរាល់​ខែ​ ។

អ្នកស្រី​បន្ត​ថា​ ដោយសារតែ​គាត់​អត់​មាន​ដី​សម្រាប់​ធ្វើស្រែ​ ទើប​បញ្ជូន​កូន​២​នាក់​ ឲ្យ​មក​ធ្វើការ​នៅ​ទីនេះ​ ដើម្បី​បាន​លុយ​យក​ទៅ​ចិញ្ចឹម​កូន​តូច​ៗ​ ៣​នាក់​ទៀត​ នៅ​ឯ​ស្រុក​ “យើង​គ្មាន​ យើង​ក្រ​ យើង​ពិបាក​ នៅ​ឯណោះ​ធ្វើ​ស្រូវ​អត់​កើត​ហើយ​ជំពាក់​គេ​ចេះតែ​ច្រើន​ ដល់តែ​ពេល​មាន​កន្លែង​ធ្វើ​ យក​កូន​មក​ធ្វើ​ទៅ​” ។

កុមារា​ សារ៉ាក់​ អាយុ​ ១៤​ឆ្នាំ​ មកពី​ខេត្ត​កំពត​ ដែល​កំពុង​លាង​ឡាន​នៅ​ម្ដុំ​ផ្សារ​កណ្ដាល​ បាន​ប្រាប់​ថា​ ដោយសារតែ​ឪពុកម្ដាយ​នៅ​ឯ​ស្រុក​មាន​ជីវភាព​ក្រីក្រ​ គេ​ត្រូវ​ឈប់​រៀន​តាំងពី​ថ្នាក់​ទី​៣​ ចេញ​មក​រក​ការងារ​ធ្វើ​ជា​អ្នក​លាង​ឡាន​ ដោយ​បាន​ប្រាក់​ ១៥​ម៉ឺន​រៀល​ ក្នុង​១​ខែ​ ដើម្បី​ផ្ញើ​ទៅ​ឲ្យ​ឪពុក​ម្ដាយ​នៅ​ឯ​ស្រុក​ “មកពី​អត់​លុយ​ ដើរ​រក​ការងារ​ធ្វើ​យក​លុយ​ទៅ​លោះ​ស្រែ​ លោះ​ដី​ ទិញ​អង្ករ​ ទិញ​ម្ហូប​” ។

ប្រធាន​នាយកដ្ឋាន​ពលកម្ម​កុមារ​ លោក​ វ៉េង​ ហៀង​ មាន​ប្រសាសន៍​ថា​ ក្រសួង​ការងារ​បាន​ដកហូត​កុមារ​ដែល​ធ្វើ​ពលកម្ម​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​ដែល​ងាយ​រងគ្រោះ​ ដូចជា​ធ្វើការ​នៅ​ឡឥដ្ឋ​ នៅ​ស្រែ​អំបិល​ នៅ​តាម​ផ្ទះ​ជាដើម​នោះ​ បាន​ចំនួន​ ២​ម៉ឺន​២​ពាន់​នាក់​ហើយ​ មកដល់​ឆ្នាំ​ ២០០៨​ នេះ​ ដោយ​បាន​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ការ​សិក្សា​ និង​ ជំនាញ​ផ្សេង​ៗ​ជាដើម​ ។​ ចំណែក​ឯ​ឪពុកម្ដាយ​របស់​ក្មេង​ទាំងនោះ​ ក្រសួង​ក៏​បាន​ផ្ដល់​មុខរបរ​ឲ្យ​ពួកគេ​ផ្សេង​ៗ​ដែរ​ ។

លោក​ វ៉េង​ ហៀង​ ថ្លែង​ថា​ “ហើយ​យើង​ផ្ដល់​លទ្ធភាព​ទាំង​សម្ភារៈ​ ហើយ​ក៏ដូចជា​ថវិកា​បន្តិចបន្តួច​សម្រាប់​ឲ្យ​គាត់​ទៅ​រៀន​ ឯ​ឪពុកម្ដាយ​របស់​ពួកគាត់​បើសិនជា​ស្ថិតនៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ យើង​ជួយ​បណ្ដុះបណ្ដាល​ និង​ ផ្ដល់​លទ្ធភាព​ថវិកា​សម្រាប់​ឲ្យ​គាត់​ធ្វើ​ឥណទាន​ បង្កើត​មុខរបរ​ ។​ ហើយ​កុមារ​នោះ​គឺថា​បើ​សិន​កុមារ​ហ្នឹង​មិន​អាច​រៀន​បន្ត​បាន​ទៀត​ទេ​គាត់​អាយុ​លើស​ពី​១៥​ឆ្នាំ​ទៅ​ហើយ​ យើង​ត្រូវ​បណ្ដុះបណ្ដាល​ជំនាញ​គាត់​ ក្រោយ​បណ្ដុះបណ្ដាល​ហើយ​ យើង​ចេញ​សញ្ញាប័ត្រ​ ហើយ​ទាក់ទង​ជាមួយ​នឹង​សហគ្រាស​ ឬ​ រោងចក្រ​ដើម្បី​ទទួល​គាត់​ឲ្យ​ចូល​ធ្វើការ​ ។​ ដែល​កុមារ​ដែល​ថា​ អាច​បង្កើត​របរ​ផ្ទាល់ខ្លួន​ គឺ​គាត់​អាច​ទៅ​រក​មុខរបរ​ផ្ទាល់ខ្លួន​របស់​គាត់​ ផ្ដល់​សម្ភារៈ​ផ្ដល់​អី​ ព្រោះ​កុមារ​ខ្លះ​គាត់​អត់​ចង់​រៀន​ទេ​ ។​ ឧទាហរណ៍​កាត់​ដេរ​ ហើយ​បណ្ដុះបណ្ដាល​ហើយ​ ក៏​អាច​កាត់​ដេរ​ខ្លួន​គាត់​នៅ​ផ្ទះ​ផង​ បើសិនជា​អត់​ទេ​ គាត់​អាច​ទៅ​ធ្វើការ​រោងចក្រ​ ។​ កុមារ​ខ្លះ​អត់​មាន​មុខរបរ​ហ្នឹង​ រឿង​ផ្សេង​” ។

មន្ត្រី​កម្មវិធី​ជាតិ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ស្ដីពី​ការ​លុបបំបាត់​ពលកម្ម​កុមារ​ ហៅ​ថា​ ILO-IPEC​ លោក​ អ៊ុន​ វុទ្ធី​ មាន​ប្រសាសន៍​ថា​ បើ​តាម​ការ​អង្កេត​ថ្នាក់​ជាតិ​ បាន​រក​ឃើញ​ថា​ កុមារ​ដែរ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​នៅ​ក្នុង​ ៧​ខេត្ត​ក្រុង​ មាន​ចំនួន​ ២៥​ម៉ឺន​នាក់​ ហើយ​ការងារ​ដែល​ធ្ងន់ធ្ងរ​នោះ​មាន​ចំនួន​ ១៦​ប្រភេទ​ ដែល​កុមារ​កំពុង​ធ្វើ​ ។

លោក​ អ៊ុន​ វុទ្ធី្​ មាន​ប្រសាសន៍​ដូច្នេះ​ថា​ “ដូចជា​ក្មេង​ធ្វើការ​នៅ​ផ្នែក​ស្រែ​អំបិល​ ក្មេង​ធ្វើការ​ផ្នែក​នេសាទ​សមុទ្រ​ ផ្នែក​នេសាទ​ទឹក​សាប​អី​ហ្នឹង​ ក្មេង​ដែល​ធ្វើការ​នៅ​ឡឥដ្ឋ​ ហើយ​មួយ​ទៀត​ គឺ​ក្មេង​បម្រើ​តាម​ផ្ទះ​ ហើយ​ក្មេង​ដែល​លីសែង​នៅ​ប៉ោយប៉ែត​ហ្នឹង​ ហើយ​ធ្វើការ​នៅ​ចម្ការ​កៅស៊ូ​” ។

ដើម្បី​ការពារ​កុមារ​ឲ្យ​ផុត​ការ​រងគ្រោះ​ អង្គការ​របស់​លោក​មាន​យុទ្ធសាស្ត្រ​ពង្រឹង​គោលនយោបាយ​ និង​ អនុវត្ត​ច្បាប់​ស្ដីពី​ពលកម្ម​កុមារ​ និង​ បញ្ជ្រាប​ការងារ​ពលកម្ម​កុមារ​ដល់​និយោជិក​ និយោជក​ ។​ “ហើយ​ទី​២​ គឺជា​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នឹង​ការ​ពង្រីក​ឲ្យ​បាន​ទូលំទូលាយ​ និង​ ការ​យល់ដឹង​អំពី​បញ្ហា​ពលកម្ម​កុមារ​ ហើយ​អីចឹង​ដើម្បី​បញ្ជ្រាប​ការងារ​ពលកម្ម​កុមារ​ហ្នឹង​ ក៏ដូចជា​កសាង​គោលនយោបាយ​មួយ​ចំនួន​ពាក់ព័ន្ធ​និយោជក​ និយោជិក​ ដើម្បីឲ្យ​គាត់​ប្រឆាំង​ពលកម្ម​កុមារ​ ។​ មួយ​ទៀត​គឺ​ធ្វើ​ការងារ​អន្តរាគមន៍​ដោយ​ផ្ទាល់​ ក្នុង​ហ្នឹង​បូក​បញ្ចូល​ទាំង​ការ​ដកហូត​ក្មេង​ពី​កន្លែង​ការងារ​ ផ្នែក​អប់រំ​ក្រៅ​ប្រព័ន្ធ​ ជំនាញ​វិជ្ជាជីវៈ​សាលា​រដ្ឋ​ ហើយ​ក៏ដូចជា​ទប់ស្កាត់​ជាមុន​ដែរ​ នៅ​ពេល​ដែល​ក្មេង​មិន​ទាន់​ធ្លាក់​ចូល​ ប៉ុន្តែ​អាច​នឹង​ងាយ​ធ្លាក់​ចូល​ ។​ ហើយ​និង​មួយ​ទៀត​ គឺ​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ពលកម្ម​” ។

កុមារ​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​នៅ​ទូទាំង​ ៧​ខេត្ត​ក្រុង​ មាន​ចំនូន​ ១​លាន​៥​សែន​នាក់​ ។​ កុមារ​ទាំងនោះ​មាន​អាយុ​ចាប់ពី​ ៥​ឆ្នាំ​ ដល់​ ១៧​ឆ្នាំ​ ។

ប្រធាន​អង្គការ​លីកាដូ​ អ្នកស្រី​ ពុង​ ឈីវកេក​ ធ្លាប់​មាន​ប្រសាសន៍​ថា​ ការ​ដែល​មិន​បញ្ជូន​ក្មេង​ៗ​ឲ្យ​ទៅ​សាលា​រៀន​គឺ​ខុស​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ហើយ​ខុស​នឹង​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​អន្តរជាតិ​ ដែល​បាន​ចែង​ថា​ កុមារ​ត្រូវតែ​ទៅ​សាលា​រៀន​ ។

លោក​ វ៉េង​ ហៀង​ បាន​និយាយ​ថា​ បើ​តាម​តួលេខ​ដែល​ក្រសួង​បាន​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ គឺ​កុមារ​ដែល​ធ្វើការ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​មាន​ការ​ថយ​ចុះ​ ដោយសារតែ​ឪពុកម្ដាយ​របស់​ក្មេង​មាន​ការ​យល់ដឹង​ពី​សារសំខាន់​នៃ​ការ​សិក្សា​របស់​កូន​ ។

លោក​ក៏​បាន​អំពាវនាវ​ដល់​កុមារ​ទាំងនោះ​ថា​ “បើសិនជា​កុមារ​ទាំងអស់​នោះ​ចង់​រៀន​ ក៏​អាច​ទាក់ទង​ជាមួយ​នឹង​មន្ទីរ​ការងារ​ ឬ​ក៏​មន្ទីរ​អប់រំ​ ពីព្រោះ​យើង​មាន​ថវិកា​ជាច្រើន​ដែល​រដ្ឋ​បាន​ផ្ដល់​ជា​កន្សោម​អាទិភាព​ទៅ​ដល់​មន្ទីរ​អប់រំ​ ជាពិសេស​គោលនយោបាយ​អប់រំ​ទាំងអស់​គ្នា​ ។​ បើសិនជា​ក្នុង​ករណី​កុមារ​ធ្វើ​ពលកម្ម​ គឺ​ទាក់ទង​ជាមួយ​មន្ទីរ​ការងារ​” ។​ កាសែត​ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៥៨​ ថ្ងៃ​ទី​ ១៤​ – ១៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ១៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨២០​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១៤​ – ១៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សែ​រាជវង្ស​ ២៥​រូប​ ត្រូវ​បាន​តែងតាំង​ឲ្យ​មាន​តួនាទី​ក្នុង​ព្រះបរមរាជវាំង
  • ECCC​ សំរេច​បើក​កិច្ចប្រជុំ​រៀបចំ​សវនាការ​ ឌុច​ នៅ​ថ្ងៃ​ទី​ ១៥​ – ១៦​ ខែ​ មករា
  • ប៉ូលិស​ចរាចរ​ក្រុងភ្នំពេញ​ប្រើ​ដំបង​វាយ​ក្បាល​អ្នកដំណើរ​ប្រកាច់​ដូច​ចាប​ត្រូវ​គ្រាប់​ចម្ពាម​ [ប៉ូលិស​ចរាចរ​រួប​នោះ​បាន​រត់​គេច​ខ្លួន​បាត់​ក្រោយពេល​កើត​ហេតុ​ – ក្រុង​ភ្នំពេញ​]
  • អ.ស.ប​ ៖​ ពួក​ចោរ​សមុទ្រ​ស៊ូម៉ាលី​ រក​លុយ​បាន​ជាង​ ១២០​ លាន​ដុល្លារ​ ពី​ការ​ចាប់​នាវា​ជំរិត​ទារ​ប្រាក់​ក្នុង​ឆ្នាំ​ ២០០៨
  • អាមេរិក​មិន​ផ្ដល់​ប្រេង​ឲ្យ​កូរ៉េ​ខាងជើង​ទៀត​ទេ​បើ​ពុំ​មាន​ការ​ត្រួតពិនិត្យ​នុយក្លេអ៊ែរ


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ៣០៤​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១៤​ – ១៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • [អនុប្រធាន​ទី​១​គណបក្ស​ហ៊្វុនស៊ិនប៉ិច​] លឺ​ ឡាយស្រេង​ ៖​ [អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​] ញ៉ឹក​ ប៊ុនឆៃ​ មិន​អាច​ធ្វើ​ប្រធាន​ហ៊្វុនស៊ិនប៉ិច​បាន​ទេ​បើ​គ្មាន​ការ​អនុញ្ញាត​ពី​ខ្ញុំ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៥៨​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១៤​ – ១៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ភាព​ក្រីក្រ​បាន​ជំរុញ​ឲ្យ​កុមារ​ចាក់ចេញ​ពី​ផ្ទះ​ស្វែងរក​ការងារ​ធ្វើ​នៅ​គ្រប់​ទីកន្លែង
  • មន្ត្រី​ពាក់ព័ន្ធ​ជំរុញ​បង្កើត​សុវត្ថិភាព​ចំពោះ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ [នៅ​កន្លែង​ធ្វើការ​របស់​ពួកគេ​]
  • លោក​ កែប​ ជុតិមា​ អភិបាល​ក្រុងភ្នំពេញ​ គំរាម​ដក​តំណែង​អភិបាល​ខណ្ឌ​អសមត្ថភាព
  • កសិករ​ដាំ​ពោត​ និង​ ដំឡូងមី​នៅ​ប៉ៃលិន​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រក​ទីផ្សារ​ [ព្រោះ​តម្លៃ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​តម្លៃ​ថោក​ បើសិនជា​លក់​ទិន្នផល​របស់​ពួកគេ​ទៅ​ឲ្យ​ឈ្មួញ​ថៃ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥២៥​ ថ្ងៃ​ ចន្ទ​ ទី​ ១៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ការ​ដោះ​មីន​ និង​ បោះ​បង្គោល​ព្រំដែន​ចំណុច​អាទិភាព​ប្រាសាទ​ព្រះវិហារ​បន្ត​ជាប់​គាំង​ ព្រោះ​រង់ចាំ​សភា​ថៃ​ប្រជុំ
  • ផ្ទុះ​ជម្ងឺ​គ្រុន​បក្សី​ អ្នកភូមិ​ជាង​ ១០០​នាក់​ ទទួល​ការ​ត្រួតពិនិត្យ​ [ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​]
  • បុរស​ជា​ឪពុក​ចិត្ត​ទុរយស​ រំលោភ​កូនស្រី​ឯង​ [អាយុ​១១​ឆ្នាំ​] បាន​៥​ដង​ ប្រពន្ធ​ប្ដឹង​ឲ្យ​ច្បាប់​កាត់ទោស​ [ខេត្ត​កំពង់ចាម​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៣៩​ ថ្ងៃ​ ចន្ទ​ ទី​ ១៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ក្រុម​អាជីវករ​ច្រក​ទ្វារ​ប៉ោយប៉ែត​ ប្រាប់​ សៅ​ ប៊ុនរិទ្ធិ​ កុំឲ្យ​ពុករលួយ​ដូច​ ពេជ្រ​ សារ៉ន


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ១៣៩១​ ថ្ងៃ​ ចន្ទ​ ទី​ ១៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ក្រុមហ៊ុន​ ដេវីត​ ខុនស្ត្រាក់សិន​ ធ្វើ​ផ្លូវ​ក្នុង​ខណ្ឌ​ទួលគោក​ ៣៥​ខ្សែ​ គ្មាន​គុណភាព


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៦៨​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១៤​ – ១៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ទើបតែ​មាន​ពាក្យបណ្ដឹង​ ២.៧២៣​ច្បាប់​ប៉ុណ្ណោះ​ ដែល​ប្ដឹង​ពី​មេដឹកនាំ​ខ្មែរក្រហម​ [នេះ​បើ​យោង​តាម​អង្គភាព​ជនរងគ្រោះ​នៃ​សាលាក្ដី​ខ្មែរក្រហម​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: