ការ​ឆ្លុះបញ្ចាំង​អំពី​សេដ្ឋកិច្ច​កម្ពុជា​ ឆ្នាំ​ ២០០៩​ – ថ្ងៃ​ អង្គារ​ ទី​ ១៦​ ធ្នូ​ ២០០៨​

Posted on Wednesday, 17 December 2008. Filed under: សប្ដាហ៍ទី ៥២៨ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៨


កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

ចក្រវាឡ​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៨៣៤​ ថ្ងៃ​ អង្គារ​ ទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សភា​សៀម​បោះឆ្នោត​គាំទ្រ​មេ​បក្ស​ប្រឆាំង​ [លោក​ អាប់ហ្វីស៊ីត​ វាចាជីវ៉ា​] ធ្វើ​នាយករដ្ឋមន្ត្រី​ – បាតុករ​អាវ​ក្រហម​ [អ្នក​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ចេញ​ ថាក់ស៊ីន​] ឡោមព័ទ្ធ​សភា​ធ្វើការ​ប្រឆាំង​វិញ​ម្ដង
  • ឆេះ​តូប​នៅ​ផ្សារ​កណ្ដាល​ [ចំនួន​៤​តូប​] ផ្អើល​ប្រជាពលរដ្ឋ​ទាំង​យប់​ [ភ្នំពេញ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨២១​ ថ្ងៃ​ អង្គារ​ ទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • [អតីត​នាយករដ្ឋមន្ត្រី​កាលពី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​] ប៉ែន​ សុវណ្ណ​ នឹង​ប្ដឹង​កាសែត​ The Cambodia Daily​ ប្រសិនបើ​មិន​សុំទោស​ផ្លូវការ​ [ចំពោះ​ការ​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​និយាយ​ថា​ លោក​មាន​បំណង​ចាកចេញ​ពី​គណបក្ស​សិទ្ធិ​មនុស្ស​ ហើយ​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​]
  • ក្រុមហ៊ុន​ម៉ុងឫទ្ធី​គ្រុប​ នាំចូល​ពូជ​ជ្រូក​យ៉កសៀ​ជំហាន​ដំបូង​ ១៥០​ក្បាល​ ពី​អង់គ្លេស​ មក​ចិញ្ចឹម​បង្កាត់​នៅ​កម្ពុជា
  • អង្គការ​ជប៉ុន​ [ALC​] ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ​កម្ពុជា​ [ចំនួន​ ២០​នាក់​ សម្រាប់​រៀន​ភាសា​ជប៉ុន​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​]
  • [រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​] លោក​ ហោ​ ណាំហុង​ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ លោក​ អាលី​ អាឡាតាស់​ នៅ​ស្ថានទូត​ឥណ្ឌូណេស៊ី​ ក្រុងភ្នំពេញ​ [លោក​ អាលី​ អាឡាតាស់​ ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ និង​ ជា​តួអង្គ​សំខាន់​ម្នាក់​ដែល​បាន​ជួយ​ស្វែងរក​សន្តិភាព​ឲ្យ​ប្រទេស​កម្ពុជា​ ដោយ​បាន​ដោះស្រាយ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ឈាន​ទៅ​រក​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​ ១៩៩៣​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៥៩​ ថ្ងៃ​ អង្គារ​ ទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ម្ចាស់​រណ្ដៅ​ដី​ក្បាល​រឹង​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ចុះ​បិទ​ [ពីព្រោះ​វា​ធ្វើ​ឱ្យ​ដី​ស្រែ​របស់​កសករ​ដែល​នៅ​ក្បែរ​នោះ​បាក់​ធ្លាក់​ចូល​រណ្ដៅ​ រី​ឯ​ម្ចាស់​រណ្ដៅ​​នោះ​មាន​ឋានៈ​ជា​ឧត្ដមសេនីយ៍ត្រី​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥២៦​ ថ្ងៃ​ អង្គារ​ ទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ជុំវិញ​ប្រជុំ​កំពូល​អាស៊ាន​ ៖​ បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​ឲ្យ​ថៃ​រៀបចំ​នៅ​សប្ដាហ៍​ទី​៣​នៃ​ខែ​កុម្ភៈ​ ឆ្នាំ​ក្រោយ​ [ក្នុង​ទីក្រុង​ឈាងម៉ៃ​]
  • អាជីវករ​ខោអាវ​គីប​ប្រឆាំង​ការ​បង់​ភាស៊ី​នៅ​ប៉ោយប៉ែត​ [ដែល​តំរូវ​ឱ្យ​បង់​​ក្នុង​១​គីឡូក្រាម​ថ្លៃ​ ១.៥​បាត​ ទើប​អាច​នាំចេញ​សំលៀកបំពាក់​ចូល​ក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ​បាន​]
  • វ៉ាង​ ស្រីណូ​ ធ្វើ​លិខិត​សុំទោស​លោក​អភិបាលក្រុង​ បំណង​សុំ​ឲ្យ​រួចផុត​ពី​ការ​ចោទប្រកាន់​ទៅ​តុលាការ​ [ចំពោះ​ការ​បើក​រថយន្ត​បុក​រូបសំណាក​តោ​ថ្ម​នៅ​បូជនីយដ្ឋាន​សម្ដេចព្រះសង្ឃរាជ​ ជួន​ ណាត​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៤០​ ថ្ងៃ​ អង្គារ​ ទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ជនជាតិ​ភាគតិច​ នៅ​ស្រុក​តាវែង​ ខេត្ត​រតនគិរី​ ប្រតិកម្ម​ចំពោះ​គំរោង​បំផ្លាញ​ព្រៃឈើ​រាប់​ម៉ឺន​ហិកតារ​ [ដែល​រដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ សុវណ្ណភូមិ​ សម្រាប់​ដាំ​ដំណាំ​កសិឧស្សាហកម្ម​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៦៩​ ថ្ងៃ​ អង្គារ​ ទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ប៉ូលិស​ និង​ ប៉េអិម​ខេត្ត​ក្រចេះ​ ប្រឈមមុខ​ដាក់​គ្នា​រឿង​ចាប់​រថយន្ត​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​ជាង​ ២០​ម៉ែត្រ​គូប​ [មេបញ្ជាការ​រង​ប៉េអិម​ខេត្ត​ក្រចេះ​ លោក​ សាក់​ សារ៉ាង​ បាន​ទាមទារ​យក​រថយន្ត​ឈើ​ប្រណីត​ខុស​ច្បាប់​នេះ​ពី​ប៉ូលិស​ ដើម្បី​យក​មក​ទុក​ក្នុង​ទីបញ្ជាការ​ប៉េអិម​ខេត្ត​ក្រចេះ​ ប៉ុន្តែ​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង​មិន​យល់ព្រម​]
  • នាវា​ខ្មែរ​បី​គ្រឿង​ទៀត​ ត្រូវ​បាន​គេ​អះអាង​ថា​ចាប់​នៅ​រុស្ស៊ី​ [ពី​បទ​នេសាទ​ខុស​ច្បាប់​ ហើយ​នាវា​ទាំងនោះ​បាន​ចុះបញ្ជី​នៅ​ក្នុង​ប្រទេស​កម្ពុជា​]
  • ផ្នែក​ជំនាញ​អះអាង​ថា​គ្រប់គ្រង​បាន​កន្លែង​មាន​ផ្ដាសាយ​បក្សី​ [ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល​]
  • កីឡាករ​ជាង​ ២០០​នាក់​ [រួមមាន​ជនបរទេស​ផង​ដែរ​] ចូលរួម​ប្រណាំង​កង់​នៅ​រមណីយដ្ឋាន​គិរីរម្យ​ [ខេត្ត​កំពង់ស្ពឺ​]
  • អ្នកយកព័ត៌មាន​អ៊ីរ៉ាក់​ ចោល​ស្បែកជើង​ដាក់​ប៊ូស​ នៅ​បាដាត​ [អំឡុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ ប៉ុន្តែ​លោក​ ប៊ូស​ បាន​គេច​ផុត​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៥៦​ ថ្ងៃ​ អង្គារ​ ទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ការ​ឆ្លុះបញ្ចាំង​អំពី​សេដ្ឋកិច្ច​កម្ពុជា​ ឆ្នាំ​ ២០០៩

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: