មាន​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ ដើរ​ប៉ាវគង​ ប៉ាវឃ្មោះ​ គោះ​ឈ្មួញ​រកស៊ី​តាម​ផ្លូវជាតិ​ឲ្យ​បង់​ប្រាក់​ជូន​មេ​ថ្មី​ – ថ្ងៃ​ ព្រសហ្បតិ៍​​ ទី​ ១៨​ ធ្នូ​ ២០០៨​

Posted on Thursday, 18 December 2008. Filed under: សប្ដាហ៍ទី ៥២៨ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៨

ខណៈ​ដែល​នៅ​ក្រសួងមហាផ្ទៃ​រៀបចំ​ផ្លាស់ប្ដូរ​តំណែង​ មន្ត្រី​ មេ​ប៉ូលិស​សេដ្ឋកិច្ច​ ដោយ​ដក​ លោក​ រុន​ រ័ត្នវាសនា​ ដាក់​បញ្ចូល​ លោក​ ស៊ាង​ ប៊ុនលាង​ ជា​អនុប្រធាន​ជំនួស​នោះ​ មាន​អ្នក​យក​ចិត្ត​ប្រធាន​ថ្មី​ខ្លះ​ ដើរ​ប៉ាវគង​ ប៉ាវឃ្មោះ​ ឲ្យ​ឈ្មួញ​រកស៊ី​តាម​ផ្លូវជាតិ​ប្រញាប់​យក​គ្រឿងសក្ការៈ​ មក​ថ្វាយ​ លោក​ ស៊ាង​ ប៊ុនលាង​ ។

នៅ​ក្រសួងមហាផ្ទៃ​ ល្ងាច​ម្សិលមិញ​ មាន​ពិធី​ប្រកាស​ដោះដូរ​តំណែង​មន្ត្រី​ជាន់ខ្ពស់​ នៅ​ក្នុង​ក្រសួង​នេះ​ជាច្រើន​ ជាពិសេស​ផ្នែក​អាជ្ញាធរ​គ្រឿងញៀន​ ។​ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នៅ​ក្នុង​ការ​ដោះដូរ​នេះ​ គឺ​តំណែង​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ដែល​ជា​កៅអី​ត្រូវ​គេ​ពិពណ៌នា​ថា​ កន្លែង​ខ្លាញ់​ ។​ លោក​ ស៊ាង​ ប៊ុនលាង​ ត្រូវ​គេ​អះអាង​ថា​ជា​ប្អូនថ្លៃ​របស់​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ។​ ប៉ុន្តែ​ការ​ឡើង​មកកាន់​តំណែង​នេះ​មិនមែន​ដោយសារ​សំណើ​របស់​នាយករដ្ឋមន្ត្រី​នោះ​ទេ​ ។​ ក៏ប៉ុន្តែ​ជា​សំណើ​របស់​ក្រសួងមហាផ្ទៃ​ប៉ុណ្ណោះ​ ។

គួរ​បញ្ជាក់​ថា​ លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ បាន​ចេញ​បទបញ្ជា​ឲ្យ​ប៉ូលិស​សេដ្ឋកិច្ច​ដែល​ឈរ​ជើង​នៅ​តាម​ផ្លូវជាតិ​ទាំងឡាយ​ ប្រញាប់​ដក​ខ្លួន​ចូល​កន្លែង​ធ្វើការ​វិញ​ជា​បន្ទាន់​ ។​ គេ​សង្កេត​ឃើញ​ថា​ ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ បាន​ត្រឡប់​ចូល​កន្លែង​វិញ​ នៅសល់​តែ​ប៉ូលិស​សេដ្ឋកិច្ច​ថ្នាក់​ខេត្ត​ខ្លះ​ ដែល​ឆ្លៀត​ឆ្មក់​រក​លុយ​តាម​ផ្លូវជាតិ​ ។​ ពោល​គឺ​បន្ទាប់ពី​បទបញ្ជា​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ពួក​ប៉ូលិស​សេដ្ឋកិច្ច​ទាំងឡាយ​បាន​ត្រឡប់​មក​ក្រសួងមហាផ្ទៃ​វិញ​ ដោយ​មិន​បន្ត​ដាក់​ប៉ុស្តិ៍​នៅ​តាម​ផ្លូវជាតិ​ទៀត​ទេ​ ។

ប៉ុន្តែ​ នៅ​គ្រា​ដែល​មាន​ការ​ផ្លាស់ប្ដូរ​តំណែង​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ កាលពី​ម្សិលមិញ​នោះ​ ស្រាប់តែ​មាន​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ថ្នាក់​ល្អិត​មួយ​រូប​ ដែល​គេ​ដឹង​ថា​ជា​អ្នក​ស្គាល់​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​ខុស​ច្បាប់​នៅ​តាម​ផ្លូវជាតិ​ជាច្រើន​នោះ​ បាន​ចាប់ផ្ដើម​ធ្វើ​ការងារ​របស់​ខ្លួន​ តាមរយៈ​ការ​ទាក់ទង​ទៅ​ជាមួយ​ពួក​ឈ្មួញ​រកស៊ី​ខុស​ច្បាប់​ទាំងនោះ​ឲ្យ​ប្រញាប់​បង់​ប្រាក់​ដាក់​ខែ​ជូន​មេ​ថ្មី​របស់​គេ​ ។​ ប្រភព​បាន​ឲ្យ​ដឹងថា​ ពួក​ប៉ូលិស​សេដ្ឋកិច្ច​ បើទោះបីជា​ត្រូវ​បាន​ដក​ពី​ប៉ុស្តិ៍​តាម​ផ្លូវជាតិ​ក៏ដោយ​ ក៏​នៅតែ​មាន​ឥទ្ធិពល​ខ្លះ​ៗ​ក្នុង​ការ​ទារ​ប្រាក់​ពី​ឈ្មួញ​ដឹក​ទំនិញ​តាម​ផ្លូវ​ ។

លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ ទំនងជា​មិន​ទាន់​ដឹង​អំពី​ការ​ប៉ាវគង​ ប៉ាវឃ្មោះ​ របស់​កូនចៅ​មេ​ថ្មី​ ដើម្បី​រក​ប្រយោជន៍​នោះ​នៅឡើយ​ទេ​ ។​ ក៏ប៉ុន្តែ​គេ​ក៏​មិន​ជឿ​ថា​កូនចៅ​នោះ​ទទួល​បាន​បទបញ្ជា​ពី​ លោក​ ស៊ាង​ ប៊ុនលាង​ ដែល​ទើប​ឡើង​ថ្មីនោះ​ដែរ​ ។​ ជួនកាល​បុគ្គល​ម្នាក់​ឆ្លៀត​រក​ផលប្រយោជន៍​ពី​ឥទ្ធិពល​របស់​មេ​នៅ​គ្រា​ដែល​ស្ថានការណ៍​អំណោយផល​ ។​ យ៉ាងណាក៏ដោយ​ យូរ​និង​ឆាប់​ ប្រយោជន៍​ទាំងនោះ​អាច​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ហោប៉ៅ​មេ​ទាំងអស់​នៅ​ពេល​ណា​មួយ​ ។

ដូច្នេះ​គួរតែ​ លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ ចាត់​វិធានការ​ឲ្យ​បាន​ច្បាស់លាស់​ នៅ​ក្នុង​ការ​ដកថយ​របស់​ប៉ូលិស​សេដ្ឋកិច្ច​ទាំងនេះ​ ។​ បើសិនជា​យ៉ាង​ដូច្នេះ​មែន​ គឺ​ប៉ូលិស​មិន​បាច់​ចំណាយ​ពេល​ចុះ​ទៅ​ដាក់​ប៉ុស្តិ៍​ដូច​មុន​ៗ​ ហើយ​ថែមទាំង​អាច​រក​ប្រាក់ចំណូល​បាន​ដោយ​ស្រួល​ទៀតផង​ ។​ គេ​រំពឹង​ថា​ លោក​ឧបនាយករដ្ឋមន្ត្រី​នឹង​ចាត់​វិធានការ​ក្ដៅ​ចំពោះ​ក្រុម​មន្ត្រី​ប៉ូលិស​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ដែល​ដើរ​ប៉ាវគង​ ប៉ាវឃ្មោះ​ ចំពោះ​អ្នក​រកស៊ី​ ឲ្យ​ប្រញាប់​មក​ប្រណិប័តន៍​មេ​របស់​ខ្លួន​នោះ​ ។

គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​ឱកាស​ចូលរួម​ជា​អធិបតី​ ពិធី​ផ្ទេរ​ និង​ ផ្លាស់ប្ដូរ​តំណែង​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ កាលពី​ម្សិលមិញ​ លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ នៅតែ​បន្ត​ស្ដីបន្ទោស​ចំពោះ​ប៉ូលិស​សេដ្ឋកិច្ច​ដដែល​ ។​ ប៉ុន្តែ​គេ​មិន​រំពឹង​ថា​ស្ថានភាព​នេះ​ត្រូវ​បាន​កែសម្រួល​នោះ​ទេ​ ពីព្រោះ​មិន​ទាន់​ដឹង​អី​ផង​ ស្រាប់តែ​មាន​អ្នក​ដើរ​គោះ​ឈ្មួញ​ទៅ​ហើយ​នោះ​ ។​ រឿង​នេះ​គួរតែ​ លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ ចាត់​មន្ត្រី​ជំនាញ​របស់​ខ្លួន​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​កុំឲ្យ​ពួកគេ​ធ្វើ​ផ្ដេសផ្ដាស​តាម​អំពើ​ចិត្ត​ទៀត​ ។​ បើ​មិន​ដូច្នេះ​ទេ​ អនុសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ពិត​ជា​គ្មាន​ប្រយោជន៍​បន្តិតបន្តួច​ឡើយ​ ។

គួរ​បញ្ជាក់​ថា​ រវាង​ពួក​ប៉ូលិស​សេដ្ឋកិច្ច​ និង​ ក្រុម​អ្នក​រកស៊ី​រត់ពន្ធ​ខុស​ច្បាប់​ ហាក់ដូចជា​អណ្ដាត​និង​ធ្មេញ​ ដែល​តែងតែ​មាន​ទំនាក់ទំនង​ក្នុង​ផលប្រយោជន៍​ដូច​ពួក​មន្ត្រី​គយ​ និង​ ឈ្មួញ​រកស៊ី​រត់ពន្ធ​ដែរ​ ។​ ថ្នាក់ដឹកនាំស្ថាប័ន​ទាំងនេះ​សុទ្ធតែ​បាន​ដឹង​អំពី​ល្បិច​របស់​កូនចៅ​ ។​ ប៉ុន្តែ​ថា​យ៉ាងណាក៏ដោយ​ ថ្នាក់ដឹកនាំ​ក៏​តែងតែ​ទទួល​បាន​ផលប្រយោជន៍​ពី​កូនចៅ​របស់​ខ្លួន​នោះ​ដែរ​ ។​ ជាក់ស្ដែង​គ្រា​ដែល​កូន​ប៉ូលិស​សេដ្ឋកិច្ច​មួយ​រូប​ដើរ​ទាក់ទងឈ្មួញ​រកស៊ី​ដឹក​ទំនិញ​តាម​ផ្លូវជាតិ​ប៉ុន្មាន​ថ្ងៃ​នេះ​ ក៏​ដើម្បី​រក​ផលប្រយោជន៍​ផ្គាប់ផ្គន់​មេ​ឡើង​ថ្មី​នោះ​ដែរ​ ។

លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ នៅតែ​ចាត់ទុក​បញ្ហា​បង្ក្រាប​ការ​រកស៊ី​រត់ពន្ធ​ថា​ជា​រឿង​ដ៏​សំខាន់​ដដែល​ ។​ យ៉ាងណាក៏ដោយ​ គេ​រង់ចាំ​មើល​ថា​ តើ​លោក​ ស៊ាង​ ប៊ុនលាង​ ពិតជា​មាន​លទ្ធភាព​អនុវត្ត​តាម​បទបញ្ជា​របស់​ លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ ឬ​យ៉ាង​ណា​?​ ប៉ុន្តែ​ បើ​មិន​ទាន់​ដឹង​អី​ផង​ ស្រាប់តែ​មាន​អ្នក​យកចិត្ត​ដើរ​ប្រព្រឹត្ត​ផ្ដេសផ្ដាស​ ទារ​លុយ​ឈ្មូញ​ទៅ​ហើយ​នោះ​ គេ​សង្ស័យ​ថា​ ពួក​កូនចៅ​ទាំងនោះ​អាច​នឹង​ស្ល​មេ​ឲ្យ​ងាប់​ស្ដូក​ផង​ក៏​មិន​ដឹង​ ។​ យ៉ាងណា​ រង់ចាំ​មើល​ពេលវេលា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ថា​តើ​នឹង​មាន​រឿង​អ្វី​កើតឡើង​នៅ​ក្នុង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ៕​ កាសែត​សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៥៨​ ថ្ងៃ​ទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​​ ទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨២៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • រថយន្ត​សង្គ្រោះ​គ្លីនិក​បុប្ផា​មាស​ ប្រឈមមុខ​នឹង​ការ​ផាក​ពិន័យ​ដោយសារ​រំលោភ​សារាចរ​ក្រសួង​សុខាភិបាល​ [ស្ដីពី​ការ​ហាមឃាត់​មិន​ឲ្យ​គ្លីនិក​ឯកជន​យក​រថយន្ត​គិលានសង្គ្រោះ​ទៅ​ដឹក​ជនរងគ្រោះ​]
  • ក្រុមហ៊ុន​ MH Bio-Energy​ ផលិត​ប្រេង​អេតាណុល​នៅ​កម្ពុជា​ បាន​នាំចេញ​ទៅ​បរទេស​ជា​លើក​ដំបូង​ [ក្រុមហ៊ុន​នេះ​ធ្វើ​ការ​នាំចេញ​នូវ​ផលិតផល​អេតាណុល​ចំនួន​ ៩.៦០០​គីឡូលីត្រ​ ស្មើ​នឹង​ ៩.៦០០​តោន​ ទៅ​កាន់​សហគមន៍​អឺរ៉ុប​]
  • សហរដ្ឋអាមេរិក​ និង​ កម្ពុជា​ រួមគ្នា​បង្កើត​មន្ទីរពិសោធន៍​ជំងឺ​គ្រុនចាញ់​ជា​លើក​ដំបូង​ [នៅ​ក្រុងភ្នំពេញ​]
  • សិស្ស​កម្ពុជា​ចំនួន​ ២​នាក់​ [ក្នុង​ចំណោម​៦​នាក់​] ទទួល​បាន​មេដាយ​សំរឹទ្ធិ​ ផ្នែក​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​អូឡាំព្យាដ​អន្តរជាតិ​ [នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៦១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • គណបក្ស​សម​រង្ស៊ី​ និង​ សិទ្ធិ​មនុស្ស​ គ្រោង​ច្របាច់​ចូល​គ្នា​តែមួយ​នា​ពេល​ខាងមុខ
  • ប្រជាពលរដ្ឋ​ចំនួន​ ២​សង្កាត់​ បន្ត​ស្វែងរក​អន្តរាគមន៍​ [ពី​សំណាក់​នាយករដ្ឋមន្ត្រី​] បញ្ចៀស​ខ្សែភ្លើង​ស្រាត​ពី​លើ​លំនៅឋាន​ [ដែល​អាច​បណ្ដាលឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ​ – សង្កាត់​ភ្លើង​ឆេះ​រទេះ​ និង​ សង្កាត់​ពង​ទឹក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​]


ខ្មែរ​ម្ចាស់ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ៣០៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សម្ដេច​ឪ​ សរសើរ​បណ្ឌិត​ច្បាប់​ សាយ​ បូរី​ ថា​នាំ​កិត្តិយស​ជូន​ប្រទេស​ជាតិ​សម្បើម​ណាស់​ [ព្រោះ​លោក​បណ្ឌិត​ត្រូវ​សាកលវិទ្យាល័យ​ដ៏​ល្បី​ឈ្មោះ​មួយ​នៅ​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ អញ្ជើញ​ឲ្យ​ធ្វើជា​គណៈមេប្រយោគ​ក្នុង​ការ​ប្រឡង​ថ្នាក់​បណ្ឌិត​ កាលពី​ថ្ងៃ​ទី​ ៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​]

កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥២៨​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ចំណារ​សម្ចេច​តេជោ​ឱ្យ​លុប​ចោល​សហគ្រាស​ជួប​-ឡន​ អ្នក​ទារ​លុយ​ពី​ខោ​អាវ​គីប​គ្មាន​ទៀត​ទេ​នៅ​ច្រក​ប៉ោយ​ប៉ែត
  • ជាង​៤០០​តម្លឹង​ចំណី​ចោរ​ – ប្លន់​មាស​បន្តបន្ទាប់​នៅ​ផ្សាយរ​ត្រាំខ្នារ​ [តា​កែវ​] ៩៥​តម្លឹង​ ផ្សារ​ព្រែក​តា​ជ្រូក​ [កណ្ដាល​] ២០​តម្លឹង​ នៅ​ស្វាយប៉ាក​ជាង​៣០០​តម្លឹង


មនសិការខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៤២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ពៅ​ សិទ្ធិ​ [សមាជិក​ព្រឹទ្ធ​សភា​] ប្ដឹង​ កែប​ ជុតិមា​ ពី​បទ​រំលោភ​យក​ដី​៤៤​ហិកតា​នៅ​កោះ​ពេជ្រ


រស្មី​អង្គរ​​ ឆ្នាំ​ទី​ ១៥​ លេខ​ ១៣៩២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ល្បួង​ក្មេងស្រី​អាយុ​៩​ឆ្នាំ​ យក​ទៅ​រំលោភ​នៅ​ក្នុង​បន្ទប់​ជួល​ផ្ទះសំណាក់​រយៈពេល​ ៤​ថ្ងៃ​ [ជនជាប់​ចោទ​រូប​នោះ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ – ក្រុងភ្នំពេញ​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៧១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​ក្នុង​មួយ​ល្ងាច​ ប្រថុយ​គ្រោះថ្នាក់​ វារ​ឡើង​ភ្នំ​បាខែង​ [ព្រោះ​កាំជណ្ដើរ​ឡើង​ភ្នំ​មាន​សភាព​ចោត​]
  • ១៤​ឆ្នាំ​ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​បាន​ចំនួន​ ២៤.៧៦៨​លាន​ដុល្លារ
  • ក្រសួង​ទេសចរណ៍​ប្រកាស​រក​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ [ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​]
  • សហប្រជាជាតិ​អនុញ្ញាត​ឲ្យ​វាយប្រហារ​ចោរ​សមុទ្រ​តាម​ដីគោក​ និង​ អាកាស


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៥៨​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • មាន​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ ដើរ​ប៉ាវគង​ ប៉ាវឃ្មោះ​ គោះ​ឈ្មួញ​រកស៊ី​តាម​ផ្លូវជាតិ​ឲ្យ​បង់​ប្រាក់​ជូន​មេ​ថ្មី

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: