ការ​សង្កេតការណ៍​ក្នុង​ពេល​កំពុង​ធ្វើដំណើរ​ – ថ្ងៃ​ អាទិត្យ​ ទី​ ១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

Posted on Friday, 19 December 2008. Filed under: *វិចារណកថា* |

កាលពី​ថ្ងៃ​ទី​ ១០​ ធ្នូ​ ខ្ញុំ​បាន​ស្ថិតនៅ​ឯ​ប្រទេស​កូរ៉េ​ – ជា​ថ្ងៃ​រំលឹក​ខួប​លើក​ទី​ ៦០​ នៃ​សេចក្ដីថ្លែងការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​ ។​ ហើយ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ព្រឹត្តិការណ៍​ជាច្រើន​ដែល​ត្រូវ​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​ – គេ​មាន​ពេល​ឈប់​សម្រាប់​ធ្វើការ​ប្រជុំ​ពិសេស​ៗ​ ធ្វើ​បទ​ឧទ្ទេសនាម​ និង​ បទ​បង្ហាញ​ ហើយ​មាន​ការ​ដង្ហែក្បួន​យ៉ាង​វែង​របស់​អ្នក​ពាក់ព័ន្ធ​ ដោយ​ដើរ​ដង្ហែ​គ្នា​ចម្ងាយ​រាប់​ម៉ៃល៍​ នា​ពេល​សាយណ្ហ​ ដោយ​កាន់​ភ្លើង​ទៀន​ – ភាគច្រើន​គេ​ធ្វើ​ពិធី​នេះ​នៅ​ក្រោយ​ម៉ោង​ចប់​ធ្វើការ​ ។​ នៅ​ពេល​ដែល​ខ្ញុំ​បាន​និយាយ​ថា​ ថ្ងៃ​ទី​ ១០​ ធ្នូ​ នៅ​កម្ពុជា​ គឺជា​ថ្ងៃ​បុណ្យជាតិ​ គេ​មាន​ការ​ភ្ញាក់ផ្អើល​ ៖​ កូរ៉េ​មិន​បាន​ធ្វើ​ដូចនេះ​ទេ​ ដូច្នេះ​សង្គម​កម្ពុជា​ទាំងមូល​គឺ​ពិតជា​បាន​ប្រើ​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​សិទ្ធិ​មនុស្ស​ និង​ សេរីភាព​មែន​ឬ​?​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ផ្ដល់​ព័ត៌មាន​ថា​ សំណូមពរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​មាន​សិទ្ធិ​ដើរ​ជា​ក្បួន​ដោយ​សន្តិវិធី​មួយ​រយៈពេល​ខ្លី​ក្នុង​ទីក្រុង​នោះ​ ក៏​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​ទៀត​ដែរ​ ។​ ការ​ឆ្លុះបញ្ចាំង​ និង​ ការ​ពិភាក្សា​ តើ​ភាព​ខុស​ៗ​គ្នា​ទាំងនេះ​តាម​របៀប​ប្រើ​ថ្ងៃនេះ​ មាន​ន័យ​ជា​អ្វី​នោះ​ – ក្នុងចំណោម​សាធារណជន​ទូទៅ​នៅ​កម្ពុជា​ និង​ នៅ​កូរ៉េ​ – ទីបំផុត​នៅតែ​គ្មាន​ចម្លើយ​សន្និដ្ឋាន​ជា​យ៉ាងណា​ៗ​ដដែល​ ។

កាលពី​ថ្ងៃ​ សុក្រ​ ទី​ ១២​ ធ្នូ​ ២០០៨​ យើង​បាន​ចេញផ្សាយ​សេចក្ដីរាយការណ៍​ព័ត៌មាន​មួយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ The Mirror​ ស្ដីពី​ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៅ​កម្ពុជា​ ក្រោម​បាវចនា​ថា​ ‘សេចក្ដីថ្លៃថ្នូរ​ និង​ យុត្តិធម៌​សម្រាប់​ទាំងអស់​គ្នា​’ និង​ ‘សិទ្ធិ​មនុស្ស​ សិទ្ធិ​របស់​យើង​’ និង​ ស្ដីពី​សេចក្ដីថ្លែងការណ៍​រួម​ចេញផ្សាយ​ដោយ​ក្រុម​សង្គម​ស៊ីវិល​ដែល​ចូលរួម​ ។​ សេចក្ដីរាយការណ៍​ដែល​យើង​បាន​ឆ្លុះបញ្ចាំង​នោះ​ បញ្ចប់​ដោយ​សំណើ​ “សុំ​បង្កើត​ច្បាប់​ពិសេស​ដើម្បី​ជំរុញ​ និង​ ការពារ​សិទ្ធិ​របស់​ជន​ពិការ​” ។

យើង​បាន​រាយការណ៍​ព័ត៌មាន​អំពី​កង្វល់​ដូចគ្នា​នេះ​ដែរ​ នៅ​ក្នុង​វិចារណកថា​នៅ​ពេល​បុណ្យភ្ជុំបិណ្ឌ​ ថ្ងៃ​ទី​ ២៨​ កញ្ញា​ ២០០៨​ ដោយ​យោង​លើ​លិខិត​រំលឹក​ដោយ​ក្រសួង​ការងារ​ អតីត​យុទ្ធជន​ និង​ យុវនីតិសម្បទា​ “ដើម្បី​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ថ្មី​ធ្វើ​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ពីរ​ ដែល​ហួស​ពេល​កំណត់​យូរ​មក​ហើយ​ គឺ​ ៖​ អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​ (លេខ​ ១៥៩​) ទាក់ទង​នឹង​ នីតិសម្បទា​វិជ្ជាជីវៈ​ និង​ ការងារ​ (ជន​ពិការ​) – មាន​រួច​មក​ហើយ​ តាំងពី​ឆ្នាំ​ ១៩៨៥​ !​ – និង​ អនុសញ្ញា​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ដែល​មាន​ពិការភាព​ចាប់ពី​ ឆ្នាំ​ ២០០៦​” ។

ប៉ុន្តែ​ គំនិត​ផ្ដួចផ្ដើម​នេះ​ក៏​មាន​បុរេប្រវត្តិ​ផង​ដែរ​ ៖​ នៅ​ថ្ងៃ​ទី​ ២០​ មីនា​ ២០០៧​ យើង​បាន​ឆ្លុះបញ្ចាំង​ថា​ ៖​ “ដោយសារ​សង្គ្រាម​ ជន​ពិការ​បាន​បម្រើ​ប្រទេស​ជាតិ​ ព្រមទាំង​ពលី​អាយុជីវិត​របស់​ខ្លួន​ដើម្បី​ប្រជាពលរដ្ឋ​ រាជរដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មិន​ដែល​បាន​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ពួកគេ​នោះ​ឡើយ​…” ដូច្នេះ​ក្រសួងសង្គមកិច្ច​ការងារ​ អតីត​យុទ្ធជន​ និង​ យុវនីតិសម្បទា​ ត្រូវ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ដំណើរការ​រក​ដំណោះស្រាយ​ ។​ ការ​បង្កើត​ហឹប​សាមគ្គី​សម្រាប់​អតីត​យុទ្ធជន​ ត្រូវ​បាន​ប្រគល់​ជូនដំណឹង​ ដើម្បី​ដោះស្រាយ​ជំនួយ​ឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ​ ។​ ប៉ុន្តែ​សេចក្ដីរាយការណ៍​ព័ត៌មាន​នៅ​ពេលនោះ​ បាន​បន្ត​ថា​ ៖​ “គ្រាន់តែ​បាន​ឮ​សារាចរ​នេះ​ភ្លាម​ ជន​ពិការ​ទាំងអស់​កើត​មាន​ការ​សប្បាយរីករាយ​ភ្លាម​ ដូចជា​គេ​បាន​ឡើង​ស្ថានសួគ៌​អញ្ចឹង​ ពីព្រោះ​ការ​បង្កើត​ហឹប​សាមគ្គី​សម្រាប់​អតីត​យុទ្ធជន​នេះ​ នៅ​ក្នុង​ទីក្រុង​ និង​ នៅ​តាម​ខេត្ត​ នឹង​ជួយ​ឲ្យ​ពួកគេ​អាច​រស់នៅ​បាន​សមស្រប​ ។​ ប៉ុន្តែ​វា​ហាក់បីដូចជា​ ការ​ធ្វើឲ្យ​យុទ្ធជន​ពិការ​សប្បាយរីករាយ​បាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ​ ហើយ​នៅ​ទីបំផុត​ ពួកគេ​បែរជា​កើត​ទុក្ខ​ទៅវិញ​” ។
ឥឡូវ​សេចក្ដីថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​បាន​លើក​បញ្ហា​កង្វល់​នេះ​ឡើង​ជាថ្មី​ទៀត​ – ដែល​តាមពិត​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​សំខាន់​សម្រាប់​សង្គម​ទាំងមូល​នោះ​ទេ​ ពីព្រោះ​វា​មិន​ដែល​ទទួល​បាន​ការ​គាំទ្រ​ទូលំទូលាយ​ សកម្ម​ និង​ ជា​ចាំបាច់​នោះ​ទេ​ ទោះជា​គេ​បាន​និយាយ​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ភាគរយ​ខ្ពស់​ជាង​គេ​បំផុត​ខាង​ជន​ពិការ​ក៏ដោយ​ ។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៅ​កូរ៉េ​ – នៅតែ​ក្នុង​រដ្ឋធានី​សេអ៊ូល​ប៉ុណ្ណោះ​ – បាន​ផ្ដល់​ឧទាហរណ៍​ខ្លះ​ៗ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ តើ​សង្គម​កូរ៉េ​កំពុង​យកចិត្ត​ទុកដាក់​ដល់​សមាជិក​ខ្សត់ខ្សោយ​របស់​ខ្លួន​ដូចម្ដេច​ដែរ​ ។​ ខ្ញុំ​បាន​ដឹង​ថា​ នេះ​ជា​កង្វល់​មួយ​មុន​គេ​បង្អស់​ចំពោះ​ជន​ចាស់ជរា​ ។​ សេអ៊ូល​ គឺជា​ទីក្រុង​មួយ​ដ៏​ធំ​ដែល​មាន​បណ្ដាញ​ខ្សែ​រថភ្លើង​យ៉ាង​ធំ​ពាសពេញ​លើ​ដី​ និង​ ក្រោម​ដី​ ។

Network of rail links in Seoul

ក្នុង​ពេល​ជិះ​រថភ្លើង​ជាមួយ​មិត្ត​ចាស់​ម្នាក់​ គាត់​បាន​ទិញ​សំបុត្រ​រថភ្លើង​សម្រាប់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ ៖​ ប្រជាពលរដ្ឋ​កូរ៉េ​ ដែល​មាន​អាយុ​លើស​ពី​ ៦៥​ឆ្នាំ​ មិន​ចាំបាច់​បង់​លុយ​ទេ​ ។​ វិធានការ​នេះ​មិន​គ្រាន់តែ​កាត់បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ទេ​ – វា​ជួយ​យ៉ាង​ធំធេង​ដើម្បីឲ្យ​គ្រួសារ​ និង​ មិត្ត​ភក្តិ​អាច​ទៅ​លេង​បាន​ដោយ​ស្រួល​ ។​ មនុស្ស​ចាស់​ៗ​ត្រូវ​គេ​អញ្ជើញ​ជា​ចំណែក​មួយ​នៃ​យុវជន​ជំនាន់​ក្រោយ​ដែល​ធ្វើ​ដំណើរ​ចុះ​ឡើង​យ៉ាង​សកម្ម​ ។

ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​រួច​ហើយ​ ក្នុង​ពេល​ដើរ​ជុំវិញ​ទីក្រុង​ ថា​មាន​ឥដ្ឋការ៉ូ​ពណ៌​លឿង​តាម​ចិញ្ចើមថ្នល់​ ដែល​មាន​ផ្ទៃក្រឡា​ជា​ទ្រង់ទ្រាយ​ពិសេស​ ដើម្បីឲ្យ​ងាយ​ដឹង​ងាយ​ស្ទាប​វា​ សូម្បីតែ​នៅ​ពេល​បោះជំហាន​ដើរ​លើ​វា​ដោយ​ស្បែកជើង​ធ្ងន់​ៗ​ក្ដី​ ៖​ វា​បង្ក​លក្ខណៈ​ឲ្យ​មនុស្ស​ខ្វាក់​រៀន​ដើរ​ជុំវិញ​ទីក្រុង​ ដើម្បី​រក​ផ្លូវ​របស់​គេ​ ឆ្ពោះ​ទៅមុខ​ ឬ​ រហូតដល់​បញ្ជាក់​ប្រាប់​កន្លែង​ណា​ដែល​មាន​ចំណត​រថយន្តក្រុង​ផង​ទៀត​ ។

yellow-combi1

រូប​នៅ​ខាងស្ដាំ​នេះ​ បង្ហាញ​ប្រាប់​ប្រដាប់​សម្រាប់​ជា​ជំនួយ​ក្នុង​ការ​ដើរ​ដូចគ្នា​នៅ​តាម​ផ្លូវ​ឆ្លងកាត់​ក្រោម​ដី​ – ប៉ុន្តែ​នៅ​ខាងចុង​ ខាង​ឆ្វេងដៃ​ ជាប់​នឹង​ជណ្ដើរ​ គឺជា​បរិក្ខារ​ពិសេស​មួយ​ ៖​ ជណ្ដើរយន្ត​បញ្ជា​ដោយ​ខ្លួនឯង​សម្រាប់​មនុស្ស​ពិការ​ជិះ​កៅអី​រុញ​ដោយ​ខ្លួនឯង​ ឡើង​ ឬ​ ចុះ​ បាន​ដោយ​សេរី​ ដើម្បីឲ្យ​គេ​អាច​ជិះ​រថភ្លើង​ក្រោម​ដី​បាន​ ។

ចំនួន​មនុស្ស​ខ្វាក់​ ឬ​ មនុស្ស​ជិះ​កៅអី​រុញ​ដោយ​ខ្លួនឯង​ទៅ​ណា​ មក​ណា​ គឺ​មាន​តិច​ទេ​ – ប៉ុន្តែ​សង្គម​បាន​វិនិយោគ​ជា​ប្រាក់​ជាច្រើន​ ដើម្បី​ផ្ដល់​គ្រឿង​ប្រដាប់​សម្រាប់​ប្រើប្រាស់​ទាំងនេះ​ ។​ ហើយ​អាគារ​សាធារណៈ​ជាច្រើន​ក៏​មាន​ដាក់​សំឡេង​ជា​សញ្ញា​ពិសេស​នៅ​ក្បែរ​ជណ្ដើរ​ ដើម្បីឲ្យ​ជន​ពិការ​ដែល​ជិះ​កៅអី​រុញ​ដោយ​ខ្លួនឯង​អាច​បរ​ឡើង​ហើយ​ចូល​បាន​ ។

Wheelchair lift

ជណ្ដើរយន្ត​សម្រាប់​កៅអី​រុញ​ដោយ​ខ្លួនឯង

គេ​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា​ វិនិយោគ​ទាំងនេះ​ត្រូវ​ធ្វើ​ដោយ​ផ្អែកលើ​ការ​ព្រមព្រៀង​ពី​សមាជិក​សង្គម​ដ៏​ធំ​ទូលាយ​មួយ​ ។

ក្នុង​អំឡុង​ ខែ​ធ្នូ​ នៃ​រដូវ​ត្រជាក់​នេះ​ សកម្មភាព​ធ្វើការ​រៃអង្គាស​មូលនិធិ​ពិសេស​សម្រាប់​គាំទ្រ​កម្មវិធី​ជំនួយ​ឧបត្ថម្ភ​សង្គម​ អាច​ត្រូវ​គេ​ឃើញ​ក្នុង​ទីកន្លែង​ជាច្រើន​ជុំវិញ​ទីក្រុង​ ៖​ មនុស្ស​ពីរ​ ឬ​ បី​នាក់​ កំពុង​អំពាវនាវ​ចំពោះ​អ្នកដទៃ​ដែល​ចេញ​ចូល​ទិញ​អីវ៉ាន់​ក្នុង​ហាង​ ដោយ​សុំ​ឲ្យ​គេ​ចូល​រួមចំណែក​ជា​ទឹកប្រាក់​របស់​គេ​សម្រាប់​ជួយ​ដល់​បញ្ហា​ជា​កង្វល់​របស់​សង្គម​ ។

Social Solidarity Chest Appeal

សេចក្ដី​អំពាវនាវ​របស់​ហិប​សាមគ្គី​សង្គម

កាសែត​មួយ​បាន​បង្ហាញ​ តើ​កុមារា​កុមារី​យក​ប្រាក់​សន្សំ​ផ្ទាល់ខ្លួន​គេ​ចេញ​អស់​ ហើយ​យក​វា​ទៅ​ដាក់​ចូល​ក្នុង​ហិប​សាមគ្គី​សង្គម​ដូចម្ដេច​ ។​ ពិតមែន​ហើយ​ កុមារា​កុមារី​ទាំងនេះ​រៀន​សូត្រ​តាំងពី​នៅ​តូច​ៗ​នូវ​សារៈសំខាន់​នៃ​ការ​រួមចំណែក​តាម​ការ​ស្ម័គ្រចិត្ត​ ។

Children's savings shared

ប្រាក់​សន្សំ​របស់​កុមារ​កុមារី​ត្រូវ​បាន​បែងចែក

ជា​ការពិត​ នេះ​មិនមែន​ជា​គំរូ​មួយ​សម្រាប់​ជួយ​ដល់​ហិប​សាមគ្គី​សម្រាប់​អតីត​យុទ្ធជន​កម្ពុជា​ដើម្បី​បំពេញ​នូវ​អ្វី​ដែល​គេ​មាន​បំណង​ចង់​ធ្វើ​នោះ​ទេ​ ។​ ប៉ុន្តែ​វា​អាច​ទៅ​ជា​សញ្ញា​មួយ​សម្រាប់​ចង្អុល​ប្រាប់​ដើម្បីឲ្យ​គេ​ពិចារណា​ តើ​គេ​ដាក់​ចេញ​នូវ​ទិស​ណែនាំ​ប្រភេទ​ណា​ – ចំពោះ​យុវជន​ និង​ មនុស្ស​ពេញវ័យ​ – ដែល​សង្គម​មួយ​ត្រូវការ​សញ្ញា​បញ្ជាក់​ និង​ ទង្វើ​ផ្ទាល់ខ្លួន​ ដើម្បី​ជា​ផលប្រយោជន៍​មិន​ត្រឹមតែ​សម្រាប់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​សម្រាប់​អ្នកដទៃ​ផង​ដែរ​ ៕

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

5 Responses to “ការ​សង្កេតការណ៍​ក្នុង​ពេល​កំពុង​ធ្វើដំណើរ​ – ថ្ងៃ​ អាទិត្យ​ ទី​ ១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: