អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ការពារត​សិទ្ធិ​ពលករ​ចំណាកស្រុក​ – ថ្ងៃ​ សុក្រ​ ទី​ ១៩​ ធ្នូ​ ២០០៨​

Posted on Friday, 19 December 2008. Filed under: សប្ដាហ៍ទី ៥២៨ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៨

ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ ដោយសារតែ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ និង​ គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ ជាង​នេះ​ទៀត​ ការ​ផ្ដល់​តម្លៃ​ឈ្នួល​នៅ​ក្រៅ​ប្រទេស​បាន​ថ្លៃ​ជាង​ការងារ​នៅ​ក្នុង​ប្រទេស​ ដូច្នេះ​ហើយ​ពលការិនី​ និង​ ពលករ​មួយ​ចំនួន​ បាន​ក្លាយទៅជាទំនិញ​ជួយដូររបស់​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​ដែលរកស៊ី​មិន​ស្រប​ច្បាប់​ ។

កាលពី​ថ្ងៃ​ទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨ អង្គការ​ខារ៉ាម​កម្ពុជា​ បាន​ធ្វើ​ទិវា​សិទ្ធិ​ជន​ចំណាកស្រុក​លើក​ទី​១៨​ ដែល​ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ទូទាំង​ពិភពលោក​ ។​ នៅ​ក្នុង​ថ្លែងការណ៍​រូម​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ឱកាស​ទិវា​សិទ្ធិ​ជន​ចំណាកស្រុក​ បាន​លើកឡើង​ថា​ សព្វថ្ងៃនេះ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ និង​ ក្រៅ​ប្រទេស​ ។​ ការ​ធ្វើ​ចំណាកស្រុក​របស់ប្រជាពលរដ្ឋ​កម្ពុជា​បាន​កើត​មាន​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ និង​ មាន​បញ្ហា​ជាច្រើន​ដែល​បណ្ដាលឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ ដែល​ក្នុង​នោះ​រួមមាន​ភាព​ក្រីក្រ​ កង្វះខាត​ការងារ​ធ្វើ​ គ្រោះ​ធម្មជាតិ​ ការ​បាត់បង់​ដីធ្លី​ជាដើម​ ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បាន​លើកឡើង​ទៀត​ថា​ មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​បណ្ដាលឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​ចំណាកស្រុក​ផង​ដែរ​ ដូចជា​ ការ​រៀបអាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ និង​ ការ​ស្វែងរក​ឱកាស​រក​ការងារ​ធ្វើ​ ឬ​ ការ​ផ្សងព្រេង​នៅ​ប្រទេស​មួយ​ផ្សេង​ទៀត​ដែល​មិនមែន​ជា​ប្រទេស​កំណើត​របស់​ខ្លួន​ ។​ ការ​ធ្វើ​ចំណាកស្រុក​ទៅ​បំរើ​ការងារ​នៅ​ក្រៅ​ប្រទេស​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ទម្រង់​២​យ៉ាង​ គឺ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុស​ច្បាប់​ និង​ ការ​ធ្វើ​ចំណាកស្រុក​ដោយ​ស្រប​ច្បាប់​ ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​ខ្លួន​បន្ត​ទៀត​ថា​ មាន​បញ្ហា​ជាច្រើន​ដែល​កើតឡើង​ចំពោះ​ការ​ធ្វើ​ចំណាកស្រុករបស់​ជន​ចំណាកស្រុក​​កម្ពុជា​ ដែល​រួម​មាន​ ៖

មាន​ការ​រំលោភ​បំពាន​ដោយ​និយោជក​នៅ​ប្រទេស​ទទួល​ពលករ​ ។​ ជាទូទៅ​ពលករ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើការ​ជាច្រើន​ម៉ោង​ គ្មាន​ពេល​សំរាក​ អាហារ​មិន​គ្រប់គ្រាន់​ និង​ ការ​បង្ខាំង​រូបរាងកាយ​ដោយ​បង្ខំ​ ការ​រំលោភបំពាន​ទាំង​ផ្លូវ​កាយ​ និង​ ផ្លូវ​ចិត្ត​ ខ្វះ​សេរីភាព​ក្នុង​ការ​ដើរហើរ​ និង​ ប្រាស្រ័យ​ទាក់ទង​ ការ​លក់​ពលកម្ម​ដើម្បី​ដោះ​បំណុល​ និង​ ការងារ​ដោយ​បង្ខំ​ ។

ពលករ​ប្រឈមមុខ​នឹង​ភាព​ងាយ​រងគ្រោះ​តាមរយៈ​ចំណាកស្រុក​ដោយ​បាន​ជំពាក់​បំណុល​ក្រុមហ៊ុន​ ដោយសារ​តម្លៃ​នៃ​ការ​ដឹកជញ្ជូន​ ថ្លៃ​អាហារ​ ថ្លៃ​ស្នាក់នៅ​ ថ្លៃ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ការ​ពិនិត្យ​សុខភាព​ ធ្វើ​លិខិតឆ្លងដែន​ និង​ ការ​រៀបចំ​ឯកសារ​គតិយុត្តិ​ផ្សេង​ៗ​ និង​ ថ្លៃ​សំបុត្រ​យន្តហោះ​ ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា​ ជួនកាល​ពលករ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះហត្ថលេខា​លើ​ឯកសារ​ផ្សេង​ៗ​ដែល​ពួកគេ​បាន​ដឹង​តិចតួច​ពី​ខ្លឹមសារ​ និង​ អត្ថន័យ​នៃ​កិច្ចសន្យា​ ។​ លើសពីនេះ​ទៅទៀត​ ពលករ​ចំណាកស្រុក​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ផ្សេង​ៗ​ ដោយសារ​ការ​រើសអើង​គោលនយោបាយ​ វប្បធម៌​ ទំនៀមទម្លាប់​នៃ​បណ្ដា​ប្រទេស​ដែល​ទទួល​ពលករ​ទៅ​ធ្វើការ​ ​។​ មាន​ការ​ខុស​ឆ្គង​ជាច្រើន​ និង​ ភាព​ព្រងើយកន្តើយ​ដោយ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​កម្ពុជា​ ដោយសារ​ការ​អនុវត្តន៍​គោលនយោបាយ​ និង​ ច្បាប់​ពាក់ព័ន្ធ​នៅ​មាន​កម្រិត​ ។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បាន​លើក​ឡើង​ទៀត​ថា​ មាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ខ្លះ​បាន​ជ្រើសរើស​ពលករ​មិន​ទាន់​គ្រប់​អាយុ​ឲ្យ​ចូល​ទៅ​បំរើ​ការ​ និង​ ការ​ទាមទារ​ឲ្យ​បង់​ប្រាក់​ជាច្រើន​ហួសហេតុ​ ការ​បង្ខំ​ឲ្យ​រស់នៅ​ក្នុង​ស្ថានភាព​មិន​សមរម្យ​មុន​ពេល​ចេញ​ដំណើរ​ ខ្វះ​ការ​តាមដាន​ស្ថានភាព​ និង​ ការងារ​ ការព្រងើយកន្តើយ​ចំពោះ​ការ​តវ៉ា​ និង​ ការ​កាត់​ប្រាក់ឈ្នួល​របស់​ពលករ​ និង​ ការ​ជំពាក់​បំណុល​មុន​ពេល​ចាកចេញ​ ។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ និង​ បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ យកចិត្ត​ទុកដាក់​ការពារ​សិទ្ធិ​ជន​ចំណាកស្រុក​ និង​ គាំទ្រ​ចំពោះ​អនុសាសន៍​របស់​សង្គម​ស៊ីវិល​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ ១១​-១២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៨​ កន្លងមក​ និង​ ទាមទារ​ឲ្យ​មាន​ការ​ការពារ​សិទ្ធិ​គ្រប់យ៉ាង​សម្រាប់​ពលករ​ចំណាកស្រុក​ ។

ថ្មី​ៗ​នេះ​ដែរ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​លេខ​ ១៩៥​ អនក្រ​.បក​ ចុះ​ថ្ងៃ​ទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ ស្ដីពី​ការ​ផ្ដល់​លិខិត​ឆ្លងដែន​ធម្មតា​ជូន​ពលករ​ ពលការិនី​ខ្មែរ​ ទៅ​ធ្វើ​ការងារ​ស្រប​ច្បាប់​នៅ​បរទេស​ ដែល​ក្នុង​នោះ​បាន​ចែង​យ៉ាង​ច្បាស់​ថា​ អាករ​នៃ​ការ​ធ្វើ​លិខិត​ឆ្លងដែន​ធម្មតា​ជូន​ពលករ​ ពលការិនី​ ដែល​ត្រូវ​ទៅ​ធ្វើការ​ដោយ​ស្រប​ច្បាប់​នៅ​បរទេស​ ជា​បន្ទុក​របស់​រដ្ឋ​ ហើយ​ត្រូវ​ផ្ដល់​ជូន​នៅ​រយៈពេល​២០​ថ្ងៃ​ យ៉ាងយូរ​ គិត​ពី​ថ្ងៃ​ទទួល​ពាក្យ​សុំ​ ។

ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សម​រង្ស៊ី​ តែងតែ​រិះគន់​ពី​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ខ្មែរ​ ក្នុង​មួយ​ឆ្នាំ​ៗ​ ប្រមាណ​៣០​ម៉ឺន​នាក់​ ហើយ​ភាព​ក្រីក្រ​ធ្វើឲ្យ​ពួកគាត់​ត្រូវ​បាន​បង្ខំ​ចិត្ត​ស្វែងរក​ការងារ​ធ្វើ​នៅ​តាម​បណ្ដា​ប្រទេស​ជិត​ខាង​ អ្នកខ្លះ​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​សៀម​ និង​ ខ្លះ​ទៀត​ទៅ​ធ្វើជា​ពលករ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ ដូចជា​ប្រទេស​ម៉ាឡេស៊ី​ កូរ៉េ​ តៃវ៉ាន់​ និង​ ពលករ​ខ្លះ​ទៀត​ត្រូវ​ទទួល​រង​នូវ​ការ​ជួញដូរ​ឲ្យ​ធ្វើជា​កម្មករ​នេសាទ​លើ​សមុទ្រ​ និង​ ពលការិនី​ខ្មែរ​ខ្លះ​ទៀត​ត្រូវ​ពួក​ឈ្មួញ​ជួញដូរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេសមួយ​ ៕​ កាសែត​មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៤៣​ ថ្ងៃ​ទី​ ១៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​​ ទី​ ១៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

ចក្រវាឡ​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៨៣៥​ ថ្ងៃ​ សុក្រ​ ទី​ ១៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ក្រសួងសុខាភិបាល​បញ្ជា​ឲ្យ​បិទ​គ្លីនិក​បុប្ផា​មាស​អត់ច្បាប់​ បន្ទាប់ពី​បំពាន​សារាចរ​ក្រសួង​ [ដែល​បាន​ហាមមិន​ឲ្យ​រថយន្ត​សាមុយរបស់​គ្លីនិក​ឯកជន​ដឹក​ជនរងគ្រោះ​]


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ៩៩​ ថ្ងៃ​ សុក្រ​- ពុធ​ ទី​ ១៩​ – ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សៀម​ទទូច​សុំ​បើក​ច្រក​ប្រាសាទ​ព្រះវិហារ​ – មន្ត្រី​ខ្មែរ​ថា​ពិបាក​ទៅ​រួច
  • នាយករដ្ឋមន្ត្រី​បង្ហាញ​ជំហរ​គាំទ្រ​ឲ្យ​មាន​ការ​ដក​ឈាបនដ្ឋាន​ទៅ​ដាក់​នៅ​ក្រៅ​រាជធានី


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨២៤​ ថ្ងៃ​ សុក្រ​ ទី​ ១៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សាលាក្រុង​សំរេច​សាងសង់​ស្ពាន​អាកាស​ចំណុច​រង្វង់មូល​ក្បាល​ថ្នល់​ [ពី​មហាវិថី​​នរោត្ដម​ ប្រវែង ៣៨០​ម៉ែត្រ​ ហើយ​គេ​គ្រោង​​នឹងធ្វើ​ការ​​សាងសង់​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​]
  • [នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​] អាប់ហ៊ីស៊ីត​ ទទួល​ការ​តែងតាំង​ពី​ស្ដេច​ ហើយ​កោះហៅ​ [នាយករដ្ឋមន្ត្រី​បណ្ដេញ​ចេញ​] ថាក់ស៊ីន​ ឲ្យ​ចូល​ស្រុក​ [ដើម្បី​តទល់​នឹង​តុលាការ​ថៃ​]
  • នៅ​កម្ពុជា​មាន​បុរស​ ៩៤​ភាគរយ​ និង​ ស្ត្រី​ ៥៨​ភាគរយ​ ប្រើប្រាស់​គ្រឿង​ស្រវឹង​ [នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​ សន្តិភាព​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៦២​ ថ្ងៃ​ សុក្រ​ ទី​ ១៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ថៃ​បាន​ធ្វើ​របាយការណ៍​រូបភាព​ដោយ​បាន​បង្ហាញ​ទាហាន​ថៃ​ពីរ​នាក់​ជាន់​មីន​ ប្រាប់​សន្និបាត​លើក​ទី​៩​ [ថា​កម្ពុជា​បាន​លួច​បង្កប់​មីន​ថ្មី​ៗ​ទៀត​នៅ​តំបន់​ព្រះវិហារ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥២៩​ ថ្ងៃ​ សុក្រ​ ទី​ ១៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • របាយការណ៍​របស់​អង្គការ​ ILO​ – លក្ខខណ្ឌ​ការងារ​ [ក្នុង​វិស័យ​កាត់​ដេរ​] នៅតែ​បន្ត​ល្អ​ តែ​សម្ពាធ​វិបត្តិ​ហិរញ្ញវត្ថុ​កើនឡើង


មនសិការ​ខ្មែរ​​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៤១​ ថ្ងៃ​ ពុធ​ ទី​ ១៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៧២​ ថ្ងៃ​ សុក្រ​ ទី​ ១៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ថៅកែ​ Winn Casino Rosort​ ព្រួយ​ពី​ការ​គំរាម​ដល់​អាយុជីវិត​ ៖​ សុំ​ឲ្យ​ស្ថានទូត​ និង​ រាជរដ្ឋាភិបាល​ជួយ​ [បន្ទាប់ពី​ក្រុម​ប្រដាប់​អាវុធ​ ក្នុង​នោះ​​មាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្វាយរៀង​ លោក​ ប៊ូ​ គុន​ បាន​​គំរាម​បាញ់​សន្តិសុខ​កាស៊ីណូ​ជាច្រើន​លើក​ច្រើន​សារ​ដោយ​កាំភ្លើង​]
  • សព​វិចិត្រករ​ ស្វាយ​ គេន​ [ដែល​បាន​លាចាក​លោក​ក្នុង​ជន្មាយុ​ ៧៥​ឆ្នាំ​] បន្សល់​ស្នាដៃ​គំនូរ​ដ៏​ល្បី​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ [ស្នាដៃ​របស់​លោក​មិន​ត្រឹមតែ​ត្រូវ​បាន​គេ​ទទួលស្គាល់​នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ​ គឺ​ល្បី​ដល់​អន្តរជាតិ​ តាមរយៈ​នៃ​ការ​តាំងពិព័រណ៌​នៃ​ផ្ទាំង​គំនូរ​របស់​គាត់​ ដែល​រូបគំនូរ​របស់​គាត់​នីមួយ​ៗ​ឆ្លុះបញ្ចាំង​ពី​ជីវភាព​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​]
  • ប្រេង​ធ្លាក់​ដល់​ ៤០​ដុល្លារ​ ទោះជា​ OPEC​ កាត់បន្ថយ​ការ​ផលិត​ [ចំនួន​​ ៤,២​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​]
  • ក្រុមហ៊ុន​រថយន្ត​អាមេរិក​ធំ​ពីរ​ [គឺ​ក្រុមហ៊ុន​ Chrysler និង​ General Motor – GM] បិទ​រោងចក្រ​ចំ​ពេល​មាន​វិបត្តិ


សម្លេង​យុវជន​ខ្មែរ​​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៥៩​ ថ្ងៃ​ សុក្រ​ ទី​ ១៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ស្បែកជើង​ដែល​អ្នកកាសែត​អ៊ីរ៉ាក់​គប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ មាន​គេ​តថ្លៃ​ឲ្យ​តម្លៃ​ ១០​លាន​ដុល្លារ [ដោយ​ពាណិជ្ជករ​ជនជាតិ​អារ៉ាប់​មួយ​រូប​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: