អង្គការ​អន្តរជាតិ​ ថ្កោលទោស​រដ្ឋាភិបាល​ ហ៊ុន​ សែន​ ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​ – ថ្ងៃ​ សៅរ៍​ ទី​ ២០​ ធ្នូ​ ២០០៨​

Posted on Saturday, 20 December 2008. Filed under: សប្ដាហ៍ទី ៥២៨ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៨

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ (Asian Human Right Commission) បាន​ថ្កោលទោស​រដ្ឋាភិបាល​ ហ៊ុន​ សែន​ ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ ហើយ​អង្គការ​អន្តជាតិ​បាន​ចាត់​ទុក​ ឆ្នាំ​ ២០០៨​ ថា​ជា​ឆ្នាំ​មួយ​នៃ​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេលនេះ​កំពុងតែ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​សិទ្ធិ​មនុស្យ​មួយ​ដែល​អាក្រក់​លើស​ឆ្នាំ​មុន​ៗ​ បន្ទាប់ពី​អ៊ុនតាក់​បាន​ចាកចេញ​ពី​កម្ពុជា​ នា​ឆ្នាំ​ ១៩៩៣​ ។

យោង​តាម​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​ ២០០៨​ របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​ ដែល​ជា​អង្គការ​អន្តរជាតិ​មួយ​ធ្វើការ​វាយតម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​បណ្ដា​ប្រទេស​ចំនួន​ ១១​ ក្នុង​តំបន់​អាស៊ី​ បាន​ចាត់​ទុក​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នា​ពេលនេះ​បាន​ប្រែ​ត្រឡប់​ទៅជា​អាក្រក់​ជាង​មុន​ បន្ទាប់ពី​មាន​ការ​ប្រមូលផ្ដុំ​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៃ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ។

របាយការណ៍​ដដែល​នេះ​បាន​អះអាង​ថា​ “គណបក្ស​កាន់​អំណាច​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គ្រប់គ្រង​ស្ថាប័ន​ជាច្រើន​ ទាំង​នៅ​ក្នុង​រដ្ឋសភា​ និង​ រដ្ឋាភិបាល​ ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាប់​តាំងពី​សម័យ​កុម្មុយនិស្ត​មក​ម្ល៉េះ​” ។​ គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច​នេះ​ មាន​លទ្ធភាព​គ្រប់​បែបយ៉ាង​ដើម្បី​ច្របាច់​ក​គណបក្ស​ប្រឆាំង​ជា​គូប្រជែង​របស់​ខ្លួន​ ហើយ​ថែមទាំង​ព្យាយាម​កំទេច​ចោល​បក្ស​ប្រឆាំង​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង​ ។

របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​ចេញផ្សាយ​តាម​អ៊ីនធឺណិត​ដោយ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ បាន​បញ្ជាក់​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ មិន​ខុស​គ្នា​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ភូមា​ទេ​ ។​ លោក​ ហ្វឺណាន់ដូ​ ដែល​ជា​នាយក​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​ បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​ប្រវត្តិ​សិទ្ធិ​មនុស្ស​អាក្រក់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ ដោយ​ហេតុផល​ថា​ ប្រទេស​នេះ​មិន​ដំណើរការ​ទាល់តែសោះ​នូវ​ប្រព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ ។

លោក​ ហ្វឺណាន់ដូ​ បាន​បន្ត​រិះគន់​រដ្ឋាភិបាល​ ហ៊ុន​ សែន​ ថា​ ប្រព័ន្ធ​តុលាការ​គឺ​ពុករលួយ​ ហើយ​គ្មាន​យុត្តិធម៌​ និង​ គ្មាន​ភាព​អព្យាក្រឹត្យ​ រីឯ​ប្រព័ន្ធ​ប៉ូលិស​គឺជា​អ្នកបំរើ​ដាច់​ថ្លៃ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​ ។​ ដូច្នេះ​គ្មាន​ផ្លូវ​ណា​មួយ​សម្រាប់​ប្រជាពលរដ្ឋ​សាមញ្ញ​ធ្វើ​ពាក្យ​បណ្ដឹង​ទេ​ ហើយ​លទ្ធភាព​នៃ​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ទាំងនោះ​ គឺថា​ប្រជាពលរដ្ឋ​សាមញ្ញ​ត្រូវតែ​ចាញ់​អ្នកមាន​លុយ​ និង​ អ្នកមាន​អំណាច​ ។​ ប្រជាពលរដ្ឋ​ទូទៅ​គ្មាន​ថាមពល​ និង​ តវ៉ា​សិទ្ធិ​របស់​ខ្លួន​ទេ​ ហើយ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​គឺជា​ប្រទេស​មួយ​ដែល​មាន​បែបផែន​នៃ​ការគ្រប់គ្រង​សង្គម​របស់​ពួក​អ្នក​កាន់​អំណាច​ស្ថានការណ៍​សិទ្ធិ​មនុស្ស​កាន់តែ​អាក្រក់​ទៅ​ៗ​ ដោយសារតែ​ការគ្រប់គ្រង​នោះ​ស្ថិតនៅ​លើ​មនុស្ស​តែ​ម្នាក់​ ។

លោក​ ហ្វឺណាន់ដូ​ បាន​លើកឡើង​អំពី​ការ​ធ្វើ​ច្បាប់​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ ហ៊ុន​ សែន​ ដើម្បី​ត្រួតពិនិត្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ទូទាំង​កម្ពុជា​ ការ​កាត់បន្ថយ​អាណត្តិ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ និង​ ការ​បរាជ័យ​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​ច្បាប់​ គឺជា​កត្តា​សំខាន់​បណ្ដាលឲ្យ​ប្រទេស​កម្ពុជា​ដែល​ ហ៊ុន​ សែន​ កំពុង​ធ្វើជា​នាយករដ្ឋមន្ត្រី​ មាន​ប្រវត្តិ​សិទ្ធិ​មនុស្ស​កាន់តែ​អាក្រក់​ឡើង​បែបនេះ​ ។​ លោក​បាន​និយាយ​ត្រង់​ៗ​ថា​ ស្ថានភាព​សិទ្ធិ​មនុស្យ​នៅ​កម្ពុជា​បាន​វិល​ទៅ​រក​ស្ថានភាព​អាក្រក់​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ​ បន្ទាប់ពី​ការបោះឆ្នោត​ រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ កាលពី​ឆ្នាំ​ ១៩៩៣​ ។​ សេចក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ គឺ​ត្រូវ​បាន​បាត់បង់​អស់រលីង​ នៅ​ឆ្នាំ​ ២០០៨​ នេះ​ ។​ ដោយសារតែ​គ្មាន​កន្លែង​ណា​មួយ​ដែល​ស្ថាប័ន​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ប្រសើរ​ឡើង​នៅ​ទូទាំង​កម្ពុជា​ ។​ លោក​បាន​លើកឡើង​ទៀត​ថា​ ការ​កាត់បន្ថយ​អាណត្តិ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បន្ទាប់ពី​ការ​សុំ​លាលែង​របស់​ លោក​ យ៉ាសហ៍ហ្គាយ​ តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ គឺជា​ការ​ធ្វើឲ្យ​កម្ពុជា​ឯកោ​ចេញ​ឆ្ងាយ​ពី​ស្តង់ដារ​សិទ្ធិ​មនុស្ស​ ដែល​ជំរុញ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​សិទ្ធិ​មនុស្ស​ជា​អន្តរជាតិ​នៅ​កម្ពុជា​ ។

លោកស្រី​ មួរ​ សុខហួរ​ អ្នកតំណាងរាស្ត្រ​គណបក្ស​ សម​ រង្ស៊ី​ មណ្ឌល​ខេត្ត​កំពត​ បាន​មាន​ប្រសាសន៍​ថា​ ការ​ព្រួយបារម្ភ​បំផុត​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ​ គឺ​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ នៅ​ឆ្នាំ​ ២០០៨​ នេះ​ ។​ លោកស្រី​បាន​បន្ត​ថា​ ចន្លោះ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ពេលនេះ​ គឺ​ត្រូវ​បាន​គេ​កំណត់​កាន់តែ​តឹង​ឡើង​ៗ​ ហើយ​អាក្រក់​ខ្លាំង​ណាស់​ ដែល​រដ្ឋាភិបាល​ចង់​ត្រួតពិនិត្យ​កន្លែង​ដ៏​ចង្អៀត​នេះ​ថែម​ទៀត​ ដោយ​បង្កើត​នូវ​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ។

លោកស្រី​ មួរ​ សុខហួរ​ បាន​បន្ថែម​ទៀត​ថា​ “អ្វី​ៗ​ពិតជា​អាក្រក់​ជាង​នេះ​ទៅ​ទៀត​ នៅ​ឆ្នាំ​ ២០០៩​ ខាងមុខ​ ប្រសិនបើ​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​រដ្ឋាភិបាល​កំពុង​ផ្ដួចផ្ដើម​នេះ​ត្រូវ​បាន​អនុម័ត​មែន​នោះ​” ។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​ស្គាល់​ថា​ ការ​វាយតម្លៃ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​ ដែល​ថា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​មាន​សភាព​កាន់តែ​អាក្រក់​ឡើង​ៗ​នោះ​ គឺជា​រឿង​ត្រឹមត្រូវ​ ។​ ដោយ​ហេតុ​ថា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ រដ្ឋាភិបាល​ដឹកនាំ​ដោយ​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​ មិន​បាន​ចាត់​វិធានការ​ដើម្បីឲ្យ​ការ​គោរព​សិទ្ធិ​មនុស្ស​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​នោះ​ទេ​ ។​ ផ្ទុយទៅវិញ​ រដ្ឋាភិបាល​ ហ៊ុន​ សែន​ បាន​បណ្ដោយឲ្យ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ឈាន​ទៅ​រក​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ ជាពិសេស​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់​ប្រជាពលរដ្ឋ​ដាក់​គុក​ ក្នុង​រឿង​ទំនាស់​ដីធ្លី​នោះ​តែម្ដង​ ៕​ កាសែត​មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៤៤​ ថ្ងៃ​ទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨២៥​ ថ្ងៃ​ សៅរ៍​ ទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • គ.ជ.ប​ ប្ដឹង​ឲ្យ​តុលាការ​ក្រុងភ្នំពេញ​អនុវត្ត​សេចក្ដី​សំរេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចំពោះ​ លោក​ សម​ រង្ស៊ី​ [ឲ្យ​បង់​លុយ​ពិន័យ​ចំនួន​ ១០.០០០.០០០​រៀល​ ពី​បទ​ដែល​លោក​បាន​បរិហារកេរ្តិ៍​មើលងាយ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​]
  • ដៃគូ​អភិវឌ្ឍន៍​ផ្ដល់​ជំនួយ​ជាង​ ១៤០​លាន​ដុល្លារ​ សំរាប់​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ [ដៃគូ​ទាំងនោះ​រួម​មាន​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​អូស្ត្រាលី​ ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​បច្ចេកទេស​បែលហ្សិក​ ក្រសួង​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ចក្រភព​អង់គ្លេស​ ធនាគារ​ពិភពលោក​ អង្គការ​ UNFPA​ និង​ អង្គការ​ UNICEF​]
  • លោក​ បាហ្គោសូរ៉ា​ ត្រូវ​កាត់ទោស​ឲ្យ​ជាប់​គុក​មួយ​ជីវិត​ ពី​បទ​ប្រល័យ​ពូជសាសន៍​នៅ​រ្វ៉ាន់ដា​ [បាន​សម្លាប់​មនុស្ស​អស់​ ៨០០.០០០​នាក់​ ក្នុង​ឆ្នាំ​ ១៩៩៤​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ៣០៨​ ថ្ងៃ​ សៅរ៍​ ទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • គណបក្ស​ សម​ រង្ស៊ី​ សោកស្ដាយ​ចំពោះ​អង្គការ​ខុមហ្វ្រែល​ ចេញ​សេចក្ដីថ្លែងការណ៍​ដក​ខ្លួន​ពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​ [ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​ ១៧​ ឧសភា​ ឆ្នាំ​ ២០០៩​ ខាងមុខ​នេះ​ អង្គការ​នេះ​បាន​លើក​ហេតុផល​ថា​ លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ត្រូវ​គេ​ដឹង​រួច​ទៅ​ហើយ​តាម​រយៈ​ចំនួន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​ និង​ថា​ ការ​បោះឆ្នោត​បែប​នេះ​មិន​ស្រប​តាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើយ​]
  • បុគ្គលិក​រដ្ឋសភា​អាណត្តិ​ទី​៤​ ជិត​២​ពាន់​នាក់​ [យោង​តាម​មន្ត្រី​រដ្ឋសភា​ម្នាក់​ដែល​ស្និទ្ធ​នឹង​អគ្គលេខាធិការ​រដ្ឋសភា​ លោក​ ឡេង​ ប៉េងឡុង​ បាន​ឲ្យ​ដឹង​ថា​ បុគ្គលិក​រដ្ឋសភា​មាន​រហូត​ដល់​ទៅ​ ១.៦៨០​នាក់​ ហើយ​ទទួល​ប្រាក់ខែ​ពី​ ៦០​ម៉ឺន​រៀល​ រហូត​ដល់​ ២​លាន​រៀល​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៦៣​ ថ្ងៃ​ សៅរ៍​ ទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • អ្នកគ្រូ​ពេទ្យ​ម្នាក់​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​ ៦​ឆ្នាំ​ ពី​បទ​រំលូត​កូន​ បណ្ដាលឲ្យ​ស្រី​ម្នាក់​ស្លាប់​ [ភ្នំពេញ​]
  • អ្នក​ចោល​ស្បែកជើង​មក​លើ​រូប​ លោក​ ប៊ូស​ បាន​និយាយ​សុំទោស​ជា​សាធារណៈ​ [ទៅកាន់​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​អ៊ីរ៉ាក់​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥៣០​ ថ្ងៃ​ សៅរ៍​ ទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ស្ត្រី​ចំណាស់​មេម៉ាយ​កូន​មួយ​ ត្រូវ​ឃាតក​សម្លាប់​ទំលាក់​អណ្ដូង​ មូលហេតុ​ជម្លោះ​ព្រំ​ដី​ដើម​ឫស្សី​ [ជនសង្ស័យ​ពីរ​នាក់​ដែល​ជា​អ្នកជិតខាង​របស់​ស្ត្រី​រងគ្រោះ​រូប​នោះ​ កំពុង​រត់​គេច​ខ្លួន​ – ខេត្ត​កំពង់ឆ្នាំង​]
  • ប្រេងឆៅ​ថ្លៃ​ ៣៦,២២​$​ ទោះបី​អង្គការ​ OPEC​ កាត់បន្ថយ​ – នៅ​កម្ពុជា​ការ​ចុះ​ថ្លៃ​មិន​តុល្យភាព​ [ក្នុង​មួយ​លីត្រ​តម្លៃ​ប្រហែល​ ៣.២០០​រៀល​ ខណៈ​ដែល​ប្រទេស​ថៃ​ និង​ វៀតណាម​ មួយ​លីត្រ​តម្លៃ​តែ​ជាង​ ២.០០០​រៀល​ប៉ុណ្ណោះ​]
  • វិបត្តិ​នយោបាយ​ថៃ​កំពុង​បន្ត​ – ក្រុម​អាវ​ក្រហម​ [ដែល​គាំទ្រ​ លោក​ថាក់ស៊ីន​ ដែល​ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​] ប្រកាស​ពី​បាតុកម្ម​មុខ​សភា​ ថ្ងៃ​ ២៦​ ធ្នូ​ និង​ មុខ​វាំង​ ថ្ងៃ​ ២៨​ ធ្នូ


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៤៤​ ថ្ងៃ​ សៅរ៍​ ទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • អង្គការ​អន្តរជាតិ​ ថ្កោលទោស​រដ្ឋាភិបាល​ ហ៊ុន​ សែន​ ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ
  • [តំណាងរាស្ត្រ​គណបក្ស​ សម​ រង្ស៊ី​] សុន​ ឆ័យ​ ៖​ គណបក្ស​ សម​ រង្ស៊ី​ ជា​មិត្ត​ភក្តិ​នឹង​នាយករដ្ឋមន្ត្រី​ថៃ​ [អាប់ហ៊ីស៊ីត​ វីចាជីវ៉ា​] ជឿជាក់​ថា​ វិវាទ​ព្រំដែន​ត្រូវ​បាន​ដោះស្រាយ​ឆាប់​ៗ
  • មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ [នៃ​ក្រសួងមហាផ្ទៃ​] ប្រតិកម្ម​នឹង​ការ​រិះគន់​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ [ដោយ​និយាយ​ថា​អាជ្ញាធរ​ខ្មែរ​គ្មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​ក្រុម​មេដឹកនាំ​សហជីព​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៧៣​ ថ្ងៃ​ សៅរ៍​ ទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • រាជរដ្ឋាភិបាល​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ទេសចរណ៍​ [ក្នុង​គោលបំណង​លើក​កម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ ដើម្បី​បង្កើត​ការ​ពេញចិត្ត​ដល់​ទេសចរ​សំដៅ​រក​ទីផ្សារ​ និង​ ជំរុញ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ធានា​ទប់ស្កាត់​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ក្នុង​វិស័យ​ទេសចរណ៍​ និង​ បង្កើត​ផលប្រយោជន៍​ឲ្យ​បាន​ជា​អតិបរមា​ ព្រមទាំង​ធានា​ដល់​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ​]
  • រូប​អប្សរា​ស៊ិចស៊ី​ ៖​ ប្រតិកម្ម​អវិជ្ជមាន​របស់​អ្នកវប្បធម៌​ [បណ្ឌិត​ មីសែល​ ត្រាណេ​ អ្នកឯកទេស​ខាង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ គំនូរ​ទាំងនោះ​ខុសប្លែក​ពី​ចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ និង​ មាន​លក្ខណៈ​ខុស​ពី​វប្បធម៌​របស់​ខ្មែរ​ ហើយ​លោក​បាន​សុំ​ឲ្យ​វិចិត្រករ​ទាំងនោះ​មេត្តា​ផ្លាស់ប្ដូរ​នូវ​របៀប​នៃ​ការ​គូរ​ – ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ លោកស្រី​ អ៊ឹង​ កន្ថាផាវី​ បាន​និយាយ​ថា​ វេបសាយ​ reahu.net​ នោះ​ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​តម្លៃ​របស់​ស្ត្រី​ខ្មែរ​ និង​ ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​]
  • ទីតាំង​ស្លុត​ម៉ាស៊ីន​ក្រៅ​សណ្ឋាគារ​ត្រូវ​បិទ​ ៖​ ១៨​នៅ​ភ្នំពេញ​ ២​នៅ​កំពង់សោម​ និង​ ១​នៅ​កណ្ដាល

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: