តុលាការ​កំពូល​ ដោះលែង​ ប៊ន​ សំណាង​ និង​ សុក​ សំអឿន​ – ថ្ងៃ​ សុក្រ​ ទី​ ២​ មករា​ ២០០៩​

Posted on Friday, 2 January 2009. Filed under: សប្ដាហ៍ទី ៥៣០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣០

ភ្នំពេញ​ ៖​ ជា​សេចក្ដី​សម្រេច​ដ៏​កម្រ​ និង​ ពុំ​គួរឲ្យ​ជឿ​ឡើយ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​ ។​ នោះ​គឺ​ តុលាការ​កំពូល​បាន​សម្រេច​ផ្ដល់​យុត្តិធម៌​ដល់​បុរស​ ប៊ន​ សំណាង​ និង​ សុក​ សំអឿន​ ឲ្យ​ស្ថិតនៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​ ។​ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​បែបនេះ​ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ ក្នុង​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ឃាតកម្ម​លើ​រូប​លោក​ ជា​ វិជ្ជា​ ។

ឆ្លងកាត់​សវនាការ​រយៈពេល​ប្រហែល​ជាង​ ៤​ម៉ោង​ លោក​ចៅក្រម​ ឌិត​ មន្ទីរ​ ប្រធាន​តុលាការ​កំពូល​និង​ជា​ប្រធាន​អង្គ​ជំនុំជម្រះ​ ដែល​មាន​ចៅក្រម​ ៥​រូប​ បាន​ប្រកាស​បង្វិល​សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​ លោក​ ជា​ វិជ្ជា​ ទៅកាន់​តុលាការ​សាលាឧទ្ធរណ៍​ដើម្បី​ស៊ើបអង្កេត​ និង​ ជំនុំជម្រះ​ឡើងវិញ​ ។​ តុលាការ​កំពូល​ក៏​បាន​សម្រេច​ឲ្យ​ជនជាប់ចោទ​ ប៊ន​ សំណាង​ និង​ សុក​ សំអឿន​ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ប៉ុន្តែ​តម្រូវឲ្យ​ជនជាប់ចោទ​ទាំង​២​បង្ហាញ​ខ្លួន​តាម​ការកំណត់​របស់​អាជ្ញាធរ​តុលាការ​ ។

ការ​សម្រេច​យ៉ាង​ដូច្នេះ​ បាន​ត្រូវ​លោក​ចៅក្រម​ ឌិត​ មន្ទីរ​ បញ្ជាក់​ថា​ សំណុំរឿង​ឃាតកម្ម​លើ​អតីត​ប្រធាន​សហជីព​កម្មករ​ កាលពី​ ៥​ឆ្នាំ​មុន​ ជា​បទឧក្រិដ្ឋ​ដែល​តម្រូវឲ្យ​មាន​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ព្រោះ​ថា​សំណុំរឿង​នេះ​មាន​ចន្លោះប្រហោង​មិន​គ្រប់គ្រាន់​ទេ​ ។

បន្ទាប់ពី​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ភ្លាម​ៗ​ បុរស​ជាប់ចោទ​ ប៊ន​ សំណាង​ និង​ សុក​ សំអឿន​ ត្រូវ​បាន​នាំ​ខ្លួន​ទៅកាន់​ពន្ធនាគារ​ PJ​ ដើម្បី​រង់ចាំ​អគ្គព្រះរាជអាជ្ញា​តុលាការ​កំពូល​ ចេញ​ដីកា​ដោះលែង​ ។

យ៉ាងណាក៏ដោយ​ ចំពោះ​ការ​សម្រេច​នេះ​ បាន​ត្រូវ​ក្រុម​គ្រួសារ​ អង្គការ​សង្គម​ស៊ីវិល​ និង​ អង្គទូត​នានា​ដែល​តាមដាន​សំណុំរឿង​ឃាតកម្ម​លើ​ លោក​ ជា​ វិជ្ជា​ សម្ដែង​ការ​សាទរ​ និង​ ចាត់​ទុក​ជា​របត់​ថ្មី​សម្រាប់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ ។

ដោយ​សើច​បិទ​មាត់​មិន​ជិត​ លោកស្រី​ នួន​ គឹមស្រ៊ី​ ម្ដាយ​របស់​ ប៊ន​ សំណាង​ និង​ លោក​ វូន​ ផុន​ ឪពុក​របស់​ សុក​ សំអឿន​ បាន​ថ្លែង​នៅ​ក្រៅ​បន្ទប់​សវនាការ​ដោយ​សម្ដែង​នូវ​ការ​សប្បាយចិត្ត​ស្ទើរតែ​និយាយ​មិន​ចេញ​ ដោយ​ចាត់​ទុក​ថា​ នេះ​ជា​ភាព​យុត្តិធម៌​របស់​តុលាការ​ពិតប្រាកដ​ ។

ចំណែក​ លោក​ រ៉ុង​ ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ ដែល​បាន​តាមដាន​សវនាការ​យ៉ាង​យកចិត្ត​ទុកដាក់​ បាន​មាន​ប្រសាសន៍​សាទរ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល​ ។​ ការ​សម្រេច​នេះ​ជា​ចំណុច​របត់​ថ្មី​សម្រាប់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ។​ មានន័យថា​និទ្ទណ្ឌភាព​នឹង​ត្រូវ​បាន​លុបបំបាត់​នា​ពេល​អនាគត​ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ ។

ដោយឡែក​ស្ថានទូត​អាមេរិក​ក្នុងចំណោម​ស្ថានទូត​ជាច្រើន​ដែល​មាន​តំណាង​ចូលរួម​តាមដាន​សវនាការ​របស់​តុលាការ​កំពូល​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​សាទរ​លើ​សេចក្ដី​សម្រេច​ដោះលែង​បុរស​ជាប់ចោទ​ ប៊ន​ សំណាង​ និង​ សុក​ សំអឿន​ ។

មុន​សវនាការ​នេះ​ប៉ុន្មាន​ថ្ងៃ​ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​កម្ពុជា​ សហព័ន្ធ​សហជីព​អន្តរជាតិ​ អង្គការ​ឃ្លាំមើល​អ្នកការពារ​សិទ្ធិ​មនុស្ស​ អង្គការ​ប្រឆាំង​នឹង​អំពើ​ទារុណកម្ម​ អង្គការ​លើកលែង​ទោស​អន្តរជាតិ​ រួម​នឹង​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​ដែល​ជា​សម្ព័ន្ធ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ចំនួន​ ២១​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជាបន្តបន្ទាប់​ឲ្យ​តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌​ដល់​បុរស​ជាប់ចោទ​ ប៊ន​ សំណាង​ និង​ សុក​ សំអឿន​ ។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជឿជាក់​ថា​ បុរស​ទាំង​២​មិនមែន​ជា​ឃាតក​ក្នុង​អំពើ​ឃាតកម្ម​លើ​រូប​លោក​ ជា​ វិជ្ជា​ ឡើយ​ ។

សម្រាប់​លោក​ ផៃ​ ស៊ីផាន​ រដ្ឋលេខាធិការ​ និង​ ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​បដិសេធ​ថា​ ការ​សម្រេច​របស់​តុលាការ​កំពូល​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​រូប​លោក​ ជា​ វិជ្ជា​ មិន​ទាក់ទង​នឹង​កំណែទម្រង់​យុត្តិធម៌​ប្រព័ន្ធ​តុលាការ​ទេ​ ។​ លោក​បញ្ជាក់​ថា​ ករណី​ហ្នឹង​ក៏​មិនមែន​ជា​ការ​សម្រេច​ទៅ​តាម​ឆន្ទៈ​ ឬ​ តាម​នយោបាយ​ទេ​ ។​ វា​ជា​ការ​សម្រេច​ដែល​គ្មាន​នរណា​ម្នាក់​មាន​អំណាច​សង្កត់សង្កិន​ទេ​ តែ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ ដែល​ត្រូវ​បញ្ចប់​វិមតិ​សង្ស័យ​ស្រប​តាម​ដំណើរ​នៃ​អង្គ​ច្បាប់​ ។

យ៉ាងណាក៏ដោយ​ អ្នកវិភាគ​សំណុំរឿង​ឃាតកម្ម​ លោក​ ជា​ វិជ្ជា​ វិញ​ យល់​ថា​ ការ​សម្រេច​របស់​តុលាការ​កំពូល​ពេលនេះ​ ក៏ដោយសារតែ​ភ្នាក់ងារ​ប៉ូលិស​មួយ​ចំនួន​ដែល​ជា​អ្នក​កសាង​សំណុំរឿង​នេះ​ (ក្រុម​លោក​ ហេង​ ពៅ​) សុទ្ធតែ​ជា​មនុស្ស​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ ហើយ​កំពុង​ជាប់​ពន្ធនាគារ​ ។​ មួយវិញទៀត​ អតីត​មេ​ប៉ូលិស​ដ៏​មាន​ឥទ្ធិពល​ និង​ ត្រូវ​បាន​ លោក​ ហេង​ ពៅ​ អះអាង​ថា​ជាប់ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឃាតកម្ម​ លោក​ ជា​ វិជ្ជា​ ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ ។​ ហេតុនេះ​តុលាការ​កំពូល​ល្មម​ដល់​ពេល​ប្រើប្រាស់​នូវ​ឯករាជ្យ​ភាព​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​បុរស​ជាប់ចោទ​ ប៊ន​ សំណាង​ និង​ សុក​ សំអឿន​ ដែល​បាន​ជាប់​ឃុំឃាំង​ដោយ​គ្មាន​កំហុស​ជិត​ ៥​ឆ្នាំ​ ។

សូម​បញ្ជាក់​ថា​ នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​របស់​តុលាការ​កំពូល​ កាលពី​ថ្ងៃ​ទី​ ៣១​ ខែ​ ធ្នូ​ ទាំង​បុរស​ជាប់ចោទ​ ប៊ន​ សំណាង​ និង​ទាំង​ សុក​ សំអឿន​ សុទ្ធតែ​អះអាង​ថា​ពួកគេ​មិនមែន​ជា​ឃាតក​ក្នុង​អំពើ​បាញ់​សម្លាប់​ លោក​ ជា​ វិជ្ជា​ ទេ​ ។​ ចំណែក​មេធាវី​ការពារ​ជនជាប់ចោទ​ ប៊ន​ សំណាង​ និង​ សុក​ សំអឿន​ ក៏​បាន​លើកឡើង​នូវ​អំណះអំណាង​ដើម្បី​ការពារ​ជនជាប់ចោទ​ទាំងពីរ​ ។​ លោក​មេធាវី​ ហុង​ គឹមសួន​ ការពារ​ សុក​ សំអឿន​ អះអាង​ថា​ បុរស​ជាប់ចោទ​ទាំងពីរ​គ្រាន់តែ​ជា​មនុស្ស​ដែល​ប៉ូលិស​រៀបចំ​ឲ្យ​សម្ដែង​ឆាកល្ខោន​ប៉ុណ្ណោះ​ ។​ លោក​មេធាវី​ ជុំ​ សុវណ្ណាលី​ ដែល​ការពារ​ ប៊ន​ សំណាង​ បាន​អះអាង​ថា​ ការ​សារភាព​របស់​ ប៊ន​ សំណាង​ ដែល​ជា​ការ​ដាក់​បន្ទុក​ក្នុង​សំណុំ​រឿងក្ដី​នេះ​ គ្រាន់​ជា​ការ​រៀបចំ​របស់​ប៉ូលិស​អសមត្ថភាព​ ។​ នោះ​គឺជា​ក្រុម​របស់​ លោក​ ហេង​ ពៅ​ បាន​លួងលោម​ទិញ​ទឹកចិត្ត​លើ​ ប៊ន​ សំណាង​ និង​ ប្រឌិត​ភស្តុតាង​ដើម្បី​ដាក់​កំហុស​លើ​បុរស​ជាប់ចោទ​ទាំងពីរ​ ។

បុរស​ជាប់ចោទ​ ប៊ន​ សំណាង​ និង​ សុក​ សំអឿន​ ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​ ២៨​ ខែ​ មករា​ ឆ្នាំ​ ២០០៤​ និង​ ត្រូវ​តុលាការ​ក្រុងភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​២០​ឆ្នាំ​ ពី​បទ​សម្លាប់​ លោក​ ជា​ វិជ្ជា​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៤​ ៕​ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៨៣​ ថ្ងៃ​ទី​ ១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

ចក្រវាឡ​ ឆ្នាំ​ទី​ ១៧​ លេខ​ ២៨៣៨​ ថ្ងៃ​ សុក្រ​ ទី​ ២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ប៉ូលិស​មាន​អ្នកនាំពាក្យ​ហើយ​ – នាយសេនាធិការ​ [លោក​ឧត្ដមសេនីយ៍ទោ​ គៀត​ ច័ន្ទថារិទ្ធ​] ក្លាយទៅជា​អ្នកនាំពាក្យ


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១០៣​ ថ្ងៃ​ សុក្រ​ – ព្រហស្បតិ៍​ ទី​ ២​ – ៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • អ្នកវិភាគ​សេដ្ឋកិច្ច​ ៖​ ទាល់តែ​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ទើប​តម្លៃ​មុខទំនិញ​អាច​ចុះ ថោក​បាន
  • អាជីវករ​ផ្សារ​អូឡាំពិក​ ផ្ទុះ​ការ​តវ៉ា​ក្រុមហ៊ុន​ ថៃប៊ុនរ៉ុង​ កំណត់​ឲ្យ​បង់ថ្លៃ​តូប​៦​ខែ​ មុន​ចប់​កុងត្រា
  • អ៊ីស្រាអែល​ច្រានចោល​ការ​ស្នើសុំ​ឈប់​បាញ់​គ្នា​របស់​អង្គការ​សហប្រជាជាតិ
  • ជនជាតិ​អ៊ីរ៉ង់​ ១០,០០០​នាក់​ ស្ម័គ្រចិត្ត​ចុះឈ្មោះ​ទៅ​ដាក់​គ្រាប់បែក​អត្តឃាត​នៅ​អ៊ីស្រាអែល


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨៣៥
១៨៣៦ ថ្ងៃ​ ព្រហស្បតិ៍​ – សុក្រ​ ទី​ ១​ – ២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • នៅ​ភ្នំពេញ​មាន​មនុស្ស​ស្លាប់​ ២៦៦​នាក់​ – របួស​ ១.១០៣​នាក់​ ដោយ​គ្រោះថ្នាក់​ចរាចរ​ ក្នុង​ឆ្នាំ​ ២០០៨
  • រូបថត​ដ៏​កម្រ​ដែល​ពិពណ៌នា​ព្រឹត្តិការណ៍​កាលពី​ ៣០​ឆ្នាំ​មុន​ [អំពី​ជ័យជំនះ​លើ​របប​ខ្មែរក្រហម​ នៅ​ថ្ងៃ​ ៧​ មករា​ ១៩៧៩​] គ្រោង​ដាក់​តាំង​ពិព័រណ៍​នៅ​សប្ដាហ៍​ក្រោយ​ [នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​វត្តភ្នំ​]
  • តូច​ចិត្ត​នឹង​វាសនា​ក្រីក្រ​ហើយ​ពិការ​ទៀត​ សំរេច​ចិត្ត​បញ្ចប់​ជីវិត​ដោយ​ដុត​ទាំង​ខ្លួន​ដុត​ទាំង​ផ្ទះ​ [ខេត្ត​បន្ទាយមានជ័យ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣១៧​ ថ្ងៃ​ សុក្រ​ ទី​ ២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ថ្ងៃ​៥​ មករា​ ខាងមុខ​នេះ​ យូមិនរ៉ាយវ៉េច​ [Human Rights Watch] នឹង​ចេញផ្សាយ​សៀវភៅ​ភស្តុតាង​យួន​ជិះជាន់​សង្ឃ​ និង​ រាស្ត្រ​ខ្មែរ​ក្រោម


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៧៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​ [ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​] អំពាវនាវ​ឲ្យ​សមាជិក​រាជវង្ស​ឈប់​ធ្វើ​នយោបាយ
  • មនុស្ស​ស្លាប់​ដោយ​ជំងឺ​គ្រុនឈាម​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​ [ពី​ ៤០៧​នាក់​ ក្នុង​ឆ្នាំ​ ២០០៧​ មក​នៅ​ត្រឹម​ ៦៥​នាក់​ ក្នុង​ឆ្នាំ​ ២០០៨​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥៤០
៦៥៤១ ថ្ងៃ​ សុក្រ​ ទី​ ២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ការ​ត្រួតពិនិត្យ​ថ្ងៃ​បើកឆាក​អនុវត្ត​ច្បាប់​ចរាចរណ៍​ ក្រុងភ្នំពេញ​ប្រមាណ​៨៥​%​ ពាក់​មួក​សុវត្ថិភាព​ថ្ងៃ​ដំបូង
  • រាជាយស្ម័យយាន​កម្ពុជា​ បូកសរុប​ការងារ​ ឆ្នាំ​ ២០០៨​ និង​ ទិសដៅ​ ឆ្នាំ​ ២០០៩​ [ផ្នែក​អាជីវកម្ម​ដឹក​ជញ្ជូន​សម្រាប់​ឆ្នាំ​២០០៨​ ដឹក​ទំនិញ​បាន​ ២៣៣.៨៥៤​ តោន​ និង​ អ្នក​ដំណើរ​ ៤.៩២៤​នាក់​ ខណៈ​ឆ្នាំ​ ២០០៧​ ដឹក​ទំនិញ​បាន​ ៣១៥.៣៦៧​ តោន​ និង​ អ្នក​ដំណើរ​ ១០.៦២៣​នាក់​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៥៥​ ថ្ងៃ​ សុក្រ​ ទី​ ២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • លី​ យ៉ុងផាត់​ ផ្គើន​ជាមួយ​សារាចរ​របស់​ ហ៊ុន​ សែន​ នៅ​បន្ត​ឲ្យ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ
៤៧៨៣​-៤៧៨៤​ ថ្ងៃ​ ព្រហស្បតិ៍​ – សុក្រ​ ទី​ ១​ – ២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • តុលាការ​កំពូល​ ដោះលែង​ ប៊ន​ សំណាង​ និង​ សុក​ សំអឿន
  • ពិភព​ពុទ្ធសាសនា​សុំ​ឲ្យ​ “ទី​ដំរី​យំ​” សុំទោស​ជា​សាធារណៈ​ និង​ បញ្ឈប់​ផ្សាយ​ [ព្រោះ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ពុទ្ធបរិស័ទ​ជា​ទស្សនិកជន​ និង​ ពី​សំណាក់​សហគមន៍​ព្រះសង្ឃ​ទូទាំង​ប្រទេស​ទាក់ទិន​នឹង​ការ​សំដែង​ដែលនាំ​​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​ព្រះ​ពុទ្ធសាសនា​]
  • ឆ្នាំ​ ២០០៨​ ៖​ រដ្ឋាភិបាល​ខ្ចី​លុយ​គេ​អស់​ ២៧៩,៥​លាន​ដុល្លារ​ [និង​បាន​ទទួល​ជំនួយ​ឥត​សំណង​ចំនួន​ ១០៩,៣​លាន​ដុល្លារ​អាមេរិក​ ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ និង​ ពី​រដ្ឋាភិបាល​បរទេស​ – នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​]
  • សម្ដេច​ឪ​ ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ប៉េកាំង​ ដើម្បី​បញ្ចូល​ឈាម​ [ដោយសារតែ​ជំងឺ​មហារីក​ឈាម​របស់​ទ្រង់​ដែល​ទើបតែ​រក​ឃើញ​នៅ​ពេល​ថ្មី​ៗ​នេះ​]
  • អាមេរិក​បណ្ដុះបណ្ដាល​មន្ត្រី​កម្ពុជា​ស្ដីពី​ការគ្រប់គ្រង​ធនធាន​ប្រេង
  • កម្ពុជា​ចូលរួម​មរណទុក្ខ​នៃ​ព្រះ​សព​អតីត​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ [ទូអានគូ​ ហ្សាអាហ្វា​ អ៊ីបនី​ អាល់ម៉ារហ៊ុម​ ទូអានគូ​ អាប់ឌុលរ៉ាម៉ាន់​ – នៅ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​]
  • បុត្រី​ច្បង​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ [ហ៊ុន​ ម៉ាណា​] ចូល​រោងការ​ [ជាមួយ​ លោក​ ឌី​ វិជ្ជា​ ដែល​ជា​កូន​ប្រុស​របស់​អតីត​​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ ហុក​ ឡងឌី​ ដែល​បាន​ស្លាប់​ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ ]
  • អគ្គិភ័យ​នៅ​ក្លឹប​រាត្រី​បាងកក​ សម្លាប់​មនុស្ស​ ៦០​នាក់​ [រួម​ទាំង​ជនបរទេស​] ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ [ដោយសារតែ​ការ​ដុត​កាំជ្រួច​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: