រដ្ឋាភិបាល​កាត់បន្ថយ​ការ​ជ្រើសរើស​មន្ត្រីរាជការ​ ដោយសារតែ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ – ថ្ងៃ​ ចន្ទ​ ទី​ ៥​ មករា​ ២០០៩​

Posted on Monday, 5 January 2009. Filed under: សប្ដាហ៍ទី ៥៣១ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣១

ប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់បន្ថយ​ការ​ជ្រើសរើស​មន្ត្រីរាជការ​ថ្មី​ ពី​ចំនួន​ ៩​ពាន់​នាក់​ មក​ប្រហែល​ ៨​ពាន់​នាក់​ សម្រាប់​បំរើការ​តាម​ក្រសួង​ និង​ មន្ទីរ​នានា​ នៅ​ក្នុង​ឆ្នាំ​ ២០០៩​ នេះ​ ។​ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋបាល​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា​ ការ​សម្របសម្រួល​តម្រូវការ​បុគ្គលិក​ចូល​ថ្មី​ ចំនួន​ ១.០០០​នាក់​ បែបនេះ​ អាច​ជួយ​ការពារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចៀស​ផុត​ពី​ការ​ប្រឈម​ទៅ​នឹង​វិបត្តិ​ថវិកា​ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ ហ៊ុន​ សែន​ ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ទៅ​តាម​ការ​ស្នើសុំ​ ។

លើស​នេះ​ទៅទៀត​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​កំណែទម្រង់​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​លើកឡើង​ទៀត​ថា​ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​ទៅលើ​តម្រូវការ​បុគ្គលិក​ចូល​ថ្មី​ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​ការ​ចំណាយ​នឹង​កើន​ឡើង​ខ្ពស់​ ស្រប​ពេល​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​ត្រូវ​តម្លើង​ប្រមាណ​ ២០​ភាគរយ​ ជា​រៀងរាល់​ឆ្នាំ​ ។​ ស្រប​នឹង​ការ​លើកឡើង​ដូច​ខាងលើ​នេះ​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ នៃ​ក្រសួងហិរញ្ញវត្ថុ​ បាន​និយាយ​ថា​ ដោយសារតែ​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ​ ហេតុនេះ​ក្រសួងសេដ្ឋកិច្ច​ត្រូវ​សន្សំសំចៃ​រាល់​ការ​ចំណាយ​ទៅលើ​ប្រតិបត្តិការ​ផ្សេង​ៗ​ ។

សូម​បញ្ជាក់​ថា​ ជា​រៀងរាល់​ឆ្នាំ​ មាន​សិស្ស​ និស្សិត​រាប់​ម៉ឺន​នាក់​ បាន​ដាក់​ពាក្យ​ប្រឡង​ចូល​បំរើការ​ក្នុង​ស្ថាប័ន​រដ្ឋ​ ប៉ុន្តែ​ក្នុង​មួយ​ឆ្នាំ​ៗ​រដ្ឋាភិបាល​អាច​ផ្ដល់​ការងារ​ឲ្យ​សិស្ស​ និស្សិត​ ដែល​ទើបតែ​បញ្ចប់​ការសិក្សា​ច្រើន​បំផុត​ បាន​ត្រឹមតែ​ ៨​ពាន់​នាក់​ប៉ុណ្ណោះ​ ។​ នៅ​ក្នុង​នោះ​ ក្រសួង​អប់រំ​បាន​ស្រូប​យក​និស្សិត​ ៥​ពាន់​នាក់​ បំពេញ​មុខងារ​ជា​គ្រូបង្រៀន​ ហើយ​ជា​មធ្យម​បុគ្គលិក​ដែល​ចូល​បំរើ​ការងារ​ថ្មី​ បាន​ទទួល​ប្រាក់បៀវត្សរ៍​ប្រមាណ​ ២៥​ម៉ឺន​រៀល​ ក្នុង​មួយ​ខែ​ ។​ តាម​តួលេខ​ពី​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​ ២០០៨​ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​អស់​ ៨៥​លាន​ដុល្លារ​ ទៅលើ​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​សរុប​ជាង​ ២​សែន​នាក់​ ក្នុងចំណោម​ថវិកា​ជាតិ​ចំណាយ​ប្រចាំ​ឆ្នាំ​ ប្រមាណ​ ១.៥០០​លាន​ដុល្លារ​ ។

នៅ​ក្នុង​ឆ្នាំ​ ២០០៩​ នេះ​ រដ្ឋាភិបាល​កញ្ចប់​អាណត្តិ​ទី​៤​ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​ គ្រោង​ចំណាយ​ ១.៨០០​លាន​ដុល្លារ​ ប៉ុន្តែ​គំរោង​ចំណាយ​នោះ​ត្រូវ​រឹតត្បិត​ទៅលើ​ការ​ចំណាយ​ចរន្ត​ ក្នុង​នោះ​រួមមាន​ការ​ចំណាយ​លើ​ប្រតិបត្តិការ​ការិយាល័យ​ និង​ ប្រាក់បៀវត្សរ៍​ ។​ អ្នក​ជំនាញ​សេដ្ឋកិច្ច​មួយ​រូប​បាន​យល់ស្រប​ចំពោះ​វិធានការ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ ក៏ប៉ុន្តែ​ការ​បន្ថែម​ចំនួន​បុគ្គលិក​រាជការ​ ការ​បន្ថយ​តម្រូវការ​បុគ្គលិក​រាជការ​ ស្រប​ពេល​ដែល​ទីផ្សារ​ការងារ​ក្នុង​ផ្នែក​ឯកជន​ក៏​មាន​ការ​ថយ​ចុះ​ដែរ​នោះ​ គឺ​ស្ថានភាព​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ​ជាមិនខាន​ ។​ មានន័យថា​ ចំនួន​អ្នក​គ្មាន​ការងារ​ធ្វើ​អាច​កើន​ឡើង​យ៉ាង​ច្រើន​ នៅ​ក្នុង​ឆ្នាំ​ ២០០៩​ ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ​នៅ​ត្រឹមតែ​ជាង​ ៤​ភាគរយ​ ។

នៅ​ក្នុង​របាយការណ៍​ចុងក្រោយ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ស្ដីពី​ការងារ​របស់​យុវជន​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ថា​ មាន​យុវជន​ពេញ​កម្លាំង​ការងារ​ចាប់ពី​អាយុ​ ១៥​ឆ្នាំ​ ទៅដល់​ ២៤​ឆ្នាំ​ ប្រហែលជា​ ២៧៥.០០០​នាក់​ ចេញ​ស្វែងរក​ការងារ​ជា​រៀងរាល់​ឆ្នាំ​ ដែល​បាន​ក្លាយទៅជា​ក្ដី​កង្វល់​មួយ​យ៉ាង​ធំ​សម្រាប់​កម្ពុជា​ ។​ ចំនួន​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​ការ​កើន​ឡើង​ថែមទៀត​ ប្រសិនបើ​ទីផ្សារ​ការងារ​នៅ​មិន​ទាន់​ទូលំទូលាយ​នៅឡើយ​ ។​ ទន្ទឹម​នឹង​នោះ​ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ ក៏​បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ផង​ដែរ​ចំពោះ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អត់​ការងារ​ធ្វើ​ គ្មាន​ប្រាក់​ចំណូល​សម្រាប់​ចិញ្ចឹម​ជីវិត​ ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​ ហ៊ុន​ សែន​ មិន​គួរ​កាត់បន្ថយ​តម្រូវការ​បុគ្គលិក​រាជការ​សម្រាប់​ឆ្នាំ​ ២០០៩​ ដោយ​យក​លេស​ថា​ មកពី​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នោះ​ទេ​ ។​ ផ្ទុយទៅវិញ​ រដ្ឋាភិបាល​ត្រូវតែ​គិតគូរ​លុបបំបាត់​អំពើ​ពុករលួយ​ ការិយាធិបតេយ្យ​ក្នុង​ស្ថាប័ន​រដ្ឋ​សំខាន់​ៗ​ ដើម្បី​ប្រមូល​ប្រាក់​ដែល​ត្រូវ​បាត់បង់​ដោយសារ​អំពើ​ពុករលួយ​នោះ​សម្រាប់​ជា​បៀវត្សរ៍​ដល់​បុគ្គលិក​រាជការ​ថ្មី​ដែល​ធ្វើការ​បំរើ​ប្រយោជន៍​ជាតិ​ ។​ ទន្ទឹម​នឹង​នេះ​ រដ្ឋាភិបាល​កញ្ចប់​អាណត្តិ​ទី​៤​ ក៏​ត្រូវ​គិតគូរ​ធ្វើឲ្យ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ចេញ​រួច​ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ​ ដើម្បី​កុំឲ្យ​មួយ​ផ្នែក​ធំ​នៃ​ជំនួយ​អន្តរជាតិ​ត្រូវ​បាត់បង់​ដោយសារ​អំពើ​ពុករលួយ​តទៅទៀត​ ។

កន្លងមក​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​ ធ្លាប់​បាន​រិះគន់​ទៅលើ​អំពើ​ពុករលួយ​ ការិយាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​សំខាន់​ៗ​មួយ​ចំនួន​ ដែល​ធ្វើឲ្យ​បាត់បង់​ថវិកា​ជាតិ​ជាច្រើន​រយ​លាន​ដុល្លារ​ ក៏ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មិនព្រម​គិតគូរ​ចាត់វិធានការ​លុបបំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​សំខាន់​ៗ​ទាំងនោះ​ទេ​ ។​ ស្ថាប័ន​រដ្ឋ​សំខាន់​ៗ​ដែល​ញាំញី​ដោយ​អំពើ​ពុករលួយ​យ៉ាង​ពេញ​បន្ទុក​ដែល​ធ្លាប់​ទទួលរង​នូវ​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា​នោះ​ រួមមាន​ ទីស្ដីការគណៈរដ្ឋមន្ត្រី​ ដែល​គ្រប់គ្រង​ដោយ​ សុខ​ អាន​ ,ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ដែល​គ្រប់គ្រង​ដោយ​ គាត​ ឈន់​ ,ក្រសួងពាណិជ្ជកម្ម​ ដែល​គ្រប់គ្រង​ដោយ​ ចម​ ប្រសិទ្ធ​ ដន្លង​ សុខ​ អាន​ ,នាយកដ្ឋាន​គយ​ និង​ រដ្ឋាករ​ ដែល​គ្រប់គ្រង​ដោយ​ ប៉ែន​ ស៊ីម៉ន​ ,ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ,នាយកដ្ឋាន​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ ព្រមទាំង​ប្រព័ន្ធ​តុលាការ​ជាដើម​ ។

ក្រុម​អ្នកសង្កេតការណ៍​បាន​លើក​ឡើង​ថា​ សព្វថ្ងៃ​នេះ​អំពើ​ពុករលួយ​ ការិយាធិបតេយ្យ​នៅ​ក្នុង​ក្រសួងពាណិជ្ជកម្ម​ គឺ​មិន​ចាញ់​អំពើ​ពុករលួយ​ការិយាធិបតេយ្យ​នៅ​ឯ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ទេ​ ។​ ហេតុនេះ​ហើយ​ទើប​ថ្មី​ៗ​នេះ​មាន​លេចឮ​រឿង​អាស្រូវ​នៃ​អំពើ​ពុករលួយ​នៅ​ក្នុង​ក្រសួងពាណិជ្ជកម្ម​ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​អគ្គនាយកដ្ឋាន​បុរស​ ម៉ក់​ ពេជ្ជរិទ្ធ​ ។​ ការ​បង្កើត​អគ្គនាយកដ្ឋាន​ថ្មី​នេះ​ បាន​ធ្វើឲ្យ​មាន​ការ​ប្រជែង​អំណាច​គ្នា​យ៉ាង​ខ្លាំង​ រវាង​ ម៉ក់​ ពេជ្ជរិទ្ធ​ ជាមួយ​កូនចុង​របស់​ ចម​ ប្រសិទ្ធ​ ឈ្មោះ​ ចម​ បូរិទ្ធ​ ។​ ការ​ប្រជែង​អំណាច​រវាង​អ្នក​ទាំង​២​នេះ​ ត្រូវ​បាន​មន្ត្រីរាជការ​ក្នុង​ក្រសួងពាណិជ្ជកម្ម​ជាច្រើន​នាក់​ បង្ហើប​ឲ្យ​ដឹង​ថា​ អាច​ផ្ទុះ​ជា​ភ្នំភ្លើង​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ចៀស​មិន​ផុត​ឡើយ​ ។

មន្ត្រី​ក្នុង​ក្រសួងពាណិជ្ជកម្ម​ជាច្រើន​នាក់​ បាន​ឲ្យ​ដឹង​ថា​ ប្រសិនបើ​គេ​អាច​លុបបំបាត់​អំពើ​ពុករលួយ​ក្នុង​ក្រសួងពាណិជ្ជកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ គឺ​ប្រាក់បៀវត្សរ៍​សម្រាប់​មន្ត្រីរាជការ​ថ្មី​ត្រឹម​ ៩​ពាន់​នាក់​ មិនមែន​ជា​បញ្ហា​ទេ​ ។​ ដូច្នេះ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​ ត្រូវ​ចាត់វិធានការ​លុបបំបាត់​អំពើ​ពុករលួយ​ក្នុង​ក្រសួងពាណិជ្ជកម្ម​ជាបន្ទាន់​ ដើម្បី​ប្រមូល​ថវិកា​សម្រាប់​បើក​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ថ្មី​ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​បំរើ​ជាតិ​ ។​ រដ្ឋាភិបាល​ ហ៊ុន​ សែន​ មិន​ត្រូវ​លើក​យក​ហេតុផល​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​មក​ធ្វើជា​ប្រធានបទ​នៃ​ការកាត់បន្ថយ​ចំនួន​មន្ត្រីរាជការ​ថ្មី​ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​ឆ្នាំ​ ២០០៩​ នោះ​ឡើយ​ ។

ក្រុម​អ្នកសង្កេតការណ៍​បាន​លើក​ឡើង​ទៀត​ថា​ វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ ហាក់​ដូចជា​គ្មាន​ពាក់ព័ន្ធ​អ្វី​ទៅ​នឹង​ការ​ជ្រើសរើស​មន្ត្រីរាជការ​ថ្មី​ត្រឹមតែ​ ៩​ពាន់​នាក់​នោះ​ទេ​ ។​ រឿង​នេះ​រដ្ឋាភិបាល​ ហ៊ុន​ សែន​ គួរតែ​ពិចារណា​ឡើងវិញ​ ដើម្បី​ចៀសវាង​នូវ​សេចក្ដី​អាម៉ាស់​ ព្រោះអី​នៅ​ឆ្នាំ​ ២០០៩​ នេះ​ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​រហូត​ដល់ទៅ​ ១.៨០០​លាន​ដុល្លារ​ ហើយ​ថែមទាំង​ទទួល​បាន​ប្រាក់​ជំនួយ​ជិត​ ១.០០០​លាន​ដុល្លារ​ទៀត​ យក​មក​ទ្រទ្រង់​ដង្ហើម​របស់​ខ្លួន​ ៕​ កាសែត​មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៥៧​ ថ្ងៃ​ទី​ ៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៣៨​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ៤​ – ៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • អ្នកកាសែត​ម្នាក់​ [របស់​កាសែត​ឆន្ទៈ​កូន​ខ្មែរ ] ថត​រូប​អ្នក​លក់​បង្អែម​លេង​សោះ​ សមត្ថកិច្ច​ចាប់​កៀក​ដូច​ចោរប្លន់​ [ដោយ​ចាប់​គាត់​ដាក់​ឡាន​ប៉ូលិស​ តែ​អាជ្ញាធរ​បាន​និយាយ​ថា​ ពួកគេ​គ្រាន់តែ​អញ្ជើញ​គាត់​មក​ណែនាំ​ពី​អ្វី​ដែល​គាត់​បាន​ធ្វើ​ប៉ុណ្ណោះ​ – ខេត្ត​សៀមរាប​]
  • ប៊ូស​ ៖​ ការវាយប្រហារ​ [ដោយ​រ៉ុក្កែត​] របស់​ក្រុម​ហាម៉ាស់​ទៅលើ​អ៊ីស្រាអែល​ គឺជា​ “អំពើ​ភេរវកម្ម​មួយ​”
  • ពួក​មូស្លឹម​ជុំវិញ​ពិភពលោក​ ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​វាយលុក​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣១៩​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ៤​ – ៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • [ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​] កឹម​ សុខា​ ៖​ ការរារាំង​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស​មិន​ឲ្យ​ឡើង​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ [ដើម្បី​ចែកចាយ​អំណោយ​] គឺជា​ការរើសអើង​ និង​ បក្ខពួក​និយម​ហួសហេតុ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៧៥​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ៤​ – ៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ព្រះរាជ​សុខភាព​អតីត​ព្រះមហាក្សត្រ​ ធូរស្បើយ​ជាង​មុន
  • ស្រូវ​ប្រាំង​ប្រជាជន​ពលរដ្ឋ​ពីរ​ឃុំ​ [គឺ​ឃុំ​អំពៅ​ព្រៃ​ និង​ ឃុំ​កណ្ដោច​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ចំនួន​ ២០០​ហិកតារ​] ត្រូវ​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ បំផ្លាញ
  • ការ​បើក​ឲ្យ​មាន​ការនាំចូល​ជ្រូក​ពី​ថៃ​ច្រើន​ហួសហេតុ​ បាន​សម្លាប់​ដង្ហើម​សេដ្ឋកិច្ច​របស់​កសិករ​ខ្មែរ
  • ចិន​ និង​ វៀតណាម​ បាន​បញ្ចប់​ជម្លោះ​តាម​ព្រំដែន​ហើយ


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៤៣​ ថ្ងៃ​ ចន្ទ​ ទី​ ៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ពី​ករណី​បង្កៃ​គ្រាប់​ផ្ទុះ​ – នេះ​ជា​ភេរវកម្ម​មួយ​ប្រឆាំង​ទិវា​ជ័យជំនះ​ ៧​ មករា​ [ដើម្បី​កំញើញ​ស្មារតី​ប្រជាជន​កុំឲ្យ​ចូលរួម​ក្នុង​ទិវា​បុណ្យជាតិ​ ៧​ មករា​ – នេះ​ជា​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ លោក​ ខៀវ​ កាញារីទ្ធ​]
  • លោកតា​ អាយុ​ ៦៨​ឆ្នាំ​ ស្រវឹង​ឡូឡា​ យាយ​វាយ​មួយ​ដង​ចបកាប់​ចំ​កណ្ដាល​ក្បាល​ក្សិណក្ស័យ​ [ខេត្ត​ស្វាយរៀង​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៥៧​ ថ្ងៃ​ ចន្ទ​ ទី​ ៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • រដ្ឋាភិបាល​កាត់បន្ថយ​ការ​ជ្រើសរើស​មន្ត្រីរាជការ​ ដោយសារតែ​សេដ្ឋកិច្ច​ធ្លាក់​ចុះ
  • [អតីត​សមាជិក​មជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ អតីត​ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ហាណូយ​ និង​ ជា​អតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សម័យ​រដ្ឋ​កម្ពុជា​ ហើយ​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ សម​ រង្ស៊ី​] គង់​ គាំ​ ៖​ ២​ធ្នូ​ មាន​ទ័ព​យួន​ត្រួតត្រា​ និង​ ៧​មករា​ មាន​បញ្ជាការ​ពី​ក្រុង​ហាណូយ​ ពី​អំណាច​យួន​ផ្ទាល់​នៅ​ទូទាំង​កម្ពុជា​លើ​គ្រប់​ផ្នែក​ និង​ គ្រាប់​ថ្នាក់


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៨៦​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ៤​ – ៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • គណបក្ស​កាន់​អំណាច​ [គណបក្ស​ប្រជាជន​កម្ពុជា​] រំលឹក​ខួប​ ៣០​ឆ្នាំ​ នៃ​ថ្ងៃ​ ៧​ មករា​ ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​ ដោយ​ផ្ដោត​លើ​បញ្ហា​ការពារ​ព្រំដែន​ [ដោយ​មាន​មនុស្ស​ចូលរួម​ចំនួន​ ៨០.០០០​នាក់​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​]
  • រដ្ឋមន្ត្រី​ [រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណការ​ និង​ ដឹកជញ្ជូន​ លោក​ ត្រាំ​ អ៊ីវតឹក​] ៖​ អាណត្តិ​ទី​៤​ ធ្វើ​ផ្លូវ​ពី​ភ្នំពេញ​ភ្ជាប់​ទៅ​ខេត្ត​ឲ្យ​បាន​ទាំងអស់
  • គ្រូទាយ​ ៖​ រដ្ឋាភិបាល​សៀម​ថ្មី​រស់​មិន​យូរ​ទេ​ ហើយ​ការ​បង្ហូរ​ឈាម​នឹង​កើតមាន​ទៀត​ – អគ្គលេខាធិការ​អាស៊ាន​ [លោក​ ស៊ូរិន​ ពិតស៊ូវ៉ាន់​] គាំទ្រ​ថៃ​ក្នុង​ការ​ទទួល​ធ្វើ​ជំនួប​កំពូល​អាស៊ាន


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៦៩​ ថ្ងៃ​ អាទិត្យ​-ចន្ទ​ ទី​ ៤​ – ៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សាលាក្រុង​គ្មាន​ផែនការ​ពិន័យ​ក្រុមហ៊ុន​ ដេវិត​ ខនស្ត្រាក់សិន​ របស់​ឧកញ៉ា​ ឃី​ ពៅ​ ដែល​ធ្វើ​ផ្លូវ​គ្មាន​គុណភាព​ខូច​ខ្ទេចខ្ទី​នោះ​ទេ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: