ក្រសួងព័ត៌មាន​មាន​បំណង​ធ្វើ​និយតកម្ម​លើ​ការ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៨​ មករា​ ២០០៩​

Posted on Thursday, 8 January 2009. Filed under: សប្ដាហ៍ទី ៥៣១ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣១

ចាប់​តាំងពី​ការ​មកដល់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​ នា​ឆ្នាំ​ ១៩៩៧​ មក​ (ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​មាន​ផ្លូវការ​នូវ​បណ្ដាញ​អ៊ីនធឺណិត​ដែល​ភ្ជាប់​ ២៤​ម៉ោង​ ជា​លើកដំបូង​) ការ​ទំនាក់ទំនង​ និង​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​របៀប​នេះ​ កាន់តែ​មាន​ប្រជាប្រិយភាព​ឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ​ ទូរទស្សន៍​ខ្សែកាប​ និង​ ប្រព័ន្ធ​ផ្កាយរណប​ ក៏​មាន​សន្ទុះ​កើន​ឡើង​ដែរ​ ។​ ការ​រីកចម្រើន​ជាង​មួយ​ទសវត្ស​មកនេះ​បាន​ធ្វើឲ្យ​ក្រសួងព័ត៌មាន​ចាប់ផ្ដើម​ខ្វាយខ្វល់​ពី​ផល​ប៉ះពាល់​ជា​យថាហេតុ​ បង្កឡើង​ដោយ​បច្ចេកវិទ្យា​ថ្មី​ៗ​ទាំងនេះ​ទៅលើ​សង្គម​ខ្មែរ​ ។

ដូច្នេះ​ក្រសួង​មាន​បំណង​ដាក់​ “សេវាកម្ម​ផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​” ឲ្យ​ស្ថិតនៅ​ក្នុង​ការគ្រប់គ្រង​របស់​ច្បាប់​មួយ​ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបរៀង​ ។​ ក្រសួងព័ត៌មាន​បាន​អះអាង​ថា​ សារព័ត៌មាន​អេឡិចត្រូនិក​ (ដូចជា​កាសែត​ “Kaset” ជាដើម​) នឹង​មិន​ពាក់ព័ន្ធ​វិធាន​ច្បាប់​ថ្មី​នេះ​ទេ​ ដោយ​ហេតុ​ថា​គោលបំណង​សំខាន់​របស់​ច្បាប់​នេះ​គឺ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ទិន្នន័យ​ផ្នែក​សោតទស្សន៍​ ល្បែង​ហ្គែម​ នាទី​កម្សាន្ត​ និង​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​ ដើម្បី​ធានា​ឲ្យ​មាន​ការ​គោរព​សីលធម៌​ ។

ច្បាប់​ដែល​ឆ្លើយតប​នឹង​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ លោក​ នូវ​ សុវត្ថិរ៉ូ​ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ទទួល​បន្ទុក​រៀបរៀង​សេចក្ដីព្រាងច្បាប់​ខាងលើ​ បាន​ពន្យល់​ថា​ ដោយសារ​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ថ្មី​ៗ​ ក្រសួងព័ត៌មាន​មើល​ឃើញ​ថា​ ទំហំ​ទំនួលខុសត្រូវ​របស់​ខ្លួន​មាន​ការ​កើន​ឡើង​គួរឲ្យ​កត់សម្គាល់​អំឡុង​ពេល​ជាច្រើន​ឆ្នាំ​មកនេះ​ ។​ បន្ថែម​ពីលើ​ការគ្រប់គ្រង​ផ្នែក​សោតទស្សន៍​ចាស់​ជា​ប្រភេទ​ខ្សែអាត់​ ពោល​គឺ​ការគ្រប់គ្រង​លើ​ស្ថានីយ​វិទ្យុ​ចំនួន​ ២៥​ និង​ ទូរទស្សន៍​ ៧​ប៉ុស្តិ៍​ ដែល​ធ្វើការ​ចាក់​ផ្សាយ​នៅ​ទីក្រុង​ភ្នំពេញ​ និង​ នៅ​តាម​ខេត្ត​ ទំហំ​ការងារ​របស់​ក្រសួងព័ត៌មាន​បាន​រីក​ធំ​ឡើង​ឈាន​ទៅដល់​ការគ្រប់គ្រង​វិទ្យុ​ និង​ ទូរទស្សន៍​ ដែល​ធ្វើការ​ចាក់​ផ្សាយ​តាម​ប្រព័ន្ធ​ផ្កាយរណប​ បន្ទាប់មក​តាម​អ៊ីនធឺណិត​ថែមទៀត​ ។​ នៅ​ក្នុង​សេចក្ដីព្រាងច្បាប់​នេះ​ និង​ មាន​ ១២​ជំពូក​ និង​ ៦៧​មាត្រា​ ។

លោក​ នូវ​ សុវត្ថិរ៉ូ​ អះអាង​ថា​ វិទ្យុ​ និង​ ទូរទស្សន៍​ មាន​ឥទ្ធិពល​លើ​អ្នកស្ដាប់​ និង​ អ្នកទស្សនា​ ។​ ដូច្នេះ​ច្បាប់​នេះ​មាន​គោលបំណង​គ្រប់គ្រង​រាល់​សកម្មភាព​នៃ​ការ​ផ្សព្វផ្សាយ​ទាំងអស់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក៏ដូចជា​ការ​ចាក់​ផ្សាយ​នូវ​ការសំដែង​ជា​ទស្សនីយភាព​ជា​សាធារណៈ​ដែរ​ ។

ដូច្នេះ​ច្បាប់​ថ្មី​នេះ​នឹង​ពាក់ព័ន្ធ​លើ​ការ​ផ្សព្វផ្សាយ​ផ្នែក​សោតទស្សន៍​តាម​អ៊ីនធឺណិត​ និង​ តាម​ទូរស័ព្ទ​ដៃ​ផង​ដែរ​ ។​ ប៉ុន្មាន​ឆ្នាំ​មកនេះ​ទូរស័ព្ទ​ដៃ​ត្រូវ​បាន​ប្រើប្រាស់​ជាទូទៅ​ ហើយ​បច្ចុប្បន្ន​គេ​អាច​បើក​ស្ដាប់​វិទ្យុ​ មើល​ទូរទស្សន៍​ និង​ បញ្ជូន​អត្ថបទ​សំលេង​ និង​ រូបភាព​តាម​ទូរស័ព្ទ​ដៃ​ទៀង​ផង​ ។

ដោយសារតែ​ទំនួលខុសត្រូវ​របស់​ក្រសួង​មាន​វិសាលភាព​ធំ​ជាង​មុន​ លោក​រដ្ឋលេខាធិការ​អះអាង​ថា​ ក្រសួងព័ត៌មាន​នឹង​មិន​មាន​បំណង​អ្វី​ផ្សេង​ក្រៅពី​ការ​ការពារ​ឲ្យ​មាន​ការ​គោរព​ទំនៀមទំលាប់​ និង​ សីលធម៌​នោះ​ទេ​ ។​ លោក​បាន​បន្ត​ផ្ដល់​អំណះអំណាង​ថា​ ឧទាហរណ៍​ ប្រសិនបើ​យើង​ដឹង​ថា​ហ្គែម​តាម​អ៊ីនធឺណិត​មួយ​ចំនួន​មាន​ឥទ្ធិពល​មិន​ល្អ​មក​លើ​កុមារ​ យុវវ័យ​ រឺ​ សង្គម​ខ្មែរ​ទាំងមូល​ ក្រសួងព័ត៌មាន​នឹង​ផ្ដល់​ការព្រមាន​ដល់​អាជ្ញាប័ណ្ណ​តែម្ដង​ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ។

យើង​ក៏​ត្រួតពិនិត្យ​គុណភាព​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផង​ដែរ​ ធ្វើ​យ៉ាងណា​មិន​ឲ្យ​មាន​ការ​ផ្សាយ​បំផ្លើស​គុណភាព​ផលិតផល​ ។​ សេចក្ដីព្រាងច្បាប់​នេះ​នឹង​ផ្ដល់​នូវ​ក្រប​ខណ្ឌ​ច្បាប់​មួយ​ ទាំង​សំរាប់​អ្នក​កែសំរួល​ខ្លឹមសារ​ឯកសារ​សោតទស្សន៍​អេឡិចត្រូនិក​ ទាំង​សំរាប់​ក្រុមហ៊ុន​បុគ្គល​ជា​អ្នកផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ដែល​មាន​ទំនួលខុសត្រូវ​សំខាន់​លើ​ផ្នែក​បច្ចេកទេស​ ។

ដូច្នេះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត​ទាំងអស់​ដែល​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ប្រៃសណីយ៍​មុន​នឹង​បើក​សេវាកម្ម​របស់​ខ្លួន​នោះ​ ត្រូវ​ស្នើសុំ​អាជ្ញាប័ណ្ណ​ទី​ពីរ​ពី​ក្រសួងព័ត៌មាន​ថែមទៀត​ ប្រសិនបើ​ច្បាប់​ត្រូវ​បាន​អនុម័ត​ ហេតុ​ថា​ ក្រុមហ៊ុន​ទាំងនេះ​ជា​អ្នក​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អ៊ីនធឺណិត​តភ្ជាប់​បណ្ដាញ​ និង​ ចូល​ប្រើប្រាស់​ទិន្នន័យ​ក្នុង​បណ្ដាញ​ ។

លោក​ នូវ​ សុវត្ថិរ៉ូ​ បាន​លើក​ឧទាហរណ៍​ពី​រូបភាព​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​ផ្ទាល់ខ្លួន​បង្ហាញ​ពី​រូប​អប្សរា​សុដន់​នៅ​កណ្ដាលវាល​ក្នុង​ឥរិយាបថ​គួរឲ្យ​ស្រើបស្រាល​ ។

បើ​តាម​រូប​លោក​ រូបភាព​បែបនេះ​អាច​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ភេទ​ដល់​អ្នកមើល​ ។

ដូច្នេះ​លោក​ជឿជាក់​ថា​ច្បាប់​នេះ​នឹង​អាច​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​រូបភាព​ប្រភេទ​នេះ​បាន​ ។​ ឧទាហរណ៍​មួយ​ទៀត​ដែល​លោក​រដ្ឋលេខាធិការ​លើកឡើង​ថា​ “ប្រសិនបើ​គេហទំព័រ​មួយ​ផ្សព្វផ្សាយ​រូបថត​ដែល​មាន​រង្វង់​មុខ​ស្រស់​ស្អាត​របស់​សិល្ប​ការិនី​ខ្មែរ​ត្រូវ​គេ​យក​ទៅ​កាត់ត​ដាក់​ដងខ្លួន​អ្នក​ផ្សេង​ស្រាត​ននោលគោក​នោះ​ គឺ​តើ​សព្វថ្ងៃ​នេះ​ក្រសួង​ណា​ជា​អ្នកទទួលខុសត្រូវ​?​ ក្រសួង​វប្បធម៌​ ឬ​ ក្រសួងមហាផ្ទៃ​?​ បើ​តាម​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ​ គឺ​ក្រសួងព័ត៌មាន​ជា​អ្នកទទួលខុសត្រូវ​មុន​គេ​ ដោយ​ហេតុ​ថា​ ខ្លួន​ជា​អ្នកទទួលខុសត្រូវ​គ្រប់គ្រង​រាល់​ការ​ផ្សព្វផ្សាយ​ឯកសារ​សោតទស្សន៍​ទាំងអស់​នេះ​” ៕​ កាសែត​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣១៨​ ថ្ងៃ​ទី​ ៧​ ខែ​ មករា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩

អរិយធម៌​ ឆ្នាំ​ទី​ ១៥​ លេខ​ ១៣៧៥​ ថ្ងៃ​ ពុធ​ – ព្រហស្បតិ៍​ ទី​ ៧​ – ៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សម្ដេច​តេជោ​ ៖​ តំណែង​សម្ដេចក្រុមព្រះ​ [នរោត្ដម​ រណឫទ្ធិ​ ជា​ប្រធាន​ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ​] ជា​តំណែង​បើក​ប្រាក់ខែ​តែប៉ុណ្ណោះ

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១០៤​ ថ្ងៃ​ ពុធ​ – ព្រហស្បតិ៍​ ទី​ ៧​ – ៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • នាយករដ្ឋមន្ត្រី​ព្រមាន​ចំពោះ​ការ​លក់​ និង​ ដោះដូរ​សាលា​មតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ
  • ឆ្នាំ​ ២០០៨​ មាន​មនុស្ស​ជាង​ ១.៥០០​នាក់​ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ [៥.០៤៩​នាក់​ របួស​ធ្ងន់ធ្ងរ​]
  • អាជ្ញាធរ​សៀម​បិទ​គេហទំព័រ​ចំនួន​ ២.៣០០​ ដែល​ប្រមាថ​ស្ដេច


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៤០​ ថ្ងៃ​ ពុធ​ ទី​ ៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • តុលាការ​ក្រុងភ្នំពេញ​ចេញ​ដីកា​ដកហូត​ទីតាំង​សណ្ឋាគារ​រណសិរ្ស​ពី​ អ្នកស្រី​ កឹម​ ចន្ថា​ ឲ្យ​សាលាក្រុង​គ្រប់គ្រង​ [មុន​នេះ​ រដ្ឋមន្ត្រី​ក្រសួងធម្មការ​ និង​ កិច្ចការ​សាសនា​ លោក​ មិន​ ឃិន​ បាន​ចុះហត្ថលេខា​ជួល​ទីតាំង​សណ្ឋាគារ​នេះ​ឲ្យ​ អ្នកស្រី​ កឹម​ ចន្ថា​ រយៈពេល​ ៤៨​ឆ្នាំ​ – ក្រុងភ្នំពេញ​]
  • ចាប់​រំលោភ​ក្មេង​ស្រី​២​នាក់​ [ម្នាក់​អាយុ​ ១១​ឆ្នាំ​ និង​ ម្នាក់​ទៀត​អាយុ​ ១៤​ឆ្នាំ​] ហើយ​អូស​យក​ទៅ​ចង​.ក​ [នឹង​ដើមឈើ​] ចោល​នៅ​លើ​កំពូល​ភ្នំ​ [ជនសង្ស័យ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ – ខេត្ត​ពោធិសាត់​]
  • ចេញ​ពី​ស៊ីការ​ បើក​ CR-V បុក​រះ​ឡាន​ម៉ូតូ​ ៥​កន្លែង​ ស្លាប់​៣​នាក់​ [ជា​ជនជាតិ​ឥណ្ឌា​លក់​មុង​ភួយ​] របួស​៨​នាក់
  • មហាសេដ្ឋី​អាល្លឺម៉ង់​ [លោក​ អាដុលហ្វ​ មៃរឃើល​] សម្លាប់​ខ្លួនឯង​ ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣១៨​ ថ្ងៃ​ ពុធ​ ទី​ ៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ក្រសួងព័ត៌មាន​មាន​បំណង​ធ្វើ​និយតកម្ម​លើ​ការផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣២០​ ថ្ងៃ​ ពុធ​ ទី​ ៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ប៉ូលិស​រង់ចាំ​ភ្លើង​ខៀវ​ពី​តុលាការ​ដើម្បី​បើក​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​ [ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​] ជា​ វិជ្ជា​ ឡើងវិញ​ [យោង​តាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ ខៀវ​ សុភ័គ​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៧៧​ ថ្ងៃ​ ពុធ​ ទី​ ៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សម្ដេច​តេជោ​ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំងអស់​សហការ​គ្នា​ដើម្បី បញ្ចុះ​តម្លៃ​បន្ថែម​ទៀត
  • សម្ដេច​តេជោ​ ហ៊ុន​ សែន​ ៖​ អ្នក​មិន​ទទួលស្គាល់​ការពិត​ [នៃ​ថ្ងៃ​ ៧​ មករា​ ដែល​ជា​ថ្ងៃ​ជ័យជំនះ​លើ​របប​ខ្មែរក្រហម​] មិនមែន​ជា​មនុស្ស​ គឺ​ពិតជា​សត្វ


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៤៥​ ថ្ងៃ​ ពុធ​ ទី​ ៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • របាយការណ៍​ស្ដីពី​ជនរងគ្រោះ​ និង​ គ្រោះថ្នាក់​ចរាចរណ៍​ [ទូទាំង​ប្រទេស​] បង្ហាញ​ថា​ ខែ​កក្កដា​-សីហា​ ស្ទើរតែ​ ១០០​%​ អ្នក​បើក​ម៉ូតូ​របួស​ក្បាល


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៥៩​ ថ្ងៃ​ ពុធ​ ទី​ ៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ចំនួន​អ្នកទេសចរ​បរទេស​តិច​ជាង​ការ​រំពឹង​ទុក​ ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ និង​ អំពើ​ពុករលួយ​ [​តាម​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​ឆ្នាំ​ ២០០៨​ មាន​ជាង​ ២.១០០.០០០​នាក់​ គឺ​កើន​ប្រហែល​ជា​ ៦​%​ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​ ២០០៧​]


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ១៤០០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សម្ដេច​ហ៊ុន​ សែន​ ៖​ ខ្ញុំ​ក្រឡេក​ឃើញ​តាម​ផ្លូវ​ ប្រហែលជា​មាន​ ០​ភាគរយ​ នៅ​៥០​ភាគរយ​ទៀត​មិន​ពាក់​មួក​ការពារ


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៨៨​ ថ្ងៃ​ ពុធ​ – ព្រហស្បតិ៍​ ទី​ ៧​ – ៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • នាយករដ្ឋមន្ត្រី​ប្រកាស​ថា​ ចាប់ពី​ខែ​មករា​ ប្រាក់ខែ​មន្ត្រីរាជការ​នឹង​ត្រូវ​ដំឡើង​ ២០​ភាគរយ​ ប្រាក់ខែ​ប៉ូលិស​ ទាហាន​ កើន​ឡើង​ច្រើន​ជាង​គេ
  • គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​មហា​មិទ្ធីង​ អបអរ​ខួប​៣០​ឆ្នាំ​ ទិវា​ជ័យជម្នះ​ ៧​មករា​ [ដោយ​មាន​មនុស្ស​ចូលរួម​ប្រហែល​ ៥០.០០០​នាក់​]
  • រដ្ឋមន្ត្រីការបរទេស​ថៃ​មក​កម្ពុជា​នៅ​ចុង​ខែ​មករា​ ដើម្បី​ពិភាក្សា​បញ្ហា​ព្រំដែន​ [នេះ​បើ​យោង​តាម​រដ្ឋមន្ត្រីក្រសួងការបរទេស​នៃ​ប្រទេស​កម្ពុជា​]
  • ជប៉ុន​នឹង​ផ្ដល់​ជំនួយ​ថែម​ទៀត​ដល់​កម្ពុជា​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ [លោក​ ណាកាសូណេ​ ហ៊ីរ៉ូហ៊្វូមី​] នៅ​កម្ពុជា​ [នា​ថ្ងៃ​ទី​ ១០​ ដល់​ ១១​ ខែ​ មករា​ ឆ្នាំ​ ២០០៨​]
  • ឆ្នាំ​ ២០០៨​ រដ្ឋាភិបាល​អាមេរិក​ផ្ដល់​ថវិកា​ជាង​ ៦០​លាន​ដុល្លារ​ ដល់​កម្ពុជា
  • ឆក់​ខ្សែភ្លើង​ ដាក់​ក្នុង​មឈូស​ឲ្យ​ស្រមោច​ខាំ​ ដើម្បី​បង្ខំ​ឲ្យ​រួមភេទ​ [នេះ​គឺជា​បទពិសោធន៍​ដែល​ស្ត្រី​ម្នាក់​ អាយុ​ ២៤​ឆ្នាំ​ ជា​ជនជាតិ​វៀតណាម​នៅ​ប្រទេស​កម្ពុជា​ បាន​ឆ្លងកាត់​ ហើយ​កាសែត​ The New York Times បាន​ចុះ​ផ្សាយ​កាលពី​ដើម​ខែ​មករា​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

One Response to “ក្រសួងព័ត៌មាន​មាន​បំណង​ធ្វើ​និយតកម្ម​លើ​ការ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៨​ មករា​ ២០០៩​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

ខ្ញុំសូមបន្ថែម៖
ចាប់​តាំងពី​ការ​មកដល់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​ នា​ឆ្នាំ​ ១៩៩៧ មក ដោយក្រុមហ៊ុន ឃែមណិត


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: