កូនប្រុស​ខ្ញុំ​កើត​មក​ស្លាប់​ វា​មាន​ទម្ងន់​ ៣,៥​គីឡូក្រាម​ – ថ្ងៃ​ ចន្ទ​ ទី​ ១២​ មករា​ ២០០៩​

Posted on Monday, 12 January 2009. Filed under: សប្ដាហ៍ទី ៥៣២ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣២

ភ្នំពេញ​ ៖​ អ្នកស្រី​ សុជាតា​ (ឈ្មោះ​បង្កើត​ឡើង​ដោយ​កាសែត​ ដើម្បី​រក្សា​សុវត្ថិភាព​) ដែល​មាន​ផ្ទៃពោះ​ដល់​ពេល​គ្រប់ខែ​ បាន​ឈឺ​ពោះ​ ក្ដៅ​រងា​ និង​ មាន​រំអិល​តាម​ទ្វារមាស​មាន​ក្លិន​មិន​ល្អ​ ។​ ពេលនោះ​ គឺ​យប់​ថ្ងៃ​ ១​មករា​ អ្នកស្រី​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ ទារក​ ដែល​អ្នកស្រុក​តែង​ហៅ​ថា​ “ពេទ្យ​ជប៉ុន​” ព្រោះ​អ្នកស្រី​តែងតែ​ទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ​ទីនោះ​ជាប់​រៀង​រហូត​មក​ ។

លោក​ សម្បត្តិ​ ដែល​ជា​ប្ដី​ (ឈ្មោះ​បង្កើត​ឡើង​ដោយ​កាសែត​ ដើម្បី​រក្សា​សុវត្ថិភាព​) បាន​ប្រាប់​ថា​ គេ​នាំ​ប្រពន្ធ​លោក​ចូល​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ ហើយ​ការងារ​ទី​១​របស់​លោក​ គឺ​ទៅ​បង់​ប្រាក់​ ។​ បន្ទាប់មក​ក៏​មាន​ការពិនិត្យ​មាត់ស្បូន​ រួច​ក្រុម​គ្រូពេទ្យ​នា​យប់​នោះ​ប្រាប់​ថា​ មាត់ស្បូន​មិន​ទាន់​បើក​ទេ​ ទៅ​ផ្ទះ​សិន​ទៅ​ ។

ពេទ្យ​ជប៉ុន​ ឬ​ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ ទារក​ ស្ថិតនៅ​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ ក្រុងភ្នំពេញ​ ។​ ពេទ្យ​ស្ថិតនៅ​ពី​ខាងជើង​វត្តភ្នំ​ ខាងកើត​ពេទ្យ​ធំ​ និង​ ខាងលិច​ គឺ​វត្ត​ស្រះចក​ ។​ ប្រទេស​ជប៉ុន​បាន​ជួយ​ពេទ្យ​នេះ​ ហេតុនេះ​ហើយ​បើ​ទោះជា​ជប៉ុន​ឈប់​ជួយ​ពីរ​បី​ឆ្នាំ​មក​ហើយ​ក្ដី​ ក៏​ពេទ្យ​នេះ​នៅតែ​ត្រូវ​អ្នកស្រុក​ហៅ​ថា​ ពេទ្យ​ជប៉ុន​ដដែល​ ។​ លោក​វេជ្ជបណ្ឌិត​ គុំ​ កាណាល់​ គឺជា​ប្រធាន​មជ្ឈមណ្ឌល​នេះ​ ។

ថ្ងៃ​ទី​ ៤​ មករា​ វេលា​ម៉ោង​ ១​និង​៣០​នាទី​ សុជាតា​ ឈឺពោះ​ខ្លាំង​ ក៏​មក​ឲ្យ​គ្រូពេទ្យ​សង្គ្រោះ​ជា​លើក​ទី​២​ ។​ លោក​ សម្បត្តិ​ បាន​និយាយ​ថា​ រយៈពេល​១៦​ម៉ោង​ជាង​ ចាប់ពី​ ១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៤​ រហូត​ដល់​ម៉ោង​ ៤​និង​២០​នាទី​ ថ្ងៃ​ទី​៥​ ខែ​មករា​ ទារក​នៅ​មាន​ជីវិត​ ប៉ុន្តែ​ដោយ​ការ​ធ្វេស​ប្រហែល​ ទើប​ធ្វើឲ្យ​ទារក​នោះ​ស្លាប់​ ។

លោក​ សម្បត្តិ​ បាន​ត្អូញត្អែរ​ថា​ ដោយសារតែ​យើង​ក្រីក្រ​ ទើប​ធ្វើឲ្យ​ពេទ្យ​ទុក​ប្រពន្ធ​ចោល​ កូន​ស្លាប់​ទាំង​មិន​បាន​ដឹង​អ្វី​សោះ​ ដែល​ពុំ​ទាន់​បាន​ឃើញ​ព្រះអាទិត្យ​នឹង​គេ​ ។​ លោក​ក៏​បាន​ធ្វើការ​សំណូមពរ​ និង​ អំពាវនាវ​ដល់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ លោក​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ មេត្តា​ជួយ​រក​យុត្តិធម៌​ ឬ​ ដំណោះស្រាយ​សមស្រប​ណាមួយ​ឲ្យ​បាន​ស្ងប់ចិត្ត​ ហើយ​ជាពិសេស​សុំ​កុំឲ្យ​មាន​គំរូ​អាក្រក់​បែបនេះ​កើតមាន​តទៅទៀត​ ដែល​នឹង​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​កូន​ ប្រពន្ធ​ ជាទី​ស្រឡាញ់​របស់​ប្រជាជន​ថែមទៀត​ ។

នៅ​រសៀល​ថ្ងៃ​ទី​ ៥​ ខែ​មករា​ លោក​ សម្បត្តិ​ បាន​ទូរស័ព្ទ​ជម្រាប​អំពី​ដំណើររឿង​ខាងលើ​ជូន​ លោក​ ម៉ម​ ប៊ុនហេង​ រយៈ​១៥​នាទី​ក្រោយមក​ លោក​ គុំ​ កាណាល់​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ ទារក​ រត់​ខ្វែង​ដៃ​ខ្វែង​ជើង​ ។​ នៅ​រសៀល​ថ្ងៃ​ទី​ ៦​ ខែ​មករា​ មាន​កិច្ចប្រជុំ​មួយ​និយាយ​អំពី​ករណី​កូនប្រុស​ លោក​ សម្បត្តិ​ ស្លាប់​ ដឹកនាំ​ដោយ​លោក​ប្រធាន​ គុំ​ កាណាល់​ ។​ រឿង​ខាងលើ​បាន​ត្រឹមតែ​ប៉ុណ្ណោះ​ឯង​ ។

មាន​បុគ្គលិក​មន្ទីរពេទ្យ​ជប៉ុន​មួយ​ចំនួន​ដែល​ស្រឡាញ់​យុត្តិធម៌​ បាន​ប្រាប់​រស្មី​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​ទី​ ៧​មករា​ ថា​ ពួកគេ​នាំគ្នា​ពុករលួយ​ជាច្រើន​ប្រព័ន្ធ​ មាន​អ្នក​ការពារ​ដោយ​មិន​ខ្លាច​កោត​ញញើត​នរណា​ក្រៅពី​ប្រធាន​ឡើយ​ ។​ ពួកគាត់​បន្ត​ទៀត​ថា​ នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ ទារក​ ចំនួន​អ្នកជំងឺ​បាន​ស្រុត​ចុះ​ស្ទើរ​ពាក់កណ្ដាល​ ។​ អ្នកជំងឺ​នាំគ្នា​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ មាន​បុគ្គលិក​ខ្លះ​រត់​ទៅ​ទីនោះ​ថែមទៀត​ ។

នៅ​ក្នុង​ខែ​មករា​ ឆ្នាំ​ ២០០៩​ នេះ​ មាន​ព័ត៌មាន​ថា​ នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ ទារក​ នឹង​មាន​ការ​ចុះ​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​នៅ​ទីនោះ​ពីសំណាក់​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា​ រដ្ឋសភា​ និង​ អធិការកិច្ច​ ។​ បុគ្គលិក​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ ទារក​ ចង់ឲ្យ​អង្គភាព​ប្រព្រឹត្ត​អំពើ​ល្អ​ ប៉ុន្តែ​ពួកគេ​មួយ​ចំនួន​កំពុង​សាង​បទឧក្រិដ្ឋ​ យក​ទារក​ធ្វើ​ចំណាប់ខ្មាំង​ គាប​ម្ដាយ​-ឪពុក​ យក​លុយ​នៅ​គ្រាអាសន្ន​​ ។

អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​ វិចិត្រ​សិល្បៈ​ ធ្លាប់​ជួប​ករណី​ដូច​កូន​ លោក​ សម្បត្តិ​ នេះ​ដែរ​ គាត់​បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ហើយ​ថា​ក្រុម​គ្រូពេទ្យ​ខ្លះ​គ្មាន​ករុណា​ធម៌​ អាណិតអាសូរ​ដល់​អាយុជីវិត​មនុស្ស​ឡើយ​ ។

បម្រាម​សរសេរ​ជា​អក្សរ​ខ្មែរ​ធំ​ៗ​នៅ​លើ​ផ្ទៃ​ខៀវ​ភ្ជាប់​ជញ្ជាំង​នៃ​មន្ទីរពេទ្យ​ជប៉ុន​ បញ្ជាក់​ថា​ សូម​កុំ​បង់ថ្លៃ​ឲ្យ​បុគ្គលិក​ណា​ក្រៅពី​បេឡា​ ។​ អតិថិជន​ណា​ពុំ​មាន​លទ្ធភាព​បង់ថ្លៃ​សេវា​ សូម​ទាក់ទង​ទៅ​ក្រុម​ត្រួតពិនិត្យ​ និង​ បើ​មាន​ជន​ណា​ទារ​លុយ​ក្រៅ​សេវា​ ស្នើ​ផ្ដល់​ព័ត៌មាន​ដល់​ក្រុម​ត្រួតពិនិត្យ​ ។​ ថ្លៃ​សេវា​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ ទារក​ សម្រាប់​អ្នក​សម្រាល​កូន​ទី​១​ បង់​ថវិកា​ចូល​រដ្ឋ​ ១៤.៣០០​រៀល​ និង​ សម្រាប់​កូន​ទី​ពីរ​-បី​ ៧៣.០០០​រៀល​ ហើយ​ថ្លៃ​បន្ទប់​សម្រាក​ធម្មតា​មួយ​យប់​ ១០.០០០​រៀល​ ។

ប៉ុន្តែ​អ្វី​ៗ​ផ្ទុយ​នឹង​បម្រាម​ខាងលើ​ ។​ អ្នកជំងឺ​ម្នាក់​ៗ​បង់ថ្លៃ​ក្រៅ​សម្រាប់​សេវា​ មាន​ដូចជា​ទី​១​ សគុណ​គ្រូពេទ្យ​ ពី​ ៤០.០០០​រៀល​ ឬ​ ៥០.០០០​រៀល​ ឬ​ ៣០​ដុល្លារ​, បុគ្គលិក​ពេទ្យ​ដើរ​ចាក់ថ្នាំ​យក​លុយ​ក្រៅ​ម៉ោង​ធ្វើការ​ ម្នាក់​១​ម៉ឺន​រៀល​ ម្ដង​បី​ម្ជុល​ ក្នុង​មួយ​ថ្ងៃ​ចាក់​បី​ដង​ (មិន​ដឹង​យក​ថ្នាំ​រដ្ឋ​ ឬ​ ឯកជន​) ងូតទឹក​ឲ្យ​ក្មេង​ ២.០០០​រៀល​ លាង​មុខរបួស​ឲ្យ​ស្ត្រី​ម្នាក់​ ២.០០០​រៀល​ និង​ មាន​ករណី​យក​អ្នកជំងឺ​មក​ព្យាបាល​យក​លុយ​ក្រៅ​សេវា​រដ្ឋ​ នៅ​ពេលព្រឹក​ឡើង​ ក្នុង​បុគ្គលិក​ពេទ្យ​ម្នាក់​បើក​លុយ​សេវា​ក្រៅ​ប្រព័ន្ធ​រដ្ឋ​ ចែក​គ្នា​ម្នាក់​យ៉ាង​តិច​ ១០​ម៉ឺន​រៀល​ ។

ស្ត្រី​ម្នាក់​សម្រាក​នៅ​បន្ទប់​លេខ​ ២១៥​ ជាន់​ទី​មួយ​ បាន​និយាយ​ថា​ នៅ​ពេល​គាត់​កើត​កូន​ចេញ​ក្បាល​ពាក់កណ្ដាល​ ពេទ្យ​គេ​ថា​ និយាយ​លុយ​សគុណ​គ្រូពេទ្យ​សិន​ តើ​ជូន​ប៉ុន្មាន​ ។​ ស្ត្រី​នោះ​ឲ្យ​ ៥​ម៉ឺន​រៀល​ អ្នកគ្រូពេទ្យ​ទារ​ ៧​ម៉ឺន​ ។​ ដោយ​ការ​អង្វរករ​ថា​មាន​តែ​ប៉ុណ្ណឹង​ គេ​ក៏​ព្រម​យក​ទៅ​ ។​ ស្ដាប់​រឿង​នេះ​សឹង​តែ​មិន​ជឿ​ ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​ស្ត្រី​នោះ​រៀបរាប់​ផ្ទាល់មាត់​ ។​ នៅ​គ្រែ​ជាប់គ្នា​នោះ​ដែរ​ ស្ត្រី​ម្នាក់​ទៀត​ឲ្យ​លុយ​គ្រូពេទ្យ​ថ្លៃ​សគុណ​គ្រូពេទ្យ​ ពី​៥​ដុល្លារ​ ឡើង​ដល់​ ៣០​ដុល្លារ​ ទើប​គេ​ព្រម​ ។

ចំពោះ​ការ​ចំណាយ​លុយ​ខុស​គោលដៅ​ គ្មាន​ប្រសិទ្ធភាព​នោះ​ គេ​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​ លោក​ គុំ​ កាណាល់​ ប្រធាន​មន្ទីរពេទ្យ​ និង​ លោក​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ទេ​ ។

លោក​ សម្បត្តិ​ បាន​នាំ​ភរិយា​ចេញពី​ពេទ្យ​ គាត់​បាន​ត្រឹមតែ​រៀបរាប់​រឿង​នេះ​ប្រាប់​អ្នកដទៃ​ ។​ គាត់​និយាយ​ថា​ “កូន​ខ្ញុំ​ដែល​ស្លាប់​នោះ​គឺ​កូនប្រុស​ ។​ គេ​ប្រាប់​ខ្ញុំ​ថា​ វា​កើត​គ្រប់ខែ​ត្រឹមត្រូវ​ មាន​ទម្ងន់​ ៣,៥​គីឡូក្រាម​ ប៉ុន្តែ​វា​ស្លាប់​បាត់​ទៅ​ហើយ​” ។

គេ​មិន​ឲ្យ​សព​ទារក​មក​គាត់​ដើម្បី​ធ្វើ​បុណ្យ​ទេ​ ៕​ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៩២​ ថ្ងៃ​ទី​ ១១​ – ១៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៤៤​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១១​ – ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • [ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ជា​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​] សម្ដេច​ ហេង​ សំរិន​ ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​ និង​ ប្រទេស​វៀតណាម
  • សាលាបឋមសិក្សា​នៅ​ជាយ​ក្រុង​ ខ្វះខាត​អគារ​សិក្សា​៥០​ខ្នង​ ស្មើនឹង​ ១.០០០​បន្ទប់​ [ក្នុង​បន្ទប់​នីមួយ​ៗ​អាច​ផ្ទុក​សិស្ស​ពី​ ៦០​ទៅ​៧០​នាក់​ – ភ្នំពេញ​]
  • យុវជន​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពី​បទ​រំលោភ​កុមារី​ អាយុ​៦​ឆ្នាំ​ [ខេត្ត​កំពត​]
  • អាសន្នរោគ​សម្លាប់​ក្របី​ជាង​ ៥០០​ក្បាល​ នៅ​ស្រុក​ក្រគរ​ [ខេត្ត​ពោធិ៍សាត់​]
  • ឆ្នាំ​ ២០០៨​ គ្រោះ​អត់​ការងារ​ធ្វើ​របស់​អាមេរិក​ឈាន​ដល់​ឯតទគ្គកម្ម​ [មាន​អ្នក​បាត់បង់​ការងារ​ធ្វើ​ចំនួន​ ២,៦​លាន​នាក់]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣២១​ ថ្ងៃ​ ចន្ទ​ ទី​ ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សម្រេច​ចិត្ត​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ១៤​ នៅ​ប្រទេស​ថៃ​ [ដែល​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ កុម្ភៈ​ ដល់​ ថ្ងៃ​ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩​]
  • មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បញ្ចូល​រឿង​ខ្មែរក្រហម​ទៅ​ក្នុង​កម្មវិធី​សិក្សា​ [របស់​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៥២៤​ ថ្ងៃ​ អាទិត្យ​ – អង្គារ​ ទី​ ១១​ – ១៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ទ្រង់​ រណឫទ្ធិ​ ឆ្លើយតប​នឹង​ការប្រមាថ​របស់​ ហ៊ុន​ សែន​ [ដែល​ថា​មាន​អ្នក​រត់​ឯកសារ​ដើម្បី​សុំ​តំណែង​​ពី​សម្ដេច​ក្រុមព្រះ​- ទ្រង់​ រណឫទ្ធិ​ បាន​ស្នើ​ឲ្យ​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​ដែល​សុំ​តំណែង​នោះ​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៨០​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១១​ – ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • មន្ត្រី​ជលផល​ ៖​ ត្រី​ប្រហុក​ក្នុង​ខ្នើត​នេះ​អាច​ប្រមូល​បាន​ ១០.០០០​តោន​ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ត្រី​ប្រហុក​ទទួលទាន
  • ជប៉ុន​ផ្ដល់​គ្រឿងចក្រ​គាំទ្រ​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​ [ដែល​មាន​តម្លៃ​ជាង​ ៤​លាន​ដុល្លារ​អាមេរិក​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៤៩​ ថ្ងៃ​ ចន្ទ​ ទី​ ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ភាគី​ជប៉ុន​សន្យា​បន្ត​ជំរុញ​ផែនការ​សាងសង់​ស្ពាន​អ្នកលឿង​ឲ្យ​បាន​ឆាប់​ [ក្នុង​ខេត្ត​ព្រៃវែង​ – នេះ​បើ​យោង​តាម​រដ្ឋមន្ត្រីក្រសួងការបរទេស​នៃ​ប្រទេស​ជប៉ុន​ លោក​ Hirofumi Nakasone​ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​]
  • បទល្មើស​ព្រហ្មទណ្ឌ​ឆ្នាំ​ ២០០៨​ ថយ​ចុះ​ជាង​ឆ្នាំ​ ២០០៧​ ចំនួន​ ៣៤​លើក​ [ដែល​មាន​ចំនួន​ ២២៤​ករណី​]


មាតុភូមិ​ ឆ្នាំ​ទី​ ៥៣​ លេខ​ ៧១៨​ ថ្ងៃ​ ចន្ទ​ – សៅរ៍​ ទី​ ១២​ – ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • តំលៃ​ធ្វើ​លិខិត​ថ្កោលទោស​ [សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ចូល​ធ្វើការ​ រស់នៅ​ ឬក៏​រៀបការ​ទៅ​បរទេស​] ក្រោម​៥​ដុល្លារ​ តែ​ហាងឆេង​ឡើង​ចុះ​អាស្រ័យ​ដោយ​ប្រញាប់​ ឬ​ មិន​ប្រញាប់​!​ [យោង​តាម​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ធ្លាប់​មាន​បទពិសោធន៍​បាន​និយាយ​ថា​ តម្លៃ​៥​ដុល្លារ​សម្រាប់​រយៈពេល​១​ខែ​ ៤៥​ដុល្លារ​សម្រាប់​រយៈពេល​១៥​ថ្ងៃ​ ១០០​ដុល្លារ​សម្រាប់​រយៈពេល​១​សប្ដាហ៍​ និង​ ១៥០​ដុល្លារ​សម្រាប់​រយៈពេល​១​ថ្ងៃ​ ប៉ុន្តែ​ចំណូល​នេះ​មិន​បាន​ចូល​ក្នុង​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ទេ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៦៣​ ថ្ងៃ​ ចន្ទ​ ទី​ ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • [មេដឹកនាំ​គណបក្ស​ប្រឆាំង​សម​ រង្ស៊ី​] សម​ រង្ស៊ី​ ៖​ បើ​គ្មាន​វិមជ្ឈការ​ទេ​ មិន​អាច​មាន​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ឡើយ​ [នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ មករា​ គណបក្ស​សម​ រង្ស៊ី​ នឹង​រៀបចំ​សមាជ​​មួយ​ ដោយ​ កោះ​ហៅ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ មកពី​គណបក្ស​សម​ រង្ស៊ី​ ទាំង​ ២.៦៦០​នាក់​]
  • តុលាការ​ក្រុងភ្នំពេញ​នឹង​ចាត់វិធានការ​តាម​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​រឿង​ពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ [ដែល​ប្ដឹង​ដោយ​សហ​ព្រះរាជអាជ្ញា​បរទេស​ការពារ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ លោក​ នួន​ ជា​ – នេះ​បើ​យោង​តាម​ប្រធាន​តុលាការ​ក្រុងភ្នំពេញ​ លោក​ ជីវ​ កេង​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៩២​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១១​ – ១២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • កូនប្រុស​ខ្ញុំ​កើត​មក​ស្លាប់​ វា​មាន​ទម្ងន់​ ៣,៥​គីឡូក្រាម
  • ក្រុម​បង្កៃ​គ្រាប់បែក​ច្នៃ​ស្ថិត​ក្នុង​ចលនា​ “រណសិរ្ស​រួបរួម​ជាតិ​” [ជនសង្ស័យ​៤​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: