ពិនិត្យ​មើល​ទៅ​ក្រោយ​ និង​ ពិនិត្យ​មើល​ទៅ​មុខ​ – ថ្ងៃ​ អាទិត្យ​ ទី​ ៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​

Posted on Monday, 12 January 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣០ |

ពិនិត្យ​មើល​ទៅ​ក្រោយ​ និង​ ពិនិត្យ​មើល​ទៅ​មុខ

ការ​ចាប់ផ្ដើម​ឆ្នាំ​ថ្មី​តែងតែ​ជំរុញ​យើង​ឲ្យ​ពិនិត្យមើល​ទៅ​ក្នុង​អតីតកាល​ និង​ មើល​ឆ្ពោះ​ទៅ​អនាគត​ ។​ ក្នុង​ករណី​ទាំងពីរ​នេះ​ យើង​អាច​ទទួល​បាន​នូវ​ការណែនាំ​ខ្លះ​ ។​ យើង​ដឹង​ បើ​មិន​តិច​ក៏​ច្រើន​ ថា​អ្វី​បាន​កើតឡើង​ – ប៉ុន្តែ​ តើ​យើង​យល់​ដែរ​ឬ​ទេ​ ថា​ព្រោះ​អ្វី​?​ តើ​យើង​ពេញចិត្ត​នឹង​អ្វី​ដែល​យើង​បាន​ដឹង​ដែរ​ឬ​ទេ​?​ តើ​អ្វី​ទៅ​ដែល​យើង​ចង់​បន្ត​ ហើយ​អ្វី​ដែល​យើង​ចង់​ផ្លាស់ប្ដូរ​?

ឬមួយ​ តើ​យើង​សាកល្បង​ពិនិត្យ​មើល​ទៅ​ក្នុង​អនាគតកាល​ឲ្យ​ច្រើន​ជាង​ក្នុង​អតីតកាល​?​ រំពឹង​មើល​ឆ្ពោះ​ទៅ​ឆ្នាំ​ ២០០៩​ – តើ​ដោយ​ការ​ភ័យខ្លាច​ ឬ​ ដោយ​ក្ដី​សង្ឃឹម​?​ ប្រហែលជា​យើង​អាច​មាន​ផែនការ​ផ្ទាល់ខ្លួន​ច្បាស់លាស់​អំពី​អ្វី​ដែល​នឹង​ធ្វើ​ – ប៉ុន្តែ​ តើ​យើង​នឹង​អាច​ធ្វើឲ្យ​អ្វី​ៗ​នោះ​ចេញ​ជា​សាច់ការ​ដែរ​ឬ​ទេ​ ពីព្រោះ​អ្នកដទៃ​ទៀត​ច្រើន​នាក់​មាន​សេចក្ដី​សង្ឃឹម​ដូច​ៗ​គ្នា​ – ឬក៏​មិនមែន​?

ពិតមែន​ហើយ​ យើង​មិន​អាច​ទទួល​បាន​រៀង​រហូត​ក្នុង​មួយ​ឆាក​ជីវិត​នូវ​ភាព​សម្បូរ​រុងរឿង​ ភាព​ស្រុះស្រួល​ស៊ីចង្វាក់​គ្នា​ និង​ សេចក្ដី​ស្រឡាញ់​ ដែល​គេឯង​ប្រាថ្នា​ចង់បាន​នោះ​ទេ ហើយ​នោះ​ក៏​ជា​អ្វី​ដែល​គេ​ប៉ងប្រាថ្នា​សូមឲ្យ​ឆ្នាំ​ថ្មី​ចូល​មក​ប្រកបដោយ​សុភមង្គល​ចំពោះ​គេ​ដែរ​ ។​ ប៉ុន្តែ​ តើ​យើង​អាច​ប្រហែល​ជា​អាច​, ព្យាករណ៍​ និង​ និយាយ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ដែរ​ឬ​ទេ​?​ – មិនមែន​ចំពោះ​យើង​ជា​បុគ្គល​នោះ​ទេ​ ក៏ប៉ុន្តែ​ចំពោះ​សង្គម​ដែល​យើង​រស់នៅ​ដែរ​ឬ​ទេ​?

ពីរ​ថ្ងៃ​កន្លងទៅ​នេះ​ បាន​ឲ្យ​យើង​ឃើញ​នូវ​ការ​បញ្ជាក់​ច្បាស់លាស់​អំពី​រឿង​នោះ​ – ប៉ុន្តែ​ដោយ​មាន​សារធាតុ​ផ្ទុយគ្នា​ ។

កាសែត​មួយ​បាន​រាយការណ៍​ព័ត៌មាន​ថា​ ប្រធាន​តុលាការ​ក្រុងភ្នំពេញ​បាន​និយាយ​ – ទោះជា​ពុំ​មាន​ប្រើ​ពាក្យ​ទាំងនេះ​ក្ដី​ – ថា​យើង​រស់នៅ​ក្នុង​សង្គម​មួយ​ដែល​មិន​គ្រប់គ្រង​ដោយ​ច្បាប់​ ។

ជា​ពាក្យសំដី​មុត​គួរសម​ដែរ​ – ពីព្រោះ​តុលាការ​ក្រុងភ្នំពេញ​ “បាន​ជួប​កង្វះខាត​ចៅក្រម​សម្រាប់​ធ្វើការ​កាត់ក្ដី​ចំនួន​ ៦.៥០០​ករណី​ កាលពី​ឆ្នាំ​ ២០០៨​ ។​ ហើយ​ការ​ដែល​មិនបាន​ដោះស្រាយ​រឿងក្ដី​ច្រើន​បែបនេះ​ បាន​ធ្វើឲ្យ​ជនជាប់ចោទ​ជាច្រើន​រយ​នាក់​ ត្រូវ​បាន​ឃុំខ្លួន​ហួស​នីតិវិធី​ច្បាប់​ ដែល​កំណត់​ឲ្យ​ឃុំខ្លួន​ជនជាប់ចោទ​ ឬ​ ជនសង្ស័យ​ណា​ម្នាក់​ តែ​រយៈពេល​ ៦​ខែ​ប៉ុណ្ណោះ​ គឺ​ត្រូវ​នាំ​យក​មក​កាត់ទោស​នៅ​តុលាការ​ ហើយ​បើ​តុលាការ​រក​មិន​ឃើញ​ទោសកំហុស​ទេ​ ត្រូវ​ដោះលែង​ភ្លាម​ៗ​ ។​ ប៉ុន្តែ​តុលាការ​ក្រុងភ្នំពេញ​ និង​ តុលាការ​ខ្មែរ​នៅ​បណ្ដា​ខេត្ត​នានា​ ពុំ​បាន​គោរព​តាម​នីតិវិធី​ច្បាប់​នេះ​ទេ​ ហើយ​បន្ត​ឃុំខ្លួន​មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​គុក​ជាច្រើន​ឆ្នាំ​ ដោយ​មិន​បាន​កាត់ទោស​ ហើយ​ទង្វើ​បែបនេះ​វា​ផ្ទុយ​នឹង​នីតិវិធី​ច្បាប់​ និង​ រំលោភ​សិទ្ធិ​របស់​ជនជាប់ចោទ​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង​” ។​ នៅ​ដំណាច់​ឆ្នាំ​ ២០០៧​ មាន​ចំនួន​ ៩.២០០​ករណី​ ដែល​មិន​បាន​ដោះស្រាយ​ ។

ពាក្យសំដី​នេះ​មិនមែន​ត្រូវ​និយាយ​ដោយ​អ្នកសង្កេតការណ៍​ដែល​មិន​បាន​ដឹង​ព័ត៌មាន​ ហើយ​មាន​បំណង​អាក្រក់​ចង់​និយាយ​នោះ​ទេ​ ប៉ុន្តែ​ដោយ​ប្រធាន​តុលាការ​ក្រុងភ្នំពេញ​តែម្ដង​ ។

ចុះ​និយាយ​ពី​អនាគតកាល​វិញ​ យ៉ាងណា​ដែរ​?

ប្រធាន​តុលាការ​ក្រុងភ្នំពេញ​ “បាន​ទទួលស្គាល់​ថា​ តុលាការ​ខ្មែរ​មិន​ល្អឥតខ្ចោះ​នោះ​ទេ​ ដូច្នេះ​ហើយ​តុលាការ​ខ្មែរ​ទាំងមូល​ត្រូវការ​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត​ ដើម្បី​កែលំអ​ឲ្យ​បាន​ប្រសើរ​ឡើង​” ។

ព្រឹត្តិបត្រ​ព័ត៌មាន​ស្ដីពី​ការពិនិត្យ​តាមដាន​តុលាការ​ របស់​មជ្ឈដ្ឋាន​អភិវឌ្ឍន៍​សង្គម​ បាន​រៀបរាប់​ពី​អ្វី​ដែល​ជនជាប់ចោទ​ – មាន​កំហុស​ ឬ​ ឥត​មាន​កំហុស​ – នឹង​ត្រូវ​បន្ត​ទ្រាំ​ទទួល​ទង្វើ​បែបនេះ​រាប់​ឆ្នាំ​តទៅ​ទៀត​ (តាម​គម្រោង​ពេល​រៀបចំ​ដោយ​ប្រធាន​តុលាការ​ក្រុងភ្នំពេញ​) ៖​ “តុលាការ​ក្រុង​បាន​បើក​សវនាការ​កាត់ក្ដី​រឿង​ព្រហ្មទណ្ឌ​ជា​មធ្យម​ ចំនួន​ ៣​ករណី​ ជា​រៀងរាល់​ថ្ងៃ​ ដោយ​ចំនួន​ពាក់កណ្ដាល​នៃ​ការ​ធ្វើ​សវនាការ​កាត់ក្ដី​រឿង​ព្រហ្មទណ្ឌ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​តែ​ចំនួន​ជាង​ ២០​នាទី​ ប៉ុណ្ណោះ​ ។​ គឺ​ការ​បើក​សវនាការ​កាត់ក្ដី​នីមួយ​ៗ​មាន​រយៈពេល​ខ្លី​ណាស់​ ដោយ​គ្រាន់តែ​អាន​សាលក្រម​ដែល​តុលាការ​បាន​សរសេរ​កំណត់​ទោស​ ឬ​ កំណត់​អ្នកនេះ​ត្រូវ​ឈ្នះ​ក្ដី​ ហើយ​អ្នកនោះ​ត្រូវ​ចាញ់​ក្ដី​ រួច​ជាស្រេច​ ដែល​ការ​ធ្វើ​បែបនេះ​មិន​បាន​វែកញែក​រឿងក្ដី​នីមួយ​ៗ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​តាម​នីតិវិធី​ ឬ​ អង្គហេតុ​នៃ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​ ។​ ម្ល៉ោះហើយ​ទើប​គេ​សង្កេតឃើញ​ថា​ ឲ្យតែ​អ្នកធំ​ អ្នកមាន​លុយ​ តែងតែ​ឈ្នះ​ក្ដី​ជាមួយ​អ្នកក្រ​ និង​ អ្នក​តូចតាច​ជានិច្ច​” ។

ប្រធាន​តុលាការ​ក្រុង​បាន​បញ្ជាក់​ថា​ ឥឡូវ​ហេតុផល​តែ​ម្យ៉ាង​ចំពោះ​ការបំពាន​ច្បាប់​ទាំងនេះ​ គឺ​ការ​ខ្វះ​បុគ្គលិក​នៅ​ក្នុង​តុលាការ​ ៖​ មាន​ចៅក្រម​មិន​គ្រប់គ្រាន់​ និង​ ព្រះរាជអាជ្ញា​ក៏​មិន​គ្រប់គ្រាន់​ដែរ​!​ ពុំ​មាន​ហេតុផល​ណា​ជាប់​ក្នុង​ការសង្ស័យ​អំពី​រឿង​នេះ​ទេ​ ។​ ប៉ុន្តែ​យើង​មិន​ចាំបាច់​ថា​បាន​ឃើញ​ក្នុង​សារព័ត៌មាន​នៅ​ពេល​កន្លងមក​រាប់​ឆ្នាំ​នេះ​ ថា​ក្រុម​អ្នកដឹកនាំ​តុលាការ​ ក្រុម​អ្នកដឹកនាំ​ក្រសួងយុត្តិធម៌​ ក្រុម​អ្នកដឹកនាំ​រដ្ឋាភិបាល​ទាំងមូល​ – ទទួលខុសត្រូវ​តាម​របៀប​ផ្សេង​ៗ​គ្នា​ ដើម្បី​លើកស្ទួយ​នីតិរដ្ឋ​ – បាន​សម្ដែង​សេចក្ដី​មិន​យល់ព្រម​ចំពោះ​ស្ថានភាព​បែបនេះ​ទេ​ ដែល​ជា​ការ​នាំឲ្យ​មាន​ការ​រំលោភបំពាន​ទាំង​កម្រោល​ ជានិច្ចកាល​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ស្រប​តាម​ច្បាប់​កម្ពុជា​ និង​ ផ្ដួចផ្ដើម​ធ្វើការ​ខិតខំ​ប្រឹងប្រែង​បន្ទាន់​ ដើម្បី​កែតម្រូវ​ស្ថានភាព​នេះ​ ។

ស្ថានភាព​នេះ​មាន​ទិដ្ឋភាព​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ នៅ​ពេល​ដែល​គេ​គិត​ថា​ ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ត្រូវ​បាន​ដកស្រង់​សំដី​ថា​ បាន​ទទួលស្គាល់​ថា​មាន​អំពើពុករលួយ​ក្នុងចំណោម​មេ​ប៉ូលិស​ជាន់ខ្ពស់​ ។

ប៉ុន្តែ​ តើ​គេ​គួរ​កែតម្រូវ​របៀប​ធ្វើការ​ទាំងអស់​របស់​គាត់​ដែរ​ឬ​ទេ​ – មិនមែន​ភ្លាម​ៗ​ទេ​ ប៉ុន្តែ​កុំ​ឲ្យ​ម្ដង​អញ្ចេះ​ម្ដង​អញ្ចោះ​ គឺ​ឲ្យ​ដូច​ៗ​គ្នា​ ហើយ​ធ្វើ​ជា​បណ្ដើរ​ៗ​ ដោយ​កុំ​ឲ្យ​មាន​ការ​អូស​បន្លាយ​ពេលវេលា​ដោយ​មិន​ចាំបាច់​នោះ​?

តុលាការ​កំពូល​បាន​ដោះលែង​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ឲ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ – អ្នក​ទាំងពីរ​នេះ​ត្រូវ​បាន​ចាប់ខ្លួន​ នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ មករា​ ឆ្នាំ​ ២០០៤​ ហើយ​ត្រូវ​បាន​កាត់ទោស​ដាក់​គុក​ ២០​ឆ្នាំ​ ដោយ​តុលាការ​ក្រុងភ្នំពេញ​ ពី​បទ​សម្លាប់​ លោក​ ជា​ វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៤​ ។

ប៉ុន្តែ​ លោក​ប្រធាន​តុលាការ​កំពូល​បាន​ពន្យល់​ថា​ សេចក្ដី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​ – ដែល​បាន​សម្រេច​ដោះលែង​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ពីព្រោះ​ឃាតកម្ម​លើ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាំបាច់​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​តទៅ​ទៀត​ ដោយ​ហេតុ​ថា​ វា​មាន​ចន្លោះ​ប្រហោង​នៅ​ក្នុង​នីតិវិធី​ ហើយ​ភស្តុតាង​ក៏​មាន​មិន​គ្រប់គ្រាន់​ដែរ​ ។

សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ទទួលស្វាគមន៍​ជាទូទៅ​ – ដោយ​វា​ផ្ដួចផ្ដើម​គំនិត​ឲ្យ​មាន​ការពិនិត្យ​ពិចារណា​ឡើងវិញ​ មិនមែន​គ្រាន់តែ​ពី​អ្វី​ដែល​បាន​កើតឡើង​ពិតប្រាកដ​កាលពី​ប្រាំ​ឆ្នាំ​កន្លងទៅ​នោះ​ទេ​ ក៏ប៉ុន្តែ​វា​ក៏​ជា​ការចាំបាច់​ត្រូវ​បំភ្លឺ​ផង​ដែរ​ នូវ​ចំណុច​ដូច​ខាងក្រោម​ ៖

  • តើ​មាន​អ្វី​ខុស​ទាក់ទង​នឹង​ការស៊ើបអង្កេត​របស់​ប៉ូលិស​ និង​ តើ​ព្រោះ​ហេតុអ្វី​?
  • តើ​មាន​អ្វី​ខុស​ទាក់ទង​នឹង​នីតិវិធី​ដំបូង​របស់​តុលាការ​ នៅ​ពេល​ដែល​ភស្តុតាង​ផ្ដល់ឲ្យ​ដោយ​ភាគី​ចុងចោទ​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​បានការ​ និង​ តើ​ព្រោះ​ហេតុអ្វី​?
  • តើ​មាន​អ្វី​ខុស​នៅ​ពេល​ដែល​សាលាឧទ្ធរណ៍​ នៅ​ថ្ងៃ​ទី​ ១២​ ខែ​ មេសា​ ឆ្នាំ​ ២០០៧​ បាន​តម្កល់​ការ​ផ្ដន្ទា​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ទោះបីជា​មាន​ការ​បញ្ជាក់​ជាច្រើន​បាន​លេចឡើង​នៅ​ក្នុង​មតិ​សាធារណៈ​ជាតិ​ និង​ អន្តរជាតិ​ក្ដី​ – រួមមាន​អតីត​ព្រះមហាក្សត្រ​ – ដែល​លើកឡើង​ថា​ ដំណើរការ​ជំនុំជម្រះ​ក្ដី​ពី​ខាងដើម​ មិន​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ច្បាប់​ទេ​ ហើយ​ចុះ​ហេតុអ្វី​បានជា​សាលាឧទ្ធរណ៍​មិន​បាន​ចេញ​បញ្ជា​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ជាថ្មី​ឡើងវិញ​?

មាន​សេចក្ដី​សង្ឃឹម​ថា​ សាលដីកា​នេះ​របស់​តុលាការ​កំពូល​ នឹង​នាំឲ្យ​មាន​យុត្តិធម៌​ដល់​អ្នក​ទាំងពីរ​ ដែល​បាន​ចំណាយ​ពេល​អស់​ប្រាំ​ឆ្នាំ​រួច​ទៅ​ហើយ​នៅ​ក្នុង​ពន្ធនាគារ​ ។

ប៉ុន្តែ​ នេះ​គ្រាន់តែ​ជា​ជ្រុង​មួយ​នៃ​បញ្ហា​ ។​ តុលាការ​កំពូល​បាន​បង្កើត​ឱកាស​ដែល​មិន​ដែល​មាន​ដូច​ពីមុន​ ចាប់ផ្ដើម​ពិនិត្យ​លំអិត​ បកស្រាយ​បំភ្លឺ​អ្វី​ដែល​ប្រែ​ជា​ខុស​ និង​ ហេតុអ្វី​បាន​ជា​វា​ខុស​ និង​ តើ​នរណា​អាច​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​ប្រែ​ជា​ខុស​ ហើយ​ទទួល​រង​ផលវិបាក​តាម​ច្បាប់​ ។

មិនមែន​ការពិនិត្យ​កែប្រែ​ឡើងវិញ​នូវ​នីតិវិធី​ថ្មី​នៃ​ច្បាប់​ ឬ​ ការប្រកាស​ឲ្យ​ប្រើ​នីតិវិធី​ថ្មី​នេះ​នៃ​ច្បាប់​នឹង​ធ្វើឲ្យ​កម្ពុជា​ជា​រដ្ឋ​មួយ​នៅ​ក្រោម​អានុភាព​នៃ​ច្បាប់​នោះ​ទេ​ – គឺ​ការអនុវត្ត​ច្បាប់​ឲ្យ​ម៉ឺងម៉ាត់​តែ​ប៉ុណ្ណោះ​ទេ​ដែល​នឹង​ជួយ​ធ្វើឲ្យ​មាន​ការផ្លាស់ប្ដូរ​ថ្មី​ ។

ពុំ​ដែល​មាន​ឱកាស​ណា​ល្អ​ប្រសើរ​ដូចនេះ​ ជាង​ពេល​ចាប់ពី​មាន​សាលដីកា​ថ្មី​ៗ​នេះ​ដែល​ចេញ​ដោយ​តុលាការ​កំពូល​នោះ​ទេ​ ។

សូម​ណែនាំ​បង្ហាញ​យើងខ្ញុំ​ដល់​សហការី​ និង​ មិត្ត​ភក្ដិ​របស់​លោក​ផង​ ៕

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

4 Responses to “ពិនិត្យ​មើល​ទៅ​ក្រោយ​ និង​ ពិនិត្យ​មើល​ទៅ​មុខ​ – ថ្ងៃ​ អាទិត្យ​ ទី​ ៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: