រុះរើ​តំណែង​ចៅក្រម​, ព្រះរាជអាជ្ញា​, ក្រឡាបញ្ជី​ក្នុង​ទ្រង់ទ្រាយ​ធំ​ – ថ្ងៃ​ ពុធ​ ទី​ ១៤​ មករា​ ២០០៩​

Posted on Wednesday, 14 January 2009. Filed under: សប្ដាហ៍ទី ៥៣២ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣២

ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤​ បាន​ចាប់ផ្ដើម​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទំរង់​ប្រព័ន្ធ​តុលាការ​មុន​គេ​បង្អស់​ ដោយ​ចាប់ផ្ដើម​ធ្វើការ​រុះរើ​ទ្រង់ទ្រាយ​ធំ​ទៅលើ​ចៅក្រម​ ព្រះរាជអាជ្ញា​ ក្រឡាបញ្ជី​ ទូទាំង​ប្រទេស​ ។

លោក​ អង្គ​ វង្សវឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ រាជរដ្ឋាភិបាល​មាន​គំរោង​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​តុលាការ​នៅ​ទូទាំង​ប្រទេស​មែន​ តែ​មិនមែន​ដោយសារ​កំហុស​ឆ្គង​ណាមួយ​នោះ​ទេ​ ។

លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​ថា​ នេះ​ជា​កំណែទំរង់​ប្រព័ន្ធ​យុត្តិធម៌​ជា​អាទិភាព​មុន​គេ​ ដើម្បីឲ្យ​ស្រប​ទៅតាម​យន្តការ​ខ្សែបន្ទាត់​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២​ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​ មូលដ្ឋាន​នៃ​អភិបាលកិច្ច​ល្អ​ត្រូវ​ទាមទារ​ចាំបាច់​លើ​ការ​អនុវត្តន៍​នូវ​មូលដ្ឋាន​ច្បាប់​ តែ​បើ​ធនធាន​អ្នកប្រតិបត្តិ​ច្បាប់​នៃ​គ្រឹះ​ខាងលើ​មិន​រឹងមាំ​ និង​ មិន​មាន​សច្ចភាព​ទេ​នោះ​ អភិបាលកិច្ច​ក៏​មិន​រលូន​តាម​ការ​ចង់បាន​នោះ​ដែរ​ ។

លោក​ អង្គ​ វង្សវឌ្ឍនា​ ក៏​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ការ​រុះរើ​មន្ត្រី​តុលាការ​នឹង​ត្រូវ​ឧត្ដមក្រុមប្រឹក្សា​អង្គចៅក្រម​ធ្វើការ​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ មករា​ ព្រឹក​នេះ​ ក្នុង​ការ​សំរេច​ផ្លាស់ប្ដូរ​តួនាទី​របស់​ពួកគេ​ទាំងនេះ​ ។​ ចំពោះ​ការផ្លាស់ប្ដូរ​មន្ត្រី​ស្ថាប័ន​យុត្តិធម៌​នេះ​ មិនមែន​ត្រឹមតែ​ចៅក្រម​ ព្រះរាជអាជ្ញា​ ព្រះរាជអាជ្ញា​រង​ ឬ​ ក្រឡាបញ្ជី​ប៉ុណ្ណោះ​ទេ​ សូម្បីតែ​ប្រធាន​តុលាការ​ក៏​ត្រូវ​ប្ដូរ​ដែរ​ ។​ តែ​លោក​ អង្គ​ វង្សវឌ្ឍនា​ មិន​ទាន់​ប្រាប់​ឈ្មោះ​អ្នក​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ទាំងនោះ​នៅឡើយ​ទេ​ គ្រាន់តែ​ប្រាប់​ឲ្យ​ដឹង​ជា​ដំបូង​ថា​ ព្រះរាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​ម្នាក់​ គឺ​លោក​ អ៊ុក​ សាវុធ​ នឹង​ត្រូវ​ផ្លាស់​ចេញ​ ដាក់​ជំនួស​វិញ​ដោយ​ លោក​ យ៉េន​ ចរិយា​ ។​ ចំណែក​ឯ​ លោក​ អ៊ុក​ សាវុធ​ នឹង​ត្រូវ​ទៅកាន់​តំណែង​ព្រះរាជអាជ្ញា​រង​នៅ​សាលាឧទ្ធរណ៍​ ។

លោក​ អង្គ​ វង្សវឌ្ឍនា​ បញ្ជាក់​ថា​ ការផ្លាស់ប្ដូរ​នេះ​ជា​រឿង​ធម្មតា​មែន​ តែ​មន្ត្រី​តុលាការ​ខ្លះ​ក៏​មាន​កំហុស​ដែរ​ ឯ​អ្នក​ខ្លះ​ទៀត​កាន់​តំណែង​៤​ឆ្នាំ​ហើយ​ ត្រូវតែ​ផ្លាស់ប្ដូរ​ជាចាំបាច់​ ។​ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក្នុង​កំណែទំរង់​នេះ​ មន្ត្រី​តុលាការ​ភាគច្រើន​គ្រាន់តែ​ផ្លាស់ប្ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តែប៉ុណ្ណោះ​ ។

ប្រព័ន្ធ​តុលាការ​កន្លងមក​បាន​ទទួលរង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ ដែល​អ្នករងគ្រោះ​ភាគច្រើន​ជា​ជន​ក្រីក្រ​ គ្មាន​លុយ ឯ​អ្នក​ឈ្នះ​ក្ដី​ភាគច្រើន​តែងតែ​ជា​បុគ្គល​មាន​អំណាច​ ៕

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ៣​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ [លោក​ អ៊ូ​ វីវៈ​] ៖​ សេរីភាព​បញ្ចេញ​មតិ​ និង​ សារព័ត៌មាន​នៅ​កម្ពុជា​ នៅ​មាន​កំរិត​ [ព្រោះ​អ្នក​សារព័ត៌មាន​ខ្លះ​ត្រូវ​បាន​ទទួលរង​នូវ​ការ​គំរាមកំហែង​ប្ដឹង​ទៅ​តុលាការ​ និង​ ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ព្រមទាំង​មាន​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​អ្នកសារព័ត៌មាន​ ហើយ​អាជ្ញាធរ​នៅ​ពុំ​ទាន់​ចាប់​ឃាតក​ និង​ អ្នកសមគំនិត​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅឡើយ​]


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១០៦​ ថ្ងៃ​ ពុធ​ – ព្រហស្បតិ៍​ ទី​ ១៤​ – ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ទូត​នេប៉ាល់​ទទូច​សុំ​ឲ្យ​មាន​វត្ត​បែប​នេប៉ាល់​នៅ​កម្ពុជា


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៤៦​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • រុះរើ​តំណែង​ចៅក្រម​, ព្រះរាជអាជ្ញា​, ក្រឡាបញ្ជី​ក្នុង​ទ្រង់ទ្រាយ​ធំ
  • ជនជាតិ​កាណាដា​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ពី​បទ​ប្រព្រឹត្ត​អនាចារ​ [ទៅលើ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ចំនួន​៤​នាក់​ ក្នុង​នោះ​មាន​ក្មេង​ស្រី​២​នាក់​ – ខេត្ត​កំពង់សោម​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣២៣​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សហរដ្ឋអាមេរិក​សំរេច​និង​ផ្ដល់​ជំនួយ​យោធា​ជាង​ ៦០​ម៉ឺន​ដុល្លារ​ [ដល់​កម្ពុជា​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៥១​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ២០០៨​ បទឧក្រិដ្ឋ​ចាប់​រំលោភ​សេពសន្ថវៈ​មាន​ ២៦៨​ករណី​ [ដែល​បណ្ដាលឲ្យ​មាន​ជនរងគ្រោះ​ចំនួន​ ២៨៥​នាក់​ – ក្នុង​នោះ​មាន​កុមារ​មិន​ទាន់​គ្រប់​អាយុ​ចំនួន​ ១៦៥​នាក់​ ហើយ​ជនល្មើស​មាន​ចំនួន​ ៣៤០​នាក់​ – បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៧​ គឺ​មាន​ចំនួន​ ៣០១​ករណី​] អំពើ​អមនុស្សធម៌​នេះ​នៅតែ​ជា​បញ្ហា​ក្ដៅ​គគុក​ដដែល
  • សូរ្យគ្រាស​នឹង​កើតឡើង​នៅ​ថ្ងៃ​ទី​ ២៦​ មករា​ ខាងមុខ​ – កម្ពុជា​អាច​មើល​ឃើញ​បាតុភូត​ធម្មជាតិ​នេះ​ចំ​ថ្ងៃ​សែន​ចិន
  • សិស្សានុសិស្ស​ និង​ អ្នកភូមិ​ [សរុប​ប្រមាណ​ជា​ ៣០០​នាក់​] បិទ​ផ្លូវ​ប្រឆាំង​ក្បួន​ឡាន​ដឹក​ថ្ម​ [ប្រហែល​៥០​គ្រឿង​ – ដោយ​បាន​ចោទ​ថា​ ក្បួន​រថយន្ត​ទាំងនោះ​ធ្វើឲ្យ​ខូច​ផ្លូវ​ និង​ ធូលី​ហុយ​ លាយឡំ​នឹង​សំឡេង​ខ្ទ័រ​រំខាន​ – ខេត្ត​សៀមរាប​]
  • ជិត​២០០​លាន​នាក់​ ចាប់ផ្ដើម​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ [ដើម្បី​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ចិន​ នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៦៥​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សហ​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ អះអាង​ថា​ ពួកគេ​កំពុង​ទទួលរង​នូវ​ការ​គំរាមកំហែង​ពី​ចៅក្រម​នៃ​សាលាក្ដី​ខ្មែរក្រហម​ [ដែល​ត្រៀម​ប្ដឹង​ពួកគេ​វិញ​ ដោយ​ចោទ​ថា​ការ​ដាក់​ពាក់​បណ្ដឹង​របស់​ពួកគេ​នាំឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​ ធ្វើឲ្យ​អាប់មុខ​ដល់​សាលាក្ដី​ខ្មែរក្រហម​]


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ១៤០២​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • បុរស​ជនជាតិ​កូរ៉េ​ដែល​ត្រូវ​កូរ៉េ​គ្នាឯង​បាញ់​នោះ​ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ [ជនសង្ស័យ​ពីរ​នាក់​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​]
  • បុរស​ដែល​ជះ​ទឹកអាស៊ីត​ដាក់​ក្មេង​ស្រី​ [អាយុ​៣​ឆ្នាំ​] និង​ ជីដូន​ [បណ្ដាល​ឱ្យ​ស្លាប់​ទាំងពីរ​នាក់​] ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ [ខេត្ត​កំពត​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៩៤​ ថ្ងៃ​ ពុធ​ ទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • នាយករដ្ឋមន្ត្រី​កម្ពុជា​ផ្ដើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​គូវ៉ែត
  • ជម្លោះ​ដីក្រហម​ ៖​ សាលាក្រុង​ព្រម​ផ្ដល់​ពីរ​ម៉ឺន​ដុល្លារ​ [ដល់​ប្រជាជន​ចំនួន​ ៩១​គ្រួសារ​] ប្រជាជន​មិន​ទទួលយក
  • ធនាគារ​ពិភពលោក​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ ១០​លាន​ សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម
  • រាជរដ្ឋាភិបាល​ផ្ដល់​ហិរញ្ញប្បទាន​ ១៥​លាន​ដុល្លារ​ ដល់​សម្ព័ន្ធ​សមាគម​ម៉ាស៊ីនកិនស្រូវ​កម្ពុជា​ សម្រាប់​ប្រមូល​ទិញ​ស្រូវ​ស្តុក
  • នាង​ អ៊ិន​ សុខលីដា​ សុំ​បើក​ប្រាក់​ជិត​ ៣​ម៉ឺន​ដុល្លារ​ ពី​ធនាគារ​កាណាឌីយ៉ា​ [ពី​ក្នុង​គណនី​រួម​របស់​នាង​ជាមួយ​លោកស្រី​ ជា​ រដ្ឋា​ ដែល​ជា​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​នាង​ ហើយ​ឥឡូវ​កំពុង​សំងំ​លាក់ខ្លួន​នៅ​ក្រៅ​ប្រទេស​ ដើម្បី​គេច​ខ្លួន​ពី​ការ​តាម​ចាប់​ទាក់​ទឹន​ទៅ​នឹង​ករណី​ជះ​ទឹកអាស៊ីត​លើ​ម្ដាយមីង​របស់​ អ៊ិន​ សុខលីដា​]
  • ទាហាន​សៀម​ហាម​ក្រុមហ៊ុន​ខ្មែរ​កុំឲ្យ​សាងសង់​របង​ [ដើម្បី​ធ្វើ​កាស៊ីណូ​] បន្ត​ នៅ​ច្រក​ជាំ​ [អន្លង់​វែង​ – ឧត្តរមានជ័យ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: