ការ​ប្រមើល​មើល​ទៅ​ឆ្នាំ​ ២០០៩​ – ថ្ងៃ​ អាទិត្យ​ ទី​ ៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​

Posted on Thursday, 15 January 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣១ |

បើ​សង្កេត​មើល​ការពិភាក្សា​យ៉ាង​ច្រើន​អំពី​អនាគតកាល​ គេ​នឹង​ឃើញ​មាន​បញ្ហា​ពីរ​យ៉ាង​ដែល​ទាក់ទាញ​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ជាងគេ​ គឺ​បញ្ហា​សេដ្ឋកិច្ច​ និង​ នីតិរដ្ឋ​ ។

តាម​មតិ​អន្តរជាតិ​ សេដ្ឋកិច្ច​កម្ពុជា​បាន​ផ្អែក​យ៉ាង​ច្រើន​លើ​ការនាំចេញ​នូវ​ផលិតផល​សំលៀកបំពាក់​ និង​ លើ​ទេសចរណ៍​អន្តរជាតិ​ ហើយ​នេះ​គឺ​សេចក្ដីរាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​នេះ​ដែល​យើង​បាន​យក​មក​ឆ្លុះបញ្ចាំង​ ។

ក្នុង​អតីតកាល​គេ​មាន​ជំនឿ​ទុកចិត្ត​យ៉ាង​ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម​សំលៀកបំពាក់​ – ជា​រៀងរាល់​ឆ្នាំ​កន្លងទៅ​ វិស័យ​នេះ​បាន​រីកចម្រើន​ពី​ ១៥​%​ ដល់​ ២០​%​ ។​ ប៉ុន្តែ​នេះ​មិនមែន​ជា​ការ​ធានា​ចំពោះ​ពេល​អនាគត​ទេ​ ។​ អ្នកសង្កេតការណ៍​ខ្លះ​និយាយ​ថា​ សភាពការណ៍​ប្រែ​ជា​អាក្រក់​ ប៉ុន្តែ​វា​មិន​អាក្រក់​ពេក​ទេ​ ៖

នៅ​ក្នុង​ប្រទេស​កម្ពុជា​ រោងចក្រ​ចំនួន​ ៧៣​ បាន​បិទទ្វារ​ក្នុង​ឆ្នាំ​ ២០០៨​ ជា​ហេតុ​នាំឲ្យ​កម្មករ​ជិត​ ២៥.០០០​នាក់​ បាត់​ការងារ​ធ្វើ​ ។​ ប៉ុន្តែ​រោងចក្រ​ថ្មី​ៗ​ចំនួន​ ៦៤​ បាន​បើកទ្វារ​ដំណើរការ​ ហើយ​មាន​ការងារ​ឲ្យ​កម្មករ​ថ្មី​ធ្វើ​ចំនួន​ ១០.០០០​នាក់​ ។​ – ការនាំចេញ​សំលៀកបំពាក់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ដល់​ ២​%​ កាលពីមុន​ គាត់​(អ្នកសង្កេតការណ៍​) បាន​រំពឹង​ទុក​ថា​ វា​នឹង​ធ្លាក់​ចុះ​រវាង​ពី​ ៥​%​ ទៅ​ ៧​%​ ។​ ដូច្នេះ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​បាន​ប៉ះពាល់​ផ្នែក​នេះ​បន្តិចបន្តួច​ទេ​ ។

អ្នកដទៃ​ទៀត​មាន​ការ​ប្រយ័ត្នប្រយែង​ច្រើន​ក្នុង​ការ​បញ្ចូល​នូវ​ក្ដី​សង្ឃឹម​របស់​គេ​ ៖​ បើ​និយាយ​ក្នុង​ពេល​ឥឡូវនេះ​ អនាគតកាល​មើល​ទៅ​ពិតជា​ឃើញ​ខ្មៅ​ងងឹត​ អ្វី​ៗ​អាច​មាន​ការប្រែប្រួល​ ៖

បញ្ជាទិញ​ដែល​ទទួល​បាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ នឹង​ចប់​ត្រឹម​ខែ​កុម្ភៈ​ និង​ ខែ​មីនា​ ឆ្នាំ​ ២០០៩​ ហើយ​ពុំ​មាន​បញ្ជាទិញ​សម្រាប់​ខែ​ឧសភា​ និង​ មិថុនា​ ឆ្នាំ​ ២០០៩​ទេ​ ។​ ប៉ុន្តែ​អ្នកទិញ​ពី​សហរដ្ឋអាមេរិក​ប្រហែលជា​នៅ​រង់ចាំ​រហូត​ទាល់តែ​ប្រធានាធិបតី​ថ្មី​ចូល​កាន់​តំណែង​ក្នុង​ពាក់កណ្ដាល​ខែ​មករា​នេះ​ រួចហើយ​ទើប​បន្ត​ការទិញ​របស់​គេ​ទៀត​ ។

វិនិយោគ​ក្នុង​ឧស្សាហកម្ម​សំណង់​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ធំ​ៗ​ដែរ​ ៖

គម្រោង​សាងសង់​អាគារ​ខ្ពស់​ៗ​ទាំងអស់​ដើម្បី​អភិវឌ្ឍន៍​ទីក្រុង​ឲ្យ​ក្លាយ​ជា​ទីក្រុង​មួយ​ទំនើប​ គឺ​ភាគច្រើន​ត្រូវ​ផ្អែកលើ​វិនិយោគ​បរទេស​នៅ​កម្ពុជា​ ។​ ដូច្នេះ​វិនិយោគ​ធំ​ៗ​ ដូចជា​វិនិយោគ​ធ្វើ​ដោយ​វិនិយោគិន​កូរ៉េ​ ដែល​គ្រោង​សាងសង់​អាគារ​សម្រាប់​ទីក្រុង​ ត្រូវ​ពន្យារពេល​ ។

សហជីព​ពលករ​បាន​និយាយ​ថា​ ចំនួន​ ៣០​%​ នៃ​កម្មករ​សំណង់​ត្រូវ​បញ្ឈប់​ពី​ការងារ​ ហើយ​គម្រោង​មួយ​ចំនួន​ក៏​ត្រូវ​ផ្អាក​សកម្មភាព​ដែរ​ ។

ហើយ​មាន​ការ​ព្យាករណ៍​ទុក​ថា​ ក្នុង​ឆ្នាំ​ ២០០៩​ ដំណើរ​ធ្លាក់​ចុះ​នេះ​នឹង​នៅ​បន្ត​ទៅទៀត​ ។

ចុះ​ខាង​ទេសចរណ៍​វិញ​ តើ​យ៉ាងណា​ដែរ​?

“រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ទទួលស្គាល់​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​សកល​ និង​ ការ​ប្រឈមមុខ​ចំពោះ​ប្រទេស​ថៃ​ក្នុង​បញ្ហា​តំបន់​ព្រះវិហារ​ បាន​ធ្វើឲ្យ​ចំនួន​ទេសចរ​ចូល​កម្ពុជា​ថយ​ចុះ​ ប៉ុន្តែ​កម្ពុជា​នឹង​យក​អស់​កម្លាំងកាយ​ចិត្ត​ខិតខំ​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​របស់​ទេសចរ​ ព្រមទាំង​ជំរុញ​វិស័យ​ទេសចរណ៍​ឲ្យ​មាន​ការ​រីកចម្រើន​ឡើង​ទៀត​ផង​ ។

“ភាព​នៃ​ការ​បាត់​ការងារ​ និង​ ប្រាក់ចំណូល​រៀងរាល់​ថ្ងៃ​សម្រាប់​គ្រួសារ​ គឺជា​ផលវិបាក​លេច​ចេញពី​ដំណើរ​ធ្លាក់​ចុះ​នូវ​ចំនួន​ទេសចរ​ចូល​កម្ពុជា​តាំងពី​ខែ​កក្កដា​ ឆ្នាំ​ ២០០៨​ មក​ម្ល៉េះ​ ។

ដំណើរ​ថយ​ចុះ​ដូចនេះ​នៅ​ក្នុង​លទ្ធភាព​ខាង​សេដ្ឋកិច្ច​ក៏​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ក្នុង​គោលនយោបាយ​ស្ដីពី​ការ​យកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ឲ្យ​និស្សិត​ទើប​ចេញពី​សកលវិទ្យាល័យ​មាន​ការងារ​ធ្វើ​ដែរ​ ទោះបីជា​ចំនួន​របស់​អ្នក​ទាំងនេះ​ចេះតែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក្ដី​ ៖

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់បន្ថយ​ការ​ជ្រើសរើស​បុគ្គលិក​ មន្ត្រីរាជការ​ថ្មី​ៗ​ ពី​ចំនួន​ ៩.០០០​នាក់​ មក​នៅ​ត្រឹម​ ៨.០០០​នាក់​ នៅ​តាម​ក្រសួង​មន្ទីរ​ទាំងឡាយ​ ក្នុង​ឆ្នាំ​ ២០០៩​ ។

កាត់បន្ថយ​ការងារ​តែ​មួយ​មុខ​មិន​ទាន់​គ្រប់គ្រាន់​ទេ​ ។​ យើង​នឹង​ខិតខំ​រក​មើល​ឲ្យ​បាន​សេចក្ដីរាយការណ៍​ព័ត៌មាន​ស្ដីពី​ការ​សម្រេច​ផ្សេង​ទៀត​ដែល​កំណត់​ តើ​ត្រូវ​ទប់​ និង​ បន្ថយ​ការ​ចំណាយ​ដូចម្ដេច​ ។

ផែនការ​ចំណាយ​ ១០​លាន​ដុល្លារ​អាមេរិក​ លើ​ការ​បំភ្លឺ​ទីកន្លែង​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ​ ជា​រឿង​គួរឲ្យ​ភ្ញាក់ផ្អើល​ក្នុង​បរិបទ​នេះ​ ។​ ទោះបីជា​គេ​មាន​បំណង​ធ្វើ​ការងារ​នេះ​ដោយ​ប្រើ​ប្រាក់​កម្ចី​ពី​បរទេស​ក្ដី​ ក៏​វា​មិន​គ្រាន់តែ​ជា​ការ​ទទួលខុសត្រូវ​ក្នុង​ការ​សង​វា​វិញ​នោះ​ដែរ​ ។​ ក្រោយពី​គេ​បាន​ធ្វើ​វិនិយោគ​រួច​ហើយ​ អគ្គិសនី​យ៉ាង​ច្រើន​នឹង​ត្រូវ​ទទួល​ការ​ទូទាត់​ប្រាក់​សង​មកវិញ​ ។​ ប្រាក់​ទទួល​បាន​ពី​អ្នក​បង់ពន្ធ​សាធារណៈ​នឹង​ត្រូវ​យក​មក​ចំណាយ​ ហើយ​វា​នឹង​ចូល​ទៅ​ក្នុង​ដៃ​អ្នក​ផលិត​អគ្គិសនី​ ៖​ ក្រុមហ៊ុន​ឯកជន​កាន់តែ​ច្រើន​នឹង​ទទួល​យក​ផលប្រយោជន៍​ពី​អាជីវកម្ម​នេះ​ ។

ការពិត​ គេ​មាន​សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រាក់​ពី​ប្រេងឥន្ធនៈ​ ។​ ហើយ​សហគមន៍​អន្តរជាតិ​បាន​សន្យា​ផ្ដល់​ជំនួយ​ប្រហែល​មួយ​កោដិ​ដុល្លារ​ សម្រាប់​ឆ្នាំ​ ២០០៩​ ។

ចំណេះដឹង​មុខវិជ្ជា​សិក្សា​ពី​វិស័យ​សេដ្ឋកិច្ច​វិទ្យា​ និង​ ការគ្រប់គ្រង​ពាណិជ្ជកម្ម​ មិន​បាន​ទប់ស្កាត់​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៃ​សេដ្ឋកិច្ច​សកល​ដែល​មិន​ដែល​មាន​ពីមុន​មក​សោះ​នោះ​ទេ​ ។​ ឥឡូវ​មាន​ការ​ប្រឹងប្រែង​យ៉ាង​ច្រើន​កំពុង​ត្រូវ​បាន​ពិភាក្សា​ តើ​ឆន្ទៈ​នយោបាយ​ និង​ វិធានការ​នយោបាយ​ប្រភេទ​ណា​ដែល​គេ​ត្រូវការ​ចាំបាច់​សម្រាប់​ត្រួតពិនិត្យ​បញ្ហា​សេដ្ឋកិច្ច​ ដើម្បី​បំបាត់​វា​ឲ្យ​បាន​អស់​ទាំងស្រុង​ទៅ​នោះ​ ។​ ជំនឿ​អំពី​ “អំណាច​គ្រប់គ្រង​ទីផ្សារ​ដោយ​ខ្លួនឯង​” បាន​នាំឲ្យ​ធ្លាក់​ដល់​វិបត្តិ​សកល​ ។​ ការ​តាក់តែង​ច្បាប់​ថ្មី​ច្បាស់​ៗ​ និង​ អន្តរាគមន៍​របស់​រដ្ឋាភិបាល​ ឥឡូវ​ត្រូវ​បាន​គេ​អំពាវនាវ​ឲ្យ​មាន​ ។

មាន​ចលនា​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​វិស័យ​ច្បាប់​ ។

ឆ្នាំ​ថ្មី​នេះ​បាន​ចាប់ផ្ដើម​ជាមួយ​ដំណឹង​ដែល​គេ​ស្ទើរតែ​មិន​បាន​រំពឹង​ទុក​ពី​ដំណាច់​ឆ្នាំ​ចាស់​ ៖​ ក្រោយពេល​ប្រាំ​ឆ្នាំ​នៃ​ការ​មន្ទិលសង្ស័យ​ និង​ ការ​បាត់​ជំនឿ​លើ​ប៉ូលិស​ និង​ លើ​ចំណាត់​ការ​របស់​តុលាការ​ ទាក់ទង​នឹង​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​ ឈ្មោះ​ ជា​ វិជ្ជា​ កាលពី​ឆ្នាំ​ ២០០៤​ ។

ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ ពីព្រោះ​តាម​ដែល​ លោក​ ឌិត​ មន្ទីរ​ ចៅក្រម​តុលាការ​កំពូល​បាន​ពន្យល់​ វា​មាន​ភាព​មិន​ច្បាស់លាស់​ ៖​ រឿង​នេះ​ចាំបាច់​ត្រូវ​មាន​ការស៊ើបអង្កេត​បន្ថែម​ទៀត​ ព្រោះ​វា​មាន​ភាព​ចន្លោះប្រហោង​នៅ​ក្នុង​នីតិវិធី​ ព្រមទាំង​មាន​ភស្តុតាង​មិន​គ្រប់គ្រាន់​ផង​ទៀត​ ។

នឹង​ត្រូវ​មាន​ការ​ពន្យល់​ច្រើន​ថែម​ទៀត​ តើ​ហេតុអ្វី​បានជា​ការស៊ើបអង្កេត​ពីមុន​ត្រូវ​ធ្វើ​មិន​បាន​ត្រឹមត្រូវ​ ហើយ​តើ​ហេតុ​ដូចម្ដេច​បាន​ជា​ភាព​ចន្លោះប្រហោង​អាច​ចេញ​រួច​នៅ​ក្នុង​នីតិវិធី​ – ដែល​មនុស្ស​ជាច្រើន​បាន​គូស​បញ្ជាក់​ ក្នុង​នោះ​មាន​ទាំង​អតីត​ព្រះមហាក្សត្រ​ផង​ – ហើយ​តើ​ហេតុអ្វី​បាន​ជា​មិន​អាច​កែតម្រូវ​វា​ដោយ​មិន​ចាំបាច់​បង្ខាំង​មនុស្ស​ពីរ​នាក់​ឲ្យ​នៅ​គុក​អស់​រយៈពេល​ប្រាំ​ឆ្នាំ​ដូច្នេះ​ទៅ​?

ឥឡូវ​ប៉ូលិស​រង់ចាំ​អស់​ពេល​ពេញ​មួយ​សប្ដាហ៍​រួច​ទៅ​ហើយ​ ដើម្បី​ទទួល​ភ្លើង​ខៀវ​ពី​តុលាការ​ដើម្បី​ចាប់ផ្ដើម​ការស៊ើបអង្កេត​ថ្មី​ ។​ នោះ​ប្រហែលជា​នីតិវិធី​ត្រឹមត្រូវ​មិន​ខាន​ ។​ នៅ​ពេល​ដែល​គ្មាន​ភាព​ច្បាស់លាស់​ គេ​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​ឡើងវិញ​ ឲ្យ​ស្រប​តាម​ច្បាប់​ ដោយ​ឯករាជ្យ​ពី​ឥទ្ធិពល​ណាមួយ​ពី​ខាងក្រៅ​ ក៏ដូចជា​ត្រូវ​ឯករាជ្យ​ពី​អង្គ​នីតិប្រតិបត្តិ​របស់​រដ្ឋាភិបាល​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ជាតិ​ដែរ​ ។

យ៉ាងហោចណាស់​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ដែល​មនុស្ស​បី​នាក់​ ដែល​ត្រូវ​តែងតាំង​ដោយ​គណៈ​មេធាវី​កម្ពុជា​ ដើម្បី​ឲ្យ​បំពេញ​មុខ​នាទី​នៅ​ក្នុង​តុលាការ​កម្ពុជា​ មាន​ការ​លំបាក​ក្នុង​ការ​ដាក់​ពាក្យ​ប្ដឹង​តាម​ច្បាប់​ ដែល​ក្នុង​នោះ​គេ​ចង់​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​បំភ្លឺ​មួយ​ដោយ​តុលាការ​ក្រុងភ្នំពេញ​ អំពី​ពាក្យ​ចោទប្រកាន់​ឥត​ភស្តុតាង​ថា​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ។​ ទោះជា​គេ​បាន​ខិតខំ​អស់​ពេល​ជាច្រើន​ខែ​មក​ហើយ​ក៏ដោយ​ ក៏​ពួកគេ​មិន​អាច​ទទួល​បាន​ព័ត៌មាន​មួយ​ចំនួន​ណា​នោះ​ – ដូច​ដែល​យើង​បាន​ឆ្លុះបញ្ចាំង​កាលពី​ ថ្ងៃ​សុក្រ​ ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ជា​លំអិត​ពី​សារព័ត៌មាន​ខ្មែរ​ ។

អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​លើស​នេះ​ទៀត​នោះ​ – ដោយ​មិន​ផ្អែកលើ​ឯកទេស​ណាមួយ​ខាង​ច្បាប់​ទេ​ ក៏ប៉ុន្តែ​លើ​សុភវិនិច្ឆ័យ​ – គឺ​ថា​បណ្ដឹង​ឧទ្ធរណ៍​ចូល​ទៅ​តុលាការ​ច្បាប់​មួយ​ដើម្បី​ធ្វើការ​បំភ្លឺ​មិន​ត្រូវ​បាន​ទទួល​ស្វាគមន៍​ទេ​ ក៏ប៉ុន្តែ​បែរជា​បាន​ទទួល​នូវ​ការ​សោកស្ដាយ​ទៅវិញ​ ។​ ចៅក្រម​ជាតិ​នៅ​ក្នុង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​រិះគន់​បណ្ដឹង​ឧទ្ធរណ៍​ទៅ​តុលាការ​នេះ​ដោយ​ប្រើ​ទឡ្ហីកម្ម​ថា​គេ​បាន​បម្រើការ​នៅ​សាលាក្ដី​ខ្មែរក្រហម​នេះ​ដោយ​ផ្អែកលើ​ព្រះរាជក្រឹត្យ​ ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​ ។

ករណី​នេះ​បាន​នាំមក​នូវ​ទំនាស់​ជា​មូលដ្ឋាន​ដល់​សាធារណជន​ ថា​តើ​សង្គម​នេះ​ពិតជា​ធ្វើ​តាម​រដ្ឋធម្មនុញ្ញ​មែន​ឬ​មិនមែន​ តើ​ទីណា​ដែល​តុលាការ​មួយ​ឯករាជ្យ​នឹង​រក​ឃើញ​អ្វី​ត្រូវ​អ្វី​ខុស​ ។​ តើ​ចៅក្រម​ជាតិ​ក្នុង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​មិន​ទុកចិត្ត​ថា​តុលាការ​អាច​បំពេញ​ភារកិច្ច​របស់​ខ្លួន​ទេ​ឬ​?

ប្រការ​ដែល​ថា​មនុស្ស​ម្នាក់​មាន​អាជីព​មួយ​ល្បីល្បាញ​ដែល​គេ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទទួល​បំពេញ​យ៉ាង​សមស្រប​ គឺ​ពុំ​មែន​ជា​ហេតុផល​ថា​នឹង​មិន​បំភ្លឺ​ – ដោយ​តុលាការ​ និង​ ដោយ​ផ្អែកលើ​ច្បាប់​ក្នុង​លក្ខណៈ​មាន​តម្លាភាព​ – ថា​មនុស្ស​នេះ​បាន​បំពេញ​មុខ​នាទី​បាន​សមស្រប​នោះ​ទេ​ ។​ នៅ​ពេល​ ហេង ពៅ​ ដែល​កាលពី​ពេល​កន្លងទៅ​នោះ​ជា​អនុរដ្ឋលេខាធិការ​ និង​ជា​ជំនួយការ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ហើយ​តមកទៀត​ជា​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​ ដែល​បាន​ទទួល​ការ​ចាត់តាំង​សមស្រប​ទាំងអស់​នោះ​ ត្រូវ​បាន​ដាក់​ឲ្យ​ក្នុង​ការ​ជំនុំជម្រះ​របស់​តុលាការ​ហើយ​នោះ​ ហេង​ ពៅ​ បាន​ទទួល​ការ​បរាជ័យ​ ។

នរណា​មួយ​ដែល​គ្មាន​ទោស​ គួរតែ​សប្បាយចិត្ត​ដែល​ប្រការ​នេះ​ត្រូវ​បាន​បញ្ជាក់​អះអាង​ដោយ​នីតិវិធី​ធម្មតា​ ជា​សាធារណៈ​របស់​តុលាការ​ ៕

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

3 Responses to “ការ​ប្រមើល​មើល​ទៅ​ឆ្នាំ​ ២០០៩​ – ថ្ងៃ​ អាទិត្យ​ ទី​ ៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: