គ្រូបង្រៀន​ដែល​ហ៊ាន​និយាយ​ការពិត​ ទទួលរង​ការ​ព្រមាន​បណ្ដេញ​ចេញពី​សាលា​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៥​ មករា​ ២០០៩​

Posted on Thursday, 15 January 2009. Filed under: សប្ដាហ៍ទី ៥៣២ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១ លេខ​ ៥៣២

មន្ត្រី​សង្គម​ស៊ីវិល​ ទាំង​ក្នុង​ និង​ ក្រៅ​ប្រទេស​ បាន​សំដែង​ការ​ព្រួយបារម្ភ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ ។​ សមត្ថកិច្ច​រដ្ឋាភិបាល​នៅតែ​គំរាមកំហែង​ទៅលើ​សកម្មជន​សហជីព​ គ្រូបង្រៀន​ មន្ត្រីរាជការ​ មន្ត្រី​សិទ្ធិ​មនុស្ស​ និង​ អ្នក​ប្រជាធិបតេយ្យ​ ។

លោក​ ស៊ុន​ ធន់​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខេត្ត​កំពង់ធំ​ និង​ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទ្រៀល​ ខេត្ត​កំពង់ធំ​ ត្រូវ​បាន​ក្រុម​អធិការកិច្ច​នៃ​មន្ទីរអប់រំ​ខេត្ត​ និង​ នាយក​សាលា​ ចុះ​ធ្វើការ​ស៊ើបអង្កេត​ ព្រមទាំង​មាន​គំរោង​បណ្ដេញ​ចេញពី​វិទ្យាល័យ​នេះ​ផង​ ។​ លោក​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​បង្រៀន​សិស្ស​ដោយ​បង្ក​ភាព​អនាធិបតេយ្យ​ និង​ ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ ។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​ក្រៅ​ប្រទេស​សង្កេត​ឃើញ​ថា​ លោក​ ស៊ុន​ ធន់​ គឺជា​គ្រូបង្រៀន​គំរូ​មួយ​រូប​ដែល​ហ៊ាន​បញ្ចេញ​មតិ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​យ៉ាង​ក្លៀវក្លា​ ហ៊ាន​រិះគន់​អំពើពុករលួយ​ ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ និង​ ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ជាដើម​ ដែល​ប្រព្រឹត្ត​ដោយ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ក្នុង​រដ្ឋាភិបាល​ និង​ មន្ត្រី​ពាក់ព័ន្ធ​ដទៃ​ទៀត​ ។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​នៅ​ក្រៅ​ប្រទេស​ បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​របស់​មន្ត្រី​នៃ​មន្ទីរអប់រំ​ខេត្ត​កំពង់ធំ​ និង​ នាយក​វិទ្យាល័យ​នេះ​ ដែល​ជា​ការ​គំរាមកំហែង​ បំបាក់​ស្មារតី​ដល់​លោកគ្រូ​ដទៃ​ទៀត​ មិន​អោយ​រិះគន់​ថ្នាក់ដឹកនាំ​សាលា​ ឬ​ រដ្ឋាភិបាល​ឡើយ​ បើ​ទោះបីជា​ខ្លួន​ត្រូវ​រស់នៅ​ក្រោម​ការ​គាបសង្កត់​ ការ​រំលោភ​សិទ្ធិ​សេរីភាព​ និង​ ទទួល​ប្រាក់ខែ​តិច​យ៉ាងណាក៏ដោយ​ ។

សមាជិក​ក្រុម​ឃ្លាំមើល​នៅ​ក្រៅ​ប្រទេស​បាន​សំដែង​ការ​ព្រួយបារម្ភ​ថា​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ការ​ជួប​ប្រជុំ​ និង​ សិទ្ធិ​ក្នុង​ការ​អប់រំ​ ត្រូវ​ដើរ​ថយក្រោយ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​មកទល់​ដើម​ឆ្នាំ​ ២០០៩​ នេះ​ ដោយ​ហេតុ​ថា​រដ្ឋាភិបាល​ប្រើ​សេណារីយ៉ូ​ តាមរយៈ​ក្រសួង​ មន្ទីរ​ និង​ ថ្នាក់ដឹកនាំ​សាលា​នានា​ ឬ​ ស្ថាប័ន​ផ្សេង​ៗ​ទៀត​ ដើម្បី​ការពារ​ គាបសង្កត់​កាន់តែ​ច្រើន​ឡើង​ទៅលើ​បុគ្គលិក​សិក្សា​ គ្រូបង្រៀន​ និង​ មន្ត្រីរាជការ​ ។​ ក្រុម​ឃ្លាំមើល​កម្ពុជា​ដែល​មាន​ទីតាំង​នៅ​គ្រីស្ទានសាន់​ សូម​អំពាវនាវ​ដល់​អង្គការ​ជាតិ​ អន្តរជាតិ​ ជួយ​អន្តរាគមន៍​ចំពោះ​ករណី​នៅ​វិទ្យាល័យ​ទ្រៀល​នេះ​ និង​ សូម​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា​អោយ​គោរព​សិទ្ធិ​បញ្ចេញ​មតិ​ សិទ្ធិ​ក្នុង​ការអប់រំ​ និង​ សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ។

ដូចគ្នា​នេះ​ដែរ​ លោក​ រ៉ុង​ ឈុន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ស្នើ​ លោក​ អ៊ឹម​ សិទ្ធី​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ រក្សា​ លោក​ ស៊ុន​ ធន់​ អោយ​នៅ​បង្រៀន​នៅ​វិទ្យាល័យ​ទ្រៀល​ ឃុំ​ទ្រៀល​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ដដែល​ ។

លោក​ រ៉ុង​ ឈុន​ បាន​សរសេរ​លិខិត​ផ្លូវការ​ កាលពី​ថ្ងៃ​ទី​ ១៤​ ខែ​ មករា​ ២០០៩​ ថា​ ការ​លើកឡើង​របស់​នាយក​វិទ្យាល័យ​ទ្រៀល​ និង​ មន្ទីរអប់រំ​ខេត្ត​កំពង់ធំ​ ស្នើសុំ​ទៅ​ក្រសួង​អប់រំ​ឲ្យ​ផ្លាស់​ លោក​ ស៊ុន​ ធន់​ ចេញពី​វិទ្យាល័យ​ទ្រៀល​នេះ​ ថា​ជា​ការ​មិន​ត្រឹមត្រូវ​ទេ​ ហើយ​ថា​ លោក​ ស៊ុន​ ធន់​ មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ដែរ​ ។

លោក​ រ៉ុង​ ឈុន​ បាន​បញ្ជាក់​ថា​ បើ​តាម​សំណួរ​សួរ​របស់​ លោក​ ស៊ុន​ ធន់​ នៅ​ក្នុង​កំណត់ហេតុ​របស់​ក្រុម​អធិការដ្ឋាន​រដ្ឋបាល​ និង​ ហិរញ្ញវត្ថុ​ ទាក់ទង​ទៅ​នឹង​ លោក​ ស៊ុន​ ធន់​ បាន​ផ្សព្វផ្សាយ​តាម​វិទ្យុ​អាស៊ី​សេរី​ អំពី​អណ្ដូងទឹក​ អំពី​តម្លៃ​សំបុត្រ​កំណើត​សិស្ស​ថ្នាក់​ទី​៩​ ដែក​សាងសង់​សាលា​តូច​ៗ​ និង​ លើកឡើង​ថា​ លោក​ ស៊ុន​ ធន់​ មិន​ព្រម​រើ​តូប​លក់ដូរ​ចេញពី​សាលា​ ដែល​ចំណុច​ទាំងអស់​នេះ​មិន​ត្រូវ​ចាត់​ទុក​ជា​កំហុស​របស់​ លោក​ ស៊ុន​ ធន់​ ជា​លេស​ដើម្បី​ពង្រាយ​គាត់​ដោយ​បង្ខំ​នោះ​ទេ​ ។

លោក​ ស៊ុន​ ធន់​ បាន​មាន​ប្រសាសន៍​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា​ លោក​ពិតជា​បាន​និយាយ​រិះគន់​អំពើពុករលួយ​ការ​ដែល​គេ​កាត់​ប្រាក់​ម៉ោង​គ្រូបង្រៀន​ពិតប្រាកដ​មែន​ ហើយ​លោក​ក៏​បាន​និយាយ​ប្រឆាំង​ទៅ​នឹង​ការដឹកនាំ​អាក្រក់​របស់​មេដឹកនាំ​សព្វថ្ងៃ​ដែរ​ ។

លោក​ អុជ​ ផល្លី​ នាយករង​នៃ​វិទ្យាល័យ​ទ្រៀល​ បាន​ថ្លែង​ថា​ លោក​ ស៊ុន​ ធន់​ បាន​បង្រៀន​សិស្ស​សាលា​ និង​ បាន​រិះគន់​មេដឹកនាំ​រដ្ឋាភិបាល​ ។

សូម​បញ្ជាក់​ថា​ លោក​ ស៊ុន​ ធន់​ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទ្រៀល​ និង​ ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ខេត្ត​កំពង់ធំ​ មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិ​តាមរយៈ​សារព័ត៌មាន​ មាន​សិទ្ធិ​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់​កំរិត​នៅ​ក្នុង​ស្ថាប័ន​អប់រំ​ ស្រប​ទៅតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ជំពូក​ទី​៣​ ត្រង់​មាត្រា​៤១​ និង​ មាត្រា​៤២​ ច្បាប់​សហ​លក្ខន្តិកៈ​រាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ជំពូក​ទី​៥៥​ ត្រង់​មាត្រា​៣៦​ ច្បាប់​ស្ដីពី​ការអប់រំ​ នៅ​ជំពូក​៧​ ត្រង់​មាត្រា​៣៧​ និង​ អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ លេខ​៨៧​ និង​ អនុសញ្ញា​ (ILO)​ ដែល​ធានា​ដល់​សិទ្ធិ​ប្រជាពលរដ្ឋ​ទាំងពីរ​ភេទ​ ក្នុង​ការ​បញ្ចេញ​មតិ​ សិទ្ធិ​ចូលរួម​ធ្វើ​សកម្មភាព​សមាគម​ និង​ សិទ្ធិ​ចរចា​ ។

លោក​ រ៉ុង​ ឈុន​ មាន​ជំនឿ​ថា​ លោក​ ស៊ុន​ ធន់​ នឹង​ទទួល​បាន​យុត្តិធម៌​ បន្ទាប់ពី​ការស្រាវជ្រាវ​របស់​ក្រុម​អធិការដ្ឋាន​រដ្ឋបាល​ និង​ ហិរញ្ញវត្ថុ​ ។​ ដោយ​ទង្វើ​របស់​នាយក​វិទ្យាល័យ​ទ្រៀល​ និង​ ថ្នាក់ដឹកនាំ​មន្ទីរ​ ជា​រឿង​គំនុំ​ និង​ ការរើសអើង​អំពី​សេរីភាព​សមាគម​តែប៉ុណ្ណោះ​ ហើយ​ការ​ស្នើសុំ​ផ្លាស់​ចេញ​ដោយ​បង្ខំ​ចំពោះ​គ្រូបង្រៀន​ណា​ម្នាក់​នោះ​ ទាល់តែ​មាន​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ ដែល​នាយក​ ឬ​ ថ្នាក់ដឹកនាំ​មន្ទីរអប់រំ​ធ្វើការ​ណែនាំ​តាម​បែប​បទដ្ឋាន​រដ្ឋបាល​ ម្ដង​ ពីរ​ដង​ ឬ​ បី​ដង​ មិន​ព្រម​កែប្រែ​ ទើប​ស្នើ​មក​ថ្នាក់ដឹកនាំ​ ក្រសួង​អប់រំ​អោយ​ជួយ​ធ្វើការ​អប់រំ​ ។​ ដូចជា​ លោក​ ស៊ុន​ ធន់​ មិន​មាន​កំហុស​អ្វី​ ហើយ​ថ្នាក់ដឹកនាំ​សាលា​មិន​ដែល​ហៅ​មក​អប់រំ​ ស្រាប់តែ​ស្នើ​មក​ក្រសួង​អប់រំ​ឲ្យ​ផ្លាស់​គាត់​ចេញ​ដោយ​បង្ខំ​ទៅវិញ​ គឺ​ខុស​ទៅ​នឹង​នីតិវិធី​រដ្ឋបាល​ ។

ដូច្នេះ​ហើយ​បាន​ជា​ លោក​ រ៉ុង​ ឈុន​ មាន​ជំនឿ​ថា​ លោក​ ស៊ុន​ ធន់​ នឹង​ទទួល​បាន​ភាព​យុត្តិធម៌​ ដោយ​រក្សា​បាន​នូវ​ការ​បង្រៀន​សិស្ស​នៅ​វិទ្យាល័យ​ទ្រៀល​នោះ​ដដែល​ ៕​ កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣២៦​ ថ្ងៃ​ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្ងៃ​នេះ​ ឆ្នាំ​ទី​ ៥​ លេខ​ ៣៩៦​ ថ្ងៃ​ ព្រហស្បតិ៍​ – ព្រហស្បតិ៍​ ទី​ ១៥​ – ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សុខ​ សំអឿន​ បួស​ជា​ព្រះសង្ឃ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៤៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សាលាក្ដី​ខ្មែរក្រហម​បើក​កិច្ចប្រជុំ​រៀបចំ​សវនាការ​ កាំង​ ហ្គេកអ៊ាវ​ ហៅ​ ឌុច​ នៅ​ព្រឹក​នេះ


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣២៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • វីដេអូ​ឯកសារ​ថ្មី​មាន​ចំណងជើង​ “ខ្មែរ​កម្ពុជា​ក្រោម​ជា​អ្នកណា​” [ផលិត​ដោយ​សមាគម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣២៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • គ្រូបង្រៀន​ដែល​ហ៊ាន​និយាយ​ការពិត​ ទទួលរង​ការព្រមាន​បណ្ដេញ​ចេញពី​សាលា


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៨៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • កម្មករ​អូស​រទេះ​ លុត​ជង្គង់​សុំ​អង្វរ​លោក​គយ​ដែល​ជំរិត​ទារ​ប្រាក់​ [ពួកគេ​រក​ចំណូល​បាន​តែ​៥០​បាត​ប៉ុណ្ណោះ​ ក្នុង​ការ​អូស​រទេះ​មួយ​ជើង​ ប៉ុន្តែ​ពួកគេ​ត្រូវ​បង់​ឲ្យ​ទៅ​ប៉ុស្តិ៍​នីមួយ​ៗ​ ពី​ ២០​ ទៅ​ ៣០​បាត​ – ប៉ោយប៉ែត​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៥២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ប្រតិកម្ម​របស់​ក្រសួងព័ត៌មាន​ ការ​ចោទ​រាជរដ្ឋាភិបាល​ថា​ប៉ង​កំរិត​ការ​ផ្សាយ​តាម​អ៊ីនធឺណិត​ [ដែល​ធ្វើ​ឡើង​ដោយ​សមាគម​កម្ពុជា​ការពារ​អ្នកកាសែត​]
  • យុវជន​២​នាក់​ រំលោភ​ក្មេង​ស្រី​ [អាយុ​១៦​ឆ្នាំ​] បណ្ដាក់គ្នា​ដូច​ខ្យង​រហូត​សន្លប់​ នាំ​ដល់​ព្រហ្មទណ្ឌ​ដោះលែង​ [បើ​ទោះ​ពី​ពួកគេ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា​ពួកគេ​ពិតជា​បាន​ធ្វើ​មែន​ក៏​ដោយ​ ដោយ​ប៉ូលិស​បាន​និយាយ​ថា​ការ​ដោះលែង​នេះ​ដោយសារតែ​ជនសង្ស័យ​ម្នាក់​បាន​សុំ​រៀបការ​ជាមួយ​ក្មេង​ស្រី​រងគ្រោះ​ និង​ ជនសង្ស័យ​ម្នាក់​ទៀត​យល់ព្រម​បង់​លុយ​ទៅ​ឲ្យ​គ្រួសារ​របស់​ក្មេង​ស្រី​រងគ្រោះ​ក្នុង​ពេល​រៀបការ​ – ខេត្ត​ស្វាយរៀង​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៦៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • អាមេរិក​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ឲ្យ​បាន​ឆាប់​ [នេះ​បើ​យោង​តាម​ការ​ថ្លែងសុន្ទរកថា​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ លោកស្រី​ ភីភី​ ខាំប៊ែល​]
  • សហ​ព្រះរាជអាជ្ញា​សាលាក្ដី​ខ្មែរក្រហម​បញ្ជូន​បញ្ជី​ឈ្មោះ​សាក្សី​ទៅ​ឲ្យ​ចៅក្រម​កាត់ទោស​ ឌុច
  • នាយករដ្ឋមន្ត្រី​សៀម​ [លោក​ អាប់ភីស៊ីត​ វីចាជីវ៉ា​] ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា​កុំឲ្យ​លើក​យក​បញ្ហា​វិវាទ​ព្រំដែន​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ [រី​ឯ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក​ ខៀវ​ កាញារិទ្ធ​ បាន​ឆ្លើយតប​ថា​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​លើក​យក​បញ្ហា​ជម្លោះ​ព្រំដែន​ទៅ​ជជែក​ពិភាក្សា​ជាមួយ​ លោក​ អាប់ភីស៊ីត​ វីចាជីវ៉ា​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៩៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • [ឧបនាយករដ្ឋមន្ត្រី​ និង​ ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​] លោក​ សុខ​ អាន​ ៖​ មិន​មាន​ការ​ចាំបាច់​ត្រូវ​កំណត់​ថា​ច្បាប់​ប្រឆាំង​នឹង​អំពើពុករលួយ​ចេញ​នៅ​ពេល​ណា​នោះ​ទេ​ [ព្រោះ​រដ្ឋាភិបាល​មិន​បាន​ព្រងើយកន្តើយ​ចំពោះ​អំពើពុករលួយ​ទេ​ រដ្ឋាភិបាល​បាន​ចាត់​វិធានការ​បង្ក្រាប​អំពើពុករលួយ​ក្នុង​ទ្រង់ទ្រាយ​ធំ​ តូច​ និង​ គ្រប់​រូបភាព​ – លោក​បាន​ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​នាយក​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ លោកស្រី​ អាននិត​ ឌីហ្សិន​]
  • ក្រុមហ៊ុន​ “DM GROUP” មិន​ឲ្យ​ក្រុម​សិទ្ធិ​មនុស្ស​ [ចំនួន​២០​នាក់​ រួម​ទាំង​អ្នក​ច្បាប់​ជនជាតិ​អាល្លឺម៉ង់​អម​ព្រឹទ្ធសភា​កម្ពុជា​] ចូល​មើល​កន្លែង​កាប់​រាន​ដី​ព្រៃ​ដាំ​ដើម​កៅស៊ូ​ នៅ​រតនគិរី
  • អ្នក​ជំនាញការ​ UNDP​ [លោកស្រី​ Jey Sitton​] ៖​ សមាជិក​ គ.ជ.ប​ ត្រូវ​លាលែង​ពី​គណបក្ស​នយោបាយ​ [ដើម្បី​ឱ្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​ភាព​អព្យាក្រឹត្យ​ និង​ ឯករាជ្យ​]
  • ធនាគារ​ពិភពលោក​ និង​ ដៃគូ​អភិវឌ្ឍន៍​ ផ្ដល់​ជំនួយ​ឥត​សំណង​ ៨៤​លាន​ដុល្លារ​ ដល់​ប្រទេស​កម្ពុជា​ [ដើម្បី​កែលំអ​អភិបាលកិច្ច​ល្អ​ កែលំអ​ការ​សម្រួល​ពាណិជ្ជកម្ម​ និង​ កែលំអ​សេវា​សុខភាព​]
  • រដ្ឋាភិបាល​អាមេរិក​ផ្ដល់​ថវិកា​ជិត​ ២​លាន​ដុល្លារ​ សម្រាប់​អភិរក្ស​ និង​ ថែរក្សា​ប្រាសាទ​ និង​ វត្ថុបុរាណ​កម្ពុជា


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៧៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ជនសង្ស័យ​បន្ថែម​ដោយ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ


សម្លេង​យុវវ័យ​ ឆ្នាំ​ទី​ ២​ លេខ​ ៥​ ថ្ងៃ​ ពុធ​ – សៅរ៍​ ទី​ ១៤​ – ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ចាក់​សំលាប់​អ្នកកាសែត​ [មាតុភូមិ ] ប្លន់​យក​ម៉ូតូ​ រត់​រួច​ម្នាក់​ ចាប់​បាន​ម្នាក់​វាយ​សល់​តែ​ដង្ហើម​ចង្រិត​ [ដោយ​ប្រជាពលរដ្ឋ​ – ខណ្ឌ​ឫស្សីកែវ​ ក្រុងភ្នំពេញ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: