ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ ប្រើប្រាស់​កងរាជអាវុធហត្ថ​បាញ់​ប្រហារ​ទៅលើ​ប្រជាពលរដ្ឋ​ពី​រឿង​ទំនាស់​ដីធ្លី​ – ថ្ងៃ​ សៅរ៍​ ទី​ ១៧​ មករា​ ២០០៩​

Posted on Saturday, 17 January 2009. Filed under: សប្ដាហ៍ទី ៥៣២ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣២

កណ្ដាល​ ៖​ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ ៣​នាក់​ បាន​របួស​ ដែល​ត្រូវ​កម្លាំង​ប៉េអិម​ស្រុក​កណ្ដាលស្ទឹង​ ដឹកនាំ​ដោយ​ លោក​ ជុន​ វណ្ណី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កណ្ដាលស្ទឹង​ ធ្វើការ​បាញ់​ប្រហារ​រាប់​រយ​គ្រាប់​ដោយ​កាំភ្លើង​ AK​ ទៅលើ​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​ទៅ​តវ៉ា​ចំពោះ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ ដែល​មាន​នាយិកា​លោកស្រី​ សៀង​ ចាន់ហេង​ ជា​ប្រធាន​ក្រុមហ៊ុន​ បាន​យក​គ្រឿងចក្រ​ ៥​-៧​គ្រឿង​ យក​ទៅ​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​ពួកគាត់​ ហើយ​ក្រុមហ៊ុន​នេះ​បាន​ដាក់​កម្លាំង​ប៉េអិម​ ២០​-៣០​នាក់​ កាន់​កាំភ្លើង​គ្រប់​ដៃ​ ឈរ​កាង​គ្រឿងចក្រ​ ហើយ​បាន​បាញ់​រះ​ដូច​ខ្មាំងសត្រូវ​ ក៏​បាន​ត្រូវ​ចំ​ប្រជាពលរដ្ឋ​ដែល​ទៅ​តវ៉ា​នោះ​ បណ្ដាលឲ្យ​មនុស្ស​ប្រុស​ចំនួន​ ៣​នាក់​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ។

ហេតុការណ៍​ដែល​កម្លាំង​ប៉េអិម​ស្រុក​កណ្ដាលស្ទឹង​ធ្វើការ​បាញ់​រះ​ទៅលើ​ប្រជាជន​ដែល​ទៅ​តវ៉ា​បញ្ឈប់​សកម្មភាព​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ ឈូស​ឆាយ​រំលោភ​យក​ដី​ ហើយ​កម្លាំង​ប៉េអិម​បាញ់​ត្រូវ​ប្រជាពលរដ្ឋ​ ៣​នាក់​ឲ្យ​របួស​ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ ៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ នៅ​ចំណុច​ដី​ក្នុង​តំបន់​៩៤​ ស្ថិត​ក្នុង​ភូមិ​អំពៅ​ព្រៃ​ ឃុំ​កន្ដោក​ ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល​ ។

បុរស​៣​នាក់​ដែល​ត្រូវ​កម្លាំង​ប៉េអិម​ស្រុក​កណ្ដាលស្ទឹង​បាញ់​ប្រហារ​បណ្ដាលឲ្យ​របួស​នោះ​មាន​ ទី​១​ ឈ្មោះ​ យាន​ ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​នៅ​តំន់​៩៤​ ភូមិ​អំពៅ​ព្រៃ​ ឃុំ​កន្តោក​ ស្រុក​កណ្ដាលស្ទឹង​ បាញ់​ត្រូវ​១​គ្រាប់​ចំ​ត្រចៀក​ខាងស្ដាំ​ ទី​២​ ឈ្មោះ​ លី​ សីហា​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​នៅ​ភូមិ​បត់តាជី​ ឃុំ​ព្រែក​ហូរ​ ស្រុក​តាខ្មៅ​ បាញ់​ត្រូវ​២​គ្រាប់​ ១​គ្រាប់​ត្រូវ​ចំ​ឆ្អឹង​ដៃ​ និង​ ១​គ្រាប់​ទៀត​ត្រូវ​ចំ​ពោះ​ និង​ ទី​៣​ ឈ្មោះ​ វឿន​ វ៉ាន់​ អាយុ​២០​ឆ្នាំ​ ហើយ​ចាប់ខ្លួន​ទៅ​បាត់​មិន​ដឹង​បាញ់​ត្រូវ​ចំ​កន្លែង​ណា​ទេ​ ។

ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ស្រប​ច្បាប់​ បាន​ឲ្យ​ដឹង​ថា​ ដី​នេះ​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល​ចុះ​អនុវត្ត​សាលក្រម​រដ្ឋប្បវេណី​ លេខ​១២​ “វ​” ចុះ​ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៧​ បាន​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ ២៣៤​គ្រួសារ​ ជា​អ្នកគ្រប់គ្រង​ ទើបតែ​មកដល់​ថ្ងៃ​ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ត្រូវ​បាន​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​រំលោភ​យក​ដីស្រែ​របស់​ពួកគាត់​ លុះដល់​ព្រឹក​ថ្ងៃ​ទី​ ១៦​ ខែ​ មករា​ ទើប​ពួកគាត់​នាំគ្នា​ទៅ​តវ៉ា​ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​ប៉េអិម​ស្រុក​កណ្ដាលស្ទឹង​ ដឹកនាំ​ដោយ​ លោក​ ជុន​ វណ្ណី​ ធ្វើការ​បាញ់​ប្រហារ​ពួកគាត់​របួស​ ៣​នាក់​ ទើប​ប្រជាពលរដ្ឋ​ដកថយ​មិន​ប្រឈមមុខ​នឹង​អាវុធ​បាញ់​យ៉ាង​សាហាវ​យង់ឃ្នង​នេះ​ ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ពួកគាត់​នាំគ្នា​តវ៉ា​គឺ​មិនមែន​ទៅ​ប្រើ​អំពើ​ហិង្សា​ ឬក៏​ដុត​គ្រឿងចក្រ​នោះ​ទេ​ គឺ​គ្រាន់តែ​ឃាត់​កុំឲ្យ​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ យក​គ្រឿងចក្រ​ឈូស​ឆាយ​ដី​របស់​គាត់​ទៀត​ ព្រោះ​ផ្ទៃដី​ខាងលើ​នេះ​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល​ ចេញ​សាលក្រម​ស្ថាពរ​ប្រគល់​ដី​នេះ​ឲ្យ​ពួកគាត់​ តែ​បែរជា​ក្រុមហ៊ុន​ប្រាប់​គាត់​វិញ​ថា​ ផ្ទៃដី​ខាងលើ​នេះ​ត្រូវ​តុលាការ​ខេត្ត​កណ្ដាល​កាត់ក្ដី​ខុស​ ហើយ​ពួកគាត់​បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​ ជុន​ វណ្ណី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កណ្ដាលស្ទឹង​រូប​នេះ​ ទើបតែ​ឡើង​កាន់​តំណែង​ជា​មេបញ្ជាការ​ថ្មី​ ត្រូវ​ជា​ក្មួយ​ លោកស្រី​ សៀង​ ចាន់ហេង​ នោះ​ទេ​ ។​ ហេតុផល​មនោសញ្ចេតនា​ម្ដាយមីង​ និង​ ក្មួយ​នេះ​ បាន​ធ្វើឲ្យ​លោក​ប៉េអិម​រូប​នេះ​ដឹកនាំ​កម្លាំង​បាញ់​រះ​ទៅ​ប្រជាពលរដ្ឋ​ស្លូតត្រង់​គ្មាន​ខ្លាច​សំណាញ់​ច្បាប់​ ។

ករណី​បាញ់​ប្រហារ​យ៉ាង​សាហាវ​នេះ​ ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​ លោក​ សៅ​ សុខា​ មេបញ្ជាការ​ប៉េអិម​លើ​ផ្ទៃ​ប្រទេស​ និង​ លោក​ មាស​ សុវណ្ណ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល​ មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ទាំង​៣​នាក់​នេះ​ផង​ ៕​ កាសែត​ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៨៥​ ថ្ងៃ​ទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៤៩​ ថ្ងៃ​ សៅរ៍​ ទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ជាង​ ៤០០​គ្រួសារ​ មុខ​ពេទ្យ​លោកសង្ឃ​ [មន្ទីរពេទ្យ​ព្រះកុសុមៈ​] ស្នើ​សុំ​អាជ្ញាធរ​ផ្ដល់​សិទ្ធិ​ឲ្យ​ពួកគាត់​បាន​ចូល​សង់​លំនៅដ្ឋាន​វិញ​ [ក្រុងភ្នំពេញ​]
  • អ.ស.ប​ [អង្គការ​សហប្រជាជាតិ​] ខឹង​អ៊ីស្រាអែល​ផ្លោង​ដាក់​ឃ្លាំង​ផ្ទុក​ជំនួយ​របស់​ខ្លួន​ [ក្នុង​ទីក្រុង​ហ្កាហ្សា​]
  • អ្នកដំណើរ​ ១៥៥​នាក់​ នៅ​រស់​ទាំងអស់​ ក្រោយពី​យន្តហោះ​១​គ្រឿង​ធ្លាក់​ចូល​ទន្លេ​ទីក្រុង​ញូវយ៉ក


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣២៨​ ថ្ងៃ​ សៅរ៍​ ទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ខ្មែរ​កម្ពុជា​ក្រោម​រំពឹង​លើ​រដ្ឋាភិបាល​ប្រធានាធិបតី​អាមេរិក​ថ្មី​ បារ៉ាក់​ អូបាម៉ា​ ក្នុង​ការ​គាបសង្កត់​យួន​ [ចំពោះ​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​របស់​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​រស់នៅ​ប្រទេស​វៀតណាម​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៨៥​ ថ្ងៃ​ សៅរ៍​ ទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ ប្រើប្រាស់​កងរាជអាវុធហត្ថ​បាញ់​ប្រហារ​ទៅលើ​ប្រជាពលរដ្ឋ​ពី​រឿង​ទំនាស់​ដីធ្លី
  • [រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​ សហប្រតិបត្តិការ​អន្តរជាតិ​] ហោ​ ណាំហុង​ ៖​ ឯកសារ​ខ្ចី​ប្រាក់​សម្រាប់​រយ​លាន​ដុល្លារ​លើ​គម្រោង​៤​ កម្ពុជា​ និង​ គុយវ៉ែត​ ចុះ​ហត្ថលេខា​រួចហើយ​ [គម្រោង​ទី​១​គឺ​ ការ​តភ្ជាប់​ផ្លូវ​អាកាស​ដែល​កម្ពុជា​និង​គុយវ៉ែត​អាច​ធ្វើការ​ហោះហើរ​ត្រង់​ទៅវិញទៅមក​បាន​ ទី​២​ កិច្ចសន្យា​ទេសចរណ៍​ ដើម្បី​បង្កើត​កំណើន​ទេសចរ​នៅ​កម្ពុជា​ ទី​៣​ កិច្ចព្រមព្រៀង​អនុសាសន៍​នៃ​ការយោគយល់​គ្នា​អំពី​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​គុយវ៉ែត​ និង​ ទី​៤​ ឯកសារ​កសាង​ធារាសាស្ត្រ​នៅ​ស្ទឹងសែន​ ខេត្ត​កំពង់ធំ​ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ ៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​]
  • ប្រជាពលរដ្ឋ​១៤០​គ្រួសារ​ដែល​មក​ដេក​នៅ​មុខ​តុលាការ​ [ដើម្បី​តវ៉ា​] កាន់តែ​មាន​សន្ទុះ​កំហឹង​ខ្លាំង​ឡើង​!​ [ព្រោះ​តុលាការ​មិន​ដោះលែង​អ្នកតំណាង​របស់​ពួកគេ​ចំនួន​ ៣​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ជម្លោះ​ដីធ្លី​ – ខេត្ត​សៀមរាប​]
  • សង្គម​ស៊ីវិល​ [មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​ សមាគម​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​កម្ពុជា​] សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ធ្វើការ​ផ្លាស់ប្ដូរ​ចៅក្រម​ ព្រះរាជអាជ្ញា


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៥៤​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ១៧​ – ១៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • រដ្ឋមន្ត្រីការបរទេស​ថៃ​ [លោក​ កាស៊ីត​ ពិរ៉ុមយ៉ា​​] ស្នើ​ [ប្រជាជន​ថៃ​] កុំ​ធ្វើ​នយោបាយ​បង្ក​ជម្លោះ​ [ជាមួយ​ប្រទេស​ជិតខាង​] – ទទួលស្គាល់​ថា​កម្ពុជា​ឈឺចាប់​ [ដោយ​របប​ប្រល័យ​ពូជសាសន៍ ]
  • បុរស​ថៃ​ចាប់​រំលោភ​ស្ត្រី​ខ្មែរ​ កម្មការិនី​របស់​ក្រុមហ៊ុន​ SPT​ [ក្រុមហ៊ុន​ធ្វើ​ផ្លូវ​របស់​ថៃ​] កណ្ដាលថ្ងៃត្រង់​ ប៉េអិម​ចាប់ខ្លួន​ [ខេត្ត​បន្ទាយមានជ័យ​]
  • មេដឹកនាំ​ជាន់ខ្ពស់​ហាម៉ាស់​ម្នាក់​ទៀត​ [លោក​ សៃអ៊ីដ​ ស៊ីអាម​ ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​នៅ​ហ្កាហ្សា​] ត្រូវ​ស្លាប់​ក្នុង​ការវាយប្រហារ​ [ដោយ​សំណាក់​អ៊ីស្រាអែល​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៦៨​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ១៧​ – ១៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • គណបក្ស​ ហ៊្វុន​ស៊ិនប៉ិច​ និង​ នរោត្ដម​ រណឫទ្ធិ​ ត្រៀម​បញ្ចូល​គ្នា​ជា​គណបក្ស​តែមួយ​នៅ​សប្ដាហ៍​ក្រោយ​ [នេះ​បើ​យោង​តាម​អគ្គលេខាធិការ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ លោក​ ញ៉ឹក​ ប៊ុនឆៃ​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៩៧​ ថ្ងៃ​ សៅរ៍​ ទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ចូល​អារ​ក​មនុស្ស​ចាស់​ ៣​នាក់​ [ប្ដី​ ប្រពន្ធ​ និង​ ស្ត្រី​បម្រើ​] ក្នុង​ផ្ទះ​ ទុកឲ្យ​ក្មេង​យំ​វារ​លើ​ឈាម​ [ជនសង្ស័យ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ – ខណ្ឌ​មានជ័យ​ ក្រុងភ្នំពេញ​]
  • ក្រុមហ៊ុន​អាមេរិក​ [ក្រុមហ៊ុន​ PHI Mining Group​ ដែល​មាន​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​ឥណ្ឌូចិន​ជា​សាខា​របស់​ខ្លួន​] សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ខ្មែរ​ [ក្រុមហ៊ុន​អង្គរ​អាជីវកម្ម​លោហៈ​] រុករក​រ៉ែ​នៅ​ព្រះវិហារ
  • ទាហាន​ថៃ​ទុក​ឲ្យ​ជន​តាម​ទូក​ស្លាប់​ [ជន​អន្តោប្រវេសន៍​ដែល​មកពី​ភូមា​ និង​ បង់ក្លាដេស​ ដែល​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ដាក់​ទៅ​ក្នុង​ទូក​ដែល​គ្មាន​ម៉ាស៊ីន​ ហើយ​រុញ​ចូល​អោយ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​ – នេះ​បើ​យោង​តាម​សារព័ត៌មាន​បរទេស​មួយ​ចំនួន​ដែល​បាន​សម្ភាសន៍​ជា​មួយ​អ្នក​ដែល​នៅ​មាន​ជីវិត​រស់​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: