ការស្រាវជ្រាវ​រក​ឃើញ​ថា​ សាលាក្ដី​ខ្មែរក្រហម​កំពុង​ពុករលួយ​ – ថ្ងៃ​ ចន្ទ​ ទី​ ១៩​ មករា​ ២០០៩​

Posted on Monday, 19 January 2009. Filed under: សប្ដាហ៍ទី ៥៣២ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៣

ដោយ​បាន​គំរាម​ប្ដឹង​តប​នឹង​ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ អតីត​ប្រធាន​សភា​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​នោះ​ ក្រុម​ចៅក្រម​ខ្មែរ​នៅ​សាលាក្ដី​ខ្មែរក្រហម​ ក្នុង​ខែ​ មករា​ ឆ្នាំ​ ២០០៩​ កំពុងតែ​ធ្វើឲ្យ​ខូច​ភាព​យុត្តិធម៌​របស់​តុលាការ​កូន​កាត់​នេះ​ និង​ ភាព​ស្រប​ច្បាប់​របស់​ខ្លួន​ទៀត​ផង​ ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ចៅក្រម​ខ្មែរ​ទាំង​១៥​នាក់​ នៃ​អង្គ​បុរេ​ជំនុំជម្រះ​វិសាមញ្ញ​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ បាន​គំរាម​ប្ដឹង​មេធាវី​បរទេស​ចំនួន​បី​នាក់​ តំណាង​ឲ្យ​បងធំ​ទី​២​ នួន​ ជា​ ដោយ​ចាត់វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ។​ ក្រុម​មេធាវី​ នួន​ ជា​ បាន​ដាក់​ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ​មួយ​ទៅកាន់​តុលាការ​ក្រុងភ្នំពេញ​ ដើម្បីឲ្យ​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ការ​ចោទប្រកាន់​ថា​មាន​អំពើពុករលួយ​បាន​កើតឡើង​ជា​យូរ​មក​ហើយ​នៅ​ក្នុង​សាលាក្ដី​នេះ​ ដោយសារតែ​ចៅក្រម​ និង​ មន្ត្រី​នៃ​ភាគី​ខ្មែរ​ បាន​បង់​ប្រាក់​សគុណ​ដល់​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ​នៅ​ក្នុង​សាលាក្ដី​ ជា​ថ្នូរ​នឹង​ការ​យល់ព្រម​ទទួល​ពួកគេ​ឲ្យ​ចូល​បំរើ​ការងារ​នៅ​ក្នុង​តុលាការ​ខ្មែរក្រហម​ ដែល​មាន​ប្រាក់ខែ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​ ។

ពាក្យបណ្ដឹង​ដែល​ក្រុម​មេធាវី​ នួន​ ជា​ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ក្រុងភ្នំពេញ​ដោយ​ឲ្យ​តុលាការ​ក្រុង​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​បុគ្គល​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​ និង​ សាលាក្ដី​ខ្មែរក្រហម​, បុគ្គល​ ស៊ាន​ វិសុទ្ធ​ នាយក​រដ្ឋបាល​នៃ​សាលាក្ដី​ខ្មែរក្រហម​ និង​ បុគ្គល​ កែវ​ ធីវុឌ្ឍ​ អតីត​ប្រធាន​ផ្នែក​បុគ្គលិក​នៃ​សាលាក្ដី​ ។

បើ​ទោះបីជា​យ៉ាង​នេះ​ ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ មិន​បាន​ពោល​ឈ្មោះ​ចៅក្រម​ខ្មែរ​ចំ​ៗ​នៅ​ក្នុង​ពាក្យបណ្ដឹង​ ឬក៏​សេចក្ដីថ្លែងការណ៍​របស់​ពួកគេ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ដែល​បាន​មក​ជួបជុំគ្នា​នៅ​តុលាការ​ក្រុង​កាលពី​សប្ដាហ៍​មុន​ ដើម្បី​ធ្វើ​សេចក្ដីរាយការណ៍​អំពី​ដំណើរការ​ពាក្យបណ្ដឹង​នេះ​ទេ​ ។​ ប៉ុន្តែ​ក្រុម​ចៅក្រម​ខ្មែរ​នៃ​សាលាក្ដី​ខ្មែរក្រហម​ហាក់បីដូចជា​ដឹង​ខ្លួនឯង​ថា​ ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ ពិតជា​មាន​បំណង​ឲ្យ​តុលាការ​ក្រុងភ្នំពេញ​ស៊ើបអង្កេត​លើ​ពួក​ខ្លួន​ផង​ដែរ​ ព្រោះអី​ក្រុម​ចៅក្រម​ខ្មែរ​ក៏​បាន​យល់ព្រម​ឲ្យ​មន្ត្រី​ខ្មែរ​ថ្នាក់លើ​កាត់​ប្រាក់ខែ​របស់​ពួក​ខ្លួន​ ធ្វើជា​ប្រាក់​សគុណ​ដល់​មន្ត្រី​ថ្នាក់លើ​ទាំងនោះ​ ជា​ថ្នូរ​នឹង​ការ​យល់ព្រម​ទទួល​ពួកគេ​ឲ្យ​បាន​ធ្វើ​ជា​ចៅក្រម​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ ។

តាម​ព័ត៌មាន​ពី​តុលាការ​ក្រុងភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ព្រះរាជអាជ្ញា​នៃ​តុលាការ​ក្រុងភ្នំពេញ​បាន​ចាប់ផ្ដើម​កោះហៅ​មន្ត្រី​ខ្មែរ​នៅ​សាលាក្ដី​ខ្មែរក្រហម​ មក​សាកសួរ​អំពី​បញ្ហា​អំពើពុករលួយ​នេះ​ជា​បណ្ដើរ​ៗ​ហើយ​ ដើម្បី​ស្វែងរក​ភស្តុតាង​ និង​ សាក្សី​ នៃ​បទ​ព្រហ្មទណ្ឌ​ប្រព្រឹត្ត​អំពើពុករលួយ​ ពីព្រោះ​សាលាក្ដី​ខ្មែរក្រហម​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ខ្មែរ​ប្រមាណ​ ១,៧​លាន​នាក់​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​របប​អាវ​ខ្មៅ​ រយៈពេល​ ៣​ឆ្នាំ​ ៨​ខែ​ និង​ ២០​ថ្ងៃ​ ។​ ផ្ទុយទៅវិញ​ សាលាក្ដី​នេះ​បែរជា​ប្រព្រឹត្ត​អំពើពុករលួយ​ ហើយ​កំពុង​ធ្វើឲ្យ​មជ្ឈដ្ឋាន​ជាតិ​ និង​ អន្តរជាតិ​ គ្មាន​ជំនឿ​ទៅលើ​សាលាក្ដី​នេះ​ជា​បណ្ដើរ​ៗ​ទៀត​ផង​ ។

ក្រៅពី​តួនាទី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ខ្មែរ​ក្រោម​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ ដ៏​សាហាវ​យង់​ខ្នង​នោះ​ សាលាក្ដី​ខ្មែរក្រហម​ត្រូវ​បាន​គេ​សង្ឃឹម​ថា​នឹង​ដើរតួ​ជា​គំរូ​ដល់​ប្រព័ន្ធ​តុលាការ​នៅ ទូទាំង​ប្រទេស​កម្ពុជា​ ក្នុង​ការ​កាត់ទោស​ដោយ​យុត្តិធម៌​ ឯករាជ្យ​ និង​ គំរូ​ក្នុង​ការ​លុបបំបាត់​និទណ្ឌភាព​ (ភាព​គ្មាន​ទោស​នៃ​អ្នកធំ​ ឬ​ អ្នកមាន​លុយ​) ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​ តែ​មិន​ត្រូវ​បាន​គេ​នាំ​យក​ទៅ​កាត់ទោស​ឡើយ​ ។​ តែ​សេចក្ដី​សង្ឃឹម​ទាំងឡាយ​ស្ទើរតែ​ត្រូវ​បាន​រលាយ​អស់​នៅ​ពេល​នេះ​ បន្ទាប់ពី​រឿង​អាស្រូវ​អំពើពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ត្រូវ​បាន​ផ្ទុះឡើង​ជា​សាធារណៈ​នៅ​ពេល​ថ្មី​ៗ​កន្លងមក​ ។

លោក​ រីឆាត​ រ៉ូហ្គឺស៍​ ប្រធាន​ស្ដីទី​ផ្នែក​មេធាវី​ការពារ​ក្ដី​នៃ​សាលាក្ដី​ខ្មែរក្រហម​ បាន​ឲ្យ​ដឹង​ថា​ ប្រតិកម្ម​របស់​ចៅក្រម​ខ្មែរ​ទៅ​នឹង​ពាក្យបណ្ដឹង​របស់​ក្រុម​មេធាវី​ នួន​ ជា​ អាច​ផ្ដល់​នូវ​ការ​សន្និដ្ឋាន​ថា​ តុលាការ​កូន​កាត់​នេះ​កំពុងតែ​ស្ទាក់ស្ទើរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពុករលួយ​នៃ​ប្រាក់​សំណូក​សគុណ​នេះ​ ហើយ​អាច​ធ្វើឲ្យ​សាក្សី​របស់​ក្រុម​មេធាវី​ នួន​ ជា​ ភ័យខ្លាច​ ។

លោក​ រ៉ឆាត​ រ៉ូហ្គឺស៍​ បាន​បញ្ជាក់​ថា​ “ប្រសិនបើ​នៅ​ពេល​នេះ​ពួកគេ​មើល​ឃើញ​ថា​ក្រុម​ចៅក្រម​អង្គ​ជំនុំជម្រះ​ពិសេស​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ដែល​គេ​គ្រប់ៗ​គ្នា​សង្ឃឹម​ថា​ជា​អ្នក​ការពារ​ភាព​យុត្តិធម៌​ ដោយ​អព្យាក្រឹត​នោះ​កំពុងតែ​ធ្វើការ​គំរាមកំហែង​ ចាត់វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ក្រុម​មេធាវី​ការពារ​ នួន​ ជា​ ។​ ពួក​ចៅក្រម​ទាំងនោះ​គួរតែ​គិត​ឲ្យ​បាន​ហ្មត់ចត់​ មុន​ពេល​ចេញ​មក​ធ្វើការ​គំរាម​បែបនេះ​ ដោយ​ខ្លាច​ថា​ពាក្យបណ្ដឹង​របស់​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ គឺជា​ពាក្យបណ្ដឹង​មួយ​ប្រឆាំង​នឹង​ពួក​ចៅក្រម​ទាំងនោះ​ដែរ​” ។

ផ្អែក​ទៅលើ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ នៅ​សកលវិទ្យាល័យ​ប៊ើកឃ្លី​ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ នៃ​សហរដ្ឋអាមេរិក​ លោក​ រីឆាត​ រ៉ូហ្គឺស៍​ បាន​ឲ្យ​ដឹង​ថា​ ការ​ស្ទង់​មតិ​មួយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ក្នុងចំណោម​យុវជន​កម្ពុជា​ ១.០០០​នាក់​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​ ២៣​ភាគរយ​នៃ​យុវជន​ខ្មែរ​ បាន​ចាត់​ទុក​ថា​តុលាការ​ខ្មែរក្រហម​សព្វថ្ងៃ​គឺ​ពុករលួយ​ ហើយ​ចំនួន​ ១​ភាគ​៣​នៃ​យុវជន​ទាំងនោះ​បាន​ឆ្លើយ​ថា​ ចៅក្រម​នៅ​សាលាក្ដី​ខ្មែរក្រហម​មិន​មាន​យុត្តិធម៌​ទេ​ ។

លោក​ រីឆាត​ រ៉ូហ្គឺស៍​ បាន​បន្ត​ថា​ ការសិក្សា​ស្រាវជ្រាវ​នេះ​គាំទ្រ​ជាថ្មី​ម្ដងទៀត​នូវ​ទស្សនៈ​របស់​មនុស្ស​ជាច្រើន​ដែល​ថា​ការ​ចោទប្រកាន់​នៃ​អំពើពុករលួយ​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ត្រូវតែ​ដោះស្រាយ​នៅ​ក្នុង​លក្ខណៈ​តម្លាភាព​ ប្រសិនបើ​តុលាការ​ខ្មែរក្រហម​ចង់​រក្សា​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​របស់​ខ្លួន​នៅ​ក្នុង​ក្រសែភ្នែក​របស់​សាធារណជន​ខ្មែរ​ទូទៅ​ ។​ រីឆាត​ រ៉ូហ្គឺស៍​ បាន​ឲ្យ​ដឹង​ថា​ “ក្រុម​មេធាវី​ ការពារ​ក្ដី​ នួន​ ជា​ ត្រូវតែ​ដឹង​វិសាលភាព​នៃ​អំពើពុករលួយ​នេះ​ឲ្យ​បាន​ច្បាស់​ ។​ ប្រសិនបើ​មាន​អំពើពុករលួយ​មែន​នោះ​ ហើយ​ក្នុង​គោលបំណង​សម្រេច​ថា​ តើ​អំពើពុករលួយ​នោះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កាត់ទោស​ប្រកបដោយ​យុត្តិធម៌​របស់​កូនក្ដី​ខ្លួន​ដែរ​ឬ​ទេ​” ។

យូ​ ប៊ុនឡេង​ សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្ដី​ខ្មែរក្រហម​ បាន​និយាយ​ថា​ ពាក្យបណ្ដឹង​របស់​ក្រុម​មេធាវី​ នួន​ ជា​ ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​ កេរ្តិ៍ឈ្មោះ​របស់​ក្រុម​ចៅក្រម​ និង​ សាលាក្ដី​ខ្មែរក្រហម​ទាំងមូល​ ។​ យូ​ ប៊ុនឡេង​ បាន​អះអាង​ទៀត​ថា​ ក្រុម​មេធាវី​ នួន​ ជា​ បាន​ភ្ជាប់​ចៅក្រម​ទាំងនោះ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ ផ្សព្វផ្សាយ​ទៅកាន់​បណ្ដាញ​សារព័ត៌មាន​ ។​ ក្រុម​មេធាវី​ នួន​ ជា​ គួរតែ​ខំ​ធ្វើការ​ឲ្យ​បាន​ខ្លាំង​ដើម្បី​ស្វែងរក​ភស្តុតាង​ការពារ​បណ្ដឹង​របស់​ខ្លួន​ បើ​មិន​ដូច្នេះ​ទេ​ ក្រុម​មេធាវី​ នួន​ ជា​ អាច​នឹង​ត្រូវ​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ ពី​សំណាក់​ចៅក្រម​ខ្មែរ​វិញ​ជា​មិនខាន​ ៕​ កាសែត​មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​៣៦៦៩​ ថ្ងៃ​ទី​ ១៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ១៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ៦​ ថ្ងៃ​ ចន្ទ​ ទី​ ១៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សង្គម​ស៊ីវិល​ [អង្គការ​សិទ្ធិមនុស្ស​ LICADHO សមាគម​ ADHOC​ ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ និង​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​] និង​ តំណាងរាស្ត្រ​ [គណបក្ស​ សម​ រង្ស៊ី​] ថ្កោលទោស​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បាញ់​ប្រជាពលរដ្ឋ
  • លោក​ សម​ រង្ស៊ី​ ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​កញ្ចប់​ថវិកា​ពិសេស​ចំនួន​ ៥០០​លាន​ដុល្លារ​ ដើម្បី​ទប់ទល់​វិបត្តិ​ហិរញ្ញវត្ថុ


ដើម​ត្នោត​ ឆ្នាំ​ទី​ ២​ លេខ​ ៥៤​ ថ្ងៃ​ ចន្ទ​ ទី​ ១៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ថ្នាក់ដឹកនាំ​ និង​ សមាជិក​សហជីព​សេរី​កម្មករ​ ជូនដំណឹង​ [ដល់​សាលា​ក្រុង​ភ្នំពេញ​] អំពី​ការ​ដង្ហែ​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​ ៥​ឆ្នាំ​ សព​ លោក​ ជា​ វិជ្ជា​ [អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ២០០៩​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៥០​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១៨​ – ១៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ក្នុង​មួយ​ឆ្នាំ​នៅ​កម្ពុជា​ មាន​ស្ត្រី​ ១.៨០០​នាក់​ បាន​ស្លាប់​នៅ​ពេល​សំរាល​កូន​ [នេះ​បើ​យោង​តាម​ភារធារី​របស់​សហគមន៍​អឺរ៉ុប​ លោក​ រ៉ាហ្វាអែល​ ដូឆាវ​ ម៉ូរ៉េណូ​ (Mr. Rafael Dochao Moreno)]
  • ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្ពុជា​បាន​ទទួល​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ [បើ​យោង​តាម​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ លោក​ គាត​ ឈន់​ ចំណូល​ជា​មធ្យម​របស់​ប្រជាជន​កម្ពុជា​ បាន​កើន​ឡើង​ពី​ ២៤៧​ដុល្លារ​ ក្នុង​ឆ្នាំ​ ១៩៩៤​ រហូតដល់​ ៦២៥​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​ ២០០៨​]
  • បុរស​អូស្ត្រាលី​ម្នាក់​ដល់​ថ្ងៃ​ចេញដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ​ ស្រាប់តែ​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​យ៉ាង​អាថ៌កំបាំង​ [ក្រុងភ្នំពេញ​]
  • កុមារី​កុហក​ថា​គេច​ពី​ម្ចាស់ផ្ទះ​ស៊ីឈ្នួល​ ការពិត​គេច​ពី​ផ្ទះ​ខ្លួនឯង​ [បន្ទាប់ពី​នាង​មាន​ឈ្លោះ​ជាមួយ​បងប្រុស​របស់​នាង​ ម្ដាយ​របស់​នាង​បាន​មក​ទទួល​នាង​ពី​ប៉ុស្តិ៍​ប៉ូលិស​ និង​ បាន​សុំទោសចំពោះ​ការ​និយាយ​កុហក​របស់​កូនស្រី​គាត់​ – ភ្នំពេញ​]
  • អ៊ីស្រាអែល​ត្រៀម​ខ្លួន​ឈប់​បាញ់​ជា​ឯកតោភាគី​រយៈពេល​ ៣​សប្ដាហ៍​ នៅ​តំបន់​ហ្កាហ្សា


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣២៩​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១៨​ – ១៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • [ប្រធាន​បេសកកម្ម​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ខ្មែរ​ដើម្បី​យុត្តិធម៌​ និង​ សមធម៌​] សួន​ សេរីរដ្ឋា​ ទាមទារ​ឲ្យ​ [រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​] ស​ ខេង​ បង្ហាញ​ជា​សាធារណៈ​នូវ​សំណុំរឿង​ឃាតកម្ម​ [លើ​អ្នកនយោបាយ​ អ្នក​សិល្បៈ​ សកម្មជន​សហជីព​ អ្នកសារព័ត៌មាន​ និង​ ព្រះសង្ឃ​ ] និង​ ចាប់ខ្លួន​ឃាតក​ដៃដល់​យក​មក​កាត់ទោស


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៨៦​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១៨​ – ១៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • រដ្ឋាភិបាល​គួរ​មាន​ចំណាត់​ការ​ចំពោះ​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ ដែល​ប្រើ​កម្លាំង​បាញ់​ប្រជាពលរដ្ឋ​ [ដែល​បណ្ដាល​ឲ្យ​មនុស្ស​ ៣​នាក់​ រង​របួស​ នៅ​ខេត្ត​កណ្ដាល​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៥៥​ ថ្ងៃ​ ចន្ទ​ ទី​ ១៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន​ប្រមាណ​ ២.០០០​នាក់​ តុលាការ​ [ខ្មែរក្រហម​] ទទួលស្គាល់​ ៤២​នាក់


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៦៩​ ថ្ងៃ​ ចន្ទ​ ទី​ ១៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ការស្រាវជ្រាវ​រក​ឃើញ​ថា​ សាលាក្ដី​ខ្មែរក្រហម​កំពុង​ពុករលួយ


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៩៨​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​​ ទី​ ១៨​ – ១៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ចៅហ្វាយខេត្ត​កណ្ដាល​ អះអាង​ពី​ភាព​ស្រប​ច្បាប់​ក្នុង​ការ​កាន់កាប់​ដី​របស់​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ [លោក​ អភិបាល​ខេត្ត​ ឈុន​ ស៊ីរុន​ បាន​និយាយ​ថា​ក្រុមហ៊ុន​មាន​ឯកសារ​ជាច្រើន​សម្រាប់​កាន់កាប់​ដី​នោះ​ ដោយ​ផ្អែក​លើ​សាលក្រម​លេខ​ ៤០​វ​ ចុះ​ថ្ងៃ​ទី​ ២​ តុលា​ ២០០៦​ និង​ សាលក្រម​លេខ​ ១២​វ​ ចុះ​ថ្ងៃ​ទី​ ២៦​ កុម្ភៈ​ ២០០៧​ របស់​តុលាការ​ដំបូង​ខេត្ត​កណ្ដាល​ ហើយ​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ អ្នក​តវ៉ា​បាន​កាប់​ និង​ គប់​បែក​កញ្ចក់​គ្រឿងចក្រ​ក្រុមហ៊ុន​ចំនួន​ ២​គ្រឿង​ផង​ដែរ​]
  • រាជរដ្ឋាភិបាល​ចេញ​សារាចរ​ស្ដីពី​ការ​ដាក់​មន្ត្រីរាជការ​ស៊ីវិល​ឲ្យ​ចូលនិវត្តន៍​តាម​ការកំណត់​ [អាយុ​ ៥៥​ឆ្នាំ​ – ការ​បន្ថយ​អាយុ​ និង​ ពន្យារពេល​ចូលនិវត្តន៍​នៃ​មន្ត្រីរាជការ​ស៊ីវិល​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​]
  • ឪពុក​ដែល​រំលោភ​កូនស្រី​បង្កើត​ [អាយុ​ ១៦​ឆ្នាំ​] ជិត​ ៤០​ដង​ ប៉ូលិស​ចាប់ខ្លួន​ [ក្រុងព្រះសីហនុ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

2 Responses to “ការស្រាវជ្រាវ​រក​ឃើញ​ថា​ សាលាក្ដី​ខ្មែរក្រហម​កំពុង​ពុករលួយ​ – ថ្ងៃ​ ចន្ទ​ ទី​ ១៩​ មករា​ ២០០៩​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

ដំណើរ​វែង​ឆ្ងាយឆ្ពោះទៅ​កាន់​ការ​បង្កើត​ក្រម​នីតិវិធី​​​ពិសេស​ដាច់​ដោយ​ឡែក​ពី​តុលាការ​​ព្រហ្ម​​​ទណ្ឌ​​អន្តរ​ជាតិ​
http://khmer.ka-set.info/content/view/2271/39/

ការ​អង្កេតៈ ប្រជាជន​កម្ពុជា​មាន​ចំណេះ​ដឹង​តិច​តួច​អំពី​សាលាក្តី​ខ្មែរ​ក្រហម​

អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក) គឺជា​ក្តី​សង្ឃឹម​​ចុង​ក្រោយ សម្រាប់​ជន​រង​គ្រោះ​នៃ​របប​ខ្មែរក្រហម ក្នុងការ​មើល​ឃើញ​អំពើអយុត្តិធម៌​ និង​ការ​​​បាត់​បង់​ដែលពួកគេ​ធ្លាប់​​បាន​ទទួល​រង​គ្រោះ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​។ ការ​បង្កើត​តុលាការ​កូន​កាត់​កាល​ពី​ឆ្នាំ​២០០៦ បាន​បណ្តាល​អោយ​ប្រជាពល​រដ្ឋ​​កម្ពុជា​​​មាន​ការ​ទន្ទឹម​រង់​ចាំ​គួរ​អោយ​ កត់​សម្គាល់​​…។ ក្រុម​អ្នកស្រាវ​ជ្រាវ​គម្រោង​​​សម្រាប់​ប្រជាជន​ក្រីក្រ​នៃ​មជ្ឈមណ្ឌល​​ សិទ្ធិ​មនុស្ស​នៅ​សាកល​វិទ្យាល័យ​​​អាមេរិក Berkeley (រដ្ឋ​កាលី​ហ្វ័រនី) បាន​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៨ ដើម្បី​​ស្ទង់​ចំណេះ​ដឹង​របស់​ប្រជាពលរដ្ឋ​​អំពី​សាលាក្តី​​ខ្មែរ​ក្រហម កំរិត​នៃការ​ទទួលបាន​ព័ត៌មាន​ និងសេចក្តី​ត្រូវ​ការ​យុត្តិធម៌​ហើយ​និង​​​សំណង​​។​ របាយ​ការណ៍​​នៃការ​ស្ទង់​មតិ​​​នេះ​ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ​នៅ​​ថ្ងៃ​ ពុធ ទី​២១ នៅ​ទីក្រុង​ភ្នំពេញ ក្រោម​ចំណង​ជើង​ថា «So we will never forget (ដើម្បីការចងចាំ​ជា​រៀង​រហូត)»។ អាន​បន្ថែម
http://khmer.ka-set.info/content/view/2274/39/


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: