ភ្ញៀវ​ទេសចរណ៍​មិន​រំពឹង​ថា​កើន​ឡើង​នៅ​ឆ្នាំ​នេះ​ – ថ្ងៃ​ អង្គារ​ ទី​ ២០​ មករា​ ២០០៩​

Posted on Tuesday, 20 January 2009. Filed under: សប្ដាហ៍ទី ៥៣២ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៣

នៅ​ក្នុង​ឆ្នាំ​ ២០០៩​ នេះ​ ក្រុមហ៊ុន​ទេសចរណ៍​មិន​រំពឹង​ថា​មាន​ភ្ញៀវ​កើន​ឡើង​នោះ​ទេ​ ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ រួមផ្សំ​ទៅ​នឹង​វិវាទ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ក្រុម​យោធា​កម្ពុជា​ និង​ ថៃ​ ដែល​ពុំ​មាន​ភាព​ប្រទូសរ៉ាយ​ជាថ្មី​នៅ​ក្នុង​សភាព​ស្ងប់ស្ងាត់​ក៏ដោយ​ ក៏​ពុំ​អាច​ធ្វើឲ្យ​ទេសចរណ៍​វិល​ទៅ​រក​កំណើន​បាន​ទេ​នៅ​ក្នុង​ឆ្នាំ​នេះ​ ។

ជាមួយ​គ្នា​នេះ​ លោក​ ហូរ​ វណ្ឌី​ ប្រធាន​សមាគម​ភ្ញៀវ​ទេសចរណ៍​កម្ពុជា​ បាន​ថ្លែង​បន្ត​ថា​ បញ្ហា​គន្លឹះ​ដែល​ធ្វើឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​មិន​ទាន់​អាច​ស្ទុះ​ឡើង​នោះ​ក៏​រួមចំណែក​មកពី​កត្តា​ក្នុង​ស្រុក​ ៤​សំខាន់​ៗ​ ទាក់ទិន​នឹង​វិស័យ​ទេសចរណ៍​នេះ​ដែរ​ ដែល​ក្នុង​នោះ​រួមមាន​តម្លៃ​នៃ​ការ​ហោះហើរ​ និង​ តម្លៃ​សេវា​ដឹកជញ្ជូន​នៅ​ប្រទេស​កម្ពុជា​មាន​កម្រិត​ខ្ពស់​ បើ​ប្រៀបធៀប​ប្រទេស​ជិតខាង​ ហើយ​កម្ពុជា​នៅ​មិន​ទាន​មាន​អាកាសចរណ៍​ជាតិ​ ការ​ផ្សព្វផ្សាយ​អំពី​ទេសចរណ៍​នៅ​មាន​កម្រិត​ និង​ ខ្វះ​នយោបាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​ជាដើម​ នៅ​ត្រង់​តម្លៃ​សេវាកម្ម​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ ហើយ​ធ្វើឲ្យ​ប៉ះពាល់​កំណើន​ភ្ញៀវ​ទេសចរណ៍​នោះ​ លោក​ ហូរ​ វណ្ឌី​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ បើ​យើង​និយាយ​អំពី​តម្លៃ​មួយ​វា​មាន​ច្រើន​ផ្នែក​ ។

ការ​ដឹកជញ្ជូន​ ការ​ចំណាយ​ក្នុង​ការ​ដឹកជញ្ជូន​ គឺជា​ការ​ចំណាយ​ខ្ពស់​នៅ​ក្នុង​ការ​ធ្វើ​ទេសចរណ៍​ ។​ ទី​មួយ​គឺ​ មាន​យន្តហោះ​ ការ​ដឹកជញ្ជូន​តាម​អាកាស​ ទី​២​ ការ​ដឹកជញ្ជូន​តាម​ផ្លូវ​គោក​យើង​ត្រូវ​បូក​ផ្សេង​ៗ​ទៀត​អំពី​ការ​ស្នាក់នៅ​ ។​ នៅ​មាន​កន្លែង​ណា​ទៀត​ គឺ​មាន​…នៅ​តំបន់​ផ្សេង​ៗ​ហ្នឹង​មាន​ទិដ្ឋាការ​ជាដើម​ មាន​ពន្ធ​ប្រលានយន្តហោះ​ជាដើម​ ។​ ជាមួយ​គ្នា​នេះ​ លោក​ ហូរ​ វណ្ឌី​ ក៏​បាន​ធ្វើការ​ប្រៀបធៀប​តម្លៃ​នៃ​ការ​ធ្វើដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាមួយ​ប្រទេស​ថៃ​ និង​ ប្រទេស​វៀតណាម​ យ៉ាង​ដូច្នេះ​ថា​ យើង​ថ្លៃ​ជាង​គេ​ មាន​មួយ​ចំនួន​យើង​ថ្លៃ​ជាង​គេ​ បើសិនជា​យើង​ប្រៀបធៀប​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ យើង​យក​តែ​ភ្នំពេញ​-សៀមរាប​មួយ​បាន​ហើយ​ ។​ ភ្នំពេញ​-សៀមរាប​ ឥឡូវនេះ​យើង​ថា​ ១៥០​ជាង​ ឬ​ ១៦០​ចុះ​ យើង​ប្រៀបធៀប​តម្លៃ​ហ្នឹង​ដូចគ្នា​ចំពោះ​ការ​ហោះហើរ​ក្នុង​ស្រុក​ដូចគ្នា​ដូចជា​ បាងកក​ ទៅ​ដល់​ ឈៀងម៉ៃ​ ឬក៏​ ឈៀងរ៉ៃ​ គេ​ប្រើ​រយៈពេល​ ១​ម៉ោង​កន្លះ​ ហើយ​ចម្ងាយ​ ៧០០​-៨០០​គីឡូម៉ែត្រ​ គេ​យក​តែ​ ១២០​ ទៅ​ ១៣០​ដុល្លារ​ទេ​ ទៅមក​ ។

ដូច​ពី​ទីក្រុង​ហាណូយ​ តម្លៃ​យន្តហោះ​ក្រោម​ ១៥០​ដុល្លារ​ទេ​ ។​ សួរ​ថា​ ចម្ងាយ​យើង​ខ្លី​សោះ​ តើ​ហេតុ​ដូចម្ដេច​បាន​ជា​យើង​ត្រូវ​ចំណាយ​ខ្ពស់​ដូច្នេះ​?​ ហ្នឹង​គឺជា​គោលគំនិត​មួយ​ដើម្បី​យើង​ធ្វើការ​កែលំអ​ទាំងអស់​គ្នា​ ។​ សូម​ជម្រាប​ថា​ យោង​តាម​របាយការណ៍​ក្រសួង​ទេសចរណ៍​ ឆ្នាំ​ ២០០៨​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ចូល​មក​ទស្សនា​កម្ពុជា​នៅ​ឆ្នាំ​នេះ​ គឺ​មាន​ប្រមាណ​ ២.១៥០.០០០​នាក់​ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ គឺ​លោក​ ថោង​ ខុន​ បាន​ថ្លែង​ថា​ ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​ទស្សនា​កម្ពុជា​ គឺ​មកពី​ប្រទេស​សំខាន់​ចំនួន​ ៥​ រួមមាន​ កូរ៉េ​ខាងត្បូង​ ជប៉ុន​ សហរដ្ឋអាមេរិក​ ចិន​ និង​ វៀតណាម​ ។

ថ្មី​ៗ​នេះ​រដ្ឋាភិបាល​ខ្មែរ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គុយវ៉ែត​ នៃ​តំបន់​មជ្ឈិមបូព៌ា​ ឲ្យ​មាន​ជើង​ហោះហើរ​ត្រង់​មកកាន់​ប្រទេស​កម្ពុជា​ ។

លោក​រដ្ឋមន្ត្រី​ទេសចរណ៍​ ថោង​ ខុន​ ថ្លែង​ថា​ នយោបាយ​បើក​ហោះហើរ​ផ្ទាល់​ពី​គុយវ៉ែត​នេះ​ គឺ​នឹង​បង្កើន​ចំនួន​ទេសចរណ៍​បរទេស​មកកាន់​កម្ពុជា​ ជាពិសេស​ភ្ញៀវ​ទេសចរណ៍​មកពី​ពិភពលោក​ ។

តាម​ប្រសាសន៍​របស់​ លោក​ ហូរ​ វណ្ឌី​ ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា​ មាន​រយៈពេល​ជាមធ្យម​ចាប់ពី​ ៤​ថ្ងៃ​ ទៅ​ ៥​ថ្ងៃ​ ។

បច្ចុប្បន្ន​នេះ​ប៉ូល​ទេសចរណ៍​ដែល​សំខាន់​នៅ​ប្រទេស​កម្ពុជា​ គឺ​រួមមាន​ទីក្រុង​ភ្នំពេញ​ តំបន់​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​ និង​ ខេត្ត​សៀមរាប​ ដែល​សម្បូរ​ប្រាង្គ​ប្រាសាទ​ ។

ថ្មី​ៗ​នេះ​កម្ពុជា​ក៏​ព្យាយាម​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅកាន់​តំបន់​ប្រាសាទ​ព្រះវិហារ​ផង​ដែរ​ ក៏ប៉ុន្តែ​កិច្ចប្រឹងប្រែង​នេះ​ត្រូវ​រំខាន​ដោយសារ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​នោះ​ ។

ភ្ញៀវ​ទេសចរណ៍​អាច​នឹង​ស្នាក់នៅ​កម្ពុជា​យូរ​ជាង​នេះ​ នៅ​ពេល​ដែល​កម្ពុជា​អាច​ពង្រីក​ប៉ូល​ ឬ​ តំបន់​ទេសចរណ៍​បាន​ច្រើនជាង​នេះ​ ក្នុង​ហ្នឹង​តំបន់​ទេសចរណ៍​មួយ​ចំនួន​នៅ​តាម​ភូមិ​ ឃុំ​ ហើយ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ហ្នឹង​ មិន​បាន​រៀបចំ​ដោយ​ខ្លួនឯង​ នៅ​ពេល​ដែល​យើង​ចង់ឲ្យ​គាត់​ឲ្យ​ទេសចរណ៍​បរទេស​មក​ទស្សនកិច្ច​ ទាល់តែ​យើង​ជួយ​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក​ខ្លួន​យើង​ទៅ​ឲ្យ​ស្គាល់​អំពី​ផលិតផល​ហ្នឹង​សិន​ ឬមួយ​ទស្សនា​ហ្នឹង​សិន​ ទើង​ភ្ញៀវ​បរទេស​គេ​ទៅតាម​ក្រោយ​យើង​ ។

ការ​ជំរុញ​អ្នក​ទេសចរណ៍​ក្នុងស្រុក​ក៏​ជា​មូលដ្ឋាន​នៃ​ការ​បង្កើន​ភ្ញៀវ​ទេសចរ​បរទេស​ផង​ដែរ​ “ហើយ​នៅ​តាម​តំបន់​ទេសចរណ៍​សហគមន៍​ អា​ហ្នឹង​វា​មាន​សារៈសំខាន់​ទៀត​សោត​ ។

យើង​នៅ​ខ្វះ​កន្លែង​នេះ​ដែល​អាច​ថា​ នៅ​ខ្វះ​បាន​ ពីព្រោះ​ថា​តាម​ភូមិ​ ឃុំ​ហ្នឹង​ គឺ​ មេភូមិ​ មេឃុំ​ហ្នឹង​ គាត់​ត្រូវ​ស្វែងយល់​អំពី​ការ​ទាក់ទាញ​ភ្ញៀវ​ផង​ដែរ​ ឧបមា​ថា​ យើង​ចេះ​រៀបចំ​នៅ​ដង​ភូមិ​ ឃុំ​ហ្នឹង​ មួយ​រៀបចំ​មាន​ផ្កាភ្ញី​ ឬមួយ​ក៏​របង​របស់​គាត់​លាប​ពណ៌​ ឬមួយ​ក៏​ រៀបចំ​ឲ្យ​បាន​ស្អាត​ហ្នឹង​ ក៏​ជា​ការ​ទាក់ទាញ​មួយ​ដែរ​ គេ​ថា​ភូមិ​គំរូ​ ឬក៏​ ភូមិ​ស្អាត​អី​អ៊ីចឹង​ទៅ​ ។​ ពីព្រោះ​បើសិនជា​ភ្ញៀវ​ចង់​ស្នាក់នៅ​បាន​យូរ​ទាល់តែ​យើង​មាន​អ្វី​ទាក់ទាញ​ចិត្ត​គាត់​ដែរ​ ។​ កាលណា​គាត់​នៅ​បាន​យូរ​ គឺ​គាត់​ត្រូវ​ចំណាយ​ហើយ​” ៕​ កាសែត​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣២៦​ ថ្ងៃ​ទី​ ២០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ២០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ៧​ ថ្ងៃ​ អង្គារ​ ទី​ ២០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • [តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​] ពៅ​ បញ្ញាពេជ្រ​ ចេញពី​មន្ទីរពេទ្យ​មក​ជួល​បន្ទប់​ស្នាក់នៅ​ចល័ត​ ដើម្បី​សុវត្ថិភាព​ [បងស្រី​របស់​នាង​បាន​និយាយ​ថា​ គ្រួសារ​របស់​នាង​បាន​យក​នាង​ចេញពី​មន្ទីរពេទ្យ​ចារី​របស់​វៀតណាម​ហើយ​ ដោយសារ​ខ្វះខាត​ថវិកា​សម្រាប់​បង់​ថ្លៃ​មន្ទីរពេទ្យ​ – វៀតណាម​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៥១​ ថ្ងៃ​ អង្គារ​ ទី​ ២០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • គ្លីនិក​ឯកជន​បុប្ផា​មាស​នៅតែ​ផ្គើន​សារាចរ​ក្រសួងសុខាភិបាល​ និង​ អនុសាសន៍​សម្ដេច​តោជោ​ [ដែល​ហាម​មិន​ឲ្យ​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​ជនរងគ្រោះ​]
  • កម្ពុជា​បាន​ផ្ដល់​ឱកាស​ពន្យារ​ជីវិត​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​បាន​ ៩០​ភាគរយ​ហើយ​ [បើ​យោង​តាម​ក្រសួងសុខាភិបាល​ តាំងពី​ឆ្នាំ​ ២០០១​ ដល់​ ២០០៨​ អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​ ៣១.៩៨៩​ នៃ​ចំនួន​សរុប​ ៣៣.៥០០​នាក់​ បាន​ទទួល​ឱសថ​ពន្យារ​ជីវិត​ ដោយ​ក្នុង​នោះ​មាន​កុមារ​ចំនួន​ ៣.០៦៧​នាក់​]
  • សៀម​រង​ការ​ថ្កោលទោស​ធ្ងន់ធ្ងរ​ ដោយសារ​អូស​ទូក​ជនអន្តោប្រវេសន៍​ទៅ​ចោល​កណ្ដាល​សមុទ្រ​ [នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣២៦​ ថ្ងៃ​ អង្គារ​ ទី​ ២០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ភ្ញៀវ​ទេសចរណ៍​មិន​រំពឹង​ថា​កើន​ឡើង​នៅ​ឆ្នាំ​នេះ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៨៧​ ថ្ងៃ​ អង្គារ​ ទី​ ២០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • កញ្ចប់​ថវិកា​អាមេរិក​ ៧៧០​ពាន់​លាន​ដុល្លារ​ [ដែល​ស្នើ​ឡើង​ដោយ​លោក​ បារ៉ាក់​ អូបាម៉ា​ ដើម្បី​យក​ទៅ​ជួយ​ស្ដារ​វិស័យ​ឯកជន​ជាច្រើន​ដែល​បាន​ទទួលរង​នូវ​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​នា​ពេល​កន្លងមក​] ជះ​ឥទ្ធិពល​តិចតួច​ដល់​សេដ្ឋកិច្ច​នៅ​កម្ពុជា​ [ព្រោះ​ការ​សាយភាយ​ទឹកប្រាក់​ពី​អាមេរិក​មក​កម្ពុជា​គឺ​មាន​ចំនួន​តិចតួច​បំផុត​ ដោយសារ​ចំនួន​ទឹកប្រាក់​នោះ​មិន​គ្រប់គ្រាន់​សម្រាប់​អាមេរិក​ខ្លួនឯង​ផ្ទាល់​ផង​]
  • មន្ត្រី​សង្គម​ស៊ីវិល​ គាំទ្រ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ឲ្យ​មន្ត្រីរាជការ​ស៊ីវិល​គ្រប់​អាយុ​ទាំងពីរ​ភេទ​ចូលនិវត្តន៍​ [នៅ​អាយុ​ ៥៥​ឆ្នាំ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៥៦​ ថ្ងៃ​ អង្គារ​ ទី​ ២០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ប្រកាស​បើក​សវនាការ​បឋម​លើ​ជនជាប់ចោទ​ “ឌុច​” មេ​គុក​ទួលស្លែង​ ថ្ងៃ​១៧​ កុម្ភៈ​ និង​ ថ្ងៃ​បន្តបន្ទាប់
  • ជន​អូស្ត្រាលី​ប្រមាថ​ព្រះចេស្ដា​ស្ដេច​ថៃ​ [តាម​រយៈ​សៀវភៅ​ដែល​គាត់​សរសេរ​] កាត់ទោស​ដាក់​គុក​ ៣​ឆ្នាំ


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧០​ ថ្ងៃ​ អង្គារ​ ទី​ ២០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • [មេដឹកនាំ​គណបក្ស​ប្រឆាំង​] សម​ រង្ស៊ី​ ៖​ អំពើពុករលួយ​អាច​ទប់ស្កាត់​ការ​អនុវត្តន៍​សារាចរ​ស្ដីពី​ការ​ចូលនិវត្តន៍​របស់​មន្ត្រីរាជការ​ស៊ីវិល


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៩៩​ ថ្ងៃ​ អង្គារ​ ទី​ ២០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ថ្ងៃ​ទី​៥​ ៖​ អ្នក​តវ៉ា​ [ជាង​ ១០០​នាក់​] សែន​ក្បាល​ជ្រូក​ និង​ បន្ត​ដុត​កង់ឡាន​ [ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នកតំណាង​របស់​ពួកគេ​ចំនួន​ ៣​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ជម្លោះ​ដីធ្លី​] – សាលាដំបូង​ខេត្ត​សៀមរាប​បិទទ្វារ
  • គ.ជ.ប​ [គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​] ប្រកាស​ថា​ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ និង​ ក្រុង​ ស្រុក​ ខណ្ឌ​ មាន​ចំនួន​ ៣.២៣៥​រូប​ [សម្រាប់​ការបោះឆ្នោត​ នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៩​]
  • ខ្លែង​ខ្មែរ​ [ខ្លែង​ឯក​] ឈ្នះ​រង្វាន់​លេខ​១​ នៅ​លើ​ឆាក​អន្តរជាតិ​ [ក្នុង​ពិធី​ប្រឡង​បង្ហោះ​ខ្លែង​អន្តរជាតិ​នៅ​ឥណ្ឌា​ ដែល​មានប្រទេស​ដែល​បាន​ចូលរួម​ចំនួន​ ៣១​]
  • វិចិត្រករ​ខ្មែរ​នៅ​អាមេរិក​ [លោក​ ថូណា​ អេប​] ឈ្នះ​ពានរង្វាន់​ Commonwealth Award
  • ពិធី​ប្រគំតន្ត្រី​អបអរ​ការ​ចូល​កាន់​តំណែង​របស់​ បារ៉ាក់​ អូបាម៉ា​ [កាលពី​ថ្ងៃ​ទី​ ១៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ នៅ​ឯ​ទី​គោរព​វិញ្ញាណក្ខន្ធ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ អាប្រាហាំ​ លីងខឹន​ និង​មាន​មនុស្ស​ជាង​កន្លះ​លាន​នាក់​ចូល​រួម​អបអរ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: