កម្ពុជា​នឹង​ចាប់ផ្ដើម​ផ្សារទុន​ដំបូង​នៅ​ខែ​ធ្នូ​ តែ​មិន​អាច​ទទួល​ជោគជ័យ​ដូច​ការ​គ្រោងទុក​ – ថ្ងៃ​ ពុធ​ ទី​ ២១​ មករា​ ២០០៩

Posted on Wednesday, 21 January 2009. Filed under: សប្ដាហ៍ទី ៥៣៣ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៣

ភ្នំពេញ​ ៖​ ឱនភាព​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ការ​ខ្វះ​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគ​ ការ​ខ្វះ​អ្នក​ជំនាញ​ និង​ ភាព​ធូររលុង​នៃ​ច្បាប់​ ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​តុលាការ​ និង​ អំពើពុករលួយ​ ត្រូវ​បាន​អ្នកឯកទេស​បាន​ធ្វើការ​ចាត់​ទុក​ថា​ជា​ឧបសគ្គ​ដែល​នាំឲ្យ​ផ្សារទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​អាច​ទទួល​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​ ។​ ការវាយតម្លៃ​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ផ្សារទុន​ដំបូង​បំផុត​របស់​ខ្លួន​ នៅ​ខែ​ធ្នូ​ ឆ្នាំ​ ២០០៩​ ខាងមុខ​នេះ​ ។

គួរ​បញ្ជាក់​ថា​ ផ្សារទុន​ ឬ​ ផ្សារហ៊ុន​ គឺជា​វេទិកា​នៃ​ការ​ជួបជុំ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​វិនិយោគ​ និង​ ប្រជាជន​សាមញ្ញ​ ដើម្បី​ធ្វើការ​បណ្ដាក់ទុន​ ឬ​ ចូលហ៊ុន​ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​ខ្លួន​ជឿជាក់​ថា​អាច​ផ្ដល់​នូវ​ផល​ចំណេញ​ត្រឡប់មកវិញ​ ។​ អ្នក​ចូល​ប្រឡូក​នៅ​ក្នុង​ផ្សារទុន​អាច​លក់​នូវ​ប្រាក់​របស់​ខ្លួន​ឲ្យ​ក្រុមហ៊ុន​ណាមួយ​ដើម្បី​ខ្ចី​ ហើយ​ធ្វើការ​ពង្រីក​អាជីវកម្ម​ ដោយ​រង់ចាំ​ទទួល​នូវ​ការប្រាក់​ដែល​គេ​ហៅ​ថា​ បញ្ញាប័ន​ មួយ​វិញ​ទៀត​ពលរដ្ឋ​ទូទៅ​អាច​យក​ប្រាក់​ទៅ​ទិញ​នូវ​សន្លឹក​ហ៊ុន​ ដើម្បី​បាន​ក្លាយទៅជា​សមាជិក​ និង​ ម្ចាស់ភាគហ៊ុន​របស់​ក្រុមហ៊ុន​ណាមួយ​ អតិថិជន​របៀប​នេះ​អាច​ទទួល​បាន​ភោគផល​លុះត្រាតែ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​មាន​ការ​កើន​ឡើង​ ។

ក្នុង​ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​ជួប​វិបត្តិ​ដូច​បច្ចុប្បន្ន​នេះ​ ហើយ​ផ្សារទុន​នៅ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់​បាន​ធ្លាក់​ចុះ​ដោយសារ​អ្នក​កាន់​នូវ​សន្លឹក​ហ៊ុន​បង្ខំ​លក់​ហ៊ុន​របស់​ខ្លួន​ចេញ​ដើម្បី​ធ្វើការ​ប្រមូល​ប្រាក់ដើម​ ហើយ​អតិថិជន​ភាគច្រើន​ផ្សេង​ទៀត​បាន​ផ្អាក​ការប៉ុនប៉ង​ធ្វើ​វិនិយោគ​នៅ​ក្នុង​ផ្សារទុន​ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ លោក​ ចាប​ សុថារិទ្ធិ​ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​ខ្មែរ​ដើម្បី​សន្តិភាព​ បាន​និយាយ​ថា​ ការ​បាត់បង់​នូវ​ទំនុក​ចិត្ត​ពី​សំណាក់​អ្នក​វិនិយោគ​ទូទៅ​ នឹង​ធ្វើឲ្យ​ផ្សារទុន​នៅ​កម្ពុជា​អាច​លេចចេញ​ត្រឹមតែ​រូបរាង​ ឬក៏​ជា​វិបត្តិ​រូប​តែប៉ុណ្ណោះ​ ។

សូម​រំលឹក​ផង​ដែរ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​គម្រោង​នៃ​ផ្សារទុន​ កាលពី​ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧​ ដែល​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​ “ខូលរី​អ៊ិចឆេង​” របស់​កូរ៉េ​ខាងត្បូង​ មាន​ចំនួន​ ៤៥​ភាគរយ​ភ្លាម​ៗ​ ក្រោយពី​ការ​ប្រកាស​នេះ​ ច្បាប់​ស្ដីពី​ផ្សារហ៊ុន​ត្រូវ​បាន​សភា​អនុម័ត​ ហើយ​គណៈកម្មាធិការ​មូលបត្រ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំរុញ​ដំណើរ​បង្កើត​ផ្សារទុន​ ចេញ​សន្លឹក​ហ៊ុន​ និង​ ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន​ដែល​បំពាន​ទៅលើ​ច្បាប់​ជាដើម​ ។

ទោះ​យ៉ាងណា​អ្នកឯកទេស​ខាង​ផ្សារទុន​បាន​និយាយ​ថា​ កម្ពុជា​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ទៀត​ដែល​ជា​ឧបសគ្គ​រាំងស្ទះ​នូវ​ដំណើរការ​ផ្សារហ៊ុន​នៅ​ចុង​ឆ្នាំ​នេះ​ ។

លោក​ ស៊ូម​ ចន្ធី​ ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​គណនី​ជាតិ​ និង​ ជា​សាស្ត្រាចារ្យ​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ លោក​បាន​មាន​ប្រសាសន៍​ថា​ រហូតមកដល់​ពេលនេះ​ កម្ពុជា​មាន​អ្នក​ជំនាញ​ខាង​ផ្សារទុន​តិចតួច​បំផុត​ ហើយ​មិន​ទាន់​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ល្អ​គ្រប់គ្រាន់​សម្រាប់​បំពេញ​នូវ​ប្រតិបត្តិការ​ទីផ្សារ​ភាគហ៊ុន​នៅឡើយ​ ។

បន្ថែម​លើ​នេះ​ កម្ពុជា​ត្រូវការ​ប្រព័ន្ធ​ច្បាប់​រឹងមាំ​ និង​ តុលាការ​មួយ​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ជំនួញ​នៅ​ក្នុង​ទីផ្សារ​ទុន​បាន​ឆាប់​រហ័ស​ និង​ យុត្តិធម៌​ ។

លោក​ ស៊ូម​ ចន្ធី​ បាន​និយាយ​ថា​ បើ​ទោះជា​សល់​ពេល​១​ឆ្នាំ​ទៀត​ដើម្បី​ផ្សារទុន​បង្កើត​ឡើង​ក្ដី​ ក៏​កម្ពុជា​ពុំ​ទាន់​មាន​លទ្ធភាព​បំពេញ​នូវ​កង្វះខាត​ខាងលើ​ឲ្យ​បាន​សព្វគ្រប់​ដែរ​ ដែល​ជា​ហេតុ​ធ្វើឲ្យ​ផ្សារទុន​ដំណើរការ​ប្រកបដោយ​ភាព​យឺតយ៉ាវ​ ។

លោក​ កង​ ច័ន្ធតារារ័ត្ន​ ប្រធាន​វិទ្យាស្ថាន​សិក្សាស្រាវជ្រាវ​ និង​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ខណៈ​ពេល​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ប្រឆាំង​នឹង​អំពើពុករលួយ​ ការ​បង្កើត​នូវ​ផ្សារទុន​នឹង​ផ្ដល់​នូវ​ហានិភ័យ​ និង​ ការ​ប្រឈមមុខ​ទៅ​នឹង​ការ​ខាតបង់​ខ្ពស់​សម្រាប់​អ្នក​វិនិយោគ​ ។

រដ្ឋាភិបាល​កម្ពុជា​បាន​ខកខាន​នូវ​ការ​អនុម័ត​ច្បាប់​ស្ដីពី​អំពើពុករលួយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ។

លោក​ កង​ ច័ន្ទតារារ័ត្ន​ និយាយ​សំដៅ​ទៅលើ​អំពើពុករលួយ​ដែល​អាច​កើត​មាន​នៅ​តាម​ក្រុមហ៊ុន​រដ្ឋ​ និង​ ឯកជន​ ដូចជា​ការ​បិទបាំង​របាយការណ៍​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​ទៅ​នឹង​ដើមទុន​ផល​ខាត​ និង​ ផល​ចំណេញ​ជាដើម​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ភាព​ជោគជ័យ​នៃ​ផលទុន​មួយ​ផ្នែក​ធំ​ត្រូវ​រំពឹង​លើ​អភិបាលកិច្ច​ល្អ​ និង​ តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​លាតត្រដាង​ជា​សាធារណៈ​ ក៏ប៉ុន្តែ​នៅ​ក្នុងចំណោម​សហគ្រាស​ជាង​ ២.០០០​ កំពុង​បើក​អាជីវកម្ម​នៅ​កម្ពុជា​ មាន​សហគ្រាស​មិន​ដល់​ ២០​ភាគរយ​ផង​ដែល​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមប្រឹក្សា​គណនី​ជាតិ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ។

លោក​ ងី​ តាយី​ អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ បាន​យល់ស្រប​នឹង​បញ្ហា​ដែល​ប្រឈមមុខ​ខាងលើ​ ដែល​លោក​បាន​អះអាង​ថា​ ពេលនេះ​ក្រសួង​កំពុងតែ​បន្ត​ និង​ ជំរុញ​ឲ្យ​ក្រុមហ៊ុន​នានា​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ មុន​នឹង​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​នៅ​ក្នុង​ផ្សារទុន​ ។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ លោក​ អ៊ិន​ មយ៉ូលី​ ប្រធាន​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​សកល​នៃ​ក្រុមហ៊ុន​ “ខូលវី​អ៊ិចឆេង​” បាន​មាន​ប្រសាសន៍​ថា​ ផ្សារទុន​អាច​ចូលរួម​កាត់បន្ថយ​អំពើពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ ។

កម្ពុជា​នឹង​អាច​ទាក់ទាញ​អ្នកវិនិយោគទុន​ជាតិ​ និង​ អន្តរជាតិ​ ជាង​៤០០​ក្រុមហ៊ុន​ ចូល​ទៅ​ក្នុង​ផ្សារទុន​នេះ​ ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ តាម​ការ​អះអាង​របស់​ដៃគូ​វិនិយោគ​កូរ៉េ​ មាន​ក្រុមហ៊ុន​ដែល​បាន​កាន់កាប់​ដោយ​រដ្ឋ​តែ​ ៣​ប៉ុណ្ណោះ​ ដែល​ត្រៀម​ចុះ​ឈ្មោះ​ចូល​ទៅ​ក្នុង​ផ្សារទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ ៕​ កាសែត​ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ៣​ លេខ​ ១៨៨​ ថ្ងៃ​ទី​ ២១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ២១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ៨​ ថ្ងៃ​ ពុធ​ ទី​ ២១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • អាជ្ញាធរ​វៀតណាម​ដោះលែង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ [៥​អង្គ​] តែ​ហាម​មិន​ឲ្យ​បួស​វិញ​ [នេះ​បើ​យោង​តាម​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ លោក​ ថាច់​ សេដ្ឋា​]


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១០៨​ ថ្ងៃ​ ពុធ​ ទី​ ២១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ក្រសួង​វប្បធម៌​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា
  • កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ និង​ សហភាព​អឺរ៉ុប​ នៅ​ [ថ្ងៃ​ទី​ ២៧​ – ២៨​] ខែ​ឧសភា


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៥២​ ថ្ងៃ​ ពុធ​ ទី​ ២១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • តុលាការ​ [សាលា​ដំបូង​រាជធានី​ភ្នំពេញ​] កោះហៅ​ សម​ រង្ស៊ី​ ឲ្យ​ចូល​បំភ្លឺ​ [ចំពោះ​បណ្ដឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ ដែល​មិន​បង់​ប្រាក់​ពិន័យ​ចំនួន​ ១០​លាន​រៀល​ ពី​បទ​ប្រមាថ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គាត់​កាលពី​ឆ្នាំ​ ២០០៨​]
  • កម្ពុជា​បាន​រំដោះ​កុមារ​ស្ថិត​ក្នុង​ទំរង់​ពលកម្ម​ធ្ងន់ធ្ងរ​ ១.៨០០​នាក់​ ក្នុង​ឆ្នាំ​ ២០០៨​ [គេ​បាន​ប៉ាន​ប្រមាណ​ថា​ មាន​កុមារ​ជាង​ ១,៥​លាន​នាក់​ ពាក់ព័ន្ធ​ជាមួយ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នោះ​មាន​កុមារ​ចំនួន​ ២៥០.០០០​នាក់​ ស្ថិត​ក្នុង​ទម្រង់​ពលកម្ម​ធ្ងន់ធ្ងរ​]
  • ប្រទេស​សៀម​នឹង​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​ការ​ចោទប្រកាន់​ថា​មាន​ការ​រំលោភ​ជនភៀសខ្លួន​ [មូស្លឹម​] Rohingya [ដោយ​រុញ​បណ្ដែត​ពួកគេ​តាម​ទូក​ចូល​ទៅ​ក្នុង​សមុទ្រ​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៨៨​ ថ្ងៃ​ ពុធ​ ទី​ ២១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • កម្ពុជា​នឹង​ចាប់ផ្ដើម​ផ្សារទុន​ដំបូង​នៅ​ខែ​ធ្នូ​ តែ​មិន​អាច​ទទួល​ជោគជ័យ​ដូច​ការ​គ្រោងទុក
  • មេ​គណបក្ស​ប្រឆាំង​២​ [គណបក្ស​សិទ្ធិ​មនុស្ស​ និង​ គណបក្ស​ សម​ រង្ស៊ី​] ក្នុង​រដ្ឋសភា​ សុំ​ព្រះមហាក្សត្រ​ផ្ដល់​បរម​ងារ​ជូន​វីរជន​ ជូន​សព​ ជា​ វិជ្ជា​ [ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវ​បាន​គេ​ធ្វើឃាត​ កាលពី​ឆ្នាំ​ ២០០៤​]
  • គណបក្ស​ភឿ​ថៃ​ ចង់​បាន​ [នាយករដ្ឋមន្ត្រី​ថៃ​ដែល​បាន​បណ្ដេញ​ចេញ​] លោក​ ថាក់ស៊ីន​ ធ្វើជា​ទីប្រឹក្សា


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៥៧​ ថ្ងៃ​ ពុធ​ ទី​ ២១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • រដ្ឋាភិបាល​ប្រកាន់​ជំហរ​ ២​ចំណុច​ លើ​ដំណោះស្រាយ​ព្រំដែន​ ៖​ ១​- ទប់ស្កាត់​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ ២​- បន្ត​ការចរចា​ទ្វេភាគី
  • ដុត​កណ្ដាប់​ស្រូវ​ ៣០​ហិកតារ​ ពេលយប់​ ឆាបឆេះ​គ្មាន​សល់​ ចាប់ខ្លួន​អ្នកយាម​សង្ស័យ​ ២​នាក់​ [ខេត្ត​បាត់ដំបង​]
  • ក្មេង​ស្រី​មាន​អាយុ​ ១​ខួប​៩​ខែ​ ត្រូវ​ជន​កំណាច​មួល​.ក​សម្លាប់​ បោះ​ចូល​ក្នុង​ទឹកស្រះ​ចិញ្ចឹម​ត្រី​ [ជនល្មើស​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ – ខេត្ត​ពោធិ៍សាត់​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧១​ ថ្ងៃ​ ពុធ​ ទី​ ២១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ឃាតក​សិប្បនិម្មិត​ [ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ពេល​ថ្មី​ៗ​នេះ​] ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប​ថ្ងៃ​បាញ់​សម្លាប់​ ជា​ វិជ្ជា​ មេ​សហជីព​សេរី​កម្មករ


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ១៤០៥​ ថ្ងៃ​ ពុធ​ ទី​ ២១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • [មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​] លោក​ សៅ​ សុខា​ ៖​ ការ​បាញ់​ប្រហារ​ទៅលើ​អ្នក​តវ៉ា​ [ដោយ​ប៉ូលិស​ ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល​ ដែល​បណ្ដាលឲ្យ​មនុស្ស​ ៣​នាក់​ ត្រូវ​របួស​] ស្ថិត​ក្រោម​ការស៊ើបអង្កេត


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០០​ ថ្ងៃ​ ពុធ​ ទី​ ២១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សម្ដេច​ហ៊ុន​ សែន​ ប្រកាស​ចង់​ជួប​នាយករដ្ឋមន្ត្រី​ថៃ​ថ្មី​ អំពី​បញ្ហា​ព្រំដែន​ [ហើយ​នឹង​មិន​លើក​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ ប្រទេស​កម្ពុជា​ និង​ ប្រទេស​ថៃ​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​]
  • វិបត្តិ​សេដ្ឋកិច្ច​អាច​ធ្វើឲ្យ​បាត់បង់​ការងារ​កាត់ដេរ​យ៉ាង​តិច​ ៧​ម៉ឺន​នាក់​ នៅ​ត្រឹម​ខែ​ឧសភា​ [២៥.០០០​នាក់​ បាន​បាត់បង់​ការងារ​រួច​ហើយ​]
  • ឡាន​ធំ​បុក​ហើយ​កិន​ពីលើ​ ៖​ ស្លាប់​ ៣​នាក់​ [ក្នុង​ខណៈ​ដែល​ពួកគេ​កំពុង​ជិះ​ម៉ូតូ​ – ខេត្ត​កណ្ដាល​]
  • ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ [ប្រចាំ​នៅ​កម្ពុជា​ – លោកស្រី​ ខារ៉ូល​ រ៉ូតលី​] ថ្វាយ​សារតាំង​ដល់​ព្រះមហាក្សត្រ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: