វេបសាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​ដឹក​លក់​ដែរ​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២២​ មករា​ ២០០៩​

Posted on Thursday, 22 January 2009. Filed under: សប្ដាហ៍ទី ៥៣៣ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៣

បន្ទាប់ពី​បាន​ចូល​ទៅកាន់​វេបសាយ​ក្រសួងការបរទេស​ហើយ​ឃើញ​គ្មាន​អ្វី​ថ្មី​សោះ​នោះ​ ខ្ញុំ​ចាប់ផ្ដើម​ឆ្ងល់​ ថា​តើ​វេបសាយ​របស់​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត​សុទ្ធតែ​ស្ពឹក​ដូចគ្នា​ដែរ​ឬ​យ៉ាងម៉េច​?

ដូច្នេះ​ខ្ញុំ​ក៏​បាន​ចូល​បន្ត​មើល​ទៅកាន់​វេបសាយ​មួយ​ទៀត​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដែល​ជា​ស្ថាប័ន​សំខាន់​មួយ​ ពិសេស​ទាក់ទង​ទៅ​នឹង​ការ​ទាក់ទាញ​វិនិយោគ​ឲ្យ​ចូល​មកកាន់​ប្រទេស​កម្ពុជា​ ។​ ភាព​ស្រងាក​ចិត្ត​គឺ​មាន​មិន​ខុស​ពី​ការ​ចូល​ទៅកាន់​វេបសាយ​របស់​ក្រសួងការបរទេស​ឡើយ​ ។​ នៅ​ក្នុង​វេបសាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​មាន​អាសយដ្ឋាន​ http://www.cambodiainvestment.gov.kh/ និង​ វេបសាយ​មួយ​ទៀត​ http://www.cdc-crdb.gov.kh/ ដែល​ជា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​រួម​ជាមួយ​គណៈកម្មាធិការ​នីតិសម្បទា​ និង​ អភិវឌ្ឍន៍​កម្ពុជា​ ព័ត៌មាន​ភាគច្រើន​ ដោយ​លើកលែងតែ​ច្បាប់​ចេញ​ ក៏​ចាស់​ហួស​សម័យ​មិន​ចាញ់​ក្រសួងការបរទេស​ឡើយ​ ។​ វេបសាយ​ទី​មួយ​ គឺ​ទាក់ទង​ទៅ​នឹង​ការ​វិនិយោគ​ ចំណែក​វេបសាយ​ទី​២​ ទាក់ទង​ទៅ​នឹង​ជំនួយ​បរទេស​ និង​ កិច្ចប្រជុំ​អ្នក​ផ្ដល់​ជំនួយ​ ។​ វេបសាយ​ទាំងពីរ​សុទ្ធតែ​គ្មាន​ព័ត៌មាន​ចាប់​តាំងពី​ឆ្នាំ​ ២០០៧​ មក​ដូចគ្នា​ ។

ទាក់ទង​ទៅ​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​វិញ​នោះ​ គឺ​មាន​តែ​តួលេខ​ត្រឹម​ឆ្នាំ​ ២០០៥​ ប៉ុណ្ណោះ​ ពោល​គឺ​ផលិតផល​ក្នុង​ស្រុក​បី​ឆ្នាំ​ចុងក្រោយ​ដែល​កម្ពុជា​ទទួល​ការ​រីកចម្រើន​សេដ្ឋកិច្ច​រហូតដល់​ពីរ​ខ្ទង់​នោះ​ មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​បាន​ដឹង​តាមរយៈ​វេបសាយ​នេះ​ឡើយ​ ។​ អ្វី​ដែល​គួរឲ្យ​អស់សំណើច​នោះ​ តម្លៃ​ដី​ដែល​គេ​ប្រាប់​ទៅ​អ្នក​វិនិយោគ​នោះ​ គឺ​មាន​តម្លៃ​ត្រឹមតែ​ ពី​ ៣៥០​ ទៅ​ ៧០០​ដុល្លារ​ប៉ុណ្ណោះ​ នៅ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដី​នៅ​ភ្នំពេញ​ ។​ តើ​ព័ត៌មាន​នេះ​អាច​យក​ជា​ការ​បាន​ដែរ​ទេ​?

ពិត​ណាស់​ វា​ពិតជា​ព័ត៌មាន​ដ៏​ចាស់​គំរឹល​បំផុត​ ពីព្រោះ​តម្លៃ​ដី​នៅ​ភ្នំពេញ​នោះ​គឺ​មិន​តិច​ជាង​ពាន់​ដុល្លារ​ឡើយ​ សូម្បីតែ​នៅ​ក្នុង​កាលៈទេសៈ​ដែល​យើង​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក៏ដោយ​ចុះ​ ។​ ហេតុអ្វី​ក៏​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដាក់​តម្លៃ​ដី​ថោក​បែបនេះ​ ពីព្រោះ​តម្លៃ​ដី​នេះ​គឺ​បាន​មកពី​របាយការណ៍​តាំងពី​ឆ្នាំ​ ២០០៦​ ម្ល៉េះ​ ។

ងាក​ទៅ​មើល​ទំព័រ​និយាយ​អំពី​ប្រព័ន្ធ​នយោបាយ​នៅ​ក្នុង​វេបសាយ​នេះ​វិញ​ម្ដង​ តើ​វា​យ៉ាងម៉េច​ដែរ​?​ ព័ត៌មាន​ទាក់ទង​ទៅ​នឹង​នយោបាយ​នេះ​ក៏​មិន​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ថ្មី​ដែរ​ ។​ ពោល​គឺ​គេ​នៅតែ​ដាក់​ព័ត៌មាន​ចាស់​ដែល​ទាក់ទង​ទៅ​នឹង​លទ្ធផល​ការបោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​ ចាប់​តាំងពី​ឆ្នាំ​ ២០០៣​ មក​ម្ល៉េះ​ ដោយ​ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ៧៣​អាសនៈ​ គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ ២៦​អាសនៈ​ គណបក្ស​សម​ រង្ស៊ី​ ២៤​អាសនៈ​ ។​ លទ្ធផល​ទាក់ទង​ទៅ​នឹង​ការបោះឆ្នោត​កាលពី​ខែ​កក្កដា​ ឆ្នាំ​ ២០០៨​ មិន​ឃើញ​នៅ​ក្នុង​វេបសាយ​នេះ​ឡើយ​ ។​ ម្ល៉ោះហើយ​ក៏​គ្មាន​ព័ត៌មាន​ណា​ដែល​ប្រាប់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​អាសនៈ​ចំនួន​ ៩០​ សម​ រង្ស៊ី​មាន​ ២៦​អាសនៈ​ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ កឹម​ សុខា​ មាន​៣​អាសនៈ​ គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ មាន​២​អាសនៈ​ និង​ គណបក្ស​នរោត្ដម​ មាន​២​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ដែល​មាន​ ១២៣​អាសនៈ​ដែរ​ ។​ ចំណែក​ឯ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​រដ្ឋាភិបាល​ គឺ​គ្មាន​ ។​ ពោល​គេ​មិន​ដឹង​ថា​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ឡើយ​ ។​ គេ​សរសេរ​ព័ត៌មាន​ចាស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ តែ​ក្នុង​រង្វង់​ ១០០​ពាក្យ​អង់គ្លេស​ប៉ុណ្ណោះ​ ។​ គេ​មិន​បាន​ពន្លេច​ចេញ​ឲ្យ​ពិភពលោក​ទាំងមូល​បាន​ដឹង​អំពី​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ឡើយ​ ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គួរតែ​ដឹង​ថា​ ស្ថិរភាព​នយោបាយ​គឺជា​កត្តា​គន្លឹះ​មួយ​ដែល​អាច​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ ការ​ខកខាន​បែបនេះ​បាន​ន័យ​ថា​ជា​ការ​បរាជ័យ​មួយ​ផ្នែក​នៅ​ក្នុង​ការ​អូសទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ ។​ តួនាទី​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គឺ​ផ្ដល់​ព័ត៌មាន​ពិត​អំពី​កម្ពុជា​ទៅកាន់​ពិភពលោក​ទាំងមូល​ ពិសេស​ទាក់ទង​ទៅ​នឹង​កត្តា​អនុគ្រោះ​សម្រាប់​ការ​វិនិយោគ​ ។

ប៉ុន្តែ​បើសិនជា​វេបសាយ​នេះ​ភាគច្រើន​ពោរពេញ​ទៅ​ដោយ​ព័ត៌មាន​មិន​អាច​យក​ជា​ការ​បាន​ដូច្នេះ​ តើ​ធ្វើ​ដូចម្ដេច​ទៅ​ទើប​អ្នក​វិនិយោគ​អាច​ធ្វើការ​សម្រេច​ចិត្ត​អំពី​ការ​វិនិយោគ​នៅ​កម្ពុជា​បាន​ ។​ ម្យ៉ាងទៀត​នោះ​ ដោយ​ដាក់​បញ្ចូល​រាល់​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ការ​វិនិយោគ​នៅ​ក្នុង​វេបសាយ​នេះ​ ក៏​អាច​ធ្វើឲ្យ​សារព័ត៌មាន​បរទេស​ពឹង​អាស្រ័យ​បាន​ ហើយ​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រទេស​រៀង​ៗ​ខ្លួន​ដែរ​ ។​ ឧបមា​ថា​តួលេខ​វិនិយោគ​ប្រចាំ​ឆ្នាំ​ ២០០៦​, ២០០៧​ និង​ ២០០៨​ ជាដើម​ ។​ ដោយ​បាន​ពិនិត្យ​មើល​តួលេខ​វិនិយោគ​នឹង​វិស័យ​នោះ​ សារព័ត៌មាន​នឹង​ធ្វើការ​វិភាគ​ទៅលើ​ទិន្នន័យ​ ហើយ​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ពិភពលោក​ ។

អ្វី​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក៏ដូចជា​ស្ថាប័ន​រដ្ឋ​ទាំងអស់​ ត្រូវ​ដឹង​នោះ​ គឺ​ការ​ផ្ដល់​ព័ត៌មាន​ វា​ជា​កត្តា​មួយ​ចាំបាច់​ណាស់​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ក៏ដូចជា​ទីផ្សារ​សេរី​ ។​ លុយ​ជាច្រើន​ពាន់​លាន​ដុល្លារ​នឹង​ធ្វើដំណើរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ បើសិនជា​គេ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ថា​កម្ពុជា​គឺ​ពិតជា​មាន​ស្ថិរភាព​នយោបាយ​ មាន​កត្តា​អនុគ្រោះ​ជាច្រើន​ទៀត​សម្រាប់​ការ​វិនិយោគ​ ។​ គេ​នឹង​មិន​ប្រថុយ​យក​លុយ​មក​រកស៊ី​នៅ​ក្នុង​ប្រទេស​មួយ​ដែល​គេ​មិន​បាន​ស្គាល់​ច្បាស់លាស់​នោះ​ឡើយ​ ។

វា​ល្មម​ដល់​ពេល​ដែល​ស្ថាប័ន​រដ្ឋ​ទាំងអស់​ភ្ញាក់​ចេញពី​ការ​លង់លក់​ហើយ​ដើរ​ឲ្យ​ទាន់​បច្ចេកវិជ្ជា​ព័ត៌មាន​ ដោយ​ទាញ​យក​ប្រយោជន៍​ពី​វា​ឲ្យ​អស់​លទ្ធភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។​ កម្ពុជា​ដ៏​ខ្ជិលច្រអូស​មួយ​អាច​នឹង​ត្រូវ​វាយតម្លៃ​ច្រឡំ​តាមរយៈ​ការ​មើល​ឃើញ​ព័ត៌មាន​ដ៏​ហួស​សម័យ​ទាំងអស់​នោះ​ ។​ គេ​អាច​យល់​ថា​ស្ថាប័ន​នោះ​មិន​ធ្វើ​អ្វី​សោះ​ឡើយ​សម្រាប់​ជាតិ​ ៕​ [សរសេរ​ដោយ​] ប្រជាជន​ម្នាក់​កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០១​ ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩


ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សហ​មេធាវី​ជនជាប់ចោទ​ [អតីត​មេដឹកនាំ​ខ្មែរក្រហម​] នួន​ ជា​ ចូល​បំភ្លឺ​ពី​បណ្ដឹង​ពុករលួយ​ថ្ងៃ​នេះ​ [នៅ​តុលាការ​ក្រុងភ្នំពេញ​]
  • ប្រជាពលរដ្ឋ​ដី​ក្រហម​ស្នើ​ឲ្យ​អាជ្ញាធរ​ក្រុង​ដោះស្រាយ​ប្រាក់​ពី​ ៣​ម៉ឺន​ ដល់​ ១០​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​គ្រួសារ
  • [តំណាងរាស្ត្រ​របស់​គណបក្ស​ សម​ រង្ស៊ី​] លោកស្រី​ មូរ​ សុខហួរ​ ស្នើ​ប្រធាន​គណបក្ស​ប្រជាជន​រក្សា​សណ្ឋាគារ​ រណសិរ្ស​ ជា​បេតិកភណ្ឌ​ជាតិ


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៥២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • អូបាម៉ា​ចូល​ស្បថ​កាន់​តំណែង​ និង​ បាន​ក្លាយទៅជា​ប្រធានាធិបតី​អាមេរិក​ស្បែក​ខ្មៅ​លើក​ដំបូងបង្អស់
  • ប៉ូលិស​ចរាចរ​ក្រុង​រអ៊ូរទាំ​ពេល​បាត់​ប្រាក់ឧបត្ថម្ភ​របស់​សាលាក្រុង​ចំនួន​ ៤​ខែ​ [ទឹកប្រាក់​ចំនួន​ ៥​លាន​រៀល​ ត្រូវ​បាន​ផ្ដល់​ដោយ​សាលាក្រុង​ដល់​ប៉ូលិស​ចរាចរ​ក្រុងភ្នំពេញ​ជា​រៀងរាល់​ខែ​ ហើយ​ប៉ូលីស​​ចរាចរ​ទទួល​បាន១​ម៉ឺន​រៀល​ម្នាក់​ៗ​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣២៨​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ៖​ បើ​ខ្ញុំ​ចង់​បំបែក​សម្ព័ន្ធ​ភាព​គណបក្ស​ពីរ​នោះ​ [គណបក្ស​សម​ រង្ស៊ី​ និង​ គណបក្ស​សិទ្ធិ​មនុស្ស​] ថ្ងៃ​ណា​ក៏​បាន​?


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៨៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ទុក​នៅ​ខ្លាច​ខុស​ មាន​ទោស​ព្រោះ​អំពើ​ សម្រេច​ចិត្ត​បិទទ្វារ​វា​ប្រសើរ​ជាង​ [គ្លីនិក​បុប្ផា​មាស​ ត្រូវ​បាន​បិទ​ដោយ​ក្រសួងសុខាភិបាល​ បន្ទាប់ពី​រំលោភ​លើ​បម្រាម​ដែល​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​អ្នកជំងឺ​]
  • រដ្ឋាភិបាល​កម្ពុជា​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ Video Conference​ [ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិជ្ជា​ទំនើប​ ដែល​គេ​ហៅ​ថា​ E-government​សម្រាប់​កិច្ច​ប្រជុំ​របស់​រដ្ឋ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៥៨​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ជន​ស្ទាវ​ ប្រុស​-ស្រី​ ២​នាក់​ [ក្នុងចំណោម​បក្សពួក​ ១០​នាក់​] ត្រូវ​ចាប់ខ្លួន​ពី​បទ​វាយដំ​គ្នា​តាម​ទី​សាធារណៈ​ [ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​គេ​វាយ​រហូតដល់​សន្លប់​ ហើយ​ពួក​គេ​ទាំងនោះ​សុទ្ធតែ​ជា​សិស្ស​វិទ្យាល័យ​ – ភ្នំពេញ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • រដ្ឋមន្ត្រីការបរទេស​សៀម​ [លោក​ កាស៊ីត​ ភីរម្យយ៉ា​] មក​ចរចា​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ខ្មែរ​នា​ចុង​សប្ដាហ៍​នេះ​ [នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ]
  • លោក​ សម​ រង្ស៊ី​ សង្ឃឹម​ថា​ ប្រធានាធិបតី​អាមេរិក​ថ្មី​នឹង​ធ្វើឲ្យ​ដំណើរ​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ មាន​លក្ខណៈ​កាន់តែ​ប្រសើរ


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • វេបសាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​ដេក​លក់​ដែរ
  • របាយការណ៍​ស្រាវជ្រាវ​ [អំពី​ការ​ស្ទង់​មតិ​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ៩​ ខែ​ កញ្ញា​ ដល់​ ថ្ងៃ​ទី​ ១​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​ ពី​សកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​-ប៊ើកលី​ និង​ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​] ៖​ ប្រជាជន​ខ្មែរ​យល់ដឹង​ និង​ ចូលរួម​តិចតួច​ក្នុង​ដំណើរការ​តុលាការ​ខ្មែរក្រហម
  • កម្ពុជា​ – វៀតណាម​ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កើត​សកម្មភាព​យោធា​ប្រឆាំង​គ្នា​ទេ
  • រដ្ឋមន្ត្រី​សុខាភិបាល​ [លោក​ ម៉ម​ ប៊ុនហេង​] អំពាវនាវ​ឲ្យ​ស្រុក​ជាប់​ប្រទេស​វៀតណាម​ប្រុងប្រយ័ត្ន​ពី​ជំងឺ​ផ្ដាសាយ​បក្សី
  • បុរស​ម្នាក់​ស្លាប់​ និង​ ក្មេង​ប្រុស​ម្នាក់​របួស​ធ្ងន់​ ដោយសារតែ​លេង​គ្រាប់​មិន​ទាន់​ផ្ទុះ​ [ខេត្ត​ពោធិ៍សាត់​]


សម្លេង​យុវវ័យ​ ឆ្នាំ​ទី​ ២​ លេខ​ ៦​ ថ្ងៃ​ ព្រហស្បតិ៍​ – សៅរ៍​ ទី​ ២២​ – ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ [ដែល​ទើបតែ​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ពេល​ថ្មី​ៗ​នេះ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​] ចូលរួម​ដាក់​កម្រងផ្កា​សព​ ជា​ វិជ្ជា​ [អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ កាលពី​ឆ្នាំ​ ២០០៤​] នៅ​ព្រឹក​នេះ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: