មន្ត្រី​អង្គការ​សហប្រជាជាតិ​ រិះគន់​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ – ថ្ងៃ​ ចន្ទ​ ទី​ ២​ កុម្ភៈ​ ២០០៩​

Posted on Monday, 2 February 2009. Filed under: សប្ដាហ៍ទី ៥៣៥ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៥

ថ្មី​ៗ​នេះ​មន្ត្រី​ជំនាញ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នា​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ បាន​ចេញ​សេចក្ដីរាយការណ៍​មួយ​ចោទ​ថា​ មាន​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ទាក់ទង​នឹង​សកម្មភាព​បណ្ដេញ​ទាំង​បង្ខំ​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​រាប់​ពាន់​នាក់​ ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន​ ដើម្បី​រំលោភ​យក​ដីធ្លី​ ។ សេចក្ដីរាយការណ៍​របស់​មន្ត្រី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ប្រចាំ​ទីក្រុង​ហ្សឺណែវ​ បាន​កត់សម្គាល់​ថា​ ករណី​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ​ ក្នុង​ទីក្រុង​ភ្នំពេញ​ ។

សេចក្ដីរាយការណ៍​របស់​មន្ត្រី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នេះ​ គឺ​បាន​ធ្វើឡើង​ក្រោយពេល​មាន​ហេតុការណ៍​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ក្នុង​តំបន់​ដីក្រហម​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ ក្រុងភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ប្រជាពលរដ្ឋ​ជាង​ ១០០​គ្រួសារ​ ត្រូវ​បាន​គេ​ប្រើ​អំពើ​ហិង្សា​វាយដំ​យ៉ាង​កំរោល​ ហើយ​ប្រើ​គ្រឿងចក្រ​ឈូស​រំលំ​ផ្ទះសម្បែង​យ៉ាង​សាហាវ​ឃោរឃៅ​ ។ ទង្វើ​នេះ​បាន​រំលោភ​លើ​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ និង​ រំលោភ​លើ​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ​ ។

ក្នុង​សេចក្ដីរាយការណ៍​មួយ​ កាលពី​ថ្ងៃ​សុក្រ​ ទី​ ៣០​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ មន្ត្រី​ជំនាញ​អង្គការ​សហប្រជាជាតិ​ បាន​ស្នើ​ដល់​អាជ្ញាធរ​ខ្មែរ​ឲ្យ​ផ្អាក​សកម្មភាព​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​នោះ​សិន​ ព្រោះ​អំពើ​នោះ​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ​ ។ ប៉ុន្តែ​អាជ្ញាធរ​ក្រុងភ្នំពេញ​ និង​ រដ្ឋាភិបាល​ ហ៊ុន​ សែន​ មិន​ខ្វល់​អំពី​របាយការណ៍​របស់​មន្ត្រី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ​ ហើយ​អាជ្ញាធរ​ក្រុងភ្នំពេញ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ នៅតែ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ 7NG​ របស់​ឧកញ៉ា​ ស្រី​ សុធា​ ឆក់ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន​ ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​តំបន់​ដីក្រហម​ដែល​រងគ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញពី​លំនៅដ្ឋាន​ កំពុងតែ​ខ្វះ​ទី​ជំរក​ ហើយ​ត្រូវការ​ជំនួយ​សង្គ្រោះ​ជាបន្ទាន់​ពី​អង្គការ​ជាតិ​ និង​ អន្តរជាតិ​ ក៏ដូចជា​ពី​សប្បុរសជន​នានា​ផង​ដែរ​ ។

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​ដែល​ឃ្លាំមើល​ករណី​អាជ្ញាធរ​ក្រុង​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ 7NG​ បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ ក្នុង​តំបន់​ដីក្រហម​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ទាន់​ទទួល​បាន​សំណង​សមស្រប​នៅឡើយ​ទេ​ ។ ផ្ទុយទៅវិញ​ ក្រុមហ៊ុន​ 7NG​ របស់​មេ​ឈ្មួញ​កំហូច​ ស្រី​ សុធា​ បែរជា​ដាក់​ឱសានវាទ​ក្នុង​ការ​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​ទៅវិញ​ ។ ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បណ្ដេញ​ចេញពី​លំនៅដ្ឋាន​ក្នុង​តំបន់​ដីក្រហម​ គឺ​មាន​អ្នកកំប្លែង​ ៣​នាក់​ផង​ដែរ​ គឺ​អ្នកស្រី​ សួន​ សំអឿន​ (យាយ​អឿន​) តា​ សង់ស៊ីស​ និង​ នាយ​ សង់​ សេត​ ដែល​សព្វថ្ងៃ​ពួកគេ​កំពុងតែ​គ្មាន​ទី​ជំរក​ ។

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​បាន​លើកឡើង​ថា​ ការរិះគន់​របស់​មន្ត្រី​ជំនាញ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ប្រចាំ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ គឺជា​ការរិះគន់​ស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​ដែល​កើតមាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ។ ជា​ការពិត​ រឿង​ដែល​អាជ្ញាធរ​ក្រុង​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ 7NG​ បញ្ជា​ឲ្យ​សមត្ថកិច្ច​ប្រដាប់​អាវុធ​បណ្ដេញ​ប្រជាពលរដ្ឋ​ជាង​ ១០០​គ្រួសារ​ ចេញពី​លំនៅដ្ឋាន​ក្នុង​តំបន់​ដីក្រហម​នោះ​ គឺជា​បញ្ហា​ដែល​មិន​អាច​លាក់បាំង​បាន​ឡើយ​ ។ ហេតុនេះ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​ ត្រូវតែ​គិតគូរ​ឡើងវិញ​អំពី​បញ្ហា​គោរព​សិទ្ធិមនុស្ស​ ដើម្បី​ចៀសវាង​នូវ​ការរិះគន់​ជុំ​ទិស​តទៅទៀត​ ។

ក្រុម​អ្នក​តាមដាន​បញ្ហា​ជម្លោះ​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា​បាន​រិះគន់​ថា​ រយៈពេល​៦​ខែ​ចុងក្រោយ​នេះ​ អំពើ​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​ និង​ បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី​ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ពេល​បោះឆ្នោត​ជាតិ​ អាណត្តិ​ទី​៤​ ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ទៅទៀត​ ។ ថ្វីបើ​មាន​ការផ្លាស់ប្ដូរ​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​យ៉ាងណាក៏ដោយ​ ក៏​មិន​អាច​ធ្វើឲ្យ​បញ្ហា​ជម្លោះ​ដីធ្លី​មាន​ការ​ថយ​ចុះ​ដែរ​ ។ ផ្ទុយទៅវិញ​ ក្រោយពេល​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​ តែងតាំង​ ប៊ិន​ ឈិន​ ឲ្យ​ធ្វើជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ជំនួស​ សុខ​ អាន​ រួចមក​ គឺ​វិបត្តិ​ដីធ្លី​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​លើស​មុន​ទៅទៀត​ ។

មជ្ឈដ្ឋាន​ជាច្រើន​បាន​លើកឡើង​ថា​ ក្រោយពេល​អាជ្ញាធរ​ក្រុងភ្នំពេញ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ 7NG​ បណ្ដេញ​ប្រជាពលរដ្ឋ​តំបន់​ដីក្រហម​ចេញពី​លំនៅដ្ឋាន​រួចមក​ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុម​៧៨​ សង្កាត់​ទន្លេបាសាក់​ និង​ ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ភ័យខ្លាច​យ៉ាង​ខ្លាំង​ ។ ដោយហេតុថា​ នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​ ពួកគេ​នឹង​ទទួលរង​ភាព​អយុត្តិធម៌​ដូច​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ដីក្រហម​ជាមិនខាន​ ។ ប្រជាពលរដ្ឋ​រស់នៅ​ក្រុម​៧៨​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ និង​ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់​ បាន​អំពាវនាវ​ដល់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ និង​ អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​ ឲ្យ​ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់​ ដើម្បី​កុំឲ្យ​ទទួលរង​នូវ​ការរំលោភ​សិទ្ធិ​ដូច​ប្រជាពលរដ្ឋ​សហគមន៍​ដីក្រហម​ទៀត​ ។

កន្លងមក​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ធំ​ៗ​លើ​សកលលោក​ ដូចជា​អង្គការ​យូមិនរ៉ាយវ៉ច​ជាដើម​ តែងតែ​ចេញ​របាយការណ៍​រិះគន់​ចំ​ៗ​អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ ។ ប្រតិកម្ម​នឹង​ការរិះគន់​បែបនេះ​ បុរស​សំបូរ​ល្បិច​ខូច​ ឱម​ យ៉ិនទៀង​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​ និង​ ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តែងតែ​ព្យាយាម​បិទបាំង​ការពិត​ ដោយ​អះអាង​ថា​ ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ។ ប៉ុន្តែ​ឆ្លងកាត់​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៨​ គឺ​ ឱម​ យ៉ិនទៀង​ មិន​អាច​បិទបាំង​ការពិត​តទៅទៀត​បាន​ឡើយ​ ព្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​តំបន់​ដីក្រហម​បាន​នាំគ្នា​ទៅ​តវ៉ា​ដល់​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ឯ​បន្ទាយ​រូង​ខ្លា​ទួល​ក្រសាំង​ ។

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​អំពើ​រំលោភ​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា​ បាន​វាយតម្លៃ​ទុក​ជាមុន​ថា​ នៅ​ក្នុង​រដ្ឋាភិបាល​កញ្ចប់​អាណត្តិ​ទី​៤​ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដដែល​ គឺ​ជម្លោះ​ដីធ្លី​នឹង​ពុំ​មាន​ការ​ថយ​ចុះ​ឡើយ​ ហើយ​អ្វី​ដែល​ ហ៊ុន​ សែន​ សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ខ្លាច​បដិវត្តន៍​ដីធ្លី​ផ្ទុះឡើង​នោះ​ គឺជា​ការ​ធ្វើ​ប្រជាភិថុតិ​សុទ្ធសាធ​ ។ ប្រសិនបើ​ ហ៊ុន​ សែន​ មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នោះ​ ប្រហែលជា​បុរស​ខ្លាំង​ស្រុកខ្មែរ​រូប​នេះ​មិន​បណ្ដោយឲ្យ​មន្ត្រី​ជាន់ខ្ពស់​ ឧកញ៉ា​ទុច្ចរិត​ ឈ្មួញ​ខិលខូច​ និង​ កម្លាំង​ប្រដាប់​អាវុធ​ ប្រើ​អំណាច​ឆក់ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះ​ឡើយ​ ៕ កាសែត​មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧៦​ ថ្ងៃ​ទី​ ២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

អំណាច​រាស្ត្រ​ ឆ្នាំ​ទី​ ២​ លេខ​ ៣៩​ ថ្ងៃ​ ចន្ទ​ – អាទិត្យ​ ទី​ ២​ – ៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • មន្ត្រី​អប់រំ​ ៧៩៦​នាក់​ ទទួល​បាន​មេដាយ​ការងារ​ [ដែល​បាន​បំពេញ​ការងារ​ល្អ​សម្រាប់​ឆ្នាំ​ ២០០៨​ – នៅ​ទីក្រុង​ភ្នំពេញ​មាន​គ្រូបង្រៀន​បុគ្គលិក​ និង​ មន្ត្រី​អប់រំ​ ចំនួន​ ៩.៩០៥​នាក់​]


បាគង​ ឆ្នាំ​ទី​ ១០​ លេខ​ ២៥២​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១​ – ២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​ នរោត្ដម​ រណឫទ្ធិ​ ត្រូវ​បំផ្លាញ​ដោយ​ក្រុម​និស្សិត​ និង​ សមាជិក​បក្ស​ [នៅ​ខណ្ឌ​ទួលគោក​ ក្រុង​ភ្នំពេញ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៦២​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១​ – ២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សមាគម​មន្ទីរពេទ្យ​ឯកជន​កម្ពុជា​នឹង​បង្កើត​ឡើង​ដើម្បី​ជួយ​ជន​ក្រីក្រ
  • បាតុករ​អាវ​ក្រហម​សៀម​ ប្រកាស​កាន់កាប់​វិមាន​រដ្ឋាភិបាល​យប់​ថ្ងៃ​សៅរ៍


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៣៥​ ថ្ងៃ​ អាទិត្យ​ – អង្គារ​ ទី​ ១​ – ៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [នាយករដ្ឋមន្ត្រី​] ហ៊ុន​ សែន​ ខឹង​ [អតីត​អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​] កែ​ គឹមយ៉ាន​ ប្រមូល​មេទ័ព​ ហ៊្វុន​ស៊ិនប៉ិច​ និង​ KP​ [រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ របស់​ សម្ដេច​ សឺន​ សាន​] ជប់លៀង​ កាលពី​ថ្ងៃ​ទី​ ៥​ មករា
  • ឧត្ដមសេនីយ៍​ចំនួន​ ៣​នាក់​ទៀត​ ត្រូវ​បាន​ដក​ចេញពី​តំណែង​ហើយ​ [ឧត្ដមសេនីយ៍​ទាំងនោះ​រួមមាន​ ឧត្ដមសេនីយ៍ឯក​ ដាំ​ វុទ្ធី​ ឧត្ដមសេនីយ៍ឯក​ ដាំ​ ដារារិទ្ធ​ ដែល​ត្រូវជា​បង​ប្អូន​បង្កើត​នឹង​គ្នា​ និង​ ឧត្ដមសេនីយ៍ឯក​ តាន់​ ផាន់ណា​ ជា​ប្អូន​ប្រុស​បង្កើត​របស់​ លោក​ឧត្ដមសេនីយ៍​ ឈិន​ ចាន់ពណ៌​ ដែល​ទើប​ត្រូវ​បាន​ដក​ចេញពី​តំណែង​ជា​មេបញ្ជាការ​រង​ប៉េអិម​លើ​ផ្ទៃ​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​]


មាតុភូមិ​ ឆ្នាំ​ទី​ ៥៣​ លេខ​ ៧២០​ ថ្ងៃ​ ចន្ទ​ – សៅរ៍​ ទី​ ២​ – ៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ប៉ូលិស​អន្តោប្រវេសន៍​ឃុំ​ដារ​ បើក​ឲ្យ​ជនជាតិ​យួន​ខុសច្បាប់​ចូល​រកស៊ី​ម៉ាសេរី​ [ដោយ​គ្រាន់តែ​ឱ្យ​ពួក​គេ​បង់​លុយ​មួយ​ចំនួន​ – នេះ​បើ​តាម​​ប្រជាពលរដ្ឋ​ និង​ ឈ្មួញ​ក្នុង​ស្រុក​នៅ​ខេត្ត​ កំពង់ចាម​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦៧​ ថ្ងៃ​ ចន្ទ​ ទី​ ២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [រថយន្ត​ដឹក​ជ្រូក​] បុក​ក្រឡាប់​រថយន្តក្រុង​ ៖​ សោកនាដកម្ម​លើ​ផ្លូវជាតិ​លេខ​៥​ រថយន្ត​បុក​គ្នា​ស្លាប់​ ៣​នាក់​ និង​ របួស​ធ្ងន់​ ១៥​នាក់​ [ខេត្ត​ពោធិ៍សាត់​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧៦​ ថ្ងៃ​ ចន្ទ​ ទី​ ២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • មន្ត្រី​អង្គការ​សហប្រជាជាតិ​ រិះគន់​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា
  • លោក​ សម​ រង្ស៊ី​ អំពាវនាវ​ឲ្យ​អ្នក​ស្រឡាញ់​យុត្តិធម៌​ រួបរួម​ជាមួយ​ គណបក្ស​ សម​ រង្ស៊ី​ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ​ [លោក​បាន​ថ្លែង​នៅ​ក្នុង​សមាជ​វិសាមញ្ញ​របស់​បក្ស​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨១០​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១​ – ២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • បុរស​ថៅកែ​ចម្ការ​កៅស៊ូ​ម្នាក់​ ចេញ​លុយ​ [ចំនួន​ ១.៨០០​ដុល្លារ​] សង​អ្នក​ស្លាប់​ដោយ​កូនស្រី​សព​ លោក​ ឡោ​ សារិត​ [នាង​ត្រូវ​បាន​ដោះលែង​បន្ទាប់ពី​ឃុំ​ខ្លួន​បាន​ប្រមាណ​ ២០​ម៉ោង​ – ក្រុងភ្នំពេញ​]
  • មនុស្ស​ទី​៥​ “រណសិរ្ស​រួបរួម​ជាតិ​” [ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​គ្រឿង​ផ្ទុះ​ក្នុង​ទីក្រុង​ភ្នំពេញ​] បាន​ត្រូវ​ចាប់ខ្លួន​បញ្ជូន​មក​តុលាការ
  • លោក​ យ៉េត​ ចរិយា​ មក​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ក្រុងភ្នំពេញ​ [ជំនួស​ លោក​ អ៊ុក​ សាវុធ​]
  • កម្ពុជា​ស្នើ​ឲ្យ​អ៊ីស្រាអែល​ពិចារណា​នាំ​អង្ករ​ចូល
  • លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​ [ការ៉ូល​ អេរ៉ូដលី​] សរសើរ​កម្ពុជា​ដែល​ប្រយុទ្ធ​ដោយ​ជោគជ័យ​លើ​ជំងឺ​អេដស៍
  • បើក​លុយ​ឲ្យ​កម្មករ​រោងចក្រ​ LA​ ជំហាន​ដំបូង​ ម្នាក់​ៗ​ទទួល​បាន​ ៤០​ដុល្លារ
  • ក្រសួងបរិស្ថាន​នៃ​សាធារណរដ្ឋ​កូរ៉េ​ ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងបរិស្ថាន​កម្ពុជា


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៧៨​ ថ្ងៃ​ ចន្ទ​ ទី​ ២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ភស្តុតាង​ថ្មី​ៗ​សម្រាប់​ចោទប្រកាន់​ទៅលើ​អតីត​មេ​គុក​ទួលស្លែង​ កាំង​ ហ្គេចអ៊ាវ​ ហៅ​ ឌុច​ [ខ្សែភាពយន្ត​មួយ​ចំនួន​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​វៀតណាម​ដោយ​បង្ហាញ​បន្ទប់​ឃុំឃាំង​នៅ​ក្នុង​គុក​ទួលស្លែង​ ឧបករណ៍​ផ្សេង​ៗ​សម្រាប់​ធ្វើការ​បង្ខាំង​អ្នកទោស​ និង​ សាកសព​ជាច្រើន​ ដែល​ថត​បាន​នៅ​ពេល​ដែល​កងកម្លាំង​វៀតណាម​បាន​រក​ឃើញ​មន្ទីរឃុំឃាំង​នោះ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្េលស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: