រដ្ឋាភិបាល​អាល្លឺម៉ង់​ប្រកាស​ផ្អាក​ជំនួយ​ដល់​សាលាក្ដី​ខ្មែរក្រហម​ – ថ្ងៃ​ ពុធ​ ទី​ ៤​ កុម្ភៈ​ ២០០៩​

Posted on Wednesday, 4 February 2009. Filed under: សប្ដាហ៍ទី ៥៣៥ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៥

គណៈប្រតិភូ​មួយ​ក្រុម​នៃ​រដ្ឋសភា​អាល្លឺម៉ង់​ បាន​ប្រកាស​កាលពី​ថ្ងៃ​ ច័ន្ទ​ ទី​ ២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ ថា​ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បង្កក​ប្រាក់​ជំនួយ​របស់​ខ្លួន​ទាំងអស់​ដល់​សាលាក្ដី​ខ្មែរក្រហម​រហូតដល់​ការចោទប្រកាន់​អំពើពុករលួយ​នៅ​ក្នុង​សាលាក្ដី​ថ្នាក់​អន្តរជាតិ​នេះ​ត្រូវ​បាន​ដោះស្រាយ​ ហើយ​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កញ្ចប់​អាណត្តិ​ទី​៤​ នៃ​នាយករដ្ឋមន្ត្រី​ក្ដោប​អំណាច​ ហ៊ុន​ សែន​ ផ្ដល់​តួនាទី​តាម​បែប​ប្រជាធិបតេយ្យ​ដល់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។

លោក​ វ៉ូលហ្គេង​ ធៀស​ អនុប្រធាន​សភា​អាល្លឺម៉ង់​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ ច័ន្ទ​ កន្លងមក​ថា​ រដ្ឋាភិបាល​អាល្លឺម៉ង់​ឈប់​ផ្ដល់​លុយ​ដល់​សាលាក្ដី​ខ្មែរក្រហម​ទៀង​ហើយ​ ដរាបណា​ការចោទប្រកាន់​នៃ​អំពើពុករលួយ​ដែល​កំពុង​ផ្ទុះឡើង​នៅ​ក្នុង​សាលាក្ដី​នេះ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​សិន​ ។ វ៉ូលហ្គេង​ ធៀស​ បាន​ឲ្យ​ដឹង​ថា​ “យើង​នឹង​បន្ត​គាំទ្រ​សាលាក្ដី​ខ្មែរក្រហម​ឲ្យ​មាន​ការបោសសំអាត​អំពើពុករលួយ​ឲ្យ​បាន​ស្អាតបាត​ទើប​យើង​ផ្ដល់​ជំនួយ​បន្ត​ទៀត​ ហើយ​ជំនួយ​ដែល​យើង​បាន​ផ្ដល់​កន្លងមក​ត្រូវ​បង្កក​អស់​ហើយ​នៅ​ពេលនេះ​” ។

កាលពី​ព្រឹក​ថ្ងៃ​ ច័ន្ទ​ គណៈប្រតិភូ​សភា​អាល្លឺម៉ង់​ បាន​ជួប​ជាមួយ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច​ គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ ជា​ដៃគូ​របស់​គណបក្ស​ប្រជាជន​ និង​ គណបក្ស​ នរោត្ដម​ រណឫទ្ធិ​ ដែល​កំពុង​បែកបាក់​គ្នា​នៅ​ឯ​រដ្ឋសភា​ ។ ចំណែក​ឯ​សម្ព័ន្ធ​ភាព​ចលនា​នយោបាយ​ប្រជាធិបតេយ្យ​ដើម្បី​ផ្លាស់ប្ដូរ​ ដែល​រួមមាន​គណបក្ស​ សម​ រង្ស៊ី​ និង​ គណបក្ស​សិទ្ធិមនុស្ស​ បដិសេធន៍​មិន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណបក្ស​ទាំង​៣​ខាងលើ​ នៅ​ឯ​មន្ទីរ​រដ្ឋសភា​ទេ​ ដោយ​មាន​ហេតុផល​ថា​ គណបក្ស​ប្រឆាំង​គ្មាន​តំណែង​នៅ​ក្នុង​គណៈកម្មការ​ទាំង​៩​ របស់​រដ្ឋសភា​អាណត្តិ​ទី​៤​ នេះ​ ។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ ក៏​បាន​ជួប​ជាមួយ​ប្រតិភូ​សភា​អាល្លឺម៉ង់​នៅ​កន្លែង​ផ្សេង​ពី​មន្ទីរ​រដ្ឋសភា​ ហើយ​ការ​ជួប​ប្រជុំ​ជាមួយ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​រដ្ឋសភា​បែបនេះ​ អនុប្រធាន​សភា​អាល្លឺម៉ង់​ បាន​ពិពណ៌នា​ថា​ជា​ការ​ “ត្រឹមត្រូវ​” ពីព្រោះ​គណបក្ស​កាន់​អំណាច​បាន​ក្ដោបក្ដាប់​តំណែង​ប្រធាន​គណៈកម្មការ​ក្នុង​រដ្ឋសភា​ទាំងអស់​ ។

លោកស្រី​ មួរ​ សុខហូរ​ អ្នកតំណាងរាស្ត្រ​គណបក្ស​ សម​ រង្ស៊ី​ មណ្ឌល​កំពត​ បាន​មាន​ប្រសាសន៍​ថា​ រដ្ឋសភា​មិនមែន​ជា​កន្លែង​សមរម្យ​សម្រាប់​គណបក្ស​ សម​ រង្ស៊ី​ ជួប​ប្រជុំ​ជាមួយ​ លោក​ វ៉ូលហ្គេង​ ធៀស​ ទេ​ ។ លោកស្រី​បាន​ឲ្យ​ដឹង​ថា​ “យើង​មិនមែន​ជា​ផ្នែក​មួយ​នៃ​គណៈកម្មការ​របស់​រដ្ឋសភា​ ដូច្នេះ​យើង​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ទេ​” ។

គណបក្ស​ សម​ រង្ស៊ី​ និង​ គណបក្ស​សិទ្ធិមនុស្ស​ ដែល​ជា​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា​ បាន​ប្រកាស​ថា​ គណបក្ស​ប្រជាជន​បាន​អញ្ជើញ​គណបក្ស​ប្រឆាំង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ឯ​មន្ទីរ​រដ្ឋសភា​ដែរ​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ចង់​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​សភា​អាល្លឺម៉ង់​ដោយឡែក​ពី​គណបក្ស​កាន់​អំណាច​ ដែល​បាន​ក្ដោបក្ដាប់​ទាំង​រដ្ឋាភិបាល​ និង​ រដ្ឋសភា​ ដែល​ការ​ក្ដោប​អំណាច​បែបនេះ​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ ហើយ​ចង់​បំបាត់​សម្លេង​គណបក្ស​ប្រឆាំង​ទាំង​ក្នុង​រដ្ឋាភិបាល​ និង រដ្ឋសភា​តែម្ដង​ ។ លោក​ សម​ រង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា​ “វា​គ្មាន​អ្វី​ត្រូវ​ពិភាក្សា​គ្នា​ទេ​ រដ្ឋាភិបាល​ និង​ គណបក្ស​ប្រឆាំង​ គួរតែ​មាន​កិច្ចប្រជុំ​ដោយឡែក​ពី​គ្នា​ ។

លោក​ វ៉ូលហ្គេង​ ធៀស​ បាន​មាន​ប្រសាសន៍​ថា​ ក្នុង​កិច្ចប្រជុំ​របស់​គាត់​ជាមួយ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ច័ន្ទ​ កន្លងមក​ គាត់​បាន​លើង​ឡើង​ពី​សារសំខាន់​នៃ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ ជាពិសេស​តួនាទី​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​ ហើយ​លោក​ក៏​បាន​លើកឡើង​ពី​ឧទាហរណ៍​នៃ​សភា​អាល្លឺម៉ង់​ដែល​គណបក្ស​ប្រឆាំង​កាន់កាប់​គណៈកម្មការ​សំខាន់​ៗ​របស់​រដ្ឋសភា​ ហើយ​គណបក្ស​នយោបាយ​ទាំងអស់​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ត្រូវតែ​ធ្វើការ​រួមគ្នា​នៅ​ក្នុង​ស្ថាប័ន​ច្បាប់​នេះ​ ។

គណៈប្រតិភូ​សភា​អាល្លឺម៉ង់​នឹង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​ ៥​ថ្ងៃ​ ហើយ​កាលពី​ថ្ងៃ​ អង្គារ​ ម្សិលមិញ​នេះ​ ប្រតិភូ​សភា​អាល្លឺម៉ង់​បាន​ជិះ​យន្តហោះ​ទៅកាន់​ខេត្ត​សៀមរាប​ ដើម្បី​ជួប​ជាមួយ​សមាជិក​នៃ​គំរោង​អភិរក្ស​អង្គរ​របស់​អាល្លឺម៉ង់​ ដែល​កំពុង​ធ្វើការ​ជួសជុល​ប្រាសាទ​អង្គរវត្ត​ឡើងវិញ​ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​ចូលរួម​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សភា​អាល្លឺម៉ង់​មក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​ឆ្លើយតប​ទៅ​នឹង​បណ្ដឹង​របស់​គណបក្ស​ប្រឆាំង​ដែល​ទាមទារ​ឲ្យ​សហគមន៍​សភា​អឺរ៉ុប​ធ្វើ​អន្តរាគមន៍​ចំពោះ​បញ្ហា​គណបក្ស​ប្រជាជន​កាន់​អំណាច​នៃ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​កាន់កាប់​គណៈកម្មការ​ទាំងអស់​របស់​រដ្ឋសភា​ ដោយ​មិន​បាន​បែងចែក​ដល់​គណបក្ស​ប្រឆាំង​ដែល​មាន​អាសនៈ​ក្នុង​សភា​ដល់​ទៅ​ ២២​កៅអី​នោះ​ ។

ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ច័ន្ទ​ លោក​ វ៉ូលហ្គេង​ ធៀស​ បាន​ជំរុញ​ឲ្យ​បុរស​ខ្លាំង​ ហ៊ុន​ សែន​ គោរព​តួនាទី​របស់​បក្ស​ប្រឆាំង​ ទាំង​ក្នុង​រដ្ឋសភា​ និង​ រដ្ឋាភិបាល​ ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ បើ​ ហ៊ុន​ សែន​ ពិតជា​ទទួល​យក​នយោបាយ​សេរី​ពហុបក្ស​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​ ១៩៩១​ ។ លោក​បាន​សង្កត់​ធ្ងន់​ថា​ ការ​ដែល​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច​បាន​គ្រប់គ្រង​រដ្ឋាភិបាល​ និង​ រដ្ឋសភា​ទាំងស្រុង​បែបនេះ​ កំពុងតែ​ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ថយ​ក្រោយ​ ហើយ​ថែមទាំង​កំពុងតែ​បិទ​មាត់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ទៀង​ផង​ ។

ចំពោះ​បញ្ហា​អំពើពុករលួយ​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​វិញ​ លោក​ វ៉ុលហ្គេង​ ធៀស​ បាន​កំណត់​ច្បាស់​ថា​ រដ្ឋាភិបាល​អាល្លឺម៉ង់​ត្រូវ​បញ្ឈប់​ជំនួយ​ទាំងអស់​ដល់​សាលាក្ដី​កូន​កាត់​មួយ​នេះ​ ដែល​កំពុង​រង​នូវ​ការចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ​ ។ ដោយ​មន្ត្រី​ និង​ ចៅក្រម​របស់​សាលាក្ដី​នេះ​បាន​បង់​សំណូក​ជា​ប្រាក់​សគុណ​រៀងរាល់​ខែ​ដល់​មន្ត្រី​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​ចំនួន​ ៣​នាក់​ គឺ​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ ទទួលបន្ទុក​គណៈរដ្ឋមន្ត្រី​ និង​ សាលាក្ដី​ខ្មែរក្រហម​, ស៊ាន​ វិសុទ្ធ​ ប្រធាន​រដ្ឋបាល​សាលាក្ដី​ និង​ កែវ​ ធីវុឌ្ឍ​ ប្រធាន​ផ្នែក​បុគ្គលិក​របស់​សាលាក្ដី​ខ្មែរក្រហម​ ដើម្បី​ជា​សគុណ​ចំពោះ​ការ​ទទួលយក​ពួកគេ​ឲ្យ​ចូល​បំរើ​ការងារ​នៅ​ក្នុង​សាលាក្ដី​ថ្នាក់​អន្តរជាតិ​នេះ​ ។

លោក​ វ៉ូលហ្គេង​ ធៀស​ បាន​ជំរុញ​ឲ្យ​មាន​ការស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ពាក្យបណ្ដឹង​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ ដែល​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ក្រុងភ្នំពេញ​ សុំ​ឲ្យ​តុលាការ​ស៊ីវិល​នេះ​ចាត់ការ​រឿង​អាស្រូវ​ពុករលួយ​ដែល​បាន​ធុំក្លិន​ជាយូរមកហើយ​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ ។ បើ​ការ​ស៊ើបអង្កេត​នោះ​មិន​បាន​ធ្វើ​ឡើង​ត្រឹមត្រូវ​ទេ​ ហើយ​អំពើពុករលួយ​នៅ​ក្នុង​សាលាក្ដី​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ​នោះ​ រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​ឈប់​ផ្ដល់​ជំនួយ​ដល់​សាលាក្ដី​នេះ​ជា​រៀង​រហូត​ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាលាក្ដី​ខ្មែរក្រហម​ បាន​ឲ្យ​ដឹង​ថា​ ស៊ាន​ វិសុទ្ធ​ ប្រធាន​រដ្ឋបាល​សាលាក្ដី​ខ្មែរក្រហម​ ដែល​កំពុង​រង​នូវ​ការចោទប្រកាន់​ថា​បាន​ទទួល​សំណូក​ប្រាក់​សគុណ​ពី​បណ្ដា​មន្ត្រី​សាលាក្ដី​ មិន​បាន​ទៅ​ធ្វើការ​អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​ ចាប់​តាំងពី​ក្រុម​មេធាវី​អន្តរជាតិ​ការពារ​ក្ដី​ នួន​ ជា​ បាន​ដាក់​ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​រូប​គាត់​ និង​ មនុស្ស​២​នាក់​ទៀត​ ទៅ​តុលាការ​ក្រុងភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ នោះ​ ។ ចំណែក​ឯ​តុលាការ​ក្រុង​វិញ​ កំពុង​ដំណើរការ​ស៊ើបអង្កេត​នូវ​ពាក្យបណ្ដឹង​នេះ​ ប៉ុន្តែ​តុលាការ​ក្រុងភ្នំពេញ​ដែល​មាន​ឈ្មោះ​ល្បី​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដែល​នោះ​ ប្រហែលជា​មិន​អាច​នឹង​រក​ឃើញ​អំពើពុករលួយ​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ទេ​ ។

ក្រុម​អ្នកសង្កេតការណ៍​ច្បាប់​នៅ​កម្ពុជា​បាន​និយាយ​ថា​ ពួកគេ​មាន​ជំនឿ​តិចតួច​ណាស់​ចំពោះ​តុលាការ​ក្រុងភ្នំពេញ​ក្នុង​ការស្រាវជ្រាវ​ និង​ នាំ​មន្ត្រី​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើពុករលួយ​យក​មក​កាត់ទោស​តាម​ច្បាប់​ ។ ពីព្រោះ​មន្ត្រី​មួយ​ចំនួន​នៃ​សាលាក្ដី​ខ្មែរក្រហម​ក៏​កំពុង​បំរើ​ការងារ​នៅ​ក្នុង​តុលាការ​ក្រុងភ្នំពេញ​ដែរ​ ដូចជា​ យ៉េត​ ចរិយា​ មាន​តួនាទី​ជា​សហ​ព្រះរាជអាជ្ញា​រង​នៃ​សាលាក្ដី​ខ្មែរក្រហម​ផង​ និង​ជា​ព្រះរាជអាជ្ញា​ទើប​​តែងតាំង​ថ្មី​របស់​តុលាការ​ក្រុង​ផង​ដែរ​ ។ ដូច្នេះ​ យ៉េត​ ចរិយា​ មិន​អាច​ធ្វើ​អ្វី​ផ្ទុយពី​បញ្ជា​ថ្នាក់លើ​បាន​ទេ​ ពីព្រោះ​គាត់​ខ្លាច​របូត​តំណែង​របស់​ខ្លួន​នៅ​ក្នុង​តុលាការ​ក្រុង​ផង​ និង​ នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ផង​ ៕ កាសែត​មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧៨​ ថ្ងៃ​ទី​ ៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្ងៃ​នេះ​ ឆ្នាំ​ទី​ ៥​ លេខ​ ៣៩៨​ ថ្ងៃ​ ពុធ​ – ព្រហស្បតិ៍​ ទី​ ៤​ – ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្លឹង​អ្នកកាសែត​កម្ពុជា​ក្លាយ​ជា​ថ្នាល​បណ្ដុះ​ពូជ​អ្នកនាំពាក្យ​ [វគ្គ​បណ្ដុះបណ្ដាល​លើកដំបូង​ដែល​មាន​រយៈពេល​ ៥​សប្ដាហ៍​ មាន​មន្ត្រី​មកពី​ស្ថាប័ន​រដ្ឋ​ និង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ ១៨​នាក់​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៦៤​ ថ្ងៃ​ ពុធ​ ទី​ ៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • តុលាការ​ [រាជធានី​ភ្នំពេញ​] កោះហៅ​ លោក​ សម​ រង្ស៊ី​ ជា​លើក​ទី​២​ [ទាក់ទង​នឹង​បណ្ដឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដែល​បាន​ប្ដឹង​លោក​ឲ្យ​បង់​​ប្រាក់​ពិន័យ​ចំនួន​ ១០​លាន​រៀល​ ពី​បទ​ប្រមាថ​​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​នៅ​អំឡុង​ពេល​​ឃោសនា​បោះឆ្នោត​របស់​លោក​ក្នុង​ ឆ្នាំ​ ២០០៨​]
  • មេធាវី​ និង​ មន្ត្រី​ពន្ធនាគារ​ [នៃ​ពន្ធនាគារ​ PJ] បដិសេធ​ព័ត៌មាន​ការ​ដោះលែង​ និង​ បញ្ជូន​ទណ្ឌិត​ជន​ JI​ [ក្រុម​ឥស្លាម​មីយ៉ាស់​] ២​នាក់​ ទៅ​ប្រទេស​ថៃ​ [ភ្នំពេញ​]
  • រដ្ឋាភិបាល​ហ្វីលីពីន​មាន​បំណង​នាំ​អង្ករ​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​ហ្វីលីពីន
  • លោកស្រី​ អ៊ួង​ សានស៊ូជី​ និយាយ​ប្រាប់​បេសកជន​របស់​ អ.ស.ប​ ថា​លោកស្រី​មាន​ការ​ខកចិត្ត​ [ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​ដែល​មិន​អាច​បញ្ចុះបញ្ចូល​ពួក​មេដឹកនាំ​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​កាន់​ជំហរ​តឹងរ៉ឹង​ ដើម្បីឲ្យ​បញ្ឈប់​នូវ​ការ​កាន់​អំណាច​ផ្ដាច់មុខ​របស់​ពួកគេ​]
  • កម្មករ​ពនេចរ​នៅ​តំបន់​ជនបទ​ប្រទេស​ចិន​ គ្មាន​ការងារ​ធ្វើ​ ២៦​លាន​នាក់​ [ក្នុងចំណោម​កម្មករ​ ១៣០​លាន​នាក់​ – នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ចិន​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៣៤​ ថ្ងៃ​ ពុធ​ ទី​ ៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ព្រះមហាក្សត្រ​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង​ [ដើម្បី​ចូល​គាល់​ព្រះមាតា​ និង​ ព្រះបិតា​របស់​ទ្រង់​ និង​ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​]
  • ពុំ​មាន​ក្រសួង​ណា​ទទួលខុសត្រូវ​ការ​ជាប់​គាំង​កសិផល​របស់​កសិករ​ខ្មែរ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩៦​ ថ្ងៃ​ ពុធ​ ទី​ ៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • គ.ជ.ប​ ប្រកាស​ឲ្យ​គណបក្ស​នយោបាយ​ត្រៀម​ចូលរួម​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ [ស្រុក​ ខណ្ឌ​ និង​ខេត្ត​ ក្រុង​ ] ថ្មី​ [ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៩​ ខាងមុខ​ – ការចុះបញ្ជី​គណបក្ស​នយោបាយ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​ ដល់​ ថ្ងៃ​ទី​ ២​ ខែ​ មីនា​ ឆ្នាំ​ ២០០៩​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦៩​ ថ្ងៃ​ ពុធ​ ទី​ ៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្រសួងការបរទេស​ផ្សព្វផ្សាយ​កំណត់​ការទូត​ដល់​ស្ថានទូត​នានា​ជុំវិញ​មង្គលការ​ជាមួយ​ជន​កម្ពុជា​ [អាពាហ៍ពិពាហ៍​ជន​បរទេស​គឺ​មិន​តម្រូវ​ឱ្យ​ជន​បរទេស​ចូល​ជា​សមាជិក​សមាគម​ ឬ​ ភ្នាក់​ងារ​ណាមួយ​ដើម្បី​ទទួល​បាន​សិទ្ធិ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ជន​កម្ពុជា​នោះ​ឡើយ​]
  • បុរស​កញ្ចាស់​ចាប់​រំលោភ​កូនស្រី​ចុង​តាំងពី​អាយុ​ ១១​ឆ្នាំ​ ដល់​ ១៦​ឆ្នាំ​ ទើប​បែក​ការណ៍​ [បុរស​នោះ​ត្រូវ​បាន​ចាប់ខ្លួន​ – ខេត្ត​កំពង់ចាម​]
  • ប្រទេស​អ៊ីរ៉ង់​បាញ់​បង្ហោះ​ផ្កាយរណប​ដំបូង​របស់​ខ្លួន


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧៨​ ថ្ងៃ​ ពុធ​ ទី​ ៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • រដ្ឋាភិបាល​អាល្លឺម៉ង់​ប្រកាស​ផ្អាក​ជំនួយ​ដល់​សាលាក្ដី​ខ្មែរក្រហម
  • រដ្ឋមន្ត្រី​ការពារ​ជាតិ​ ខ្មែរ​ – សៀម​ ជួប​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​ នៅ​ថ្ងៃ​ទី​ ៦​ កុម្ភៈ


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨១២​ ថ្ងៃ​ ពុធ​ ទី​ ៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • របាយការណ៍​សិទ្ធិមនុស្ស​ ៖​ ទំនាស់​ដីធ្លី​គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​ឆ្នាំ​ ២០០៨
  • សៀម​ប្ដូរ​ចិត្ត​ពី​បញ្ជូន​វត្ថុបុរាណ​ឲ្យ​ខ្មែរ​ ១៨​មុខ​ មក​នៅ​ត្រឹម​ ៧​មុខ
  • មន្ត្រី​កម្ពុជា​ [អ្នក​ជំនាញ​ឯកទេស​ឯករាជ្យ​ និង​ មន្ត្រី​សង្គម​ស៊ីវិល​] ១៥​រូប​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​អឺរ៉ុប​ [រយៈពេល​មួយ​សប្ដាហ៍​ ដែល​ផ្ដល់​ដោយ​គណៈកម្មការ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ក្នុង​គោលបំណង​ដើម្បី​ចែក​រំលែក​ និង​ ជំរុញ​ការ​យល់ដឹង​ក្នុងចំណោម​សិក្ខាកាម​អំពី​វិធានការ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គន្លឹះ​សំខាន់​ៗ​ ដូចជា​កំណែទម្រង់​ច្បាប់​និង​តុលាការ​ អភិបាលកិច្ច​ សិទ្ធិមនុស្ស​ និង​ ការ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​]
  • ថាក់ស៊ីន​ ប្រាប់​ភឿ​ថៃ​ថា​លោក​នឹង​វិល​មក​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ណាមួយ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: