ពេលវេលា​ដែល​ប្រឈម​នឹង​បញ្ហា​ – តើ​នឹង​មាន​ការផ្លាស់ប្ដូរ​អ្វីខ្លះ​ទៅ​? – ថ្ងៃ​ អាទិត្យ​ ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០8

Posted on Thursday, 5 February 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣៣ |

នៅ​ថ្ងៃ​ទី​ ២០​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ពេល​ដែល​គេ​ប្រារព្ធ​ពិធី​អបអរ​ បារ៉ាក់​ អូបាម៉ា​ ចូល​កាន់​តំណែង​ប្រធានាធិបតី​ទី​៤៤​ របស់​សហរដ្ឋអាមេរិក​ ការផ្លាស់ប្ដូរ​បាន​ចាប់​កើតឡើង​ ។ មិនដែល​មាន​សោះ​ឡើយ​តាំងពី​មុន​មក​ គឺ​មិន​ដែល​មាន​មនុស្ស​យ៉ាង​ច្រើន​ដូច្នេះ​នៅ​ជុំវិញ​ពិភពលោក​ដែល​អាច​ចូលរួម​ពី​ចម្ងាយ​ តាមរយៈ​ទូរទស្សន៍​ និង​ អ៊ីនធឺណិត​ – ហើយ​ក៏​មិនដែល​មាន​សោះឡើយ​ដែរ​នូវ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដូច្នេះ​ទៅលើ​តំណែង​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ​ពី​សំណាក់​ហ្វូង​មនុស្ស​ជាង​មួយ​លាន​នាក់​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ និង​ មនុស្ស​យ៉ាង​ច្រើន​ទៀត​ជុំវិញ​ពិភពលោក​នោះ​ ។

និយាយ​ពី​ទីនេះ​ភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​ទាំងនេះ​ អាច​ជា​ឱកាស​មួយ​ដើម្បី​រំលឹក​រយៈ​ឆ្នាំ​កន្លងមក​នៃ​កំណែទម្រង់​រដ្ឋបាល​ និង​ កំណែទម្រង់​តុលាការ​នៅ​កម្ពុជា​ និង​ អាច​ជា​ឱកាស​មួយ​ដើម្បី​មើល​អ្នកនាំពាក្យ​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​តាម​ផ្នែក​នានា​របស់​រដ្ឋបាល​កម្ពុជា​ ទាល់តែ​សាធារណជន​កម្ពុជា​មិន​ចាំបាច់​ត្រូវ​អាន​ម្ដង​ហើយ​ម្ដងទៀត​ថា​មន្ត្រី​ម្នាក់​និយាយ​យោង​ពី​ការសាកសួរ​ព័ត៌មាន​មួយ​ទៅដល់​ការសាកសួរ​បន្ទាប់មក​ទៀត​ ហើយនិង​ការសាកសួរ​បន្ទាប់​នេះ​ពុំ​មាន​ពេល​នឹង​និយាយ​ប្រាប់​អ្នកកាសែត​បាន​ ។ ហើយ​សាធារណជន​ ប្រជាជន​ – “ប្រជាជន​កម្ពុជា​ជា​ម្ចាស់​លើ​ប្រទេស​ជាតិ​របស់​ខ្លួន​ផ្ទាល់​” ស្រប​តាម​មាត្រា​ទី​៥១​ របស់​រដ្ឋធម្មនុញ្ញ​ – មិន​បាន​ទទួល​ព័ត៌មាន​អំពី​អ្វី​ដែល​កំពុង​ត្រូវ​គេ​ធ្វើ​ និង​ តើ​ព្រោះ​អ្វី​នោះ​ទេ​ – រហូតដល់​ក្នុង​ស្ថានការណ៍​ដ៏​សំខាន់​បែបនេះ​ដែល​គេ​មាន​ជំនឿ​ទុកចិត្ត​លើ​អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​កម្ពុជា​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​ទៀត​ ហើយ​ឥឡូវ​គាត់​លែង​នៅ​ទីនោះ​ទៀត​ហើយ​ ហើយ​ប្រជាជន​ – ទាំង​ស៊ីវិល​ ទាំង​កម្លាំង​ឯកសណ្ឋាន​ – មិន​បាន​ដឹង​ទេ​ថា​តើ​ហេតុអ្វី​បាន​ជា​គេ​ត្រូវតែ​ដក​សេចក្ដី​ទុកចិត្ត​ដែល​គេ​ធ្លាប់​មាន​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ទេ​ ។

ក្នុង​យុទ្ធនាការ​បោះឆ្នោត​ដ៏​យូរ​ និង​ ដ៏​លំបាក​ មាន​ពាក្យស្លោក​ខុស​ៗ​គ្នា​នាំ​ទៅដល់​ការ​ប្រារព្ធ​ពិធី​សម្ពោធ​ ដែល​កាន់តែ​ពិសេស​ឡើង​ៗ​ ៖​ “សេចក្ដី​សង្ឃឹម​ និង​ ការផ្លាស់ប្ដូរ​” – “សេចក្ដី​សង្ឃឹម​មិន​គ្រប់គ្រាន់​” – អ្នក​អាច​ជឿ​លើ​ការផ្លាស់ប្ដូរ​” – មិន​ត្រឹមតែ​ជឿ​លើ​ការផ្លាស់ប្ដូរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ “យើង​ចាំបាច់​ត្រូវការ​វា​ពិត​ៗ​ផង​ទៀត​” ។ ហើយ​ការផ្លាស់ប្ដូរ​បាន​ចាប់ផ្ដើម​កើតឡើង​ហើយ​ ។ ជា​ដំបូង​មាន​ភាព​បើកចំហ​សម្រាប់​ការ​ជូន​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ ។ គេ​បាន​រាយការណ៍​ព័ត៌មាន​ថា​ប្រធានាធិបតី​ថ្មី​បាន​ចុះ​ទៅ​សួរសុខទុក្ខ​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ ការិយាល័យ​ព័ត៌មាន​របស់​សេតវិមាន​ – ជា​ទីកន្លែង​ដែល​អតីត​ប្រធានាធិបតី​ត្រូវ​បាន​គេ​និយាយ​ថា​បាន​ជៀស​វា​ – ពីព្រោះ​ នៅ​ទីនោះ​ ប្រជាជន​ចោទ​សួរ​សំណួរ​ច្រើន​ហើយ​រំពឹង​ចង់​បាន​ចម្លើយ​ច្បាស់​ៗ​ ។

នៅ​ពេល​ដែល​ប្រធានាធិបតី​ថ្មី​បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​ខ្លះ​នៅ​ពីមុខ​កាមេរ៉ា​ទូរទស្សន៍​ មុន​នឹង​ចុះហត្ថលេខា​លើ​បញ្ជា​ទាំងនោះ​ លោក​បាន​អាន​ផ្នែក​ខ្លះ​នៃ​បញ្ជា​ទាំងនោះ​ ដោយ​ពន្យល់​ តើ​វា​មាន​ន័យ​យ៉ាងណា​ ដើម្បីឲ្យ​សាធារណជន​បាន​យល់​ជ្រួតជ្រាប​ ។ ហើយ​គេ​បាន​ជូន​ដំណឹង​ថា​ ការ​ប្រាប់​ឲ្យ​ដឹង​មុន​តាម​អ៊ីមែល​ និង​ ប្លក់​អ៊ីនធឺណិត​ (Internet blogs) នឹង​ត្រូវ​គេ​ប្រើ​សម្រាប់​ “ខ្លឹមសារ​ចំ​ពេល​ និង​ មាន​អត្ថន័យ​ស៊ីជម្រៅ​” អំពី​គោលនយោបាយ​របស់​រដ្ឋបាល​គ្រប់គ្រង​ ៖

“បញ្ជា​ប្រតិបត្តិ​ និង​ សេចក្ដីប្រកាស​របស់​លោក​ប្រធានាធិបតី​នឹង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​មនុស្ស​ គ្រប់​ៗ​គ្នា​អាច​ត្រួតពិនិត្យ​ឡើងវិញ​បាន​ ហើយ​នោះ​គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​ប្រឹងប្រែង​ របស់​យើង​ដើម្បី​បើកចំហ​សម្រាប់​ឲ្យ​ប្រជាជន​អាមេរិក​ទាំងអស់​បាន​ដឹង​ពី​កិច្ចការ​របស់​ រដ្ឋាភិបាល​ ។ យើង​នឹង​ផ្សព្វផ្សាយ​ច្បាប់​ទាំងអស់​ដែល​ពុំ​មាន​លក្ខណៈ​បន្ទាន់​តាម​វ៉ិបសាយ​ រយៈពេល​ប្រាំ​ថ្ងៃ​ ព្រមទាំង​អនុញ្ញាត​ឲ្យ​សាធារណជន​ត្រួតពិនិត្យ​មើល​ឡើងវិញ​ និង​ ផ្ដល់​មតិ​ មុន​នឹង​ប្រធានាធិបតី​ចុះហត្ថលេខា​លើ​វា​” ។

ហើយ​បើ​និយាយ​មិន​ត្រឹមតែ​ពី​បែបផែន​ដែល​ត្រូវ​ផ្លាស់ប្ដូរ​នោះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពី​ខ្លឹមសារ​ផង​ដែរ​ លោក​ប្រធានាធិបតី​បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ពី​គោលនយោបាយ​ជា​មូលដ្ឋាន​នៅ​ក្នុង​សុន្ទរកថា​បើក​ពិធី​សម្ពោធ​ការ​ចូលរួម​កាន់​តំណែង​របស់​លោក​ ថា​ ៖

“សូម​រំលឹក​ថា​ ជំនាន់​មុន​ៗ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​លទ្ធិ​ហ្វាស៊ីស​ និង​ លទ្ធិ​កុម្មុយនិស្ត​ ដោយ​ មិន​គ្រាន់តែ​ប្រើ​កាំជ្រួច​ និង​ រថក្រោះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ដោយ​មាន​សម្ព័ន្ធ​ភាព​រឹងប៉ឹង​ និង​ ជំនឿ​ ជឿជាក់​ដ៏​មុតមាំ​ស្ថិតស្ថេរ​ផង​ទៀត​ ។

គេ​បាន​យល់​ថា​ អំណាច​តែ​ម្យ៉ាង​របស់​យើង​មិន​អាច​ការពារ​យើង​បាន​ទេ​ ហើយ​វា​ក៏​មិន​ អនុញ្ញាត​ឲ្យ​យើង​ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត​យើង​ដែរ​ ។ ប៉ុន្តែ​គេ​បាន​ដឹង​ថា​អំណាច​របស់​យើង​ រីកចម្រើន​ឡើង​អាស្រ័យ​ដោយ​ការ​ប្រើ​វា​យ៉ាង​ប្រុងប្រយ័ត្ន​ ។ វិធានការ​ការពារ​របស់​យើង​ផ្ដើម​ ចេញពី​ភាព​ត្រឹមត្រូវ​នៃ​បុព្វហេតុ​របស់​យើង​ កម្លាំង​នៃ​ឧទាហរណ៍​របស់​យើង​ ការ​លត់ដំ​ លក្ខណៈ​សម្បត្តិ​នៃ​ភាព​ទន់ភ្លន់​ និង​ ភាព​មាន​កំហិត​” ។

គេ​អាច​នៅ​នឹក​ចងចាំ​ថា​សម្ដេច​នាយករដ្ឋមន្ត្រី​បាន​ចេញ​ប្រកាស​ដូចគ្នា​នេះ​ទាក់ទង​នឹង​អំពើ​ហិង្សា​ដែល​ចេះតែ​មាន​ជា​បន្ត​ពី​សំណាក់​អ្នកមាន​ ឬ​ ក្នុងនាម​របស់​អ្នកមាន​អំណាច​ នៅ​ពេល​ដែល​សម្ដេច​បាន​ថ្លែង​រួចហើយ​កាលពី​ឆ្នាំ​ ២០០២​ ថា​ ៖

“យើង​ខ្ញុំ​មាន​ការ​យល់ដឹង​យ៉ាង​ច្បាស់​ថា​អំពើពុករលួយ​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សាធារណៈ​ ទាំង​នៅ​ក្នុង​វិស័យ​តុលាការ​ ទាំង​ក្នុង​រដ្ឋបាល​ស៊ីវិល​ ឬ​ នៅ​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត​ គឺជា​បន្ទុក​ ដែល​បង្កើត​នូវ​ថ្លៃដើម​នៃ​អន្តរការកម្ម​សម្រាប់​គ្រប់​តួអង្គ​ទាំងអស់​ ។ មិនតែប៉ុណ្ណោះ​ អំពើពុករលួយ​កាត់បន្ថយ​នូវ​ភាព​អាច​ប៉ាន់ប្រមាណ​បាន​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​ និង​ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ … ។ រាជរដ្ឋាភិបាល​យល់ថា​ការ​ដាក់​ចេញ​នូវ​ បទបញ្ញត្តិ​ច្បាប់​ និង​ លិខិត​បទដ្ឋាន​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ និង​ ដាក់​ទោស​ទណ្ឌ​ ចំពោះ​អំពើពុករលួយ​ គឺជា​តម្រូវការ​ដ៏​ចាំបាច់​មិន​អាច​ខ្វះ​បាន​មួយ​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ សំដៅ​ដោះស្រាយ​បញ្ហា​នេះ​ ។ នៅ​ក្នុង​ស្មារតី​នេះ​ រាជរដ្ឋាភិបាល​ប្ដេជ្ញា​រៀបចំ​ឲ្យ​បាន​នូវ​ សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ​នៅ​មុន​ដំណាច់​ខែ​ មិថុនា​ ឆ្នាំ​ ២០០៣​ ខាងមុខ​នេះ​ ។

ក្នុង​ខែ​ ធ្នូ​ ឆ្នាំ​ ២០០៥​ សម្ដេច​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ថា​ បើសិនជា​ការ​ចាប់​យក​ដី​ដោយ​ខុស​ច្បាប់​ មិន​អាច​ឲ្យ​គេ​គ្រប់គ្រង​បាន​ទេ​ នោះ​វា​អាច​នាំ​ទៅដល់​បដិវត្តន៍​កសិករ​ជា​ពុំខាន​ ។

ហើយ​ – គួរឲ្យ​ចាប់អារម្មណ៍​គួរសម​ដែរ​ – វា​ជា​បណ្ដាញ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ចិន​ [the Chinese People’s Daily Online] ដែល​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៧​ ពី​ក្ដី​កង្វល់​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ (យើង​ខកខាន​មិន​បាន​ឃើញ​គេ​រាយការណ៍​បញ្ហា​នេះ​ក្នុង​សារព័ត៌មាន​ក្នុងស្រុក​) ៖

“អ្នក​ចាប់​យក​ដី​គេ​ ហ៊ាន​យក​ដី​ជាច្រើន​ដោយ​ខុសច្បាប់​ ក្នុង​ខណៈ​ពេល​ដែល​យើង​តែងតែ​ ទទូច​សុំ​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​បញ្ឈប់​ ។ អ្នក​ចាប់​យក​ដី​មិនមែន​ជា​មនុស្ស​សាមញ្ញ​ទេ​ ។ ពួកគេ​ច្បាស់​ជា​អ្នកមាន​អំណាច​ក្នុង​រដ្ឋាភិបាល​ ។ ខ្ញុំ​សុំ​សួរ​ថា​ តើ​ពួកគេ​ហ៊ាន​ធ្វើ​រដ្ឋប្រហារ​នា​ ពេល​ខាងមុខ​ដែរ​ឬ​ទេ​?​” ហើយ​គេ​បាន​ដកស្រង់​ប្រសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ដែល​ បាន​ឆ្លើយ​តប​ដោយ​ខ្លួនឯង​ថា​ ពួកគេ​ពិតជា​ហ៊ាន​ធ្វើ​ដូច្នេះ​មែន​ ។ “ដូច្នេះ​មុន​ពេល​ដែល​ ពួកគេ​ធ្វើ​រដ្ឋប្រហារ​ យើង​ត្រូវតែ​ចាត់វិធានការ​ប្រឆាំង​នឹង​ពួកគេ​” ។

យើង​ពុំ​មាន​សេចក្ដី​ពន្យល់​សម្រាប់​អ្វី​ដែល​កំពុង​កើតឡើង​ឥឡូវនេះ​ទេ​ – ទោះជា​មាន​ពាក្យសំដី​ទាំងនេះ​ក្ដី​ ។

នៅ​ពេល​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ ឃ្លាំមើល​សិទ្ធិមនុស្ស​ បាន​លើក​សំណួរ​ដ៏​សំខាន់​អំពី​ប្រទេស​ជាច្រើន​ រួមមាន​ប្រទេស​កម្ពុជា​ផង​ដែរ​ អ្នកដឹកនាំ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​គេ​ដកស្រង់​សំដី​ថា​បាន​ច្រានចោល​យ៉ាង​ឆាប់​នូវ​លទ្ធផល​របស់​របាយការណ៍​ដែល​ធ្វើ​ដោយ​មាន​ឯកសារ​លំអិត​ចំនួន​ ២០​ ដោយ​និយាយ​ថា​ “បាន​បង្ខូច​ឈ្មោះ​ប្រទេស​ដោយ​ការ​និយាយ​កុហក​ ។ – ខ្ញុំ​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់​ ពួកគេ​គ្រាន់តែ​ព្យាយាម​បង្កើត​បញ្ហា​ប៉ុណ្ណោះ​” ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ក៏​បាន​រិះគន់​សហរដ្ឋអាមេរិក​ដែរ​ ។ បញ្ជា​ប្រតិបត្តិ​របស់​ប្រធានាធិបតី​ថ្មី​ឲ្យ​ផ្លាស់ប្ដូរ​អ្នក​ជាប់ឃុំ​នៅ​ហ្គាន់តាណាម៉ូបេ​ និង​ ផ្លាស់ប្ដូរ​របៀប​សួរចម្លើយ​ដ៏​ឃោរឃៅ​ ដែល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក​ថា​ជា​អំពើ​ទារុណកម្ម​ ហើយ​ច្រានចោល​ពាក្យ​ចោទប្រកាន់​ទាំងនេះ​ ។

ក្នុង​ចន្លោះ​ពេលនេះ​ គ្រា​ដែល​ប្រជាជន​មកពី​គ្រួសារ​ចំនួន​ ២៣៤​ ត្រូវ​គេ​បណ្ដេញ​ចេញពី​ដីធ្លី​ ដោយ​ត្រូវ​ធានា​ដោយ​ដីកា​បង្គាប់​របស់​តុលាការ​ កំពុង​ធ្វើការ​តវ៉ា​ ពួកគេ​ក៏​ត្រូវ​គេ​បាញ់​ – មិនមែន​ដោយ​ដៃ​ជើង​ខុសច្បាប់​ជួល​ដោយ​ក្រុមហ៊ុន​ទេ​ ប៉ុន្តែ​ដោយ​សមាជិក​របស់​អង្គភាព​កងអាវុធហត្ថ​ ។
The Dey Krahom Community on 24.1.2009

សហគមន៍​ដីក្រហម​ នៅ​ថ្ងៃ​ទី​ ២៤​ .១​ .២០០៩

កាលពី​ម្សិលមិញ​ គឺ​ថ្ងៃ​សៅរ៍​ ការ​ចរចា​ដែល​ត្រូវ​អូស​បន្លាយ​ – ជាមួយ​ប្រជាជន​តំបន់​ដីក្រហម​ នៅ​ភ្នំពេញ​ ដែល​បាន​ទាមទារ​ឲ្យ​គេ​ផ្ដល់​សំណង​ទៅលើ​ករណី​ដែល​ខ្លួន​ត្រូវ​គេ​បណ្ដេញ​ឲ្យ​ចេញ​ចម្ងាយ​ ២០​គីឡូម៉ែត្រ​ ពី​ទីកន្លែង​ដែល​ខ្លួន​រស់នៅ​ ដោយ​គ្មាន​សាលារៀន​សម្រាប់​កូនចៅ​ និង​ គ្មាន​លទ្ធភាព​បន្ត​របរ​ចិញ្ចឹម​ជីវិត​ដូច​សព្វថ្ងៃ​ ដែល​គេ​ធ្លាប់​រស់នៅ​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​ ខុស​ពី​ការសន្យា​ពី​ខាងដើម​ថា​នឹង​មាន​ការ​រៀបរយ​ថ្មី​ – បាន​ឈាន​ចូល​ដល់​ទី​បញ្ចប់​ហើយ​ ។ គេ​ត្រូវ​បាន​ជំនួស​វិញ ដោយ​ការ​ខូចខាត​អន្តរាយ​ និង​ ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ ។

The police and the people

ប៉ូលិស​ និង​ ប្រជាជន

គេ​បាន​ប្រើ​ឧស្ម័ន​បញ្ចេញ​ទឹកភ្នែក​ និង​ ដំបង​ឆក់​ – អត្ថិភាព​របស់​គេ​នៅ​កម្ពុជា​ត្រូវ​បាន​បដិសេធ​ចោល​ជា​ញឹកញយ​ដោយ​រដ្ឋអំណាច​ ។

Teargas

ឧស្ម័ន​បញ្ចេញ​ទឹកភ្នែក
Electric baton

ដំបង​ឆក់

វិធានការ​នេះ​ត្រូវ​បាន​ចាត់​ដើម្បី​ជា​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​ 7NG Group​ ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​សំណង់​ 7NG​ ។ រូប​តាម​វ៉ិបសាយ​ បង្ហាញ​ភូមិគ្រឹះ​ធំ​ៗ​ប្រកប​ដោយ​វាលស្មៅ​ពណ៌​បៃតង​ធំ​ល្វឹងល្វើយ​ – ជា​លំនៅ​ស្ថាន​សម្រាប់​អ្នកមាន​ខ្លាំង​មួយ​ចំនួន​ ។ វ៉ិបសាយ​របស់​គេ​បង្ហាញ​រហូតដល់​ផ្នែក​មួយ​នៃ​ក្រមសីលធម៌​ផង​ទៀត​ ។ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​គ្លិក​លើ​វា​ វា​ក៏​ឆ្លើយ​មក​ថា​ ៖​ “យើង​ខ្ញុំ​សូម​អភ័យទោស​ … – គេហទំព័រ​នេះ​កំពុង​ត្រូវ​កសាង​” ។ តើ​វា​ជា​ការ​ចំអក​ ឬមួយ​ វា​គ្រាន់តែ​ជា​ការពិត​ដែល​វា​បង្ហាញ​ឲ្យ​ឃើញ​គ្រឿងម៉ាស៊ីន​នៃ​សំណង់​ធំ​ៗ​ពីរ​កំពុង​ធ្វើការ​ប៉ុណ្ណោះ​ទេ​?

dk-kb-grader

តាម​ការពិភាក្សា​ជា​សាធារណៈ​ ដី​សាធារណៈ​នេះ​ពីដើម​ដំបូង​មក​ “ជា​ដី​សម្បទាន​សង្គម​ មាន​ទំហំ​ ៣,៦០​ហិតា​ ផ្ដល់ឲ្យ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដល់​សហគមន៍​ដីក្រហម​ចំនួន​ប្រាំពីរ​” ។ ការ​បង្វែរ​ដី​សាធារណៈ​នេះ​ឲ្យ​ទៅ​ជា​ទី​សម្រាប់​ប្រើប្រាស់​ដើម្បី​អាជីវកម្ម​ឯកជន​ បើ​តាម​នីតិវិធី​ និង​ តាម​ផ្លូវច្បាប់​ ពុំ​មាន​តម្លាភាព​ច្បាស់លាស់​ទេ​ ។ ចំណែក​ឯ​ក្រុមហ៊ុន​ 7NG Group​ វិញ​ ក៏​មិន​បាន​បង្ហាញ​ផែនការ​លំអិត​សម្រាប់​ការប្រើប្រាស់​ដី​នេះ​ក្នុង​គោលបំណង​ប្រកប​កិច្ចការ​ជំនួញ​នោះ​ដែរ​ – លើកលែង​តែ​ថា​វា​ត្រូវ​ទុក​សម្រាប់​សាងសង់​សំណង់​ជា​លំនៅ​ស្ថាន​ថ្នាក់ខ្ពស់​ និង​ ប្រហែល​អាច​ជា​មណ្ឌល​អាគារ​លក់ទំនិញ​ក៏​មិន​ដឹង​ – ជា​ពាក្យ​ចចាមអារ៉ាម​ដែល​គ្មាន​តម្លាភាព​ ។ ព្រឹត្តិបត្រ​ The Mirror​ បាន​រាយការណ៍​ព័ត៌មាន​ជា​រឿយ​ៗ​ថា​វិស័យ​សំណង់​នៃ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ ។ ការ​រីក​ផុលផុស​ខាង​វិស័យ​សំណង់​នៅ​ទីក្រុង​ភ្នំពេញ​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បាន​រំលេច​ឡើង​នូវ​អាគារ​ខ្ពស់​ៗ​ច្រើន​ជាន់​ មាន​តម្លៃ​ខ្ពស់​ៗ​ ដែល​ត្រូវ​បាន​សាងសង់​ហើយ​ ឬ​ កំពុង​ត្រូវ​សាងសង់​ ឥឡូវនេះ​ត្រូវ​បាន​កាត់បន្ថយ​ ឬ​ ត្រូវ​បោះបង់​ចោល​ ។ ប៉ុន្តែ​ក្រុមហ៊ុន​ 7NG​ វិញ​ អាច​ឈាន​ទៅ​មុខ​ឬ​?

ទីក្រុង​ភ្នំពេញ​ពុំ​បាន​ឃើញ​អ្វី​ដូច​ដែល​ប្រធានាធិបតី​ អូបាម៉ា​ អាច​ថ្លែង​ទៅកាន់​សមាជិក​ថ្មី​ម្នាក់​របស់​ព្រឹទ្ធសភា​ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត​ដើម្បី​ជួយ​ពង្រឹង​កិច្ចការ​ក្នុង​វិស័យ​សាងសង់​លំនៅ​ស្ថាន​សាធារណៈ​ ដែល​មាន​តម្លៃ​មិន​ខ្ពស់​ ថា​ ៖

“ក្នុង​អំឡុង​ពេល​អាជីព​របស់​ លោកស្រី​ Kristen Gillibrand​ ជា​អ្នក​ដែល​បាន​បញ្ចេញ​មតិ​គាំទ្រ​ យ៉ាង​ខ្លាំង​ចំពោះ​តម្លាភាព​ និង​ កំណែទម្រង់​ក្នុង​រដ្ឋាភិបាល​ ព្រមទាំង​ចូលរួម​ក្នុង​ជំនឿ​ថា​ រដ្ឋាភិបាល​គួរតែ​បើកចំហ​ បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​បាន​យល់​ជ្រួតជ្រាប​ អំពី​រដ្ឋាភិបាល​ ព្រមទាំង​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​ ។ ក្នុង​សភា​ និង​ ក្នុង​ ឋានៈ​ជា​អ្នក​ប្រឹក្សា​យោបល់​ពិសេស​សម្រាប់​ក្រសួង​អភិវឌ្ឍន៍​លំនៅ​ស្ថាន​ និង​ ទីក្រុង​ គាត់​ បាន​ខិតខំ​ពង្រឹង​ភាព​ជា​ដៃគូ​សាធារណៈ​ និង​ ឯកជន​ ឲ្យ​គេ​ធ្វើ​វិនិយោគ​ក្នុង​វិស័យ​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ សេដ្ឋកិច្ច​ទីក្រុង​ញីវយ៉ក​” ។

តើ​ផែនការ​របស់​ក្រុមហ៊ុន​ 7NG​ នឹង​ត្រូវ​កំណត់​ទីតាំង​យ៉ាងណា​ចំពោះ​ការព្រមាន​ ដែល​ត្រូវ​ដកស្រង់​សំដី​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​នោះ​?​ តើ​វា​នៅ​ក្នុងចំណោម​ក្រុម​ដែល​សម្ដេច​ ហ៊ុន​ សែន​ ” តែងតែ​បាន​ទទូច​សុំ​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​បញ្ឈប់​” នោះ​ដែរ​ឬ​ទេ​ – ឬមួយ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ទ្រទ្រង់​គោលជំហរ​នេះ​ឲ្យ​មាន​ទូទាំង​ជាតិ​ ដែល​ប្រធានាធិបតី​ អូបាម៉ា​ បាន​រិះគន់​យ៉ាង​ខ្លាំងក្លា​ថា​ វា​ខុស​ទូទាំង​អន្តរជាតិ​ ៖​ “ថា​អំណាច​តែ​ម្យ៉ាង​មិន​អាច​ការពារ​យើង​បាន​ទេ​ ហើយ​វា​ក៏​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ចង់​នោះ​ដែរ​ …

ការ​រង​ពិសោធន៍​របស់​មនុស្ស​យ៉ាង​ច្រើន​ដែល​គេ​ចាត់​ទុក​ថា​មិន​សំខាន់​ និង​ ត្រូវ​រុញច្រាន​ចេញ​ ដើម្បី​ជា​ប្រយោជន៍​របស់​ពួក​អ្នកមាន​អំណាច​ និង​ ពួក​អ្នកមាន​ នឹង​មិនមែន​ជា​ការ​ជួយ​កសាង​សង្គម​មួយ​មាន​សន្តិភាព​ និង​ មាន​យុត្តិធម៌​នោះ​ទេ​ ។ នេះ​មិនមែន​ជា​វិធី​យក​ឈ្នះ​លើ​ចិត្ត​គំនិត​របស់​មនុស្ស​ទេ​ ។
dk-kb-distressed

អ្នក​រស់នៅ​ក្បែរ​ខាង​គ្នា​ កំពុង​សង្កេតមើល​ ៖​ តើ​គេ​នឹង​ជា​អ្នក​បន្ទាប់​ទៀត​ឬ​?

រូប

[រូប​ ៖​ ការ​សំដែង​ការគួរសម​របស់​ Karl Bille, លីកាដូ​, Monika Nowaczyk, Nestle Poell G. Lagaya​]
Challenging Times – What kind of Change to Come ? – ថ្ងៃ​ អាទិត្យ​ ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

ពេលវេលា​ដែល​ប្រឈម​នឹង​បញ្ហា​ – តើ​នឹង​មាន​ការផ្លាស់ប្ដូរ​អ្វីខ្លះ​ទៅ​?

dk-np-whonext
.

[រូប​ ៖​ ការ​សំដែង​ការគួរសម​របស់​ Karl Bille, លីកាដូ​, Monika Nowaczyk, Nestle Poell G. Lagaya​]

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: