នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បញ្ជាក់​ពី​ការ​ដោះដូរ​តំណែង​អគ្គ​មេបញ្ជាការ​កងទ័ព​ – ថ្ងៃ​ សៅរ៍​ ទី​ ៧​ កុម្ភៈ​ ២០០៩​

Posted on Saturday, 7 February 2009. Filed under: សប្ដាហ៍ទី ៥៣៥ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៥​

ភ្នំពេញ​ ៖​ បន្ទាប់ពី​មាន​ការ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ ជុំវិញ​ព្រឹត្តិការណ៍​នៃ​ការ​ដោះដូរ​តំណែង​អគ្គ​មេបញ្ជាការ​កងទ័ព​របស់​លោក​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ កាលពី​ ២​សប្ដាហ៍​មុន​ បាន​ធ្វើឲ្យ​សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​សុក្រ​ ទី​ ៦​ កុម្ភៈ​ ធ្វើការ​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​ដោះដូរ​តំណែង​អគ្គ​មេបញ្ជាការ​កងទ័ព​ គឺជា​កំណែទម្រង់​កងទ័ព​ និង​ មិនមែន​បណ្ដាល​មកពី​ការ​ទំនាស់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​នោះ​ឡើយ​ ។

មាន​ប្រសាសន៍​ទៅកាន់​ក្រុម​អ្នកកាសែត​នៅ​ទីស្ដីការ​ក្រសួងការបរទេស​ សម្ដេច​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ មាន​គេ​ថា​ការ​ដោះដូរ​តំណែង​អគ្គ​មេបញ្ជាការ​កងទ័ព​ជា​ការ​បង្កើន​កម្លាំង​របស់​ ហ៊ុន​ សែន​ និង​ ពន្លិច​កម្លាំង​របស់​ សម្ដេច​ ជា​ ស៊ីម​ ។ ប៉ុន្តែ​សម្ដេច​បាន​បញ្ជាក់​ថា​ បើ​ទោះបីជា​ លោក​ កែ​ គឹមយ៉ាន​ នៅ​ជា​អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ ក៏​វា​គ្មាន​បញ្ហា​អ្វី​កើតឡើង​នៅ​ក្នុង​គណបក្ស​ប្រជាជន​ដែរ​ ។

ជាមួយ​នឹង​ការ​បញ្ជាក់​យ៉ាង​ដូច្នេះ​ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បន្ថែម​ថា​ នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ នៅតែ​ជា​នាយក​ឧត្ដមសេនីយ៍​ដែល​គាត់​មាន​កម្លាំង​ការពារ​ ដែល​រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​ ។ ចំណែក​ក្នុង​ការងារ​បក្ស​ លោក​ កែ​ គឹមយ៉ាន​ នៅតែ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​ ហើយ​ក៏​ជា​ប្រធាន​ក្រុម​ការងារ​របស់​ខេត្ត​បន្ទាយមានជ័យ​ ។

ដោយ​បញ្ជាក់​ពី​ការ​មិន​រង្គោះរង្គើ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​ការ​លើកឡើង​របស់​សាធារណមតិ​កន្លងមក​នោះ​ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សង្កត់​ធ្ងន់​ថា​ ការ​កែសម្រួល​ក្នុង​កងទ័ព​ វា​ជា​បញ្ហា​ធម្មតា​នៃ​ដំណើរការ​កែទម្រង់​កងទ័ព​ ដែល​រដ្ឋាភិបាល​ចង់​បាន​នូវ​ប្រសិទ្ធភាព​ការងារ​ដូច​កំណែទម្រង់​លើ​ផ្នែក​ដទៃ​ទៀត​ដែរ​ ។ ប៉ុន្តែ​លើក​នេះ​មិនមែន​ជា​ការកែទម្រង់​តាម​របៀប​ដើរ​យឺត​ទេ​ តែ​សម្ដេច​គ្រាន់តែ​ចង់​ដើរ​ឲ្យ​បាន​លឿន​បន្តិច​ ដើម្បីឲ្យ​ស្រប​ទៅ​នឹង​សភាពការណ៍​ដែល​កំពុង​មាន​ការ​វិវត្តន៍​នា​បច្ចុប្បន្ន​នេះ​ ។

ដោយ​សំអាង​លើ​សិទ្ធិ​អំណាច​របស់​នាយករដ្ឋមន្ត្រី​ ដូច​កាល​ដែល​សម្ដេច​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដំបូង​ ក្នុង​ឆ្នាំ​ ១៩៨៥​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​លើកឡើង​ថា​ រាល់​ការ​សម្រេច​ធ្វើ​កំណែទម្រង់​ ឬ​ ដោះដូរ​ណា​មួយ​ នាយករដ្ឋមន្ត្រី​គ្មាន​ការ​ចាំបាច់​ដើម្បី​សុំ​យោបល់​ពី​គណបក្ស​ឡើយ​ ។

ជាមួយ​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​ព្រមាន​ថា​ អ្នកណា​ក៏ដោយ​ បក្ស​ណា​ក៏ដោយ​ បើ​ហ៊ាន​លូកដៃ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ នោះ​អ្នក​ឯង​ក៏​មិន​បាន​សុខ​ដែរ​ ។ ខ្ញុំ​នឹង​វ៉ៃ​ចូល​ទៅដល់​ជម្រក​ចុងក្រោយ​របស់​អ្នកឯង​តែម្ដង​ ដូច​ករណី​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ កាលពី​ឆ្នាំ​ ១៩៩៧​ ។ ហើយ​ឥឡូវនេះ​ សុំ​អ្នក​ធ្វើ​អត្ថាធិប្បាយ​ពី​ការ​បែកបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ ហើយ​ឲ្យ​អ្នកប្រឆាំង​ ដែល​សម្ដេច​ចង់​សំដៅ​លើ​គណបក្ស​ សម​ រង្ស៊ី​ គួរតែ​គ្រប់គ្រង​តែ​បក្ស​ខ្លួនឯង​ឲ្យ​បាន​នៅ​ពេលនេះ​ ។

យ៉ាងណាក៏ដោយ​ នៅ​ល្ងាច​ថ្ងៃ​ សុក្រ​ ទី​ ៦​ ខែ​ កុម្ភៈ​ លោក​ យឹម​ សុវណ្ណ​ មន្ត្រី​នាំ​ពាក្យ​ថ្មី​គណបក្ស​ សម​ រង្ស៊ី​ បាន​អះអាង​ថា​ វប្បធម៌​របស់​គណបក្ស​ប្រឆាំង​មិន​ទៅ​លូកលាន់​ឆ្កឹះឆ្កៀល​ ឬ​ បំបែក​បំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ណា​ទេ​ ។ គណបក្ស​ប្រឆាំង​ក៏​មិន​ទៅ​ទិញ​ទឹកចិត្ត​របស់​សមាជិក​គណបក្ស​ណា​ឲ្យ​មក​ចូលរួម​ជាមួយ​គណបក្ស​ខ្លួន​ ឬ​ ផ្ដល់​តំណែង​អ្វី​មួយ​ដែល​ធ្វើឲ្យ​ខាតបង់​ដល់​ផលប្រយោជន៍​ជាតិ​ទេ​ ។

លោក​ យឹម​ សុវណ្ណ​ បាន​បញ្ជាក់​ថា​ ការកែទម្រង់​កងទ័ព​ពិតប្រាកដ​ មិនមែន​ត្រឹមតែ​ផ្លាស់ប្ដូរ​មនុស្ស​នៅ​ក្នុង​ថ្នាក់ដឹកនាំ​កំពូល​នោះ​ទេ​ គឺ​គេ​ត្រូវ​ពិនិត្យ​លើ​បៀវត្សរ៍​កងទ័ព​ អាវុធយុទ្ធភណ្ឌ​ ថ្នាំពេទ្យ​ និង​ ស្ថានភាព​ក្រុម​គ្រួសារ​កងទ័ព​ជាដើម​ ។ មួយវិញទៀត​ មេទ័ព​ទាំងអស់​ត្រូវតែ​ជា​អ្នក​អព្យាក្រឹត​ ទាំង​ខាង​ស្មារតី​ និង​ ទាំង​ចិត្ត​ មិន​ត្រូវ​ជាប់​ទាក់ទង​នឹង​គណបក្ស​នយោបាយ​ណា​មួយ​ទេ​ ដើម្បី​កុំឲ្យ​មាន​ទំនាស់​ផលប្រយោជន៍​ក្នុង​ការ​បំពេញ​តួនាទី​ ៕ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨១៥​ ថ្ងៃ​ទី​ ៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សៅរ៍​ ទី​ ៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៦៧​ ថ្ងៃ​ សៅរ៦​ ទី​ ៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • រោងចក្រ​ផលិត​ស្រាបៀ​កម្ពុជា​ ប្រកាស​អាសន្ន​ពេល​មាន​គេ​យក​បំពង់​ស្រាបៀ​ ទៅ​បញ្ចូល​ឧស្ម័ន​សង្គ្រោះ​អ្នកជំងឺ​ [បំពង់​ដែល​ផ្ទុក​ឧស្ម័ន​កាបូនឌី​អុក​ស៊ីត​របស់​រោងចក្រ​នោះ​ត្រូវ​បាន​គេ​លួច​ ហើយ​យក​វា​ទៅ​បញ្ចូល​ជំនួស​ដោយ​ឧស្ម័ន​អុកស៊ីសែន​សម្រាប់​ប្រើ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ចំនួន​]
  • ក្រុម​ស្រាវជ្រាវ​ [ផ្នែក​កសិកម្ម​ មកពី​សាំងហ្គាពួរ​ និង​ តៃវ៉ាន់​] និយាយ​ថា​ ស្ថានភាព​ដី​នៅ​កម្ពុជា​ហាក់​ដូចជា​ព្រះ​ប្រទាន​
  • ស្រីលង្កា​ផ្ដល់​ការ​លើកលែង​ទោស​ដល់​ពួក​ឧទ្ទាម​ខ្លា​តាម៉ីល​ ជា​ថ្នូរ​នឹង​ការ​ចុះចូល​
  • លោកស្រី​ គ្លីនតុន​ បាន​ជ្រើសរើស​យក​ឥណ្ឌូណេស៊ី​សំរាប់​ដំណើរ​ទស្សនកិច្ច​ចេញ​ក្រៅ​ស្រុក​លើកដំបូង​របស់​លោកស្រី​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩៩​ ថ្ងៃ​ សៅរ៍​ ទី​ ៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អង្គការ​ខុមហ្វ្រែល​ [អង្គការ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ដោយ​សេរី​ និង​ យុត្តិធម៌​] ៖​ គណបក្ស​មាន​អាសនៈ​តិច​ គ្មាន​ឱកាស​បញ្ចេញ​មតិ​ក្នុង​រដ្ឋសភា​
  • កម្មករ​-កម្មការិនី​ រោងចក្រ​សាំងយ៉ុង​ [ប្រមាណ​ជា​ ១.៧០០​នាក់​] ធ្វើ​កូដកម្ម​បិទទ្វារ​រោងចក្រ​ [ព្រោះ​រោងចក្រ​បាន​ព្យួរ​ការងារ​របស់​ពួកគេ​អស់​រយៈពេល​ ២​ខែ​ – សង្កាត់​ទួលសង្កែ​ ខណ្ឌ​ឫស្សីកែវ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៧២​ ថ្ងៃ​ សៅរ៍​ ទី​ ៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ទូរទស្សន៍​ចក្រភព​អង់គ្លេស​ [Quick silver ឬ​ ប៉ុស្តិ៍​លេខ​៤​] សម្ភាស​អាជ្ញាធរ​ក្រុង​ [អំពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ ការ​បណ្ដេញ​ចេញ​]
  • រឹត​.ក​សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​ យក​ឡាម​ឆូត​មុខ​សុសសាច់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ [ជនសង្ស័យ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ – ខេត្ត​សៀមរាប​]
  • ឃាតក​ដៃដល់​ អារ​.ក​សម្លាប់​មនុស្ស​៣​នាក់​ក្នុង​ផ្ទះ​ [នៅ​សង្កាត់​ព្រែកប្រា​ ខណ្ឌ​មាន​ជ័យ​] ត្រូវ​បាន​វែក​មុខ​


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៨១​ ថ្ងៃ​ សៅរ៍​ ទី​ ៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អ្នកភូមិ​នៃ​សហគមន៍​ដីក្រហម​ តវ៉ា​នៅ​មុខ​សាលាក្រុង​ភ្នំពេញ​ ទាមទារ​ប្រាក់​សំណង​ ២​ម៉ឺន​ដុល្លារ​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨១៥​ ថ្ងៃ​ សៅរ៍​ ទី​ ៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បញ្ជាក់​ពី​ការ​ដោះដូរ​តំណែង​អគ្គ​មេបញ្ជាការ​កងទ័ព​
  • នាយករដ្ឋមន្ត្រី​សៀម​ ៖​ មិន​ធ្លាប់​និយាយ​ថា​ដី​ក្រោម​ប្រាសាទ​ព្រះវិហារ​ជា​របស់​សៀម​ទេ​ [លោក​ អាប់ភីស៊ីត​ វេចាជីវ៉ា​ បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​អំពី​បញ្ហា​ជម្លោះព្រំដែន​]
  • សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​រដ្ឋមន្ត្រី​ថៃ​ ថា​ “នេះ​ជា​ពេលវេលា​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​សម្រាប់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​គ្មាន​បញ្ហា​ទៅទៀត​”
  • ទីភ្នាក់ងារ​ GTZ​ អាល្លឺម៉ង់​ ចុះ​កិច្ចព្រមព្រៀង​គាំទ្រ​ការអភិវឌ្ឍន៍​អាជ្ញាធរ​សវនកម្ម​ជាតិ​ [សម្រាប់​ជំហាន​ទី​ ២​ ចាប់ពី​ឆ្នាំ​ ២០០៩​ ដល់​ ២០១១​ ក្នុង​ជំនួយ​ទឹកប្រាក់​ ២​លាន​អឺរ៉ូ​]
  • ឥណ្ឌា​សន្យា​បន្ត​ការ​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ជាមួយ​កម្ពុជា​
  • នាយ​ទាហាន​ជាន់ខ្ពស់​ [ជា​ឧត្ដមសេនីយ៍​ផ្កាយ​បី​ – តែ​មិន​មាន​បញ្ជាក់​ពី​ឈ្មោះ​​] ត្រូវ​ប្ដឹង​ពី​រឿង​សហាយស្មន់​
  • [ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​] រ៉ុង​ ឈុន​ ប្ដឹង​អង្គការ​អន្តរជាតិ​ [អង្គការ​អប់រំ​អន្តរជាតិ​ និង​ គណៈកម្មាធិការ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​] ករណី​ផ្លាស់​ប្រធាន​សមាគម​គ្រូ​ខេត្ត​កំពង់ធំ​ [លោក​ ស៊ុន​ ធន់​ ហើយ​លោក​បាន​ត្រូវ​គេ​ផ្លាស់​ចេញពី​វិទ្យាល័យ​ទ្រៀល​]
  • កម្ពុជា​នឹង​ស្នើ​យូណេស្កូ​បញ្ចូល​ចាប៉ី​ និង​ ល្ខោន​ខោល​ ជា​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​ បន្ទាប់ពី​ប្រាសាទ​អង្គរវត្ត​ ព្រះវិហារ​ របាំ​ព្រះរាជទ្រព្យ​ និង​ ល្ខោន​ស្បែក​ធំ​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជាភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: