តុលាការ​ក្រុង​តម្កល់​មិន​ចាត់ការ​បណ្ដឹង​ពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម​ – ថ្ងៃ​ អង្គារ​ ទី​ ១០​ កុម្ភៈ​ ២០០៩​

Posted on Tuesday, 10 February 2009. Filed under: សប្ដាហ៍ទី ៥៣៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៦​

ភ្នំពេញ​ ៖​ បណ្ដឹង​របស់​ក្រុម​មេធាវី​បរទេស​ការពារ​អតីត​បង​ទី​២​ នៃ​របប​ខ្មែរក្រហម​ លោក​ នួន​ ជា​ បាន​ត្រូវ​តុលាការ​ក្រុងភ្នំពេញ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ឡើយ​ ។ នេះ​បើ​យោង​តាម​ដីកា​សម្រេច​ចេញ​ដោយ​ លោក​ សុខ​ កល្យាណ​ ព្រះរាជអាជ្ញា​រង​តុលាការ​ក្រុងភ្នំពេញ​ ចុះ​ថ្ងៃ​ទី​ ៥​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ ។ ដីកា​សម្រេច​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ ។

លោក​ព្រះរាជអាជ្ញា​រង​ សុខ​ កល្យាណ​ ដែល​ទទួលបន្ទុក​ពិនិត្យ​សំណុំរឿង​នេះ​ បាន​ប្រាប់​ទៅ​ក្រុម​មេធាវី​បរទេស​របស់​អតីត​ប្រធាន​រដ្ឋសភា​ខ្មែរក្រហម​ថា​ ពាក្យបណ្ដឹង​ពី​រឿង​ពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម​មិន​ត្រូវ​បាន​លើក​យក​មក​ចាត់ការ​ទេ​ ។

នៅ​រសៀល​ថ្ងៃ​ ចន្ទ​ ទី​ ៩​ កុម្ភៈ​ ម្សិលមិញ​ លោក​ សុខ​ កល្យាណ​ ព្រះរាជអាជ្ញា​រង​តុលាការ​ក្រុងភ្នំពេញ​ បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នៃ​ការ​តម្កល់​សំណុំរឿង​ចោទប្រកាន់​រឿង​ពុករលួយ​មិន​ចាត់ការ​ ដោយ​យោង​តាម​ភស្តុតាង​ទាំងអស់​នោះ​មិន​បាន​បញ្ជាក់​ពី​អាទិភាព​នៃ​បទល្មើស​ និង​ ជនល្មើស​មិន​ត្រូវ​បាន​ស្គាល់​ ។

លោក​ព្រះរាជអាជ្ញា​រង​ សុខ​ កល្យាណ​ បាន​បញ្ជាក់​ថា​ ជា​ធម្មតា​ក្នុង​ការ​សម្រេច​ចោទប្រកាន់​រឿង​អ្វី​មួយ​ គឺ​ព្រះរាជអាជ្ញា​សម្រេច​ចោទ​អំពី​អង្គហេតុ​មួយ​ដោយ​ចង្អុល​បង្ហាញ​ពី​បុគ្គល​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ល្មើស​ ។ ក៏ប៉ុន្តែ​បើ​ពិនិត្យ​មើល​ភស្តុតាង​ទាំងអស់​ក្នុង​ពាក្យបណ្ដឹង​របស់​ក្រុម​មេធាវី​ លោក​ នួន​ ជា​ គឺ​វា​អត់​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​អំពី​អាទិភាព​នៃ​បទល្មើស​ដែល​ចោទប្រកាន់​ពី​រឿង​ពុករលួយ​ក្នុង​តុលាការ​ខ្មែរក្រហម​ទេ​ ។ មួយវិញទៀត​ លោក​ សុខ​ កល្យាណ​ បាន​បន្ថែម​ថា​ បណ្ដឹង​របស់​ក្រុម​មេធាវី​ការពារ​ លោក​ នួន​ ជា​ វា​ជា​បណ្ដឹង​បរិហារ​ ហើយ​ក៏​ពុំ​បាន​ចង្អុល​បង្ហាញ​អំពី​ថា​តើ​បុគ្គល​ណា​ដែល​ជា​ជនសង្ស័យ​នៅ​ក្នុង​រឿង​ពុករលួយ​នោះ​ ។ វា​គ្រាន់តែ​មាន​ព័ត៌មាន​លេច​ឡើង​ថា​ មាន​អំពើពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម​ តែ​អត់​មាន​ឯកសារ​ណាមួយ​បញ្ជាក់​អំពី​ចរិត​លក្ខណៈ​នៃ​អំពើពុករលួយ​យ៉ាងម៉េច​? ហើយ​វា​ក៏​មិន​ចង្អុល​បង្ហាញ​ថា​បុគ្គល​ដែល​សង្ស័យ​ថា​ជា​អ្នក​ទទួល​សំណូក​ជា​នរណា​ឡើយ​ ។

លោក​ អាន់ដ្រូ​ អៀណូស៊ី​ (Andrew Ianuzzi) ក្នុង​នាម​ជា​ដើមបណ្ដឹង​ បាន​ថ្លែង​ថា​ ក្រុម​មេធាវី​បរទេស​ការពារ​ លោក​ នួន​ ជា​ ដែល​ជា​ដើមបណ្ដឹង​ មាន​ការ​ចម្លែក​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​តុលាការ​ក្រុង​ ដែល​បាន​សម្រេច​តម្កល់​សំណុំរឿង​មិន​ចាត់ការ​ ។ លោក​បាន​ជួប​ជាមួយ​លោក​ព្រះរាជអាជ្ញា​រង​ សុខ​ កល្យាណ​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ សប្ដាហ៍​មុន​ ដោយ​លោក​ព្រះរាជអាជ្ញា​រង​ប្រាប់​ថា​មាន​គម្រោង​នឹង​សាកសួរ​ជាមួយ​សាក្សី​ជាច្រើន​ទៀត​ ។ ក៏ប៉ុន្តែ​ក្នុង​រយៈពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​ បែរជា​មាន​សេចក្ដី​សម្រេច​បែបនេះ​ទៅវិញ​ ។

ក្រុម​មេធាវី​បរទេស​ការពារ​ លោក​ នួន​ ជា​ មិន​ទាន់​សម្រេច​ថា​នឹង​ត្រូវ​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ​ឬ​យ៉ាងណា​ទេ​ ។ លោក​ អាន់ដ្រូ​ អះអាង​ថា​ក្រុម​មេធាវី​បរទេស​ការពារ​លោក​ នួន​ ជា​ ត្រូវ​ពិចារណា​ដោយ​ប្រយ័ត្នប្រយែង​ជា​មុន​សិន​អំពី​ការ​ប្ដឹង​ឧទ្ធរណ៍​ ព្រោះ​ថា​ពួកគេ​មាន​រយៈពេល​ ២​ខែ​ ក្នុង​ការ​ធ្វើ​បណ្ដឹង​ទៅកាន់​តុលាការ​សាលា​ឧទ្ធរណ៍​ដើម្បីឲ្យ​យក​ពាក្យបណ្ដឹង​លើ​សំណុំរឿង​ពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម​មក​ចាត់ការ​ឡើង​វិញ​ ។

យ៉ាងណាក៏ដោយ​ លោក​ សុខ​ កល្យាណ​ ព្រះរាជអាជ្ញា​រង​តុលាការ​ក្រុងភ្នំពេញ​ បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា​ សម្រេច​មិន​ចាត់ការ​លើ​សំណុំរឿង​ពាក្យបណ្ដឹង​ពុករលួយ​នេះ​វា​អត់​មាន​សម្ពាធ​អ្វី​ទេ​ ។ នេះ​ដោយសារ​ព្រះរាជអាជ្ញា​ពិនិត្យ​មើល​បច្ចេកទេស​ដែល​ឈរ​លើ​ភស្តុតាង​ដោយ​គ្មាន​ភស្តុតាង​ណាមួយ​ដែល​មាន​បង្ហាញ​ពី​អាទិភាព​នៃ​បទល្មើស​ដូច​ការចោទប្រកាន់​ឡើង​ ។

កាលពី​ថ្ងៃ​ទី​ ៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ក្រុម​មេធាវី​បរទេស​ការពារ​ លោក​ នួន​ ជា​ ជា​រួមមាន​ ៖​ លោក​ Michiel Pestman​ លោក​ Victor Koppe​ និង​ ជំនួយការ​មេធាវី​ លោក​ Andrew Ianuzzi​ ក្នុង​នាម​ជា​ដើមបណ្ដឹង​ បាន​ដាក់​ពាក្យបណ្ដឹង​មួយ​ច្បាប់​ទៅកាន់​តុលាការ​ក្រុងភ្នំពេញ​ ។ ជា​ពាក្យបណ្ដឹង​ដែល​ក្រុម​មេធាវី​បរទេស​ការពារ​លោក​ នួន​ ជា​ ចោទប្រកាន់​ពី​អំពើពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម​នៅ​ផ្នែក​ខាង​ភាគី​កម្ពុជា​ ។ អំពើពុករលួយ​នេះ​បាន​ត្រូវ​ក្រុម​មេធាវី​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​កាត់ក្ដី​លើ​អតីត​មេ​ខ្មែរក្រហម​ ។

តុលាការ​ខ្មែរក្រហម​បាន​ផ្ទុះ​រឿង​អាស្រូវ​ចោទប្រកាន់​ពី​បញ្ហា​ពុករលួយ​កាលពី​ដើម​ឆ្នាំ​ ២០០៧​ ក្នុង​ពេល​ដែល​អង្គការ​សង្គម​យុត្តិធម៌​សេរី​ OSJI​ បាន​បង្ហាញ​របាយការណ៍​ពុករលួយ​ឡើង​នេះ​ ។ ក៏ប៉ុន្តែ​មន្ត្រី​តុលាការ​ខ្មែរក្រហម​ភាគី​កម្ពុជា​ រួម​នឹង​មន្ត្រី​រដ្ឋាភិបាល​ បាន​បដិសេធន៍​ និង​ ចាត់​ទុក​ថា​ការ​ចោទប្រកាន់​រឿង​ពុករលួយ​គ្រាន់តែ​ជា​ការ​លើកឡើង​ដែល​គ្មាន​ការពិត​ ៕ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨១៧​ ថ្ងៃ​ទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ អង្គារ​ ទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១១៤​ ថ្ងៃ​ អង្គារ​ – ពុធ​ ទី​ ១០​ – ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្លឹប​ល្បែង​មួយ​ចំនួន​ បើក​ឲ្យ​ខ្មែរ​ចូល​លេង​ល្មើស​បទបញ្ជា​នាយករដ្ឋមន្ត្រី​
  • សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុ​ ត្រូវ​បាន​សម្ពោធ​ឲ្យ​ដំណើរការ​ក្រោម​អធិបតីភាព​ [រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​] លោក​ គាត​ ឈន់​


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៦៩​ ថ្ងៃ​ អង្គារ​ ទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សម្ដេច​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ ថាក់ស៊ីន​ មិន​នៅ​ខេត្ត​កោះកុង​ [ដូច​ការចុះផ្សាយ​របស់​ កាសែត​បាងកក​ប៉ុស្តិ៍​] ទេ​
  • សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ឲ្យ​ព្រះសង្ឃ​ចូលរួម​ប្រារព្ធ​ខួប​បាតុកម្ម​នៅ​ព្រឹក​នេះ​ [ដើម្បី​រំលឹក​ខួប​បាតុកម្ម​អហិង្សា​ដែល​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​ខេត្ត​ឃ្លាំង​ ប្រទេស​វៀតណាម​ បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំមុន​]
  • ភ្លើង​ឆេះ​ព្រៃ​យ៉ាង​អាក្រក់​នៅ​ភាគ​ខាងត្បូង​ប្រទេស​អូស្ត្រាលី​ បាន​សម្លាប់​មនុស្ស​ ១២៨​នាក់​
  • រុស្ស៊ី​អនុញ្ញាត​ឲ្យ​អាមេរិក​ដឹក​គ្រឿង​ផ្គត់ផ្គង់​យោធា​ឆ្លងកាត់​ប្រទេស​ខ្លួន​ទៅកាន់​អាហ្វហ្គានីស្ថាន​


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៣៨​ ថ្ងៃ​ អង្គារ​ ទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • បុគ្គលិក​កម្មករ​រាជាយស្ម័យយាន​ [ចំនួន​ ១.០៥៥​នាក់​] ទាមទារ​តំឡើង​ប្រាក់ខែ​ ២០​ភាគរយ​ តាម​ប្រសាសន៍​សម្ដេច​តេជោ​ ហ៊ុន​ សែន​
  • និតហ្វិច​ [គណៈកម្មាធិការ​សម្រាប់​ការ​បោះឆ្នោត​ដោយ​អព្យាក្រឹត្យ​មិន​លំអៀង​] និង​ ខុមហ្វ្រែល​ [គណៈកម្មាធិការ​សម្រាប់​ការបោះឆ្នោត​ដោយ​សេរី​ និង​ យុត្តិធម៌​] មិន​បញ្ជូន​អ្នក​សង្កេត​ការ​នៅ​ថ្ងៃ​បោះឆ្នោត​ ១៧​ ខែ​ ឧសភា​ ទេ​ [ពួកគេ​និយាយ​ថា​អង្គការ​របស់​ពួកគេ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ថវិកា​ ហើយ​អង្គការ​ខុមហ្វ្រែល​បាន​និយាយ​ថា​ការបោះឆ្នោត​នេះ​ឥត​ន័យ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៤០​ ថ្ងៃ​ អាទិត្យ​ – អង្គារ​ ទី​ ៨​ – ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • តុលាការ​ក្រុងភ្នំពេញ​នឹង​កោះហៅ​ឧត្ដមសេនីយ៍​ផ្កាយ​បី​ ហេង​ ហុង​ សួរ​រឿង​លួច​ប្រពន្ធ​គេ​


ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ១៤​ ថ្ងៃ​ អង្គារ​ ទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • លោក​ ហ៊ុន​ សែន​ ដាក់​បណ្ដាសា​អ្នក​រិះគន់​ខុស​រឿង​ឲ្យ​ធ្លាក់​នរក​ ៨០០​ជាន់​


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៧៤​ ថ្ងៃ​ អង្គារ​ ទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សម្ដេច​តេជោ​ ផ្ដល់​អនុសាសន៍​ដល់​ការ​ផលិត​រឿង​ទាក់ទិន​ព្រះសង្ឃ​ ត្រូវ​ឆ្លង​ក្រសួងធម្មការ​ និង​ សម្ដេច​សង្ឃរាជ​
  • សាកលវិទ្យាល័យ​ចំនួន​ ២០​ នៅ​ចក្រភព​អង់គ្លេស​ ចាប់ផ្ដើម​ធ្វើ​សហប្រតិបត្តិការ​តាំង​ពិព័ណ៌​ស្ដីពី​វិស័យ​អប់រំ​នៅ​កម្ពុជា​
  • បាញ់​រះ​រាប់​សិប​គ្រាប់​ គំរាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​សង់​ផ្ទះ​អភិបាល​ខេត្ត​ចេញ​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​ទាហាន​ ៥​នាក់​ [ខេត្ត​ព្រះវិហារ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៨២​ ថ្ងៃ​ ចន្ទ​ ទី​ ៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ជនជាតិ​ភាគតិច​នៅ​ឃុំ​ប៊ូស្រា​ ស្រុក​ពេជ្រដា​ ខេត្ត​មណ្ឌលគីរី​ ត្រៀម​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ ខូវជឺលី​ ជា​ថ្មី​ទៀត​ [ជុំវិញ​បញ្ហា​ជម្លោះ​ដីធ្លី​ – នេះ​បើ​យោង​តាម​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨១៧​ ថ្ងៃ​ អង្គារ​ ទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • តុលាការ​ក្រុង​តម្កល់​មិន​ចាត់ការ​បណ្ដឹង​ពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម​
  • ថៃ​ប្រកាស​ពី​ការ​បើក​ច្រក​ចូល​ព្រំដែន​ប្រាសាទ​ព្រះវិហារ​, ឯ​កម្ពុជា​បដិសេធន៍​នូវ​ដំណឹង​នេះ​ [រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា​ ការ​ប្រកាស​របស់​ថៃ​គឺ​​គ្រាន់តែ​ជា​ការ​ប្រកាស​បើក​នូវ​ច្រក​ចូល​ឧទ្យាន​ជាតិ​មួយ​របស់​ថៃ​ឡើង​វិញ​ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ​]
  • ទូត​កម្ពុជា​ប្រចាំ​អង់គ្លេស​ ប្រតិកម្ម​ចំពោះ​របាយការណ៍​អង្គការ​គ្លូបល​វីតណេស​ (Global Witness)
  • វិនិយោគិន​ជប៉ុន​ មក​សិក្សា​អំពី​ផ្នែក​ដឹកជញ្ជូន​ទំនិញ​
  • ក្រុមហ៊ុន​អាកាសចរណ៍​របស់​ថៃ​ [បាងកក​អ៊ែរវេស៍​] រៀបចំ​ដំណើរ​កម្សាន្ត​ពី​កម្ពុជា​ទៅកាន់​កោះ​សាមុយ​ [ក្នុង​ប្រទេស​ថៃ​ ចាប់ពី​ពេលនេះ​ រហូតដល់​ថ្ងៃ​ទី​ ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៩​]
  • កម្ពុជា​ចាប់​បាន​ហេរ៉ូអ៊ីន​ជិង​ ១​គីឡូក្រាម​ នៅ​ព្រលានយន្តហោះ​ [ភ្នំពេញ​អន្តរជាតិ​ – បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៨២​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ៨​ – ៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អាជីវករ​ផ្សារ​អូឡាំពិក​ប្រមាណ​ ២០០​នាក់​ ផ្អើល​ឆោឡោ​នៅ​ពេល​ក្រុមហ៊ុន​ [ថៃប៊ុនរ៉ុង​] ចាប់​ឃុំ​តំណាង​របស់​ខ្លួន​ម្នាក់​ ល្ងាច​ម្សិលមិញ​នេះ​ [បន្ទាប់ពី​អាជីវករ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​សុំ​អន្តរាគមន៍​ចំពោះ​ការ​ដំឡើង​ថ្លៃ​តូប​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: