ក្រុម​អ្នក​រកស៊ី​ក្នុង​ និង​ ក្រៅ​ប្រទេស​ ប្រមូលផ្ដុំ​កម្លាំង​លើកស្ទួយ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ – ថ្ងៃ​ ពុធ​ ទី​ ១១​ កុម្ភៈ​ ២០០៩​

Posted on Wednesday, 11 February 2009. Filed under: សប្ដាហ៍ទី ៥៣៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៦

នៅ​ក្នុង​សប្ដាហ៍​នេះ​ ក្រុម​អ្នក​រកស៊ី​ខាង​ដីធ្លី​ និង​ អចលនទ្រព្យ​ក្នុង​ស្រុក​ និង​ ក្រៅ​ប្រទេស​ បាន​ជួបជុំ​គ្នា​ដើម្បី​បង្កើត​សមាគម​ថ្មី​មួយ​ ប្រយោជន៍​ដើម្បី​លើកស្ទួយ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​កំពុង​ដាំ​ក្បាល​ចុះ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ ។ សមាគម​នេះ​មាន​ឈ្មោះ​ថា​ “សមាគម​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​កម្ពុជា​” ដែល​មាន​គោលបំណង​ជួយ​ស្ដារ​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​ដែល​កំពុង​ធ្លាក់​ចុះ​នោះ​ឲ្យ​ងើប​ឡើង​វិញ​ ។

បណ្ដា​ក្រុមហ៊ុន​អចលនទ្រព្យ​បាន​បង្ហាញ​នូវ​សេចក្ដី​សង្ឃឹម​របស់​ខ្លួន​ថា​ ទីផ្សារ​អចលនទ្រព្យ​នឹង​មាន​សកម្មភាព​ឡើងវិញ​នា​ពេល​ដ៏​ឆាប់​ៗ​ខាងមុខ​ ។ តំណាង​ក្រុមហ៊ុន​ដែល​មាន​មុខរបរ​ពាក់ព័ន្ធ​អចលនទ្រព្យ​បាន​នាំគ្នា​បង្កើត​កម្លាំង​ដើម្បី​ខិតខំ​រក​មធ្យោបាយ​ស្ដារ​ស្ថានភាព​របស់​ខ្លួន​ក្នុង​កិច្ចការ​លក់ដូរ​អចលនទ្រព្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើងវិញ​ ។ លោក​ វ៉ាន់​ ស៊ូអៀង​ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ សមាគម​ថ្មី​នេះ​មាន​តួនាទី​ជួយ​សម្របសម្រួល​ការងារ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​រក​ចក្រ​ឲ្យ​ទីផ្សារ​លក់​ដីធ្លី​ និង​ ផ្ទះល្វែង​ ឲ្យ​មាន​សកម្មភាព​ឡើងវិញ​ ។

សូម​បញ្ជាក់​ថា​ ការ​បង្កើត​សមាគម​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​កម្ពុជា​នេះ​បាន​ធ្វើ​ឡើង​ក្រោយពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ដាំ​ក្បាល​ចុះ​ ហើយ​និង​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ទើប​បាន​ដាក់​គោលនយោបាយ​ថ្មី​ក្នុង​ការ​កំណត់​ឲ្យ​ក្រុមហ៊ុន​រកស៊ី​អចលនទ្រព្យ​ ត្រូវ​បាន​កក់​ប្រាក់​ចំណូល​ ២​ភាគរយ​ សម្រាប់​ការដ្ឋាន​សំណង់​នីមួយ​ៗ​ដែល​ត្រូវ​សាងសង់​ឡើង​ ។

លោក​ សឹង​ ប៊ុណ្ណា​ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ឈ្មោះ​ ប៊ុណ្ណា​ រៀលគ្រូប​ និង​ដែល​ទើប​បាន​តែងតាំង​ជា​អគ្គលេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​កម្ពុជា​ បាន​ធ្វើការ​ជំទាស់​ចំពោះ​គោលនយោបាយ​ទាមទារ​ឲ្យ​មាន​ប្រាក់កក់​២​ភាគរយ​ សម្រាប់​ការដ្ឋាន​សំណង់​ដូចនេះ​ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក​បាន​ឯកភាព​ចំពោះ​យន្តការ​រៀបចំ​គ្រប់គ្រង​ក្រុមហ៊ុន​រកស៊ី​អចលនវត្ថុ​ទាំងអស់​ដែល​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ បាន​នឹង​កំពុង​រៀបចំ​បង្កើត​ឡើង​ ។

សូម​បញ្ជាក់​ថា​ គោលនយោបាយ​តម្កល់​ប្រាក់​ ២​ភាគរយ​ លើ​អាជីវកម្ម​សាងសង់​អាគារ​នេះ​ធ្វើ​ឡើង​ប្រយោជន៍​ដើម្បី​ជួយ​ធានា​ឲ្យ​មាន​ភាព​កក់ក្ដៅ​សម្រាប់​ការដ្ឋាន​សំណង់​ និង​ សម្រាប់​អតិថិជន​ដែល​បាន​កក់​ប្រាក់​ជាវ​សំណង់​ផ្ទះល្វែង​ទៅដល់​ក្រុមហ៊ុន​សាងសង់​ការដ្ឋាន​ទាំងនោះ​ ។

លោក​ សឹង​ ប៊ុណ្ណា​ បាន​លើក​សំណូមពរ​ដល់​រដ្ឋាភិបាល​ដើម្បី​ពិចារណា​ចំពោះ​ផល​អាក្រក់​នៃ​គោលនយោបាយ​កំណត់​ប្រាក់កក់​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​កម្ពុជា​បាត់បង់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ដូច្នេះ​ ។

ចំណែក​ឯ​លោក​ ម៉ែន​ រ៉ា​ ប្រធាន​ក្រុមហ៊ុន​ឧត្ដម​វឌ្ឍនៈ​ ដែល​រកស៊ី​ទិញ​លក់​ដីធ្លី​ បាន​ធ្វើការ​បង្ហាញ​អំពី​គុណវិបត្តិ​នៃ​ការ​តម្កល់​ប្រាក់​កក់​២​ភាគរយ​នេះ​ ថា​អាច​ជះ​ឥទ្ធិពល​ទៅលើ​ពន្លក​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ទៅវិញ​ ។

សូម​រំលឹក​ថា​ នៅ​មុន​ព្រឹត្តិការណ៍​បោះឆ្នោត​កាលពី​ខែ​កក្កដា​ ឆ្នាំ​ ២០០៨​ កន្លងទៅ​នេះ​ ទីផ្សារ​លក់ដូរ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ចាប់ផ្ដើម​ថយ​សកម្មភាព​ ហើយ​រហូត​មកដល់​ពេលនេះ​ទីផ្សារ​ទិញដូរ​ដីធ្លី​ និង​ សំណង់​គេហឋាន​ នៅតែ​ស្ងប់ស្ងាត់​ និង​ម្យ៉ាង​ដោយ​មាន​ឥទ្ធិពល​ពី​វិបត្តិ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ។

លោក​ ម៉ែន​ រ៉ា​ បាន​ធ្វើការ​អះអាង​អំពី​ពន្លឺ​នៃ​ទីផ្សារ​លក់ដូរ​ដីធ្លី​នៅ​កម្ពុជា​តាមរយៈ​ការ​ខិតខំ​សហការ​ជួយ​ពី​រដ្ឋាភិបាល​ថា​នឹង​អាច​កម្រើក​ឡើងវិញ​នា​ពេល​មិន​យូរ​ខាងមុខ​នេះ​ ។

តាម​លោក​ វ៉ាន់​ ស៊ូអៀង​ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​កម្ពុជា​ ក៏​បាន​បង្ហាញ​សេចក្ដី​សង្ឃឹម​របស់​ខ្លួន​ផង​ដែរ​ ថា​ទីផ្សារ​លក់ដូរ​ដីធ្លី​នឹង​ងើប​ឡើងវិញ​ក្រោយ​អំពី​បណ្ដា​ក្រុមហ៊ុន​រកស៊ី​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ប្រមូលផ្ដុំ​គ្នា​បង្កើត​ជា​សមាគម​មួយ​ឡើង​ ជាពិសេស​មាន​ការ​ចូលរួម​បន្ធូរបន្ថយ​ពី​រដ្ឋាភិបាល​ផង​នោះ​ ។

លោក​ វ៉ាន់​ ស៊ូអៀង​ ក៏​បាន​លើក​អំពី​គោលនយោបាយ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការ​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ទិញ​ផ្ទះសម្បែង​ថា​ អាច​បើក​ផ្លូវ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ឲ្យ​ងើប​ឡើងវិញ​ ។

សូម​បញ្ជាក់​ថា​ ថ្មី​ៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​អំពី​ការ​ចាប់ផ្ដើម​របស់​ស្ថាប័ន​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចេញ​ប្រាក់​សម្រាប់​ផ្ដល់​ប្រាក់​កម្ចី​ ដើម្បី​ជា​កិច្ចប្រឹងប្រែង​ជំរុញ​ឲ្យ​មាន​ចលនា​ទិញ​លក់​ដីធ្លី​ និង​ សំណង់​ផ្ទះល្វែង​ឡើងវិញ​ ។

សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​នេះ​ទទួល​បាន​ការ​ស្វាគមន៍​ពី​ក្រុមហ៊ុន​រកស៊ី​អចលនវត្ថុ​ទាំងឡាយ​នៅ​កម្ពុជា​ ។

លោក​ ម៉ែន​ រ៉ា​ បាន​ហៅ​ការ​គាំទ្រ​លើ​សកម្មភាព​ធនាគារ​ជាតិ​នៃ​កម្ពុជា​របស់​រដ្ឋាភិបាល​ ដើម្បី​ស្ដារ​ស្ថានភាព​ទីផ្សារ​ដីធ្លី​នា​ពេល​បច្ចុប្បន្ន​នេះ​ ។

សូម​បញ្ជាក់​ថា​ រហូតដល់​ពេលនេះ​ អ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​មាន​សេចក្ដី​សង្ឃឹម​របស់​ខ្លួន​ថា​ ពេលវេលា​មិន​យូរ​ទេ​ សកម្មភាព​លក់ដូរ​ដីធ្លី​នឹង​មាន​ចលនា​ឡើងវិញ​ ៕ កាសែត​ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ២០០​ ថ្ងៃ​ទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ១៥​ ថ្ងៃ​ ពុធ​ ទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សង្គម​ស៊ីវិល​ [មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ និង​ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​] ៖​ បិទ​វេបសាយ​ Global Witness​ ព្រោះ​ចំ​កន្លែង​រសើប​មន្ត្រី​ពុករលួយ​គណបក្ស​ប្រជាជន


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៣៩​ ថ្ងៃ​ ពុធ​ ទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • រដ្ឋាភិបាល​ និង​ សភា​ គ្រោង​សួរ​រក​អ្នក​បញ្ជា​កម្លាំង​ប្រដាប់​អាវុធ​ដាក់​នៅ​ក្រុមហ៊ុន​ Mobilet​ [របស់​ឧកញ៉ា​ គិត​ ម៉េង​]
  • អាជីវករ​ផ្សារ​អូរឡាំពិក​ជាង​៤​ពាន់​នាក់​ បាន​តវ៉ា​មុខ​ផ្ទះ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ [រឿង​ការ​ឡើង​ថ្លៃ​តូប​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៧០​ ថ្ងៃ​ ពុធ​ ទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • មេ​ប៉ូលិស​ជាតិ​ [នេត​ សាវឿន​] បញ្ជា​ឲ្យ​ដកហូត​ផ្លាក​លេខ​ “ន.ប​” ខុស​ច្បាប់​ ចាប់ពី​ថ្ងៃ​ទី​ ១​ ខែ​ ឧសភា
  • [អភិបាល​ខណ្ឌ​ឫស្សីកែវ​] លោក​ ឃ្លាំង​ ហួត​ ត្រូវ​បាន​គេ​ចោទ​ថា​ប្រើ​កាំភ្លើង​គំរាម​ ហើយ​វាយ​បង្ក​របួស​ស្នាម​លើ​បុរស​ម្នាក់​ [ភ្នំពេញ​]
  • ខឹង​ថៅកែ​រត់ចោល​ ជន​ឱកាស​និយម​ និង​ កម្មករ​មួយ​ចំនួន​ ចូល​យក​ម៉ាស៊ីន​ដេរ​អស់ពី​រោងចក្រ​ [វ៉ាន​ ស៊ីដា​ ឬ​ ស៊ាវ​ ប៉ាវ​ – ក្រុងភ្នំពេញ​]
  • ជនជាតិ​ថៃ​២​នាក់​ បើក​រថយន្ត​បុក​ឡាន​ដឹក​ឈើ​ពីក្រោយ​ ស្លាប់​ភ្លាម​ៗ​នៅ​លើ​ដង​ផ្លូវ​ ៦៧​B​ ក្នុង​ឃុំ​ស្រែណូយ​ [ខេត្ត​សៀមរាប​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៤១​ ថ្ងៃ​ ពុធ​ ទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • គណបក្ស​ប្រឆាំង​ [គណបក្ស​ សម​ រង្ស៊ី​] និង​ អង្គការ​សង្គម​ស៊ីវិល​ [សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​] រិះគន់​ការ​បង្កើត​ឧត្ដមក្រុមប្រឹក្សា​ជាតិ​អប់រំ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ២០០​ ថ្ងៃ​ ពុធ​ ទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្រុម​អ្នក​រកស៊ី​ក្នុង​ និង​ ក្រៅ​ប្រទេស​ ប្រមូលផ្ដុំ​កម្លាំង​លើកស្ទួយ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា
  • ឧត្ដមក្រុមប្រឹក្សា​ជាតិ​អប់រំ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពិនិត្យ​គុណភាព​អប់រំ​សាកលវិទ្យាល័យ​រដ្ឋ​ និង​ ឯកជន
  • គណបក្ស​ នរោត្ដម​ រណឫទ្ធិ​ ធ្វើ​សមាជ​ប្ដូរ​ឈ្មោះ​នៅ​ថ្ងៃ​ទី​ ១៥​ ខាងមុខ​នេះ


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៧៥​ ថ្ងៃ​ ពុធ​ ទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • បាន​ត្រឹមតែ​កាប់​ អត់​ដាំ​វិញ​, កណ្ដាល​ទ្រូងព្រៃ​តំបន់​ទ្រនាប់​ឧទ្យានជាតិ​បទុម​សាគរ​កំពុង​ត្រូវ​បាន​កាប់​បំផ្លាញ​ [ខេត្ត​កោះកុង​]
  • ភ្ញៀវ​ទេសចរ​ជាង​ ១៣​ម៉ឺន​នាក់​ បាន​ចូល​ទស្សនា​សារមន្ទីរជាតិ​ ឆ្នាំ​ ២០០៨
  • ប្រទេស​ប៉ូឡូញ​ ស្ថិត​ក្នុង​ភាព​ក្ដុកក្ដួល​ ក្រោយ​ពេល​តាលីបង់​ប៉ាគីស្ថាន​កាត់​ក្បាល​ចំណាប់ខ្មាំង


មតិ​អ្នក​ ឆ្នាំ​ទី​ ២​ លេខ​ ២០​ ថ្ងៃ​ ពុធ​- អង្គារ​ ទី​ ១១​ – ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • កម្ពុជា​នឹង​បើក​ផ្សារហ៊ុន​នៅ​ឆ្នាំ​នេះ


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៨៤​ ថ្ងៃ​ ពុធ​ ទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • លោក​ សម​ រង្ស៊ី​ សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ ហ៊ុន​ សែន​ យក​ដី​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​មកពី​គុយវ៉ែត​ ជាង​១០​ម៉ឺន​ហិកតារ​ [ដើម្បី​សាងសង់​កសិដ្ឋាន​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨១៨​ ថ្ងៃ​ ពុធ​ ទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​ថ្លៃ​សេវា​មួយ​ចំនួន​ [មាន​ដូចជា​ ទិដ្ឋាការ​ ពន្ធ​ប្រលានយន្តហោះ​ ថ្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​នានា​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ខណៈ​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កំពុងតែ​គំរាមកំហែង​វិស័យ​នេះ​ជា​ខ្លាំង​]
  • តុលាការ​ខ្មែរក្រហម​ ហាម​ [អ្នក​ចូលរួម​ក្នុង​សវនាការ​បឋម​លើ​អតីត​មេ​គុក​ទួលស្លែង​ កាំង​ ហ្គេចអ៊ាវ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​] មិន​ឲ្យ​ពាក់​អាវ​មាន​ពាក្យស្លោក​គាំទ្រ​ ឬ​ វាយប្រហារ​រឿង​ខ្មែរក្រហម
  • មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គាំទ្រ​ការ​បញ្ចេញ​មតិ​ដោយ​សេរី
  • ថៅកែ​រោងចក្រ​ វីវ៉ា​ ទីណូ​ យក​លុយ​២០​ម៉ឺន​ដុល្លារ​ រត់ចោល​កម្មករ​ [ជាង​១​ពាន់​នាក់​]
  • មន្ត្រី​សុខាភិបាល​ ៖​ គុណភាព​ព្យាបាល​ជំងឺ​មហារីក​នៅ​កម្ពុជា​មិន​ចាញ់​ស្រុក​គេ​ទេ
  • ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង​ជិត​ ៣​លាន​ដុល្លារ​ទៀត​ ដល់​គម្រោង​ពីរ​ [គឺ​គម្រោង​ធារាសាស្ត្រ​ទ្វារ​ទឹក​មេ​នៅ​ខេត្ត​កំពង់ស្ពឺ​ និង​ គម្រោង​ត្រួតពិនិត្យ​ជំងឺ​ឆ្លង​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: