រដ្ឋាភិបាល​នឹង​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ និង​ ការ​លាង​លុយ​កខ្វក់​នៅ​តាម​ធនាគារ​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១២​ កុម្ភៈ​ ២០០៩​

Posted on Thursday, 12 February 2009. Filed under: សប្ដាហ៍ទី ៥៣៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៦

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ ពុធ​ ថា​ រដ្ឋាភិបាល​នឹង​ចាត់វិធានការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ការងារ​ទាំងឡាយ​ដែល​កើត​មាន​នូវ​ការ​លាង​លុយ​កង្វក់​ដែល​ទាក់ទិន​ទៅ​នឹង​ធនាគារ​នា​ពេល​បច្ចុប្បន្ន​ទប់ស្កាត់​កុំឲ្យ​កើត​មាន​បាតុភូត​ហិរញ្ញវត្ថុ​ ដើម្បីឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ ។

លោក​ ជាម​ យៀប​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​ធនាគារ​ និង​ សវនកម្ម​នៃ​រដ្ឋសភា​ បាន​មាន​ប្រសាសន៍​ថា​ “បើសិនជា​យើង​មាន​ច្បាប់​ បើ​លុយ​កង្វក់​ នេះ​ហើយ​ដែល​អាច​ធ្វើឲ្យ​យើង​មាន​ការ​លំបាក​នៅ​ពេល​ដែល​អន្តរជាតិ​មាន​ការ​តាមដាន​គ្រប់បែប​យ៉ាង​ទាំងអស់​នៅ​ពេល​លុយ​កង្វក់​នឹង​ត្រូវ​យក​មក​ចាយ​ប្រទេស​ណា​ក៏​គេ​ហាម​ដាច់ខាត​ ហើយ​យើង​ក៏​ហាម​ដូចគ្នា​ ។ ដូច្នេះ​ហើយ​បាន​ជា​រាជរដ្ឋាភិបាល​នឹង​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ ជៀសវាង​រាល់​អំពើ​ទាំងឡាយ​ដែល​ខុស​ច្បាប់​អន្តរជាតិ​ក្ដី​ ឃើញ​ថា​មាន​ច្បាប់​ទម្លាប់​ច្បាស់​ណាស់​មិន​មាន​កើតឡើង​នៅ​ពេល​ក្រោយ​នោះ​ទេ​” ។

ការ​ថ្លែង​របស់​លោក​ ជាម​ យៀប​ មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​ កើត​មាន​នៅ​ពេល​ដែល​កម្ពុជា​នឹង​បើក​ផ្សារ​ភាគហ៊ុន​នៅ​ឆ្នាំ​នេះ​ ។ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​គេច​មិន​ផុត​ពី​ផល​ប៉ះពាល់​វិបត្តិ​ពិភពលោក​នោះ​ ។

លោក​ ជាម​ យៀប​ បាន​ប្រាប់​កាសែត​ ដើម​អម្ពិល​ ឲ្យ​ដឹង​ទៀត​ថា​ “លុយ​កង្វក់​វា​ប៉ះពាល់​តែ​មួយ​ភាគ​តូច​ ហើយ​ប៉ះពាល់​ខ្លាំង​គឺ​អំពើពុករលួយ​អីចឹង​ទេ​ យើង​ចាំបាច់​នៅ​រយៈពេល​ខាងមុខ​នេះ​ ក្រោយ​ពេល​ដែល​ក្រម​ព្រហ្មទណ្ឌ​ចេញ​រួច​ នឹង​លើក​យក​នៅ​មាត្រា​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ដាក់​ចូល​ទៅ​ក្នុង​ពុទ្ធបញ្ញត្តិ​ស្ដីពី​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​” ។

លោក​ ជាម​ យៀប​ បាន​បញ្ជាក់​ថា​ “កន្លងទៅ​ ច្បាប់​យើង​មាន​ហើយ​ ហើយ​រដ្ឋាភិបាល​យក​ច្បាប់​ដើម្បី​រៀបចំ​នៅ​រចនាសម្ព័ន្ធ​ឲ្យ​បាន​ច្បាស់​ ដោយ​អ្នក​វិនិយោគ​ដែល​នឹង​មក​ដាក់​ភាគហ៊ុន​នៅ​កម្ពុជា​” ។

ជាមួយគ្នា​ទៅ​នឹង​ការ​បើក​ផ្សារ​ភាគហ៊ុន​នៅ​ឆ្នាំ​នេះ​ លោក​ ជាម​ យៀប​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ “កន្លងទៅ​ ទាំង​អ្នក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ សហការ​ជាមួយ​អន្តរជាតិ​ ដូចជា​កូរ៉េ​ និង​ ជប៉ុន​ គេ​បើក​ធ្វើ​ យ៉ាងណា​អ្នក​ដែល​មាន​លុយ​ទិញ​ភាគហ៊ុន​ដើម្បី​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ផ្សងព្រេង​ កាលណា​អន្តរជាតិ​នឹង​ធ្លាក់​ចុះ​អាច​ខាតបង់​ខ្លះ​” ។

មន្ត្រី​កម្ពុជា​នៅតែ​អះអាង​ពី​ផែនការ​ថា​នឹង​បើក​ផ្សារ​ភាគហ៊ុន​នៅ​ក្នុង​ទីក្រុង​នៅ​ក្នុង​ឆ្នាំ​នេះ​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុងតែ​ជាប់​វិបត្តិ​ ព្រមទាំង​ការ​ថយ​ចុះ​ខាង​សេដ្ឋកិច្ច​ក្រោយពី​មាន​ផែនការ​ផ្អាក​ផ្សារ​ភាគហ៊ុន​កាលពី​ចុង​ឆ្នាំ​កន្លងទៅ​នេះ​ ។

ជាមួយ​នឹង​បញ្ហា​សេដ្ឋកិច្ច​ពិភពលោក​គួបផ្សំ​នឹង​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​នឹងន​ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​សេដ្ឋកិច្ច​ព្រួយបារម្ភ​ថា​ទីផ្សារ​ភាគហ៊ុន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​អាច​ជា​ប្រភព​លាង​លុយ​កង្វក់​ ដែល​ទាក់ទិន​នឹង​ធនាគារ​នា​ពេល​បច្ចុប្បន្ន​នៅ​ខ្វះ​របៀប​គ្រប់គ្រង​ឲ្យ​បាន​ច្បាស់លាស់​ជា​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ ។

សម្រាប់​មន្ត្រី​រាជរដ្ឋាភិបាល​ លើកឡើង​ថា​ រដ្ឋាភិបាល​មិន​បណ្ដោយឲ្យ​មាន​បញ្ហា​អាក្រក់​កើតឡើង​ទេ​ ដោយ​ហេតុ​ថា​ កន្លងមក​ធ្លាប់​មាន​លិច​ឮ​ពាក្យ​ការ​មួលបង្កាច់​ ការ​លួច​លាង​លុយ​កង្វក់​ពី​ក្រុម​ទុច្ចរិត​ ហើយ​ត្រូវ​បាន​បដិសេធ​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ ។

បើ​តាម​ផែនការ​របស់​រដ្ឋាភិបាល​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ទីផ្សារ​ភាគហ៊ុន​ក្រុង​សេអ៊ូល​ យល់ព្រម​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា​ក្នុង​ការ​ត្រៀម​បើក​ផ្សារ​ភាគហ៊ុន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​ធ្វើ​ជា​ប្រភព​ប្រមូលផ្ដុំ​ទុន​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​ ដែល​តាម​តួលេខ​ពី​ក្រសួងសេដ្ឋកិច្ច​កម្ពុជា​កត់​សម្គាល់​ថា​ នៅ​ចុង​ឆ្នាំ​ ២០០៨​ កន្លងទៅ​នេះ​ សេដ្ឋកិច្ច​កម្ពុជា​បាន​លូតលាស់​ក្នុង​អត្រា​ខ្ពស់​ជាង​ឆ្នាំ​កន្លងទៅ​មួយ​ទៀត​ ដែល​ជា​កម្លាំង​មួយ​ដ៏​ធំធេង​ក្នុង​ការ​ជំរុញ​ទីផ្សារ​ភាពយន្ត​នៅ​កម្ពុជា​ឲ្យ​ដំណើរការ​បាន​ល្អ​នៅ​ក្នុង​ប្រទេស​ ។ ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ចាប់ផ្ដើម​កើតឡើង​នៅ​អាមេរិក​ បាន​ធ្វើឲ្យ​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ធនាគារ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​ធ្វើឲ្យ​ផ្អាក​ការ​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់​វិនិយោគទុន​ខ្នាត​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ឈប់​ទ្រឹង​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០០៨​ និង​ ចុង​ឆ្នាំ​ ២០០៨​ ៕ កាសែត​ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១១៥​ ថ្ងៃ​ទី​ ១២​ – ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ១៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស​] ទណ្ឌិត​ ហេង​ ពៅ​ អង្វរ​សុំ​អន្តរាគមន៍​ពី​ លោក​ ហ៊ុន​ សែន​ [ដើម្បី​ដក​ប្រាក់​របស់​ខ្លួន​ពី​គណនី​ធនាគារ​]


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១១៥​ ថ្ងៃ​ ព្រហស្បតិ៍​ – សុក្រ​ ទី​ ១២​ – ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • រដ្ឋាភិបាល​នឹង​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ និង​ ការ​លាង​លុយ​កខ្វក់​នៅ​តាម​ធនាគារ
  • [អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​] ផៃ​ ស៊ីផាន​ ៖​ បើក​ច្រក​ក្បែរ​ប្រាសាទ​ព្រះវិហារ​ រង់ចាំ​បោះ​បង្គោល​ព្រំដែន​រួម​សិន
  • UNEP​ [កម្មវិធី​បរិស្ថាន​អង្គការ​សហប្រជាជាតិ​] ជំរុញ​ឲ្យ​លើកកម្ពស់​ការពារ​បរិស្ថាន​ក្នុង​ក្រុងភ្នំពេញ
  • ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ [លោកស្រី​ Carol A-Rodley] កោត​សរសើរ​ពី​ការអភិវឌ្ឍន៍​នៅ​រាជធានី​ភ្នំពេញ


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៧១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ជប៉ុន​គ្រោង​បង្កើត​មហាវិទ្យាល័យ​ថ្នាក់​ជាតិ​នៅ​កម្ពុជា
  • ស្រូវ​អង្ករ​នៅ​តំបន់​ព្រំដែន​ កកស្ទះ​ដោយសារ​សៀម​បិទ​មិន​ឲ្យ​នាំចូល
    [ខេត្ត​បាត់ដំបង​]
  • អាជីវករ​ផ្សារ​អូឡាំពិក​តវ៉ា​សុំ​ឲ្យ​ក្រុមហ៊ុន​ [ថៃ​ ប៊ុនរ៉ុង​] បញ្ចុះ​តំលៃ​តូប​ ៥០​ភាគរយ​ និង​ ធ្វើ​កិច្ចសន្យា​ ២០​ឆ្នាំ


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៤០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​] ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ បដិសេធ​មិន​បាន​បិទ​វេបសាយ​ណាមួយ​ទេ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ២០១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​ ៨០០​ពាន់​លាន​ដុល្លារ​ ជួយ​សង្គ្រោះ​វិបត្តិ​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៧៦​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អ្នកភូមិ​ប្រាសាទ​ព្រះវិហារ​ជាង​ ២០០​គ្រួសារ​ អំពាវនាវ​រក​ជំនួយ​ស្បៀង​ ខណៈ​គ្រួសារ​ខ្លះ​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ
  • អូស្ត្រាលី​ផ្ដល់​កម្មវិធី​សិក្សា​ពី​ចំងាយ​ [តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​] លើ​ជំនាញ​ព្យាបាល​ជម្ងឺ​កុមារ​នៅ​កម្ពុជា
  • ក្រុងភ្នំពេញ​ និង​ ក្រសួងសុខាភិបាល​ សហការ​ពង្រឹង​សេវា​ដឹកជញ្ជូន​ជនរងគ្រោះ
  • វៀតណាម​ជាប់​លំដាប់​លេខ​២​ ការ​នាំ​អង្ករ​ចេញ​ [បន្ទាប់ពី​ប្រទេស​ថៃ​] ខណៈ​ប្រជាជន​ [៦,៧​លាន​នាក់​] នៅតែ​ខ្វះ​អាហារ


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៨៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • មន្ត្រី​អង្គការ​សហប្រជាជាតិ​ [លោក​ ភីតធឺ​ ថាក់ស៊ូជេនសិន​] គ្រោង​មក​ពិភាក្សា​ពី​បញ្ហា​ពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ ឲ្យ​បាន​ជ្រះស្រឡះ
  • លោក​ សម​ រង្ស៊ី​ អះអាង​ថា​នឹង​បង់​លុយ​ [ចំនួន​ ១០​លាន​រៀល​ ដល់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​] តែ​សុំ​ទុក​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​កំពូល​ជាមុន​សិន


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨១៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • គម្រោង​ទន្លេសាប​ជាង​ ២​ពាន់​លាន​ដុល្លារ​ ទទួល​លទ្ធផល​តិច​ [អាជ្ញាធរ​អាង​ទន្លេសាប​បាន​បង្ហាញ​ថា​ គម្រោង​ចំនួន​៣៣៩​ ដែល​កំពុង​អនុវត្ត​ និង​ គ្រោង​អនុវត្ត​នៅ​ក្នុង​តំបន់​អាង​ទន្លេសាប​ក្នុង​បំណង​ជួយ​ការពារ​បរិស្ថាន​ គ្រប់គ្រង​ធម្មជាតិ​ និង​ កាត់បន្ថយ​ភាព​ក្រីក្រ​ក្នុង​តំបន់​អាង​ទន្លេសាប​ ទទួល​បាន​ប្រសិទ្ធភាព​តិចតួច​បំផុត​ ព្រោះ​គ្មាន​កិច្ច​សហប្រតិបត្តិការ​]
  • អតីត​កុមារ​ដែល​សង្គ្រោះ​ចេញពី​គុក​ទួលស្លែង​ [នៅ​ឆ្នាំ​ ១៩៧៩​ ដែល​គេ​ឃើញ​នៅ​ក្នុង​ខ្សែវីដេអូ​ដែល​ផ្ដល់​ដោយ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ​] បង្ហាញ​មុខ​មុន​ការ​កាត់ទោស​ “ឌុច​” [លោក​ នង​ ចាន់ផល​ បាន​ទៅកាន់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដើម្បី​រៀបចំ​ឯកសារ​ដាក់​ពាក្យបណ្ដឹង​ ហើយ​លោក​ព្រម​ធ្វើជា​សាក្សី​បើសិនជា​តុលាការ​ត្រូវការ​]


វត្តភ្នំ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៨០០៦​ ថ្ងៃ​ សុក្រ​ – អាទិត្យ​ ទី​ ១៣​ – ១៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្រុមហ៊ុន​ ម៉ូប៊ីថែល​ បកស្រាយ​យ៉ាង​សាមញ្ញ​ពី​ហេតុការណ៍​ដែល​ផ្អើល​ពេញ​ទីក្រុង​ភ្នំពេញ​ [ដោយ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​ កាលពី​ថ្ងៃ​ទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ ក្រុមហ៊ុន​បាន​ស្នើសុំ​ជំនួយ​កម្លាំង​ប៉ូលិស​ក្រុងភ្នំពេញ​ដើម្បី​ជួយ​ការពារ​សន្តិសុខ​ទីស្នាក់ការ​ធំ​របស់​ខ្លួន​ ក្នុង​ខណៈ​ដែល​ក្រុមហ៊ុន​ធ្វើការ​ស៊ើបអង្កេត​បង្ការ​ហានិភ័យ​ដែល​អាច​បណ្ដាលមកពី​ក្រៅ​ផ្នែក​បច្ចេកទេស​]
  • អូស្ត្រាលី​ និង​ ដាណឺម៉ាក​ បន្ត​ជួយ​កែទម្រង់​វិស័យ​ព្រហ្មទណ្ឌ​ និង​ យុត្តិធម៌​នៅ​កម្ពុជា​ [នេះ​បើ​យោង​តាម​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អភិបាល​ជាតិ​គ្រប់គ្រង​ជំនួយ​ផ្នែក​ព្រហ្មទណ្ឌ​និង​យុត្តិធម៌​ លោក​ ព្រំ​ សុខា​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: