គ.ជ.ប​ ផ្សព្វផ្សាយ​អំពី​ការ​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ – ថ្ងៃ​ សៅរ៍​ ទី​ ១៤​ កុម្ភៈ​ ២០០៩​

Posted on Saturday, 14 February 2009. Filed under: សប្ដាហ៍ទី ៥៣៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៦​

រាជធានី​ភ្នំពេញ​ ៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ កាលពី​ថ្ងៃ​ទី​ ១៣​ កុម្ភៈ​ ២០០៩​ បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​កាលបរិច្ឆេទ​នៃ​ដំណើរការ​រៀបចំ​ការ​ចុះឈ្មោះ​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ដែល​បច្ចុប្បន្ន​សមាជិក​នៃ​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ នៅ​ទូទាំង​ប្រទេស​មាន​សិទ្ធិ​ក្នុង​ការចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​-ក្រុង​ ស្រុក​-ខណ្ឌ​ អាណត្តិ​ទី​១​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១៧​ ឧសភា​ ២០០៩​ ហើយ​ការប្រជុំ​ផ្សព្វផ្សាយ​បាន​ធ្វើឡើង​នៅ​ឯ​ទីស្ដីការ​ គ.ជ.ប​ ដោយ​មាន​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន​ចូលរួម​ ។

លោកស្រី​ កុយវ៉េត​ មន្ត្រី​ គ.ជ.ប​ ប្រធាន​នៃ​កិច្ចប្រជុំ​ បាន​ថ្លែង​ថា​ គ.ជ.ប​ បាន​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ដំណឹង​ដល់​គណបក្ស​នយោបាយ​នានា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ដែល​ត្រូវ​ចុះឈ្មោះ​ចូលរួម​បោះឆ្នោត​ ។

មន្ត្រី​ គ.ជ.ប​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ មាន​ចំនួន​៣៧៤​ ចំនួន​អ្នកបោះឆ្នោត​១១.៣៥៣​នាក់​ និង​ ចំនួន​ក្រុង​ ស្រុក​ ខណ្ឌ​ មាន​ចំនួន​១.៩៣៩​ ។ យោង​តាម​ គ.ជ.ប​ បាន​ឲ្យ​ដឹង​ថា​ ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ និង​ ចំនួន​អ្នកបោះឆ្នោត​សំរាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​-ក្រុង​ ស្រុក​-ខណ្ឌ​ អាណត្តិ​ទី​១​ គ្រោង​នឹង​ចំណាយ​ប្រមាណ​ជាង​១,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ។

គ.ជ.ប​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ចំនួន​ឃុំ​-សង្កាត់​ នៅ​ទូទាំង​ប្រទេស​ មាន​១.៦២១​ និង​ ចំនួន​អ្នកបោះឆ្នោត​សរុប​១១.៣៥៣​នាក់​ ហើយ​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ត្រូវ​ចុះឈ្មោះ​នៅ​ឃុំ​សង្កាត់​នីមួយ​ៗ​ដោយ​មន្ត្រី​ គ.ឃ.ខ.ប​ ដោយ​មាន​ការចូលរួម​សង្កេតការណ៍​ពី​តំណាង​គណបក្ស​នយោបាយ​ និង​ អ្នកសង្កេតការណ៍​នានា​ផង​ដែរ​ ។

លោកស្រី​ កុយវ៉េត​ បាន​បញ្ជាក់​ថា​ បន្ទាប់ពី​បញ្ជូន​ឈ្មោះ​អ្នកបោះឆ្នោត​មកកាន់​រាជធានី​ ខេត្ត​ និង​ គ.ជ.ប​ ធ្វើ​សុពលភាព​លើ​បញ្ជី​នេះ​រួច​ហើយ​ គ.ជ.ប​ នឹង​បិទផ្សាយ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដំបូង​នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ មីនា​ ២០០៩​ នៅ​ គ.ឃ.ខ.ប​ ឃុំ​-សង្កាត់​ និង​ ការិយាល័យ​រាជធានី​ ឬ​ ទីប្រជុំជន​ ។

លោកស្រី​ កុយវ៉េត​ បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ចុះឈ្មោះ​នៃ​ក្រុមប្រឹក្សា​ ឃុំ​-សង្កាត់​ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ១៦​ – ២១​ កុម្ភៈ​ ២០០៩​ ហើយ​មាន​តែ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ដែល​កំពុង​បំពេញ​មុខងារ​ប៉ុណ្ណោះ​ទើប​មាន​សិទ្ធិ​ចុះឈ្មោះ​ក្នុង​បញ្ជី​អ្នកបោះឆ្នោត​បាន​ ។

គ.ជ.ប​ បាន​ឲ្យ​ដឹង​ទៀត​ថា​ កាលពី​ថ្ងៃ​ទី​ ៤​ កុម្ភៈ​ ២០០៩​ គ.ជ.ប​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​-ក្រុង​ ស្រុក​-ខណ្ឌ​ ដល់​តំណាង​គណបក្ស​នយោបាយ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ប្រធាន​ អនុប្រធាន​ និង​ សមាជិក​នៃ​ គធ/ខប​ សរុប​ចំនួន​១៨០​នាក់​ ។

សូម​បញ្ជាក់​ថា​ វគ្គ​បណ្ដុះបណ្ដាល​មាន​ការចូលរួម​ពី​មន្ត្រី​ គ.ជ.ប​ ចំនួន​៣៦​នាក់​ មន្ត្រី​ គធ/ខប​ ចំនួន​១២០​នាក់​ ។ គណបក្ស​នយោបាយ​ចំនួន​៥​ គឺ​ គណបក្ស​ប្រជាជន​ គណបក្ស​ សម​ រង្ស៊ី​ គណបក្ស​សិទ្ធិមនុស្ស​ គណបក្ស​ នរោត្ដម​ រណឫទ្ធិ​ និង​ គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ​ ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៩​រូប​ ចូលរួម​ផង​ដែរ​ ។

លោក​ ទេព​ នីថា​ អគ្គលេខាធិការ​ គ.ជ.ប​ បាន​បញ្ជាក់​ថា​ រយៈពេល​នៃ​ការ​ចុះឈ្មោះ​ក្រុមប្រឹក្សា​មាន​រយៈពេល​៥​ថ្ងៃ​ ហើយ​អាច​ប្រើ​រយៈពេល​ជាង​១០​ថ្ងៃ​ បន្ទាប់មក​ត្រូវ​បញ្ជូន​ទៅកាន់​ស្រុក​ ខណ្ឌ​ ខេត្ត​ និង​ គ.ឃ.ខ.ប​ រយៈពេល​ប្រមាណ​ ២០​ថ្ងៃ​ ទើប​បញ្ជូន​មកកាន់​ គ.ជ.ប​ ។

លោក​ ទេព​ នីថា​ បន្ថែម​ថា​ បន្ទាប់ពី​បញ្ជី​ឈ្មោះ​ដំបូង​ត្រូវ​បិទផ្សាយ​ គ.ជ.ប​ អនុញ្ញាត​រយៈពេល​៥​ថ្ងៃ​ ដើម្បី​ធ្វើការ​តវ៉ា​ទៅ​ គ.ឃ.ខ.ប​ និង​ រយៈពេល​៥​ថ្ងៃ​ ទៅ​គ.ជ.ប​ ដើម្បី​ដោះស្រាយ​ការ​តវ៉ា​ទៅលើ​ពាក្យបណ្ដឹង​នានា​ ៕ កាសែត​កោះ​សន្តិភាព​ ថ្ងៃ​ទី​ ១៤​ – ១៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សៅរ៍​ ទី​ ១៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១១៦​ ថ្ងៃ​ សៅរ៍​ – ចន្ទ​ ទី​ ១៤​ – ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ព្រហ្មចារី​ប្រហែល​៥០០​ នឹង​ត្រូវ​ប្រល័យ​នៅ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ [នេះ​បើ​យោង​តាម​ការ​ស្ទាបស្ទង់​មតិ​របស់​សមាគម​អភិវឌ្ឍ​សុខភាព​ប្រជា​ជន​ តាម​រយៈ​ការ​​សាកសួរ​យុវវ័យ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៤​ ទៅ​ ២៥​ឆ្នាំ​ ក្នុង​ទីក្រុង​ភ្នំពេញ​]
  • សាលាក្រុង​ផ្ដល់​ថវិកា​គាំទ្រ​កំចាត់​សត្វ​មូស​ក្នុង​ទីក្រុង​ [ភ្នំពេញ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៧៣​ ថ្ងៃ​ សៅរ៍​ ទី​ ១៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ប្រេង​ឥន្ធនៈ​ស្រុក​ខ្មែរ​ឡើង​ថ្លៃ​ ពេល​ប្រេងឆៅ​អន្តរជាតិ​ចុះ​ថ្លៃ​ [ប្រេង​មួយ​បារ៉ែល​ដែល​មាន​ចំណុះ​២០០​លីត្រ​ធ្លាក់​ដល់​៣៥​ដុល្លារ​]
  • ប្រជាពលរដ្ឋ​សុំ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​កុំ​និយាយ​ និង​ ចាក់​ផ្សាយ​ “ថ្ងៃ​បុណ្យ​សង្សារ​” តាម​កញ្ចក់​ទូរទស្សន៍​ [ព្រោះ​ថា​អាច​ជំរុញ​ឲ្យ​យុវជន​ យុវនារី​ ទទួល​វប្បធម៌​បរទេស]
  • ប្រកាស​បង្កើត​ខ័ណ្ឌ​សែន​សុខ​ [ដែល​បំបែក​ចេញ​ពី​ខណ្ឌ​ ឫស្សីកែវ​], លោក​ ឃួង​ ស្រេង​ ជា​អភិបាល​ខណ្ឌ​
  • សភា​ប្រជាជន​ចិន​ផ្ដល់​អំណោយ​កុំព្យូទ័រ​ចំនួន​២៤​គ្រឿង​ និង​ ម៉ាស៊ីន​ថត​ចំនួន​១០​គ្រឿង​ ដល់​រដ្ឋសភា​កម្ពុជា​
  • [នាយករដ្ឋមន្ត្រី​] លោក​ អាប់ហ៊ីស៊ីត​ សារភាព​រឿង​អូស​ទូក​ជនភៀសខ្លួន​ភូមា​ [រ៉ុហ៊ីងយ៉ា​] ទៅ​ចោល​នៅ​កណ្ដាល​សមុទ្រ​


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៤៤​ ថ្ងៃ​ សៅរ៍​ ទី​ ១៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [មេដឹកនាំ​គណបក្ស​ សម​ រង្ស៊ី​] សម​ រង្ស៊ី​ ស្នើ​ធនាគារ​នៅ​បរទេស​បង្កក​ប្រាក់​របស់​សែស្រឡាយ​អ្នក​លួច​ជាតិ​ និង​ លក់​ប្រទេស​ [ដែល​មាន​ឈ្មោះ​ក្នុង​របាយការណ៍​របស់​អង្គការ​ Global Witness​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៧៨​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ១៤​ – ១៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • គ.ជ.ប​ ផ្សព្វផ្សាយ​អំពី​ការ​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៨៧​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ១៤​ – ១៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ប្រទេស​រុស្ស៊ី​មិន​ទាន់​សម្រេច​លុបចោល​បំណុល​ [ជាង​១.៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​] ដែល​កម្ពុជា​ជំពាក់​នោះ​ទេ​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨២១​ ថ្ងៃ​ សៅរ៍​ ទី​ ១៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អង្គការ​ IRI​ រក​ឃើញ​ថា​ប្រជាពលរដ្ឋ​ ៨០​%​ យល់​ថា​រដ្ឋាភិបាល​ដើរ​លើ​ផ្លូវ​ត្រូវ​
  • កម្ពុជា​ និង​ កូរ៉េ​ នឹង​ចុះ​ហត្ថលេខា​លើ​ការ​បើក​ផ្សារហ៊ុន​នៅ​កម្ពុជា​ជា​ផ្លូវការ​នៅ​ចុង​ខែ​
  • យន្តហោះ​ធ្លាក់​ចំ​ផ្ទះ​នៅ​ញូវយ៉ក​ សម្លាប់​មនុស្ស​៤៩​នាក់​ [ដោយ​ក្នុង​នោះ​មនុស្ស​នៅ​លើ​ដី​ម្នាក់​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: