មិន​ពិភាក្សា​ មានន័យថា​ មិន​បាន​បំភ្លឺ​ – ថ្ងៃ​ អាទិត្យ​ ទី ៨​ ខែ​ កម្ភៈ​ ឆ្នាំ​ ២០០៩

Posted on Tuesday, 17 February 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣៥ |

សប្ដាហ៍​នេះ​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ជា​បន្ថែម​ចំពោះ​ការ​បំភ្លឺ​ជា​សាធារណៈ​ថា​តើ​សង្គម​ទាំងមូល​អាច​ដោះស្រាយ​បញ្ហា​លំបាក​ៗ​ដូចម្ដេច​ ។

អង្គការ​សិទ្ធិមនុស្ស​អាដហុក​ បាន​ផ្សព្វផ្សាយ​សេចក្ដីរាយការណ៍​ព័ត៌មាន​មួយ​ ដោយ​រៀបរាប់​យ៉ាង​ជាក់លាក់​ជា​បង្គួរ​នូវ​ករណី​នានា​ពី​ឆ្នាំ​ ២០០៨​ និង​ ដោយ​បាន​និយាយ​ថា​ អ្នក​ការពារ​សិទ្ធិមនុស្ស​ “ដែល​បាន​ផ្ដល់​មតិ​យោបល់​ដល់​ជនរងគ្រោះ​ដោយសារ​ការ​រឹបអូស​យក​ដីធ្លី​ និង​ ធនធាន​ ឬ​ ដែល​បាន​ទាមទារ​សំណង​តាមរយៈ​តុលាការ​ អាជ្ញាធរ​ ឬ​ ឲ្យ​មាន​ការ​ដោះលែង​តំណាង​សហគមន៍​របស់​ខ្លួន​ចេញពី​ទី​ឃុំឃាំង​” បាន​ក្លាយ​ជា​គោលដៅ​ពិសេស​នៃ​ការ​គំរាមកំហែង​ និង​ ការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ា​ ។ – មនុស្ស​ប្រហែលជា​មិន​ច្រើន​នាក់​ទេ​ អាច​ពុំ​បាន​គិត​ទុក​ថា​នឹង​មាន​ការ​ព្រមព្រៀង​ទាំងស្រុង​ជាមួយ​ពាក្យសំដី​ពី​ខាង​អាជ្ញាធរ​ ។ ក៏ប៉ុន្តែ​ចម្លើយ​របស់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​នៅតែ​ធ្វើឲ្យ​គេ​ខក​ចិត្ត​ដដែល​ ព្រោះតែ​ចម្លើយ​នោះ​មាន​លក្ខណៈ​រួម​ៗ​ពេក​ណាស់​ ៖​ “ខ្ញុំ​គិត​ថា​ ខ្ញុំ​មិន​អាច​យល់ព្រម​ជាមួយ​សេចក្ដីរាយការណ៍​ព័ត៌មាន​របស់​អង្គការ​អាដហុក​ទេ​ ហើយ​ទោះជា​បញ្ហា​ខ្លះ​បាន​កើតឡើង​ក៏​ពិតមែន​ ខ្ញុំ​ក៏​មិន​បដិសេធ​វា​ដែរ​ ប៉ុន្តែ​វា​ទំនង​ដូចជា​ខ្ញុំ​មិន​អាច​ព្រមព្រៀង​ជាមួយ​ការវាយតម្លៃ​នោះ​ទេ​ ហើយ​វា​ក៏​មិន​បាន​បញ្ចប់​ឲ្យ​ល្អ​ដែរ​” ។

ភាព​ដែល​គ្មាន​ការ​ទាក់ទង​គ្នា​ទៅវិញទៅមក​ – ការ​បដិសេធ​មិន​ទាក់ទង​គ្នា​ – វា​កាន់តែ​លំបាក​ថែម​ទៀត​ក្នុង​ការ​តាមដាន​មើល​វា​ទាក់ទង​នឹង​របាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​របស់​អង្គការ​ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុង​ ប្រទេស​អង់គ្លេស​ ក្រោម​ចំណងជើង​ថា​ “ប្រទេស​កម្ពុជា​ជា​ប្រទេស​សម្រាប់​លក់​” វា​ជា​រឿង​ដែល​យើង​បាន​ឆ្លុះបញ្ចាំង​ភាគ​ខ្លះ​នៃ​រឿង​នេះ​ដែល​ដកស្រង់​ពី​សារព័ត៌មាន​ខ្មែរ​កាលពី​ថ្ងៃ​សុក្រ ។ អង្គការ​នេះ​បាន​ប្រមូល​ព័ត៌មាន​ និង​ បទពិសោធន៍​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ហើយ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​មូលនិធិ​ឯកជន​ និង​ សាធារណៈ​ ។ គេ​បាន​រួម​ការងារ​របស់​គេ​ជាមួយ​សាធារណជន​អន្តរជាតិ​ តាម​វ៉ិបសាយ​របស់​គេ​ គេ​បាន​ពណ៌នា​ខ្លួនឯង​ដោយ​ប្រើ​ពាក្យ​ទាំងនេះ​ ៖​ “អង្គការ​ Global Witness​ ធ្វើការ​ដើម្បី​បង្កើន​តម្លាភាព​ក្នុង​ការ​ផ្ដល់​សម្បទាន​រ៉ែ​ ក្នុង​លំហូរ​ប្រាក់ចំណូល​ពី​ក្រុមហ៊ុន​ប្រេង​ និង​ ឧស្ម័ន​ដល់​រដ្ឋាភិបាល​ និង​ ក្នុង​ការ​ជួញដូរ​ធនធាន​” ។

អង្គការ​ Global Witness​ បាន​ធ្វើ​របាយការណ៍​មួយ​មាន​៧២​ទំព័រ​ ដោយ​មាន​សេចក្ដីលំអិត​នៃ​ព័ត៌មាន​រាប់​រយ​ ។ ភាគច្រើន​នៃ​ព័ត៌មាន​នេះ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​អធិប្បាយ​បញ្ញត្តិ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ គួបផ្សំ​ជាមួយ​ហេតុការណ៍​ដែល​អាច​រក​បាន​ក្នុង​របាយការណ៍​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​អន្តរជាតិ​ពាក់ព័ន្ធ​ ឬ​ ដែល​អាច​មាន​តាម​អ៊ីនធឺណិត​ ។ ហើយ​លើស​ពី​នេះ​ទៀត​ អង្គការ​ Global Witness​ ក៏​បាន​អធិប្បាយ​យ៉ាង​ច្រើន​អំពី​បញ្ហា​ណា​ដែល​គេ​បាន​លើកឡើង​ – ហើយ​តើ​គេ​បាន​លើក​ចំពោះ​បញ្ហា​មួយ​ណា​ ឬមួយ​គេ​ឥត​បាន​ទទួល​ចម្លើយ​ ។ ការ​អាន​ឯកសារ​សិក្សាស្រាវជ្រាវ​នេះ​ដោយ​យកចិត្ត​ទុកដាក់​ត្រូវ​ប្រើ​ពេល​រាប់​ម៉ោង​ ដោយសារតែ​មាន​សេចក្ដីលំអិត​ជាច្រើន​ដែល​ត្រូវ​បាន​ចងក្រង​ជា​ឯកសារ​ ។ ឯកសារ​នេះ​មាន​ពេញ​ទៅ​ដោយ​ការ​ភ្ញាក់ផ្អើល​ ។

វា​គួរឲ្យ​ភ្ញាក់ផ្អើល​ដូចគ្នា​ដែរ​ ថា​តើ​ការសិក្សា​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ច្រានចោល​រហ័ស​យ៉ាង​ណា​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ចេញ​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ឡុង​ ដោយ​បាន​ចោទប្រកាន់​អង្គការ​ Global Witness​ “ថា​បន្ត​ធ្វើ​យុទ្ធនាការ​ក្នុង​បំណង​ព្យាបាទ​ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​ និង​ ថ្នាក់ដឹកនាំ​ ។ រដ្ឋាភិបាល​កំពុង​ខំប្រឹង​ធ្វើការ​យ៉ាង​ខ្លាំងក្លា​ដើម្បី​បង្កើត​ក្រប​ខណ្ឌ​មួយ​ល្អ​ និង​ គ្រប់​វិស័យ​ដែល​គ្រប់គ្រង​ឧស្សាហកម្ម​ទាញ​យក​ធនធាន​ ។ ឧស្សាហកម្ម​ទាំងនេះ​នឹង​ឆ្លុះបញ្ចាំង​ការអនុវត្ត​មួយ​ល្អ​បំផុត​ និង​ ត្រូវ​ផ្អែក​លើ​គោលការណ៍​តម្លាភាព​ និង​ គណនេយ្យ​ភាព​”

វា​គួរឲ្យ​ភ្ញាក់ផ្អើល​ម្ដង​ទៀង​ និង​ ជា​ការ​ចង្អុល​បង្ហាញ​កម្រិត​នៃ​ការ​រួម​ប្រើប្រាស់​ព័ត៌មាន​សាធារណៈ​ ដែល​ថា​រដ្ឋលេខាធិការ​ម្នាក់​នៅ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ ថាមពល​ បាន​និយាយ​ផ្ទុយ​ពី​ឯកអគ្គរាជទូត​ ។ ក្នុង​ពេលនោះ​គេ​បាន​ដកស្រង់​សំដី​របស់​រដ្ឋលេខាធិការ​នោះ​ថា​ “មកដល់​ពេលនេះ​ ប្រេងកាត​មិន​ទាន់​បាន​ជា​លទ្ធផល​នៅឡើយ​ទេ​ ដោយ​គ្រាន់តែ​ថា​វា​អាច​ថា​មាន​ ដូច្នេះ​មិន​ទាន់​គិត​ថា​យក​ធ្វើ​ស្អី​ខ្លះ​នោះ​ទេ​ ព្រោះអី​យើង​មិន​ទាន់​មាន” ។ ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​ឡុង​ – ដោយ​មិន​បាន​និយាយ​ដល់​សេចក្ដីលំអិត​ណាមួយ​ក្នុង​របាយការណ៍​ បាន​បដិសេធ​ដោយ​ប្រើ​គំនូរ​ក្រាហ្វិក​មួយ​ក្នុង​ន័យ​មើល​ឃើញ​តែ​អាក្រក់​ ដោយ​ហៅ​វា​ថា​ ការ​ប្រមូល​សំរាម – ដោយ​មាន​រូប​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ការសិក្សា​ស្រាវជ្រាវ​នេះ​ត្រូវ​ដាក់​ចោល​ក្នុង​ធុងសំរាម​រួច​ហើយ​ ។

រូបភាព​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​នេះ​មិន​គ្រាន់តែ​ថ្កោលទោស​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ Global Witness​ ថា​គ្មាន​តម្លៃ​ដែល​ត្រូវ​គេ​គ្រវាត់​ចោល​ក្នុង​ធុងសំរាម​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​ត្រូវ​គេ​គ្រវាត់​ចោល​តែម្ដង​ – ដោយ​អចេតនា​ឬ​? បញ្ជី​ច្បាប់​ និង​ ក្រឹត្យច្បាប់​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ត្រូវ​គេ​ដកស្រង់​ និង​ និយាយ​យោង​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ​ ។ អង្គការ​ Global Witness​ ពន្យល់​ថា​ ៖​ “ក្នុង​ដំណើរការ​នៃ​ការស៊ើបអង្កេត​របស់​ខ្លួន​ក្នុង​វិស័យ​ប្រេង​ ឧស្ម័ន​ និង​ រ៉ែ​ របស់​កម្ពុជា​ អង្គការ​ Global Witness​ រក​បាន​ឯកសារ​សំខាន់​ៗ​មួយ​ចំនួន​ ។ អង្គការ​ Global Witness​ ជឿ​ថា​វា​សំខាន់​ណាស់​ដែល​ឯកសារ​ទាំងនេះ​ ដែល​រួមមាន​ បទបញ្ជា​សំខាន់​ៗ​សម្រាប់​ឧស្សាហកម្ម​ទាញ​យក​ធនធាន​រ៉ែ​ មាន​ងាយ​អាច​ឲ្យ​គេ​រក​បាន​នៅ​ក្នុង​វិស័យ​សាធារណៈ​” ។

ច្បាប់​គ្រប់គ្រង​វិស័យ​ប្រេង​របស់​កម្ពុជា

ច្បាប់​ដំបូង​គេ

  • បទបញ្ជា​ឆ្នាំ​ ១៩៩១​ ស្ដីពី​ប្រេងកាត
  • ព្រះរាជក្រឹត្យ​ស្ដីពី​ការ​បង្កើត​ CNPA
  • ច្បាប់​បន្ទាប់បន្សំ

  • វិសោធនកម្ម​លើក​ទី​មួយ​ ចំពោះ​បទបញ្ជា
  • វិសោធនកម្ម​លើក​ទី​ពីរ​ ចំពោះ​បទបញ្ជា​ទាំងនោះ
  • ពង្រាង​គំរូ​កិច្ចព្រមព្រៀង​ស្ដីពី​ប្រេងកាត
  • PSC​ [Production Sharing Contracts​ កិច្ចសន្យា​ស្ដីពី​ការ​បែងចែក​ផលិតកម្ម​]
    អង្គការ​ Global Witness​ យល់​ថា​ ថ្លៃឈ្នួល​គិត​តម្លៃ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ PSCs​ អាច​ប្រែប្រួល​ដោយ​អាស្រ័យ​លើ​ក្រុមហ៊ុន​ដែល​ចុះ​កិច្ចសន្យា​ ។ អង្គការ​ Global Witness​ មិន​អាច​បញ្ជាក់​អះអាង​ថា​ម្ចាស់​កិច្ចសន្យា​ PSC​ ណាមួយ​បាន​បញ្ចូល​ទៅ​ក្នុង​ទម្រង់​នៃ​កិច្ចសន្យា​ដាក់​ចេញ​នៅ​ទីនេះ​ក្នុង​ពង្រាង​គំរូ​កិច្ចព្រមព្រៀង​ស្ដីពី​ប្រេងកាត​ ប៉ុន្តែ​យល់ថា​ពង្រាង​នេះ​ទំនងជា​ត្រូវ​បាន​គេ​ប្រើ​ជា​គំរូ​សម្រាប់​កិច្ចសន្យា​ចុង​បញ្ចប់​ ។

    ច្បាប់​គ្រប់គ្រង​វិស័យ​រ៉ែ​របស់​កម្ពុជា

    [RGC-Royal Government of Cambodia​ រាជរដ្ឋាភិបាល​កម្ពុជា​ –
    MIME-Ministry of Industry,Mines and Energy​ ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ ថាមពល
    MEF-Ministry of Economy and Finance​ ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ
    Praks​ ប្រកាស​ – Decree​ ក្រឹត្យ​]

    ច្បាប់​ដំបូង​គេ
    ការគ្រប់គ្រង​ និង​ ការ​រុករក​ធនធាន​រ៉ែ

  • ច្បាប់​ស្ដីពី​ការ​ការពារ​បរិស្ថាន​ និង​ ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ ឆ្នាំ​ ១៩៩៦
  • ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ
  • តទៅ​នេះ​មាន​ជា​ភាសា​ខ្មែរ

  • ប្រកាស​ ០០៦​ របស់​ MEF & MIME
  • ប្រកាស​ របស់​ MEF & MIME​ ស្ដីពី​តម្លៃ​សម្រាប់​ការចុះបញ្ជី
  • ប្រកាស​ របស់​ MEF & MIME​ ស្ដីពី​កិច្ចសន្យា​ជួល​ដី​ប្រចាំ​ឆ្នាំ
  • ប្រកាស​របស់​ MEF & MIME​ ស្ដីពី​ប្រាក់​ដែល​ក្រុមហ៊ុន​ប្រេង​បង់​ឲ្យ​ម្ចាស់​ដី​ក្នុង​ពេល​ធ្វើ​អាជីវកម្ម​រ៉ែ
  • ប្រកាស​ ០១១​ របស់​ MIME
  • ប្រកាស​ ៣៤០​ របស់​ MIME
  • ប្រកាស​ ១១៣៣​ របស់​ MIME
  • ប្រកាស​ ៩៤២​ របស់​ MIME
  • ប្រកាស​ ១១៣៣​ របស់​ MIME
  • ប្រកាស​ ១១៩២​ របស់​ MIME
  • សេចក្ដី​សម្រេច​លេខ​ ១០​ របស់​ RGC
  • សេចក្ដី​សម្រេច​លេខ​ ២០​ របស់​ RGC
  • សេចក្ដី​សម្រេច​លេខ​ ៤៣​ របស់​ RGC
  • ពង្រាង​អនុក្រឹត្យ​របស់​ RGC​ ស្ដីពី​ការ​កំណត់​តំបន់​រ៉ែ
  • បទបញ្ជា​ លេខ​ ០១​ របស់​ RGC
  • អនុក្រឹត្យ​ លេខ​ ០៨​ របស់​ RGC
  • អនុក្រឹត្យ​ លេខ​ ១១៣​ របស់​ RGC
  • អនុក្រឹត្យ​របស់​ RGC​ ស្ដីពី​លក្ខខណ្ឌ​ប្រគល់​ ផ្ទេរ​សិទ្ធិ​ និង​ វិសាលភាព​នៃ​អាជ្ញាប័ណ្ណ​ឧស្សាហកម្ម​រ៉ែ
  • អនុក្រឹត្យ​របស់​ RGC​ ស្ដីពី​ការ​កំណត់​សិទ្ធិ​អំណាច​ និង​ តួនាទី​របស់​មន្ត្រី​ជំនាញ​ខាង​រ៉ែ
  • អនុក្រឹត្យ​របស់​ RGC​ ស្ដីពី​ការ​ព្យួរ​ និង​ ការ​ចាត់​ទុក​ជា​និរាករណ៍​ដល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ
  • ទោះជា​មាន​ការ​បដិសេធ​ទាំងអស់​ពី​ខាងដើម​មិន​ព្រម​ពិភាក្សា​គ្នា​ជា​លំអិត​ក្ដី​ គេ​ក៏​អាច​មាន​សង្ឃឹម​តែ​ម្យ៉ាង​ថា​ការ​សន្ទនា​ជា​សាធារណៈ​ ដោយ​ឈរ​លើ​ច្បាប់​ និង​ បទបញ្ជា​ដែល​មាន​ស្រាប់​ – ត្រង់​ចំណុច​ណា​ដែល​រួមមាន​ការ​ពិនិត្យ​កែសម្រួល​ឡើងវិញ​ ដោយ​អង្គ​នីតិ​បញ្ញត្តិ​របស់​ប្រទេស​ – អាច​នាំឲ្យ​មាន​ការប្រើប្រាស់​សម្បត្តិ​ធម្មជាតិ​ប្រកបដោយ​សមធម៌​ និង​ ការ​ប្រុងប្រយ័ត្ន​ ។

    ដោយ​ថ្ងៃ​ចន្ទ​ ទី​ ៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ ជា​ថ្ងៃ​បុណ្យជាតិ​ ព្រឹត្តិបត្រ​ The Mirror​ នឹង​មិន​ចេញ​ព័ត៌មាន​បកប្រែ​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ​ទេ​ ។

    មាន​ការ​បកស្រាយ​ផ្សេង​ៗ​គ្នា​នូវ​ពិធី​បុណ្យ​រំលឹក​ខួប​មាឃបូជា​ ដ៏​សំខាន់​នេះ​ ៖​ ថា​ ព្រះពុទ្ធ​អង្គ​ដែល​ទ្រង់​បាន​ត្រាស់​ដឹង​ – គឺ​ ព្រះសម្មាសម្ពុទ្ធ​ – ទ្រង់​ត្រាស់​សម្ដែង​គោលការណ៍​នៃ​ឱវាទ​របស់​ព្រះអង្គ​ដែល​ត្រូវ​សង្ខេប​មាន​បី​យ៉ាង​ គឺ​ ៖​ គប្បី​ប្រព្រឹត្ត​អំពើ​ល្អ​ វៀរចាក​កុំ​ប្រព្រឹត្ត​អំពើ​បាប​ ប្រព្រឹត្ត​ខ្លួន​ឲ្យ​ប្រកបដោយ​សតិ​ប្រាជ្ញា​ល្អ​បរិសុទ្ធ

    ដោយ​មិន​ដកឃ្លា​ យូរ​ៗ​ម្ដង​ ចេញពី​វិបត្តិ​ទំនាស់​ប្រចាំ​ថ្ងៃ​ គេ​ប្រហែលជា​មិន​អាច​ខិត​ចូល​មក​ជិត​ឱវាទ​ទាំង​បី​នេះ​បាន​ឡើយ​ ។

    សូម​ណែនាំ​បង្ហាញ​ពី​យើង​ឲ្យ​សហការី​ និង​ មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ស្គាល់​ផង​ ។

    Back to top

    Make a Comment

    Leave a Reply

    Fill in your details below or click an icon to log in:

    WordPress.com Logo

    You are commenting using your WordPress.com account. Log Out / Change )

    Twitter picture

    You are commenting using your Twitter account. Log Out / Change )

    Facebook photo

    You are commenting using your Facebook account. Log Out / Change )

    Google+ photo

    You are commenting using your Google+ account. Log Out / Change )

    Connecting to %s

    Liked it here?
    Why not try sites on the blogroll...

    %d bloggers like this: