អតីត​មន្ត្រី​យោធា​ខ្មែរក្រហម​ជាន់ខ្ពស់​ ព្រមាន​ពី​អស្ថិរភាព​អាច​កើតឡើង​ស្រប​ពេល​នៃ​ការ​កាត់ទោស​ ឌុច​ នៅ​ថ្ងៃ​នេះ​ – ថ្ងៃ​ អង្គារ​ ទី​ ១៧​ កុម្ភៈ​ ២០០៩​

Posted on Tuesday, 17 February 2009. Filed under: សប្ដាហ៍ទី ៥៣៧ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៧

នៅ​ថ្ងៃ​អង្គារ​ ទី​ ១៧​ ខែ​ កុម្ភៈ​ នេះ​ អង្គ​បុរេ​ជំនុំជម្រះ​នៃ​សាលាក្ដី​ខ្មែរក្រហម​នឹង​បើក​សវនាការ​លើ​ករណី​ កាំង​ ហ្គេចអ៊ាវ​ ហៅ​ ឌុច​ អតីត​មេ​គុក​ទួលស្លែង​ដ៏​សាហាវ​ព្រៃផ្សៃ​ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​ ១៦.០០០​នាក់​ ។ នៅ​មុន​ពេល​មាន​ការ​កាត់ទោស​ ឌុច​ នេះ​ អតីត​មេបញ្ជាការ​យោធា​ខ្មែរក្រហម​ជាន់ខ្ពស់​ឈ្មោះ​ មាស​ មុត​ ដែល​គេ​ស្គាល់​ថា​ជា​កូនប្រសា​ខ្មោច​ តា​ម៉ុក​ បាន​អះអាង​ថា​ ការ​កាត់ទោស​បន្ថែម​ទៀត​នឹង​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​អស្ថិរភាព​ ។ ក៏ប៉ុន្តែ​ក្រុម​អ្នកសង្កេតការណ៍​មួយ​ចំនួន​បាន​និយាយ​ថា​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​កញ្ចប់​បច្ចុប្បន្ន​នឹង​មិន​បណ្ដោយ​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​កើតឡើង​ដោយសារតែ​រឿង​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​នោះ​ទេ​ ។

ថ្មី​ៗ​នេះ​ មាស​ មុត​ អតីត​ប្រធាន​កងពល​លេខ​១៦៤​ នៃ​កងទ័ព​ខ្មែរក្រហម​ បាន​និយាយ​ថា​ គាត់​ធ្លាប់​ត្រួត​កងទ័ព​២​ម៉ឺន​នាក់​ នៃ​កងពល​១៦៤​ ព្រមទាំង​ស្ត្រី​ និង​ កុមារ​ ចំនួន​៥​ម៉ឺន​នាក់​ នៅ​តំបន់​ភូមិភាគ​និរតី​ ។ មាស​ មុត​ បាន​និយាយ​នៅ​ក្នុង​សប្ដាហ៍​មុន​ថា​ គាត់​មិន​បាន​ដឹង​អំពី​បញ្ហា​រឿង​ស៊ើបអង្កេត​ជនសង្ស័យ​បន្ថែម​ទៀត​ ក្រៅពី​មនុស្ស​៥​នាក់​ ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​សាលាក្ដី​ពិសេស​រង់ចាំ​ការ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ ឧក្រិដ្ឋកម្ម​សង្គ្រាម​នោះ​ឡើយ​ ។

ទោះជា​យ៉ាងណា​ នៅ​ពេល​ត្រូវ​សួរ​អំពី​បញ្ហា​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​បន្ថែម​ទៀត​ ត្រូវ​បាន​ មាស​ មុត​ បញ្ជាក់​ថា​ “នឹង​ធ្វើឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​អស្ថិរភាព​ម្ដងទៀត​” ។ ប៉ុន្តែ​ មាស​ មុត​ មិន​បាន​និយាយ​លំអិត​អំពី​របៀប​ដែល​បញ្ហា​អស្ថិរភាព​ត្រូវ​កើតឡើង​នោះ​ទេ​ ។ ប៉ុន្តែ​ទីប្រឹក្សា​យោធា​ដែល​ចូលនិវត្តន៍​រូប​នេះ​បាន​អះអាង​ថា​នឹង​ចូល​ខ្លួន​បំភ្លឺ​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ ប្រសិនបើ​មាន​ការចោទប្រកាន់​ ។ មាស​ មុត​ ដែល​កំពុង​រស់នៅ​តំបន់​សំឡូត​ ខេត្ត​បាត់ដំបង​ ហាក់​ដូចជា​ពុំ​មាន​សេចក្ដី​ព្រួយបារម្ភ​អំពី​ការចោទប្រកាន់​ពី​សំណាក់​សាលាក្ដី​ខ្មែរក្រហម​នោះ​ឡើយ​ ។

សូម​បញ្ជាក់​ដែរ​ថា​ នៅ​ក្នុង​សៀវភៅ​ដែល​ចេញផ្សាយ​កាលពី​ឆ្នាំ​ ២០០១​ ដែល​មាន​ចំណងជើង​ថា​ “បេក្ខជន​៧​នាក់​ សម្រាប់​ការ​កាត់ទោស​” ។ អ្នកនិពន្ធ​ Stephen Heder​ និង​ Brian Tittemore​ បាន​ចាត់​ទុក​ មាស​ មុត​ ថា​ជា​ជនសង្ស័យ​ដ៏​សំខាន់​ចំពោះ​ការស៊ើបអង្កេត​របស់​សាលាក្ដី​ ។ ដោយសារ​មាន​ភស្តុតាង​លើកឡើង​ថា​ មាស​ មុត​ បាន​បញ្ជូន​ទាហាន​របស់​គាត់​មួយ​ចំនួន​ទៅកាន់​មន្ទីរឃុំឃាំង​ស​២១​ ដ៏​ឃោរឃៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ អំឡុង​នៃ​ការ​បោសសំអាត​ផ្ទៃក្នុង​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ ។ ប៉ុន្តែ​មាស​ មុត​ បាន​បដិសេធន៍​កាលពី​សប្ដាហ៍​មុន​ថា​ គ្មាន​ទាហាន​របស់​គាត់​ណា​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ស​២១​ នោះ​ទេ​ និង​ គ្មាន​នរណា​ម្នាក់​ស្លាប់​ដោយសារ​ការ​អត់ឃ្លាន​ និង​ ជំងឺ​ បណ្ដាលឲ្យ​មាន​មនុស្ស​២​លាន​នាក់​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម​នោះ​ឡើយ​ ។

ប្រតិកម្ម​នឹង​សំដី​របស់​ មាស​ មុត​ ដូច​ខាងលើ​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តំបន់​សំឡូត​ ជា​ទីតាំង​ចុងក្រោយ​នៃ​កម្លាំង​ខ្មែរក្រហម​ បាន​និយាយ​ថា​ ការ​ចាប់ខ្លួន​ មាស​ មុត​ នឹង​មិន​បង្ក​ឲ្យ​មាន​អសន្តិសុខ​ទេ​ ដោយ​ហេតុ​ថា​ប្រមុខ​រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​មួយ​ក្រុម​តូច​ធ្វើឲ្យ​មាន​អស្ថិរភាព​ចំពោះ​ប្រទេស​ជាតិ​ទេ​ ។ មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​យល់ស្រប​នឹង​ការ​លើកឡើង​បែបនេះ​ ព្រោះ​បច្ចុប្បន្ន​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ខ្មែរក្រហម​បាន​រលត់​រលាយ​អស់​ទៅ​ហើយ​ ដូច្នេះ​ពួកគេ​មិន​អាច​ប្រមូល​កម្លាំង​បង្ក​អសន្តិសុខ​សង្គម​ ឬ​ ធ្វើការ​តស៊ូ​ក្នុង​ព្រៃ​ដូច​ពីមុន​ទៀត​ទេ​ ។

សម្រាប់​ មាស​ មុត​ ដែល​ជា​អតីត​មេបញ្ជាការ​យោធា​ខ្មែរក្រហម​ជាន់ខ្ពស់​ គឺ​ក្រៅពី​ព្រមាន​ថា​អាច​មាន​អស្ថិរភាព​នយោបាយ​ បែរ​ជា​គាត់​និយាយ​ថា​ គាត់​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ឆ្លើយ​បំភ្លឺ​នៅ​ឯ​សាលាក្ដី​ ហើយ​ថា​នឹង​មិន​គេច​ខ្លួន​ពី​ការ​កាត់ទោស​នោះ​ទេ​ ។ កូនប្រសា​ តា​ម៉ុក​ រូប​នេះ​បាន​បញ្ជាក់​ថា​ “ខ្ញុំ​គ្មាន​កន្លែង​ណា​លាក់​ខ្លួន​នោះ​ទេ​ក្រៅពី​នៅ​ផ្ទះ​” ។ ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ អ្នក​តាមដាន​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ បាន​រិះគន់​ថា​ ការ​អះអាង​របស់​ មាស​ មុត​ ហាក់​ដូចជា​គ្មាន​តម្លៃ​សម្រាប់​មជ្ឈដ្ឋាន​ទូទៅ​ពិចារណា​នោះ​ទេ​ ។

មន្ត្រី​សាលាក្ដី​ខ្មែរក្រហម​បាន​បញ្ជាក់​ថា​ សវនាការ​កាត់ទោស​ កាំង​ ហ្គេចអ៊ាវ​ ហៅ​ ឌុច​ អតីត​មេ​គុក​ទួលស្លែង​ លើក​ដំបូង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ នេះ​ ដោយ​ពុំ​មាន​ការ​ពន្យារពេល​ទៀត​ទេ​ ។ ក៏ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​ព្រួយបារម្ភ​នោះ​គឺ​អង្គ​បុរេ​ជំនុំជម្រះ​អនុញ្ញាត​ឲ្យ​សាក្សី​ចូលរួម​ក្នុង​សវនាការ​នោះ​តិចតួច​ពេក​ ទោះបីជា​មាន​អ្នក​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​រាប់​រយ​នាក់​យ៉ាងណាក្ដី​ ។ កត្តា​នេះ​កំពុងតែ​ធ្វើឲ្យ​អ្នក​ដាក់​ពាក្យបណ្ដឹង​សុំ​តាំង​ខ្លួន​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​មាន​ការ​មិន​សប្បាយចិត្ត​ ហើយ​មិនសូវ​មាន​ជំនឿ​លើ​សវនាការ​កាត់ទោស​ ឌុច​ នោះ​ឡើយ​ ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​តាមដាន​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ បាន​លើកឡើង​ថា​ ការ​ដែល​មាន​សាក្សី​តិចតួច​ពេក​ចូលរួម​ដាក់​បន្ទុក​លើ​ចុងចោទ​នៅ​ក្នុង​សវនាការ​ជា​រឿង​មិនសូវ​ល្អ​ឡើយ​ ព្រោះ​អាច​នាំឲ្យ​ប៉ះពាល់​ដល់​ទម្ងន់​ទោស​ដែល​ជនជាប់ចោទ​បាន​ប្រព្រឹត្ត​ ។ ដូច្នេះ​អង្គ​បុរេ​ជំនុំជម្រះ​គួរតែ​អនុញ្ញាត​ឲ្យ​សាក្សី​ចូលរួម​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ នេះ​ ឲ្យ​បាន​ច្រើន​ ទោះបី​អង្គ​សវនាការ​មិន​អនុញ្ញាត​ឲ្យ​សាក្សី​ទាំងនោះ​បាន​ឡើង​សួរ​ដេញដោល​ជនជាប់ចោទ​ទាំងអស់​គ្នា​ក៏ដោយ​ ។ សាក្សី​ដ៏​សំខាន់​នៃ​ការ​កាត់ទោស​ ឌុច​ គឺ​អតីត​អ្នក​ទោស​គុក​ទួលស្លែង​ ដូចជា​លោក​ វ៉ាន់​ ណាត​ និង​ លោក​ ជុំ​ ម៉ី​ ជាដើម​ ពួកគាត់​គួរ​ត្រូវ​អនុញ្ញាត​ឲ្យ​ឡើង​សួរ​ដេញដោល​ ឌុច​ អំពី​បទឧក្រិដ្ឋ​សម្លាប់​មនុស្ស​ដែល​ជន​នេះ​បាន​ប្រព្រឹត្ត​ ។

អ្នកសង្កេតការណ៍​ឯករាជ្យ​ក៏​បាន​លើកឡើង​ដែរ​ថា​ សវនាការ​កាត់ទោស​ ឌុច​ លើក​ដំបូង​នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ គឺជា​ជំហាន​ដ៏​សំខាន់​សម្រាប់​ឈាន​ទៅ​កាត់ទោស​ជនជាប់ចោទ​៤​នាក់​ ផ្សេង​ទៀត​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​សាលាក្ដី​ពិសេស​ ។ អ្នក​ដែល​ត្រូវ​កាត់ទោស​បន្ទាប់ពី​ ឌុច​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ គឺ​ នួន​ ជា​ អតីត​ប្រធាន​រដ្ឋសភា​ និង​ ជា​បងធំ​ទី​២​ នៃ​របប​វាល​ពិឃាដ​ ។ ដូច្នេះ​បើ​ការ​កាត់ទោស​ ឌុច​ ប្រព្រឹត្ត​ទៅ​បាន​រលូន​ គឺ​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដទៃ​ទៀត​ក៏​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន​ និង​ គ្មាន​ឧបសគ្គ​ដែរ​ ។ នេះ​គឺជា​បញ្ហា​មួយ​ដែល​ភាគី​អង្គការ​សហប្រជាជាតិ​ ក៏ដូចជា​រដ្ឋាភិបាល​កម្ពុជា​ គិតគូរ​ធ្វើ​យ៉ាងណា​ដើម្បីឲ្យ​ការ​កាត់ទោស​ កាំង​ ហ្គេចអ៊ាវ​ ហៅ​ ឌុច​ នៅ​ថ្ងៃ​អង្គារ​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ដើម្បីឲ្យ​មជ្ឈដ្ឋាន​ជាតិ​ និង​ អន្តរជាតិ​ មាន​ជំនឿ​លើ​សាលាក្ដី​ខ្មែរក្រហម​ដែល​ញាំញី​ដោយ​អំពើពុករលួយ​យ៉ាង​ពេញ​បន្ទុក​នេះ​ឡើងវិញ​ ៕ កាសែត​មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៨៩​ ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ១៩​ ថ្ងៃ​ អង្គារ​ ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អតីត​កុមារ​ជាប់​គុក​ទួលស្លែង​ [លោក​ នង​ ចាន់ផល​] និង​ អ្នក​ថតរូប​កងទ័ព​យួន​ [លោក​ ហូ​ វណ្ណតី​] ផ្ដល់​ភស្តុតាង​ឲ្យ​សាលាក្ដី​ខ្មែរក្រហម


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១១៧​ ថ្ងៃ​ អង្គារ​ ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សោកនាដកម្ម​ក្នុង​គ្រួសារ​អ្នក​ផ្ទុក​ជំងឺ​អេដស៍​ ឪពុក​ចង​ក​ធ្វើ​ឃាតក​កូន​ [អាយុ​ ៣​ឆ្នាំ​] មុន​ចង​ក​សម្លាប់​ខ្លួនឯង​ [ខេត្ត​សៀមរាប​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៧៥​ ថ្ងៃ​ អង្គារ​ ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សម្ដេច​ ហ៊ុន​ សែន​ ៖​ ការ​ធ្វើ​អត្ថាធិប្បាយ​របស់​ Global Witness​ ជា​អំពើ​ឆ្កួតលីលា
  • សង្គម​ស៊ីវិល​ [មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍​កម្ពុជា​ និង​ អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​] ៖​ គណបក្ស​មួយ​បើ​គិត​តែ​ពី​បុណ្យស័ក្ដិ​ លាភសក្ការៈ​ផ្ទាល់ខ្លួន​ មិន​អាច​រស់​យូរ​ទេ
  • សង្គម​ស៊ីវិល​កម្ពុជា​ [ជាច្រើន​] ពិភាក្សា​អំពី​ដំណើរការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​អាស៊ាន
  • [ប្រធានាធិបតី​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា​] លោក​ ឆាវេស​ ទទួល​ជ័យជំនះ​នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​លើកលែង​ការ​កំរិត​អាណត្តិ​ប្រធានាធិបតី


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៨០​ ថ្ងៃ​ អង្គារ​ ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • វិទ្យុ​ – ទូរទស្សន៍​ជាតិ​ នឹង​ផ្សាយបន្តផ្ទាល់​សវនាការ​បឋម​ជំនុំជំរះ​ទោស​អតីត​មេ​គុក​ទួលស្លែង​ [កាំង​ ហ្គេចអ៊ាវ​ ហៅ​ ឌុច​]
  • ផល​ប៉ះពាល់​មាន​រយៈពេល​ខ្លី​, សម្ដេច​តេជោ​ ៖​ ច្រក​កំណើន​សេដ្ឋកិច្ច​ពិត​គឺ​ជំរុញ​ការ​វិនិយោគ​វិស័យ​កសិកម្ម


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៨៩​ ថ្ងៃ​ អង្គារ​ ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អតីត​មន្ត្រី​យោធា​ខ្មែរក្រហម​ជាន់ខ្ពស់​ ព្រមាន​ពី​អស្ថិរភាព​អាច​កើតឡើង​ស្រប​ពេល​នៃ​ការ​កាត់ទោស​ ឌុច​ នៅ​ថ្ងៃ​នេះ
  • សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ទាមទារ​ឲ្យ​អាជ្ញាធរ​យួន​ដក​ក្រុម​ចារកម្ម​សម្ងាត់​ចេញពី​វត្តអារាម​ជាង​៥៥០​ នៅ​កម្ពុជាក្រោម


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨២៣​ ថ្ងៃ​ អង្គារ​ ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​អ្នកភូមិ​ដីក្រហម​៣​រូប​ [ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ​ និង​ ពិន័យ​ជា​ប្រាក់​២​លាន​រៀល​ ពី​បទ​បង្ក​របួស​ស្នាម​ និង​ បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ 7NG​]
  • ទាហាន​ប៉ារ៉ា​សៀម​បាញ់​អ្នកភូមិ​ខ្មែរ​ដើរ​បេះ​ផ្សិត​ បោច​វល្លិ​ ៦​នាក់​, ចាប់​បាន​ពីរ​នាក់​នាំ​យក​ទៅ​ [ស្រុក​បន្ទាយ​អម្ពិល​ ខេត្ត​ឧត្ដរមានជ័យ​]
  • លោកជំទាវ​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ៖​ ស្នើ​ឲ្យ​ពិនិត្យ​ទប់ស្កាត់​ទង្វើ​អាសអាភាស​ [តាម​រយៈ​ទូរទស្សន៍​ ទស្សនាវដ្ដី​ ទូរស័ព្ទ​ដៃ​ ។ល។]
  • ២០០៩​ ៖​ ក្រសួង​សាធារណការ​ និង​ ដឹកជញ្ជូន​ មាន​អ្នក​ចូលនិវត្តន៍​ ១៥៧​នាក់
  • យក​ក្មេង​ស្រី​ ៦​ឆ្នាំ​ពីរ​នាក់​ ចង​ទន្ទឹម​គ្នា​ ហើយ​រំលោភ​ម្ដង​ម្នាក់​ [បុរស​រូប​នោះ​ត្រូវ​បាន​ចាប់ខ្លួន​ – ខេត្ត​បន្ទាយមានជ័យ​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៨៦​ ថ្ងៃ​ អង្គារ​ ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អាជីវករ​ផ្សារ​អូឡាំពិក​ស្ងប់​អារម្មណ៍​ពេល​ក្រុមហ៊ុន​ [ថៃ​ ប៊ុនរ៉ុង​] ប្រកាស​បញ្ចុះ​តម្លៃ​តូប

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: