JICA​ ជួយ​រៀបចំ​ស្តង់ដារ​វារីអគ្គិសនី​កម្ពុជា​ – ថ្ងៃ​ ពុធ​ ទី​ ១៨​ កុម្ភៈ​ ២០០៩​

Posted on Wednesday, 18 February 2009. Filed under: សប្ដាហ៍ទី ៥៣៧ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៧

ភ្នំពេញ​ ៖​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ បាន​សហការ​ជាមួយ​មន្ត្រី​វារីអគ្គិសនី​នៃ​ក្រសួង​ឧស្សាហកម្ម​កម្ពុជា​ ដើម្បី​កសាង​ស្តង់ដារ​វារីអគ្គិសនី​មួយ​សម្រាប់​កម្ពុជា​ ។ JICA​ នឹង​គាំទ្រ​ជា​ថវិកា​សម្រាប់​ការសិក្សា​នេះ​ ហើយ​គេ​រំពឹង​ថា​ស្តង់ដារ​នោះ​នឹង​ត្រូវ​បាន​គេ​ទុក​ផ្ដល់​ឲ្យ​អ្នក​វិនិយោគ​ ឬ​ ក្រុមហ៊ុន​ដែល​សាងសង់​វារីអគ្គិសនី​នៅ​កម្ពុជា​ត្រូវតែ​គោរព​តាម​ ។

លោក​ យុគិហារុ​ កូបាយ៉ាស៊ី​ (Yukiharu Kobayashi) អនុប្រធាន​ JICA​ ប្រចាំ​នៅ​កម្ពុជា​ បាន​និយាយ​នៅ​ក្នុង​អង្គ​សិក្ខាសាលា​លើក​ទី​១​ ស្ដីពី​ការសិក្សា​រៀបចំ​លក្ខខណ្ឌ​លម្អិត​នៃ​ស្តង់ដារ​បច្ចេកទេស​វារីអគ្គិសនី​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ នា​សណ្ឋាគារ​ភ្នំពេញ​ ថា​ ការអភិវឌ្ឍន៍​វារីអគ្គិសនី​នៅ​កម្ពុជា​កំពុង​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ទូទៅ​នៃ​កំណើន​យ៉ាង​លឿន​ប្រហែល​ ២០​ភាគរយ​ ក្នុង​មួយ​ឆ្នាំ​ នូវ​តម្រូវការ​ថាមពល​ក្នុង​ស្រុក​ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​ ។ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​ ដូចជា​ចិន​ កូរ៉េ​ វៀតណាម​ បាន​ធ្វើ​ផែនការ​អភិវឌ្ឍន៍​គម្រោង​វារីអគ្គិសនី​រួចស្រេច​ ហើយ​កំពុង​សង់​ជា​បណ្ដើរ​ៗ​នូវ​គម្រោងការ​របស់​ខ្លួន​ ។ លោក​ យូគិហារុ​ បន្ត​ថា​ ទោះជា​យ៉ាងណា​ការសាងសង់​ទំនប់​វារីអគ្គិសនី​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​ដោយសារ​ការអភិវឌ្ឍន៍​ដែល​ទាក់ទង​ផ្ទាល់​ទៅ​នឹង​សុវត្ថិភាព​ និង​ ការ​អភិរក្ស​បរិស្ថាន​ ។ ពីព្រោះ​គម្រោង​សាងសង់​វារីអគ្គិសនី​មិន​ថា​តូច​ មធ្យម​ និង​ ធំ​ តែង​មាន​សំណង់​ជា​ទំនប់​អាង​ស្តុក​ទឹក​ ផ្លូវ​ទឹក​ ដែល​អាច​បណ្ដាលឲ្យ​មាន​មហន្តរាយ​ ឬ​ ផល​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ ប្រសិនបើ​គម្រោង​នោះ​មិន​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​ការ​រៀបចំ​ស្តង់ដារ​បច្ចេកទេស​ឲ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​ ។

លោក​ ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ ថាមពល​ បាន​ចាត់​ទុក​វារីអគ្គិសនី​ជា​ទំនិញ​មួយ​មាន​សារសំខាន់​ និង​ ចាំបាច់​សម្រាប់​ការរស់នៅ​របស់​យើង​គ្រប់​ៗ​គ្នា​ ។ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​បាន​ពុំ​មែន​ត្រឹមតែ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​អគ្គិសនី​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ការផលិត​ ការ​បញ្ជូន​ ការ​ចែកចាយ​ និង​ ការប្រើប្រាស់​អគ្គិសនី​ មាន​ប្រសិទ្ធភាព​ និង​ មាន​សុវត្ថិភាព​ទៀត​ផង​ ។ មាន​ប្រសិទ្ធភាព​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដំណើរការ​ប្រកប​ទៅ​ដោយ​គុណភាព​ ស្ថិរភាព​ និង​ ថ្លៃដើម​ទាប​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ធ្វើឲ្យ​អ្នកប្រើប្រាស់​អគ្គិសនី​ដែល​ជា​អតិថិជន​ទទួលយក​ទៅ​ប្រើប្រាស់​ប្រកប​ដោយ​សប្បាយចិត្ត​ និង​ ទូទាត់​ថ្លៃ​សេវា​ឲ្យ​បាន​ទៀងទាត់​ និង​ តម្លាភាព​ទៀង​ផង​ ។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ មាន​សុវត្ថិភាព​គឺ​ជៀសវាង​បាន​នូវ​ការ​គ្រោះថ្នាក់​នានា​មាន​ដូចជា​ គ្រោះថ្នាក់​ការងារ​ ការ​ប្រើ​អគ្គិសនី​ឆក់​ ឬ​ ឆេះ​ដោយសារ​តែ​អគ្គិសនី​ ។ ទាំង​ការផលិត​ ការ​បញ្ជូន​ ការ​ចែកចាយ​ ការប្រើប្រាស់​ រួម​ទាំង​ការ​ប្រើ​ឧបករណ៍​អគ្គិសនី​ទាំងអស់​ ត្រូវ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ​សមស្រប​មួយ​ មានន័យថា​យើង​ត្រូវ​មាន​ស្តង់ដារ​បច្ចេកទេស​មួយ​ចាំបាច់​ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា​ ការសិក្សា​រៀបចំ​លក្ខខណ្ឌ​លម្អិត​នៃ​ស្តង់ដារ​បច្ចេកទេស​វារីអគ្គិសនី​នេះ​គឺ​មាន​គោលបំណង​សំខាន់​ដើម្បី​ធ្វើការ​ពិនិត្យ​ពិចារណា​ និង​ ធ្វើការ​វិភាគ​លើ​ស្តង់ដារ​បច្ចេកទេស​វារីអគ្គិសនី​ទាំងឡាយ​ដែល​បាន​និង​កំពុង​ប្រើប្រាស់​ដោយ​ប្រទេស​នានា​ ដូចជា​ប្រទេស​ជប៉ុន​ រុស្ស៊ី​ កាណាដា​ ។ល។ ហើយ​សម្រិតសម្រាំង​ចងក្រង​ឲ្យ​សមស្រប​តាម​លក្ខខណ្ឌ​នៃ​កម្ពុជា​ ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​មាន​ស្តង់ដារ​បច្ចេកទេស​វារីអគ្គិសនី​មួយ​ទាំង​ផ្នែក​សំណង់​ស៊ីវិល​ ទាំង​ផ្នែក​បច្ចេកទេស​អគ្គិសនី​ និង​ យន្តសាស្ត្រ​ សម្រាប់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នានា​អនុវត្ត​តាម​ស្តង់ដារ​នោះ​ ។

លោក​ ប៊ុន​ ណារិទ្ធ​ ប្រធាន​នាយកដ្ឋាន​ថាមពល​វារីអគ្គិសនី​នៃ​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ ថាមពល​ បាន​លើក​ឡើង​ថា​ ភ្នាក់ងារ​ JICA​ បាន​ដំណើរ​ជួយ​កម្ពុជា​លើ​ផ្នែក​នេះ​អស់​រយៈពេល​ ១២​ខែ​ ចាប់ពី​ខែ​តុលា​ ឆ្នាំ​ ២០០៨​ ដល់​ខែ​កញ្ញា​ ឆ្នាំ​ ២០០៩​ ដោយ​សិក្សា​លម្អិត​ជា​ផ្នែក​ៗ​តូច​ៗ​នៃ​កន្សោម​វារីអគ្គិសនី​ទាំងមូល​ ។ បើ​តាម​លោក​ ប៊ុន​ ណារិទ្ធ​ និយាយ​ថា​ គឺ​ថា​អ្នក​ទទួល​បាន​អាជ្ញាប័ណ្ណ​សាងសង់​វារីអគ្គិសនី​ណាមួយ​ ត្រូវតែ​គោរព​តាម​នូវ​បទដ្ឋាន​បច្ចេកទេស​នេះ​ទាំងអស់​ ។ សក្ដានុពល​វារីអគ្គិសនី​នៅ​កម្ពុជា​គឺ​មាន​កម្រិត​ខ្ពស់​ប្រមាណ​មួយ​ម៉ឺន​ (១០.០០០) មេហ្គាវ៉ាត់​ ។ ប៉ុន្តែ​កម្ពុជា​ទើប​អភិវឌ្ឍន៍​វារីអគ្គិសនី​បាន​ត្រឹម​ ១៣​មេហ្គាវ៉ាត់​ទេ​ ។

លោក​ ស៊ុយ​ សែម​ បាន​រំលឹក​ដល់​អង្គ​សិក្ខាសាលា​ថា​ ថ្វីត្បិតតែ​ជប៉ុន​បាន​សិក្សា​រៀន​សូត្រ​យក​ក្បួនខ្នាត​ពី​ប្រទេស​របស់​ខ្លួន​ ឬ​ ប្រទេស​នានា​ក៏ដោយ​ តែ​យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​អាច​ចម្លង​ចាក់​ពុម្ព​យក​គំរូ​ស្តង់ដារ​បច្ចេកទេស​ពី​គេ​សុទ្ធសាធ​មក​ប្រើប្រាស់​នៅ​កម្ពុជា​បាន​ដែរ​ ។ កម្ពុជា​ត្រូវតែ​មាន​ស្តង់ដារ​មួយ​ដើម្បី​កុំឲ្យ​ប៉ះពាល់​បរិស្ថាន​ តែ​ការសាងសង់​វារីអគ្គិសនី​វា​ចៀស​មិន​ផុត​ពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ទេ​ ។ គ្រាន់តែ​ទប់​ទឹក​មួយ​ប៉ុណ្ណោះ​វា​លិច​ព្រៃឈើ​ខ្លះ​ទៅ​ហើយ​ ។ ចរន្ត​ត្រី​ចុះឡើង​ក៏​វា​បាត់បង់​ដែរ​ ។ ដូច្នេះ​យើង​ត្រូវ​គិត​ថ្លឹង​មើល​ថា​ការ​បាត់បង់​ និង​ ផល​ថាមពល​ដែល​បាន​ តើ​មួយ​ណា​មាន​តម្លៃ​ជាង​? យើង​គួរ​ធ្វើ​យ៉ាងណា​កុំឲ្យ​បទដ្ឋាន​បច្ចេកទេស​នេះ​វា​តឹងតែង​ពេក​ ឬក៏​កុំឲ្យ​វា​ធូររលុង​ពេក​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ កន្លងមក​អត់​ទាន់​មាន​វារីអគ្គិសនី​ណា​នៅ​កម្ពុជា​មាន​ស្តង់ដារ​ទេ​ ហើយ​ក្រុមហ៊ុន​សាងសង់​ក៏​អត់​មាន​ស្តង់ដារ​ដែរ​ ។ វារីអគ្គិសនី​នៅ​កម្ពុជា​សព្វថ្ងៃ​មាន​នៅ​អូរជុំ​ ខេត្ត​រតនគិរី​ កម្លាំង​មួយ​មេហ្គាវ៉ាត់​ ។ នៅ​មណ្ឌលគិរី​ ជប៉ុន​បាន​សង់​វារីអគ្គិសនី​ខ្នាត​តូច​ៗ​ ពីរ​កន្លែង​ បាន​ដំណើរការ​ហើយ​ ។ វារីអគ្គិសនី​គិរីរម្យ​ទី​១​ មាន​១២​មេហ្គាវ៉ាត់​ ។ ហើយ​យើង​កំពុង​សង់​វារីអគ្គិសនី​នៅ​កំចាយ​ មាន​១៩៣​មេហ្គាវ៉ាត់​ នៅ​តាតៃ​១២០​មេហ្គាវ៉ាត់​ និង​ មាន​គម្រោង​សង់​វារីអគ្គិសនី​ស្រែពក​ មាន​៤០០​មេហ្គាវ៉ាត់​ ដែល​ក្រុមហ៊ុន​វៀតណាម​កំពុង​សិក្សា​នៅ​ឡើយ​ ៕ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨២៨​ ថ្ងៃ​ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៧៦​ ថ្ងៃ​ ពុធ​ ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សម្ដេច​ ហ៊ុន​ សែន​ ៖​ ច្បាប់​ប្រឆាំង​អំពើពុករលួយ​មិនមែន​ជា​ឱសថ​ទិព្វ​អាច​ប្រឆាំង​អំពើពុករលួយ​បាន​ទេ
  • ឆ្នាំ​ ២០០៩​ – ២០១០​ អាល្លឺម៉ង់​គ្រោង​ជួយ​កម្ពុជា​ជាង​ ៥៧​លាន​ដុល្លារ
  • កូរ៉េ​ខាងជើង​និយាយ​ថា​ខ្លួន​មាន​សិទ្ធិ​ដើម្បី​បាញ់​សាកល្បង​កាំជ្រួច


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៤៤​ ថ្ងៃ​ ពុធ​ ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ឯកឧត្ដម​ គាត​ ឈន់​ ផ្ដល់​ឯកសារ​បំភ្លឺ​ពី​បញ្ហា​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ ដល់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ [លោក​ ស៊ុន​ ឆ័យ​]
  • ការអង្កេត​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​ឆ្នាំ​ ២០០៨​ ៖​ របកគំហើញ​សំខាន់​ៗ​នៃ​ការអង្កេត​សកលលោក


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៤៦​ ថ្ងៃ​ ពុធ​ ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ និង​ ជា​អតីត​នាយករដ្ឋមន្ត្រី​] ប៉ែន​ សុវណ្ណ​ ថា​ ហ៊ុន​ សែន​ ដក​ កែ​ គឹមយ៉ាន​ [ពី​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​] ដើម្បី​ពង្រឹង​មហិច្ឆតា​អំណាច​ និង​ ដើរ​តាម​គន្លង​ ប៉ុលពត


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៨១​ ថ្ងៃ​ ពុធ​ ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ប្រជាពលរដ្ឋ​ខក​ចិត្ត​នឹង​ការ​ផ្សាយបន្តផ្ទាល់​ពី​សវនាការ​បឋម​ទៅលើ​ “ឌុច​” តែ​មួយ​ប៉ប្រិច​ភ្នែក
  • មេទ័ព​ជើងទឹក​ភូមិភាគ​១​ថៃ​ ថា​កម្ពុជា​បាន​ប្ដូរ​ចិត្ត​ទាក់ទិន​នឹង​ការ​បែងចែក​ធនធាន​លើ​ដែនសមុទ្រ​ត្រួត​គ្នា​ [លោក​ វីរ៉ាសាក់​ ចាន់នូ​ បាន​និយាយ​ថា​ មុន​ពេល​មិន​ទាន់​មាន​ការស្វែងរក​ប្រភព​ធម្មជាតិ​ កម្ពុជា​ជជែក​គ្នា​ចុះសម្រុង​ ប៉ុន្តែ​នៅ​ពេល​ចាប់ផ្ដើម​មាន​ការស្រាវជ្រាវ​ កម្ពុជា​បែរជា​ផ្លាស់ប្ដូរ​ចិត្ត​]
  • ពេទ្យ​សៀម​ចាប់​ខ្មែរ​បូម​ឈាម​ផ្អើល​នៅ​ច្រក​ចាំយាម​ [នៅ​ពេល​មន្ត្រី​ខ្មែរ​បាន​ទៅ​សួរ​ សមត្ថកិច្ច​សៀម​បាន​ដោះសា​ថា​ ពួក​គេ​គ្រាន់តែ​ជោះ​ឈាម​រក​ជំងឺ​គ្រុនចាញ់​ប៉ុណ្ណោះ​ ហើយ​បើ​ពលរដ្ឋ​ណា​មាន​ជំងឺ​គ្រុនចាញ់​ នោះ​ពួកគេ​នឹង​ផ្ដល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​]


មតិ​អ្នក​ ឆ្នាំ​ទី​ ២​ លេខ​ ២១​ ថ្ងៃ​ ពុធ​ ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • រដ្ឋាភិបាល​ប្រកាស​ដេញថ្លៃ​កសាង​ទំនប់​ស្ទឹងសែន
  • កម្ពុជា​សង្ឃឹម​ភ្ញៀវ​ទេសចរ​មកពី​គូវ៉ែត​ ៥​ម៉ឺន​នាក់
  • តម្លើង​ប្រាក់ខែ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​ [ប្រហែល​៤០​%​ ដែល​កាលពីមុន​ទទួល​បាន​បាន​ ១២០.០០០​រៀល​ក្នុង​ តែ​ឥឡូវ​នេះ​ត្រូវ​បាន​ដំឡើង​​ដល់​ ២០០.០០០​រៀល​ និង​លុយ​ហូបចុក​ក្នុង​ម្នាក់​ៗ​​១៥.០០០​រៀល​ ត្រូវ​បាន​ដំឡើង​ដល់​​ ២៣.០០០​រៀល​]


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ១៤១៣​ ថ្ងៃ​ ពុធ​ ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សម្ដេច​តេជោ​ ៖​ មិន​ថា​ផ្កាយ​បី​ ឬ​ បួន​ ទោះជា​ពាក់​លោកខែ​ក៏​បណ្ដេញ​ចេញ​បាន​ដែរ​ [បើសិនជា​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សិទ្ធិ​អំណាច​ក្នុង​ករណី​ជម្លោះ​ដីធ្លី​របស់​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨១៧​ ថ្ងៃ​ អង្គារ​ ទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • JICA​ ជួយ​រៀបចំ​ស្តង់ដារ​វារីអគ្គិសនី​កម្ពុជា
  • ឌុច​ មាន​បំណង​សុំទោស​ជា​សាធារណៈ​នៅ​ពេល​តុលាការ​បើក​សវនាការ​ដំបូង​ [នេះ​បើ​យោង​តាម​មេធាវី​របស់​លោក​], ប្រទេស​ចិន​ការពារ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ខ្មែរក្រហម​ [ដោយ​បាន​និយាយ​ថា​ វា​ជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​ការទូត​ធម្មតា​ប៉ុណ្ណោះ​]
  • កាំភ្លើង​ត្បាល់​សៀម​ [យ៉ាងតិច​៨​គ្រាប់​] ផ្លោង​ធ្លាក់​ចូល​ដី​ខ្មែរ​ប្រមាណ​ ៣​គីឡូម៉ែត្រ​ [ក្នុង​ស្រុក​បន្ទាយ​អម្ពិល​ ខេត្ត​ឧត្ដរមានជ័យ​ នៅ​អំឡុង​ពេល​​សម​យុទ្ធ​យោធា​]
  • អនុរដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​ [លោក​ ភីធឺ​ អាមម៉ុន​] ស្វាគមន៍​ចំពោះ​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ [ហើយ​បាន​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ច្បាប់​ប្រឆាំង​នឹង​អំពើពុករលួយ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: