កុមារ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​មាន​ការ​កើន​ឡើង​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៩​ កុម្ភៈ​ ២០០៩​

Posted on Thursday, 19 February 2009. Filed under: សប្ដាហ៍ទី ៥៣៧ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៧

ភ្នំពេញ​ ៖​ របាយការណ៍​ថ្មី​មួយ​ពី​វិទ្យាស្ថាន​ស្ថិតិ​បាន​រក​ឃើញ​ថា​ កុមារ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​មាន​ការ​កើន​ឡើង​ ហើយ​ជំងឺ​ផ្សេង​ទៀត​ដែល​កើត​ក្នុងចំណោម​កុមារ​អាយុ​ក្រោម​ ៥​ឆ្នាំ​ក៏​កើន​ឡើង​ដែរ​ ។

លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​ថ្នាក់​ជាតិ​ដើម្បី​កំណត់​ឥទ្ធិពល​នៃ​តម្លៃ​ស្បៀង​អាហារ​ខ្ពស់​ បាន​រក​ឃើញ​សុខភាព​កុមារ​មិន​មាន​ភាព​ប្រសើរ​ឡើង​ទេ​ ដោយ​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​បាន​កើន​ពី​ ៨,៤​ភាគរយ​ កាលពី​ឆ្នាំ​ ២០០៥​ ដល់​ ៨,៩​ភាគរយ​ ក្នុង​ឆ្នាំ​ ២០០៨​ ដែល​ជា​ការ​ចង្អុល​បង្ហាញ​ដ៏​សំខាន់​មួយ​ផ្នែក​តាម​សមាមាត្រ​ទម្ងន់​ និង​ កម្ពស់​ ។ ការសិក្សា​នេះ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ការ​រាលដាល​ជំងឺ​គ្រុនក្ដៅ​ក្នុងចំណោម​កុមារ​ដែល​មាន​អាយុ​តិច​ជាង​៤​ឆ្នាំ​ បាន​កើន​ដល់​ ៥៨,៩​ភាគរយ​ ក្នុង​ឆ្នាំ​ ២០០៨​ ធៀប​នឹង​ ៣៩,៦​ភាគរយ​ កាលពី​ឆ្នាំ​ ២០០៥​ ។

ប៉ុន្តែ​ការសិក្សា​នេះ​ក៏​បាន​ឃើញ​លទ្ធផល​វិជ្ជមាន​មួយ​ចំនួន​ផង​ដែរ​នៅ​ក្នុង​ស្ថានភាព​អាហារូបត្ថម្ភ​របស់​ស្ត្រី​ និង​ កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ គុំ​ កាណាល់​ នាយក​មជ្ឈមណ្ឌល​គាំពារ​មាតា​ និង​ ទារក​ បាន​ឲ្យ​សួរ​សំណួរ​ទាក់ទង​បញ្ហា​នេះ​ទៅ​អ្នក​ចេញ​របាយការណ៍​នោះ​ ។

លោកស្រី​ សុខ​ កញ្ញា​ អនុប្រធាន​នាយកដ្ឋាន​ផែនការ​ និង​ ព័ត៌មាន​សុខាភិបាល​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា​ ប្រទេស​យើង​ក្រីក្រ​ ហើយ​ជីវភាព​សេដ្ឋកិច្ច​មាន​ការ​ធ្លាក់​ចុះ​ ដែល​ធ្វើឲ្យ​កម្មករ​ជាច្រើន​គ្មាន​ការងារ​ធ្វើ​ ហើយ​ប្រជាជន​មួយ​ចំនួន​គ្មាន​ដីស្រែ​គ្រប់គ្រាន់​ ធ្វើឲ្យ​គាត់​មាន​ការ​ខ្វះខាត​ខាង​ជីវភាព​ ដូច្នេះ​ធ្វើឲ្យ​ការ​ផ្ដល់​ម្ហូបអាហារ​ដល់​កូន​របស់​ពួកគេ​មិន​គ្រប់គ្រាន់​ ។

នៅ​ពេល​សួរ​ថា​ តើ​គម្រោង​កម្មវិធី​សមធម៌​របស់​រដ្ឋាភិបាល​បរាជ័យ​ទេ​នៅ​ពេល​ស្ថានភាព​សុខភាព​ប្រជាជន​មាន​ការ​ធ្លាក់​ចុះ​ លោកស្រី​ សុខ​ កញ្ញា​ បាន​ទទូច​ថា​ “កម្មវិធី​មូលនិធិ​សមធម៌​មិន​បរាជ័យ​ទេ​ ព្រោះ​កម្មវិធី​នេះ​ផ្ដល់​សេវា​បង់ថ្លៃ​ចំពោះ​អ្នកជំងឺ​ មិនមែន​សម្រាប់​ទិញ​ស្បៀង​ជូន​អ្នក​ក្រីក្រ​ទេ​” ។

លោកស្រី​បន្ត​ថា​ ការងារ​នេះ​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​ ពិសេស​អង្គការ​ស្បៀងអាហារ​ពិភពលោក​ ដើម្បី​ផ្ដល់​អាហារ​ដល់​ប្រជាជន​ ដោយ​លោកស្រី​បាន​សំណូមពរ​ឲ្យ​ការ​ផ្ដល់​ជំនួយ​ផ្ដល់​ជូន​ចំពោះ​ “អ្នក​ឃ្លាន​ កុំ​ផ្ដល់​ជូន​អ្នក​អត់​ឃ្លាន​ បើ​មិន​ដូច្នេះ​គម្រោង​របស់​ខ្លួន​មិន​ជោគជ័យ​ និង​ ចំ​ទិសដៅ​ទេ​” ។

លោក​វេជ្ជបណ្ឌិត​ ហេង​ តៃគ្រី​ មិន​អាច​ទំនាក់ទំនង​បាន​ទេ​ ប៉ុន្តែ​លោក​បាន​និយាយ​ប្រាប់​ព្រឹត្តិបត្រ​ ឌឹឃែមបូឌា​ ដេលី​ កាលពី​ថ្ងៃ​ចន្ទ​ ថា​ លោក​មិន​បាន​ដឹង​ពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ទេ​ ប៉ុន្តែ​លោក​បាន​សង្ស័យ​ថា​ ម្ហូបអាហារ​ឡើង​ថ្លៃ​ខ្ពស់​ប្រហែល​មិន​ប៉ះពាល់​សុខភាព​កុមារ​ទេ​ ។

លោក​បន្ត​ថា​ “ឥឡូវ​ប្រជាជន​កម្ពុជា​មាន​ស្តង់ដារ​រស់នៅ​ប្រសើរ​ជាង​មុន​ ពួកគេ​អាច​បរិភោគ​អាហារ​គ្រប់គ្រាន់​” ។

កម្មវិធី​ស្ទាបស្ទង់​មតិ​ខាងលើ​ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​ពី​អង្គការ​យូនីសេហ្វ​ និង​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ បាន​ធ្វើការ​សាកសួរ​ស្ត្រី​ និង​ កុមារ​ចំនួន​ ៧.៥០០​នាក់​ ដើម្បី​វាស់​ស្ទង់​ពី​ឥទ្ធិពល​នៃ​តម្លៃ​អាហារ​ខ្ពស់​ ។ វិទ្យាស្ថាន​ស្ថិតិ​បាន​រក​ឃើញ​ថា​ អំឡុង​ឆ្នាំ​ ២០០៨​ តម្លៃ​មាន​ការ​កើន​ឡើង​១០​ភាគរយ​ ខ្ពស់​ជាង​តម្លៃ​ទំនិញ​ប្រើប្រាស់​ផ្សេង​ៗ​ទៀត​ ។

លោក​ ចូល​ កុនកល​ (Joel Konkle) អ្នក​ពិគ្រោះ​យោបល់​នៅ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ បាន​មាន​ប្រសាសន៍៍​ប្រាប់​ព្រឹត្តិបត្រ​ដដែល​ថា​ ការ​រាលដាល​ជំងឺ​ ដូចជា​ជំងឺ​រាករូស​ គ្រុនក្ដៅ​ និង​ រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ក្នុងចំណោម​កុមារ​តូច​ៗ​មាន​ ការ​កើន​ឡើង​ ដែល​ចាំបាច់​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​កំណត់​ពី​ទំហំ​ជំងឺ​នេះ​ ។

លោក​បន្ត​ថា​ អាហារូបត្ថម្ភ​ និង​ ស្ថានភាព​សុខភាព​កុមារ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​នេះ​ ប្រហែលជា​បង្ក​ឡើង​ដោយសារ​តម្លៃ​ស្បៀងអាហារ​ខ្ពស់​ ព្រោះ​ការស្រាវជ្រាវ​បង្ហាញ​នូវ​ការ​ធ្លាក់​ចុះ​ក្នុង​ការ​ប្រើប្រាស់​អាហារ​ដែល​មាន​តម្លៃ​ថ្លៃ​ ដូចជា​សាច់​ និង​ ត្រី​ជាដើម​ ។ លោក​បន្ត​ថា​ កង្វះ​អាហារូបត្ថម្ភ​ក្នុងចំណោម​កុមារ​ ធ្វើឲ្យ​កុមារ​ងាយ​ទទួលរង​ជំងឺ​យ៉ាង​ឆាប់រហ័ស​ ។

លោក​ Joel Konkle​ បាន​បន្ត​ដោយ​ព្រមាន​ថា​ កុមារ​ក្រីក្រ​ស្ថិត​ក្នុង​ទីក្រុង​ ស្ថិត​ក្រោម​ស្ថានភាព​សង្គ្រោះ​បន្ទាន់​ ដោយសារ​ការ​កើន​ឡើង​នៃ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ដែល​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ ដោយ​កើន​ពី​ ៩,៦​ភាគរយ​ នៅ​ឆ្នាំ​ ២០០៥​ ដល់​ ១៥,៩​ភាគរយ​ នៅ​ឆ្នាំ​ ២០០៨​ ។

លោកស្រី​ វី​ អូរីកា​ ប៊ើដាហ្កា​ (VioricaBerdaga​) ប្រធាន​កម្មវិធី​សង្គ្រោះ​ និង​ អភិវឌ្ឍន៍​កុមារ​នៃ​អង្គការ​យូនីសេហ្វ​ បាន​មាន​ប្រសាសន៍​ថា​ មាន​ការ​ភ្ញាក់ផ្អើល​ថា​ កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​កំពុង​កើន​ឡើង​ក្នុងចំណោម​កុមារ​ដែល​មាន​អាយុ​តិច​ជាង​២​ឆ្នាំ​ ។ លោកស្រី​បាន​បន្ត​ថា​ អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​សន្តិសុខ​ស្បៀង​អាហារ​គួរតែ​ជួប​ប្រជុំ​ឲ្យ​បាន​ឆាប់​ និង​ ចាត់​វិធានការ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ៕ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​៤៨២៥​ ថ្ងៃ​ទី​ ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១១៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ប្រទេស​បារាំង​ស្វាគមន៍​ការ​ចាប់ផ្ដើម​សវនាការ​បឋម​ជំនុំជម្រះ​មេ​គុក​ទួលស្លែង​ [កាំង​ ហ្គេចអ៊ាវ​ ហៅ​ ឌុច​]
  • សម្ដេច​តេជោ​ ហ៊ុន​ សែន​ ហាម​ដក​មន្ត្រី​អប់រំ​ និង​ សុខាភិបាល​ [ប៉ុន្តែ​ស្ថាប័ន​ទាំងពីរ​នេះ​ត្រូវការ​មន្ត្រី​បន្ថែម]
  • ជនជាតិ​អង់គ្លេស​ពីរ​នាក់​ស្លាប់​ក្នុង​បន្ទប់​សណ្ឋាគារ​ រ៉ូយ៉ាល់​ ហាយណេស​ [ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទែ​ – ក្រុងភ្នំពេញ​]
  • សហរដ្ឋអាមេរិក​បន្ថែម​ទាហាន​ ១៧.០០០​នាក់​ ទៅកាន់​អាហ្គានីស្ថាន


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៧៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្រសួងការបរទេស​រង់ចាំ​របាយការណ៍​អង្កេត​ចុងក្រោយ​របស់​កងទ័ព​ មុន​នឹង​សុំ​ការ​បំភ្លឺ​ពី​ស្ថានទូត​សៀម
  • បន​ស្រី​ពេស្យាចារ​ក្នុង​ក្រុង​សៀមរាប​បើក​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៤៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • មេទ័ព​ធំ​ ប៉ុល​ សារឿន​ ថា​សៀម​អចេតនា​ផ្លោង​គ្រាប់​ចូល​ដី​ខ្មែរ​ ហើយ​ [ប្រធាន​គណៈកម្មការ​ដោះស្រាយ​វិវាទ​ព្រំដែន​] វ៉ា​ គឹមហុង​ ថា​ជា​ការ​រំលោភ​អធិបតេយ្យភាព​កម្ពុជា


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៨២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សវនាការ​បឋម​ត្រូវ​បញ្ចប់​ សាលាក្ដី​ត្រៀម​ប្រកាស​បើក​សវនាការ​កាត់ទោស​អតីត​មេ​គុក​ទួលស្លែង​ផ្លូវការ
  • បញ្ចប់​ការសិក្សា​លើ​គំរោង​សាងសង់​វារីអគ្គិសនី​នៅ​ស្ទឹងជាយអាវ៉ែង​ ស្រុក​ថ្មបាំង​ បាន​ថាមពល​១០៨​មេហ្គាវ៉ាត់​ និង​ មាន​ទុន​វិនិយោគ​ជាង​ ៣២៥​លាន​ដុល្លារ​អាមេរិក​ [ពី​ក្រុមហ៊ុន​ China Southern Power Grid Co.,Ltd​ របស់​ប្រទេស​ចិន​ – ខេត្ត​កោះកុង​]
  • រថយន្ត​ប្រតិភូ​កូរ៉េ​ បុក​ស្ពាន​អូរលាងក្រួស​ របួស​ធ្ងន់​៣​ [ខេត្ត​ស្ទឹងត្រែង​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៩១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [មេដឹកនាំ​គណបក្ស​ប្រឆាំង​] លោក​ សម​ រង្ស៊ី​ ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់ការ​ជាបន្ទាន់​ចំពោះ​ តម្លៃ​ទីផ្សារ​កសិកម្ម​ [ដែល​ធ្លាក់​ចុះ​] និង​ បញ្ឈប់​ការ​រឹបអូស​ដីធ្លី​ពី​ប្រជាពលរដ្ឋ
  • មេធាវី​ ឌុច​ ទាមទារ​ឲ្យ​ដោះលែង​កូនក្ដី​ខ្លួន​ ខណៈ​ដែល​សាលាក្ដី​ខ្មែរក្រហម​កំពុង​ធ្វើ​សវនាការ​ [ក្រុម​មេធាវី​មាន​បំណង​ប្ដឹង​ចំពោះ​ការ​ឃុំ​ខ្លួន​ឌុច​ដោយ​ខុស​ច្បាប់​តាំង​ពី​ឆ្នាំ​១៩៩៩​ មុន​ពេល​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​ឃុំឃាំង​របស់​សាលា​ក្ដី​នៅ​ឆ្នាំ​២០០៧​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨២៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • កុមារ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​មាន​ការ​កើន​ឡើង
  • ភាពយន្ត​ឯកសារ​វៀតណាម​ធ្វើឲ្យ​តឹង​សរសៃ​ករ​នៅ​ក្នុង​សវនាការ​ ឌុច​ [មេធាវី​របស់​លោក​បាន​ជំទាស់​ក្នុង​ការ​ដាក់​បញ្ចូល​ភាពយន្ត​ឯកសារ​នោះ​ជា​ភស្តុតាង​ថ្មី​ ហើយ​និយាយ​ថា​ឯកសារ​នោះ​គឺជា​ឯកសារ​ច្នៃប្រឌិត​]
  • លោកស្រី​ទូត​អាមេរិក​ [ខែរ៉ុល​ អេ.​ រូដលី​] សរសើរ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា
  • កាកបាទ​ក្រហម​អន្តរជាតិ​ជំរុញ​ឲ្យ​ពន្ធនាគារ​នៅ​កម្ពុជា​មាន​លក្ខណៈ​ប្រសើរ​ឡើងវិញ
  • វៀតណាម​តបត​នឹង​ HRW​ [អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​] អំពី​ករណី​ខ្មែរ​កម្ពុជាក្រោម​ [ដោយ​បាន​ថ្កោលទោស​ប្រទេស​វៀតណាម​ចំពោះ​ការបង្ក្រាប​ទៅ​លើ​សហគមន៍​ខ្មែរ​កម្ពុជា​នៅ តំបន់​ដី​សន្ដ​ទន្លេ​មេគង្គ​ និង​ការ​កំហិត​សិទ្ធិ​គោរព​សសាសនា​ និង​សេរីភាព​បញ្ចេញ​មតិ​ – រី​ឯ​ប្រទេស​វៀតណាម​និយាយ​ថា​ សហគមន៍​ខ្មែរ​នៅ​ប្រទេស​វៀតណាម​ គឺ​ជា​ផ្នែក​មួយ​មិន​អាច​កាត់​ផ្ដាច់​បាន​នៃ​សហគមន៍​ជនជាតិ​ចំនួន​ ៥៤​ ដែល​រួម​រស់​ជា​មួយ​គ្នា​នៅ​លើ​ទឹក​ដី​វៀតណាម​ ហើយ​ ប្រទេស​វៀតណាម​មិន​អនុញ្ញាត​ឱ្យ​រាល់​ទម្រង់​ស្អប់​ខ្ពើម​ និង​បែចែក​ជនជាតិ​កើត​មាន​ឡើង​ឡើយ​]
  • កម្មករ​វៀតណាម​ [៣​នាក់​] ស្ទាក់​វាយ​កម្មករ​ខ្មែរ​ [២​នាក់​] ស្លាប់​មួយ​ របួស​ធ្ងន់​មួយ​ [កម្មករ​វៀតណាម​ទាំង​៣​នាក់​នោះ​ត្រូវ​បាន​ចាប់ខ្លួន​ – ភ្នំពេញ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: