លីកាដូ​រិះគន់​សាលដីកា​សាលាឧទ្ធរណ៍​ផ្ដន្ទាទោស​ឃាតក​សិប្បនិម្មិត​ ថាច់​ សាវេត​ – ថ្ងៃ​ សៅរ៍​ ទី​ ២១​ កុម្ភៈ​ ២០០៩​

Posted on Saturday, 21 February 2009. Filed under: សប្ដាហ៍ទី ៥៣៧ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៧

ក្រុម​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូចជា​ប្រជាពលរដ្ឋ​ បាន​កំពុងតែ​បង្ហាញ​នូវ​ការ​អស់​ជំនឿ​ទុកចិត្ត​ទៅលើ​ប្រព័ន្ធ​តុលាការ​ដែល​គ្មាន​ឯករាជ្យ​ភាព​ និង​ ពុំ​បាន​បំពេញ​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​គោលការណ៍​ច្បាប់​ ដោយ​ក្រុម​ចៅក្រម​ស៊ើបអង្កេត​ក៏​ដូចជា​ព្រះរាជអាជ្ញា​ចៅក្រម​ស៊ើបអង្កេត​នៅ​តាម​បណ្ដា​តុលាការ​ដំបូង​ខេត្ត​-ក្រុង​ ក៏ដូចជា​តុលាការ​ជាន់ខ្ពស់​ (សាលាឧទ្ធរណ៍​ និង​ តុលាការ​កំពូល​) បាន​សម្រេច​សេចក្ដី​ទៅ​តាម​របាយការណ៍​ ឬ​ កំណត់ហេតុ​យក​ចំលើយ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​តែប៉ុណ្ណោះ​ ។

កាលពី​ថ្ងៃ​ទី​ ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ធ្វើការ​ថ្កោលទោស​ខ្លាំង​ៗ​ចំពោះ​សាលាឧទ្ធរណ៍​ថា​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​ ដែល​បាន​សម្រេច​សេចក្ដី​ឲ្យ​អតីត​ទាហាន​ឆត្រយោង​ម្នាក់​ជាប់​គុក​រយៈពេល​ ១៥​ឆ្នាំ​ ពី​បទ​បាញ់​សម្លាប់​ លោក​ រស់​ សុវណ្ណរ៉េត​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រោងចក្រ​មួយ​នៅ​ក្នុង​ក្រុងភ្នំពេញ​ ។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​អះអាង​ថា​ ជនជាប់ចោទ​ឈ្មោះ​ ថាច់​ សាវេត​ អាយុ​២៦​ឆ្នាំ​ អតីត​កងទ័ព​ឆត្រយោង​ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​បាញ់​សម្លាប់​លោក​ រស់​ សុវណ្ណរ៉េត​ ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​កាត់​ដេរ​ ទ្រី​ តុហ្គា​ កូម៉ារ៉ា​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​ ៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៤​ ហើយ​ជនជាប់ចោទ​ជា​ឃាតក​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៤​ ។

ជនជាប់ចោទ​ ថាច់​ សាវេត​ រូប​នេះ​ ត្រូវ​បាន​សាលាដំបូង​ក្រុងភ្នំពេញ​បើក​សវនាការ​ជំនុំជម្រះ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ​ កាលពី​ថ្ងៃ​ទី​ ១៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៥​ កន្លងមក​នេះ​ ហើយ​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្ដឹង​សារទុក្ខ​របស់​ជនជាប់ចោទ​ជា​ឃាតក​ (ថាច់​ សាវេត​) ដោយ​តម្កល់​សាលក្រម​របស់​តុលាការ​ដំបូង​ក្រុងភ្នំពេញ​ ដែល​បាន​ផ្ដន្ទាទោស​រយៈពេល​ ១៥​ឆ្នាំ​ ដែល​សាលដីកា​សាលាឧទ្ធរណ៍​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​ ១៩​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ ។

យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ កាលពី​ថ្ងៃ​ទី​ ១៩​ ខែ​ កុម្ភៈ​ បាន​បញ្ជាក់​ថា​ គ្មាន​ហេតុផល​ទេ​ដើម្បី​ជឿជាក់​ជនជាប់ចោទ​ជា​ឃាតក​ ឈ្មោះ​ ថាច់​ សាវេត​ នោះ​ឲ្យ​បាន​ច្បាស់លាស់​ទេ​ ហើយ​ភស្តុតាង​ដែល​ដាក់​បន្ទុក​ជនជាប់ចោទ​សុទ្ធតែ​ត្រូវ​បាន​ប្រឌិត​ឡើង​ ។

ភាព​គ្មាន​ដំណើរការ​ស៊ើបអង្កេត​ច្បាស់លាស់​របស់​ចៅក្រម​សាលាដំបូង​ដោយ​សំអាង​តែ​របាយការណ៍​របស់​ប៉ូលិស​ បាន​ធ្វើឲ្យ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ហើយ​ជាមួយ​គ្នា​នោះ​ សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​ក៏​មិន​បាន​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​ជូន​ជនជាប់ចោទ​ជា​ឃាតក​នោះ​ទេ​ ។ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​បន្ត​ទៀត​ថា​ សាលដីកា​របស់​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​ ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ គឺជា​គំរូ​ដ៏​អាក្រក់​នៃ​អំពើ​អយុត្តិធម៌​ ។

ពីព្រោះ​តុលាការ​ខ្វះ​ភស្តុតាង​ដាក់​បន្ទុក​លើ​ជនជាប់ចោទ​ជា​ឃាតក​ អំពី​ការ​បាញ់​សម្លាប់​លោក​ រស់​ វណ្ណរ៉េត​ ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​ ទ្រី​ តុងហ្គា​ កូម៉ារ៉ា​ ប៉ុន្តែ​តុលាការ​ពុំ​មាន​ភស្តុតាង​ស៊ើបអង្កេត​ទេ​ គឺ​យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​តែប៉ុណ្ណោះ​ ។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​អះអាង​ទៀត​ថា​ សាក្សី​ដែល​បាន​ឃើញ​អំពី​ឃាតកម្ម​លើ​រូប​លោក​ រស់​ សុវណ្ណរ៉េត​ ត្រូវ​បាន​តុលាការ​មិន​អនុញ្ញាត​ធ្វើ​ជា​សាក្សី​ក្នុង​សវនាការ​ ហើយ​ពួកគេ​ទាំងនោះ​ក៏​មិន​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៅ​ក្នុង​សំណុំរឿង​ឃាតកម្ម​នេះ​មិន​ធ្វើការ​សាកសួរ​សាក្សី​នេះ​ទេ​ ។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​បញ្ជាក់​ទៀត​ថា​ សាក្សី​ម្នាក់​ក្នុងចំណោម​សាក្សី​ជាច្រើន​នាក់​ មាន​វត្តមាន​នៅ​ក្នុង​សវនាការ​សាលាឧទ្ធរណ៍​កាលពី​សប្ដាហ៍​មុន​ តាម​ការ​ស្នើសុំ​របស់​មេធាវី​ជនជាប់ចោទ​ ប៉ុន្តែ​តុលាការ​មិន​បាន​ធ្វើការ​សាកសួរ​សាក្សី​នោះ​ទេ​ ។ លោកស្រី​ វេជ្ជបណ្ឌិត​ ពុង​ ឈីវកេក​ ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ ៖​ យើង​ថ្កោលទោស​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​ដើម្បី​បង្ហាញ​ថា​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​មិន​គាំទ្រ​អំពើ​អយុត្តិធម៌​ទាំងនោះ​ទេ​ ហើយ​យើង​មាន​ការ​សោកស្ដាយ​ និង​ មាន​ការ​ក្រៀមក្រំ​យ៉ាង​ខ្លាំង​ដោយ​មើល​ឃើញ​ថា​ តុលាការ​មិន​បាន​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ទៅ​ឲ្យ​ជនរងគ្រោះ​ទេ​ ពីព្រោះ​នៅ​ក្នុង​សវនាការ​នេះ​មាន​ក្រុម​អ្នកឃ្លាំមើល​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ជាតិ​ និង​ អន្តរជាតិ​ ដោយ​យកចិត្ត​ទុកដាក់​ ហើយ​ពិនិត្យ​ឃើញ​ថា​តុលាការ​ពុំ​មាន​ភស្តុតាង​ណាមួយ​ដើម្បី​ដាក់​បន្ទុក​ជនជាប់ចោទ​ជា​ឃាតក​ទេ​ ។

លោកស្រី​ វេជ្ជបណ្ឌិត​ ពុង​ ឈីវកេក​ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា​ ការ​ដែល​ឃាតក​បាញ់​សម្លាប់​លោក​ រស់​ សុវណ្ណរ៉េត​ នោះ​ គឺ​ជនជាប់ចោទ​ឈ្មោះ​ ថាច់​ សាវេត​ កំពុងតែ​ស្ថិត​នៅ​ឯ​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ​ ។ លោកស្រី​បន្ត​ទៀត​ថា​ តុលាការ​កំពូល​នឹង​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ជូន​ជនរងគ្រោះ​ រស់​ សុវណ្ណរ៉េត​ ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​ ហើយ​ដោះលែង​ជនជាប់ចោទ​ជា​ឃាតក​សិប្បនិម្មិត​ ថាច់​ សាវេត​ ឲ្យ​មាន​សេរីភាព​វិញ​ ហើយ​បង្គាប់​ឲ្យ​អាជ្ញាធរ​តាម​ចាប់​ឃាតក​ពិតប្រាកដ​មក​ផ្ដន្ទាទោស​ដូច​ករណី​ដែល​តុលាការ​កំពូល​បាន​ផ្ដល់​យុត្តិធម៌​ជូន​ឃាតក​សិប្បនិម្មិត​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ពី​ពន្ធនាគារ​ ហើយ​បង្វិល​សំណុំរឿង​ឲ្យ​សាលាឧទ្ធរណ៍​ធ្វើការ​ស៊ើបអង្កេត​ឡើងវិញ​ ៕ កាសែត​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៤៧​ ថ្ងៃ​ទី​ ២១​ -២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ២១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១២១​ ថ្ងៃ​ សៅរ៍​ ទី​ ២១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សង្គម​ស៊ីវិល​ [មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ និងអង្គការ​សិទ្ធិ​មនុ្ស​លីកាដូ​] បារម្ភ​ពី​ការអនុវត្ត​ច្បាប់​ទន់ខ្សោយ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា
  • រដ្ឋមន្ត្រី​ការពារ​ប្រទេស​វៀតណាម​ [នាយ​ឧត្ដមសេនីយ៍​ Phung Quang Thanh] បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ៣​ថ្ងៃ
  • វិស័យ​ទេសចរណ៍​ឯកជន​ស្នើ​រដ្ឋាភិបាល​រិះរក​មធ្យោបាយ​ជួយ​សម្រួល​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​មក​កម្ពុជា


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៧៩​ ថ្ងៃ​ សៅរ៍​ ទី​ ២១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • តុលាការ​ [ក្រុងភ្នំពេញ​] ស្នើ​ដក​អភ័យឯកសិទ្ធិ​ សម​ រង្ស៊ី​ [តុលាការ​បាន​ស្នើសុំ​ទៅ​រដ្ឋសភា​ជាតិ​ដើម្បី​ដក​អភ័យឯកសិទ្ធិ​ពី​ប្រធាន​គណបក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ ចំពោះ​ការ​រំលោភ​សិទ្ធិ​ក្នុង​ការបោះឆ្នោត​]


កម្ពុជា​ថ្ងៃ​នេះ​ ឆ្នាំ​ទី​ ៥​ លេខ​ ៤០០​ ថ្ងៃ​ សៅរ៍​ – សុក្រ​ ទី​ ២១​ – ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • មន្ត្រី​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ [លោក​បណ្ឌិត​ ស៊ុន​ គន្ធរ​] អំពាវនាវ​ឲ្យ​ពង្រឹង​គុណភាព​ផលិតផល


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៤៧​ ថ្ងៃ​ សៅរ៍​ – ចន្ទ​ ទី​ ២១​ – ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • លីកាដូ​រិះគន់​សាលដីកា​សាលាឧទ្ធរណ៍​ផ្ដន្ទាទោស​ឃាតក​សិប្បនិម្មិត​ ថាច់​ សាវេត


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៤៩​ ថ្ងៃ​ សៅរ៍​ ទី​ ២១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​] ប៉ុល​ សារឿន​ គាំទ្រ​ ហ៊ុន​ សែន​ ដក​ ហេង​ សំរិន​ ពី​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ [នេះ​បើ​យោង​តាម​អត្ថបទ​មួយ​ដែល​ចុះផ្សាយ​ដោយ​កាសែត​ ភ្នំពេញ​ប៉ុស្តិ៍ ]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៨៤​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ២១​ – ២២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • មេទ័ព​សៀម​សុំ​អភ័យទោស​ ធ្លាក់​គ្រាប់​ចូល​ដី​ខ្មែរ​, សៀម​សន្យា​ថា​មិន​ឲ្យ​មាន​រឿង​នេះ​កើត​ជា​ថ្មី​ទៀត​ទេ
  • [រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ លោក​ ថោង​ ខុន​] ស្នើ​ភាគី​បារាំង​ជួយ​បង្កើត​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផ្នែក​ទេសចរណ៍


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៩៣​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ២១​ – ២២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សាលាក្ដី​ខ្មែរក្រហម​ ប្រកាស​អស់​លុយ​ [នៅ​ដំណាច់​ខែ​កុម្ភៈ​ ឆ្នាំ​ ២០០៩​នេះ​] ខណៈ​ដែល​ការ​កាត់ក្ដី​ ឌុច​ អតីត​មេ​គុក​ទួលស្លែង​មិន​ទាន់​ចាប់


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨២៧​ ថ្ងៃ​ សៅរ៍​ ទី​ ២១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អាមេរិក​ប្រកាស​បើក​សម្ពោធ​កម្មវិធី​សិទ្ធិមនុស្ស​ និង​ យុត្តិធម៌​ ដែល​មាន​ថវិកា​ប្រមាណ​ជា​ ២០​លាន​ដុល្លារ
  • អង្គ​បុរេ​ជំនុំជម្រះ​បដិសេធ​មិន​បកប្រែ​ភាសា​ក្នុង​សំណុំរឿង​ [អតីត​មេដឹកនាំ​ខ្មែរក្រហម​] លោក​ ខៀវ​ សំផន
  • ទីផ្សារ​ការងារ​លើ​វិស័យ​សំណង់​ធ្លាក់​ចុះ​ ៥០​ភាគរយ​ [នៃ​ចំនួន​សរុប​ពី​ ៤០.០០០​នាក់​ ទៅ​ ៤៥.០០០​នាក់​], រដ្ឋមន្ត្រី​សំណង់​ [លោក​ អ៊ឹម​ ឈុនលឹម​] ថា​មិន​បញ្ហា​ [លោក​បាន​និយាយថា​ដោយ​យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៥​ នៅ​ក្នុង​ក្រុងភ្នំពេញ​ ត្រឹម​កម្មករ​ជំនាញ​ ១០០​នាក់​ មាន​ជនបរទេស​តែ​ ៣០​%​ប៉ុណ្ណោះ​ ហើយ​បើសិនជា​អត់​ការងារ​ពលកម្ម​ធ្វើ​ ពួកគេ​ក៏​មាន​ស្រែចម្ការ​ធ្វើ​ ឬ​ ការងារ​ផ្សេង​ៗ​ទៀត​ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ​]
  • កិន​ស្លាប់​២​នាក់​ប្ដី​ប្រពន្ធ​ [ដោយ​ឡាន​កុងតឺន័រ​] សល់​កូនភ្លោះ​ប្រុស​ អាយុ​ ៨​ – ៩​ខែ​ [អ្នក​បើកឡាន​កុងតឺន័រ​នោះ​បាន​រត់គេច​ខ្លួន​ – ភ្នំពេញ​]
  • ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ស្លាប់​ក្នុង​សណ្ឋាគារ​ឯករាជ្យ​ ក្រុងព្រះសីហនុ​ [អតីត​សណ្ឋាគារ​ ៧​ជាន់​ ប៉ុន្តែ​អ្នកសារព័ត៌មាន​ជាតិ​ និង​ អន្តរជាតិ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​កន្លែង​កើតហេតុ​នោះ​ឡើយ​ រី​ឯ​​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ក៏​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ដែរ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: