ការ​ដឹកជញ្ជូន​ផ្លូវគោក​ឆ្លងកាត់​ព្រំដែន​ ៖​ វៀតណាម​ ឡាវ​ ថៃ​ – ថ្ងៃ​ ចន្ទ​ ទី​ ២៣​ កុម្ភៈ​ ២០០៩​

Posted on Tuesday, 24 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៨

ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក​ ឬ​ ការ​ដឹក​តាម​ផ្លូវថ្នល់​ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន​របស់​ប្រទេស​កម្ពុជា​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ច​ជាតិ​ សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាជន​ អ្នក​ទេសចរ​ ការ​ចែកចាយ​ផលិតផល​នាំចេញ​ នាំចូល​ និង​ ផលិតផល​ក្នុងស្រុក​ ព្រមទាំង​ជួយ​សម្រួល​ដល់​វិស័យ​ឯ​ទៀត​ៗ​ជាច្រើន​ ។

កាលពី​សម័យ​មុន​ ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក​បាន​ប្រព្រឹត្ត​ទៅ​នៅ​តែ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ និង​ ដោយ​មធ្យោបាយ​ដែល​គេ​បាន​ចាត់​ទុក​ថា​មិន​ទំនើប​ឡើយ​ ។ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​ ជាពិសេស​ក្នុង​សមាហរណកម្ម​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​តំបន់​ ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក​បាន​លាតសន្ធឹង​ហួស​ដែនដី​របស់​ប្រទេស​ទៅទៀត​ ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ ជាពិសេស​ដល់​ការផ្លាស់ប្ដូរ​ទំនិញ​ និង​ អ្នកដំណើរ​-អ្នក​ទេសចរ​ រវាង​ប្រទេស​និង​ប្រទេស​ រវាង​ប្រទេស​និង​តំបន់​ទាំងមូល​ ។

ប្រទេស​កម្ពុជា​ជា​សមាជិក​មួយ​នៃ​មហា​អនុ​តំបន់​មេគង្គ​ (សមាជិក​) មាន​ប្រទេស​កម្ពុជា​ ប្រទេស​ចិន​ ប្រទេស​ភូមា​ ប្រទេស​ថៃ​ ប្រទេស​ឡាវ​ និង​ ប្រទេស​វៀតណាម​ ដែល​បាន​និង​កំពុង​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​អនុវត្ត​ការងារ​ដឹកជញ្ជូន​ទំនិញ​ និង​ ពលរដ្ឋ​ឆ្លងកាត់​ព្រំដែន​រវាង​បណ្ដា​ប្រទេស​ទាំងនេះ​ ។ ការ​អនុវត្តន៍​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ជា​លក្ខណៈ​តំបន់​នេះ​ មិន​ទាន់​បាន​អនុវត្ត​ពេញលេញ​នៅ​ឡើយ​ទេ​ ។
កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវគោក​ កម្ពុជា​-វៀតណាម

ប្រទេស​កម្ពុជា​ និង​ ប្រទេស​វៀតណាម​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក​នៅ​ឆ្នាំ​ ១៩៩៨​ ហើយ​បាន​ចាប់ផ្ដើម​អនុវត្ត​ការងារ​នេះ​នៅ​ចុង​ឆ្នាំ​ ២០០៦​ ។ រហូតមកដល់​ពេលនេះ​មាន​រថយន្ត​ពាណិជ្ជកម្ម​ចំនួន​៤០​គ្រឿង​ សម្រាប់​ភាគី​នីមួយ​ៗ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ដឹកជញ្ជូន​ទំនិញ​ និង​ អ្នកដំណើរ​រវាង​ប្រទេស​ទាំងពីរ​ ដោយ​ឆ្លងកាត់​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​មួយ​ចំនួន​ ដូចជា​ច្រក​បាវិត​ នៅ​ខេត្ត​ស្វាយរៀង​ ផ្លូវជាតិ​លេខ​១​ ច្រក​ភ្នំដិន​ នៅ​ខេត្ត​តាកែវ​ ផ្លូវជាតិ​លេខ​២​ និង​ ច្រក​ត្រពាំង​ផ្លុង​ នៅ​ខេត្ត​កំពង់ចាម​ ផ្លូវជាតិ​លេខ​៧​ និង​ ៧២​ ។ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​មួយ​ចំនួន​ទៀត​ដូចជា​ ច្រក​ព្រែក​ចាប​ នៅ​ខេត្ត​កំពត​ ផ្លូវជាតិ​លេខ​៣​ និង​ ៣៣​ ច្រក​ត្រពាំង​ស្រែ​ នៅ​ខេត្ត​ក្រចេះ​ ផ្លូវជាតិ​លេខ​៧​ និង​ ៧៨​ ច្រក​អូរ​រាំង​ នៅ​ខេត្ត​មណ្ឌលគិរី​ ផ្លូវជាតិ​លេខ​៧៦​ និង​ ច្រក​អូរយ៉ាដាវ​ ផ្លូវជាតិ​លេខ​៧៨​ ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផង​ដែរ​ ប៉ុន្តែ​ស្ថានភាព​ផ្លូវ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ។

នៅ​ពេល​ខាងមុខ​ដ៏​ខ្លី​នេះ​ ប្រទេស​កម្ពុជា​និង​វៀតណាម​នឹង​សម្រេច​បើក​បន្ថែម​ចំនួន​កូតា​រថយន្ត​សម្រាប់​ភាគី​នីមួយ​ៗ​រហូតដល់​១៥០​គ្រឿង​ ដែល​ធ្វើឲ្យ​ការ​ដឹកជញ្ជូន​ទំនិញ​ និង​ អ្នកដំណើរ​ ឬ​ អ្នក​ទេសចរ​ មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​ៗ​សម្រាប់​ការអភិវឌ្ឍន៍​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​ ។

កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវគោក​ កម្ពុជា​-ឡាវ
ប្រទេស​កម្ពុជា​ និង​ ប្រទេស​ឡាវ​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាម​ផ្លូវគោក​នៅ​ឆ្នាំ​ ១៩៩៩​ ។ ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដរាប​ណា​មាន​ពិធីសារ​ ដែល​ចែង​អំពី​បញ្ញត្តិ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ ។ ពិធីសារ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រួច​ហើយ​នៅ​ចុង​ឆ្នាំ​ ២០០៧​ ។ បន្ថែម​លើ​នេះ​ទៀត​ អនុស្សរណៈ​មួយ​ដែល​ចែង​លំអិត​អំពី​ការ​សម្រួល​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ក៏​ត្រូវ​បាន​ចុះហត្ថលេខា​ដែរ​ ដោយ​ភាគី​ទាំងពីរ​នៅ​ដើម​ឆ្នាំ​ ២០០៨​ ។

ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​គឺជា​លើក​ទី​១​ រវាង​ភាគី​ទាំងពីរ​ នៅ​ថ្ងៃ​ទី​ ១៤​ – ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ នៅ​ខេត្ត​ស្ទឹងត្រែង​ និង​ ដោយ​មាន​ចំណាត់​ការ​ជា​បន្តបន្ទាប់​របស់​ភាគី​នីមួយ​ៗ​ ការ​ដឹកជញ្ជូន​ទំនិញ​ និង​ អ្នកដំណើរ​រវាង​ប្រទេស​ទាំងពីរ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ដើម​ខែ​មេសា​ ឆ្នាំ​ ២០០៩​ នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ ខេត្ត​ស្ទឹងត្រែង​ ។

ការ​ដឹកជញ្ជូន​អ្នកដំណើរ​នៅ​តាម​ច្រក​នេះ​ នៅ​ក្នុង​ពេល​បើក​ប្រតិបត្តិការ​ដឹកជញ្ជូន​ឆ្លងកាត់​ គឺ​ស្ថិតនៅ​ជា​ដំណាក់​កាល​សាកល្បង​នៅ​ឡើយ​ ក្នុង​នោះ​ភាគី​នីមួយ​ៗ​បាន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន​៥​គ្រឿង​ ធ្វើដំណើរ​នៅ​ក្នុង​កំណាត់​ផ្លូវ​នីមួយ​ៗ​ ជាអាទិ៍​ រថយន្ត​កម្ពុជា​ចំនួន​៥​គ្រឿង​ សម្រាប់​ធ្វើដំណើរ​លើ​កំណាត់ផ្លូវ​ប៉ាក់សេ​ (ខេត្ត​ចំប៉ាសាក់​ ប្រទេស​ឡាវ​) – ខេត្ត​ស្ទឹងត្រែង​ រថយន្ត​កម្ពុជា​ចំនួន​៥​គ្រឿង​ សម្រាប់​ធ្វើដំណើរ​លើ​កំណាត់ផ្លូវ​ប៉ាក់សេ​ – ខេត្ត​សៀមរាប​ រថយន្ត​កម្ពុជា​ចំនួន​៥​គ្រឿង​ សម្រាប់​ធ្វើដំណើរ​លើ​កំណាត់ផ្លូវ​ប៉ាក់សេ​ រាជធានី​ភ្នំពេញ​ និង​ រថយន្ត​កម្ពុជា​ចំនួន​៥​គ្រឿង​ សម្រាប់​ធ្វើដំណើរ​លើ​កំណាត់ផ្លូវ​រាជធានី​ភ្នំពេញ​ – ទីក្រុង​វៀងចន្ទន៍​ ។ជា​សរុប​ក្នុង​ប្រតិបត្តិការ​ដឹកជញ្ជូន​អ្នកដំណើរ​ រថយន្ត​ដឹក​អ្នកដំណើរ​របស់​កម្ពុជា​អាច​មាន​រហូតដល់​២០​គ្រឿង​ សម្រាប់​ការងារ​ប្រតិបត្តិការ​សាកល្បង​នេះ​ ។

ប្រតិបត្តិ​ករ​ ឬ​ សហគ្រាស​ដឹកជញ្ជូន​អ្នកដំណើរ​ ឬ​ ក្រុមហ៊ុន​អ្នកដំណើរ​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ ឬ​ បាន​ទទួល​ការ​អនុញ្ញាត​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​កន្លងមក​ ជាពិសេស​បាន​ធ្វើ​ប្រតិបត្តិការ​ដឹកជញ្ជូន​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន​ នឹង​មាន​ឱកាស​ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​ ។ គួរ​កត់សម្គាល់​ថា​ ចាប់ពី​ពេលនេះ​តទៅ​រហូតដល់​ពេលវេលា​បើក​ប្រតិបត្តិការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ នៅ​មាន​ពេល​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ក្រុមហ៊ុន​ ឬ​ ប្រតិបត្តិ​ករ​ដែល​មាន​បំណង​ប្រកប​មុខរបរ​ដឹក​អ្នកដំណើរ​នៅ​តាម​ច្រក​នេះ​ ដើម្បី​ធ្វើការ​ស្វែងយល់​បន្ថែម​អំពី​ស្ថានភាព​ទីផ្សារ​នៅ​ខេត្ត​ចំប៉ាសាក់​ និង​ ទីក្រុង​វៀងចន្ទន៍​ និង​ បំពេញ​តាម​លក្ខណៈសម្បត្តិ​ដែល​កំណត់​នៅ​ក្នុង​ច្បាប់​ និង​ បទបញ្ជា​ជា​ធរមាន​នានា​ដើម្បីឲ្យ​ដំណើរការ​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​ មាន​ភាព​ឈ្នះ​លើ​ការងារ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​នេះ​ ។

លេខាធិការដ្ឋាន​បច្ចេកទេស​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​សម្រួល​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ដែល​មាន​ទីតាំង​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​នៃ​ក្រសួងសាធារណការ​ និង​ ដឹកជញ្ជូន​ នឹង​ជួយ​សម្រួល​រាល់​ការងារ​ចាំបាច់​របស់​ប្រតិបត្តិការ​ស្រប​តាម​នីតិវិធី​ច្បាប់​ ។

កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាម​ផ្លូវគោក​ កម្ពុជា​-ថៃ

ប្រទេស​កម្ពុជា​ និង​ ប្រទេស​ថៃ​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្ដីពី​ការផ្លាស់ប្ដូរ​សិទ្ធិ​ធ្វើ​ចរាចរ​នៅ​ដើម​ឆ្នាំ​ ២០០៩​ ។ ក្នុង​អនុស្សរណៈ​នោះ​ ភាគី​ទាំងពីរ​នឹង​អនុញ្ញាត​ឲ្យ​យានយន្ត​ពាណិជ្ជកម្ម​ចំនួន​ ៤០​ លិខិត​អនុញ្ញាត​ដើម្បី​ធ្វើដំណើរ​ដឹកជញ្ជូន​ទំនិញ​ និង​ អ្នកដំណើរ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ។ ការ​ដឹកជញ្ជូន​ឆ្លងកាត់​ជា​លក្ខណៈ​ទ្វេភាគី​នៅ​តាម​ច្រក​នេះ​នៅ​មិន​ទាន់​បាន​អនុវត្ត​នៅ​ឡើយ​ទេ​ ដោយសារ​មូលហេតុ​មួយ​ចំនួន​ ៕ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨៨០​ ថ្ងៃ​ទី​ ២២​ – ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

បាគង​ ឆ្នាំ​ទី​ ១០​ លេខ​ ២៥៤​ ថ្ងៃ​ ចន្ទ​ – អង្គារ​ ទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ព្រៃ​លិច​ទឹក​ត្រី​ពង​ [ប្រមាណ​ជា​ ២០០​ហិកតារ​] ត្រូវ​បាន​ក្រុមហ៊ុន​ ខូវជឺលី​ អភិវឌ្ឍន៍​ឈូស​ឆាយ​បំផ្លាញ​នៅ​ខេត្ត​សៀមរាប​ [ដើម្បី​ទន្ទ្រាន​យក​ដី​]


ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ២៣​ ថ្ងៃ​ ចន្ទ​ ទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • លោក​ សម​ រង្ស៊ី​ ៖​ រដ្ឋសភា​មិន​ថោក​កោះ​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​ករណី​លុយ​ ១០​លាន​រៀល​ [នៃ​​បណ្ដឹង​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចំពោះ​ការ​ប្រមាថ​មេដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​] ទេ
  • សាលាក្ដី​ខ្មែរក្រហម​ល្បី​ពុករលួយ​ ប្រកាស​រក​ជំនួយ​ ៥​លាន​ដុល្លារ


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១២២​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២២​ – ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • វៀតណាម​បាន​ជួយ​ហ្វឹកហ្វឺន​ទាហាន​កម្ពុជា​ជាង​ ៤​ពាន់​នាក់​ នា​ពេល​កន្លងមក
  • ឥណ្ឌា​ពន្យារពេល​ចុះ​កិច្ចសន្យា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​ [ដោយសារ​តែ​ទទួលរង​នូវ​ការ​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​]


ដើម​ត្នោត​ ឆ្នាំ​ទី​ ២​ លេខ​ ៥៨​ ថ្ងៃ​ ចន្ទ​ – អង្គារ​ ទី​ ២៣​ – ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ចៅក្រម​ និង​ ព្រះរាជអាជ្ញា​ដែល​ដល់​អាយុ​ចូលនិវត្តន៍​ ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូលនិវត្តន៍​ ក្លាយ​ជា​មុខសញ្ញា​នៃ​ការ​រិះគន់


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៨០​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២២​ – ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [ប្រធាន​រដ្ឋសភា​ជាតិ​] សម្ដេច​ ហេង​ សំរិន​ អំពាវនាវ​ឲ្យ​ប្រទេស​វៀតណាម​បន្ត​ពង្រីក​ការងារ​វិនិយោគ​សេដ្ឋកិច្ច​ទេសចរណ៍​ និង​ យោធា
  • ជនជាតិ​សៀម​ចាប់​ជំរិត​គ្នា​ទារ​ប្រាក់​លើ​ទឹកដី​ខ្មែរ​ [ស្ត្រី​មេខ្លោង​ដែល​ជា​ជនជាតិ​សៀម​នោះ​នៅ​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ​ – ខេត្ត​បាត់ដំបង​]
  • ស្ដេច​ថៃ​បាន​អត់​អោន​ទោស​ចំពោះ​អ្នកនិពន្ធ​អូស្ត្រាលី​ [ដែល​បាន​ជាប់​គុក​ពី​បទ​ប្រមាថ​មើលងាយ​ស្ដេច​ថៃ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៥០​ ថ្ងៃ​ អាទិត្យ​ – អង្គារ​ ទី​ ២២​ – ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • គ្មាន​សែ​ ជា​ ស៊ីម​ និង​ ស​ ខេង​ ណា​ម្នាក់​នៅ​ក្នុង​បញ្ជី​សែស្រឡាយ​អ្នក​លួច​ជាតិ​ និង​ ប្រទេស​សំរាប់​លក់​ [របស់​អង្គការ​ Global Witness​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៨៥​ ថ្ងៃ​ ចន្ទ​ ទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ចាប់​ឧក្រិដ្ឋជន​ក្រុម​ ហេង​ ពៅ​ សំណុំរឿង​ឃាតកម្ម​ [ទៅ​លើ​ចាងហ្វាង​កាសែត​​កោះ​សន្តិភាព​] កាលពី​ ១១​ឆ្នាំ​មុន​ ចាប់ផ្ដើម​បើក​ទំព័រ​ថ្មី​ដើម្បី​យុត្តិធម៌
  • គ្រោះ​មហន្តរាយ​ដោយ​ខ្យល់ព្យុះ​ រលំ​បាក់​ផ្ទះ​ជិត​ ៥០០​ខ្នង​ [បណ្ដាលឲ្យ​មាន​មនុស្ស​របួស​ធ្ងន់​ចំនួន​ ៦​នាក់​ – នៅ​ខេត្ត​សៀមរាប​ បន្ទាយមានជ័យ​ និង​ ប៉ៃលិន​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨២៨​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២២​ – ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ការ​ដឹកជញ្ជូន​ផ្លូវគោក​ឆ្លងកាត់​ព្រំដែន​ ៖​ វៀតណាម​ ឡាវ​ ថៃ
  • ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ដែល​ទាហាន​សៀម​ព័ទ្ធ​ចាប់​ក្នុង​ព្រៃ​ភ្នំ​ ត្រូវ​ដោះលែង​ហើយ​ [ថៃ​បាន​ចោទ​ពួកគេ​ថា​បាន​កាប់​ព្រៃឈើ​ខុស​ច្បាប់​ក្នុង​ទឹកដី​ថៃ​ ប៉ុន្តែ​ប្រជាជន​ខ្មែរ​បាន​និយាយ​ថា​វា​មាន​ចម្ងាយ​ ២​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ កម្ពុជា​-ថៃ​ – ខេត្ត​ឧត្ដរមានជ័យ​]
  • ឆ្នាំ​ ២០០៩​នេះ​ ខេត្ត​សៀមរាប​ទទួល​បាន​ជំនួយ​បោសសម្អាត​មីន​ពី​ប្រទេស​អាល្លឺម៉ង់​ចំនួន​ ១.៣៥០.៥២៣​ដុល្លារ
  • មន្ត្រី​អប់រំ​ ៖​ មិន​មាន​ការ​កំណត់​អាយុ​ [សម្រាប់​សិស្ស​] ចូល​ប្រឡង​ [ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ​ និង​ មធ្យមសិក្សា​ទុតិយភូមិ​] ទៀត​ទេ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

One Response to “ការ​ដឹកជញ្ជូន​ផ្លូវគោក​ឆ្លងកាត់​ព្រំដែន​ ៖​ វៀតណាម​ ឡាវ​ ថៃ​ – ថ្ងៃ​ ចន្ទ​ ទី​ ២៣​ កុម្ភៈ​ ២០០៩​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

It is very happy to see it is running well. Well done.


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: